បញ្ចាំចិត្តស្នេហ៍

By sean-kim

918 40 5

រវាងយើងត្រូវជាអ្វីនឹងគ្នាអោយប្រាកដទៅ? WangYibo & Xiaozhan 30/03/2024 More

part 1: ជួយអ្នកដែលមិនស្គាល់
part 2:ចាត់ទុកជាការតបស្នង
part 3:ប្រុសគ្មានបេះដូងហេស៎?
part 4: ព្រោះជាតិស្រា?🔞
part 6:ចិត្តដែលបារម្ភ
part 7: ធ្វើតាមបេះដូង🔞
part 8:ទៅមិនដែរប្រាប់មុន
part 9:សូមទោស...ខ្ញុំមកយឺតហើយ
part 10:កុំចេះតែគិតផ្តេសផ្តាស
part 11:កំចាត់បញ្ហា
part 12:គួរអោយស្រលាញ់ណាស់!
part 13:បងជារបស់ខ្ញុំ
part 14:រឿងសំខាន់

part 5:ប្រាប់ហើយថាកុំនិយាយ

60 2 0
By sean-kim

ភាពធ្លោះធ្លោយ ដែលកើតឡើងហើយទោះបីជាចង់ឬមិនចង់មានតែទទួលស្គាល់មិនអាចគេចវេសបាន

ស៊ាវចាន់មិនបានខឹងអុីបូទេ ប៉ុន្តែគេខឹងខ្លួនឯងជាងដែលបណ្តោយអោយមានរឿងមិនសមរម្យមួយនេះបានកើតឡើង

បើបន្ទោសតែម្ខាងក៏មិនត្រូវព្រោះគេក៏មានចំំណែកខុស  គ្រាន់តែមិនចង់លឺនាយនិយាយពីរឿងយប់មិញទៀត ព្រោះគេមានអារម្មណ៍អាម៉ាស់ ខ្មាសអៀនចំពោះទង្វើខ្លួនឯង ជាមួយនាយ សមដែរទេដែលមនុស្សប្រុសពីរនាក់បែរជាជ្រុលជ្រួសរាងកាយជាមួយគ្នាដោយសារតែជាតិស្រាតិចតួចនោះ?

" ហ្អឹម...ហ្អឹក! " គេសំងំយំយូរហើយ សោកស្តាយដែលមានរឿងនឹកស្មានមិនដល់បែបនេះកើតឡើង ហាក់មិនចង់ទទួលស្គាល់ ត្រូវមើលមុខនាយចំបែបណាទៅ?

ក្រាក...

" ញាំបបរក្តៅទៅៗ រួចលេបថ្នាំក្រែងកាត់បន្ថយការឈឺចាប់" អុីបូលើកថាសចូលមកដាក់លើតុក្បែរគ្រែនិយាយទៅស៊ាវចាន់ដែលអង្គុយបែរខ្នងសំយ៉ុងជើងចុះទៅក្រោមមើលទេសភាពតាមបង្អួច

" ..." ស៊ាវចាន់មិនបានតបព្រោះគេទើបតែយំទើបយកដៃជូតទឹកភ្នែកកុំអោយគេឃើញ យ៉ាងណាក៏ភ្នែកនៅក្រហមដដែល  ទើបញាំបបរតាមនាយប្រាប់ ខ្ជិលនិយាយវែងឆ្ងាយ

អុីបូឃើញអាវពណ៍ខ្មៅដៃវែងស៊ាវចាន់ពាក់ក៏ដឹងថាជារបស់នាយ តែក៏មិនបាននិយាយវិញដែរនាយចូលបន្ទប់ទឹកឃើញខោអាវដែលដោះរាយប៉ាយកាលពីយប់ យកទៅដាក់កន្រ្តកទុកបោក

