MR BADBOY // j.jk x k.th

By JTaekie

173K 11.4K 309

"កូនបំណុល និង កម្មសិទ្ធិ" Contents warning: mpreg, smut, abusive, violent, kidnapping and more...and if you a... More

introduction
Chapter 1: ម្ចាស់បំណុល
Chapter 2: កុំធ្វើបាបកូនប្រុសខ្ញុំអី
Chapter 3: ប្រគល់កូនប្រុសអ្នកស្រីមកឲ្យខ្ញុំ
Chapter 4: រត់ទៅបើគិតថាអាចរត់រួច!
Chapter 5: ហេតុអីយំ ?
Chapter 6: ខ្ញុំចង់ទៅរកអ្នកម៉ាក់!
Chapter 7: ខ្ញុំ...ខ្ញុំសុំទោស!
Chapter 8: កូនបំណុល និង កម្មសិទ្ធិ
Chapter 9: វា...វាគឺជាកំហុសរបស់ខ្ញុំ
Chapter 10: ស្លូតៗបែបនេះយើងចូលចិត្ត
Chapter 11: my innocent baby boy
Chapter 12: childhood crush
Chapter 13: គាត់អរគុណខ្ញុំ?
Chapter 14: my kitten, my good boy ⚠️
Chapter 15: ឯងចង់ទៅផ្ទះវិញទេ?
Chapter 16: គាត់គួរឲ្យស្រលាញ់ណាស់
Chapter 17: ចុះទម្រាំតែស្រាតទៀតនោះ?
Chapter 18: យ៉ាងម៉េចដែរពេញចិត្តទេ?
Chapter 19: យើងចង់រំលោភឯងខ្លាំងណាស់
Chapter 20: ខ្ញុំខ្លាចហើយកុំសម្លាប់ខ្ញុំអី
Chapter 21: Laura?
Chapter 22: បញ្ឈប់ការងារគេចុះ
Chapter 23: អាត្មានិយម
Chapter 24: មុខមាត់គួរឲ្យចង់គយគន់
Chapter 25: យើងនឹកឯងខ្លាំងណាស់ kitten!
Chapter 26: មិនដែលស្គាល់សូម្បីតែឈ្មោះ
Chapter 27: អនាគតប៉ាម៉ាក់ក្មេក
Chapter 28: សម្ពាធមួយដ៏ធំ
Chapter 29: that blonde haired boy
Chapter 30: លើកលែងតែម្នាក់ប៉ុណ្ណោះ
Chapter 31: នឹកណាស់ដឹងទេ?
Chapter 32: លោកម្ចាស់ញញឹមដាក់ខ្ញុំ?
Chapter 33: សុំថើបត្រង់នេះបានទេ?
Chapter 34: លើកដំបូង 🔞
Chapter 35: kitten ជារបស់បង
Chapter 36: គាត់មិនបានស្រលាញ់ខ្ញុំទេ
Chatper 37: ឬមួយក៏យើងស្រលាញ់គេ?
Chpater 38: ចង់ញ៊ាំ lollipop ទេ?
Chatper 39: អូនស្រលាញ់លោកម្ចាស់🔞
Chapter 40: kitten! Baby! អូនសម្លាញ់
Chapter 41: បងយកឲ្យបានទាំងអស់
Chapter 42: អូនស្អាតខ្លាំងណាស់
Chapter 43: អូនស្រវឹងហើយ Tae
Chapter 44: មីង! ខ្ញុំ...ខ្ញុំចង់ក្អួត
Chapter 45: វាមិនអាចទៅរួចទេ
Chapter 46: នរណាធ្វើបាបអូន?
Chatper 47: គេជាកូនរបស់ពួកយើង
Chapter 48: សុំទោសប្រពន្ធយើងភ្លាម!
Chapter 49: សុំទោស
Chapter 50: កូនក្មេងរបស់បង
Chapter 51: ដៃបងកើតអី?
Chapter 52: បងរស់ខ្វះអូនមិនបានទេ
Chatper 53: វាជាយប់របស់ពួកយើង 🔞
Chapter 54: បងចង់ចាញ់កូនជំនួសអូន
Chapter 55: សុបិន្តអាក្រក់
Chapter 56: Happy Valentine's day
Chapter 57: ភ្នាល់គ្នាពីឥឡូវទេ?
Chapter 58: គ្រប់យ៉ាងនឹងមិនអីនោះទេ!
Chapter 59: ខ្ញុំត្រូវតែរឹងមាំដើម្បីកូន
Chapter 60: គ្រប់យ៉ាងនឹងត្រូវបានបកស្រាយ
Chapter 61: ហេតុអីនាងត្រឡប់មកវិញ?
Chapter 62: ម្ចាស់តាចង់ជួបមុខអូន
Chapter 63: មានចៅទួតឲ្យយើងទៀតផង?
Chapter 64: FIRST BORN CHILD
Chapter 65: ពិធីរៀបអាពាហ៍ពិពាហ៍
Chapter 67: ជាប្អូនស្រីឬក៏ជាមនុស្សពិសេស?
Chapter 68: អូនមិនខុសពីកូនក្មេងទេ
Chapter 69: ពួកយើងជិះសេះតាមរកទៅ
Chapter 70: បងចង់ថ្នាក់ថ្នមអូន 🔞
Chapter 71: យើងនឹងស្រលាញ់គ្នារហូតទៅ
Chapter 72: ពូកែរំអ៊ួយដូចអូនខ្លាំងណាស់
Chapter 73: hyunhee ចេញមកតាមណា
Chapter 74: អ្នកស្នងតំណែង

