MR BADBOY // j.jk x k.th

By JTaekie

247K 14.9K 363

"កូនបំណុល និង កម្មសិទ្ធិ" Contents warning: mpreg, smut, abusive, violent, kidnapping and more...! Main chara... More

introduction
Chapter 1: ម្ចាស់បំណុល
Chapter 2: កុំធ្វើបាបកូនប្រុសខ្ញុំអី
Chapter 3: ប្រគល់កូនប្រុសអ្នកស្រីមកឲ្យខ្ញុំ
Chapter 4: រត់ទៅបើគិតថាអាចរត់រួច!
Chapter 5: ហេតុអីយំ ?
Chapter 6: ខ្ញុំចង់ទៅរកអ្នកម៉ាក់!
Chapter 7: ខ្ញុំ...ខ្ញុំសុំទោស!
Chapter 8: កូនបំណុល និង កម្មសិទ្ធិ
Chapter 9: វា...វាគឺជាកំហុសរបស់ខ្ញុំ
Chapter 10: ស្លូតៗបែបនេះយើងចូលចិត្ត
Chapter 11: my innocent baby boy
Chapter 12: childhood crush
Chapter 13: គាត់អរគុណខ្ញុំ?
Chapter 14: my kitten, my good boy ⚠️
Chapter 15: ឯងចង់ទៅផ្ទះវិញទេ?
Chapter 16: គាត់គួរឲ្យស្រលាញ់ណាស់
Chapter 17: ចុះទម្រាំតែស្រាតទៀតនោះ?
Chapter 18: យ៉ាងម៉េចដែរពេញចិត្តទេ?
Chapter 19: យើងចង់រំលោភឯងខ្លាំងណាស់
Chapter 20: ខ្ញុំខ្លាចហើយកុំសម្លាប់ខ្ញុំអី
Chapter 21: Laura?
Chapter 22: បញ្ឈប់ការងារគេចុះ
Chapter 23: អាត្មានិយម
Chapter 24: មុខមាត់គួរឲ្យចង់គយគន់
Chapter 25: យើងនឹកឯងខ្លាំងណាស់ kitten!
Chapter 26: មិនដែលស្គាល់សូម្បីតែឈ្មោះ
Chapter 27: អនាគតប៉ាម៉ាក់ក្មេក
Chapter 28: សម្ពាធមួយដ៏ធំ
Chapter 29: that blonde haired boy
Chapter 30: លើកលែងតែម្នាក់ប៉ុណ្ណោះ
Chapter 31: នឹកណាស់ដឹងទេ?
Chapter 32: លោកម្ចាស់ញញឹមដាក់ខ្ញុំ?
Chapter 33: សុំថើបត្រង់នេះបានទេ?
Chapter 34: លើកដំបូង 🔞
Chapter 35: kitten ជារបស់បង
Chapter 36: គាត់មិនបានស្រលាញ់ខ្ញុំទេ
Chatper 37: ឬមួយក៏យើងស្រលាញ់គេ?
Chpater 38: ចង់ញ៊ាំ lollipop ទេ?
Chatper 39: អូនស្រលាញ់លោកម្ចាស់🔞
Chapter 40: kitten! Baby! អូនសម្លាញ់
Chapter 41: បងយកឲ្យបានទាំងអស់
Chapter 42: អូនស្អាតខ្លាំងណាស់
Chapter 43: អូនស្រវឹងហើយ Tae
Chapter 44: មីង! ខ្ញុំ...ខ្ញុំចង់ក្អួត
Chapter 45: វាមិនអាចទៅរួចទេ
Chapter 46: នរណាធ្វើបាបអូន?
Chatper 47: គេជាកូនរបស់ពួកយើង
Chapter 48: សុំទោសប្រពន្ធយើងភ្លាម!
Chapter 49: សុំទោស
Chapter 50: កូនក្មេងរបស់បង
Chapter 51: ដៃបងកើតអី?
Chapter 52: បងរស់ខ្វះអូនមិនបានទេ
Chatper 53: វាជាយប់របស់ពួកយើង 🔞
Chapter 54: បងចង់ចាញ់កូនជំនួសអូន
Chapter 55: សុបិន្តអាក្រក់
Chapter 56: Happy Valentine's day
Chapter 57: ភ្នាល់គ្នាពីឥឡូវទេ?
Chapter 58: គ្រប់យ៉ាងនឹងមិនអីនោះទេ!
Chapter 59: ខ្ញុំត្រូវតែរឹងមាំដើម្បីកូន
Chapter 60: គ្រប់យ៉ាងនឹងត្រូវបានបកស្រាយ
Chapter 61: ហេតុអីនាងត្រឡប់មកវិញ?
Chapter 63: មានចៅទួតឲ្យយើងទៀតផង?
Chapter 64: FIRST BORN CHILD
Chapter 65: ពិធីរៀបអាពាហ៍ពិពាហ៍
Chapter 66: My bride
Chapter 67: ជាប្អូនស្រីឬក៏ជាមនុស្សពិសេស?
Chapter 68: អូនមិនខុសពីកូនក្មេងទេ
Chapter 69: ពួកយើងជិះសេះតាមរកទៅ
Chapter 70: បងចង់ថ្នាក់ថ្នមអូន 🔞
Chapter 71: យើងនឹងស្រលាញ់គ្នារហូតទៅ
Chapter 72: ពូកែរំអ៊ួយដូចអូនខ្លាំងណាស់
Chapter 73: hyunhee ចេញមកតាមណា
Chapter 74: អ្នកស្នងតំណែង
Chapter 75: អាចង្រៃណាធ្វើស្អីប្អូនយើង?
Chapter 76: វាជាមេរៀន!
Chapter 77: លោកប៉ាក្មេក
Chapter 78: កុំប៉ះពាល់ Appa របស់យើង
Chapter 79: លោកតាធំលោកតាតូច
OUR LOVE STORY's ENDING

