មិត្តឬសង្សារ

By SUNAMIN296

1.2K 159 4

"យើងសុំឯងកុំទៅស្នឹតស្នាល់ ជាមួយវាបានទេយើងសុំចុះ " sugaរៀន " ចាំបាច់អី? ហេតុអីទៅ suga មិចមួយខែហ្នឹងឯងបំបិទសិទ្... More

Part 1 : ញញឹមរំងាប់អារម្មណ៍
Part 2 : ឯងហ៊ានម្លេះ
Part3 : ហត់! អត់ចង់និយាយ
Part 4 : ចូលតួតាម song
part 5 : ហេតុអីខ្ញុំត្រូវធ្វើតាមពួកនាង
Part 6: ល្អចម្លែក
Part 7 : តឿៗមុខគួរឲ្យស្អប់
part 8 : ឈាមមាត់
part 9 : យើងមិនចូលចិត្ត
part 10 : ចាំបាច់អី !?
part 11 : អាថ៌កំបាំង
part 12 : នាងមុខដូចខ្មោចជប៉ុន
part 13 : យើងមិនបានគិតទេតែអនុវត្តផ្ទាល់
part 14 : ការពិត
Part 15 : យើងសុំទោស
Part 16 : បំភ្លេចចោល
Part 17 : មើលថែរ
Part 19 : ស្ថានភាពមិនល្អ
Part 20 : សម្រុករៀន
part 21 : បន្លំ
Part 22 : អារម្មណ៍ចម្លែក
part 23 : មិនដឹងទេ
part 24 : បាត់ដំណឹង
Part 25 : អង្វរ~~
Part 26 : ញាំអីក្រអូបមេស
Part 27 : ចង់ធ្វើអីហាស៎
Part 28 : ហេ~~~
Part 29 : បងមិនប្រកាន់ឆ្កែទេ
part 30 : កុំធ្វើអីផ្តេសផ្តាស់ឲ្យសោះ
part 31 : កើតថី កន្រាក់ៗ
part 32 : ដាក់ខ្លួន
part 33 : ប្រឈមមុខ
Part 34 : មួយជើញខ្ទប់ជញ្ជាំង
part 35 : កុំបោះបង់អូនអី
part 36 : ភាសារក្រសែភ្នែក
part 37 : បាក់ចង្កេះ
part 38 : ក្តីសុខមួយពេល
Part 39 : ការពិតត្រូវប្រឈមមុខ

part 18 : ខកចិត្ត

22 3 0
By SUNAMIN296

#ថ្ងៃបន្ទាប់

ព្រឹកថ្ងៃថ្មីហើយក៏ជាថ្ងៃទី2ដែលសាលាចូលរៀនវិញដោយលែកពី jimin ឯនេះក្រោកតាំងពីព្រលឹមដើម្បីប្តូរបង់រុំរលួសលេបថ្នាំអីឲ្យហើយដើម្បីកុំឲ្យយឺត របួសដៃកន្លែងត្រូវកាំភ្លើងពេលនេះជាហើយតែប៉ះអត់បានឈឺឯពោះវិញលែងរុំបង់ទៀតហើយតែនៅតែឈឺទាល់តែថ្នមបំផុតពេលដើរ ដេក ឈរអង្គុយ តែក្បាលនៅតែរុំធម្មតា

" ហេតុអីមិនដាសយើង មកធ្វើខ្លួនឯងបែបនេះមិនឈឺទេហេស " suga ដែលទើបភ្ញាក់ពីគេងក្រោកមកបាត់នាយតូចស្ទុះដើររកទាំងមីងមាំងមិនទាន់អស់ងងុយនិយាយនៅងុលៗនៅឡើយ

" ឯងហត់ខ្លាំងណាស់ប៉ុន្មានថ្ងៃហ្នឹងឃើញគេងលក់ស្រួលទើបមិនចង់ដាស " jimin

" អង្គុយនៅឲ្យស្ងាមទៅយើងលាបថ្នាំឲ្យ." suga យកថ្នាំចេញពីដៃរាងតូចរៀបចំលាបយឺតនិងរុំឡើងវិញយ៉ាងរាបរយមុននិងចូលងូតទឹករៀបចំខ្លួនឯងម្តង

" ឯងទៅរៀនដែរមែន? " ចេញពីបន្ទប់ទឹកក៏ឃើញ jimin កំពុងបិទលេងអាវដែលជាឯកសណ្ឋានសាលា

" អឹម~~ ជិតឆមាសយើងមិនចង់ឈប់ " jimin

" ពាក់ឲ្យហើយយើងរៀបចំសៀវភៅឲ្យ " ថារួចនាយទាញកាតាប jimin ដាក់ iPad សៀវភៅដបគ្រប់រាប់រយទើបទាយទូរស័ព្ទតេទៅណាក៏មិនដឹង

