Episode 2: នៅក្បែរគ្នា តែមិនអាចសូម្បីតែស្និតស្នាល

120 13 0
                                    

ព្រឹកថ្ងៃថ្មី៚

កាយតូចច្រឡឹងកំពុងតែគេងលង់លក់នៅឡើយ យ៉ុនហ្គី ក្រោកងូតទឹករៀបចំខ្លួនទៅបេះបន្លែខ្លះនិងយកសាច់ដែលមានក្នុងទូរមកចាត់ចែងធ្វើម្ហូបមួយចំនួនសម្រាប់ជីមីននិងខ្លួនឯងផងដែរ ។ បន្ទាប់ពីធ្វើម្ហូបអាហាររួចគេក៏រៀបចំដាក់ចានលើកមកដាក់លើតុអាហារតូចល្មមមួយគ្របទុកយ៉ាងស្អាតបាតហើយទើបចេញមកសម្អាតទីធ្លាផ្ទះខាងក្រៅ ។ គេខានសម្អាតនិងស្រោចផ្កាយូរហើយព្រោះរវល់ធ្វើការមិនបានមើលថែផ្ទះ តែឥឡូវប្រហែលអាចសម្អាតបានខ្លះព្រោះក្នុងកំឡុងពេលនេះគេសម្រាកនៅផ្ទះមួយរយៈសិនមុននឹងរកការងារថ្មី ។

យ៉ុនហ្គី ឈរស្រោចផ្កាក្នុងសួនដែលមានផ្កាពីរបីប្រភេទដែលគេបានកម្មង់មកពីអង់គ្លេសមកតែម្ដង ។ កម្មង់ពីអង់គ្លេស? តើនាយមានសមត្ថភាពដែលឬបើនាយត្រឹមតែជាអ្នកបើកឡានធម្មតាម្នាក់នឹង?

« យ៉ុនហ្គី! » ជីមីន ក្រោកនិងងូតទឹករៀបចំខ្លួនរួចរាល់ក៏ចេញពីក្នុងបន្ទប់ ឃើញយ៉ុនហ្គីកំពុងស្រោចផ្កានិងបោចស្មៅចេញពីផ្កា ។ គេឈរមើលនាយមួយសន្ទះុទើបហៅនាយ សំឡេងស្រែកហៅពីក្នុងផ្ទះមកធ្វើឱ្យយ៉ុនហ្គីបិទទឹកហើយប្រញាប់រត់ចូលទៅក្នុងផ្ទះវិញ ។

« អ្នកប្រុសឃ្លានទេ? ខ្ញុំបានរៀបចំអាហារខ្លះដែរ សូមអញ្ជើញអង្គុយទៅ មិនដឹងថាអ្នកប្រុសញ៉ំាកើតឬអត់ទេ! » បើជីមីនកាលពីមុនគេប្រាកដជាចូលចិត្តម្ហូបស្នាដៃរបស់ខ្លួនតែពេលនេះមិនដូចគ្នានោះទេ ជីមីនបច្ចុប្បន្នប្រហែលខុសពីមុនឆ្ងាយណាស់ ។

« លោកមិនញ៉ំាទេឬ? » គេអង្គុយចុះហើយទើបសួរទៅនាយតាមក្រោយ ។

« អ្នកប្រុសញ៉ំាមុនចុះ ខ្ញុំចាំញ៉ំាតាមក្រោយ »

« មិនអាចធ្វើបែបនេះទេលោកជាម្ចាស់ផ្ទះ ឆាប់អង្គុយចុះមក »

« ខ្ញុំមិនទាន់... »

« ខ្ញុំបញ្ជាលោកឱ្យអង្គុយចុះញ៉ំាអាហារជាមួយខ្ញុំពេលនេះ យ៉ុនហ្គី! » ជីមីន បញ្ជាដោយសម្ដីកាចនិងធ្វើមុខមាំ បញ្ជាក់ថាគេមិនបានលេងសើចនោះទេម្ដងនេះ ។ បើនិយាយធម្មតាមិនព្រមស្ដាប់ដូច្នេះមានតែប្រើនាមជាអ្នកប្រុសបញ្ជានាយ ។

ព្រោះខ្ញុំស្រឡាញ់អ្នកWhere stories live. Discover now