Chapter 62: ម្ចាស់តាចង់ជួបមុខអូន

2.1K 186 4
By JTaekie

@Paris France

Jungkook បោះជំហានមករកឡានវិញឯអង្គរក្សក៏ដើរតាមពីក្រោយជាប់ជានិច្ច។ នាយដើរចូលទៅអង្គុយក្នុងឡានទី ២ ដែលបានបើកទ្វារចំហររង់ចាំនាយរួចជាស្រេច បន្ទាប់មកអង្គរក្សក៏បានទាញទ្វារបិទពេល Jungkook ចូលដល់ក្នុងឡានទើបឡានចេញដំណើរទៅកាន់ច្រកយន្តហោះ VIP តែម្ដង។

ឡានធ្វើដំណើរមកដល់ចំណតយន្តហោះត្រឹមប៉ុន្មាននាទី ឯអ្នកដែលនៅរង់ចាំទទួលនៅទីនេះក៏ដើរមកបើកទ្វារឡានឲ្យលោកម្ចាស់តូចរបស់ពួកគេដើម្បីធ្វើដំណើរចូលទៅកាន់ខាងក្នុងយន្តហោះ។ Jungkook ទាញវែនតាខ្មៅមកពាក់ដើម្បីបិទបាំងទឹកមុខតានតឹងរបស់នាយ និងដកដង្ហើមធំព្រូសចោលមួយខ្យល់ទើបធ្វើដំណើរដើរទៅរកមាត់ច្រកឡើងទៅកាន់ផ្ទៃខាងក្នុង។

« រួចរាល់អស់ហើយលោកម្ចាស់តូច ដូច្នេះយន្តហោះនឹងចេញដំណើរនាពេលឥឡូវនេះ » អ្នកបើកបរយន្តហោះផ្ទាល់ខ្លួនរបស់គ្រួសារ Jeon ក៏បានផ្ដល់ដំណឹងឲ្យ Jungkook បានដឹងជាមុន មុននឹងយន្តហោះក៏ចាប់ផ្ដើមដំណើរការម៉ាស៊ីនដើម្បីត្រៀមត្រឡប់ទៅកាន់ទីក្រុង សេអ៊ូល ប្រទេសកូរ៉េខាងត្បូង វិញ។

