ម្ចាស់គ្រងបេះដូងភ្លើង (ចប់)

By ciel2novels

5.5K 101 28

អេឌែន & ខេតឌី ក្ដីស្រឡាញ់ គឺក្ដីស្រលាញ់ ពិតជាពិបាកឲ្យនិយមន័យមួយច្បាស់លាស់ណាស់! អ្វីដែលអ្នកបានឃើញ ទង្វើដែលអ្នក... More

ភាគទី១: សេរីភាពរបស់នាង
ភាគទី២: មួយរាត្រី
ភាគទី៣: មនុស្សដំបូង 🔞
ភាគទី៤: ស្វែងរកសត្រូវ
ភាគទី៥: អារម្មណ៍ខុស
ភាគទី៦: ឱកាស ♡
ភាគទី៧: ស្មុគស្មាញ
ភាគទី៩+១០
ភាគទី១១: ការពារបេះដូង
ភាគទី១២: អេតាស៊ីវិល
ភាគទី១៣: អារម្មណ៍ពិសេស
PDF-Free (The Ends)
ដើម្បីកុំឲ្យលំបាកខ្ញុំនឹង....
ភាគទី១៤+១៥
១៦+១៧
១៨
១៩
២០+២១
២២+២៣
២៤+២៥
២៦+២៧
២៨+២៩
៣០
៣១
៣២+៣៣
៣៤+៣៥
៣៦
៣៧(ជំពូកបញ្ចប់)🥳
Part-II, coming soon🍀

ភាគទី៨: ការស្មាន មិនដូចការពិត

167 4 1
By ciel2novels

ដឹងនៅថាកំពុងតែលេងជាមួយអ្នកណា?🤣
#ម្ចាស់គ្រងបេះដូងភ្លើង
ភាគទី៨: ការស្មាន មិនដូចការពិត

អេឌែន បានរត់មកពួននៅកន្លែងធ្វើការរបស់គេ អង្គុយគិតហើយ គិតទៀត តើគេគួរតែធ្វើយ៉ាងណាជាមួយនឹងខេតធី? នាងជាមនុស្សជិតស្និតនឹងគ្រួសារគេ គេកាន់តែពិបាកក្នុងការសម្រេចចិត្ត ។ ណាមួយនាងបានធ្វើឲ្យគេបំបែកច្បាប់ខ្លួនឯង ដែលថា ‘គេនឹងមិនបំផ្លាញមនុស្សស្រីណាម្នាក់ឡើយ’ ។

“នាងចូលមកក្នុងជីវីតខ្ញុំ ធ្វើឲ្យខ្ញុំពិបាកសម្រេចការងារណាស់! លើកនេះវាកាន់តែពិបាក ព្រោះខ្ញុំបានក្លាយទៅជាសត្រូវជាមួយនឹងគោលដៅមុនបាត់ទៅហើយ” អេឌែន ដែលអង្គុយលើតុ មើលទៅក្រៅបង្អួចនោះ យកដៃច្បូតមុខ ក្នុងចិត្តគិតច្រើន ម្ខាងជាគោលដៅដែលអ្នកកម្លោះនឹងត្រូវកម្ចាត់ឲ្យបាន ម្ខាងជាឧត្តមគតិ ទៅលើនារីម្នាក់ដែលគេបានប៉ះពាល់រាងកាយ ។ ទោះគេបានប៉ះពាល់នារីច្រើនក៏ពិតមែន តែខេតធី នាងខុសគេ គេមិនចង់បំផ្លាញនាងទេ ណាមួយគេក៏មានប្អូនស្រីដែរ កាន់តែមិនចង់ឲ្យកម្មពៀរទាំងអស់ធ្លាក់លើប្អូនស្រីគេដូចគ្នា ។
"ខេតធី កូនឆ្មាតូចអើយ! ខ្ញុំគួរធ្វើយ៉ាងណាចំពោះនាងទៅ? នាងនេះឡប់ហើយ នៅតែអាចឲ្យខ្ញុំគិតច្រើនបានទៀត...បើទាក់ទងជាមួយនាងដូចអ្វីដែលនាងចង់ ច្បាស់ជាថ្ងៃណាមួយនាងទាត់ក្បាលខ្ញុំចោល ដូចសង្សារទាំង៩៨ នាក់នាងអ៊ីចឹង" គិតទៅអនាគត គេមិនខុសអីឆ្កែអង្កែស៊ី ដែលនាងលេងឆ្អែតឆ្អន់ក៏បោះបង់ចោល ។

