My Senior is My Boyfriend

By Ice-Prince0618

3.1K 319 54

រឿង « My Senior is My Boyfriend » គឺជាប្រភេទរឿងប្រលោមលោក (BL) បែបមនោសញ្ចេតនាស្នេហាយុវវ័យនៅក្នុងសកលវិទ្យាល័យរប... More

Introduction our characters
Chapter 01
Chapter 02
Chapter 03
Chapter 05
Chapter 06
Chapter 07
Chapter 08
Chapter 09

Chapter 04

236 32 2
By Ice-Prince0618

<ពេលវេលាចេះតែដើរកន្លងផុតទៅមុខជារឿយៗភពផែនដីក៏នៅតែវិលជុំព្រះអាទិត្យទៅតាមធម្មជាតិបានកំណត់ដោយហេតុតែត្រនិចនាឡិការក៏ចេះតែវិលជារង្វង់ជុំលេខផងដែរ បើនិយាយទៅនេះកន្លងផុតមកបាន២សប្ដាហ៏មកហើយបន្ទាប់ពីការវិលត្រលប់មកវិញនូវវត្តមានកំពូលកូនប្រុសភ្លោះទាំងពីររបស់គ្រួសារ ថាណាភពសារ៉ាក់ឌី នេះផងដែរហើយបើក្រលេកមើលនៅក្នុងភូមិគ្រឹះនៃត្រកូលមួយនេះទាំងមូលប្រាកដណាស់ពួកគេកំពង់តែជួបជុំគ្នាសម្រាប់អាហារពេលល្ងាចជាមួយគ្នា...ការទទួលទានអាហារក៏ប្រព្រឹត្តទៅរលូនជាធម្មតាគ្មានអ្វីខុសប្លែកពីគ្រួសារគេផ្សេងឯទៃទៀតនោះទេ បរិយាកាសក៏ស្ងប់ស្ងាត់ល្អដែល តែអ្វីៗត្រូវបានកាត់ចង្វាក់រហូតមកដល់ត្រង់ចំណុតដែលលោកស្រី កេត គាត់បានមានប្រសាស៏ឡើងមក...

«កូនពូនហ្អាស៎!?» លោកស្រីកេតបន្លឺហៅឈ្មោះកូនប្រុសច្បងរបស់គាត់ហាក់មានសំណួរ

«បាទ! ម៉ាក់មានអ្វីចង់សួរកូនមែនទេ?» នៅពេលបានឭអ្នកជាម្ដាយហៅហើយគេជាកូនក៏រហ័សតបត្បិតច្បាស់ណាស់ថាអ្នកម៉ាក់ពិតជាមានរឿងចង់សួរមកកាន់ខ្លួនហើយនោះ

«គឺម៉ាក់គ្រាន់តែចង់ដឹងថាទំនាក់ទំនងកូននិងហ្វដដល់ណាហើយព្រោះបើតាមដឹងក៏ជិត2ឆ្នាំហើយមិនអញ្ចឹង រឺឯកូនក៏រៀនជិតចប់ឆ្នាំទី4ហើយដែរ បើមិនដូច្នោះទេឲ្យប៉ានិងម៉ាក់ចូលសួរខាងគេឲ្យហើយទៅយ៉ាងមិចយ៉ាងម៉ាទេភ្ចាប់ពាក្យសិនក៏បានណាកូនព្រោះម៉ាក់ខ្លាចខាងលោក សុវីត និងលោកស្រីវ៉ាត គាត់មិនស្រណុកចិត្តហ្នឹងណា (ប៉ាម៉ាក់ខាងហ្វដ) » លោកស្រី កេត គាត់និយាយមកដោយបានសម្លឹងមើលទៅកាន់ប្រុសច្បងរបស់គាត់ ឬឯកម្លោះយើងវិញនៅពេលបានឭសម្ដីចេញពីមាត់អ្នកម្ដាយនោះហើយក៏ទម្លាក់ស្លាបព្រាចុះហើយក៏បយ៉ាងមានសុជីវធម៌ទៅវិញ

