MR BADBOY // j.jk x k.th

Od JTaekie

173K 11.4K 309

"កូនបំណុល និង កម្មសិទ្ធិ" Contents warning: mpreg, smut, abusive, violent, kidnapping and more...and if you a... Více

introduction
Chapter 1: ម្ចាស់បំណុល
Chapter 2: កុំធ្វើបាបកូនប្រុសខ្ញុំអី
Chapter 3: ប្រគល់កូនប្រុសអ្នកស្រីមកឲ្យខ្ញុំ
Chapter 4: រត់ទៅបើគិតថាអាចរត់រួច!
Chapter 5: ហេតុអីយំ ?
Chapter 6: ខ្ញុំចង់ទៅរកអ្នកម៉ាក់!
Chapter 7: ខ្ញុំ...ខ្ញុំសុំទោស!
Chapter 8: កូនបំណុល និង កម្មសិទ្ធិ
Chapter 9: វា...វាគឺជាកំហុសរបស់ខ្ញុំ
Chapter 10: ស្លូតៗបែបនេះយើងចូលចិត្ត
Chapter 11: my innocent baby boy
Chapter 12: childhood crush
Chapter 13: គាត់អរគុណខ្ញុំ?
Chapter 14: my kitten, my good boy ⚠️
Chapter 15: ឯងចង់ទៅផ្ទះវិញទេ?
Chapter 16: គាត់គួរឲ្យស្រលាញ់ណាស់
Chapter 17: ចុះទម្រាំតែស្រាតទៀតនោះ?
Chapter 18: យ៉ាងម៉េចដែរពេញចិត្តទេ?
Chapter 19: យើងចង់រំលោភឯងខ្លាំងណាស់
Chapter 20: ខ្ញុំខ្លាចហើយកុំសម្លាប់ខ្ញុំអី
Chapter 21: Laura?
Chapter 22: បញ្ឈប់ការងារគេចុះ
Chapter 23: អាត្មានិយម
Chapter 24: មុខមាត់គួរឲ្យចង់គយគន់
Chapter 25: យើងនឹកឯងខ្លាំងណាស់ kitten!
Chapter 26: មិនដែលស្គាល់សូម្បីតែឈ្មោះ
Chapter 27: អនាគតប៉ាម៉ាក់ក្មេក
Chapter 28: សម្ពាធមួយដ៏ធំ
Chapter 29: that blonde haired boy
Chapter 30: លើកលែងតែម្នាក់ប៉ុណ្ណោះ
Chapter 31: នឹកណាស់ដឹងទេ?
Chapter 32: លោកម្ចាស់ញញឹមដាក់ខ្ញុំ?
Chapter 33: សុំថើបត្រង់នេះបានទេ?
Chapter 34: លើកដំបូង 🔞
Chapter 35: kitten ជារបស់បង
Chapter 36: គាត់មិនបានស្រលាញ់ខ្ញុំទេ
Chatper 37: ឬមួយក៏យើងស្រលាញ់គេ?
Chpater 38: ចង់ញ៊ាំ lollipop ទេ?
Chatper 39: អូនស្រលាញ់លោកម្ចាស់🔞
Chapter 40: kitten! Baby! អូនសម្លាញ់
Chapter 41: បងយកឲ្យបានទាំងអស់
Chapter 42: អូនស្អាតខ្លាំងណាស់
Chapter 43: អូនស្រវឹងហើយ Tae
Chapter 44: មីង! ខ្ញុំ...ខ្ញុំចង់ក្អួត
Chapter 45: វាមិនអាចទៅរួចទេ
Chapter 46: នរណាធ្វើបាបអូន?
Chatper 47: គេជាកូនរបស់ពួកយើង
Chapter 48: សុំទោសប្រពន្ធយើងភ្លាម!
Chapter 49: សុំទោស
Chapter 50: កូនក្មេងរបស់បង
Chapter 51: ដៃបងកើតអី?
Chapter 52: បងរស់ខ្វះអូនមិនបានទេ
Chatper 53: វាជាយប់របស់ពួកយើង 🔞
Chapter 54: បងចង់ចាញ់កូនជំនួសអូន
Chapter 55: សុបិន្តអាក្រក់
Chapter 56: Happy Valentine's day
Chapter 57: ភ្នាល់គ្នាពីឥឡូវទេ?
Chapter 58: គ្រប់យ៉ាងនឹងមិនអីនោះទេ!
Chapter 59: ខ្ញុំត្រូវតែរឹងមាំដើម្បីកូន
Chapter 60: គ្រប់យ៉ាងនឹងត្រូវបានបកស្រាយ
Chapter 61: ហេតុអីនាងត្រឡប់មកវិញ?
Chapter 62: ម្ចាស់តាចង់ជួបមុខអូន
Chapter 64: FIRST BORN CHILD
Chapter 65: ពិធីរៀបអាពាហ៍ពិពាហ៍
Chapter 66: My bride
Chapter 67: ជាប្អូនស្រីឬក៏ជាមនុស្សពិសេស?
Chapter 68: អូនមិនខុសពីកូនក្មេងទេ
Chapter 69: ពួកយើងជិះសេះតាមរកទៅ
Chapter 70: បងចង់ថ្នាក់ថ្នមអូន 🔞
Chapter 71: យើងនឹងស្រលាញ់គ្នារហូតទៅ
Chapter 72: ពូកែរំអ៊ួយដូចអូនខ្លាំងណាស់
Chapter 73: hyunhee ចេញមកតាមណា
Chapter 74: អ្នកស្នងតំណែង