" យើងមិនឲ្យឯដើរទេ " Suga

#សាលារៀន

" wa~~~ ឯងៗមើលន៎ អនាគត់ឡានរបស់យើងតាស៎នៀក ឯង ហុឹកៗ " សិស្សស្រីៗ ដែលជាមិត្តរួមថ្នាក់ jimin នៅឈរមុខសាលានោះឈរមើលមកឡានទាំងពោះកញ្រ្ចោល ព្រោះតែមិនងាយនិងឃើញផ្ទាល់និងជិតបែបនេះទេនូវឡានទំនើបសេរីចុងក្រោយបង្អស់

" អា៎~~~ jimin តាស៎ ព្រះអើយ~~ " អស់ពីរំភើបរំជួលជាមួយឡានទំនើបក៏បែរជាភ្ញាក់ផ្អើលស្រែកវ៉ា~គ្រប់គ្នាក្រោយឃើញ jimin ចុះចេញពីឡានដោយមាន suga និង Yuto ជួយគ្រា ចុះពីឡានយឺតៗ

" jimin មិចមករៀនលឿនម្លេះរបួសឯងមិនមែនស្រាលទេ " girl 1(ខ្ញុំសុំហៅបែបនេះព្រោះតួរមិនសំខាន់)

" ដល់ថ្នាក់ចាំខ្ញុំនិយាយប្រាប់ " jimin

#ក្នុងថ្នាក់

ទាំងអស់គ្នានៅទីនោះក៏បណ្តើរគ្នាចូលសាលាដោយម្នាក់ៗទាំងប្រុសនិងស្រីដែលជាមិត្តរួមថ្នាក់មកសួរសុខទុក្ខ jimin ព្រាតតែម្តងមនុស្សរោមច្រើនពេកនាយតូចឯនេះទោះហត់និងឆ្លើយតែក៏មិនប្រាប់ត្រង់ទៅគេវិញ

" ហេ៎~~~ មនុស្សមិនទាន់ជាស្រួលបួលទេបើគិតតែរោមសួរបែបនេះ ចង់ឲ្យ Jimin ដាច់ដង្ហើមមែនទេ " ដោយទ្រាំមើលជាយូរទើសភ្នែកពេក jimin នៅផ្ទះថែដូចកែវយ៉ាងចឹងមិនប៉ះដៃជើងអីផ្តាស់ផ្តាសខ្លាចឈឺរឹតែមិនសួរតាប៉ែព្រោះខ្លាច jimin ច្រើនទៅហត់តែនេះ...

" ហេពួកឯងបំបែកគ្នាមិត្តប្រុសគេខឹងហើយវើយ " ទាំងអស់គ្នក៏បំបែកចូលតុរាងខ្លួនពួកគេមិនបានខឹងរាងក្រាសដឹងខ្លួនដែរថាខុសមុននិងទៅក៏សិស្សស្រីម្នាក់ក៏ឆ្លៀតបង្អាប់លេងថែមទៀត

" ហីក៏កាចម្លេះ " jimin

" ឯងមើលញើសមើធ្លាក់ជោគថ្ងាសហើយ ឲ្យចេះតែខ្លួនផងកុំអាងធូរច្រើនប្រយ័ត្នតែថ្ងៃប្រឡងងើបអត់រួចយើងមិនដឹងទេ " suga

" កុំនិយាយអីរឿងប្រឡងយើងភ័យមិនទាន់បានមើលមេរៀនផង " jimin

" min ហួយ~~~ ក្បាលនៅរបង់របួសនៅឡើយទេតែនៅមករៀនហេតុអីមិនសម្រាកខ្លះ " VanJie ជាមួយ2នាក់ទៀតដើរចូលថ្នាក់ក៏ភ្ញាក់ផ្អើលជាមួយវត្តមាន jimin តែម្តង

" របួសសើរស្បែកមិនមែនបាក់ដៃបាក់ជើងមករៀនមិនកើត " jimin តបទៅ អ្នកជាមិត្តវិញទាំងគម្រោសគម្រើយ

" ឯងកើតអីមែនទេ " jiyhung ដើរមកជិត jimin និងសួរទាំងឆ្ងល់មិចចាំផ្តើមគម្រោសគម្រើយទៀតហើយ

" គ្មានអីទេយើងហត់ណាស់ឈប់និយាយត្រឹមហ្នឹងបានហើយ " 2នាក់នោះឮចឹងហើយក៏ស្ងាត់មិននិយាយាអីតទៀតមើលរាងតូចពេលនេះខឹងខ្លាំងណាស់

" ដោះស្រាយទៅប្តីទៅថ្នាក់ហើយ ត្រូវការអីតេប្រាប់ឮទេ " Suga អោនទៅខ្សឹបប្រាប់ jimin ហើយក៏មិនភ្លេចទឹកមុខបែបច្រឡឺម