«បាទអ្នកម៉ាក់យ៉ាងណាខ្ញុំក៏ស្របទៅតាមគំនិតរបស់អ្នកម៉ាក់ស្រាប់ហើយ ចាំខ្ញុំទៅនិយាយជាមួយអូនហ្វដហើយនិងរកពេលវេលាគួរសម្យឲ្យប៉ានិងម៉ាក់ជួបជាមួយចាស់ទុំខាងនោះតែម្ដងណាម៉ាក់» ពូន ហាក់រីករាយចេញពីចិត្តយ៉ាងខ្លាំងត្បិតអីប៉ាម៉ាក់មិនហាមឃាត់រារាំងពីទំនាក់ទំនងរវាងពួកគេអ្វីដែលសំខាន់ទៀតនោះគាត់ក៏មិនបានរើសអើងស្អប់ខ្ពើមពីស្នេហាខុសធម្មជាតិរបស់អ្នកទាំងពីរនាក់នេះដែរ

«ហ្អឹមល្អហើយអញ្ចឹងឆាប់ទៅសួរខាងនោះឲ្យហើយរួចរាល់ពេលណាប្រាប់ប៉ាចាំប៉ារៀបចំត្រៀមខ្លួនណាកូនពូន» លោកគ្រឺតក៏បានបន្លឺសម្លេងបន្ទាប់ពីបានស្ដាប់កូនប្រុសច្បងនិយាយចប់ ហើយបន្ទាប់ពីនោះអ្វីៗក៏ត្រលប់ទៅធម្មតាវិញសម្លេងទង្គិចគ្នារវាងចាននិងស្លាបព្រាបានបន្លឺឡើងមកតិចៗ ភ្លាមនោះផងដែលស្រាប់តែលោកស្រីកេតបានពោលឡើងមកសារជាថ្មីម្ដងទៀតតែលើកនេះសម្ដីគាត់បានធ្វើឲ្យកូនៗគាត់មានការភ្ញាក់ផ្អើរជាខ្លាំងជាពិសេសគឺជេមីណាយនេះផ្ទាល់តែម្ដង...

«អូរ៎មែនហើយ! ម៉ាក់នៅមានរឿងមួយទៀតដែលចង់ប្រាប់ទៅកាន់កូនជេម..គឺថានៅចុងសប្ដាហ៏នេះម៉ាក់បានរៀបចំការណាត់ជួបមួយសម្រាប់កូនដោយសារតែថ្ងៃមុនម៉ាក់បានទៅជួបនិងលោកជំទាវ សារ៉ផន ហើយគាត់ក៏បានណែនាំកូនស្រីរបស់គាត់មកឲ្យម៉ាក់ស្គាល់ផងដែរ ដូច្នេះហើយម៉ាក់ចង់ឲ្យឯងទៅណាត់ជួបគ្នាជាមួយគេដើម្បីមើលចិត្តគ្នាបន្តិចទៅណាយ៉ាណាម៉ាក់ក៏ចង់ឲ្យឯងរកដៃគូរឲ្យហើយដែល» លោកស្រីពោលប្រកបដោយទឹកមុខញញឹមស្រស់ដែលវាផ្ទុយស្រលះពីជេមតែម្ដងហើយ

«ហ្អឹកៗៗ..! ម៉ាក់ចង់បានន័យថាមិចណាត់ជួប? រកដៃគូរអញ្ចឹងហ្អេស៎??» ជេម បានឈ្លក់បាយចេញពីមាត់មកមុននឹងសួរបញ្ចាក់ទៅកាន់ម្ដាយម្ដងទៀតព្រោះខ្លាចខ្លួនស្ដាប់ច្រលំ

«ក៏មែនហើយយ៉ាងមិចមានអ្វីមែនទេ? យ៉ាងណាឯងក៏គ្មានមិត្តស្រីនិងសង្សាអីដែរមិនអញ្ចឹងក៏ទៅជួបគេបន្តិចទៅក្រែងលោត្រូវចិត្តណា» ជាថ្មីលោកស្រីកេតក៏នៅតែទទូចឲ្យកូនទៅជួបការណាត់នោះដ៏ដែរ

«ហួយអ្នកម៉ាក់សួរតាមត្រង់ណាម៉ាក់បង្ខំខ្ញុំមករស់នៅថៃវិញមិនគ្រប់នៅថែមបង្ខំឲ្យខ្ញុំធ្វើការណាត់ជួបស្អីរបស់ម៉ាក់ទៀតហើយនៀកខ្ញុំមិនយល់សោះ!?» ជេម រាងភ្លាត់សម្លេងបន្តិចទៅកាន់អ្នកជាម្ដាយទើបត្រូវឲ្យគាតើតបមកវិញភ្លាមៗផងដែរ

