បញ្ចាំចិត្តស្នេហ៍

By sean-kim

920 40 5

រវាងយើងត្រូវជាអ្វីនឹងគ្នាអោយប្រាកដទៅ? WangYibo & Xiaozhan 30/03/2024 More

part 1: ជួយអ្នកដែលមិនស្គាល់
part 2:ចាត់ទុកជាការតបស្នង
part 4: ព្រោះជាតិស្រា?🔞
part 5:ប្រាប់ហើយថាកុំនិយាយ
part 6:ចិត្តដែលបារម្ភ
part 7: ធ្វើតាមបេះដូង🔞
part 8:ទៅមិនដែរប្រាប់មុន
part 9:សូមទោស...ខ្ញុំមកយឺតហើយ
part 10:កុំចេះតែគិតផ្តេសផ្តាស
part 11:កំចាត់បញ្ហា
part 12:គួរអោយស្រលាញ់ណាស់!
part 13:បងជារបស់ខ្ញុំ
part 14:រឿងសំខាន់

part 3:ប្រុសគ្មានបេះដូងហេស៎?

58 2 0
By sean-kim

ពេលយប់
នៅតាមដងផ្លូវដែលមានពន្លឺភ្លើងភ្លឺព្រាលៗ ឡានម៉ូតូបើកបរពាសពេញផ្ទៃថ្នល់ខ្វាត់ខ្វែង សម្លេងឡានសុីភ្លេ ទឺតៗព្រោះមាន មនុស្សឆ្លងកាត់ផ្លូវមិនជាមើលមុខក្រោយ

" ប្អូនរបួសត្រង់ណាដែលទេ? " សម្លេងស្រទន់បន្លឺឡើងសួរទៅកាន់ក្មេងប្រុសជំទង់ដែរឆ្លងផ្លូវមិនប្រយ័ត្នឡានបើកមក ជាសំណាងគេកំពុងធ្វើដំណើរឆ្លងកាត់ទៅផ្ទះវិញឃើញក៏រហ័សទាញក្មេងនោះគេចពីឡាន

" អរគុណបងណាស់! តែខ្ញុំគ្មានរបួសទេ...អ្ហេះ ដៃបងប្រុសចេញឈាម"  មុននេះរវល់បារម្ភពីក្មេង មិនបានជាសង្កេតថាដៃខ្លួនឯងចេញឈាម សង្ស័យមកពីដួលរមៀលប្រឹងយកដៃទប់ពេលជួយក្មេងនេះហើយ បានជាបាតដៃដាច់រលាត់ចេញឈាម

"របួសតិចតួច ឯងឆាប់ទៅផ្ទះចុះ"

" អញ្ចឹងខ្ញុំទៅហើយ"

ស៊ាវចាន់បន្តដំណើរថ្មើរជើង ព្រោះខ្ជិលជិះតាក់សុី មុននេះជិះឡានមកបែកកង់យកដាក់ការ៉ាស់ជួសជុសបាត់ហើយ ទើបដើរលេងៗជួបក្មេងបិសត្រូវឡានបុកក៏ទៅជួយ

ងឺត!

ឡានពណ៌ខ្មៅបានចាប់ហ្វាំ្រងជិះឈប់ចតស្កាត់ខាងមុខស៊ាវចាន់ដែលមានតែកញ្ចក់ខ្មៅមិនអាចមើលឃើញខាងក្នុង

ស៊ាវចាន់ ស្មានជាពួកជម្រិតមនុស្សអីបែបនឹងទើបដើរថយក្រោយរហ័សចាកចេញតែថា...

ដឹប!

" អក៎!!! " គ្រាន់តែឈានជើងបែរក្រោយភ្លាមបុកក្បាលអ្នកនៅខាងក្រោយខ្កួនមួយទំហឹងឡើងចង់ពកក្បាល ស្រែកឈឺមួយវ៉ាស ទាំងដែរអ្នកត្រូវគេបុកដែលនោះអត់មាត់មួយអឹស!