@Seoul South Korea

ព្រឹកព្រលឹមស្រាងៗនាម៉ោង :០០ នាទី ផ្ទៃមេឃចាប់ផ្ដើមជះពន្លឺម្ដងបន្តិចៗឯបរិយាកាសក៏ត្រជាក់រហឹមធ្វើឲ្យការគេងកាន់តែស្កប់ស្កល់ជាងពេលណាៗទាំងអស់។ Taehyung កម្រើកត្របកភ្នែកស្ដើងមុននឹងបើកវាឡើងម្ដងបន្តិចៗដើម្បីទទួលយកពន្លឺថ្ងៃថ្មី។ ថ្ងៃនេះគេក្រោកលឿនខុសពីធម្មតាព្រោះមានអារម្មណ៍ថាគេងបានស្កប់ជាងមុនទើបធ្វើឲ្យគេរហ័សភ្ញាក់ទាំងប្រលឹមទាំងដែលមនុស្សមួយចំនួនកំពុងនៅសម្រាកនៅឡើយ។ រាងតូចសម្លឹងចេញទៅកាន់មាត់បង្អួចបន្តិចរួចក៏ប្រាស់ខ្លួនយឺតៗដើម្បីក្រោកអង្គុយនិងបានយកដៃមកទ្រពោះរបស់ខ្លួនឯងផងដែរ។

« Appa ចង់ឃើញមុខរបស់កូនខ្លាំងណាស់ » Taehyung ប៉ះពោះខ្លួនឯងនិយាយតិចៗទាំងញញឹម

« បងក៏ចង់ឃើញមុខរបស់កូនដូចគ្នា » ខណៈនោះសម្លេងមួយក៏បានបន្លឺឡើងនៅចំពោះមុខហើយវាគឺជាសម្លេងដែល Taehyung នឹកអើយសែននឹក គ្រាន់តែបានឮភ្លាមក៏ដឹងច្បាស់ថានរណាជាម្ចាស់សម្លេងនោះដែរទើបគេក៏រហ័សងើយមុខឡើងទៅសម្លឹងរាងខ្ពស់សង្ហាដែលកំពុងឈរនៅចំពោះមុខរបស់គេ។

« ខ្ញុំយល់សប្តិមែនទេ? » Taehyung សួរខ្លួនឯងតិចៗទាំងរលីងរលោងចង់យំបន្ទាប់ពីបានឃើញវត្តមានរបស់ Jungkook នៅនឹងមុខរបស់គេ ប៉ុន្តែគេមានអារម្មណ៍ថាដូចជាកំពុងតែយល់សុបិ្តអញ្ចឹងដូចមិនមែនជាការពិតនោះទេ។

« មិនមែនយល់សប្តិទេ baby! បងត្រឡប់មកវិញហើយ » Jungkook បន្ទន់ជង្គង់អង្គុយចុះទល់មុខ Taehyung និងទាញដៃគេទាំងសងខាងយកមកកាន់

« បងត្រឡប់មកវិញពិតមែន » Taehyung ស្ទាបអង្អែលដៃរាងក្រាសដើម្បីបញ្ជាក់ឲ្យបានដឹងថាគេមិនបានយល់សប្តិអ្វីនោះប៉ុន្តែវាគឺជាការពិត គេកំពុងស្ទាបដៃរបស់មនុស្សមិនមែននៅក្នុងយល់សប្តិឡើយ។

Taehyung ក៏ស្ទុះលើកដៃទៅឱបក្រសោប.ក Jungkook ឯទឹកភ្នែកក៏ចាប់ផ្ដើមហូរតក់ៗឥតដាច់ ដឹងទេថាគេនឹកនាយកម្រិតណា ទើបតែបាត់មុខគ្នាមិនដល់ ៣ ថ្ងៃស្រួលបួលផង Taehyung នឹកគេសឹងស្លាប់ទៅហើយចុះទម្រាំតែបាត់មុខគ្នារហូតវិញនោះ? តើ Taehyung នឹងទៅជាយ៉ាងណា?

