MR BADBOY // j.jk x k.th

By JTaekie

247K 14.9K 363

"កូនបំណុល និង កម្មសិទ្ធិ" Contents warning: mpreg, smut, abusive, violent, kidnapping and more...! Main chara... More

introduction
Chapter 1: ម្ចាស់បំណុល
Chapter 2: កុំធ្វើបាបកូនប្រុសខ្ញុំអី
Chapter 3: ប្រគល់កូនប្រុសអ្នកស្រីមកឲ្យខ្ញុំ
Chapter 4: រត់ទៅបើគិតថាអាចរត់រួច!
Chapter 5: ហេតុអីយំ ?
Chapter 6: ខ្ញុំចង់ទៅរកអ្នកម៉ាក់!
Chapter 7: ខ្ញុំ...ខ្ញុំសុំទោស!
Chapter 8: កូនបំណុល និង កម្មសិទ្ធិ
Chapter 9: វា...វាគឺជាកំហុសរបស់ខ្ញុំ
Chapter 10: ស្លូតៗបែបនេះយើងចូលចិត្ត
Chapter 11: my innocent baby boy
Chapter 12: childhood crush
Chapter 13: គាត់អរគុណខ្ញុំ?
Chapter 14: my kitten, my good boy ⚠️
Chapter 15: ឯងចង់ទៅផ្ទះវិញទេ?
Chapter 16: គាត់គួរឲ្យស្រលាញ់ណាស់
Chapter 17: ចុះទម្រាំតែស្រាតទៀតនោះ?
Chapter 18: យ៉ាងម៉េចដែរពេញចិត្តទេ?
Chapter 19: យើងចង់រំលោភឯងខ្លាំងណាស់
Chapter 20: ខ្ញុំខ្លាចហើយកុំសម្លាប់ខ្ញុំអី
Chapter 21: Laura?
Chapter 22: បញ្ឈប់ការងារគេចុះ
Chapter 23: អាត្មានិយម
Chapter 24: មុខមាត់គួរឲ្យចង់គយគន់
Chapter 25: យើងនឹកឯងខ្លាំងណាស់ kitten!
Chapter 26: មិនដែលស្គាល់សូម្បីតែឈ្មោះ
Chapter 27: អនាគតប៉ាម៉ាក់ក្មេក
Chapter 28: សម្ពាធមួយដ៏ធំ
Chapter 29: that blonde haired boy
Chapter 30: លើកលែងតែម្នាក់ប៉ុណ្ណោះ
Chapter 31: នឹកណាស់ដឹងទេ?
Chapter 32: លោកម្ចាស់ញញឹមដាក់ខ្ញុំ?
Chapter 33: សុំថើបត្រង់នេះបានទេ?
Chapter 34: លើកដំបូង 🔞
Chapter 35: kitten ជារបស់បង
Chapter 36: គាត់មិនបានស្រលាញ់ខ្ញុំទេ
Chatper 37: ឬមួយក៏យើងស្រលាញ់គេ?
Chpater 38: ចង់ញ៊ាំ lollipop ទេ?
Chatper 39: អូនស្រលាញ់លោកម្ចាស់🔞
Chapter 40: kitten! Baby! អូនសម្លាញ់
Chapter 41: បងយកឲ្យបានទាំងអស់
Chapter 42: អូនស្អាតខ្លាំងណាស់
Chapter 43: អូនស្រវឹងហើយ Tae
Chapter 44: មីង! ខ្ញុំ...ខ្ញុំចង់ក្អួត
Chapter 45: វាមិនអាចទៅរួចទេ
Chapter 46: នរណាធ្វើបាបអូន?
Chatper 47: គេជាកូនរបស់ពួកយើង
Chapter 48: សុំទោសប្រពន្ធយើងភ្លាម!
Chapter 49: សុំទោស
Chapter 50: កូនក្មេងរបស់បង
Chapter 51: ដៃបងកើតអី?
Chapter 52: បងរស់ខ្វះអូនមិនបានទេ
Chatper 53: វាជាយប់របស់ពួកយើង 🔞
Chapter 54: បងចង់ចាញ់កូនជំនួសអូន
Chapter 55: សុបិន្តអាក្រក់
Chapter 56: Happy Valentine's day
Chapter 57: ភ្នាល់គ្នាពីឥឡូវទេ?
Chapter 58: គ្រប់យ៉ាងនឹងមិនអីនោះទេ!
Chapter 60: គ្រប់យ៉ាងនឹងត្រូវបានបកស្រាយ
Chapter 61: ហេតុអីនាងត្រឡប់មកវិញ?
Chapter 62: ម្ចាស់តាចង់ជួបមុខអូន
Chapter 63: មានចៅទួតឲ្យយើងទៀតផង?
Chapter 64: FIRST BORN CHILD
Chapter 65: ពិធីរៀបអាពាហ៍ពិពាហ៍
Chapter 66: My bride
Chapter 67: ជាប្អូនស្រីឬក៏ជាមនុស្សពិសេស?
Chapter 68: អូនមិនខុសពីកូនក្មេងទេ
Chapter 69: ពួកយើងជិះសេះតាមរកទៅ
Chapter 70: បងចង់ថ្នាក់ថ្នមអូន 🔞
Chapter 71: យើងនឹងស្រលាញ់គ្នារហូតទៅ
Chapter 72: ពូកែរំអ៊ួយដូចអូនខ្លាំងណាស់
Chapter 73: hyunhee ចេញមកតាមណា
Chapter 74: អ្នកស្នងតំណែង
Chapter 75: អាចង្រៃណាធ្វើស្អីប្អូនយើង?
Chapter 76: វាជាមេរៀន!
Chapter 77: លោកប៉ាក្មេក
Chapter 78: កុំប៉ះពាល់ Appa របស់យើង
Chapter 79: លោកតាធំលោកតាតូច
OUR LOVE STORY's ENDING