អុីបូចេញពីបន្ទប់ទឹកមកវិញឃើញស៊ាវចាន់គេងលក់បាត់ហើយនាយក៏ជួយយកភួយដណ្តប់អោយ ឃើញទឹកមុខគេស្លេកស្លាំង ថែមទាំងភ្នែកក្រហមទៀតក៏មានចិត្តបារម្ភ ឃើញគេញាំបបរតែបន្តិច លេបថ្នាំតាមនាយប្រាប់ក៏រាងធូរចិត្តខ្លះដែរ

"សុំទោស" នាយនិយាយទៅកាន់អ្នកដែលគេងលក់ទាំងយកដៃជូតទឹកភ្នែកដែលហូរតាមកន្ទុយនោះទើបនាយលើកថាសបបរចេញពីបន្ទប់យកទៅទុក

តែថា ស៊ាវចាន់គ្រាន់តែធ្វើពុតគេងលក់គេចពីនាយប៉ុណ្ណោះ!

ជាន់ខាងក្រោម

" គេចឆ្វេង គេចស្តាំយល់ទេ?  គេចមិនទាន់ឯងវាយមុខរបស់យើងទៀតហើយ"  ហាជិនិយាយទៅកាន់
តូសា ពីនាក់និងកំពុងហាត់វ៉ៃគ្នា

" អឺ សន្យាម្តងនេះគេចទាន់មិនខាន"

" អើ វាយមក"

ដឹប!ដឹប

ផាច់!ប្រូស

វាយគ្នាចុះឡើង តូសាចាប់ហាជិបោកទៅលើឥតប្រូសសឹងតែនាយបាក់ឆ្អឹង

" អឹ្ហកឈឺវើយ! "  ចុះឡើងនៅតែចាញ់បោកតូសាវ៉ៃនាយឡើងដួលរេល

" ហាសហា! ក្រោកមកចង់ដេកនៅនិងហេស៎? "

" ពីរនាក់ឯងធ្វើស្អី"

" ហីយ៉ាល្បង មើលអាតូចុះប្រាប់ខ្ញុំថាហាត់វ៉ៃគ្នាលេងៗតែវាបោកខ្ញុំឡើងដូចកង្កែប" ហាជិមិនខ្ចីងើបវាទៅអោបអុីបូ តាមចរិតរបស់ខ្លួន

" មាឌឯងប៉ុណ្ណាណី ចេះចាញ់តូសាមាឌតូចជាងឯងទៀតនៅហ៊ានពិតទូលយើង" ថារួចទៅសាឡុងបើកទូរទស្សន៍មើល

" សមមុខហាសហា "  តូសាសើច ដាក់ហាជិរួចដើរទៅខាងលើបាត់

"  ល្បងហ៎ា អ្នកបងកើតអីមិនឃើញចុះមកខាងក្រោមចឹង"

" គេមិនស្រួលខ្លួនកុំទៅរំខានយល់ដែរទេ!"នាយនិយាយបែបសាច់ការ ដៃចុចអូសទូរសព្ទបណ្តើរតែថាសម្តីនាយធ្វើអោយហាជិឆ្ងល់

" ហាក៎ឈឺ? ពីយប់មិញដូចជាអត់ទេ...ល្បងធ្វើស្អីដាក់គាត់ទេដឹង? ប្រាប់ខ្ញុំភ្លាម" លឺហាជិដូច្នេះអុីបូងើបមុខចេញពីទូរសព្ទហើយនិយាយថា

" ចេះដឹងណាស់ឯងនេះ" នាយខំថាមកខាងក្រោមដើម្បីសម្រួលចិត្តគិតថាគួរធ្វើយ៉ាងណាជាមួយស៊ាវចាន់មានឯណា ហាជិនេះមហារំខាន នាយ  ទើបងើបដើរចេញពីហាជិទៅមើលស៊ាវចាន់ ចង់ដោះស្រាយរឿងជាមួយគ្នាអោយច្បាស់លាស់ បើបណ្តោយក៏មិនកើត