«ចុះយ៉ាងមិចវាមានបញ្ហាអីទៅ? មកពីឯងមិនទាន់មានសង្សាផងក៏គ្រាន់តែទៅជួបគេបន្តិចក៏មិនស្លាប់ដែរ នេះបើឯងមានដៃគូរហើយម៉ាក់ក៏មិនបង្ខំដូចគ្នា...» លោកស្រីតបដោយទឹកមុខស្មើររបស់គាត់ធ្វើឲ្យជេមស្ដាបើហើយក៏ព្យាយាមរកលេសមកប្រកែក

«តែម៉ាក់ខ្ញុំថា....!» ជេម រកតបហើយតែពាក្យដែលចង់និយាយចេញមកត្រូវលេបចូលពោះវិញនៅពេលបានឭពាក្យដែលប្រ៉មពោលចេញមកនោះ

«អ្នកណាថាអៃជេមវាគ្មានសង្សានោះម៉ាក់? វានេះមានដៃគូរហើយកនៅក្មេងឆ្លាតហើយព្រមទាំងស្អាតទៀតផងណាម៉ាក់...» ប្រ៉ម ស្ដីឡើងមកទាំងមិនខ្វល់ខ្វាយពីទឹកមុខប្អូនដែលកំពុងតែលោតសញ្ញាសួរពេញក្បាលនោះឡើយ ចង់មានន័យថាយ៉ាងមិចសង្សា? នេះតើគេទៅមានសង្សាតាំងពីកាលណាមក? ហេតុអីសាមីខ្លួនគេមិនទាំងដឹងខ្យល់អីផងហ្នឹង ហើយតើប្រ៉មគេទៅដឹងមកយ៉ាងមិច?

«នែ៎អៃប្រ៉មដឹងទេថាឯងកំពុងតែនិយាយអ្វីឆ្កួតឡប់របស់ឯងហ្នឹងអៃសត្វ?» ជេម បានឱនមកខ្សឹបសួរអ្នកដែរនៅជិតដៃទាំងចម្ងល់ក្នុងខួរ

«នៅឲ្យស្ងៀមទៅអាប្អូននេះបងប្រុសកំពុងតែជួយឯងហើយណាអាល្ងង់!» ប្រ៉ម ក៏ងាកមកតបតិចដោយសម្លេងខ្សាវៗដែលអាចស្ដាប់បានតែពីរនាក់គេតែប៉ុណ្ណោះ ឮដូច្នេះហើយក៏ជេមអាចយល់បានត្បិតអីយ៉ាងណាក៏មានបងជួយនិយាយរកលេសឲ្យខ្លួនហើយក៏គេងើបខ្លួនមកវិញ

«ឯងនិយាយមែនហ្អីកូនប្រ៉ម!? បើអញ្ចឹងមែនល្អហើយម៉ាក់មិនបង្ខំឯងទៀតទេកូនជេម ចាំម៉ាក់ប្រាប់ខាងលោកជំទាវ សារ៉ាផន វិញទៅចុះ...តែថាកូនត្រូវនាំគេមកជួបម៉ាក់នៅអាទិត្យក្រោយបើមិនអញ្ចឹងម៉ាក់ចាត់ទុកថាពួកឯងរួមគំនិតគ្នាកុហក់ម៉ាក់ហើយ...» លោកស្រីកេតក៏ពោលឡើងមកទាំងទឹកមុខញញឹមបែបលាក់គុំនួចដែលជាហេតុធ្វើឲ្យជេមបែកញើសប៉ុនគ្រាប់ពោតហើយត្បិតថាខ្លួនកំពុងតែកុហក់មែននោះចុះឲ្យគេទៅរកសង្សាមកពីណាឲ្យមកជួមម្ដាយនៅអាទិត្យក្រោយនោះ

«ម៉ាក់~~~! នេះម៉ាក់មិនគិតថាកៀបសង្កត់កូនពេកទេហ្អី?»ជេម បន្លឺសម្លេងអូសខ្សែទៅកាន់ម្ដាយ