Chapter 66: My bride

1.2K 121 2
By JTaekie

ភ្លើងនៅក្នុងកម្មវិធីទាំងមូលត្រូវបានបិទនិងជំនួសមកវិញនូវភ្លើងរាត្រីតូចៗបើកលម្អនិងភ្លើងហ្វាដែលបញ្ចាំងទៅលើកម្រាលព្រំពណ៌ក្រហែមដែលជាមាត់ច្រកនិងផ្លូវដើរសម្រាប់កូនក្រមុំ។ ខណៈនោះស្នូរទះដៃខ្លាំងៗនិងសម្លេងហូរកញ្ជ្រៀវឮៗពីទស្សនៈភ្ញៀវកិត្តិយសរាប់រយនាក់ដែលបានមកចូលរួមបានបន្លឺឡើងយ៉ាងរំពងបន្ទាប់ពីរាងតូចស្ដើងក្នុងឈុតរៀបអាពាហ៍ពិពាហ៍ពណ៌សធ្វើដំណើរដើរចូលមកដោយមានម្ដាយរបស់គេជាអ្នកកាន់ដៃដើរនាំមុខនិងនាំដំណើររបស់គេទៅរកកូនកម្លោះដែលកំពុងតែឈររង់ចាំនៅផ្លូវខាងមុខជាមួយនិងលោកអាចារ្យព្រមទាំងលោកតាក្មេករបស់គេផងដែរ។ ម្ចាស់តារបស់ពួកគេញញឹមបិទមាត់មិនជិតឡើយ ពេលបានឃើញចៅប្រសារដ៏ស្រស់ស្អាតរបស់គាត់ដើរចូលមករក Jungkook ដោយជំហានមួយៗសមសួនជាមួយនឹងស្នាមញញឹមលើផ្ទៃមុខ។