Chapter 63: មានចៅទួតឲ្យយើងទៀតផង?

1.6K 176 11
Od JTaekie

ការងូតទឹកក៏បានបញ្ចប់ Taehyung ក្រោកឈរបែរមុខទៅរកជញ្ចាំងទើបរាងក្រាសទាញអាវឃ្លុំមកពាក់ឲ្យគេរួចនាំដំណើរគេទៅខាងក្រៅវិញ។

« អូនអង្គុយចុះសិនទៅ » Jungkook ដាក់ឲ្យរាងតូចអង្គុយលើពូករួចនាយក៏ដើរទៅរកឈុតថ្មីមកឲ្យគេ។

បន្តិចក្រោយមក Jungkook ត្រឡប់មកវិញជាមួយឈុតថ្មីដែលជារ៉ូបសម្រាប់អ្នកមាន baby និងព្រមទាំងខោក្នុងដែលមានទំហំធំសម្រាប់រាងតូចផងដែរ ទើបនាយចាត់ការស្លៀកពាក់ឲ្យគេរួចក៏សក់កន្សែងទៅជូតសក់សើមៗរបស់គេឲ្យបានស្ងួត។

« បងបានឲ្យគេត្រៀម passport សម្រាប់អូនដើម្បីធ្វើដំណើរឡើងទៅកាន់ទីក្រុង ប៉ារីស ហើយពួកយើងនឹងទទួលបានលិខិតឆ្លងដែនរបស់អូននៅល្ងាចនេះ! » ជូនសក់បណ្ដើរនិយាយប្រាប់គេបណ្ដើរ។

« ម៉េចក៏បានលឿនម្ល៉េះ? »

« រឿងអស់ហ្នឹងអូនមិនបាច់ខ្វល់ទេបងនិយាយជាមួយគេតែបន្តិចគ្រប់យ៉ាងនឹងបានមកដល់ដៃភ្លាមៗ » Jungkook ញញឹមដាក់រាងតូចតាមកញ្ចក់ដែលគេក៏កំពុងសម្លឹងមុខរបស់នាយតាមកញ្ចក់ដូចគ្នា។