ចូលមកដល់ក្នុងបន្ទប់ឃើញថាបាត់ស៊ាវចាន់ទៅហើយរកលិចកើត ជើងត្បូងមិនឃើញ តែចុងក្រោយឃើញចេញពីបន្ទប់ទឹកមុខមាត់ហាក់ស្លេកស្លាំងជាងមុនទៀត

" អេ៎...ស៊ាវចាន់ " នាយរហ័សទៅទប់រាងកាយស្តើងឃើញគេហាក់ងងឹតមុខចង់ដួល 

" ខ្ញុំមិនអីទេ! " រុញនាយចេញ

"កុំរឹងចចេសបានទេ? "

" ខ្ញុំចង់ទៅផ្ទះវិញ"

"មិនអោយទៅដាច់ខាត...មិនស្រួលខ្លួនទៅផ្ទះហើយនៅម្នាក់ឯងមិនកើតទេ"

" ខ្ញុំនៅម្នាក់ឯងយូរហើយ ឈឺប៉ុណ្ណឹងមិនស្លាប់ទេ"

" កុំស៊កអោយខ្ញុំ! " នាយក្រសោបរាងកាយស្តើងផ្អឹបទ្រូងនាយ ជាពាក្យសម្តីរាបស្មើមិនលេងសើច សូម្បីតែសម្លេងរបស់នាយក៏តម្លើងខ្លាំងណាស់ដែរ តែស៊ាវចាន់ក៏ឌឺមិនណយលើកដៃរុញនាយចេញ  ក៏ចេញមិនបាន

" ខ្ញុំនិយាយការពិត ក៏ថាស៊កដែរ? "

អឹប!

" លោក.." អ្នកណាត្រៀមខ្លួនទាន់សុខៗនាយចាប់លើកបីគេនោះ? គិតថាគេស្រាលណាស់ឬទើបលើកផុយៗបែបនេះរួចទៅដាក់លើគ្រែ

" ខ្ញុំសូមហាម...មិនអោយទាន់ទៅផ្ទះព្រោះ...ស៊ាវចាន់នៅឈឺចាំជា ចាំទៅ ផ្ទះគ្មានជើងរត់ដូចអ្នកខ្លះឡើយ! "

" នែ៎!!! ខ្ញុំអាយុបងលោកដល់២ឆ្នាំនិយាយស្រួលបួលបន្តិច" ឃើញគេហៅខ្លួនស្មើៗហាក់ខឹងធ្វើមើលតែដំណាលគ្នា នៅឆ្លៀតស៊កសម្តីអោយគេទៀត

" បង១០ឆ្នាំទៀតក៏ខ្ញុំមិនខ្វល់ សំខាន់ខ្ញុំចង់ហៅ...
ស៊ាវចាន់!"

" អុីបូ-ហ្អឹម! "ប្រុងតវ៉ាស្រាប់តែនាយអោនមកចាប់កញ្ចឹងករគេជាប់ហើយថើបបបូរមាត់ ដោយស៊ាវចាន់អង្គុយ អុីបូឈរអោនមកថើប

ដឹប!ដឹប!

គក់នាយចង់១០ដៃទៀតក៏នាយមិនខ្ចីឈឺមិនខ្ចីប្រលែងឡើងមនុស្សចង់អត់ខ្យល់ដកដង្ហើមទើបនាយបញ្ឈប់ចំជាមនុស្សមិនល្អសោះ សោកស្តាយណាស់ដែរកាលមុនខំគិតថានាយជាមនុស្សល្អ

" ហាមផ្គើនដាក់ខ្ញុំ! " ថើបគេរួចនៅឆ្លៀតគម្រាមគេទៀតអស្ចារ្យណាស់វ៉ាងអុីបូ-,-

" លោករោគចិត្តហេស៎?"

" ឯណាលោក?មិនឃើញផង! "

" អុីបូ...ចង់ក្រឡុកប្រព័ន្ធប្រសាទខ្ញុំដល់កាល!!!"