ភ្ញៀវជាច្រើននាំគ្នាស្រែកហូរនិងបានបាចស្រទាប់ផ្កាកុលាបក្រហមទៅលើ Taehyung ធ្វើឲ្យគេកាន់តែស្រស់ស្អាតថែមមួយកម្រិតទៀតហើយ។ Jungkook តាមសម្លឹងមើលដំណើរភរិយារបស់ខ្លួនទាំងភ្លឹកភ្លាំង ភាំងស្មារតីនឹងសម្រស់របស់រាងតូចនៅក្នុងឈុតរៀបការមួយនោះ។ មួយឆាកជីវិតនេះពួកគេបានឃើញនិងបានស្គាល់ហើយថាអ្វីជាការរៀបការ ហើយអ្វីដែលស្រស់ស្អាតបំផុតនៅក្នុងថ្ងៃពិសេសនិងមិនអាចបំភ្លេចបានមួយនេះ។

« My bride » បបូរមាត់ស្ដើងបន្លឺសម្ដីឡើងស្រាលៗព្រមមកជាមួយនឹងស្នាមញញឹមនៃសេចក្ដីសុខនិងភាពរីករាយពេលដែល Taehyung ដើរចូលមកដល់។ Jungkook ឈោងដៃទៅទទួលរាងតូចពីម្ដាយរបស់គេពេលគាត់ហុចដៃ Taehyung ទៅឲ្យ Jungkook ដើម្បីទទួលយកគេទៅឈរក្បែរ។

« ផ្ញើផងណាកូន »

« បាទអ្នកម៉ាក់ » សម្ដីពីរោះភាសាបន្លឺឡើងបូក
រួមនឹងស្នាមញញឹមដ៏ស្រស់សង្ហាលើផ្ទៃមុខមិនរលុប ពេលអ្នកម៉ាក់ក្មេករបស់គេយកកូនតែមួយគ្រាប់របស់គាត់មកផ្ញើខ្លួនផ្ញើប្រាណនឹងនាយ។

« អូនស្អាតណាស់ Kim Taehyung » ពួកគេទាំងពីរឈរទល់មុខគ្នានិងញញឹមដាក់គ្នាទៅវិញទៅមកដោយមានសម្លេងទះដៃខ្លាំងៗពីភ្ញៀវកិត្តិយសជាច្រើនរូប។ ឯរាងតូចក៏អៀនក្រហមថ្ពាល់ព្រឿងៗពេលដែល Jungkook សរសើរគេ។

« ពិធីសម្បថសូមចាប់ផ្ដើម! សូមភ្ញៀវកិត្តិយសទាំងអស់ជួយធ្វើជាសាក្សី »

« មើលនោះទៅប៉ាៗរបស់ Jaehyun សង្ហាណាស់ណា! » Felix ពររលាក់អាល្អិតនៅក្នុងដៃតិចៗនិងចង្អុលបង្ហាញប៉ាម៉ាក់របស់គេដែលកំពុងធ្វើពិធីតាមប្រពៃណីរបស់កូរ៉េ។

« ចាក់អេ៎! សុំពរ Jaehyun បន្តិចមកណា! » ខណៈនោះក៏លេចវត្តមានរបស់ Jeonghan នៅពីក្រោយខ្នងពញ្ញាក់អារម្មណ៍របស់ Felix ដែលកំពុងឈរជាមួយគូដណ្ដឹងរបស់ខ្លួននិងពរ Jaehyun ជាប់ដៃឲ្យងាកបែរទៅមើលមុខ មុននឹងកម្លោះតូចសក់សបែរមុខទៅសម្លឹងមុខគូដណ្ដឹងរបស់ខ្លួនវិញដើម្បីសួរបញ្ជាក់ថាគេគួរឲ្យ Jaehyun ទៅកាន់ Jeonghan ពរដែរឬទេ។

« អូនឲ្យ Jaehyun ទៅគេទៅ គេជាមិត្តភក្តិរបស់ Taehyung តើ! » hyunjin ក៏អនុញ្ញាតទើប Felix ហុច Jaehyun ទៅឲ្យ Jeonghan ដើម្បីពរ។

« គួរឲ្យស្អប់ដល់ហើយអាល្អិត! » Seungcheol ដែលឈរនៅពីក្រោយខ្នងរបស់ Jeonghan ក៏បាននិយាយឡើងនិងលូកដៃច្បិចថ្ពាល់របស់ Jaehyun ទាំងក្នក់ក្នាញ់។