****

ម៉ោងជាង ៧ យប់ឡានផ្លាកឈ្មោះត្រកូល Jeon ក៏បានធ្វើដំណើរមកដល់ប្រលានយន្តហោះ។ Jungkook និង Taehyung បានមកទទួលលិខិតឆ្លងដែនរបស់ Taehyung ដែលបានធ្វើរួចនិងត្រួតពិនិត្យបានយ៉ាងត្រឹមត្រូវទើបគេអាចហោះហើរចេញទៅបានហើយក៏ដោយសារមានឈ្មោះរបស់ Jungkook ជាអ្នកធានាចេញទៅផងដែរទើបងាយស្រួលបានចាកចេញទៅភ្លាមៗបែបនេះ។

បន្ទាប់ពីទទួលលិខិតឆ្លងដែនហើយរួចរាល់ទើបពួកគេធ្វើដំណើរដោយឡានឆ្ពោះទៅកាន់ច្រក VIP សារជាថ្មី។ មិនចាំយូរទាំងពីរនាក់ក៏ឡើងទៅកាន់យន្តហោះ VIP របស់គ្រួសារ Jeon ឯរាងតូចត្រូវបានរាងក្រាសនាំដំណើរឡើងទៅដោយសារខ្លាចប៉ះពាល់ដល់ទារកក្នុងផ្ទៃរបស់គេ ហើយវាក៏ជាលើកទីមួយក្នុងឆាកជីវិតរបស់ Taehyung ផងដែរដែលបានស្គាល់រស់ជាតិជិះយន្តហោះបែបនេះ។ មួយសន្ទុះក្រោយយន្តហោះក៏បានដំណើរការចាកចេញទៅទាំងយប់ឆ្ពោះទៅកាន់ទីក្រុង ប៉ារីស ប្រទេស បារាំង។

****

@Paris France

យន្តហោះក៏បានឈានចូលមកដល់ទឹកដីប្រទេសបារាំងវានាព្រឹកម៉ោង ១១:០០។ ឡានមួយគ្រឿងបានមកទទួលពួកគេទាំងពីរដើម្បីធ្វើដំណើរទៅកាន់វិមានរបស់លោកម្ចាស់ធំដែលត្រូវជាម្ចាស់តារបស់ Jungkook ។

« Jung! ហេតុអីម្ចាស់តារបស់បងចង់ជួបអូន? បងមិនទាន់ប្រាប់អូនទេណាអូនភ័យខ្លាំងណាស់ »

« កុំភ័យទៅមើលមានបងនៅក្បែរហើយតើ អូនធ្វើដកដង្ហើមឲ្យមួយៗទៅពេលទៅដល់អូននឹងបានដឹងហើយ okay? » Jungkook និយាយលួងលោមលើកដៃអង្អែលសក់ក្បាលរាងតូចទើបនាុតូចក៏ងក់ក្បាលយល់ព្រមទាំងទឹកមុខភ័យបន្តិចចង់ចេញយំបន្តិច ព្រោះវាជាលើកដំបូងដែលគេឈានជើងមកជាន់ទឹកដីប្រទេស បារាំង ដែលជាទីកន្លែងកំណើតម្ចាស់តារបស់ស្វាមីរបស់គេហើយត្រូវមកប្រឈមមុខជាមួយលោកតាក្មេករបស់គេជាលើកដំបូងថែមទៀតនរណាក៏ភ័យដែរ។

ចំណាយពេលជិតកន្លះម៉ោងឡានបានធ្វើដំណើរមកដល់មន្ទីពេទ្យដែលលោកម្ចាស់តារបស់ Jungkook សម្រាកនៅទីនេះ។ អង្គរក្សដើរមកបើកទ្វារឡានរួចពួកគេទាំងពីរក៏ចុះទៅនិងដើរចូលទៅខាងក្នុងមន្ទីពេទ្យដោយមានក្រសែរភ្នែកជាច្រើនបានសម្លឹងមកលើ Taehyung ប៉ុន្តែពេលដែលបានឃើញវត្តមានរបស់ Jungkook នៅពីក្រោយរាងតូចហើយ មនុស្សទាំងនោះក៏រហ័សដកភ្នែកចេញទម្លាក់ទៅមើលទិសដៅផ្សេងដែលមិនមែនជាពួកគេ។

