Chapter 02

275 33 9
                                    

ម៉ោ3ថ្ងៃក្រោយបន្ទាប់ពីបានទទួលបញ្ជារពីសំណាក់អ្នកម៉ាក់ជាកំហិតដោយទោះបីជាខ្លួនមិនចង់យ៉ាងណាក៏ដោយតែក៏មិនអាចប្រកែកបានឡើយត្បិតអីខ្លួនជាកូនក៏មិនចង់ឲ្យម៉ាក់ប៉ាថាខ្លួនមិនស្ដាប់បង្គាប់ពួកគាត់ផងដែរនោះ...! ហើយបើមើលឲ្យចំទៅពេលនេះដែលយើងក៏ឃើញថាវត្តមានរបស់អ្នកស្រីកេតនិងលោកគ្រីដរួមជាមួយកូនប្រុសច្បងគាត់គឺពូនគេក៏មកជាមួយពួកគាត់ដូចគ្នាហើយអ្នកទាំងបីក៏មកចាំទទួលលោកកូនទាំងពីរព្រះអង្គរបស់គាត់មកពីប្រទេសបារាំងវិញផងដែរ....!

«កូនពូន! កូនខលទៅប្អូនបន្តិចទៅមើល! តើគេចុះពីលើយន្តហោះហើយឬនៅ? នេះប្រាប់ថាមកដល់ម៉ោង5ល្ងាចតែនេះម៉ោង6ទៅហើយ! ម៉ាក់បារម្ភណាស់កូន!» អ្នកស្រីកេតឈរចាំយ៉ាងអន្ទះសារត្បិតអីនៅមិនទាន់ឃើញកូនប្រុសទាំងពីរនាក់នោះមិនទាន់មកដល់ ឬឯពូននៅពេលបានឮម៉ាក់និយាយមកកាន់ខ្លួនហើយក៏ប្រញ័បតបទៅវិញដែរ

« បាទម៉ាក់! ចាំកូនខលទៅជេមឲ្យណា..ម៉ាក់ចិត្តត្រជាក់សិនទៅបន្តិចទៀតប្អូនគេមកហើយហើយណាម៉ាក់» ពូន តបហើយក៏លូកដៃទៅក្នុងហោប៉ៅខោដើម្បីដកទូរស័ព្ទខលទៅប្អូនដូចគ្នាស្របពេលនោះលោកគ្រីតក៏បន្ទរពីក្រោយទៅកាន់លោកស្រី

«មែនហើយអូន! កូនគង់តែមកដល់អូននៅឲ្យស្ងៀមៗសិនទៅដើរចុះដើរឡើងបងចង់ខ្យល់រកកល់ចង់ដួរចំនួសអូនហើយនៀក» លោកគ្រីតពោលទាំងលើកដៃញីក្បាលតិច

ពូន ពេលទាញទូរស័ព្ទចុចលេខជេមរៀបនឹងខលទៅហើយ ក៏ក្រលេកភ្នែកប្រទះនិងកម្លោះសង្ហាទាំងពីរនោះបើលមើលទៅពួកគេធ្វើខ្លួនមិនឲ្យចាញ់តារាទេដោយជេមបានស្លៀកខោខាបួយពណ៌ខ្មៅនិងអាយឺតសពីក្នុងនិងមានអាវខាបួយពីក្រៅរួមជាមួយវ៉ែនតាពណ៌ខ្មៅផងដែរ ក្រលេកទៅមើលកម្លោះប្រ៉មវិញក៏មិនណយដែរសង្ហាគ្មានកន្លែងទាស់សោះឡើយ កូនភ្លោះពីរនាក់ដែលមុខមិនដូចគ្នានោះដែលកំពុងតែបោះជំហានដើរត្រង់តម្រង់មករកពួកគាត់នោះឃើញបែបនេះហើយទើប ពូន ដាក់ទូរស័ព្ទចុះចូលក្នុងហោប៉ៅខោរួបនិយាយឡើងមក:

« នោះពួកគេមកដល់ហើយអ្នកម៉ាក់លោកប៉ា!» ពូន គ្រាន់តែបញ្ចប់ឃ្លាហើយលោកស្រីកេតក៏ស្ទុះងាកទៅរកមើលកូនប្រុសផងដែរ ដោយហេតុបានឃើញហើយលោកស្រីស្រាប់តែរំភើបចិត្តរត់ឱបកូនប្រុសទាំងពីរដូចគ្នាមុនពោលពាក្យប៉ុន្មានឃ្លាចេញមក

My Senior is My Boyfriend Where stories live. Discover now