« ដូចប៉ារបស់គេខ្លាំងណាស់ » Jeonghan

« កូនរបស់ពួកយើងច្បាស់ជាកាត់រកអូន »

« ឆ្កួតទេហេស៎? » ដោយអៀនប្រៀនពេក Jeonghan ក៏ងាកសម្លក់មុខ Seungcheol ដែលជាមិត្តប្រុសរបស់ខ្លួន។

« Jeon Jungkook! តើកូនហ៊ានស្បថនិងព្រមទទួល Kim Taehyung មកធ្វើជាភរិយាស្របច្បាប់ មើលថែគ្នា តស៊ូជាមួយគ្នា និងរស់នៅស្រលាញ់គ្នារហូតដល់ចាស់កោងខ្នងសក់ស្កូវរៀងខ្លួនដែរទេ? »

Jungkook សម្លឹងមុខរាងតូចយ៉ាងស្រទន់ដែលកែវភ្នែកទាំងគូនោះបង្កប់ទៅដោយក្ដីស្រលាញ់ ភាពស្មោះត្រង់ឥតភាពលាក់បាំង។ នាយញញឹមឡើងមុននឹងចាប់កាន់ប្រអប់ដៃរាងតូចទាំងខាងទើបឆ្លើយ

« បាទខ្ញុំយល់ព្រម! ប្រសិនបើខ្ញុំធ្វើខុសពាក្យសម្បថសូមឲ្យខ្ញុំ- » រកតែ Jungkook បញ្ចប់សម្ដីមិនទាន់ Taehyung ក៏ទើតជើងទៅថើបបំបិទមាត់របស់នាយមិនឲ្យនាយនិយាយវាចេញមក ក៏បានធ្វើឲ្យភ្ញៀវកិត្តិយសជាច្រើននាំគ្នាស្រែកហូរនិងទះដៃខ្លាំងៗ។

« មិនបាច់និយាយទេណា Jungkook! អូនជឿជាក់លើបង អូនដឹងច្បាស់ណាស់ថាបងនឹងមិនធ្វើខុសលើពាក្យសម្បថក្នុងថ្ងៃពិធីមង្គលការរបស់ពួកយើងទេ » បន្ទាប់ពីដកមាត់ចេញវិញ Taehyung ក៏និយាយឡើងទាំងញញឹមរលីងរលោងក៏បានធ្វើឲ្យ Jungkook ញញឹមតាមព្រមទាំងភ្ញៀវដែលមកចូលរួមមួយចំនួនក៏មានការយំតាមដូចគ្នា ព្រោះតែក្ដុកក្ដួលនិងសប្បាយចិត្តពេលដែលបានឃើញកូនក្រមុំចេះយល់ចិត្តនិងដឹងច្បាស់អំពីស្វាមីរបស់ខ្លួន។

« Kim Taehyung! តើកូនហ៊ានស្បថនិងព្រមទទួល Jeon Jungkook មកធ្វើជាស្វាមីស្របច្បាប់ មើលថែគ្នា តស៊ូជាមួយគ្នា និងរស់នៅស្រលាញ់គ្នារហូតដល់ចាស់កោងខ្នងសក់ស្កូវរៀងខ្លួនដែរទេ? » លោកអាចារ្យក៏បែរទៅសួរ Taehyung ម្ដងទើបនាយតូចឆ្លើយយ៉ាងរហ័សដោយមិនស្ទាក់ស្ទើរនោះឡើយ។

« បាទខ្ញុំព្រមទទួល »