" ស្មានតែនិយាយជាមួយលោក មិនមែនខ្ញុំតើ!"នាយសម្លឹងមុខចាន់ហើយញញឹមឌឺ ស៊ាវចាន់មិនស្មានថាមនុស្សមឹះៗដូចជានាយកាលជួបគ្នាដំបូងមិនសូវមាត់តែឥឡូវវិញពូកែគម្រាម បកសម្តីអោយខ្លាំងណាស់

" ចេញទៅខ្ញុំនៅម្នាក់ឯង!" ធ្វើអីគេមិនកើតចឹងមានតែដេញចេញនិងឯង តែថាអោយនាយទៅណាបើនាយទើបចុះពីខាងឡើងមកបន្ទប់បានម៉ាភ្លែតនិង

" ខ្ញុំមិនទៅទេ នេះជាបន្ទប់ខ្ញុំ"

" ចឹងខ្ញុំចេញ-"

" ខ្ញុំមិនអោយស៊ាវចាន់ចេញទេ ដោះស្រាយរឿងយប់មិញជាមួយគ្នាសិនគិតយ៉ាងណាបើ-"ឃើញស៊ាវចាន់ប្រុងងើបចេញនាយទប់ស្មាររាងស្តើងអោយអង្គុយចុះដូចដើម

" ប្រាប់ហើយថាកុំនិយាយ!!"ស៊ាវចាន់ វាសដៃនាយចេញស្រែកដាក់នាយមួយទំហឹងកែវភ្នែកក្រហមងាំងហាក់បដិសេដមិនចង់ស្តាប់នាយនិយាយបន្តព្រោះគេមិនចង់លឺអោយតែនាយរំលឹករឿងកាលពីយប់មិញ គេនឹងខឹងដូចមនុស្សឆ្គួតចឹង

" ស៊ាវចាន់មានហេតុផលបន្តិចបានទេ? ស្តាប់ខ្ញុំនិយាយចប់សិនចាំអាល់កាត់តើបានទេ? ម្តេចចចេសរឹងរូសបែបនេះ"

"កុំរំលឹក!ខ្ញុំមិនចង់ស្តាប់ " ស៊ាវចាន់នៅតែក្រវីក្បាល

" បើមិនរំលឹកចង់អោយចប់ងាយៗចឹងហ្អាស?"

" ត្រូវហើយ...អោយចប់ងាយៗទៅ! ពួកយើងសុទ្ធតែជាមនុស្សប្រុស...គ្មានអ្នកណាខាតបង់ឡើយ"

"ចង់អោយចប់បែបហ្នឹងហ្អេស? " នាយសួរទាំងហួសចិត្ត  សម្លេងនិយាយទៅកាន់ស៊ាវចាន់កររៀងខ្លាំងព្រោះទប់មិនជាប់ ឃើញចាន់គិតតែអោនមុខនាយចាប់ស្មារគេទាំងសងខាង

"..."

" មើលមុខខ្ញុំហើយឆ្លើយ!  ចង់បញ្ចប់រឿងនោះស្រួលៗចឹងឬ!! "មិនដឹងជាយ៉ាងម៉េចទេនាយមានអារម្មណ៍ថាខឹងខ្លាំងណាស់ដៃនាយខ្ញាំស្មារសងខាងចាន់មួយទំហឹងហើយមិនមែននិយាយស្រួលបួលឡើយគឺគំហកសួរតែម្តង

" ហ្អឹក...ហ្អឹម" ព្រោះនាយច្របាច់ស្មារគេឈឺពេកឡើងចង់យំ ទើបស៊ាវចាន់មានតែងក់ក្បាលជំនួសចម្លើយ

គ្រាំង!

