ម្ចាស់គ្រងបេះដូងភ្លើង (ចប់)

By ciel2novels

5.5K 101 28

អេឌែន & ខេតឌី ក្ដីស្រឡាញ់ គឺក្ដីស្រលាញ់ ពិតជាពិបាកឲ្យនិយមន័យមួយច្បាស់លាស់ណាស់! អ្វីដែលអ្នកបានឃើញ ទង្វើដែលអ្នក... More

ភាគទី១: សេរីភាពរបស់នាង
ភាគទី២: មួយរាត្រី
ភាគទី៣: មនុស្សដំបូង 🔞
ភាគទី៤: ស្វែងរកសត្រូវ
ភាគទី៥: អារម្មណ៍ខុស
ភាគទី៦: ឱកាស ♡
ភាគទី៧: ស្មុគស្មាញ
ភាគទី៨: ការស្មាន មិនដូចការពិត
ភាគទី៩+១០
ភាគទី១១: ការពារបេះដូង
ភាគទី១២: អេតាស៊ីវិល
PDF-Free (The Ends)
ដើម្បីកុំឲ្យលំបាកខ្ញុំនឹង....
ភាគទី១៤+១៥
១៦+១៧
១៨
១៩
២០+២១
២២+២៣
២៤+២៥
២៦+២៧
២៨+២៩
៣០
៣១
៣២+៣៣
៣៤+៣៥
៣៦
៣៧(ជំពូកបញ្ចប់)🥳
Part-II, coming soon🍀

ភាគទី១៣: អារម្មណ៍ពិសេស

302 3 4
By ciel2novels

When it hurts, but it hurts so good!!
#ម្ចាស់គ្រងបេះដូងភ្លើង
ភាគទី១៣: អារម្មណ៍ពិសេស

ការព្រមព្រៀងលើកនេះ ចាត់ទុកថាជា ទំនួលខុសត្រូវមួយដ៏ធំធេងរបស់អេឌែន ដែលគេត្រូវតែធានាទៅលើជីវីតមនុស្សស្រីម្នាក់ ដែលមិនជាប់សាច់ឈាមនឹងគ្នាសោះ ដោយមានឪពុក-ម្ដាយ ចាស់ទុំ មកធ្វើជាសាក្សី នៃការធានាមួយនេះឲ្យកាន់តែមានប្រសិទ្ធភាព ។
នៅក្នុងភូមិគ្រឹះអូសាកៈផងដែរ ពេលនេះមានការតុបតែងផ្កាស្រស់ៗ ចម្រុះពណ៌ គ្រប់គ្នាស្លៀកពាក់ស្អាតបាត និងសមរម្យ តែវាចម្លែកត្រង់ថាការរៀបការនេះ គ្មាននរណាដឹងក្រៅពីសាច់ញាតិឡើង ហាក់បីដូចគ្រាន់តែចង់ធ្វើការជាប់ចំណងចំពោះមុខគ្រួសារទាំងសងខានសិនតែប៉ុណ្ណោះ ព្រោះគ្រាន់តែរយៈពេលមួយយប់ គឺមិនអាចរៀបចំឲ្យល្អជាងនេះបានឡើយ ។

ពេលវេលាល្អ ត្រកូលយ៉ាម៉ាហ្សាគិៈ ក៏បានធ្វើដំណើរមកដល់ ឯអ្នកដែលមានឈ្មោះថាកូនកម្លោះក៏បាននាំខ្លួនដ៏ស្រស់សង្ហារ ដូចទេវបុត្រ ពេលនៅក្នុងឈុតគ្រ័ហ្សេពណ៌ខ្មៅ នៅពីក្រៅអាវស៊ឺមីពណ៌.ស អមដោយក្រវ៉ាត់.ក ដែលមនុស្សដូចគេគឺកម្រនឹងស្លៀកពាក់បែបនេះណាស់