" អេ!!!មកនៅស្អីក្រោយខ្នងខ្ញុំ"មិនបានជាមើលមុខគេព្រោះរវល់ឈឺអង្អែលកន្លែងដែលទង្គិតមូយទំហឹងមុននេះក៏ស្រែកស្តីអោយគេ

" គឺ..." នាយមិនបានជាតបព្រោះមិនដឹងតបយ៉ាងម៉េច ស៊ាវចាន់គ្រាន់តែលឺសម្លេងនាយរហ័សងើយមុខមើលទៅកាន់នាយ

" អុីបូ ...លោក? "រៀងភ្ញាក់ផ្អើលបន្តិចដែល សុខៗក៏ឃើញនាយដូច្នេះ មើលរឹកពារហាក់ទាក់ទើយ៉ាងម៉េចមិនដឹង តិចអារម្មណ៍ដែលមានអារម្មណ៍អ្នកណាតាមមើលជានាយទេដឹង? គិតតែក្នុងចិត្ត មិនបានបញ្ចេញមកខាងក្រៅអីបន្តិច

" ល្បងហ៎ា នៅយូរទៀតទេ? " ហាជិនិយាយកាត់ឡើងទាំងនាយច្រត់ចង្កេះក្បែរឡាន ហើយគ្មានឡានផ្សេងទេ គឺឡានដែលស្កាត់មុខស៊ាវចាន់នោះឯង

" អាជិ មិនឃើញល្បងជាប់រវល់និយាយជាមួយគេទេហេស៎? កាត់ចង្វាក់សម្បើមម្ល៉េះ" តូសា ស្តីអោយហាជិព្រោះមិនយល់ការ

"អេរ៎" ហាជិអេសក្បាល  តាមពិតគ្រាន់តែចង់សួរថាបើនៅយូរនាយអង្គុយចាំតែខុសទៀត

" ចាំខ្ញុំជូនទៅផ្ទះ"អុីបូនិយាយទៅកាន់ស៊ាវចាន់

"ហ្អឹម" ស៊ាវចាន់ក៏មិនបានបដិសេធ តែក៏ឆ្ងល់នាយចាំបាច់កាន់ដៃគេធ្វើអី?

ចូលក្នុងឡាន ហាជិក៏ចាប់ផ្តើមបញ្ជាចង្កូតបត់ទៅផ្ទះវិញ តែថាទៅផ្ទះ គួរទៅផ្ទះណា? នាយមិនបានជាសួរល្បងធំនាយ ព្រោះឃើញរវល់និយាយគ្នាជាមួយអ្នកម្ខាងទៀតដែលនាយនិងតូសាមិនបានស្គាល់

ល្បឿនឡានបើកជារឿយៗមិនលឿនពេកស៊ាវចាន់មិនបានជាសង្កេតតែដល់ពេលឡានចតឈប់ទើបនាំគ្មាចុះចេញ ឃើញថាឡានចតមុខផ្ទះវិឡាដ៏ធំមួយទើបដឹងថាមិនមែនផ្ទះរបស់គេទើបងាកមុខមើលអុីបូ ចំណែកអុីបូក៏ងាកមើលមុខហាជិ

" អឺនែក! ល្បងសម្លឹងមុខខ្ញុំ ខ្ញុំធ្វើអីខុសទៅ? " ហាជិ មានអារម្មណ៍ព្រឺសម្បុរខ្ញាកៗ ពេលឃើញក្រសែភ្នែកបែបចាប់កំហុស

"ឯងបើកឡាន មកផ្ទះយើងធ្វើអី? "

" អេរល្បងបើមិនមកផ្ទះយើង អោយទៅផ្ទះណាបើមិនប្រាប់ខ្ញុំផង"

" អាហាជិ!!! " នាយរកទាត់ តែហាជិឯណាអោយនាយទាត់បានរត់ទៅក្រោយខ្នងស៊ាវចាន់បាត់

" ខ្ញុំថា...ខ្ញុំជិះតាក់ស៊ីទៅផ្ទះខ្លួនឯងល្អជាង"ស៊ាវចាន់ ធ្វើខ្លួនមិនត្រូវ ដែលថានាយថាជូនទៅផ្ទះមិនមែនមកផ្ទះគេបែរជាផ្ទះនាយទៅវិញ តែថាបន្ទោសមិនកើតព្រោះអ្នកបើកឡានពិតប្រាកដជាម្នាក់ដែរពួនខាងក្រោយគេអីណែក

" មិនបានទេ...ស្នាក់នៅផ្ទះខ្ញុំមួយយប់ចុះ ជ្រុលជាមកដល់ទៅហើយ " ដំបូងបដិសេធសម្លេងនាយតម្លើងរៀងខ្ពស់ ទើបធ្វើអោយស៊ាវចាន់រៀងបើកភ្នែករៀងធំៗ ព្រោះនាយដូចសម្លុតគម្រាម បន្ទាប់មកទើបរៀងធម្មតាវិញ