……….
អ្នកនាងខេតធី រូបស្រស់ បានមកជាន់ទឹកដីនៃត្រកូលយ៉ាម៉ាហ្សាគិៈទៅហើយ នាងមើលទៅរពិសណាស់ ដើររើកកកាយពេញផ្ទះ អាងខ្លួនមានខ្សែធំ ស្របពេលដែលចាស់អង្គុយជជែកគ្នា នាងឆក់យកឱកាសនេះ ដើរមើលរូបថតនៃគ្រួសារ ហើយនាងក៏បានឃើញរូបមួយផ្ទាំងធំ ដែលមាន ឪពុក-ម្ដាយ និងកូនៗបីនាក់ ។ កាន់តែធ្វើឲ្យនាងភ្ញាក់ផ្អើលទៀតនោះគឺរូបនេះមាន អេឌែន ដែរ ។
មិនឲ្យចម្ងល់រុំខ្លួនយូរ នាងក៏អូសយកកៅអីមកដាក់ក្បែរជញ្ជាំង និងឡើងទៅដោះរូបថត រត់ទៅសួរចាស់ៗដែលអង្គុយជុំគ្នា
“អ្នកមីង! រូបនេះជារូបអ្នកណា?” ខេតធី ទម្លាក់រូបថតលើតុ ងាកសួរលោកស្រីឆេយ៉ុង ដោយទឹកមុខចង់ដឹង ចង់ឮ ។

“អូហ៍! នេះជារូបរបស់អេឌែនកូនច្បង…នេះជាភៀល កូនទី២…និងអូស្ទីន កូនពៅ…ខេតប្រហែលភ្លេចពួកគេហើយ ព្រោះខានជួបគ្នាយូរសែនយូរ តែថ្ងៃនេះជាឱកាសមិនល្អ ព្រោះពួកគេទាំងបី មិននៅផ្ទះ!” លោកស្រីតបទៅវិញ ទាំងចង្អុលរូបមួយៗប្រាប់នាងផងដែរ ហើយចុងក្រោយគត់ក៏បង្ហាញទឹកមុខសោកស្ដាយ បើដឹងថានាងមកណា គាត់នឹងឃាត់កូនៗឲ្យនៅជុំគ្នាសិន ។

ដោយឡែកខេតធី ចំហរមាត់ស្ដាប់ឡើងស្លុងអារម្មណ៍ នាងស៊យហើយ នាងលេងជាមួយអ្នកណាមិនលេង បែរជាលេងជាមួយកូនក្នុងគ្រួសារនេះ ។
ថាយហ្គឺ បងប្អូនភ្លោះ បានឃើញឫកខេតបែបនេះ អ្នកប្រុសក៏ចំអន់លេង  បែបមិនដឹងថាខួរក្បាលខេតឡើងស្ពឹកអស់ទៅហើយ
“អ្នកមីងឆេយ៉ុង! គួរតែប្រយត្ន័ចំពោះខេតផង រក្សាបងប្រុសអេឌែន ឲ្យល្អ មិនស្រួលៗ ខេតចាប់បងប្រុសអេឌែនស៊ីទាំងរស់ផងមិនដឹង!”

“ហាសៗ!”
ពាក្យសម្ដីរបស់ថាយហ្គឺ ធ្វើឲ្យគ្រប់គ្នាសើចគិល តែខេតធីវិញមុខស្លេក គ្មានពាក្យអ្វីតវ៉ា ដែលនេះមិនមែនជាចរឹករបស់នាងឡើយ ។
“ហាសៗ!...ថាយ…កុំនិយាយដល់ថ្នាក់នេះ ខ្ញុំមិនឃោឃៅចឹងទេ” ខេតធី រៀបឫកសឹងមិនត្រូវ ទើបចេះតែនិយាយៗទៅ ហើយចុងក្រោយនាងក៏ក្រោកឈរឡើង និយាយលាយ៉ាងប្រញ៉ាប់
“ចឹង…ខ្ញុំ…ខ្ញុំសុំទៅផ្ទះវិញហើយ ខ្ញុំមានការបន្ទាន់ជាមួយនឹងបងជេហ្វី រឿងរៀនច្នៃ​ម៉ូដ” នាងមិនអាចនៅក្នុងផ្ទះនេះបានទៀតឡើយ បើអេឌែនមកឃើញ នាងមិនដឹងមានមុខអីជួបគេទេ ទើបនាងរៀនចំ យកកាបូប ឱបគំនាបលាអ្នកគ្រប់គ្នាចេញទៅវិញ ។