Chapter 59: ខ្ញុំត្រូវតែរឹងមាំដើម្បីកូន

2.2K 180 8
By JTaekie

ទីបំផុតជើងហោះហើរ VIP ក៏បានឈានចូលមកដល់ទឹកដីនៃប្រទេសបារាំង។ Jungkook ប្រញាប់ចាកចេញពីប្រលានយន្តហោះច្រកខាងក្រោយដោយមានអ្នកបើកឡានមកទទួលនាយនាំទៅកាន់មន្ទីពេទ្យដែលម្ចាស់តារបស់នាយកំពុងស្ថិតនៅ។

ឡានបាននាំដំណើរ Jungkook និង Minho មកដល់ទីតាំងកំណត់ ពួកគេទាំងពីរក៏ប្រញាប់ប្រញាលចូលទៅរកម្ចាស់តាដោយមាន hyunjin នៅក្បែរគាត់ចាំមើលគាត់អស់រយៈពេលជាង ១៤ ម៉ោងមកហើយ ទម្រាំតែពួកគេមកដល់ម្ចាស់តារបស់ពួកគេក៏ត្រូវបាន Doctor ជំនាញជួញសង្គ្រោះរួចបាត់ទៅហើយ។

Jungkook មូលគន្លឹះទ្វារបើកចូលទៅតិចៗព្រោះខ្លាចរំខានអ្នកជំងឺដែលជាម្ចាស់តារបស់នាយ រួចនាយក៏ទាញទ្វារបិទវិញតិចៗដូចគ្នាមុននឹងដើរចូលទៅរកគាត់ដោយមាន Minho ក៏ចូលទៅតាមជាមួយដែរ។

« hyunjin! ម្ចាស់តាយ៉ាងម៉េចទៅហើយ? » Jungkook បន្លឺសម្ដីឡើងតិចៗសួរទៅកាន់ប្អូនប្រុស

« គាត់លែងអីហើយ hyung! ប៉ុន្តែ....»

***

@ទីក្រុង សេអ៊ូល ប្រទេសកូរ៉េខាងត្បូង

រយៈពេល ១៤ ម៉ោងបានកន្លងផុតទៅដោយគ្មានវត្តមានរបស់ Jungkook នៅទីនេះ។ Taehyung អង្គុយស្ងាត់ស្ងៀមនិងបានរៀនចាក់អាវសាច់ក្រណាត់ដោយដៃនៅក្នុងបន្ទប់គេងរបស់ពួកគេ។ តាំងពី Jungkook ចេញផុតពីទឹកដីប្រទេស កូរ៉េ Taehyung មិនសូវជាចុះទៅខាងក្រោមនិយាយស្ដីជាមួយនឹងនរណានោះទេលើកលែងតែម៉ែដោះរបស់គេនិងអ្នកម៉ាក់របស់គេប៉ុណ្ណោះ ដែលពួកគាត់ត្រូវឡើងមកមើលថែគេជាប្រចាំ។