ទ្វារបិទដោយសារស្មាដៃអុីបូចង់របូតទ្វារ នាយបោះជំហានជើងញាប់ឈ្មេញចុះទៅជាន់ខាងក្រោមរួចចាក់ទឹកផឹកក្អឹកៗដើម្បីរម្ងាប់កំហឹង

" ឈ្លោះគ្នាខ្លាំងណាស់ចង់បែកផ្ទះ" តូសាខ្សឹបដាក់ហាជិ ព្រោះគេបានចៃដន្យស្តាប់លឺពេលអុីបូនិងស៊ាវចាន់និយាយគ្នា តែមិនបានស្តាប់ចប់ចុងចប់ដើមឡើយព្រោះខ្លាចម្ចាស់ខ្លួនគេតាមទាន់ បូករួមសម្លេងគ្រាំងមិញទៀតច្បាស់ៗទាយមិនខុស100/1000

" គួរអោយខ្លាចណាស់" ហាជិខ្សឹបដាក់តូសា

រឺង!រឺង

អ្នកណាខលមកអុីបូក៏មិនដឹង នាយនិយាយមួយសន្ទុះក៏ឡើងទៅលើខាងបន្ទប់ដើម្បីប្តូរឈុត ទោះបីជាមុននេះឈ្លោះគ្មាជាមួយស៊ាវចាន់ក៏នាយធ្វើជាមើលមិនឃើញផ្លាស់ប្តូរខោអាវហើយបិទទ្វារលឺសូរតែ

គ្រាំង!

" ទ្វារនិងត្រូវប្តូរចេញច្បាស់ណាស់" ហាជិរអ៊ូតិចៗ

" តូសានៅផ្ទះ កុំអោយគេទៅណាដាច់ខាតបើយើងមិនអនុញ្ញាត! អាជិទៅជាមួយយើង"និយាយរួចដើរចេញទៅមុនបាត់សម្តៅទៅឡាន

"បាទល្បង"

"មើលថែប្រពន្ធល្បងអោយល្អវើយ! ប្រយ័ត្នងាប់ហាសហា"  ហាជិមុនរត់ទៅតាមអុីបូ ឆ្លៀតលេបខាយតូសាអោយក្តៅចិត្តចង់ដេញវ៉ៃទៀត

Voom~voom

សម្លេងបើកឡានសឹងតែដូចហោះដោយស្មារដៃអុីបូ ចំណែកឯហាជិដែលអង្គុយក្បែរនាយទន្ទេញតែពាក្យថាពុទ្ធោៗដាក់ខ្លួនទុកអោយហើយដៃវិញអោបខ្សែក្រវាត់ឡានជាប់ បើអោយតែល្បងនាយខឹងម៉ាកនេះៗ អាយ:ទ្រូងអាហាជិមុនបានប្រពន្អហើយ!

ស៊ាវចាន់ដែលឈរមើលពីបង្អួចខាងលើក៏បានឃើញនាយបើកឡានដូចហោះចេញទៅបាត់!

" មកពីខឹងយើងឬមកពីប្រញាប់?" ចាន់សួរខ្លួនឯង ព្រោះមុននេះនាយដូចខឹងពេលចុះទៅខាងក្រោមបិទទ្វារចង់ខ្ទិចម៉ាសា ដល់ពេលចូលមកវិញមិនខ្ចីមើលមុខគេហើយបិទទ្វារដូចចង់កម្ទិចហើយដូរថ្មីចឹង សំណាងហើយគេមិនគាំងបេះដូងស្លាប់ដោយសារតែការខឹងរបស់នាយ

" មនុស្សមិនមាត់ៗខឹងអាក្រក់ម្ល៉េះ! "

To be continued!




Continue Reading

You'll Also Like

2.2K 269 5
ស្នេហារវាងតារាប្រុសជួរមុខម្នាក់ជាមួយនឹងអ្នកអ្នកគាំទ្ររបស់ខ្លួនដែលមានភេទដូចគ្នា តើស្នេហាពួកគេទាំង2 អាចនៅស្ថិតស្ថេរបានយូរប៉ុណ្ណា? Book made 02/01/2024 ...
442 77 9
VHOPE HOBI BTT JIKOOK JUNGKOOK BTT
1.6M 139K 46
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
2M 113K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...