ព្រោះខ្ញុំស្រឡាញ់អ្នក

By horng1993

1K 124 10

Yoonmin More

Episode 2: នៅក្បែរគ្នា តែមិនអាចសូម្បីតែស្និតស្នាល
Episode 3:ក្ដីស្រឡាញ់របស់គេទុកសម្រាប់ស្រឡាញ់ ផាក ជីមីន!
Episode 4: ព្រោះអូនជាមនុស្សដែលបងស្រឡាញ់!
Episode 5
Episode 6
Episode 7

Episode 1: ព្រោះស្រឡាញ់ទើបទ្រាំឈឺចាប់

398 34 2
By horng1993

អ្វីជាគ្រួសារ? គ្រួសារជាមនុស្សក្នុងត្រកូលមួយដែលមានម្ដាយឪពុកនិងកូនៗ ចំពោះគ្រួសារថ្មីថ្មោងអាចមានតែប្ដីនិងប្រពន្ធតែប៉ុណ្ណោះ ។ ប្ដីប្រពន្ធដែលរៀបការជាមួយគ្នាសុទ្ធតែជាមនុស្សដែលស្រឡាញ់គ្នាទើបអាចឈានទៅរកការរៀបការ ឬមិនមែន? ចុះប្រសិនបើរៀបការដោយមានតែប្ដីឬប្រពន្ធដែលស្រឡាញ់តែម្ខាងវិញនោះ គេហៅថាគ្រួសារដែរឬ? នោះក៏ជាគ្រួសារដែរ គ្រាន់តែគ្រួសារមួយនោះអាចនឹងគ្មានក្ដីសុខនោះទេ ។

ភូមិគ្រឹះដ៏ធំមួយដែលមនុស្សគ្រប់គ្នាស្គាល់ច្បាស់ថាវាជារបស់កូនប្រុសច្បងនៃអតីតប្រធានាធិបតីនៃប្រទេសកូរ៉េខាងត្បូង ។ គីម ហាងស៊ូ ជាម្ចាស់ភូមិគ្រឹះដ៏ធំនេះ គេរស់នៅទីនេះជាមួយប្រពន្ធរបស់គេតែរាល់ថ្ងៃនាយតែងតែនាំស្រីស្នេហ៍មកដេកនៅទីនេះបញ្ឈឺចិត្តប្រពន្ធរបស់នាយជានិច្ច ។

ផាក ជីមីន ជាប្រពន្ធរបស់ ហាងស៊ូតែនាយមិនដែលស្រឡាញ់ជីមីននោះទេ នាយរៀបការជាមួយជីមីនព្រោះតែផលប្រយោជន៍ចំណែកជីមីនវិញគេស្រឡាញ់នាយខ្លាំងណាស់ ។ គេដឹងថាប្ដីរបស់គេមិនស្រឡាញ់គេ គេថែមទាំងដឹងទៀតថានាយក្បត់គេតែគេនៅតែមិនព្រមបោះបង់ ព្រោះតែចង់នៅក្បែរមនុស្សដែលខ្លួនស្រឡាញ់ទោះឈឺចាប់យ៉ាងណាក៏ព្រម ។

« អ្នកប្រុសអញ្ជើញទៅណាទាន? »

« ខ្ញុំចង់ទៅផ្សារទិញអីវ៉ាន់មួយចំនួន »

« បាទ សូមអញ្ជើញ! » គេបើកទ្វារឱ្យអ្នកប្រុសរបស់គេចូលក្នុងឡានហើយទើបគេចូលទៅតាមក្រោយរួចទើបបើកឡានចេញទៅ សំដៅទៅរកគោលដៅ ។

« ទឹកមុខអ្នកប្រុសមិនស្រស់សោះថ្ងៃនេះ! »

« ពួកយើងឈ្លោះគ្នាទៀតហើយ ខ្ញុំហត់ណាស់ពួកយើងតែងតែឈ្លោះគ្នាព្រោះពាក្យសម្ដីអ្នកដទៃជានិច្ច » រាងល្អិតស្រដីដោយសំឡេងស្រាលស្រទន់ ។

« ជីវិតគូវាបែបនេះហើយអ្នកប្រុស បន្តិចទៀតវានឹងល្អប្រសើរវិញហើយ »

