My Senior is My Boyfriend

By Ice-Prince0618

3.2K 319 56

រឿង « My Senior is My Boyfriend » គឺជាប្រភេទរឿងប្រលោមលោក (BL) បែបមនោសញ្ចេតនាស្នេហាយុវវ័យនៅក្នុងសកលវិទ្យាល័យរប... More

Introduction our characters
Chapter 01
Chapter 02
Chapter 03
Chapter 04
Chapter 05
Chapter 06
Chapter 07
Chapter 09

Chapter 08

226 28 0
By Ice-Prince0618

                          <ឈៀងម៉ៃរឺស៊ត>

ក្រោយពីសិស្សនិសិ្សតគ្រប់គ្នាបានរុះរាន់រកកន្លែងដើម្បីសម្រាកកាយបានគ្រប់គ្នាអស់ហើយនោះថរៈវេលានោះដែលក៏ឈានចូលដល់ពេលរាងប្រលប់ហើយផងដែរដោយផ្ទៃមេឃចាប់ផ្ដើមអស់បន្លឺបន្តិចម្ដងៗហើយដួងតារាខ្លះក៏បានរះបន្លឺនិងបានបញ្ចេញរូបរាងយ៉ាងល្អល្អាសនិងស្រសត្រកាលពាសពេញផ្ទៃមេឃងងឹតស្ដុបនោះដែរ............

« មីគ! យើងសុំចូលទៅសម្អាតខ្លួនមុនហើយណា ព្រោះមានអារម្មណ៏ថាដូចជារាងស្អិតខ្លួនខ្លាំងណាស់មិនចេះនៅទេ សុំងូតទឹកមុនហើយឯង» ហ្វត ក្រោយពីដាក់កាបូបចុះរួចហើយក៏ស្ដីប្រាប់ទៅកាន់មីគដែរកំពុងតែរៀបចំអីវ៉ាន់របស់គេដាក់ចូលទូរសម្លៀកបំពាក់នោះ

« អ៎រ...អូរខេឯងឆាប់ទៅៗអាងយើងនឹងបានចូលទៅសម្អាតខ្លួនតាមក្រោយហើយនឹងទៅញុំាអាហារពេលល្ងាចជាមួយគ្នាផងដែរ» មីក ក៏តបព្រមជាមួយនឹងដើរទៅរៀបចំសម្លៀកបំពាក់បន្តដោយជួយរៀបឲ្យហ្វតដូចគ្នា

« ទទួលបញ្ចាបាទទានម្ចាស់!» រាងតូចហ្វតៗក៏ងាកមកតបទាំងទឹកមុខច្រលើមរបស់គេហើយក៏ទាញខោអាវនិងកន្សែងសម្រាប់ទុកប្លាស់ប្ដូររត់ចូលទៅក្នុងបន្ទប់ទឹកបាត់ទៅ

« អាវវវវវ**!!!!!!!!!»

តែអ្វីដែលបានកើតឡើងនោះគឺថាគ្រាន់តែរត់មកដល់ក្នុងបន្ទប់ទឹកភ្លាមហ្វតគឺថាគេបានបើកក្រឡើតស្រែកមួយទំហឹងដែលវាពិតណាស់មិនត្រឹមតែបានឮនៅក្នុងបន្ទប់របស់នាយទេតែវាក៏បានបន្លឺទៅដល់អ្នកខាងក្រៅជាពិសេសបន្ទប់ដែលបាននៅជាប់សងខាងបន្ទប់របស់រាងតូចផងដែលនោះគឺជា ពូនហ្វដ និង ជេមប្រ៉ម ហ្នឹងឯង ភ្លាមៗក្រោយបានឮសម្លេងស្រែកហើយមីគក៏បានរត់មកមើលថាតើមានអ្វីកើតឡើងតែមិនទាន់បានសួរផងស្រាប់តែខ្លួនក៏បានស្រែកចាចជាថ្មីម្ដងទៀត....

« អាវវវវវវវវវ¥#%**%**£!!!!!!» មីគ

រាងតូចទាំងពីបានរត់ឱបគ្នាទាំងភិតភ័យចង់យំបន្តិចអីបន្តិចអាការៈរបស់នាយតូចទាំងពេលនេះគឺប្រៀបបីបានដូចជាបានមើលឃើញខ្មោចអីអញ្ចឹង...........