«មិនទេក្នុងនាមយើងជាម៉ាក់គ្រាន់តែចង់ជួបមុខកូនប្រសាររបស់ម៉ាក់មានអីត្រូវកៀបសង្កត់ឯងនោះហើយម៉ាក់ក៏មិនគិតថាម៉ាក់ខុសដែរមិនអញ្ចឹងលោកប្ដី?» លោកស្រីនិយាយចប់ក៏ងាកទៅសួរស្វាមី

«អរ៎ បា..បាទប្រពន្ធសម្លាញ់បងគឺនិយាយត្រូវហើយ » លោកគ្រឺតត្បិតចង់ប្រកែកដែរតែក៏មិនបដិសេធដូចគ្នាព្រោះគាត់ខ្លាចប្រពន្ធស្រាប់ទៅហើយ

«តែថាអ្នកម៉ាក់គឺសង្សាអាជេមមិនមែនស្រីទេគឺជាប្រុសណាម៉ាក់!» ជាថ្មីម្ដងទៀតគ្រប់គ្នាហាក់គាំងងាកមកមើលមុខប្រ៉មភ្លឹសៗជាពិសេសគឺជេមផ្ទាល់ គេពេលនេះចង់តែហក់ទៅដាល់មុខប្រ៉មឲ្យបែបទេមិនដឹងជាជួយឬក៏មករករឿងដាក់បន្ទុកឲ្យខ្លួនឲ្យពិតប្រាកដឡើយ

«........,,,,!?» ស្ងាត់ គ្រប់គ្នាស្ងាត់មាត់មួយរំពេចជ៏រហូតដល់លោកស្រីបន្លឺឡើងមកជាថ្មី

« តើមានបញ្ហាទេ? យ៉ាងណាក៏ម៉ាក់ប្រុងនិងមានកូនប្រសារប្រុសម្នាក់ទៅហើយថែមម្នាក់ទៀតក៏មិនអីដែរម៉ាក់អូខេស្រាប់ហើយ តែបើឯងចង់និយាយរឿងចៅដើម្បីឲ្យយើងរំសាយការគិតនោះម៉ាក់សុំប្រាប់ថាសម័យនេះហើយស្រួលទេយ៉ាងណាម៉ាក់មានលុយចង់បានចៅប្រុសឬចៅស្រីគឺជារឿងងាយបំផុតហើយសម្រាប់ម៉ាក់នោះ បានហើយឈប់និយាយ ហើយញុំាបាយទៅ! ឬឯកូនជេមវិញកុំភ្លេចអាទិត្យក្រោយយកសង្សាឯងមកផ្ទះញុំាបាយផង ត្រូវហើយកូនពូនក៏ដូចគ្នាចាំហៅហ្វដមកផងណានិងបានជួបជុំគ្រួសារតែម្ដង....» លោកស្រីកេតពោលពាក្យចេញមកទាំងគ្មានបន្ទើរក្នុងចិត្តអី្វបន្តិចត្បិតអីក្រលេកមកមើលកូនប្រុសពៅរបស់គាត់វិញពេលនេះមិនខុសពីហាក់ស្លាក់ខ្ចាក់ស្លែងទេក្នុងខួរគាំងស្ដូកមិនដឹងត្រូវទៅរកមនុស្សមកពីណាឲ្យមកសម្ដែងជាមួយខ្លួនដើម្បីឲ្យម្ដាយជឿរហើយនឹងលប់បំបាត់គំនិតការចាប់គូរណាត់ជួបនោះឲ្យទៀត....
បន្ទាប់ពីស្ងាត់មាត់រៀងៗខ្លួនទៅអាហារពេលល្ងាចកន្លងទៅផុតហើយដែលគ្រប់គា្នបំបែបផ្លូវទៅសម្រាកខុសអីតែអ្នកប្រុសទាំងបីមកផ្ដុំក្បាលគ្នានៅក្នុងបន្ទប់របស់ជេមផងដែរ ដោយម្នាក់ៗមានទឹកមុខប្រៀបដូចជាទាល់តំម្រិះ ស្របពេលនោះដែល ពូន ដែលជាបងក៏បន្លឺសម្លេងឡើងមកមុន

«ហើយឯងទៅរកសង្សាមកពីណាបានរយះពេល៦ថ្ងៃនោះហាស៎ជេម??» ពូន វាជាសំណួរតែស្ដាប់ទៅដូចជាការរំលឹកឲ្យជេមកាន់តែស្មុកស្មាញគិតមិនចេញថែមទៅវិញទេ