« Bonjour Mr Bastein! I came here with my wife to see my grandpa » Jungkook ចូលទៅនិយាយជាមួយនឹងលោក ដុកទ័រ ជនជាតិបារាំងដែលជា ដុកទ័រ ផ្ទាល់ខ្លួនរបស់លោកម្ចាស់ធំ។

« Bonjour Mr Jeon please come with me » លោក ដុកទ័រ Bastein ក៏បាននាំដំណើរ Jungkook ទៅជាមួយគាត់ដើម្បីទៅពិនិត្យអាការៈរបស់លោកម្ចាស់ធំឯ Taehyung ក៏ដើរត្រុកៗពីក្រោយរាងក្រាសដោយខ្ញាំជាយអាវធំរបស់នាយជាប់ព្រោះតែគេភ័យហើយក៏ខ្លាចផងដែរ។

ជណ្ដើរយន្តប្រអប់ក្នុងមន្ទីពេទ្យក៏បាននាំដំណើរពួកគេទាំងបីមកដល់ជាន់សម្រាករបស់លោកម្ចាស់ Jeon ដែលស្ថិតនៅជាន់ទីបី។ លោក Bastein ចេញទៅជាមួយឯកសារអាការៈជំងឺរបស់លោកម្ចាស់ធំមុន បន្ទាប់មកទើប Jungkook កាន់ដៃរាងតូចនាំដំណើរគេទៅរកបន្ទប់អ្នកជំងឺមួយៗ។

« អូនភ័យណាស់ចុះបើម្ចាស់តារបស់បងមិនទទួលស្គាល់អូនហើយគាត់ស្អប់ខ្ពើមអូននោះ? ហើយគាត់នឹងកាន់តែស្អប់ខ្ពើមអូនពេលដែលឃើញអូនមានផ្ទៃពោះបែបនេះ » Taehyung ងើយសម្លឹងមុខរាងក្រាសនិយាយទាំងភ័យនិងស្ទាក់ស្ទើរក្នុងការចូលទៅខាងក្នុងដើម្បីជួបម្ចាស់តារបស់ Jungkook កែវភ្នែកទាំងសងខាងរបស់គេក៏ដក់ជាប់ទៅដោយតំណក់ទឹកភ្នែកដែលត្រៀមនឹងហូរស្រក់ចុះមកបន្ទាប់ពីខ្លួនបាននិយាយនិងគិតអ្វីដែលជារឿងអវិជ្ជមាន។

« អូនគិតច្រើនខ្លាំងណាស់ Tae! ដូចបងនិយាយប្រាប់អូនអញ្ចឹង បើមានបងនៅក្បែរអូនហើយអូនមិនបាច់ភ័យមិនបាច់ខ្លាចទេណាបងនឹងធ្វើជារនាំងការពារអូនគ្រប់ជំហាន » Jungkook លើកដៃក្រសោបថ្ពាល់ប៉ោងៗទាំងសងខាងរបស់រាងតូចនិងនិយាយលួងលោមគេតាំងពីពេលចេញដំណើររហូតមកដល់មន្ទីពេទ្យព្រោះ Taehyung ជាមនុស្សដែលឆាប់ភ័យឆាប់ខ្លាចខ្លាំងណាស់ Jungkook ក៏ដឹងច្បាស់ដែរថារាងតូចរបស់នាយជាមនុស្សយ៉ាងម៉េច ទើបនាយត្រូវតែលួងលោមគេគ្រប់ពេលដែលគេមានអាការៈមិនស្រួលនិងធ្វើឲ្យគេឆាប់ភ័យ។