“មកដល់លឿនដល់ហើយ….តស់!ចូលក្នុងសិនមកសម្លាញ់!” ម្ចាស់ផ្ទះអូសាកៈ ឃើញសាច់ថ្លៃមកដល់ មិនហ៊ានចូលមកគិតតែពីរឈរសម្លក់តួផ្ទះ ដូចចង់កម្ទេច ទើបលោកម្ចាស់យ៉ុនហ្គី បានដើរទះស្មាមិត្តចំណាស់តិចៗ ។

“អ្នកណាទៅហ៊ានចូល បើម្ចាស់ផ្ទះមិនទាន់អញ្ចើញផង!” លោកម្ចាស់យ៉ាម៉ាហ្សាគិៈ ថ្ងៃនេះល្អមែន ធ្វើឫកត្រឹមត្រូវ ។

“កុំនិយាយច្រើន ចូលសិនទៅ ខេតរៀបចំខ្លួនរួចហើយ!....អេ៎! តែដូចជាបាត់កូនពៅ?” លោកម្ចាស់ រវល់តែសើចត្រេកអរ ពេលក្រលេកមកក្រោយ ដូចជាបាត់សមាជិតរបស់យ៉ាម៉ាហ្សាគិៈម្នាក់ ។

“អូស្ទីន ជាប់រៀន….ឆ្នាំនេះគេត្រូវប្រឡងចូលរៀនពេទ្យនៅសាលា ហាដវ៉ាដ ផង!” លោកស្រី ឆេយ៉ុង បានឆ្លើយជំនួស និងបង្ហាញស្នាមញញឹមរាទាក់ផង ។

“បើចឹង! ចូលក្នុងសិនចុះ កុំឲ្យខាតពេល….មើលទៅអេឌែន ដូចមានទឹកមុខមិនស្រួលសោះ” លោកម្ចាស់យ៉ុនហ្គី នៅ​ឆ្លៀតមកឌឺឲ្យអេឌែនទៀត មិនដឹងថាគេកំពុងតែពិបាកចិត្តយ៉ាងណាខ្លះឡើយ ។

ស្របពេលដែលមនុស្សសំខាន់ៗរបស់គ្រួសារទាំងសងខាងមកជុំគ្នាអស់ហើយ តែខេតធី នាងភ័យណាស់ សូម្បីតែទឹកក៏នាងផឹកមិនចូល ដង្ហើមវិញក៏ដកថប់ៗទៀត បើអាចនាងចង់រត់!
“ខេតធី!....នាងនេះរាល់ថ្ងៃក្លាហានណាស់ មិចឥឡូវធ្វើអីមិនចេញអ៊ីចឹង?” ខេត សម្លក់ខ្លួនឯងនៅក្នុងកញ្ចក់មុខតុសម្អាង ។ ថ្ងៃនេះនាងតុបតែងខ្លួនសុភាពណាស់ ក្រែមក៏មិនហ៊ានលាបពណ៌ដិត រ៉ូបវិញ នាងយក មួយដែលវែង មិនឆើតឆាយដូចរាល់ដងទេ តែនាងនៅតែគ្មានជំនឿចិត្ត តើនេះមកពីហេតុអី?

តុកៗ!>
“ខេត!រួចឬនៅកូន?”
សម្លេងគោះទ្វា និងសម្លេងហៅ ធ្វើឲ្យខេតភ្ញាក់ព្រឺត នេះមិនមែនជាសម្លេងឪពុកនាងទេ តែជាសម្លេងរបស់លោកស្រីឆេយ៉ុង ។

“ចា៎!រួចហើយៗ!” នាងខំប្រឹងញញឹម និងរត់ទៅបើកទ្វា ដាច់ខាត មិនឲ្យនរណាដឹងថានាងភ័យឡើយ ។

ក្រាក!
“សុំទោស!អ្នកមីង…ខ្ញុំយូរបន្តិចហើយ” ខេត ញញឹមញញែមដាក់លោកស្រី តែមនុស្សចាស់ មានបទពិសោធន៍ គាត់ដឹងពីអារម្មណ៍របស់នាង ។

