ម្ចាស់គ្រងបេះដូងភ្លើង (ចប់)

By ciel2novels

4.9K 100 28

អេឌែន & ខេតឌី ក្ដីស្រឡាញ់ គឺក្ដីស្រលាញ់ ពិតជាពិបាកឲ្យនិយមន័យមួយច្បាស់លាស់ណាស់! អ្វីដែលអ្នកបានឃើញ ទង្វើដែលអ្នក... More

ភាគទី១: សេរីភាពរបស់នាង
ភាគទី២: មួយរាត្រី
ភាគទី៣: មនុស្សដំបូង 🔞
ភាគទី៤: ស្វែងរកសត្រូវ
ភាគទី៥: អារម្មណ៍ខុស
ភាគទី៦: ឱកាស ♡
ភាគទី៨: ការស្មាន មិនដូចការពិត
ភាគទី៩+១០
ភាគទី១១: ការពារបេះដូង
ភាគទី១២: អេតាស៊ីវិល
ភាគទី១៣: អារម្មណ៍ពិសេស
PDF-Free (The Ends)
ដើម្បីកុំឲ្យលំបាកខ្ញុំនឹង....
ភាគទី១៤+១៥
១៦+១៧
១៨
១៩
២០+២១
២២+២៣
២៤+២៥
២៦+២៧
២៨+២៩
៣០
៣១
៣២+៣៣
៣៤+៣៥
៣៦
៣៧(ជំពូកបញ្ចប់)🥳
Part-II, coming soon🍀

ភាគទី៧: ស្មុគស្មាញ

162 3 2
By ciel2novels

មានអារម្មណ៍ថាតួស្រីអាងតែឪអាមិចទេ🤔
#ម្ចាស់គ្រងបេះដូងភ្លើង
ភាគទី៧: ស្មុគស្មាញ

អេឌែន បានឃើញថាខេតធី នាងធ្វើអីប្លែកៗ ចង់ហក់លោតចុះពីទីខ្ពស់បែបនេះវាពិតជាគ្រោះថ្នាក់ ទើបគេបានចូលទៅរកនាង ចាប់ក្របួច.កអាវពីក្រោយអូសនាងចូលមកក្នុងវិញទីណាត់ទីណែង

“លោកឯងវាយ៉ាងមិចក្នុងខ្លួននឹង? ខ្ញុំទៅហើយតើ មានរឿងអីទៀត?” នាងតវ៉ានឹងគេ មិនសុខចិត្ត ដែលនៅសុខមកអូសទាញស្ទើរស្លាប់ ស្ទើររស់ ។

“បើនាងធ្លាក់ចុះបាក់.កងាប់! ខ្ញុំគ្មានកូនសងលោកអូសាកៈឡើយ” បើនាងមានរឿងនៅកន្លែងរបស់គេ ច្បាស់ជាស៊យធំហើយ ប៉ារបស់នាងមិនមែនធម្មតាទេ នេះសំណាងល្អ ដែលគេជួយនាងពីលោកឃូមីយ៉ូ ទាន់កុំអីស្លាប់ដោយទាំងអ្នកប្រុសទៀត ។

“អូហូ៎!! តាមពិតលោកឯងនេះ…ក៏ខ្លាចប៉ាខ្ញុំដែរតើ…តែមិនថ្វីទេ! ខ្ញុំមិនប្រាប់ប៉ារឿងលោករំលោភខ្ញុំឡើយ តែបើហ៊ានធ្វើឲ្យខ្ញុំមិនពេញចិត្ត លោកឯងងាប់!” ខេតធី និយាយផង យកដៃធ្វើជាសញ្ញាអា.កដាក់គេផង មើលទៅនាងឌឺខ្លាំងតែម្ដង ។

“…..” អេឌែន មិននិយាយអ្វី គេខំខាំមាត់ ទប់កំហឹង ហើយចាក់អូសនាងចេញទៅក្រៅបន្ទប់ និងបន្តដើរចុះតាមកាំជន្ដើរចំនួនពីរជាន់ទៀត ។