" ជុ~ ស្អីគេ?! " jimin ជញ្ជក់មាត់ទាំងហួសចិត្តឆ្ងល់និង suga ប្លែកៗ

ទ្រឺ~~~ទ្រឺ~~ កណ្តឹងសាលារោឡើងផ្តល់សញ្ញារឲ្យសិស្សគ្រប់រូបចូលរៀនតាមថ្នាក់រាងៗខ្លួន Jimin បន្តរៀនយ៉ាងយកចិត្តទុកដាក់និងស្ងៀមស្ងាត់បំផុតរាល់ពេលចេញលេងរាងក្រាសក៏ចេញមកលេងជាមួយនាយតូចមួយភ្លែតៗផងដែរ suga នាយដឹងថា jimin ប្រាកដជាមានអារម្មណ៍មិនល្អជាមិនខាន

ទ្រឺ~~ទ្រឺ~ ពេលចេញទៅផ្ទះក៏មកដល់ឆ្លៀតពេលដែល jimin នៅអង្គុយចាំរាងក្រាសនៅឡើយ VanJie ក៏ចូលមកសួរនាំ jimin តែម្តង

" ឯងខឹងពួកយើងរឿងអី ប្រាប់ត្រង់ៗមកស្រួលយើងបកស្រាយប្រាប់ឯង " VanJie ឆ្លៀតសួរ jimin ពេលគ្រូមិនទាន់មកដល់

" ទំនាក់ទំនងមិត្តរាល់ថ្ងៃឯងសម្តែងមែនទេ?! " jimin

___ត្រឡប់ទៅកាលពីម្សិលមិញ

ពេលរសៀលរាងក្រាសមិនបានទៅសាលានោះទេនាយនៅកំដរ jimin ខ្លាចថារាងតូចធុញនៅម្នាក់ឯង កំពុងអានសៀវភៅសុខៗ jimin ក៏នឹកឃើញដល់មិត្តទាង3ថ្មើរនេះថ្ងៃនេះហើយក៏នៅមិនទាន់ឃើញមកអើតមើលខ្លួន

" Su អ្នកទៅបោះតង់ក្រែងមកដល់តាំងពីម្សិលមិញត្រូវអត់ " jimin

" Mmmm អត់ឃើញមិត្តឯងមកមែនទេ " suga

" អឹម~~ យើងមិនដឹងថាពួកគេចាត់ទុកយើងជាអីឲ្យប្រាកដទេរាល់ថ្ងៃនឹកឃើញក៏មករកបើអត់ក៏បាត់មិនឃើញតែនេះយើងឈឺងើបមិនចង់រួចពួកវាក៏មិនមកមើលយើង " jimin

" មើលទៅ~~~ " suga មិនបាននិយាយអ្វីច្រើនតែបែរជាហុចវីឌីអូរកាមេរ៉ា សុវត្ថិភាពនៅ មន្ទីរពេទ្យឲ្យមើលទៅវិញ

__ក្នុងវីឌីអូ

នៅកន្លែងធ្វើម្ហូប ពួកគេកំពុងយកអីញាំក្នទូទឹកកក jiyhung ក៏និយាយឡើង

" ធុញណាស់ហា៎ យើងត្រូវបានទៅដើរសប្បាយតែបែរត្រូវមកមើលវាអំពុលទុក្ខមែន " jiyhung រអ៊ូរប្រាប់2នាក់ទៀតដោយនិយាយស្ងាតៗខ្លាចឮដល់ jimin ដែលកំពុងសង្ងំគេង

" ចាំដល់ពេលហ្នឹងចាំរកលេសទៀតទៅ " JungWoo

" ពួកឯងខ្វះកន្លែងនិយាយមែនទេ មក " VanJie មកឃាត់ការសន្ទនាពួកគេរួចក៏ដឹកដៃ JungWoo ចេញទើប jiyhung ដើរទៅតាមក្រោយទាំងទឹកមុខធុញទ្រាន់

________

" ឯងបានវីដេអូ នេះមកណា " jimin លើកទូរស័ព្ទបង្ហាញទាំងទឹកមុខរលីងរលោងខឹងផងអន់ចិត្តផងលាយឡំគ្នា

" ពេលដែលឯងដេញយើងចេញយើងបារម្ភពីឯងពេកក៏មើលកាំមេរាចាត់ទុកថាវា ចៃដន្យច " suga

____#ត្រឡប់មកវិញ

" ឯងធ្វើនេះចង់បានអី " jimin និយាយយ៉ាងញ័របបូរមាត់តែម្តង

" ឯងចង់សម្តៅលើអី " JungWoo

" ឯងគិតថាយើងល្ងង់ណាស់មែនទេ " jimin ស្រែកសួរទាំងកំហឹសទឹកភ្នែកក៏ស្រក់ម៉ាត់ៗ ក៏ព្រោះតែស្រែកខ្លាំងបែបនេះពោះក៏ចាប់ផ្តើមឈឺតែអារម្មណ៍ឈឺនេះវានៅមិនទាន់ស្មើនិងឈឺចិត្តនោះទេ