“ខេតខំប្រឹងរៀនណាស់….អនាគតច្បាស់ជាជោគជ័យក្នុងវិស័យច្នៃម៉ូដជាមិនខាន” លោកស្រីឆេយ៉ុង សរសើរនាងតូចម្នាក់នេះមែន ចរឹកគួរឲ្យស្រលាញ់ហើយ ថែមទាំងខំប្រឹងរៀនទៀត ។

“អ្នកមីងកុំទុកចិត្តនាង….ពេលខ្លះលួចចេញទៅដើរលេងទេ”
“ថាយ!!” ថាយហ្គឺ និយាយតាមការពិតសោះ ក៏ត្រូវឪពុកដែលអង្គុយក្បែរគេ គ្រហឹមឲ្យ ព្រោះគេមិនចេះទុកមុខឲ្យខេតសោះ ។

……….
ខេតធី បានចាកចេញពីផ្ទះយ៉ាម៉ាហ្សាគិៈហើយ ក៏ឡើងតាក់ស៊ីជិះមកផ្ទះនាងវិញ បន្ទាប់ពីមកដល់ផ្ទះហើយនាងចូលក្នុងបន្ទប់ បិទទ្វាជិតឈឹង និងដើរចុះដើរឡើងពេញបន្ទប់ គិតអ្វីមិនចេញមានតែយកដៃមកខាំតិចៗ
“ស៊យហើយ! បើគេម្នាក់នោះប្រាប់ប៉ា ថាខ្ញុំដើរលេងក្នុងក្លឹបពេលយប់ធ្វើយ៉ាងណាទៅ….ប៉ានឹងរឹតត្បិតលើខ្ញុំកាន់តែខ្លាំង ហើយគ្មានសេរីភាពដូចរាល់ថ្ងៃនេះទេ! ថាមិនត្រូវឲ្យកូនចៅតាមមុខ តាមក្រោយទៀត!....ខ្ញុំធ្វើយ៉ាងណាល្អ? គួរតែទៅសម្រួលជាមួយគេល្អទេ…ប្រាប់ឲ្យគេធ្វើជាមិនស្គាល់ខ្ញុំ…..មែនហើយគួរធ្វើបែបនេះចុះ បើគេមិនព្រមនឹងចាប់បង្ខំ!!” នាងជាមនុស្សចូលចិត្តសេរី មិនចូលចិត្តជាប់ចំណងអ្វីទាំងអស់ ព្រោះគិតថានាងមានអាយុតិច មិនទាន់ស្គាល់មនុស្សច្បាស់លាស់ ហើយម្យ៉ាងទៀត ក្នុងចិត្តនាងខ្លាចរើសមនុស្សខុស ព្រោះមនុស្សដែលនាងជួប គឺពិតជាគួរឲ្យខ្លាចណាស់ ពួកគេបោកប្រាស់នាង រាប់អាននាងព្រោះសម្លឹងឃើញផលប្រយោជន៍តែប៉ុណ្ណោះ!

Continue Reading

You'll Also Like

23K 487 81
គំនុំពីអតីតកាលចង់ជាកំហឹងឆេះឆួលនៅក្នុងចិត្តកំលោះម៉ាហ្វៀរូបសង្ហា ក្នុងមួយជីវិតគេនេះមិនប្រាថ្នាអ្វី ក្រៅពីបានសងសឹកនាង ទាញនាងឱ្យធ្លាក់នរកក្រោមស្នាដៃរបស់ខ...
5.7K 134 23
គូរដណ្តឹងរបស់ខ្ញុំដែរបាត់ខ្លួនទៅ១០ឆ្នាំគ្មានដំណឹង ចុងក្រោយនាងក៏បង្ហាញខ្លួនមកវិញសារជាថ្មីម្តងទៀត ។ ខ្ញុំមិនអោយនាងរបូតចេញពីដៃខ្ញុំនោះទេម្តងនេះ។
125K 3.5K 40
នាងត្រឹមជានារីម្នាក់ដែរគេគ្រាន់តែទិញទុកយកមកកំដរអារម្មណ៍ ។ ព្រលឹមបាត់ ព្រលប់ចូលជាទម្លាប់របស់គេ ដេកជាមួយស្រីរាប់មិនអស់ក៏ជាទម្លាប់គេដូចគ្នា រហូតដល់គេភ្ល...
4.8M 304K 109
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...