« ឈប់លួងលោមខ្ញុំទៅ យ៉ុនហ្គី! »

« បាទ! » នាយឈប់និយាយហើយផ្ដោតលើការបើកបរវិញ ។ ជីមីន មិនមាត់សម្លឹងមើលទៅមុខ យ៉ុនហ្គី ពីចំហៀងទាំងកែវភ្នែករលីងរលោង ។

រាងតូច ផាក ជីមីន ឆ្នាំនេះមានវ័យ២៤ឆ្នាំហើយ គេរៀបការបានចំនួន២ឆ្នាំមកហើយដែរ ។ តែដឹងទេ? ជីវិតក្រោយរៀបការរបស់គេមានតែរឿងឈឺចាប់ព្រោះប្ដីរបស់គេគ្មានចិត្តស្រឡាញ់គេសូម្បីតែបន្តិច ។ រៀបការរួចនាយនាំស្រីមកដេកដល់ផ្ទះថែមទាំងដេកក្នុងបន្ទប់របស់ពួកគេទៀតផង គេឈឺចាប់តែគេនៅតែទ្រាំព្រោះតែស្រឡាញ់នាយជាប្ដី ស្រឡាញ់ខ្លាំងជាងស្រឡាញ់ខ្លួនឯងទៅទៀត ។ វាក៏ព្រោះតែគេគ្មានសម្រស់ស្រស់ស្អាត ជីមីន មានរាងតូចច្រឡឹងតែសម្បុរខ្មៅ មុខមានស្នាមអុចខ្មៅតិចតួច និងមានមុនខ្លះផងដែរ ។ គ្រួសារគេមិនមែនជាអ្នកក្រទេប៉ុន្តែគេប្រកាន់គោលជំហរថាគេមិនទាន់ចេះរកប្រាក់ដោយខ្លួនឯងនៅឡើយ គេមិនចង់ចាយលុយឥតប្រយោជន៍នោះទេ ។

« តើត្រូវការឱ្យខ្ញុំជួយកាន់អីវ៉ាន់ទេអ្នកប្រុស? » យ៉ុនហ្គី សួរឡើង ព្រោះមើលទៅនាយតូចដូចជាគ្មានកម្លាំងកម្ហែងក្នុងខ្លួនទាល់តែសោះហើយ ។

« ហឹម! » រាងតូចងក់ក្បាលតិចៗដើម្បីបញ្ជាក់ប្រាប់នៅគេវិញ ។ បន្ទាប់មកអ្នកទាំងពីក៏ចុះពីឡានចូលទៅក្នុងផ្សារដោយ ជីមីន ដើរខាងមុខនិងយ៉ុនហ្គី ដើរតាមពីក្រោយ ។

ចូលមកដល់ខាងក្នុងផ្សារពួកគេក៏សំដៅទៅកន្លែងលក់បន្លែ សាច់ បន្ទាប់ពីទិញរួចទើប ជីមីន ដើររកមើលសម្លៀកបំពាក់មួយចំនួន ។ ហើយមុននឹងទៅដល់កន្លែងលក់សម្លៀកបំពាក់ពួកគេត្រូវដើរកាន់ហាងអាហារមួយចំនួនទៀតទើបទៅដល់ ។ កែវភ្នែកស្អាតចាប់ផ្ដើមរលីងរលោងភ្លាមៗទឹកភ្នែកក៏ស្រក់ចុះមកដោយហាមមិនបាន ព្រោះតែរូបភាពចំពោះមុខវាបានអង្រួនភាពឈឺចាប់ដែលកប់ក្នុងទ្រូងនោះចេញមកខាងក្រៅ ។ ប្ដីរបស់គេកំពុងតែឱបថើបស្រីស្នេហ៍ដោយមិនក្រែងរអែងមនុស្សជុំវិញខ្លួនសូម្បីតែបន្តិច គេដឹងគ្រប់យ៉ាងប៉ុន្តែគេនៅតែទ្រាំរស់នៅជាមួយការឈឺចាប់ទាំងអស់នោះ ទ្រាំរហូតដល់ថ្ងៃមួយ ថ្ងៃដែលគេអស់ការអត់ធ្មត់ នោះជាថ្ងៃដែលគេដើរចេញមិនត្រឡប់ក្រោយជារៀងរហូត ។