“ខេត ថ្ងៃនេះស្អាតខ្លាំងណាស់មានដឹងដែរទេ?” លោកស្រី លើកដៃមកអង្អែលថ្ពាល់នាង បង្ហាញភាពកក់ក្ដៅ មិនឲ្យនាងមានអារម្មណ៍ឯកាឡើយ ។

“ចា៎-ចា៎!” តែអារម្មណ៍មួយនេះ វាបានធ្វើឲ្យខេតរលីងរលោងទឹកភ្នែក ត្បិតនាងមិនធ្លាប់ទទួលបានភាពកក់ក្ដៅឡើយ ព្រោះម្ដាយនាងបានស្លាប់បាត់ហើយ ។ លោកស្រី មកនេះបំណងចង់ឲ្យខេតកក់ក្ដៅក្នុងចិត្ត ទើបគាត់ទាញនាងមកឱបជាប់នឹងទ្រូងមួយស្របក់ ទើបដកខ្លួនចេញមកវិញ

“កុំយំខេត! លែងស្អាតឥឡូវហើយ…ឆាប់ចុះទៅក្រោមទៅ! គ្រប់គ្នាចាំកូនហើយ!” លោកស្រី ដឹងពីអារម្មណ៍នាង ហើយគាត់ក៏ដឹងទៀតដែរថាខេតចង់ជួបម្ដាយ តែគាត់មិនអាចធ្វើអ្វីបានឡើយ ។

“ចា៎! ខ្ញុំមិនយំទេ!” ខេត នាង​ញញឹម​ស្ញេញ កាន់ដៃលោកស្រីឆេយ៉ុង ដើរចេញពីបន្ទប់ ដោយភាពជឿជាក់ ព្រោះនាងមិនបាននៅតែម្នាក់ឯងឡើយ នាងមានលោកស្រីនៅក្បែរ ។

តឹបៗ!> ដំណើររបស់នាង បានចុះទៅក្រោមតាមជន្ដើរដែលមានផ្កាអមសងខាង ធ្វើឲ្យអ្នកគ្រប់គ្នាសម្លឹងមើលគ្រប់គ្នា ទោះនាងមិនបានស្លៀកឈុតកូនក្រមុំ ក៏នាងហាក់ដូចទេវធីតាដែលស្រស់ស្អាតជាងគេបំផុត ។
ខេត រេភ្នែកសម្លឹងចំអេឌែន ដែលឈរក្នុងចំណោមគ្រួសារនាង ។ ថ្ងៃនេះគេស្លៀកពាក់ស្អាតជាងរាល់ថ្ងៃ មើលទៅប្លែកភ្នែក សាកសមជាអ្នកប្រុសម្នាក់ ។

ក្នុងកែវភ្នែកអេឌែន ពេលនេះមានតែខេតម្នាក់គត់ ដែលសណ្ដំគេឲ្យភ្លឹកស្មារតីបាន ផ្ទៃមុខតូច លើកសក់ឡើងផុត.ក នាងមើលទៅសុភាពរាបសារ ទន់ភ្លន់  តែយូរៗទៅហេតុអីគេទទួលអារម្មណ៍បានថានាងកំពុងតែសោកសៅបែបនេះ?