“មនុស្សឆ្កួត! លោកអូសខ្ញុំចង់សម្លាប់ចោលមែនទេ?” ខេត ដើរផង រត់ផង នេះសំណាហើយដែលស្បែងជើងនាងឱបនឹងទ្រូង កុំអីបាក់.កជើងដោយសារគេហ្នឹង ។

“ខ្ញុំមិនដឹងទេថាខួរនាងវាកើតស្អី បានជាមកចងកម្ម ចងពៀរជាមួយខ្ញុំបែបនេះ?” អេឌែន អូសនាងកាត់មុខអ្នកដទៃ និងស្រែកជេរនាងតាមផ្លូវ ដល់ថ្នាក់អ្នកធ្វើការជាក្រុម អង្គុយជុំគ្នានៅជាន់ខាងក្រោមទាំងនោះត្រូវបើកភ្នែកធំៗប៉ុនពងមាន់ចំហរមាត់ធ្លុង ។ ចៅហ្វាយពួកគេ គឺជាសុភាពបុរស ដាច់ខាតមិនដែលហឹង្សាដាក់មនុស្សស្រីឡើយ ចុះថ្ងៃនេះចៅហ្វាយកើតអី?

“មកពីខ្ញុំឃើញលោកឯងឆ្កួត ទើបចង់ទាក់ទងជាមួយមនុស្សឆ្កួតម្ដង ចង់ដឹងថាអារម្មណ៍វាបែបណាដែរ? វាខុសគ្នាពីមនុស្សជាយ៉ាងមិច?”
គ្រាន់តែឮបែបនេះភ្លាម អេឌែន កើនកំហឹង បានរុញនាងចេញពីអគារធ្វើការនេះភ្លាម ដោយមិនរងចាំយូរ ។

“អូយ៎!” នេះសំណាងល្អហើយ ដែលខេតទប់ខ្លួនទាន់កុំអី ជង្គង់នាងនឹងបានស៊ីដីបាត់ហើយ

“លោកឯងដូចមនុស្សឆ្កួតមិនខុសទេ”

“បើនាងហ៊ានតែនិយាយម្ដងទៀត នាងគ្មានមាត់ស៊ីបាយទេ” ស្របពេលដែលនាងឈ្លើយដាក់គេ គេក៏មិនទុកនាងធ្វើម្ចាស់ក្សត្រីដែរ មនុស្សម្នាក់ៗមានដែនកំណត់ដែរតើ ។

“អា…”

“អាស្អីនិយាយមកមើល៍!”
ខេតធី ពិតជាចង់ជេរគេមែន តែដោយសារតែគេ ចង្អុលមុខនាង ធ្វើមុខកាច នាងក៏លែងហ៊ានវិញ ។

“ពួកឯង! អូសក្មេងឈ្លើយម្នាក់នេះចេញពីទឹកដីយើងទៅ នៅឈរមើលស្អីទៀត” អេឌែន ងាកទៅស្ដីឲ្យកូនចៅប្រុសៗ ប៉ុន្មាននាក់ដែលឈរមើលចំហរមាត់ ។ ខេត មានអារម្មណ៍ថា អេឌែនម្នាក់នេះកាន់តែហួសហេតុហើយ

“លោកឯង និយាយឲ្យស្រួលបួលទៅវាថី? ចាំបាច់ឲ្យគេអូសខ្ញុំមើលតែជាសត្វ!” នាងនិយាយចប់ ក៏ទម្លាក់ស្បែកជើងចុះ ពាក់លើប្រអប់ជើង
"អាមនុស្សឆ្កួត! អាចង្រៃរកលេខដាក់គ្មាន!" ខេត ចំជាក្លាហានណាស់ នាងបានស្រែកជេរគេ នៅកណ្ដាលហ្វូងមនុស្ស ដែលជាកូនចៅគេ បានយ៉ាងពិរោះ តែនាងមិនក្លាហានឈរចាំគេជេរនាងវិញ ព្រោះជើងទាំងគូរបស់នាងបានរត់ចេញយ៉ាងលឿន ជាមួយនឹងកំហឹងជាប់នឹងទ្រូង ។