« អ្នកប្រុស! » យ៉ុនហ្គី បន្លឺឡើងតិចៗជាការដាស់ស្មារតីរបស់ជីមីនឱ្យត្រឡប់មកវិញ ។

« តស់ ជូនខ្ញុំទៅហាងរបស់ជុងហ្គុក បន្តិច » និយាយចប់រាងតូចជូតទឹកភ្នែកដែលស្រក់ចុះមកនោះចេញហើយក៏ងាកមកនិយាយជាមួយយ៉ុនហ្គីវិញ ។

« បាទ » គេដឹងថាជីមីនឈឺចាប់ខ្លាំង តែនេះជាជម្រើសរបស់ជីមីនដោយខ្លួនឯងប៉ុណ្ណោះដែលទ្រាំអត់ធ្មត់រស់នៅជាមួយ ហាងស៊ូ ។

មកដល់ហាងសម្លៀកបំពាក់របស់ ជុងហ្គុក ដែលជាមិត្តភក្តិរបស់គេនិងជាប្អូនប្រុសរបស់ប្ដីគេផងដែរ ។ ជីមីន និង ជុងហ្គុក ស្គាល់គ្នានិងរាប់អានគ្នាតាំងពីក្មេងៗមកពួកគេស្រឡាញ់គ្នាដូចបងប្អូនយ៉ាងចឹង ។

« ជុងហ្គុក ហ្ហឹក! » គ្រាន់តែមកដល់ឃើញ ជុងហ្គុក ភ្លាមជីមីនរត់ទៅឱបមិត្តរបស់គេភ្លាមទាំងទឹកភ្នែករហាម ។

« ជីមីន... » ជុងហ្គុក រហ័សឱបតបទៅមិត្តវិញ គេមិនឆ្ងល់នោះទេថាហេតុអ្វីជីមីនយំបែបនេះព្រោះគេដឹងមូលហេតុច្បាស់ណាស់ ។ ដំបូងឡើយគេក៏ជំទាស់មិនចង់ឱ្យបងប្រុសជីដូនមួយរបស់គេរៀបការនឹងជីមីនដែរ ព្រោះគេដឹងថាបងប្រុសជីដូនមួយគេមិនបានស្រឡាញ់មិត្តរបស់គេរៀបការដើម្បីជំនួញតែជីមីនយល់ព្រមព្រោះគេស្រឡាញ់ហាងស៊ូទោះនាយព្រមរៀបការព្រោះអ្វីក៏គេមិនខ្វល់ដែរ ។

« អង្គុយសិនមក ហើយបាត់យំ! »

« ហ្ហឹក ហ្គុក... » ជីមីន នៅតែមិនអាចឈប់យំបានព្រោះពេលនេះគេឈឺចាប់ពេញទំហឹងហើយ ។

« លែងលះទៅជី! យើងឱ្យឯងលែងលះទៅ! »

« ហ្ហឹកៗ ទេ... » គេឈឺចាប់ ឈឺចាប់ខ្លាំងណាស់តែបើឱ្យគេចាកចេញពីនាយគេធ្វើមិនបានទេ ។

« ជី! ស្ដាប់យើងឱ្យច្បាស់ បើឯងចង់ឱ្យគេស្រឡាញ់ឯងវិញឯងត្រូវប្រាកដថាឯងចេះស្រឡាញ់ខ្លួនឯងហើយ បើមិនដូច្នេះទេគ្មាននរណាមកស្រឡាញ់ឯងបាននោះទេ បើសូម្បីតែឯងមិនស្រឡាញ់ខ្លួនឯងផងនោះ » ជុងហ្គុក ពន្យល់ លួងលោមជីមីនដោយសំឡេងតិចៗ គេអង្អែលខ្នងអ្នកជាមិត្តថ្នមៗ ។

« ហ្ហឹក... ហ្គុក! »

« ស្ដាប់តាមយើងបើឯងចង់ឱ្យគាត់ស្រឡាញ់ឯងនោះ »

« ... »