« បងនឹកអូនណាស់ kitten! » Jungkook លើកដៃបំបោលអង្អែលខ្នងរាងតូចទៅមកលួងលោមឲ្យគេស្ងប់ក្នុងចិត្តដើម្បីកុំឲ្យគេយំ ប៉ុន្តែមនុស្សពពោះបែបនេះឆាប់យំខ្លាំងណាស់ហើយយំច្រើនទៀតផង។

« អូនក៏នឹកបងដូចគ្នា! នេះបងមកដល់តាំងពីពេលណាម៉េចក៏អូនមិនដឹង? ហេតុអីបងមិនផ្ដល់ដំណឹងប្រាប់អូនមុនផង? » Taehyung លែងរាងក្រាសចេញពីការឱបដើម្បីសួរនាំនាយឲ្យបានដឹងថានាយមកដល់កូរ៉េតាំងពីពេលណាមក? ហើយចូលមកក្នុងបន្ទប់តាំងពីពេលណាហេតុអីក៏គេមិនដឹងអញ្ចឹង?

« បងមកដល់មុនអូនភ្ញាក់បន្តិចព្រោះជើងហោះហើរ VIP ទើបមកដល់លឿនបែបនេះ! ចូលមកក៏ឃើញថាអូននៅគេងនៅឡើយទើបមិនចង់រំខានដំណេករបស់អូននិងកូនហ្នឹងណា » Jungkook លើកដៃទាំងសងខាងទៅក្រសោបថ្ពាល់របស់រាងតូចនិងញញឹមដាក់គេធ្វើឲ្យនាយល្អិតសម្លឹងមុខរបស់នាយភ្លឹសៗ។ ដោយក្នក់ក្នាញ់នឹងទឹកមុខរបស់គេខ្លាំងពេក Jungkook ក៏ឆ្មក់ទៅថើបបបូរមាត់របស់រាងតូចមួយខ្សឺតធ្វើឲ្យ Taehyung អៀនក្វាច់ថ្ពាល់ក៏ចាប់ផ្ដើមឡើងក្រហមព្រឿងៗធ្វើឲ្យរាងក្រាសកត់សម្គាល់ដឹងភ្លាមតែម្ដង។

« mommy អៀនបងមែនទេហ្នឹង? » Jungkook ញញឹមខ្ជឹបព្រោះបានញ៉ោះរាងតូចឲ្យអៀននឹងនាយទាំងព្រលឹម។

« គ្មានទេ » Taehyung គេចមុខចេញពីរាងក្រាសញញឹមអឹមអៀនពេលដែលទទួលបានស្នាមថើបពីមនុស្សជាទីស្រលាញ់របស់គេម្ដងទៀតបន្ទាប់ពីបាត់មុខរបស់នាយទៅអស់រយៈពេលជិត ៣ ថ្ងៃមកនេះ។

« អូនចង់ងូតទឹកទេបងរៀបចំឲ្យ »

« មិនអីទេណា បងសម្រាកទៅអូនអាចធ្វើខ្លួនឯងបាន ព្រោះបងទើបតែមកពីឆ្ងាយហត់ផងអញ្ចឹងសម្រាកបន្តិចសិនទៅ » Taehyung ប្រកែកភ្លាមៗព្រោះមិនចង់ឲ្យរាងក្រាសមកលំបាកដោយសារតែគេ នាយទើបតែមកដល់ហើយមិនទាន់បានសម្រាកនោះទេនៅមានមុខចង់មកជួយរៀបចំទឹកឲ្យគេងូតថែមទៀត។

