ᴄᴀʟʟ ᴍᴇ ᴡɪᴛᴄʜ

By moge_world

7.2K 1K 147

JEON JUNGKOOK X PARK JIMIN [11082023] More

ផ្ដើមរឿង:សាកល្បង
ភាគទី១:អ្នកហាត់ការថ្មី!!
ភាគទី២:ក្លែងក្លាយមែនទេ
ភាគទី៣:បណ្ដេញចេញ
ភាគទី៤:គោរពរៀមច្បង
ភាគទី៥:លោកជឿនាង
ភាគទី៦:បាត់ឯកសារ
ភាគទី៧:ឈប់និយាយ
ភាគទី៨:កាតធនាគារ!!
ភាគទី៩:ពាក្យចចាមអារ៉ាម
ភាគទី១០:កំហុសអចេតនា
ភាគទី១១:ស្និទ្ធស្នាលខ្លាំង?!
ភាគទី១២:មិនបានរំពឹងទុក
ភាគទី១៣:ក្មេងលួចលាក់
ភាគទី១៥:បានព្រមានហើយ
ភាគទី១៦:នាងទំនេរខ្លាំង?
ភាគទី១៧:គ្មានហេតុផល
ភាគទី១៨:ប្រដៅក្មេង!!
ភាគទី១៩:ក្លែងក្លាយ
ភាគទី២០:កាន់តែខ្លាំង

ភាគទី១៤:រវាងនាងនិងខ្ញុំ

266 44 10
By moge_world

JEON JUNGKOOK X JIMIN PARK

*ក្នុងភាគនេះមានពាក្យសម្ដីមិនសមរម្យនិងសុំទោសដែលកាលពីភាគទី១២និងទី១៣ខ្ញុំច្រឡំឈ្មោះតួរអង្គផងណា🙏🥺

+KM-VILLA

ដោយសារតែជាថ្ងៃចុងសប្ដាហ៍ទើបជីមីនសម្រាកនៅផ្ទះតែថឆនាយតូចមានទឹកមុខមិនសូវស្រស់ប៉ុន្មានទេត្បិតថាគេអាចទាញចំណាប់អារម្មណ៍ពីជុងហ្គុកបានច្រើនជាងមុនមែនតែគេត្រូវចាយកម្លាំងទៅលើការងារនៅក្រុមហ៊ុននោះមិនតិចដែរដូច្នេះហើយបានជាគេមិនសូវមានពរលវេលាផ្ទាល់ខ្លួនច្រើនដូចជាកាលពីមុនទៀតខានដើរទិញឥវ៉ានខានបានទៅស្ប៉ាទៀតស្រ្ដេសមែនទេន

"ដាក់ច្បាប់ឈប់មួយថ្ងៃល្អទេ!!!!អាយ៎ធុញខ្លាំងណាស់"ជីមីនស្ទើតែស្រែកទៅហើយតែព្យាយាមទប់អារម្មណ៍បានវិញមិនត្រូវធ្វើឲ្យខ្លួនឯងតានតឹងមានសម្ពាធពេកឡើយតែ

"ចង្រៃយ៍!!!ធុញខ្លាំងណាស់ស្អីនេះថ្ងៃសម្រាករកម៉ោងដេកពួនហើយនៅឆ្លៀតទម្លាក់ការងារមកឲ្យធ្វើទៀត"ដំបូងឡើយព្យាយាមទប់អារម្មណ៍ពេលនេះទ្រាំលែងបានហើយនាយតូចបើកទ្វាមួយទំហឹងចុះទៅខាងក្រោមនិងបានប្រទះភ្នែកនិងរាងក្រាស់ដែលអង្គុយក្រេបកាហ្វេដោយខាងមុខនាយគឺកុំព្យូទ័រ

"ហឹស!!!ខ្ញុំរវល់ស្ទើតែគ្មានពេលដកដង្ហើមឲ្យពេញសួតតែលោកឯងវិញមកមានពេលអង្គុយសោយសុខហេសចន ជុងហ្គុក~លោកឯងហ៊ើយ!!!សម្រួលអារម្មណ៍សម្រួលអារម្មណ៍មួយៗ"នាយតូចដកដង្ហើមចេញចូលឲ្យបានវែងនិងបិទភ្នែកបន្ដិចមុននិងចុះទៅប្រទះជាមួយជុងហ្គុក

"........."ស្ងាត់ជុងហ្គុកគ្រាន់តែដកឃ្លាបន្ដិចសម្លឹងរាងតូចហលយងាកទៅមើលអេក្រង់កុំព្យូទ័រវិញធ្វើហាក់ដូចជាគ្មានរឿងអ្វីកើតឡើង

"ខ្ញុំឃ្លាន!!!"ជីមីនអោបដៃអង្គុយចុះមុខរាងក្រាស់ទាំងមុខមិនសូវសមប្រកបតែថា

"........"រាងក្រាស់ស្ងាត់ដដែលគ្មានប្រតិកម្មអ្វីតបតទាំងអស់គ្រាន់តែមើលមកនាយតូចធម្មតា