« ពិធីសម្បថត្រូវបានចារទុក! ដូច្នេះសូមអ្នកទាំងពីរបំពាក់ចិញ្ចៀនឲ្យគ្នាទៅវិញទៅមក » ខណៈនោះក៏មាននារីម្នាក់លើកប្រអប់ចិញ្ចៀនពីរប្រអប់ឡើងមកដែលបើកចំហរស្រាប់ដើម្បីយកទៅឲ្យកូនកម្លោះកូនក្រមុំបំពាក់ឲ្យគ្នា។ ចិញ្ចៀនគ្រាប់ពេជ្រតូចធំចែងចាំងដូចជាផ្ទាំងកញ្ចក់ គ្រាន់តែឃើញក៏ដឹងថាមានតម្លៃថ្លៃកម្រិតណាដែរ។ ចំណែកឯចិញ្ចៀនពេជ្ររបស់ Taehyung វិញគឺជាចិញ្ចៀនដែល Jungkook បានទិញឲ្យគេនៅថ្ងៃបុណ្យនៃសេចក្ដីស្រលាញ់នេះឯង ហើយវាក៏ជាចិញ្ចៀនសម្រាប់បញ្ជាក់ថាពួកគេបានភ្ជាប់ពាក្យជាមួយគ្នារួចហើយដែរ ដូច្នេះក្នុងថ្ងៃពិសេសមួយនេះ Jungkook នឹងត្រូវបំពាក់វាទៅកាន់រាងតូចម្ដងទៀតដែលជាពិធីរៀបអាពាហ៍ពិពាហ៍របស់ពួកនៅចំពោះមុខភ្ញៀវកិត្តយសជាច្រើនរូបតែម្ដង។

« បងស្រលាញ់អូនណា Kim Taehyung » បន្ទាប់ពីបំពាក់ចិញ្ចៀនឲ្យគ្នារួច Jungkook ក៏ចាប់កាន់ដៃរាងតូចទាំងសងខាងយកមកកាន់និងអង្អែលថ្នមៗ។

« សូមកូនទាំងពីរថើបគ្នា » ពេលលោកអាចារ្យប្រកាសបែបនេះភ្លាម Taehyung ក៏ចាប់ផ្ដើមអៀនធ្វើឲ្យថ្ពាល់ក្រពុំទាំងគូឡើងក្រហមព្រឿងៗ។

មិនចាំយូរ Jungkook ក៏លូកដៃម្ខាងចាប់កញ្ចឹងករាងតូចឯដៃម្ខាងទៀតក៏ក្រសោបថ្ពាល់របស់គេមុននឹងឱនមុខចុះទៅគ្រប់គ្រងបបូរមាត់ពណ៌ស៊ីជម្ពូរមួយនោះនៅចំពោះមុខមនុស្សជាច្រើនរួមទាំងលោកតា អ្នកម៉ាក់ក្មេក និងកូនប្រុសរបស់ពួកគេផងដែរ។

« ពួកគាត់សមគ្នាណាស់ » Felix រលីងរលោងពេបមាត់ចង់យំពេលដែលបានឃើញបងថ្លៃរបស់ខ្លួនមានក្ដីសុខនិងសុភមង្គល។

« បងនិងអូនក៏សមគ្នាដែរ » hyunjin លូកដៃម្ខាងឱបចង្កេះរាងតូចនិងទាញគេយកមកជាប់ខ្លួន។

« ចុះពួកយើងសមគ្នាដែរទេ? » Minho ក៏អើតមុខទៅនិយាយជាមួយ Jisung ដែលឈរក្បែរដៃ Felix ទាំងញញឹមចង់រីកបបូរមាត់។

« ឆើស! សាវ៉ារោគចិត្តដល់ថ្នាក់នេះមិនសាកសមនឹងមនុស្សគួរឲ្យស្រលាញ់ដូចជាខ្ញុំទេ! »

« បងរោគចិត្តតែជាមួយអូនតើ baby! ងរបងទៀតហើយហ៎នេះអា hyun និយាយអីអាក្រក់ពីបងប្រាប់អូនមែនទេ? » Minho ធ្វើទឹកមុខសេដៗនិងខំប្រឹងធ្វើខ្ជីខ្ជូតដើម្បីលួងសំណព្វចិត្តរបស់នាយ។