« បងគេងលើយន្តហោះរួចហើយអញ្ចឹងចាំបងរៀបចំបើកទឹកដាក់អាងត្រៀមឲ្យអូន okay ណា mommy? » Jungkook លើកដៃធ្វើសញ្ញា ok និងព្រិចភ្នែកម្ខាងដាក់រាងតូចមុននឹងក្រោកចេញទៅរៀបចំទឹកសម្រាប់ឲ្យ Taehyung ងូតឯរាងតូចឃើញបែបនេះក៏លួចអស់សំណើចនឹងរាងក្រាសហើយក៏មានអារម្មណ៍ថាចម្លែកក្នុងចិត្តបន្តិចបន្តួចផងដែរ ដែលសុខៗ Jungkook ក៏ចេះលេងសើចច្រើនជាងមុនហើយថែមទាំងពូកែនិយាយស្ដីឲ្យគេញញឹមនិងថែមទាំងចេះលេងពាក្យខ្ជីខ្ជូតទៀតផង។

បន្តិចក្រោយមក Jungkook ក៏ត្រឡប់មករករាងតូចវិញដើម្បីនាំគេទៅកាន់បន្ទប់ទឹកតែមុននឹងទៅគឺត្រូវផ្លាស់ប្ដូរឈុតនិងត្រៀមឈុតថ្មីទុកជាមុនសិន។

« បងចង់ធ្វើអី? » Taehyung ធ្វើទឹកមុខឆ្ងល់ពេលរាងក្រាសទាញបូមកពាក់ឲ្យគេដើម្បីលើកសក់ឡើងឲ្យផុតពីផ្ទៃមុខដើម្បីកុំឲ្យទើសទាល់ បន្ទាប់មកក៏ចាប់ផ្ដើមចាត់ការទៅលើសម្លៀកបំពាក់របស់គេម្ដង។

« មិនបាច់អៀនទេ ព្រោះបងដឹងថារាល់ដងវាគឺជាតួនាទីរបស់អ្នកម៉ាក់របស់អូន ប៉ុន្តែថ្ងៃនេះបងចង់ជំនួសការងាររបស់គាត់មួយថ្ងៃមកធ្វើជាស្វាមីល្អនោះអី » Jungkook ប្រឡេះលេវអាវធំរលុងៗដែលវែងគ្របដណ្ដប់ដល់ក្បាលជង្គង់របស់គេចេញដើម្បីនាំគេទៅងូតទឹកសម្អាតខ្លួន។ Taehyung ក៏លើកដៃម្ខាងមកបិទបាំងដើមទ្រូងដែលឡើងធំដោយសារការមាន baby របស់គេលើកដំបូងទើបធ្វើឲ្យគេអៀននិងមិនទម្លាប់ឲ្យរាងក្រាសមកធ្វើបែបនេះជាមួយ ព្រោះរាល់ដងអ្នកមីង Yun និងអ្នកម៉ាក់របស់គេជាអ្នករៀបចំឲ្យគេហើយគាត់ជាមនុស្សស្រីជាម្ដាយឆ្លងកាត់មុនគេផងទើបគេមិនសូវអៀន ប៉ុន្តែលើកនេះស្វាមីរបស់គេជាអ្នកសុំអនុញ្ញាតជំនួសការងារមួយនេះធ្វើឲ្យគេមិនទម្លាប់និងអៀនខ្មាស់រាងក្រាសតិចៗផងដែរ។

« រួចរាល់ហើយ » បន្ទាប់ពីជួយរាងតូចប្ដូរឈុតចាស់ចេញហើយ Jungkook ក៏ទាញអាវឃ្លុំដែលមានទំហំធំជាងគេយកមកពាក់ឲ្យរាងតូចបិទបាំងជាមុនសិនទើបនាយនាំដំណើរគេមួយៗទៅកាន់បន្ទប់ទឹក។

Jungkook ចាប់ផ្ដើមទាញអាវឃ្លុំរាងតូចទម្លាក់ចុះរួចលើកបីគេដាក់ចូលក្នុងអាងតែម្ដងដោយដាក់គេចុះយឺតៗនិងថ្នមៗជាទីបំផុត។ រាល់ដងបានមីង Yun និងអ្នកម៉ាក់របស់គេកាន់ដៃគេទាំងសងខាងឲ្យគេបោះជំហានជើងចូលក្នុងអាងទឹកដោយខ្លួនឯង ប៉ុន្តែលើកនេះរាងក្រាសក៏បានលើកបីគេដាក់ចូលក្នុងអាងយកតែម្ដងដោយមិនខ្វល់ថាគេធ្ងន់កម្រិតណាក៏ដោយក៏នាយនៅតែអាចលើកបីគេបានដែរ។