" ខ្ញុំថា- "

" ចាត់ទុកជាការតបស្នង" ឃើញស៊ាវចាន់រៀបបដិសេធនាយទៀតហើយ ទើបចាប់ករដៃទាញចូលខាងក្នុងផ្ទះតែម្តងរកតែស៊ាវចាន់ត្រៀមខ្លួនមិនទាន់

" មានអារម្មណ៍ថា ដូចប្តីនាំប្រពន្ធចូលផ្ទះចឹង"តូសា

" អីយ៉ា ចឹងល្អណាស់! ម្នាក់នេះនិងក្លាយជាអ្នកបង អេរបងថ្លៃ ហាសហា! អូយអេម" ហាជិ សើចខ្ទប់មាត់អៀន ព្រោះអុីបូមិនដែលយកអ្នកណាផ្ទះឡើយ បើបន្ទោសនាយក៏មិនត្រូវ ព្រោះអចេតនា តែពេលស៊ាវចាន់ចង់ទៅផ្ទះវិញ ល្បងនាយឃាត់ ទើបអាគំនិតប្លែកៗគិតចេញ

" អាឆ្គួត! ទោះគាត់ស្អាតតែគាត់ជាប្រុស"

" ប្រុសគ្មានបេះដូងហេស៎? "

" អេ៎ មែនតើ"

" អឺឆ្លាតកាត់តាមយើង ជុប! " ហាជិសរសើរខ្លួនឯងមធ្យមងំបន្លំថើបថ្ពាល់តូសារត់ចូលក្នុងផ្ទះបាត់ព្រោះខ្លាចសុីកណ្តាប់ដៃព្រះយូឡាយ

"អា៎!!!!!! ជិ..ហាជិ...អាជិ" តូសាខ្ទប់ថ្ពាល់ទាំងភ្ញាក់ផ្អើលមុខក្រហមអៀនអីផងយូរៗតែគ្នាឯងក៏ធ្វើសុីដែរទើបដើរចូលទៅតាមក្រោយ

ខាងក្នុងផ្ទះ

"កុំអោយដៃត្រូវទឹក" លាងរបួសរុំអោយស៊ាវចាន់រួចរាល់នាយក៏យកប្រអប់ថ្នាំទុកកន្លែងដើមវិញ ដោយសារពេលចាប់ដៃចាន់នាយបានឃើញរបួសដែលចេញឈាមក៏ចាត់ចែងអោយម៉ាស្អាត

" ខ្ញុំមិនមែនក្មេងណា"

" ខ្ញុំគ្រាន់តែចង់ប្រាប់"

" អេ៎ ឆ្ងល់ណាស់ ម្តេចមុននេះលោកដើរតាមក្រោយខ្ញុំចឹង? "

"  ជិះឡានកាត់ ឃើញប្រហែលៗក៏ដើរតាម អោយអាពីនាក់នោះទៅជិតស្កាត់ផ្លូវប៉ុណ្ណឹងឯង! " នាយនិយាយពិតខ្លះកុហកខ្លះ

" អូ៎ អោយតែមនុស្សលោកប្រហែលលោកដើរតាមចឹងហើយជូនទៅផ្ទះគ្រប់គ្មាហេស៎! "

" មនុស្សខ្ញុំមិនសូវរាប់ញាតិ គ្មានអ្នកប្រហែលអោយចេះតែដើរតាមឯណា? ការងារខ្ញុំមានធ្វើ មានពេលឯណាតាមនោះ? "

" អរ៎! "

" អាពីរនាក់ឯងឈរស្តាប់រកអី? មិនគិតទៅធ្វើម្ហូបទទួលភ្ញៀវទេយ៉ាងម៉េច! " អស់ពីនិយាយជាមួយស៊ាវចាន់ អុីបូចាប់អារម្មណ៍និងហាជិ តូសាដែលឈរមាត់ទ្វារចាំស្តាប់ចាំមើលនាយនិងស៊ាវចាន់និយាយ

" មែនហើយៗ តូសា ឯងធ្វើម្ហូបចុះចាំយើងទិញស្រា
មកថែមទុកផឹកជុំអ្នកបង" ហាជិធ្វើជាចាប់ស្មារតូសានិយាយបន្លប់រួចចេញទៅក្រៅបើកឡានទៅទិញស្រាថែម

" ហ្អឹម ល្បងខ្ញុំទៅរៀបចំសិន"  តូសាធ្វើមុខបែបសើចមិនសមពេលហាជិចាប់ស្មារគេហើយអង្រួនចង់ធ្លាក់ថ្លើមទើបចូលផ្ទះបាយបាត់