« អឹម...» Taehyung ពេបមាត់ដាក់រាងក្រាសធ្វើឲ្យអ្នកម្ខាងទៀតសែនក្នាញ់នឹងគេក៏ចាប់គេថើបមាត់មួយខ្សឺតនៅកណ្ដាលវាលតែម្ដង ទោះជាមានមនុស្សដើរកាត់មកឃើញក៏ Jungkook មិនខ្វល់នោះដែរ។

បន្ទាប់ពីសម្រួលអារម្មណ៍រួច Jungkook ក៏កាន់ដៃរាងតូចនាំគេចូលទៅខាងក្នុងហើយស្របពេលនោះដែរលោក ដុកទ័រ Bastein ក៏ត្រូវចេញទៅវិញល្មមទើបនេះជាពេលវេលាសម្រាប់គ្រួសាររបស់គេ។

« ម្ចាស់តា Jungkook hyung មកវិញហើយ » hyunjin ក្រោកពីសាឡុងដើរចូលទៅរកប្រុសរបស់គេទាំងញញឹមសប្បាយចិត្ត។

« ម្ចាស់តា! ខ្ញុំនាំគេមកហើយ » Jungkook ទាញដៃរាងតូចដែលកំពុងឈរសង្ងំលាក់ពួននៅពីក្រោយខ្នងរបស់នាយដើម្បីឲ្យម្ចាស់តារបស់នាយបានឃើញ។ លោកម្ចាស់ធំក៏បែរមុខទៅសម្លឹងនាយល្អិតដែលឈរឱនមុខចុះមិនហ៊ានងើបមកសម្លឹងមុខរបស់គាត់សូម្បីតែបន្តិចឯរាងចំណាស់ក៏សម្លឹងគេទាំងមិនទាន់ហើបមាត់មានវាចារអ្វីសូម្បីមួយម៉ាត់។

« ចូលមកនេះមក » បន្តិចក្រោយមកទើបគាត់ហៅ Taehyung ឲ្យចូលទៅរកគាត់ឯរាងតូចក៏ស្ទាក់ស្ទើរ ប៉ុន្តែ Jungkook លើលដៃអង្អែលខ្នងគេឲ្យស្ងប់អារម្មណ៍ដើម្បីឲ្យគេចូលទៅរកគាត់តាមការហៅ។

« សូមគោរពលោកម្ចាស់ » Taehyung ឱនគំនាបបន្តិចដើម្បីគោរពចាស់ទុំហើយគេនៅតែបន្តឱនមុខចុះដដែល។

« ងើបមុខឡើងមក តាចង់ឃើញមុខចៅប្រសាររបស់តា » Taehyung បើកភ្នែកភ្ញាក់ផ្អើលបន្ទាប់ពីបានស្ដាប់ឮវាចាររបស់រាងចំណាស់នៅមុននេះ។ គេក៏ចាប់ផ្ដើមងើបមុខឡើងម្ដងបន្តិចៗដើម្បីឲ្យគាត់បានឃើញ។

« ស្អាតបាត ចេះឱនលំទោន មានរឹកពារស្លូតបូត អញ្ចឹងតើទើបបានជាចៅ Jung ស្រលាញ់ណាស់ »

« អរគុណខ្លាំងណាស់លោកម្ចាស់ »

« លោកម្ចាស់អីទេហៅថាតាទៅ ក្រែងឯងជាចៅប្រសាររបស់យើងមិនអញ្ចឹងហ្អី? » Taehyung ក៏បែរមុខទៅសម្លឹងមុខរបស់រាងក្រាសព្រោះភ័យ ឯអ្នកម្ខាងទៀតក៏ញញឹមនិងងក់ក្បាលឲ្យគេធ្វើតាមសម្ដីរបស់ម្ចាស់តារបស់ពួកគេ។