អេឌែន ក៏ខឹងនាងដែរ នាងមើលទៅនៅក្មេងតែជេរឈ្ងុយសាហាវ ទោះយ៉ាងណាក៏ដោយគេទុករឿងនេះមួយឡែកសិនចុះ ដោយសារគេមានរឿងត្រូវធ្វើទៀត
“ហ្សូរិច! យកឡានមក ខ្ញុំទៅពេទ្យ!”

“លោកអេឌែនទៅពេទ្យធ្វើអ្វី?” ហ្សូរិច ប្រញ៉ាប់ស្ទុះមករកចៅហ្វាយ និងសួរដោយទឹកមុខមិនដឹងអី ។ តើលោកចៅហ្វាយ ខឹងអ្នកនាងមុននេះ ឡើងក្ដៅខ្លួនហើយទេដឹង?

“មិនឃើញទេហ្ហេ៎?....ដៃខ្ញុំត្រូវគ្រាប់ ឈាមហូរចង់អស់ពីខ្លួន….ចំជាមិនដឹងអីមែន គួរតែកាត់ប្រាក់ខែទើបល្អ” អេឌែន និយាយព្រមទាំងលើកដៃដែលគេបានរុំរបួសបណ្ដោះអាសន្នសិន ទោះបីរុំហើយមែនក៏ដោយ តែមុខវាធំគួរសម ទើបមិនអាចស្កាត់ឈាមបានល្អ។

"បាទៗ!" ហ្សូរិច រហ័ស ងក់ក្បាល ចេញទៅយកឡានពណ៌ខ្មៅមួយគ្រឿង ដើម្បីបើកជូនលោកចៅហ្វាយ ។

អេឌែន បន្ទាប់ពីចេញពីពេទ្យដេររបួសឲ្យហើយ គេបានឈៀងចូលផ្ទះបន្តិច កុំឲ្យឪពុក-ម្ដាយគេភ្លេចមុខ ណាមួយគេក៏ចង់ឲ្យឪពុកគេ បានដឹងថាគេមិនបានធ្វើការអីផ្សេងក្រៅពីផលិតឡាន និងម៉ូតូប្រណាំងឡើយ ។
គ្រាន់តែចូលមកដល់ភ្លាមគេទទួលបានកែវភ្នែកពិឃាតរបស់ លោកម្ចាស់ណាមជូន យ៉ាងម៉ាហ្សាគិៈ បាត់ទៅហើយ ។ គាត់ម្នាក់នេះចាស់ ពូកែមួម៉ៅបន្តិច គ្មាននរណានិយាយអីបានក្រៅពីប្រពន្ធគាត់ទេ ។

“ប៉ា!” អេឌែន គ្រាន់តែហៅឪពុក តាមការសមគួរ និងដើរទៅអង្គុយទល់មុខគាត់ ។

“ទើបតែនឹកឃើញមកផ្ទះណ៎! កូនជើងល្អ នៅក្រៅផ្ទះយូរ មានធ្វើអីមិនល្អខ្លះទេ?”

“ធ្វើអីទៅប៉ា? រកតែពេលសម្រាកគ្មាន” ទឹកមុខអេឌែន បង្ហាញភាពធុញថប់ចេញមកយ៉ាងច្បាស់ ។

“អេឌែន!!” អ្នកម្ដាយស្រស់ស្អាត បានរត់មកឱបក្រសោបកូនប្រុស កាត់ផ្ដាច់ឪពុកកូនកុំឲ្យឈ្លោះគ្នា មួយឡែកសិន ឮដំណឹងកូនប្រុសថាមកផ្ទះគាត់សែនរំភើបណាស់ ។