« គ្មានទេស! » Jisung ធ្វើជាបែរមុខគេចចេញមិនចង់ឃើញឯរាងក្រាសក៏តាមលួងគេមិនឈប់ដូចគ្នា។

« ចង់ឲ្យមានថ្ងៃនោះដល់ហើយ! » Jeonghan ញញឹមស្រាលស្រទន់ទាំងមានក្ដីសុខពេលឃើញមិត្តរបស់ខ្លួនមានសុភមង្គលហើយគេក៏បានស្រម៉ៃដល់ថ្ងៃពិសេសរបស់គេដូចគ្នាដែរ។

« ថ្ងៃនោះរបស់ពួកយើងនឹងមកដល់ឆាប់ៗ » Seungcheol លូកដៃឱបចង្កេះ Jeonghan ពីក្រោយនិងដាក់ចង្ការរបស់ខ្លួនលើស្មារបស់រាងតូច។

ភ្លាមៗនោះមនុស្សក៏ចោមរោមគ្នានៅខាងមុខឆាកវេទិកាយ៉ាងអ៊ូអរព្រោះតែ Taehyung ជាមួយនិងស្វាមីរបស់គេត្រៀមនឹងបោះបាច់ផ្កាដើម្បីឲ្យភ្ញៀវកិត្តយសប្រុសស្រីចាំទទួលយកគូព្រេងឬក៏ជូនវាទៅកាន់មនុស្សជាទីស្រលាញ់របស់ពួកគេ។

« 1~ 2~ ......3! »

ផឹប៚ បាច់ផ្កាក៏បានហោះឡើងទៅលើផ្ទៃអាកាសរួចក៏ធ្លាក់ចុះមកវិញនៅក្នុងកណ្ដាប់ដៃរបស់ Minho។

« ចាប់បានហើយ! » Minho ញញឹមស្រស់មុននឹងយកបាច់ផ្កានោះទៅឲ្យសំណព្វចិត្តរបស់នាយធ្វើឲ្យភ្ញៀវជាច្រើនទះដៃជូនឯខ្លះក៏លួចច្រណែនដែលមានបុរសល្អបែបនេះចាប់បានបាច់ផ្កាហើយក៏យកវាទៅជូនគូស្នេហ៍របស់គេមុនគេ។

« សូមអបអរផងណា hyung! ខ្ញុំសប្បាយចិត្តណាស់ដែលឃើញ hyung ទាំងពីរមានសុភមង្គលបែបនេះ! » Felix ស្ទុះចូលទៅរកគូស្វាមីភរិយាថ្មីថ្មោងដែលបានបញ្ចប់កម្មវិធីនិងដើរចុះពីលើឆាកដើម្បីមកទទួលរាក់ទាក់ជាមួយភ្ញៀវម្ដង។

« អរគុណហើយណា » Taehyung

« ថ្ងៃរបស់ពួកឯងក៏នឹងមកដល់ឆាប់ៗនេះដែរ! » Jungkook លើកដៃដាក់លើស្មារបស់ hyunjin និងញញឹមដាក់កូនកម្លោះកូនក្រមុំមួយគូនេះដែលពួកគេនឹងឈានចូលរោងការក្នុងឆាប់ៗនេះដូចគ្នា។

« Fe! ឯណា Jaehyun? »

« Jaehyun នៅជាមួយមិត្តរបស់ hyung នៅខាងនោះ! »

« អរគុណណា Fe! » បន្ទាប់ពីក្រឡេកឃើញកូនប្រុសហើយ Taehyung ក៏ប្រញាប់ដើរចូលទៅរកតែម្ដងព្រោះតែគេនឹកកូនសឹងស្លាប់ទៅហើយ។

« Hannie! »