“កូនក្រមុំមកដល់ហើយ!” បងភ្លោះរបស់ខេត គ្រាន់តែឃើញនាងភ្លាម អ្នកកម្លោះទះដៃ ត្រេកអរជំនួសដែលខេត បានរៀបការ ជាមួយបុរសដែលសាកសម ។

“អេឌែន! ឆាប់ទៅដឹកដៃប្អូនពីម៉ាក់ឯងមក!” លោកម្ចាស់ណាមជូន កេះដៃកូនប្រុសដែលភ្លឹក លែងដឹងធ្វើអីអស់ ។

“បាទ!” អេឌែន ងក់ក្បាល រហ័សរត់ទៅរកខេត ពេលនាងចុះមកដល់ខាងក្រោមជាមួយនឹងម្ដាយខ្លូន ។

“ហាមធ្វើបាបកូនប្រសារម៉ាក់!” លោកស្រី ហុចដៃខេតឲ្យអេឌែន ហើយគាត់ក៏បានដើរទៅរកកន្លែងអង្គុយក្បែរស្វាមីសិន ។ តាមពិតតួនាទីនេះ មិនមែនរបស់គាត់ទេ តែលោកម្ចាស់អូសាកៈបានឲ្យគាត់បំពេញជំនួសគាត់ ព្រោះគាត់ អាចនឹងទប់ទឹកភ្នែកមិនជាប់ បើគាត់ជាអ្នកដឹកដៃកូនផ្ញើនៅអ្នកដទៃ ។

“ហេតុអីនាងយំ?” អេឌែន ពេលមើលមុខនាងចំ ឃើញកែវភ្នែកញ័រៗរបស់នាង បេះដូងគេមិនស្រួលឡើយ ។

“លោកមានម៉ាក់….តែខ្ញុំគ្មានទេ!” ខេត និយាយតិចៗល្មមឮតែពីរនាក់ រួចក៏ឱនមុខចុះសម្រក់ទឹកភ្នែក ។ អ្នកគ្រប់គ្នា ទៅជាភាំងស្មារតី អាណិតដល់ខេត នរណាក៏ដឹងថាខេតគ្មានម្ដាយ តែអេឌែនអាចមិនសូវច្បាស់រឿងនេះ ព្រោះគេជាអ្នកជំនាន់ក្រោយ ។

អេឌែន បង្ហាញស្នាមញញឹមកក់ក្ដៅ យកដៃច្បិចចង្ការនាងឲ្យងើយសម្លឹងមើលមកគេ មុននឹងគេឱនទៅថើបថ្ពាល់នាងថ្នមៗ ផ្តិតយកទឹកភ្នែកចេញ និងចុងក្រោយគេក៏ថើបថ្ងាស់ បន្ថែមភាពកក់ក្ដៅឲ្យនាង មុននឹងទាញរាងកាយតូចមកឱប
“ពេលនេះនាងមានខ្ញុំខេត!…ខ្ញុំនៅក្បែរនាង បំពេញចន្លោះខ្វះខាតឲ្យនាង…រហូតដល់នាងលែងត្រូវការខ្ញុំ!”

“ហ៊ឺៗៗ!....អរគុណ….អរគុណអេឌែន!” ខេត គ្រាន់តែឮពាក្យនេះ នាងបានឱបគេណែន ស្រែកយំខ្លាំងៗ អរគុណគេញ៉ាប់មាត់ នេះជាលើកទីមួយហើយនាងអាចយំឲ្យអ្នកដទៃបានឃើញ ។

ប្អូនស្រីរបស់អេឌែន ដែលកាន់កាមេរ៉ាថតនោះ ត្រូវយកដៃខ្ទប់មាត់ រំភើបជំនួសបងថ្លៃវ័យក្មេង ។ តែឪពុក-ម្ដាយរបស់អ្នកប្រុសវិញ គាត់មានមោទនភាពណាស់ ដែលមានកូនដ៏ល្អបែបនេះ ។

“ខេតរកមនុស្សត្រូវហើយ…ជេននី!” លោកម្ចាស់យ៉ុនហ្គី បិតភ្នែក ញញឹមក្ដាប់ដៃណែនទប់ភាពឈឺចាប់ ពេលក្នុងចិត្តគិតដល់មនុស្សស្រីជាទីស្រលាញ់ ។

“……” ថាយហ្គឺ នៅក្រោយក្រោយខ្នងលោកម្ចាស់ ក៏បានអង្អែលស្មាមាំ ដើម្បីបង្ហាញថាគេនៅទីនេះជាមួយលោក ។