«ពុទ្ធោអើយ! ខ្ញុំក៏កំពុងតែគិតមិនចេញទេបងនេះមនុស្សទើបមករស់នៅមិនទាន់បាន១ខែស្រួលបួលផងនេះសូម្បីតែមិត្តក៏មិនទាន់ស្និតស្នាលអាចនឹងពឹកពាក់គេបានដែរ..ធ្វើយ៉ាងមិចទៅបង?» ជេម តបសួរទៅបងវិញទាំងជ្រួញចញ្ចើមត្បិតអីខ្លួនមិនដឹងត្រូវធ្វើយ៉ាងមិចពិតមែន

«យើងថាធ្វើបែ......» សម្លេងមួយបានបន្លឺតែក៏ត្រូវស្ងាត់ទៅវិញនៅពេលដែលមានសម្លេងមួយមកស្ដីកាត់

«ឈប់ទៅអៃប្រ៉ម! ឈប់បានហើយ ឈប់ហើបបបូរមាត់ដែលអត់បានការរបស់ឯងទៅ យើងថាឯងគ្មានមកជួយយើងទេមានតែបន្ថែមភាពស្មុកស្មាញឲ្យយើងទេ....អាបងឆ្កួត!» ជេម ពោលទាំងទឹកមុខស្មើរធេង តែធ្វើឲ្យបងប្រុសត្រូវប្រញ័បតបមកវិញ

«ណ្ហើយមិញនេះយើងចង់ជួយពិតមែនណាតែអ្នកណាទៅដឹងថាវាប្រែជាស្មុកស្មាញបែបនេះទៅវិញនោះ តែលើកនេះយើងធានាថាគំនិតយើងនឹងជួយដល់ឯងបានជាមិនខានទេជឿរយើងទៅអាប្អូនប្រុស...» ប្រ៉ម បន្លឺសម្លេងឡើងមកទាំងជំនឿជឿជាក់ធ្វើឲ្យអ្នកកម្លោះៗជ្រួញចញ្ចើមត្បិតអីហាក់មិនទាន់យល់ពីបំណងរបស់ប្រ៉មនៅឡើយទេថាគេចង់ធ្វើអ្វីបន្ទាប់នោះ

«ហើយចុះឯងចង់ធ្វើយ៉ាងមិចបន្ទាប់ទៀតហាស៎ប្រ៉ម!?» ពូន ក៏ស្មាក់សួរចំនួសប្រុសពៅ

« មិនពិបាកអ្វីទេគឺគ្រាន់តែធ្វើបែបនេះ.....!!!!!!!!!!!!!!$$$$»
Skip ⏭️
________________

នៅក្នុងហាងកាហ្វេមួយនៅក្នុងបរិវេណសាលារៀនក៏ឃើញមនុស្សពេញវ័យនិងក្មេងៗទើបនិងធំជុំគ្នានៅតុមួយដោយកំពុងតែពិភាក្សាគ្នារឿងអ្វីក៏មិនដឹងតែសុខៗស្រាប់តែនាយល្អិតមាត់រឹងនោះបានបន្លឺភ្លាត់សម្លេងឮៗចេញមក

«ស្អីគេ? នេះភីក្រឡក់ខួរឬក៏កើតឆ្កួតមកមែនទេនៀក!? នៅសុខៗមកសុំឲ្យខ្ញុំសម្ដែងធ្វើជាសង្សារបស់ភីបែបនេះទៅវិញនោះ! ខ្ញុំមិនលេងចូលទេ យ៉ាងណាខ្ញុំនិងភីក៏ស្គាល់គ្នាមិនទាន់បានយូរប៉ុន្មានដោយអាចឲ្យមកជួយរឿងបែបនោះឯណាមិនអញ្ចឹង!?» ហ្វត ស្រាប់តែបន្លឺតបទៅកាន់កម្លោះជេមយើងវិញដោយប្រុសនេះកំពុងតែសម្លឹងមកខ្លួនដោយទឹកមុខនិងក្រសែរភ្នែកអង្វរករឲ្យខ្លួនជួយគេផងដែរ
ត្រូវហើយនេះជាកម្រោងការដែលប្រ៉មជាអ្នកនឹកឃើញឡើងមកនោះហើយដែលឲ្យជេមមកពឹងពាក់ហ្វតឲ្យក្លែងធ្វើជាសង្សានាយដើម្បីបំភាន់ភ្នែកអ្នកម៉ាក់របស់គេនោះអី តែថាគ្រាន់តែស្ដីមកក៏ត្រូវនាយតូចបដិសេធភ្លាមៗតែម្ដងហើយ