« ហីយ៉ា Taehyung ចូលរួមអបអរផងណាជូនពរឲ្យស្រលាញ់គ្នាជារៀងរហូត » Jeonghan

« អរគុណហើយសម្លាញ់អញ្ចឹងឲ្យ Jaehyun មកយើងពរមក ហើយឯងទៅរកអីញ៊ាំសិនទៅ! តែនិយាយអញ្ចឹងឯងមកជាមួយនរណា? » Taehyung ទទួលកូនប្រុសយកមកពរជាប់ខ្លួនមុននឹងសួរទៅកាន់អ្នកជាមិត្ត។

« នេះនែក៎! មកជាមួយសង្សារបស់យើង » Jeonghan ក៏លើកដៃអួតបង្ហាញ Seungcheol ដែលកំពុងជាប់រវល់ពិភាក្សាជាមួយអ្នកស្គាល់គ្នា។

« មិត្តភក្តិរបស់ប្ដីយើងហ្នឹងហេស៎ជាអនាគតសង្សាដែលឯងលាក់យើងមិនទាន់ប្រាប់នោះ? »

« ត្រូវហើយឥឡូវនេះក្លាយជាសង្សារបស់យើងហើយណា! មិនមែនអនាគតសង្សាទៀតទេ » Jeonghan ញញឹមស្ញេញលឹបភ្នែកដាក់មិត្ត។

« Ohh Taehyung » បន្ទាប់ពីនិយាយចប់ Seungcheol ក៏បែរមុខមករក Taehyung

« សួស្ដីសម្លាញ់! » ភ្លាមនោះ Jungkook ក៏បានដើរចូលមកល្មមក្រោយពីបញ្ចប់ការសន្ទនាជាមួយភ្ញៀវនិងប្អូនៗរបស់នាយ ដើម្បីមករកភរិយាហើយក៏បានមកជួបនឹងមិត្តរបស់នាយតែម្ដង។

« អបអរផងណាអាសម្លាញ់ »

« អរគុណហើយ! ឯងក៏ដូចគ្នាទាក់ទងល្មមៗអីចូលរោងការទៅសម្លាញ់ » Jungkook ញាក់ចិញ្ចើមដាក់ Seungcheol ធ្វើឲ្យ Jeonghan ញញឹមអឹមអៀនខុសអីតែ Taehyung ឱបក្រសោបកូនប្រុសធ្វើទឹកមុខឆ្ងល់ ហេតុអីស្វាមីរបស់គេដឹងថាពួកគេទាំងពីរនោះជាសង្សានឹងគ្នាតែគេបែរជាមិនដឹងទៅវិញ?

« នេះបងដឹងថាគេទាំងពីរទាក់ទងគ្នាហេតុអីបងមិនប្រាប់អូនឲ្យបានដឹងផង? »

« មិនមែនបងមិនចង់ប្រាប់ទេប្រពន្ធសម្លាញ់ តែមកពីរឿងនេះវាបែកធ្លាយដឹងដល់បងតែម្នាក់ប៉ុណ្ណោះទើបពួកគេសុំមិនឲ្យនិយាយប្រាប់អ្នកណាសូម្បីតែអូន តែពួកគេនឹងបើកចំហរវានៅពេលក្រោយ ឥឡូវនេះអូនក៏បានដឹង ហើយមនុស្សគ្រប់គ្នាក៏ភ្ញាក់ផ្អើលដែរ អូនមើលខ្លួនឯងទៅ » Jungkook ពន្យល់រាងតូចឲ្យបានយល់និងបង្ហាញគេពីភាពជាក់ស្ដែង។

ឯ Taehyung ក៏ក្រឡេកមើលជុំវិញខ្លួនក៏បានឃើញថាភ្ញៀវមួយចំនួនបានសម្លឹងមើលមកកាន់ Seungcheol ជាមួយមិត្តរបស់គេពិតមែន ទាំងទឹកមុខភ្ញាក់ផ្អើលហើយព្រមទាំងខ្សឹបខ្សាវគ្នាពីនេះពីនោះផងដែរ។