អេឌែន ទាញខេតចេញ លើកដៃជូតទឹកភ្នែកឲ្យនាង ដោយឫកពារទន់ភ្លន់ គេជាមនុស្សមិនលាក់លៀមច្រើន កាន់តែមិនបត់បែន ត្រូវធ្វើបែបណា គឺបែបនោះ ឯការអៀនប្រៀន អ្នកប្រុសកប់វាក្នុងដីសិន ដោយឡែកគេប្រហែលមិនដឹងឡើយថា ប្អូនស្រីគេថតទុកសកម្មភាពគេអស់ហើយ!

“មិចក៏លោកធ្វើល្អដាក់ខ្ញុំម្លេះថ្ងៃនេះ? ផឹកថ្នាំច្រឡំហ្ហ៎!” បន្ទាប់ពីយំអស់ចិត្ត ខេតមានកម្លាំងស៊កសៀតឲ្យគេវិញហើយ ។

“ចុះនាងវិញ ហេតុអីមិនជេរខ្ញុំដូចរាល់ដងដែរ?”

“លោកជាប្ដីរបស់ខ្ញុំ បានចុះអេតាស៊ីវិល រួចរាល់ បើខ្ញុំជេរលោក លោកខឹងនឹងខ្ញុំ បាននរណាឲ្យលុយខ្ញុំចាយ? ស៊ូលន់តួលោកចុះ!” ខេត មានកម្លាំងហើយ គ្មានថ្ងៃនាងប្រកែកចាញ់គេឡើយ ។

“អ្ហេ៎! ហៅខ្ញុំប្ដីពេញមាត់ ទទួលស្គាល់ខ្ញុំជាប្ដីទាំងមិនស្រលាញ់ខ្ញុំសោះអញ្ចឹងហ្ហេស៎?”

“មិនអីទេ! ព្រោះខ្ញុំជាមនុស្សដែលអាចស្រលាញ់តាមក្រោយបាន” ខេត អស់ពីយំមកជាឌឺដងវិញម្ដង គិតទៅនាងមិនមែនជាមនុស្សចេះកើតទុកយូរទេ ។

“អ្នកទាំងពីរ!! ទីនេះមានពួកខ្ញុំដែរ…..មិនមែនមានតែអ្នកទាំងពីរទេ បាទ!” ថាយហ្គឺ សែនក្នាញ់ ក៏ស្រែកឲ្យពីរនាក់នេះ ទើបបានទាញនូវសំណើចពីមនុស្សគ្រប់គ្នា បង្កើតបរិយាយកាសឲ្យរីករាយវិញ ។

Continue Reading

You'll Also Like

10.1K 278 64
ដំបូងគេជាសុភាពបុរសជិះសេះសបន្ទាប់មកគេក៏ប្រែក្លាយជាស្តេចបិសាចដ៏កាចសាហាវបំផុតសម្រាប់នាង គេដោះរបាំងមុខសុភាពបុរសរបស់គេចេញនៅពេលទទួលបានគ្រប់យ៉ាងតាមចិត្តប៉ងប...
15.2K 316 11
"𝙸'𝚍 𝚋𝚞𝚛𝚗 𝚝𝚑𝚎 𝚎𝚗𝚝𝚒𝚛𝚎 𝚠𝚘𝚛𝚕𝚍 𝚏𝚘𝚛 𝚢𝚘𝚞, 𝚒𝚏 𝚘𝚗𝚕𝚢 𝚒𝚝 𝚖𝚎𝚊𝚗𝚝 𝚝𝚑𝚊𝚝 𝚝𝚑𝚎 𝚏𝚕𝚊𝚖𝚎𝚜 𝚠𝚘𝚞𝚕𝚍 𝚔𝚎𝚎𝚙 𝚢𝚘𝚞 �...
2.8M 161K 50
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
3.7M 292K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...