« ប្រហែលជាគាត់ជាប់រវល់ហើយមើលទៅ! ទើបបានជាមិនទាន់ឃើញទាក់ទងមកប្រាប់ខ្ញុំ » Taehyung និយាយតិចៗម្នាក់ឯងទាំងធ្វើទឹកមុខស្រពាប់ស្រពោនព្រោះតែគេនឹកនារាងក្រាសជាខ្លាំង។ គេនឹក Jungkook ស្ទើរតែអង្គុយស្រក់ទឹកភ្នែកទៅហើយ ពីមុនគេមិនដែលនឹករាងក្រាសអញ្ចឹងនោះទេ នាយចេញទៅធ្វើការបាត់ៗពីព្រឹកព្រលឹមដល់យប់ទើបត្រឡប់មកផ្ទះវិញបានឃើញមុខគ្នាឬមួយក៏អាចមកពី Jungkook ធ្លាប់តែនៅក្បែរគេមិនដល់ថ្នាក់ហោះហើរចេញទៅស្រុកក្រៅ? តាំងពី Taehyung ពពោះកូនជាង ៨ មកនេះ Jungkook មិនដែលទៅប្រទេសក្រៅនោះទេ នាយតែងតែឲ្យប្អូនៗរបស់នាយជានាក់ទៅជំនួសឯនាយជួនកាលចេញទៅធ្វើការងារត្រឹមខេត្តក្នុងស្រុកប៉ុណ្ណោះ នាយបានផ្អាកការហោះហើរចេញទៅក្រៅស្រុកយូរមកហើយដើម្បីបាននៅក្បែររាងតូចរាល់ថ្ងៃ អញ្ចឹងហើយទើបបានជា Taehyung មិនសូវនឹកនាដល់នាយ ប៉ុន្តែលើកនេះ Jungkook ត្រូវហោះចេញទៅស្រុកក្រៅមិនដឹងជាថ្ងៃណាត្រឡប់មកវិញនោះទេ ទើបវាជាហេតុនាំឲ្យ Taehyung រលីងរលោងអង្គុយនឹកនាយបែបនេះ។

« ខ្ញុំមិនត្រូវអង្គុយកើតទុក្ខទេខ្ញុំអាចទ្រាំបានខ្ញុំត្រូវតែរឹងមាំដើម្បីកូន! » Taehyung និយាយលួងលោមចិត្តខ្លួនឯង រួចលើកមេដៃមកវាសទឹកភ្នែកដែលបានស្រក់ចុះមកមួយតំណក់នោះចេញ។

« ម៉ាក់មិនយំទេ...ប៉ារបស់កូននឹងត្រឡប់មកវិញឆាប់ៗនេះហើយ » Taehyung លើកដៃអង្អែលពោះប៉ោងរបស់ខ្លួនស្រាលៗ និយាយជាមួយកូននៅក្នុងផ្ទៃទាំងខំប្រឹងញញឹម និងព្យាយាមធ្វើឲ្យខ្លួនឯងសប្បាយចិត្តពេលដែលគ្មាន Jungkook នៅក្បែរ។

@ទីក្រុង ប៉ារីស ប្រទេសបារាំង

ពេលយប់ក៏ឈានចូលមកដល់ Jungkook បានត្រឡប់មកកាន់វិមានលោកតារបស់នាយវិញបន្ទាប់ពីចេញពីសួរសុខទុក្ខរបស់គាត់ គាត់នៅមិនទាន់ដឹងខ្លួនវិញនៅឡើយទេដូច្នេះនាយត្រូវមកសម្រាកដើម្បីយកកម្លាំងទៅមើលថែគាត់នៅថ្ងែស្អែកនេះ ណាមួយឡើងពីកូរ៉េមកដល់បារាំងនេះ នាយនៅមិនទាន់បានសម្រាកបន្តិចនៅឡើយនោះទេ។

នៅទីក្រុងប៉ារីសម៉ោងជាង ៧ យប់ទៅហើយចំណែកឯប្រទេសកូរ៉េវិញគឺម៉ោងជាង ៣ ភ្លឺដូច្នេះមនុស្សម្នានៅទីនោះកំពុងតែសម្រាកនៅឡើយទេវាខុសគ្នាដល់ទៅ ៨ ម៉ោងឯណោះ។

« យើងមិនទាន់បានទាក់ទងទៅប្រាប់ Tae ទេ! គេច្បាស់ជាបារម្ភពីយើងស្លាប់ហើយ » Jungkook សម្លឹងមើលទូរស័ព្ទរបស់ខ្លួននិងសារដែលនាយមិនទាន់បានប៉ះផ្ញើប្រាប់ទៅកាន់ Taehyung។ នាយអង្គុយសម្លឹងមួយសន្ទុះ មុននឹងសរសេរសារផ្ញើទៅកាន់រាងតូចដែលស្មើនេះគេកំពុងគេងនៅឡើយទេ។ ពេលដែលផ្ញើសារប្រាប់រាងតូចពីដើមដល់ចប់រួចនាយក៏បិទទូរស័ព្ទទុករង់ចាំការឆ្លើយតបរបស់គេមកវិញនៅពេលដែលគេភ្ញាក់ពីគេង។