————————————
ងាកមកមើលនៃជ្រុងម្ខាងទៀតនៃបន្ទប់របស់នាយកម្លោះបងប្អូនភ្លោះទាំងពីរនាក់នេះវិញក៏បានកំពុងតែរៀបចំទុកដាក់អីវ៉ាន់ដូចគ្នាត្បិតអីពួកគេក៏ទើបមកដល់ដូចគ្នាណាមួយមានអារម្មណ៏ថាហត់នឿយផងដែរធ្វើដំណើរពីក្រុងមករាងយូរហើយក៏ល្វើយខ្លួនទើបជេមមីណាស្ម័ក្រចិត្តសុំខ្លួនចូលទៅសម្អាតខ្លួនមុនឲ្យស្រលះកាយ..នាយបានទាញកន្សែងប្រុងនឹងដើរទៅបន្ទប់ទឹកហើយតែក៏បានឮនៅសម្លេងស្រែកចេញពីបន្ទប់ដែលនៅក្បែរបន្ទប់នាយហ្នឹងឯង ជេមក៏ងាកមកមើលមុខប្រ៉មដែលកំពុងតែដេកលើគ្រែនោះ

« នេះសម្លេងហ្វតតាស៎! » ជេម

« អើរមែនហើយ! ឆាប់ទៅមើលទៅមានអ្វីកើតឡើងទៅបានជាពួកគេស្រែកឮដល់ថ្នាក់នេះ?» ប្រ៉ម ក៏បានងើបពីគ្រែនិយាយជាមួយជេម រឺឯជេមក៏មិនបដិសេធដែលគេក៏ប្រញ័បរហ័សចេញទៅក្រៅទៅមើលដែរ

«តុក តុក តុក» សម្លេងគោះទ្វា

« ហ្វត?! ហ្វតៗ បើកទ្វា! មានរឿងអី? ហ្វត!» ជេម មកដល់មុខទ្វាបន្ទប់របស់រាងតូចហើយក៏គោះទ្វាស្រែកសួរពីខាងក្រៅទៅតែម្ដង

<ក្រាក>

« ភីជេម! ហិហិ» ហ្វត គ្រាន់តែបើកទ្វាភ្លាមរាងតូចធ្វើមុខចង់យំដាក់រាងក្រាស់បាត់ទៅហើយដែលវាធ្វើឲ្យអ្នកដែលបានឃើញហើយកើតចិត្តបារម្ភមួយរំពេជច៍តែម្ដងហើយ

« មា..មានរឿងអីបានជាធ្វើមុខបែបនេះហាស៎?! កើតអីទៅ?» ជេម ក៏មិនចង់ឲ្យយូរប្រញ័បសួរ

« គឺ គឺ...នៅខាងក្នុងបន្ទប់-...» ហ្វត និយាយមិនទាន់ចប់ផងស្រាប់តែមានសម្លេងស្រែកចេញពីខាងក្នុងម្ដងទៀតដែលជាសម្លេងរបស់មីគ

« អាវ* ហ្វតៗ ហ្វត! វា វាកម្រើកហើយ!។។» មីគ បានដម្លើងសម្លេងស្រែកម្ដងទៀតចេញពីខាងក្នុងបន្ទប់

« មីគ!? មីគ នេះកើតអី??» ប្រ៉ម ក្រោយបានឮសម្លេងស្រែកហើយក៏បានរត់ចូលមកខាងក្នុងដើម្បីដឹងពីស្ថានភាពច្បាស់ថាកំពុងតែកើតអ្វីឡើងហេតុអ្វីបានជារាងតូចទាំងពីរអ្នកមើលទៅមានអាការៈភិតភ័យយ៉ាងនេះ

« ភីប្រ៉ម! គឺ គឺ វា វានៅទីនោះណា គឺព..ពស់ណាភីប្រ៉ម!» មិនបង្អង់ឲ្យយូរកាលទេកាលណាបានឃើញអ្នកចូលមករកខ្លួនហើយរាងតូចរបស់យើងក៏ស្ទុះវឹងរត់មកឱបដៃរបស់កម្លោះសង្ហាជាប់ទាំងស្លន់ស្លោត្បិតអីគេជាប្រុសមែនតែដូចបានដឹងមកហើយពួកគេសុទ្ធតែធំធាត់ឡើងមកក្នុងត្រកូលអ្នកស្ដុកស្ដុម្ភមិនដែលធ្វើការងរធ្ងន់ស្រាលសោះឡើយពួកគេត្រូវបានការមើលថែរទាំពីសំណាក់គ្រួសារឡើងក្លាយជាទម្លាប់បាត់ទៅហើយ ម្លោះហើយបើឲ្យអ្នកទាំងពីរនាក់ត្រូវមកមានស្មារតីរឹងមាំដូចមនុស្សប្រុសទូទៅវារាងមិនសមាមាត្រគ្នានោះទេ...ក្រោយពីបានទទួលអារម្មណ៏បានថារាងតូចដូចជាភ័យញ័រខ្លួនពេកទើបប្រ៉មហារមាត់ស្ដីទៅកាន់រាងតូចព្រមនិងលើកដៃអង្អែរស្មារគេតិចៗ