« អឹម...ម្ចាស់តាមិនប្រកាន់ទេមែនទេ ដែលចៅប្រុសរបស់ម្ចាស់តាមកស្រលាញ់មនុស្សប្រុសដូចគ្នា? » វាចារទន់ភ្លន់ពីរោះរណ្ដំគួរឲ្យចង់ស្ដាប់ក៏បន្លឺឡើងសួរទៅកាន់រាងចំណាស់ធ្វើឲ្យគាត់បានឮហើយក៏ពេញចិត្តនឹងអាកាប្បកិរិយារបស់គេភ្លាមៗតែម្ដង។

« ខឹងធ្វើអីបើចៅជាមនុស្សដែលធ្វើឲ្យចៅប្រុសរបស់តាមានក្ដីសុខ! ឲ្យតែគេមានសុភមង្គលនិងរីករាយក្នុងជីវិតហើយចៅជួយបំពេញចន្លោះខ្វះខាតរបស់គេបានថែមទៀតនោះតាមានតែសប្បាយចិត្តប៉ុណ្ណោះ » លោកម្ចាស់ Jeon ក៏ញញឹមដាក់ Taehyung ដែលឈរសម្លឹងមុខរបស់គាត់ភ្លឹសៗ។

« អរគុណខ្លាំងណាស់ម្ចាស់តាខ្ញុំនឹងព្យាយាមបំពេញចន្លោះខ្វះខាតរបស់គាត់និងធ្វើឲ្យគាត់ក្លាយជាមនុស្សដែលមានសុភមង្គលជាងគេបំផុតលើលោក! » Taehyung ចាប់ផ្ដើមសម្របខ្លួនបាននិងលែងសូវភ័យបន្តទៀត គេញញឹមដាក់រាងចំណាស់វិញដែលគាត់ក៏កំពុងញញឹមមកកាន់គេដូចគ្នាដោយភ្ជាប់មកជាមួយនឹងទឹកមុខមានមោទនភាពដែលចៅប្រុសរបស់គាត់បានរកក្ដីសុខរបស់គេឃើញវិញ បន្ទាប់ពីស្នេហាចាស់របស់គេបានបំផ្លិចបំផ្លាញជីវិតរបស់គេអស់រយៈពេលជាយូរឆ្នាំកន្លងមកនេះ។

« និយាយអញ្ចឹងចៅឈ្មោះអី? »

« ខ្ញុំឈ្មោះ Kim Taehyung »

« អាយុប៉ុន្មានហើយឆ្នាំនេះ? »

« ខ្ញុំទើបតែអាយុ ២១ ឆ្នាំប៉ុណ្ណោះ »

« អាយុប្អូនចៅ Jung ៥ ឆ្នាំមិនអីនោះទេ! ដូច្នេះចៅ Jung គួរតែកែប្រែខ្លួនឮទេស្រលាញ់គេឲ្យច្បាស់លាស់ហាមលេងសើចព្រោះគេក៏រៀងនៅក្មេងដែរ ហាមធ្វើបាបចៅប្រសាររបស់តាឲ្យសោះ »

« ខ្ញុំដឹងហើយម្ចាស់តា » Jungkook

« ប៉ុន្តែតាដូចជាមិនឮចៅ Jung និយាយប្រាប់តាថាពួកចៅទាំងពីររៀបការជាមួយគ្នា? ចៅ Min ចៅ hyun ពួកឯងមានលាក់បាំងតាទៀតទេ? »

« អត់នោះទេម្ចាស់តា! ម្ចាស់តាអាចសួរ Jungkook hyung ដោយខ្លួនឯងបានខ្ញុំមិនហ៊ានលូកមាត់ទេបាទ » Minho ឆ្លើយតបយ៉ាងរហ័សនិងសើចស្ញេញដាក់គាត់ទាំងទឹកមុខភ័យៗព្រោះគេមិនហ៊ាននិយាយពីរឿងនេះនោះទេ ប៉ុន្តែគឺថាម្ចាស់តារបស់ពួកគេដូចជាមិនបានចាប់អារម្មណ៍នឹងរឿងម្យ៉ាងដែលនៅនឹងមុខរបស់គាត់ផ្ទាល់ទើបគេសុំមិននិយាយអ្វីទាំងអស់។