អង្គុយមួយសន្ទុះ Jungkook ក៏នឹកឃើញដល់បញ្ហាសុខភាពម្ចាស់តារបស់នាយដែលបានដំណឹងមកពី hyunjin ផ្ទាល់ព្រោះគេនៅចាំស្ដាប់អំពីបញ្ហាជំងឺទាក់ទងទៅនឹងម្ចាស់តារបស់ពួកគេពេលដែលនាយមិនទាន់មកដល់ប្រទេស បារាំង។

Flashback

« ម្ចាស់តាគាត់មានជំងឺមហារីកណា hyung ខ្ញុំមិនដឹងថាត្រូវធ្វើយ៉ាងម៉េចទេ! លោក Doctor ប្រាប់ថាម្ចាស់តាមិនអាចរស់បានយូរជាងនេះទៀតទេ hyung! ហ្អឹក ពួកយើងគួរធ្វើយ៉ាងម៉េចទៅ? » hyunjin រៀបរាប់ប្រាប់ Jungkook ទាំងយំសសឹក ឯ Jungkook ឯណោះបន្ទាប់ពីបានឮហើយក៏គាំងអណ្ដាតក្រលាស់លែងចេញ ចង់ហើបមាត់និយាយក៏និយាយមិនបាន ព្រោះនាយមិនអាចទទួលយកដំណឹងមួយនេះបាននោះទេវាភ្លាមៗពេកហើយ។

« ពួកយើងគួរតែនៅក្បែរគាត់ទៅ hyung បន្ទាប់ពីនោះពួកយើងនឹងលែងបាននៅក្បែរគាត់ទៀតហើយ » Minho

« ព្យាយាមធ្វើឲ្យគាត់សប្បាយចិត្តតាមអ្វីដែលពួកយើងអាចធ្វើទៅបាន! » Jungkook តាំងស្មារតីព្យាយាមនិយាយលួងលោមខ្លួនឯងនិងប្អូនៗឲ្យមានកម្លាំងចិត្តនិងកុំពិបាកចិត្ត បើពួកគេពិបាកចិត្តតើបាននរណាមកមើលថែម្ចាស់តារបស់ពួកគេ?

« ពួកយើងសល់ពេលជាមួយគាត់តែ ៣ ខែទៀតប៉ុណ្ណោះសង្ឃឹមថារយៈពេល ៣ ខែនៅជាមួយគ្នានឹងមានអត្ថន័យហើយមានក្ដីសុខ » hyunjin

End of flashback

Jungkook លើកដៃទាំងសងខាងមកទ្រថ្ងាស់របស់ខ្លួនដោយគិតពីរឿងជាច្រើន ពេលនេះនាយតប់ប្រមល់ខ្លាំងណាស់ ព្រោះម្ចាស់តារបស់នាយធ្លាក់ខ្លួនឈឺទៅហើយនាយត្រូវឡើងទៅមើលការងារនិងក្រុមហ៊ុនរបស់គាត់ជំនួសគាត់ថែមទៀត និងនៅមានរឿងជាច្រើនទៀតដែលចូលមកផ្ទួនៗគ្នា មិនដឹងថានាយត្រូវដោះស្រាយមួយណាទុកមួយណានោះទេ។

« ម្ចាស់តាជាអ្នកមានគុណរបស់ខ្ញុំ ដូច្នេះខ្ញុំមិនអាចទុកគាត់ចោលបានទេ! » Jungkook ងើបមុខឡើងនិងនិយាយម្នាក់ឯង ពេលនេះនាយសម្រេចចិត្តច្បាស់ហើយថានឹងចំណាយពេលវេលាចុងក្រោយនៅជាមួយម្ចាស់តារបស់នាយនិងព្រមធ្វើអ្វីៗគ្រប់យ៉ាងទាំងអស់ដើម្បីឲ្យគាត់សប្បាយចិត្ត។

បន្តិចក្រោយមក Jungkook ក៏ទាញអាវក្រៅយកមកពាក់រួចចុះទៅខាងក្រោមធ្វើដំណើរទៅកន្លែងណាក៏មិនដឹងដែរទាំងដែលនាយមិនទាន់បានសម្រាកបន្តិចផងឥឡូវក៏ចេញទៅណាទាំងយប់ទៀតហើយ។