« ប៉ុណ្ណឹងយល់ហើយមែនទេ? » Jeonghan

« អឺ...តែក៏ជូនពរវិញណាអោយឯងនិងលោក Seungcheol ឆាប់បានចូលរោងការដូចយើង » Taehyung ញញឹមចុងបបូរមាត់ដាក់មិត្តធ្វើឲ្យ Jeonghan លួចសម្លក់ព្រោះក្នាញ់នឹងសម្ដីរបស់គេ។

« អញ្ចឹងអ្នកទាំងពីរអញ្ជើញតាមសប្បាយចុះ! តោះអូនសម្លាញ់យើងទៅថតរូបជាមួយម្ចាស់តាទៅ » Jungkook ក៏នាំប្រពន្ធនិងកូនប្រុសរបស់នាយទៅរកម្ចាស់តារបស់ពួកគេដើម្បីបានថតរូបជួបជុំគ្រួសារ។

« អោយ Jaehyun មកបងមក! » Jungkook ស្នើរយកកូនប្រុសមកពរទើបរាងតូចហុចកូនឲ្យទៅនាយ

« Jung! ចាំបន្តិចណាអូនទៅខាងនោះមួយភ្លែត »

« អឹម...ឆាប់មកវិញ » ពេលរាងតូចចេញទៅ Jungkook ត្រូវនៅឈររង់ចាំប្រពន្ធជាមួយនិងកូនប្រុសដោយមានភ្ញៀវនិងអ្នករួមការងារចូលមកអបអរដល់នាយហើយខ្លះក៏បានសរសើរនិងប្រលែងលេងជាមួយនិងកូនប្រុសរបស់ពួកគេផងដែរ។

« អបអរសាទរផងណាដែលបងមានថ្ងៃនេះ » សម្លេងស្រាលស្រទន់របស់មនុស្សស្រីបានបន្លឺឡើងនៅពីក្រោយខ្នងរបស់ Jungkook ក៏បានធ្វើឲ្យនាយមានអារម្មណ៍ថាប្រហែលៗមុននឹង Jungkook ក៏បែរខ្នងទៅរកម្ចាស់សម្លេងមួយនោះ។

« It's you! ..... » ស្នាមញញឹមនៅលើបបូរមាត់ស្ដើងពណ៌ផ្កាឈូកក៏រីកសាយឡើងបន្ទាប់ពីបានឃើញវត្តមានរបស់មនុស្សស្រីក្នុងរ៉ូបរឹបរាងពណ៌មាសភ្លឺចិញ្ចាំងចិញ្ចាចបានមកចូលរួមកម្មវិធីរៀបអាពាហ៍ពិពាហ៍របស់ខ្លួននៅក្នុងថ្ងៃនេះ។

To be continued........

****
Guess who? 👀 maybe no one knows hehe new character unlocked:3

Continue Reading

You'll Also Like

2.4K 250 13
អ្វីទៅជាវេទមន្ត? ពិភពលោកនេះគ្មានឡើយវេទមន្ត ជំនួសការដែលមានគឺតួអក្សរដែលប្រកបចេញអានបាន! វេទមន្តមួយម៉ាត់គ្មានទេ..ប៉ុន្តែ ក៏មិនប្រាកដឡើយថាគ្មានMagic នោះគឺ...
533K 25.6K 58
Sang Sorenson doesn't understand what is normal. She has been abused by her family and heard two voices in her head her whole life. The Blackbourne...
3K 174 20
រឿងនេះជាប្រភេទបែបស្នេហាសិស្សវិទ្យាល័យប្រុសនិងប្រុស ជារឿងភាគដំបូងដែលខ្ញុំសរសេរបើសិនជាមានកន្លែងខ្វះខ្វាតសូមខន្តីអភ័យទោស។សម្រាប់តួក្នុងរឿងនេះគឺជា ✨ Taek...
1.6M 138K 46
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...