" jimin យើង... " VanJie

" បានហើយអា jie បើជ្រុលជាដឹងហើយក៏ប្រាប់ការពិតទៅយើងឆ្ងល់និងសម្តែងទៀតណាស់ យើងមិនចង់នៅក្បែរមនុស្សប្រភេទដូចជាឯងទេ " VanJie បំរុងនិងបកស្រាយរកលេសភូត jimin បន្តតែ JungWoo ស្រែកកាត់ គេនិយាយខ្លាំងៗមិនឲ្យចាញ់ jimin នៅទេ ត្រង់ឃ្លាចុងក្រោយគេចូលមកជិត jimin អង្គុយទ្រូងនាយតូចតិចៗ

" យើងមិនចង់ដឹងរឿងអស់ហ្នឹងទេ យើងចង់ដឹងតែម៉្យាង រឿងដែលត្រូវបង្ខំឯងសម្តែងនៅក្បែយើងរាល់ថ្ងៃ " jimin នៅតែមិនបន្ថយសម្លេងសម្លុតស្រែកបណ្តើរជាមួយនិងទឹកភ្នែក

" លុយឯងជឿរទេថាជាលុយរបស់ឯង " VanJie ក្រោយជាស្ងាត់យូរគេក៏ស្រែកឡើងដាក់មុខ jimin ផាំងៗតែម្តង

" យើងទ្រាំណាស់រាល់ថ្ងៃដើម្បីយកចិត្តឯង ទោះបីជាឯងម្តងឆ្គួតម្តងជាតិចក៏សប្បាយតិចក៏ស្ងៀតស្ងាមដូចមនុស្សគ តែក៏អរគុណព្រតែលុយឯងទើយើងអាចរៀននៅ សកលវិទ្យាល័យល្អបែបនេះ " VanJie

" ហឹសៗ Okey យល់យល់ហើយ " បានដឹងបានឮហេតុផលហើយ jimin សើចទាំងខកចិត្តបន្ទាប់គេក៏ដកទូរស័ព្ទនិងវេលុយសន្សំទាំងអស់ឲ្យទៅ VanJie

" លុយនេះយើងឲ្យថ្លៃដែលឯងសម្តែងរឿងឲ្យយើងមើលកន្លងមកវាល្អមើលខ្លាំងណាស់រហូតធ្វើឲ្យយើងជក់មើលមិនដឹងថាជាការសម្តែង វាមិនសូវច្រើនទេ ត្រឹមខ្ទង់5មុឺន($)ប៉ុណ្ណោះល្មមឲ្យពួកឯងចែកគ្នាសម្រាប់រៀនចប់ ឆ្នាំបាន " jimin

( ទោះយ៉ាងណាក៏ពួកគេធ្វើនេះដើម្បីបានរៀនបន្តដូចនេះយើងជួនពួកឯងឲ្យដល់ទីបញ្ចប់ទៅចុះ ) ពាក្យពេចន៍និយាយក្នុងចិត្តលួងចិត្តខ្លួនឯងដែលឈឺខ្ទក់ៗ

អារម្មណ៍ស្រលាញ់មិត្តដូចបងប្អូនទោះខឹងយ៉ាងណាក៏មិនផ្តាច់ទំនាក់ទំនងមួយនេះ គ្រប់ពេលដែលពួកគេខ្ចីលុយ jimin មិនដែលសួរដេញដោលឬទាមកវិញទេយល់អារម្មណ៍មិត្តទាល់លុយវាក៏មិនតិចដែរ

____To be continued 💜






Continue Reading

You'll Also Like

70.2K 2.6K 104
Coming Into Your World I Fell In Love With You| "I'm...In love with someone who's in a TV show?! And he's not even in the show he's supposed to be a...
94.6K 6.5K 28
Jk - လူဆိုးလေးကို လိမ်မာလာအောင် လုပ်ဖို့က ကို့တာဝန်ထားပါ Jin - ဘိုးတော် အရမ်းမပွားနဲ့ဗျာ နားငြီးလွန်းရင် ကျနော် သည်းမခံနိုင်ဘူးနော်
29.8K 69 5
ကျောင်းသူလေးကို မုဒိမ်း ကျင်တာ အများအပါး ပါသောကြောင့် ကျောင်းသူ.ကျောင်းသားများ ကျော်သွားပေးပါ 21++
31.7K 718 22
Naruto Uzumaki is the eldest of four siblings, born into the Uzumaki family, renowned for their strong chakra and their special connection to the Nin...