« អោណា! ចាត់ទុកថាភីអង្វរណងហ្វតចុះ ភីពិតជាមិនដឹងទៅពឹងអ្នកណាគេមែនត្បិតអីភីក៏មិនស្គាល់អ្នកណាគេផ្សេងក្រៅពីក្រុមហ្វតដែរ ណាហ្វតជួយភីម្ដងទៅណា!» ជេម ពោលមកដោយសម្លេងទន់ស្រាលៗត្បិតអីនេះជាលើកដំបូងរបស់គេក្នុងការបន្ទាបខ្លួនមកអង្វរករគេបែបនេះ តែគេពិតជាទាល់តំរិះគិតមិនចេញមែនទើបត្រូវមកលក់មុខកាត់កេរណ៏កាត់ខ្មាស់សុំជំនួយពីក្មេងម្នាក់នេះទៅវិញ

«មិន!..យ៉ាងណាវាជាបញ្ហារបស់ភីមិនមែនខ្ញុំទេ..ត្រូវហើយឲ្យអៃហ្វដជួយទៅវាជាអានាគតបងថ្លៃភីស្រាប់ហើយ» ហ្វត តបទាំងចង្អុរទៅហ្វដ តែក៏

« ផាច់*!? ឯងនេះហើយបែកឆ្កួតទេអី? ឬក៏បែកថ្នាំបាត់ការចងចាំហើយ? ឯងឲ្យយើងទៅសម្ដែងធ្វើជាសង្សាគាត់បានយ៉ាងមិច បើលោកអ៊ុំគាត់ស្គាល់យើងហើយហ្នឹងថាយើងជាសង្សាបងពូន ឲ្យទៅសម្ដែងធ្វើជាសង្សារបស់ភីជេមបានយ៉ាងមិច? » ហ្វដ ទះហ្វតមួយដៃស្រាលៗចំមែនហើយមិត្តគេនេះពិតជាមិនដឹងអីសោះមែន

« អោវ*! អើរត្រូវហើយយើងភ្លេចឲ្យសឹង! បើអញ្ចឹងឲ្យអៃមីគទៅវាទំនេរគ្មានអ្នកយកស្រាប់ភីឲ្យអៃមីគជួយទៅ» ហ្វត ក៏បែរទៅនិយាយជាមួយជេមថែមដៀងភ្នែកទៅកាន់មីគផងដែរតែក៏ត្រូវទទួលបានចម្លើយមកវិញយ៉ាសម្យចិត្ត

« មិនបានទេ/មិនអាចទេ!! » ប្រ៉មនិងមីគ ក៏ឆ្លើយរហ័សស្របគ្នាតែម្ដងធ្វើឲ្យអ្នកនៅទីនោះត្រូវងាកមកសម្លឹងមុខអ្នកទាំងពីរព្រមៗគ្នា..យ៉ាងមិចហ្នឹងចិត្តដូចគ្នាម្លេះ?? អាការៈប្លែកមែនហើយពីរនាក់គេនេះ

« មិនកើតទេភីថាណងហ្វតនេះហើយគឺសាកសម្យបំផុតហើយណាដែធ្វើជាសង្សារបស់អៃជេមនោះ នេះណងហ្វតចាត់ទុកថាធ្វើបុណ្យជាមួយវាទៅ!» ប្រ៉ម ក៏បង្វែមកនិយាយតបទៅហ្វតយ៉ាងណាគេជាអ្នកបង្កើតកម្រោងនេះស្រាប់ហើយថាត្រូវតែជាហ្វតនេះឯងដែលត្រូវមកសម្ដែងជាមួយនឹងប្អូនខ្លួននោះឯង