__

ទីបំផុតមួយសប្ដាហ៍ក្រោយពួកគេក៏បានលែងលះគ្នាពិតមែនតែ ហាងស៊ូជាអ្នកសុំជីមីនលែងលះ មុនព្រោះ:

« អ្នកទាំងពីធ្វើស្អី? » ហាងស៊ូ ស្រែកស្ទើរបែកបន្ទប់បន្ទាប់ពីបើកទ្វារមកឃើញប្រពន្ធសម្អប់របស់គេកំពុងតែដ៣កលើគ្រែជាមួយអ្នកបើកឡានរបស់គេគឺយ៉ុនហ្គីនឹងឯង ។

« ស៊ូ? នេះ? យ៉ុនហ្គី?? » ជីមីន ភ្ញាក់ទាំងរមីមមើព្រោះគេមានអារម្មណ៍ថាក្បាលរបស់គេគឺធ្ងន់និងវិលៗ ។ យ៉ុនហ្គី ក៏ភ្ញាក់តាមសំឡេងរបស់ជីមីនទាំងឈឺក្បាលដូចគ្នាតែក៏ត្រូវស្វាងព្រោះ:

« អាថោកទាប ឌឹបៗៗ! » ហាងស៊ូ ស្ទុះចូលទៅដាល់យ៉ុនហ្គីឌឹបៗរហូតដល់នាយបែកមាត់ឈាមតែម្ដង ។

« ឈប់ណាឈប់ ហាងស៊ូ ឈប់ទៅ! » ជីមីន ស្រែកឃាត់ ។

« ការពារអាសាហាយនេះសម្បើមណាស់ណ៎? យ៉ាងម៉េច ឱ្យវាប៉ុន្មានដងហើយ? »

« ត្រូវហើយ ប្ដីខ្ញុំ! ខ្ញុំការពារអញ្ចឹងហើយ ព្រោះគេមិនដែលធ្វើឱ្យខ្ញុំទាស់ចិត្តទេ » ជីមីន តបវិញទាំងកំហឹងព្រោះតែខឹងនឹងពាក្យសម្ដីមើលងាយរបស់ហាងស៊ូមកលើខ្លួន ។

« អឺ! បើចឹងលែងគ្នាទៅ! » ថាហើយនាយក៏ចាកចេញទៅបាត់នៅសល់តែជីមីនដែលអង្គុយហូរទឹកភ្នែករហាម ។ យ៉ុនហ្គី ទះស្មាគេតិចៗចាត់ទុកជាការលួងលោមព្រោះគេមិនដឹងនិយាយអ្វីល្អទេនៅពេលនេះ ។

ប៉ុន្មានម៉ោងក្រោយ ជីមីនត្រូវបានហាងស៊ូហៅទៅភូមិគ្រឹះគីមដើម្បីទៅស៊ីញ៉េលែងលះ តាមពិតទៅគេមិនបានខ្វល់ទេថាជីមីនដេកជាមួយអ្នកណាគេធ្វើព្រោះចង់លែងលះជាមួយជីមីនប៉ុណ្ណោះ ។ បន្ទាប់ពីស៊ីញ៉េហើយ ជីមីន យំស្ទើរតែសន្លប់ គេថែមទាំងរកសម្លាប់ខ្លួនទៀតផង ប៉ុន្តែសំណាងល្អយ៉ុនហ្គីមកទាន់ទើបអាចជួយរាងតូចបាន តែសាងជាកំហឹងដល់ហាងស៊ូជាខ្លាំង មាត់ថាស្អប់តែពេលខ្លះនាយតែងតែក្ដៅក្រហាយពេលជីមីននិយាយគ្នាជាមួយយ៉ុនហ្គី ។ ក្រោយយំអស់ចិត្តជីមីនក៏រៀបចំសម្លៀកបំពាក់ចាកចេញពីទីនេះ តែគេមិនទាន់ដឹងថាត្រូវទៅរស់នៅកន្លែងណានោះទេ គេរឹតតែមិនចង់ឱ្យថេហ្យុងជួយគេទៀត ។ ហើយមានតែមនុស្សម្នាក់ប៉ុណ្ណោះដែលប្រហែលជាអាចជួយគេបាននោះគឺ យ៉ុនហ្គី! ។ តាមពិតទៅយ៉ុនហ្គីជាមនុស្សដែលគ្រួសារផាកចាត់មកឱ្យជួយការពារជីមីន ព្រោះនៅប្រទេសកូរ៉េនេះជីមីនគ្មានសាច់ញាតិទេ គ្រួសារគេនៅចក្រភពអង់គ្លេសទាំងអស់ ។