"មានលឺដែលទេអាល់ហ្វា!!!ប្រាប់ថាខ្ញុំឃ្លាន"រាងតូចមិនបានបោះបង់ទេនៅតែនិយាយដដែលលើកនេះកាន់តែខ្លាំងជាងមុនទៅទៀត

"ឲ្យចុងភៅធ្វើឲ្យទៅបានទេ!!!ហើយស្ងាត់កុំរំខានខ្ញុំរវល់និងការងារ~អូមេហ្គា!!!"ជុងហ្គុកខាំធ្មេញអត់ធ្មត់ជាមួយជីមីនមែនទេននេះកាន់តែលើសហើយដឹងទេ

"មិនដឹងមិនខ្វល់!!!លោកជាអាល់ហ្វារបស់ខ្ញុំចឹងហើយ~ជុងហ្គុកបងត្រូវតែធ្វើម្ហូបឲ្យខ្ញុំញុំា!!!ឥឡូវនេះពេលនេះហើយរហូតទៅ"នាយតូចមិនត្រឹមតែនិយាយទេចូលមកជិតផ្ងើចចង្ការរបស់រាងក្រាស់ដោយមិនមានខ្លាចក្រែងសោះ

"បាន"ជុងហ្គុកហាក់ដូចជាបាត់អស់ភាពសោះកក្រោះនាយបិទភ្នែកបន្ដិចបណ្ដោយតាមអារម្មណ៍រំជើបរំជើលរបស់ខ្លួនគ្រាមិនថាហេតុអីនាយចាញ់ងាយបែបនេះគ្រាន់តែជីមីនប៉ះនាយបន្ដិចសោះ

«ហាសហា!!!តែប៉ុណ្ណឹងខ្ញុំដឹងហើយថាលោកមានចំណុចខ្សោយជុងហ្គុក»នាយតូចញញឹមយ៉ាងសមចិត្តមិនបញ្ចេញសម្លេងអ្វីមកក្រៅឡើយ

[ឡូវស្រមៃថាចឹងទៅន៎๑>ө<๑ហិហិ!!!!!!ក្ដីសុខ]

*ក្រឡេកមកផ្នែកម្ខាងទៀតវិញ

នៅឯភូមិគ្រឹះនៃលោកម្ចាស់ធំឯណោះវិញទាំងសងខាងនៃគ្រួសារទាំងពីរលោកចននិងលោកផាកកំពុងអង្គុយជជែកគ្នាលេងយ៉ាងមានភាពរីករាយក្រោយបានទទួលរូបភាពអំពីអេឡិច

"មិនស្មានសោះឡើយថាកូនប្រសារតូចរបស់ខ្ញុំអាចឈ្នះចិត្តកូនជុងបានសោះហើយនេះត្រឹមតែមួយឆ្នាំទេណា"អ្នកស្រីចននិយាយទាំងស្នាមញញឹមក្នុងនាមជាម្ដាយនរណាដែលមិនត្រេកអរពេលឃើញកូនមានសុភមង្គលនោះ

"មែនហើយ!!!តាមធម្មតាជុងហ្គុកគេមិនមែនមនុស្សងាយនិងស្ដាប់តាមនរណាម្នាក់ឡើយនេះកូនមីនពូកែមែនរកចំណុចរសើបគេទល់តែបាន"លើកនេះលោកចនម្ដងគាត់សើចផងសប្បាយចិត្តផងចំពោះសកម្មភាពរបស់កូនប្រុសខ្លួន

"ពួកខ្ញុំនេះក៏ត្រេកអរដែលកូនៗរបស់ពួកយើងចុះសម្រុងគ្នាហ៊ើយគិតមើលចុះលឿនមែនទេនថ្ងៃមុននេះទើបតែបានឃើញពួកគេរៀបការជាមួយគ្នាឥឡូវនេះទំនាក់ទំនងរបស់គេប្រហែលជាបានប្រសើរជាងមុនហើយ"លោកផាកនិយាយបនហដគាត់នេះណារំភើបមិនខុសពីលោកចននិងភរិយាដែលត្បិតអីកូនប្រុសរបស់គាត់នេះណាមហាចចេសហើយតែតាំងពីរៀបការនិងរស់នៅជាមួយជុងហ្គុកមកឃើញថាចាស់ទុំជាងមុនឆ្ងាយណាស់អាចថាកាន់តែគួរឲ្យស្រលាញ់

+JEON-PARK GROUP

ថ្ងៃចន្ទបានមកដល់ហើយបុគ្គលិករាល់គ្នាបានត្រឡប់មកធ្វើការងារវិញតាមធម្មតាដែលមិនធម្មតានោះគឺសម្រាប់ជីមីនព្រោះគេបានឃើញថាមានអ្នកលួចយកគម្រោងដែលគេបានធ្វើទៅអះអាងថាជាកម្មសិទ្ធខ្លួន