«មែនហើយយល់ថាយោគយល់ភីទៅណាយ៉ាងណាក៏គ្រាន់តែសម្ដែងតែមួយពេល នៅពេលទៅជួបអ្នកម៉ាក់ភីតែប៉ុណ្ណោះរួចពីហ្នឹងក៏ចប់ហើយណាហ្វត!» ពូន ក៏ម្នាក់ទៀតដែលចេញមុខមកនិយាយស្នើរហ្វតឲ្យជួយប្អូនប្រុសខ្លួនត្បិតថាក្នុងចិត្តក៏រាងរអៀសខ្លួនបន្តិចដែរ តែក៏មិនចង់ឲ្យប្អូនគេទៅទាក់ទងមនុស្សដែកខ្លួនមិនបានស្រលាញ់ដែរ

«អើរក៏ដូចភីពូននិយាយណា ជួយគ្នាបន្តិចទៅក៏មិនខូចខាតអ្វីដែរ ហោចណាស់ក៏ជាតិនេះមិនដឹងថាឯងរកសង្សាស្អាតសង្ហាដូចភីជេមបានឬអត់ផងហ្នឹង សាកសម្ដែងយកសង្សាសង្ហាៗបែបនេះម្ដងទៅ ហាហសហា ...» មីគ ពោលចម្អកមិត្តទាំងសើចក្រអឹកមិនខ្វល់ពីមុខសឹងតែច្រាលឈាមចេញមករបស់ហ្វតសោះឡើយ

« នែ៎! បិទមាត់ភាមទៅតិចទះបែកមាត់ឥឡូវ!...» ហ្វត លើកដៃច្រលរកទះតែក៏ងាកមកវិញដោយទឹកមុខស្មានមិនត្រូវទេថានាយតូចកំពុងគិតអីនោះ
.......................,.....................
«យ៉ាងមិចដែលសម្រេចថាហ្វតជួយភីបានឬអត់? បើមិនអញ្ចឹងហ្វតចង់ឲ្យបងធ្វើយ៉ាងមិចក៏បានប្រើឲ្យធ្វើអ្វីក៏ភីព្រមដែរឲ្យតែហ្វតជួយភីរឿងនេះ...» ជេម ដែលស្ងាត់មាត់យូរនោះក៏ពោលឡើងមកជាថ្មីតែលើកនេះចម្លើយដែលនាយទទួលបានគឺវាពិតជាខុសពីការរំពឹងទុករបស់នាយជាខ្លាំងដោយហេតុថាក្មេងមាត់រឹងចិត្តដាច់នេះនឹងបដិសេធសំណើរនាយទៅហើយ

« បាន!...ខ្ញុំព្រម! តែ...តែម្ដងហ្នឹងទេណា» ហ្វត ពោលមកដោយទឹកមុខស្មើរ តែក៏ធ្វើឲ្យប្រុសម្នាក់ទល់មុខគេលេចស្នាមញញឹមចេញមកអារម្មណ៏រីករាយស្មានមិនត្រូវក៏ហក់ទៅទាញកាយហ្វតឱបជាប់ខ្លួនដោយមិនខ្វល់ពីខ្សែភ្នែកជាច្រើនគូរកំពុងសម្លឹងមើលមកនាយនោះឡើយ

«អរគុណហើយណាហ្វត! ភីអរគុណដែលព្រមជួយ សម្រេចថាហ្វតចង់បានអ្វីក៏បានចាំភីនេះធានាតាមគ្រប់រឿង» ជេម បន្លឺដោយត្រេកត្រអរក្នុងចិត្តគិតថាខ្លួនពិតណាស់នឹងរួចខ្លួនពីការចាប់គូរពីសំណាក់អ្នកម្ដាយហើយ បន្ទាប់ពីនាយសម្ដែងជាមួយហ្វតហើយគ្រប់យ៉ាងគឺចប់ដោយពួកគេនឹងធម្មតាហើយ

Fourth's pov
« ហុីយៗ!! ទៀតហើយៗៗ ម្ដេចក៏អាបេះដូងឆ្កួតនេះវាលោតញ័បស្ទើរតែផ្ទុះលៀនចេញក្រៅមកទៀតហើយ? យ៉ាងមិចហ្នឹងហេតុអ្វីឲ្យតែខ្ញុំនៅជាមួយគាត់ហាក់មានអារម្មណ៏ថាកក់ក្ដៅយ៉ាងនេះ? តើគេមានបំបាក់គ្រឿងអគ្គិសនីជាប់ខ្លួនមែនទេបានជាបញ្ចេញកម្ដៅមួយដែលវាមានអារម្មណ៏ថាកក់ក្ដៅចង់តែនៅឲ្យបានយូរក្នុងរង្វង់ដៃគាត់យ៉ាងនេះ?? ទេ..អត់ទេ នេះកុំប្រាប់ថាខ្ញុំកំពុងតែធ្លាក់ក្នុងរណ្ដៅស្នេហ៏របស់គាត់ណា? មិន! មិនបានទេ អាយយយ*! តែហេតុអ្វីក្លិនខ្លួនគាត់ក្រអូបយ៉ាងនេះណ៎? ជាមនុស្សប្រុសសោះតែមួយតួរខ្លួនស្អាតប្លែករកកន្លែងទាស់គ្មានបែបនេះអញ្ចឹង......!»