" អ្នកណាជាអ្នកបង? ប្រពន្ធលោកឬ? " ស៊ាវចាន់ចាប់ផ្តើមសួរនាយ រួចក្រឡេកឆ្វេងស្តាំ ក៏មិនឃើញ

" ក៏... " នាយមិនដឹងឆ្លើយយ៉ាងម៉េច ព្រោះនាយគ្មានប្រពន្អផង តែនាយក៏អាចទាញដឹងថាអាកូនចៅចរិតមហាលោតផ្លោះរបស់នាយសម្តៅលើអ្នកណា ទើបធ្វើជាក្រោកឈរឡើងទៅចាក់ទឹកផឹកមិនឆ្លើយ

" ផ្ទះធំយ៉ាងនេះ លោកនៅប៉ុន្មាននាក់? " ឃើញនាយមិនឆ្លើយក៏បង្វែរឿង

" គឺ៣នាក់  "

" ចុះប្រពន្ធលោកវិ-"

ព្រូស!

អុីបូប្រូសទឹកចេញពីមាត់អស់សំណាងដែលមិនត្រូវមុខស៊ាវចាន់ចំណែកត្រចៀកនាយសងខាងឡើងក្រហមងឺង!

" សូមទោសៗ នេះក្រដាស!" ស៊ាវចាន់រហ័សដកក្រដាសជូតមាត់ដែលនៅលើតុហួចអោយអុីបូ

" មិនអីទេ"

" ត្រចៀកលោកក្រហមណាស់លោកឈឺហេស៎? "

" ហ៌ាស...ចឹងខ្ញុំទៅបន្ទប់ទឹកសិន" លឺចាន់និយាយដូច្នេះនាយក៏យកស្ទាបត្រចៀករួចដើរទៅបន្ទប់ទឺកបាន

" អេរ៎ កើតអីរបស់គេនិង" ស៊ាវចាន់ធ្វើមុខឆ្ងល់ៗ ចុងក្រោយគិតថាខ្លួនឯងទំនេរពេកទៅផ្ទះបាយដើម្បីជួយកូនចៅអ៊ីបូម្ហូប

បន្ទប់ទឹក

" ហ្វូ! នេះកុំថាយើងអៀនឡើងក្រហមស្លឹកត្រចៀកហ៎ាស" អុីបូឆ្លុះកញ្ចក់ហើយសួរខ្លួនឯង  នេះសង្ស័យមកពីស៊ាវចាន់នោះឯងទើបធ្វើអោយនាយបែបនេះ

អ្នកណាជាអ្នកបង? ប្រពន្ធលោកឬ?

ចុះប្រពន្ធលោកវិញ?

សុខៗគិតចុះគិតឡើងក៏គិតឃើញត្រង់ពេលស៊ាវចាន់សួរនាយ ធ្វើអោយនាយមានអារម្មណ៍មិនស្ងប់ចិត្តយ៉ាងម៉េចមិនដឹង? នេះកុំថានាយអៀនព្រោះពាក្យប៉ុន្មានម៉ាត់នោះឬ? មិនអាចទេដឹង!

កន្លះម៉ោងមក

អាហារធ្វើបានរួចរាល់ ដោយស្នាដៃស៊ាវចាន់និងតូសា ម្ហូប៥-៦មុខ  ឯហាជិមកវិញជាមួយស្រា៥ដប ពួកគេនាំគ្នាទៅអង្គុយតុកន្លែងសាឡុងហើយនាំអង្គុយខាងក្រោមទាំងអស់គ្នា ញាំបណ្តើរ ផឹកស្រាបណ្តើរ

" អេ៎អ្នកបង ឈ្មោះអ្វីដែរ? អាយុប៉ុន្មានហើយ? " តាមសំណួរបែបនេះមិនសមនិងសួរពេលកំពុងតែញាំអីចឹងទេ តែមនុស្សដូចហាជិមិនដែរទុកយូរឡើយ អុីបូទើបនឹកឃើញថានាយក៏មិនបានទាន់ស្គាល់ឈ្មោះស៊ាវចាន់ទើបញាំសាច់បណ្តើរ រង់ចាំស្តាប់ដែរ

" អ្នកបង? " ស៊ាវចាន់ទើបភ្ញាក់ខ្លួន នេះកុំប្រាប់ថា អ្នកបងគឺសម្តៅមករកខ្លួនឬ?