« យ៉ុនហ្គី! »

« អ្នកប្រុសប្រុងចេញទៅទាំងយប់នេះឬ? » យ៉ុនហ្គី សួរឡើង ព្រោះនេះយប់ម៉ោង ៨ ៩ ទៅហើយ ។

« មែនហើយ! តែខ្ញុំ... »

« អ្នកប្រុសទៅស្នាក់នៅផ្ទះខ្ញុំបណ្ដោះអាសន្នសិនក៏បាន ទម្រាំអ្នកប្រុសត្រឡប់ទៅអង់គ្លេសវិញ » គេដឹងថាជីមីនចង់និយាយអី ព្រោះនៅទីនេះជីមីនមានតែខ្លួនមួយសូម្បីតែការងារក៏គេមិនមានដែរ ។

« ហឹម... » ជីមីន ងក់ក្បាលតិចៗហើយទើបឡើងម៉ូតូចេញទៅជាមួយយ៉ុនហ្គីតែម្ដង ។

« យើងមិនឱ្យពួកឯងបានសុខទេ! » ហាងស៊ូ និយាយទាំងកំហឹងគេក្ដាប់ដៃយ៉ាងណែន គេនឹងធ្វើឱ្យពួកគេវេទនារកក្ដីសុខមិនឃើញ ។

__

ក្រឡេកមកអ្នកពីរនាក់នេះវិញ ធ្វើដំណើរប្រហែងកន្លះម៉ោងពួកគេក៏មកដល់ផ្ទះតូចល្មមមួយដែលអាចដឹងបានថាវាជាផ្ទះរបស់យ៉ុនហ្គីរស់នៅសព្វថ្ងៃនេះឯង ។ ចូលមកដល់ក្នុងផ្ទះយ៉ុនហ្គីឱ្យជីមីនអង្គុយលេងលើសាឡុងសិននិងយកទឹកនិងអាហារដែលបានទិញតាមផ្លូវមុននេះទៅដាក់ចានរួចទើបយកមកឱ្យជីមីនញ៉ំា ។

« ខ្ញុំទៅរៀបចំបន្ទប់សិន សុំទោសអ្នកប្រុសផងដោយសារផ្ទះខ្ញុំមានបន្ទប់តែមួយប៉ុណ្ណោះ »

« មិនអីនោះទេ ខ្ញុំមិនរំខានលោកយូរទេ »

« បាទ ចឹងអ្នកប្រុសញ៉ំាអាហារសិនទៅ » និយាយចប់យ៉ុនហ្គីក៏ប្រញាប់ទៅរៀបចំបន្ទប់របស់គេ ។ ត្បិតថាមានបន្ទប់តែមួយតែបន្ទប់របស់គេក៏រាងធំដែរ ។

« ផ្ទះតូចតែរៀបចំបានល្អ » ជីមីន និយាយសរសើរផ្ទះរបស់រាងក្រាស់ព្រោះការៀបចំបានល្អពិតមែន នេះនាយជាមនុស្សប្រុសទេណាផ្ទះមានអនាម័យល្អណាស់ គួរឱ្យចង់រស់នៅ ។ និយាយហើយក៏ញ៉ំាអាហារបន្តរហូតដល់អស់ទើបប្រុងនឹងយកចានទៅលាងសម្អាតតែត្រូវទទួលបានការហាមឃាត់ភ្លាមៗ ។

« ទុកទីនេះហើយ អ្នកប្រុសទៅសម្អាតខ្លួនហើយសម្រាកចុះ! សម្លៀកបំពាក់អ្នកប្រុសអាចរៀបចំដាក់ទូរបស់ខ្ញុំបាន » យ៉ុនហ្គី និយាយពេលបើកទ្វារចេញពីបន្ទប់មក ផ្ទះនេះមួយជាន់ប៉ុណ្ណោះ មានបន្ទប់ទឹកចំនួនពីរ ផ្ទះបាយមួយ និងបន្ទប់គេងធំមួយ ។