« ត្រូវការអីខ្លះទៅ? » Jungkook ងាកឆ្វេងងាកស្ដាំរកមើលរបស់ដែលត្រូវយកមកប្រើប្រាសសម្រាប់រាងតូចធ្វើឲ្យនាយល្អិតលួចអស់សំណើចនឹងនាយ។ ខ្លួនមិនចេះមិនដឹងទេតែខំណាស់ចចេសចង់ងូតទឹកឲ្យគេទាំងមិនដឹងថាគួរយកអ្វីខ្លះមកក្នុងខណៈពេលនេះ។

« អូនប្រាប់ហើយមិនជឿទេថាឲ្យបងសម្រាកទៅអូនអាចធ្វើខ្លួនឯងបាន » Taehyung និយាយទាំងអស់សំណើចតិចៗឯរាងក្រាសក៏ធ្វើមុខមើលមិនយល់ដាក់នាយល្អិតដែលកំពុងអង្គុយរង់ចាំក្នុងអាងទឹក។

« បងចង់ធ្វើវាអូនចង់យ៉ាងម៉េច? » Jungkook តបទាំងទឹកមុខក្រម៉ូវតែបែបលេងសើចកាន់តែធ្វើឲ្យ Taehyung អស់សំណើចថែមមួយកម្រិតទៀតហើយ។

« អូខេអូខេធ្វើទៅអូនឈប់ឃាត់ហើយ » Taehyung ក៏អង្គុយស្ងៀមហួសចិត្តនឹងរាងក្រាសដែលរឹងរូសចង់ងូតទឹកឲ្យគេ។

Jungkook ចាប់ផ្ដើមស្រោចទឹកទៅលលស្បែកម៉ដ្ឋរលោងរបស់រាងតូចមុននឹងចាក់សាប៊ូសម្រាប់អ្នកមាន baby ដុះខាត់ទៅលើស្បែកទន់រលោងរបស់គេយ៉ាងស្រាលៗព្រោះខ្លាចកកិតខូចស្បែករបស់គេ។ នាយលើកបាតដៃដុះនៅលើខ្នងរាងតូចទៅមកមួយសន្ទុះ ទើបចាក់ទឹកលាងសម្អាតសាប៊ូចេញ។

« Tae! »

« ហឹម? »

« បងចង់នាំអូនទៅជួបម្ចាស់តា » គ្រាន់តែឮបែបនេះ Taehyung ក៏ប្រាស់ខ្លួនបន្តិចរួចបែរទៅសម្លឹងមុខរាងក្រាសភ្លឹសៗទាំងឆ្ងល់និងចង់ដឹង។

« បងថាម៉េច? »

« ម្ចាស់តាចង់ជួបមុខអូន »

To be continued.......

*****
Comment please:(

Continue Reading

You'll Also Like

4K 313 13
អ្វីទៅជាវេទមន្ត? ពិភពលោកនេះគ្មានឡើយវេទមន្ត ជំនួសការដែលមានគឺតួអក្សរដែលប្រកបចេញអានបាន! វេទមន្តមួយម៉ាត់គ្មានទេ..ប៉ុន្តែ ក៏មិនប្រាកដឡើយថាគ្មានMagic នោះគឺ...
10.2M 640K 168
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
1.2K 76 35
What would happen if Draco and Hermione got married and had kids? Gemma Malfoy is the youngest out of her siblings and can feel left out at times. He...
6.9K 279 20
រឿងនេះជាប្រភេទបែបស្នេហាសិស្សវិទ្យាល័យប្រុសនិងប្រុស ជារឿងភាគដំបូងដែលខ្ញុំសរសេរបើសិនជាមានកន្លែងខ្វះខ្វាតសូមខន្តីអភ័យទោស។សម្រាប់តួក្នុងរឿងនេះគឺជា ✨ Taek...