« មិនអីទេៗ ភីនៅទីនេះហើយចាំពួកភីចាត់ការឲ្យណា!» ប្រ៉ម ថ្វីបានតបតទៅអ្នកដែលកំពុងញ័រខ្លួនឱបដៃគេជាប់នេះយ៉ាងក្ដែងៗសម្ដែងៅាពរឹងមាំឲ្យរាងតូចបានឃើញថាខ្លួនអាចការពារគេបានក៏ពិតមែនតែការពិតគួរឲ្យចង់សើចបំផុតនោះគឺនាយផ្ទាល់ក៏ក្លាចសាច់ពស់នោះដែរ តែគ្រាន់តែធ្វើជាមិនខ្លាចព្រោះមិនចង់ឲ្យមីគគេសើចចំអកខ្លួនតែប៉ុណ្ណោះស្របពេលនោះដែលប្រ៉មក៏បានងាកទៅរកមើលប្អូនប្រុសភ្លោះរបស់គេដែលរៀបហ្នឹងដើរចូលមកខាងក្នុងប្រមជាមួយហ្វតដើរតាមមកពីក្រោយតោងជាយអាវជេមជាប់ដៃផងដែរ

« អាជេម! យើងថាគួរឲ្យហៅខាងបុគ្គលិករីស៊តមកធ្វើវិញទៅអី!» ប្រ៉ម ពោលបែបញញឹមមិនសម្យអីបែបនេះ

« យើងថាមិនបាច់ទេ...ឯងចេញទៅចាំយើងជាអ្នកដេញវាវិញតែបន្តិចក៏វាវារចេញទៅហើយ!» ជេម ស្ដីចេញទៅហើយក៏ប្រុងនឹងឈានជើងទៅមុខដើម្បីនឹងចូលទៅក្នុងបន្ទប់ទឹក តែក៏ត្រូវបានបង្អាក់ដោយមានម្រាមដៃតូចបានលូកចូលមកចាប់កដៃគេ ភ្លាមនោះនាយក៏បានងាកមកមើលក្រោយក៏ឃើញថាជាហ្វតហ្នឹងឯងជាអ្នកបញ្ឈប់ដំណើរ

« ភីជេម! ចុះបើវាវារមកវិញនោះធ្វើយ៉ាងមិចទៅ? ខ្ញុំខ្លាច ខ្ញុំចង់ប្ដូរបន្ទប់គេង!...» ហ្វត និយាយទាំងមុខភ័យៗថ្វីត្បិតអ្វីពេលនេះគឺកំពុងតែភ័យមែន តែបើនិយាយឲ្យចំទៅទឹកមុខរបស់គេនៅពេលភិតភ័យអីបែបនេះណាគឺគួរឲ្យក្នាញ់ខ្លាំងណាស់ប្រៀបបីដូចជាកូនតុកាត្តាបាប៊ីបើកភ្នែកឡេឡង់ថែមទាំងគួរឲ្យស្រលាញ់ថែមទៀតផង....ជេមវិញនៅពេលឮបែបនេះហើយនាយក៏មិនបានប្រកែកដែរ តែប្រ៉មក៏បានបន្លឺសម្លេងកាត់ឡើងមកសារជាថ្មីនៅពេលហ្វតបានបញ្ចប់ឃ្លាសេចក្ដីផងដែរនោះ

« ប្ដូរមិនបានទេ ព្រោះថាបន្ទប់ក្នុងរីស៊តទាំងមូលគឺពេញអស់ហើយគ្មានបន្ទប់ឲ្យយើងអាចប្ដូរបានឡើយ!» ប្រ៉ម