" កុំប្រកាន់អីវាចរិតចឹងឯង" អុីបូនិយាយកាត់សម្លក់មុខហាជិ

អុីបូអង្គុយក្បែរស៊ាវចាន់ ទល់មុខ ហាជិនិងតូសា

" អៅ! ខ្ញុំខុសឬ? "

" សុីទៅ" តូសាចាប់សាច់ញាត់មាត់ហាជិជិតកុំអោយបុិននិយាយ

" អរ៎មិនអីទេ ខ្ញុំឈ្មោះ ស៊ាវចាន់ "

" ខ្ញុំតូសាកូនចៅល្បងអុី អាមួយនេះហាជិបាទ"

" អរ៎ រីករាយដែលបានស្គាល់អ្នកទាំងពីរ"

" បាទ"

" និយាយចឹងអ្នកបងអាយុប៉ុន្មានហើយ? ប្រហែលជាអាយុប្អូនល្បងអុីទេដឹងហាសហា" ហាជិសួរសាជាថ្មីហើយផឹកស្រាសើចរហឹះ ស៊ាវចាន់ក៏មិនកំណាញ់ប្រាប់អាយុ ធ្វើអោយម្នាក់ៗចង់ដឹង

" ខ្ញុំ២៨ឆ្នាំហើយ-"

ប្រូស!

មិនមែនហាជិប្រូសស្រាទេ តែជាអុីបូនេះឯង នាយក៏ខំគិតស្មានថាស៊ាវចាន់ប្រហែលអាយុប្អូននាយ តែចុងក្រោយជានាយប្អូនដល់ទៅ២ឆ្នាំ? តើគេជាបិសាចជញ្ជក់ឈាមទេដឹងបានសម្រស់មើលទៅក្មេងជាងនាយទៀត ឬមកពីនាយមាឌធំពេកទើបឆាប់ជាងអាយុ?

" យ៉ាងម៉េចនិង? " ស៊ាវចាន់យកក្រដាសជូតមាត់ជូតអោយនាយ ថ្ងៃនេះនាយដូចប្លែកៗណាស់

" ហ្អេម.." ហាជិធ្វើជាក្រហេមមាត់ដោយសារតែកាយវិការអ្នកទាំងពីរចំពោះមុខខ្លួន ចឹងៗអីមិនអោយចាប់គូរ ផ្គូផ្គងល្មិចកើត?

"  ... " ចំណែកអ្នករៀងមានខ្លួន ក៏នាំគ្នាធ្វើធម្មតាវិញធ្វើជាញាំនេះញាំនោះ  តូសាក៏ជួយចាក់ស្រាអោយអ្នកទាំងពីរ

អាហារមួយពេលនេះ ញាំផង ក្លែមផង អ្នកខ្លះក៏ស្រវឹងអាងថាសុទ្ធតែស្រាមិនខ្លាំងលើកដាច់ៗស្រវឹងរ៉េលតែក៏នៅមានស្មារតីខ្លះៗ

" ហ្អឹម! " ស៊ាវចាន់អស់ស្រាតែ៣កែវយល់ថារៀងសុីសឺឈឺក្បាលធ្ងន់ក្រដុក ចំណែកអុីបូក៏ស្រវឹងដែរតែនៅមានស្មារតីនាយជួយគ្រាស៊ាវចាន់ទៅបន្ទប់គេង

ចំណែកឯ តូសា ហាជិស្រវឹងនាំគ្នាដេកលើសាឡុងបាត់ហើយ សង្ស័យតែព្រឹកទើបនាំគ្នារៀបចំកន្លែងវិញ

To be continued

Continue Reading

You'll Also Like

2K 115 18
រឿងរ៉ាវកើតឡើងដោយសារគុំនំសងសឹក បង្កើតបានទៅជាការធ្វើបាប ជាន់ឈ្លី ដាក់ទោស គ្មានប្រណៃ BL Story Mafia Qixin Stan By: Admin Yuki
2.8M 162K 50
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
4.1M 170K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
1.4K 92 7
« កុំព្យាយាមប្រឆាំងនឹងមិត្តខ្ញុំ ព្រោះមិត្តរបស់ខ្ញុំនេះណាជារបស់គម្រូចំណែកនាងវិញជារបស់ជជុះ » « បើដោះលែងគេមិនបានន័យថាយើងចាញ់ទៅហើយ ឆឹស! » « ប្រយ័ត្នងាប់...