"និយាយឲ្យស្រួលបួលបន្ដិចណាផាក ជីមីន!!!ឯងគ្រាន់តែជាបុគ្គលិកហាត់ការថ្មីប៉ុណ្ណោះកុំអំណួតពេក"លូស៉ីនិយាយទាំងសម្លេងខ្លាំងនិងតឹងសរសៃករនាងពិតជាខឹងខ្លាំងណាស់

"នាងចង់ឲ្យខ្ញុំនិយាយស្រួលបានយ៉ាងមិចទាំងនោះជាការខិតខំរបស់ខ្ញុំ!!!ហើយនាងមកនិយាយថាជារបស់នាងបានយ៉ាងណា"ជីមីនតបទាំងសម្លេងស្មើរមិនមែនថាគេមិនខឹងទេតែគេមិនចង់ឲ្យកំហឹងមកបាំងមុខនាំឲ្យមានបញ្ហាកាន់តែវែងឆ្ងាយឡើយ

"ហឹស!!!ឯងកុំប្រហើនជាមួយយើងឲ្យសោះកុំគិតថាឯងមានខ្នងធំហើយអាចធ្វើអ្វីបានតាមអំពើរចិត្តនោះ"លូស៉ីបន្ថែមនាងសម្លឹងលើក្រោមដោយក្រសែភ្នែកម៉ាក់ងាយហើយនេះកាន់តែធ្វើឲ្យជីមីនអត់ធ្មត់ស្ទើតែលែងបាន

"នាង!!!គិតថានិយាយប៉ុណ្ណឹងអាចឲ្យខ្ញុំញញើតនាងមែនទេដេកយល់សុបិន្ដទៅ!!!នាងស្រីតែបៃតង~អូរមិនមែនទេកញ្ញាតែបៃតង"នាយតូចដើរទៅជិតនិយាយសម្លេងស្រាលដែលអាចលឺបានតែគេនិងនាង

"ស្អីគេ~អាយ!!!!អាក្មេងហាត់ការឆ្គួតឯងហ៊ានដៀលយើងផងឯងត្រៀមខ្លួនទៅ"លូស៉ីខឹងដាច់ក្បាលដាច់កន្ទុយទន្រ្ទាំស្បែកជើងកែងមិនខ្ចីខ្វាយខ្វល់ថាអាចនិងបាក់បែកដួលឡើយ

"នេះមានរឿងស្អីទៀតហើយ!!!!ឆាប់បំបែកគ្នាភ្លាមទៅភ្ញៀវបានមកដល់ហើយឯណាឯកសាព្រៀង!!!ប្រធានផ្នែកផាក~អូរនាងធ្វើបានល្អមែនភ្ញៀវច្បាស់ជាពេញចិត្តមិនខាននេះជីមីន"PTចូលមកសរសើផងងាកមកមើលនាយតូចបណ្ដើរហើយគាត់បានចាប់ភ្លឹកដឹងថាមានរឿងមិនស្រួល

"PT-NIM!!!!ជីមីនបានចោទថាឲ្យបងស្រីលូស៉ីថាគាត់បានលួចចម្លងឯកសាររបស់គេទាំងស្រុងហើយថែមទាំងប្រមាថបុគ្គលិកចាស់ដូចជាពួកខ្ញុំទៀតPTលោកត្រូវតែរកយុតិធ៌មឲ្យខ្ញុំណា!!!ណា"ជីមីនមិនទាន់បាននិយាយផងស្រាប់តែមានសម្លេងម្ញិកម៉្ងុកមកបន្ថែមដែលនាងទំនងជាគ្នីគ្នារបស់លូស៊ីនោះឯង

"Bi*ch!!!!!នាងនិយាយម្ដងទៅមើលនរណានិយាយពិតនរណានិយាយកុហក!!!!រវាងនាងនិងខ្ញុំនរណាជាម្ចាស់ពិតប្រាកដ"នាយតូចកំហកតបទៅវិញទប់លែងបានហើយ

សូមរង់ចាំតាមដានទស្សនាភាគបន្ដបន្ទាប់ណាសូមអរគុណ🙏🤍🎀

Continue Reading

You'll Also Like

132K 3.7K 25
Warning: 18+ ABO worldကို အခြေခံရေးသားထားပါသည်။ စိတ်ကူးယဉ် ficလေးမို့ အပြင်လောကနှင့် များစွာ ကွာခြားနိုင်ပါသည်။
44.4K 991 6
ឃើញឯងកាន់តែឈឺចាប់យើងកាន់តែសប្បាយចិត្ត Park Jimin អ្នកបម្រើតណ្ហារបស់យើង!! កែសម្រួល:💕 RaaaFaa🌸 Date:11.03.21 - 18.04.22
14.7K 2K 23
រដូវកាលទីពីរបន្ដពីមនុស្សកំដរ!!! Jeon jungguk & Park jimin
110K 408 30
Smut 18+ ONLY! ⚠️WARNING⚠️ ⚠️CONTAINS MUTURE CONTENT⚠️ ⚠️VERY SEXUAL 18+⚠️ 22 year old Raven Johnson is just going to her yearly doctors appointment...