« បើអញ្ចឹងមែនតើគួរធ្វើយ៉ាងមិចទៅ ចុះបើដូចហ្វតនិយាយវិញនោះបើវាវារមកវិញហើយវានឹងមកចឹកពួកខ្ញុំទេ?» មីគ នេះវិញនិយាយផងរកយំផង អាចថាបានថាពួកគេពិតជាមនុស្សពូកែស្រមោលស្រម៉ៃខ្លាំងក៏ថាបាននេះគ្រាន់តែសត្វពស់វាមិនទាន់បានមកធ្វើអីបន្តិចសោះនេះពួកគេគិតដល់ណាណីទៅហើយចុះទម្រាំជួបអាសន្នអន់កាលថ្វីទៀតមិនហ៊ានគិតទេថានឹងទៅជាយ៉ាងណានោះ

« អូខេ..អូខេ ! មានតែវិធីម្យ៉ាងទេបើហ្វតនិងមីគមិនចង់គេងបន្ទប់នេះទេអញ្ចឹងទៅគេងនៅបន្ទប់របស់ពួកភីតែម្ដងទៅ យ៉ាងណាភីនិងអាប្រ៉មអាចគេងនៅលើសាឡុងក៏បានដែរ» ជេម បានលើកស្នើរសំណើរនេះឡើងមកធ្វើឲ្យរាងតូចមើលមុខគ្នាទៅមោតែក៏មិនបដិសេធព្រោះកំពុងតែខ្លាចស្រាប់ទៅហើយ.....!។។
Time skip ⏭️

+ព្រឹកថ្ងៃថ្មី
សម្លេងសត្វស្លាបបក្សីបានបន្លឺសូរសៀងវាចាចេចាចនាពេលព្រឹកប្រលឹមទេសភាពពណ៌បៃតងស្លឹកឈើនឹងក្លិនផ្កាដែលមាននៅបរិវេណជុំវិញភ្នំបានបក់ជះភាយក្លិនប្រហើរមកដល់មនុស្សគ្រប់គ្នាឲ្យក្រោកពីដំណេក មិនខុសអ្វីពីអ្នកទាំងបួននាក់ក្នុងបន្ទប់តូចល្មមនេះទេស្របពេលដែលសិស្សផ្សេងទៀតក៏បានងើបរុះរាន់ស្រស់ស្រូបអាហារពេលព្រឹកដើម្បីបន្តបេសកកម្មសាលាឯខ្លះទៀតក៏នៅទំរន់នៅលើគ្រែពូកនៅឡើយដូចជាក្មេងក្បាលខូចទាំង2នេះអញ្ចឹងហ្វតនិងមីគកំពុងតែគេងលើគ្រែយ៉ាងមានសេចក្ដីសុខខុសអីពីអ្នកកម្លោះដែលជាម្ចាស់បន្ទប់នេះហាក់ដូចជាមិនបានគេងលង់លក់ស្រួលសោះត្បិតអ្វីគេងលើសាឡុងតូចចង្អៀតពិបាកសូម្បីតែប្រែខ្លួនទៀតនោះតែថាគេសុខចិត្តមិនរអ៊ូរព្រោះគេសប្បាយចិត្តនិងធ្វើវាពាក្យតែបីម៉ាត់ដែលនាយកំពុងគិតនោះគឺ <ដើម្បីអូន>!

End of chapter 08
To be continue!!!!!

Finally I can update this chapter after for awhile and sorry for being late 🫶🏻🙈

Continue Reading

You'll Also Like

2.1K 370 5
Fourth Nattawat jirochtikul × Gemini Norawit Titicharoenrak
2.6K 357 8
«នៅសុខៗខ្ញុំក៏ចាប់ផ្ដើមលួចចាប់ចិត្តលើគេទាំងមិនដឹងខ្លួនទាំងដែលកន្លងមកឃើញមុខគ្នាចង់តែចាប់ហែកសុីគ្នាទាំងរស់ទៅហើយតែអារម្មណ៍ពីមុនបែរជាប្រែក្លាយទៅជាអារម្មណ...
4K 247 14
Gemini « Fourth!!? បងក៏ចេះហត់ បងក៏ជាមនុស្សមានបេះដូងមានសាច់ បងក៏ចេះឈឺចាប់ដូចគ្នា អូនធ្វើបែបនេះដូចជាមើលរំលងបងអូនធ្វើដូចជាគ្មានវត្តមានបងនៅទីនេះអញ្ចឹងបងម...
1.5M 111K 42
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...