****

ពន្លឺព្រះអាទិត្យនៃថ្ងៃថ្មីក៏បានរះឡើងចែងចាំងមួយចំហៀងផែនដី។ Taehyung ព្រិចត្របកភ្នែកញាប់ៗដើម្បីឲ្យស៊ាំជាមួយពន្លឺថ្ងៃហើយទើបគេក៏បើកវាឡើងយឺតៗ អ្វីដែលគេចូលមើលមុនគេនោះគឺសារក្រែងលោរាងក្រាសផ្ញើមក ហើយវាក៏ពិតមែនគេរង់ចាំសាររបស់នាយយូរហើយឥឡូវនាយក៏ដាច់ចិត្តផ្ញើសារមកប្រាប់គេ។ Taehyung មើលទាំងញញឹមនិងរលីងរលោងមកដំណាលគ្នា ព្រោះតែនឹកនិងរំភើបដែលទទួលបានសារពីមនុស្សដែលខ្លួនស្រលាញ់ ពេលដែលគេមើលរួចហើយទើបគេក៏សរសេរផ្ញើទៅកាន់នាយវិញ សួរសុខទុក្ខរបស់នាយនិងលោកតារបស់នាយថាគាត់យ៉ាងម៉េចយ៉ាងម៉ាទៅហើយនោះ។ បន្ទាប់ពីផ្ញើសាររួចទ្វារបន្ទប់គេងរបស់គេក៏បន្លឺឡើងជាមុនមុននឹងទ្វារក៏បើកចំហរឡើងដោយបង្ហាញឲ្យឃើញអ្នកមីង Yun ឡើងមកជាមួយអ្នកស្រី Kim ដើម្បីធ្វើការរៀបចំខ្លួនឲ្យគេ។

@Paris France

ងាកមកមើលអ្នកនៅ ប៉ារីស ឯណេះវិញម៉ោងជាង ១ ទៅហើយ Jungkook នៅមិនទាន់គេងនោះទេនាយទើបតែត្រឡប់មកពីធ្វើធុរៈនៅខាងក្រៅនិងទើបតែបានងូតទឹកសម្អាតខ្លួនហើយមុននេះ ពេលដែលចេញមកវិញក៏ទទួលបានសារផ្ញើមកពីរាងតូចល្មម។

@mybaby🧸

-អូននឹកបងខ្លាំងណាស់ដឹងទេ? ចុះលោកតារបស់បងយ៉ាងម៉េចទៅហើយគាត់មិនអីទេមែនទេ? ហើយបងរវល់ខ្លាំងដែរទេ? មានបានសម្រាកខ្លះឬអត់?

Jungkook អង្គុយអានសាររបស់រាងតូចដែលផ្ញើមកកាន់នាយសួរនាំនាយដោយក្ដីបារម្ភ ធ្វើឲ្យនាយឃើញហើយមិនញញឹមមិនបាន ប៉ុន្តែសុខៗនាយក៏ភ្លេចថា Taehyung ជិតគ្រប់ខែសម្រាលកូនរបស់ពួកគេទៅហើយឯនាយមិនបាននៅក្បែរគេនោះទេព្រោះជាប់នៅមើលថែលោកតាដែលសល់ពេលមិនយូរនៅក្បែរពួកគេទៀតទេហើយវាក៏បានធ្វើឲ្យនាយចាប់ផ្ដើមចង់កើតស្រ្តេសម្ដងហើយម្ដងទៀត។

« ចុះបើខ្ញុំយកមកគេមកជួបម្ចាស់តាតើម្ចាស់តានឹងមានប្រតិកម្មបែបម៉េច? ម្ចាស់តាមិនដឹងថាខ្ញុំស្រលាញ់មនុស្សប្រុសទេ! » Jungkook អង្គុយនឹកគិតរកវិធីសាស្រ្តណាដែលងាយស្រួលធ្វើឲ្យបញ្ហារបស់នាយឆាប់បានដោះស្រាយទៅដោយមិនពិបាក។

« មិនអីទេស្អែកនេះពេលដែលម្ចាស់តាដឹងខ្លួនខ្ញុំនឹងប្រាប់គាត់ឲ្យបានដឹង! »

To be continued........

***
This chapter is so boring:(

Continue Reading

You'll Also Like

5.5M 485K 98
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
991K 30.7K 61
Dans un monde où le chaos et la violence étaient maitre, ne laissant place à ne serrait ce qu'un soupçon d'humanité. Plume était l'exception. Elle...
5.2K 541 14
ចន ជុងហ្គុក & គីម ថេហ្យុង
10.2M 640K 168
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...