“អេឌែន! កូនកុំឧស្សាទៅចោលម៉ាក់ពេក….អ្ហេ៎! ដៃកូនកើតអីហ្នឹង” អ្នកម្ដាយ និយាយបានបន្តិច ក៏ចោលភ្នែកឃើញរបួសកូនប្រុស ទើបលើកដៃគេមកមើល ដោយកែវភ្នែកបារម្ភ ។

“មិនអីទេម៉ាក់! របួសសើស្បែក” អេឌែន ដកដៃចេញពីម្ដាយវិញ ។ លោកស្រីដឹងថាកូនៗគាត់រឹងមាំណាស់ របួសបន្តិចបន្តួចគ្មានបញ្ហាអីឡើយ ។

“ឌែន! និយាយអ៊ីចឹងកូនមាននៅចាំ កូនៗរបស់លោកតាយ៉ុនហ្គីដែរទេ? ម៉ាក់ឮថាកូនភ្លោះទាំងពីរនេះទើបនឹងមកពីញ៉ូយ៉កផង....”
យ៉ុនហ្គី អូសាកៈ កូនរបស់គាត់មានរឿងអីដែលគេមិនស្គាល់ ទើបតែជួបគ្នាប៉ុន្មានម៉ោងនឹងទេ!

“មិនចាំទេ! ហើយក៏មិនដែលស្គាល់ដែរ”  អេឌែន ប្រញ៉ាប់ឆ្លើយបដិសេធយ៉ាងលឿន ។

“ម៉ាក់ថាគួរតែទៅលេងគ្រួសារអូសាកៈម្ដង សុទ្ធតែជាបងប្អូនយើងទេ”

“ម៉ាក់ និងប៉ាទៅលេងក៏ទៅចុះ…ខ្ញុំមិនទៅទេ…សុំលាសិនហើយ” អេឌែន គ្រាន់តែម្ដាយចង់ទៅលេងផ្ទះអូសាកៈ គេប្រញ៉ាប់ស្ទុះក្រោក រត់ចេញពីផ្ទះតែម្ដង ។ ប៉ុណ្ណេះ លាហើយផ្ទះ គេលែងមកវិញ លុះត្រាតែដោះស្រាយរឿងចេញ ។ សាច់ការអីដែលត្រូវនិយាយក្នុងថ្ងៃនេះក៏សុំចប់ត្រឹមប៉ុណ្ណឹងសិន ព្រោះត្រកូលអូសាកៈ នោះធ្វើឲ្យអ្នកប្រុសអេឌែន ខ្លាចរអា មិនចង់នៅប្រឈមមុខទេ ។

“ហ្សូរិច…ហ្សូរិច! ឆាប់ចេញឡានភ្លាម” គ្រាន់តែចេញមកដល់ក្រៅ អ្នកប្រុសរត់ចូលឡាន បិទទ្វាមួយទំហឹង ឯហ្សូរិចវិញ គេឡេឡង់ធ្វើអ្វីមិនចេញ មានតែធ្វើតាមចៅហ្វាយ ។

ពេលអេឌែនចេញទៅផុត ពិតជាមហាសំណាងមែន ព្រោះឡាននៃត្រកូលអូសាកៈ ក៏បានបើកចូលមកម្ដង បើអេឌែន យឺតយ៉ាវជាងនេះតែបន្តិច ចប់របស់ខេតធីទៀតហើយ ។

..........

Continue Reading

You'll Also Like

12.1K 206 28
ឈុតដកស្រក់ ក្នុងជីវិតជា ម៉ាហ្វៀ គ្រប់គ្នាតែងតែគិតថាពួកគេជាមនុស្ស អាក្រក់ សាហាវ ព្រៃផ្សៃ ឃោឃៅ ស្លាប់មនុស្សមិនញញើតដៃ។ មែនពួកគេជាមនុស្សបែបនោះ បើមិនសាហាវ...
4M 167K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
2.5M 148K 48
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
18.7K 945 72
ស្នេហាគឺអាត្មានិយម.. បងអាត្មានិយម ព្រោះបងស្រឡាញ់អូនពេក