« តែខ្ញុំជាអ្នកញ៉ំា... »

« មិនអីទេ ខ្ញុំត្រូវសម្អាតផ្ទះបាយស្រាប់ចាំលើកក្រោយខ្ញុំមិនឃាត់អ្នកប្រុសទេ! »

« ក៏បាន! » ថាហើយ ជីមីនក៏កាន់កាបូបខោអាវសំដៅទៅបន្ទប់របស់យ៉ុនហ្គីបាត់ ។ ឃើញគេទៅបាត់យ៉ុនហ្គី ក៏ប្រមូលចានទៅលាងសម្អាតទុកដាក់និងរៀបចំផ្ទះបាយឱ្យមានអនាម័យស្អាតរួចទើបសំដៅទៅបន្ទប់ ។

ចូលមកដល់ក្នុងបន្ទប់ក៏ឃើញថាជីមីនបានងូតទឹកស្លៀកពាក់រួចហើយគេកំពុងអង្គុយលើកៅអីសម្ងួតសក់ដោយប្រើកន្សែងញីវាតិចៗ ។

« អ្នកប្រុសសម្រាកខាងលើចុះ ខ្ញុំគេងលើសាឡុង »

« ធ្វើបែបនេះមិនសមទេ យ៉ុនជាម្ចាស់ផ្ទះ... » ជីមីនប្រកែកដោយហៅឈ្មោះយ៉ុនហ្គីថាយ៉ុន មើលទៅពួកគេស្និតស្នាលគ្នាណាស់ហើយ?

« វាមិនអីទេ អ្នកប្រុសសម្រាកមុនចុះខ្ញុំទៅសម្អាតខ្លួនសិន » ថាហើយនាយក៏យកកន្សែងដើរចូលទៅក្នុងបន្ទប់ទឹកបាត់ ។ ជីមីន ក៏គ្មានអ្វីត្រូវនិយាយឬធ្វើបន្តទៀតដូចគ្នាគេជូតសក់ហើយក៏ចូលសម្រាកតែម្ដង ព្រោះថ្ងៃនេះគេមិនស្រួលខ្លួនសោះតែម្ដង អស់កម្លាំងទៀតផង ។ ប្រហែល១៥នាទីក្រោយយ៉ុនហ្គីក៏ចេញមកវិញដោយស្លៀកពាក់រួចរាល់គេយកភួយខ្នើយមកដាក់លើសាឡុងរួចទើបដើរទៅជិតអ្នកដែលគេងលង់លក់លើគ្រែនោះ ។

« ទៅរស់នៅជាមួយគ្រួសារវិញណា កន្លែងដែលទុកអ្នកប្រុសដូចជាព្រះអង្គម្ចាស់គឺជាផ្ទះរបស់អ្នកប្រុសនោះឯង អ្នកប្រុសរបស់បង! » យ៉ុនហ្គី អង្គុយចុងពូកហើយវែកសក់រាងតូចដែលធ្លាក់បាំងមុខនោះចេញហើយទើបស្រដីតិចៗ ។

ការនិយាយស្ដីដូចធ្លាប់ស្គាល់គ្នា? ឬក៏ពួកគេធ្លាប់មានទំនាក់ទំនងជាមួយគ្នាកាលពីមុនមក? ហេតុអ្វីមើលទៅយ៉ុនហ្គីដូចជាស្និតស្នាលនឹងជីមីនម្ល៉េះ?

Continue Reading

You'll Also Like

1.9M 79.8K 23
(COMPLETED | UNDER EDITING) Fresh out of college, Veronica Odair is hired as a forensic scientist at the infamous B.E.A.R. Laboratories. She is put t...
28.9M 916K 49
[BOOK ONE] [Completed] [Voted #1 Best Action Story in the 2019 Fiction Awards] Liam Luciano is one of the most feared men in all the world. At the yo...
11.5M 298K 23
Alexander Vintalli is one of the most ruthless mafias of America. His name is feared all over America. The way people fear him and the way he has his...
4.8M 254K 34
Those who were taken... They never came back, dragged beneath the waves never to return. Their haunting screams were a symbol of their horrific death...