« គឺខ្ញុំទាំងពីរមិនទាន់រៀបការទេ! » Jungkook និយាយមិនទាន់ទាំងចប់ស្រួលបួលផង ស្រាប់តែខណៈនោះរាងតូចក៏ស្រែកត្អូញភ្លាមៗ។

« អ៊ួយ...» Taehyung ស្រែកមួយវ៉ាស់និងលើកដៃមកទប់ពោះរបស់គេក៏បានធ្វើឲ្យ Jungkook ស្លន់ស្លោរហើយលោកម្ចាស់ធំក៏ជ្រួញចិញ្ចើមឆ្ងល់ភ្លាម។

« អូនកើតអី? » Jungkook ចូលទៅមើលរាងតូចនិងលើកដៃទប់ចង្កេះរបស់គេពីក្រោយ។

« សុំទោសគឺកូនក្នុងពោះអូនធាក់អូនហ្នឹងណា » Taehyung សើចញឹមៗដាក់រាងក្រាសដែលមុននេះនាយភ័យឡើងបែកញើសជើងសក់អស់ទៅហើយស្មានថា Taehyung ត្រូវដល់ពេលដល់វេលាផ្ដល់កំណើតឲ្យកូនរបស់នាយហើយតើ។

« បងស្មានថាអូនដល់ថ្ងៃសម្រាលហើយ »

« នៅសល់ ២ សប្ដាហ៍ទៀតឯណោះ »

« នរណាមានកូន? » ខណៈនោះលោកម្ចាស់ Jeon ក៏លូកមាត់សួរធ្វើឲ្យ Taehyung ងាកទៅសម្លឹងមុខរាងក្រាសទាំងភ័យព្រោះស្ទាក់ស្ទើរក្នុងការឆ្លើយតបនឹងសំណួររបស់គាត់។

« គឺ...គឺខ្ញុំ » Taehyung ឆ្លើយតបរួចក៏បិទភ្នែករង់ចាំទទួលយកចម្លើយរបស់រាងចំណាស់មកវិញ។

« មានចៅទួតឲ្យយើងទៀតផង? មិនបានទេស្អែកត្រូវតែចូលរោងការជាមួយគ្នា » គ្រាន់តែម្ចាស់តារបស់ពួកគេនិយាយបែបនេះភ្លាម Jungkook ក៏ហើបមាត់និយាយមិនចេញព្រោះគេមិនទាន់គិតគូរឬក៏ចង់រៀបការនៅពេលនេះនោះទេ តែបើជ្រុលជាធ្វើឲ្យ Taehyung មានផ្ទៃពោះជិតដល់ថ្ងៃសម្រាលទៅហើយមានតែព្រមទៅតាមគាត់ប៉ុណ្ណោះ។

To be continued........

****
Ohh I think there's something wrong gonna happen or it's not gonna happen? 👀 Kidding 🫢

Pokračovat ve čtení

Mohlo by se ti líbit

1.6M 138K 46
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
31.5K 1.5K 59
តើអ្នកជឿលើនិស្ស័យទេ? តើដោយសារតែនិស្ស័យ ទើបខ្ញុំបានឆ្លងទៅសម័យបុរាណបាន? ឬ ក៏ពួកយើងមានកម្មជាមួយគ្នា? "ប្រហែលជានិស្ស័យច្រើនជាង ទើបខ្ញុំបានឆ្លងទៅជួបមនុស្ស...
2.8M 161K 50
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
533K 25.6K 58
Sang Sorenson doesn't understand what is normal. She has been abused by her family and heard two voices in her head her whole life. The Blackbourne...