« ខឹក ខឹក ឈប់!..ឈប់សិន ភីលែងខ្ញុំសិនទៅនេះស្ទះខ្យល់ខ្ញុំស្លាប់ឥឡូវហើយ» ហ្វត បន្ទាប់ពីគិតនិងនិយាយពាក្យនៅក្នុងចិត្តតែឯងនោះហើយក៏បានសម្រួលអារម្មណ៏មកវិញមុននឹងទះស្មារកម្លោះតិចៗទើបជេមគេលែងដៃដូចគ្នាស្របពេលតបទៅកាន់រាងតូច

«សូមទោសមកពីភីរំភើបពេកហ្នឹងណា....អញ្ចឹងសម្រេចហើយថានិងជួយភីកុំចង់ក្រលាស់សម្ដីឲ្យសោះឮទេក្មេងតូច! ទៅហើយណាចាំថៃ្ងអាទិត្យនេះភីទៅទទួលណាសង្សាក្លែងក្លាយរបស់ភី..» ជេម ងើបឈរត្រង់ខ្លួនស្រដីឌឺដងមកកាន់រាងតូចធ្វើឲ្យកើតកូនចិត្តអៀនឡើងក្រហមមុខអស់ហើយ

«ឆ្កួតណាស់...! ឆាប់ទៅៗ ខ្ញុំក៏ដល់ម៉ោងចូលរៀនដែរ» ហ្វត ក៏បន្លឺឡើងមកដូចគ្នា មើលចុះមិនឲ្យចាញ់គ្នាសោះតែម្ដង បន្ទាប់ពីនិយាយគ្នាហើយទាំង៦នាក់ក៏បំបែកផ្លូវចូលរៀនរាងៗខ្លួនដោយរាងតូចៗនោះត្រលប់ទៅអាគារផ្នែកច្បាប់របស់ខ្លួនរឺឯកម្លោះសង្ហាយើងក៏ដូចគ្នាដែរ

«គួរឲ្យស្រលាញ់ណាស់ បើបានធ្វើជាសង្សានិងគ្នាមែនទែនមិនដឹងជាល្អយ៉ាងមិចទេ!» ជេម ពោលតិចៗមកកាន់ខ្លួនហើយក៏ញញឹមស្រស់នៅពេលងាកទៅមើលដំណើរងរខ្ទើតរបស់រាងតូចកំពុងបោះជំហ៊ានដើរសើចជាមួយនិងមិត្តខ្លួននោះ.......

TO BE CONTINUE....  !!!!!

Continue Reading

You'll Also Like

11.9K 865 22
ជេមីណាយ៍ គ្រីសស្តាលេត៍វេហ្គាស X ហ្វួត ឆាលីកនដាយាមិន ហ្វួត ជេមីណាយ៍ ______________________ ជុង ដាំង _____________________
6.4K 879 16
រឿងគ្រួសារសំខាន់បំផុតគឺការយោគយល់អធ្យាស្រ័យគ្នាមិនថាមានរឿងអីក៏ត្រូវតែនិយាយប្រាប់គ្នាទៅវិញទៅមកធ្វើអ្វីមួយក៏ត្រូវគិតពីចិត្តគ្នាទៅវិញទៅមកដូចគ្នាកុំអាងតែគ...
2.6K 397 9
Gemini: ខ្ងុំមិនអាចស្រឡាញ់ឯងបានទេគឺពេលវេលា ព្រហ្មលិខិត ចារមកថាមិនអោយខ្ងុំត្រូវស្រឡាញ់ឯង ជាដាច់ខាតFourth Atthaphan
1.5M 110K 42
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...