ម្ចាស់គ្រងបេះដូងភ្លើង (ចប់)

By ciel2novels

5.5K 101 28

អេឌែន & ខេតឌី ក្ដីស្រឡាញ់ គឺក្ដីស្រលាញ់ ពិតជាពិបាកឲ្យនិយមន័យមួយច្បាស់លាស់ណាស់! អ្វីដែលអ្នកបានឃើញ ទង្វើដែលអ្នក... More

ភាគទី១: សេរីភាពរបស់នាង
ភាគទី២: មួយរាត្រី
ភាគទី៣: មនុស្សដំបូង 🔞
ភាគទី៤: ស្វែងរកសត្រូវ
ភាគទី៥: អារម្មណ៍ខុស
ភាគទី៧: ស្មុគស្មាញ
ភាគទី៨: ការស្មាន មិនដូចការពិត
ភាគទី៩+១០
ភាគទី១១: ការពារបេះដូង
ភាគទី១២: អេតាស៊ីវិល
ភាគទី១៣: អារម្មណ៍ពិសេស
PDF-Free (The Ends)
ដើម្បីកុំឲ្យលំបាកខ្ញុំនឹង....
ភាគទី១៤+១៥
១៦+១៧
១៨
១៩
២០+២១
២២+២៣
២៤+២៥
២៦+២៧
២៨+២៩
៣០
៣១
៣២+៣៣
៣៤+៣៥
៣៦
៣៧(ជំពូកបញ្ចប់)🥳
Part-II, coming soon🍀

ភាគទី៦: ឱកាស ♡

182 3 2
By ciel2novels

ចែខេតឈ្នះទៀត💃🤣
ម្ចាស់គ្រងបេះដូងភ្លើង
ភាគទី៥:ឱកាស

គ្រាំង!!> បន្ទាប់ពីក្រុមរបស់លោកឃូមីយ៉ូ ចាកចេញទៅ និងបិទទ្វាខ្លាំងៗនោះ អ្នកប្រុសអេឌែន បានដកដៃចេញពីខេតធី និងដើរទៅរកប្រអប់ថ្នាំ មកចាត់ការរបួសដោយខ្លួនឯង និងមិនមាត់.កអ្វីទាំងអស់ ។

“ខ្ញុំដឹងអាថ៌កំបាំងរបស់លោកអស់ហើយ…អេឌែន!” អ្នកនាងខេតធី ទោះមាត់និយាយកំបុតៗ តែភ្នែកវិញតាមសម្លឹងមើលគ្រប់ជំហានរបស់អេឌែនទាំងអស់ ។

“ចុះបើដឹងវាយ៉ាងមិច?” អេឌែន តបទាំងបើកប្រអប់ថ្នាំ យកទឹកអាល់កុលចាក់លាងរបួស លើប្រអប់ដៃមាំដោយឫកពារធម្មតា ។

“ស្បែកក្រាស់ដូចឆ្កែ!” ខេតធី អើត.ក លួចមើលពីក្រោយដោយទឹកមុខរអើម និងពោលតិចៗតាមបំពង់.ក ។
“ខ្ញុំដឹងអាថ៌កំបាំងលោកហើយ! លោកមិនភ័យអីខ្លះទេហ្ហេស៎?” អ្នកនាង បានដើរមកក្បែរគេ ជ្រាត់ចង្កេះបែបមិនពេញចិត្ត
“អ្ហេ៎! របួសធំយ៉ាងនេះត្រូវទៅពេទ្យដេរសិនទើបបាន” នាងនៅមិនស្ងៀមឡើយ ប្រឆាំងគ្រប់ទង្វើរបស់គេ ។

“ខេតធី!! នាងចេះដឹងស្អីនេះជារឿងរបស់ខ្ញុំ…ខ្ញុំពិតជាធុញនឹងនាងពេញទំហឹងហើយ…ខ្ញុំឲ្យឱកាសនាងម្ដងទៀត ឆាប់ចេញទៅ!!” អេឌែន បែរមុខមកសម្លក់អ្នកនាង ផ្ទៃមុខមាំបង្ហាញយ៉ាងច្បាស់ថាគេជិតអស់ភាពអត់ធ្មត់ចំពោះស្រីតូចម្នាក់នេះហើយ ។

“ហ៊ឹម…..” ខេតធី ដកដង្ហើមធំ
“រុំរបួសសិនទៅ ចាំប្រកែកគ្នាបន្តទៀត ខ្ញុំមិនចង់ឃើញលោកហូរឈាមស្លាប់ទេ….ព្រោះខ្ញុំមានរឿងច្រើនចង់តវ៉ាជាមួយមនុស្សគម្រក់ឯង!” នាងឈរឱបដៃ មើលគេ ហើយក៏គ្មានបំណងចង់ជួយគេទេ ។

អេឌែន មិនបានតប បានន័យថាគេយល់ព្រម គេក៏ចង់ដោះស្រាយរឿងជាមួយនាងដែរ បើមិនអ៊ីចឹងស្រីម្នាក់នេះនឹងមកបំផ្លាញគេជាក់ជាមិនខាន ។

ខេតធី កាន់តែឈរមើល កាន់តែទើសភ្នែក អេឌែនដៃតែម្ខាង ពិតជាពិបាកក្នុងការរុំរបួសឲ្យខ្លួនឯងណាស់ ។
“ខ្ញុំជួយ!” នាងជ្រួញចិញ្ចើម និងចូលទៅជួយ យកបង់ពណ៌ស មករុំរបួសឲ្យគេ ដោយតាមកាយវិការនាងមិនពេញចិត្តឡើយ ។

“ខ្ញុំមិនបានឲ្យនាងជួយទេ” អេឌែន ដកដៃចេញពីនាង ឱនមុខយកធ្មេញខាំក្រណាត់រុំ ជាជំនួយជំនួសដៃ ហើយខេត ក៏បណ្ដោយមនុស្សរឹងក្បាលនេះទៅ ដោយខ្ចិលតវ៉ាច្រើន ។

“មិចក៏លោកធ្វើការងារអាក្រក់ទាំងនេះ? លោកឯងចំជាមនុស្សបំពុលសង្គម” ខេត នៅតែនិយាយ មិនឲ្យស្ងាត់ទាល់តែសោះ

“បើមិនដឹងច្បាស់កុំនិយាយច្រើន”

“ខ្ញុំស្អប់មែនទែន អ្នកដែលធ្វើការងារខ្មៅងងឹតដូចជាលោក!”
តុកៗ> ទ្វារបន្ទប់ ក៏ត្រូវបាននរណាម្នាក់គោះ មុននឹងរនាំងទ្វារនោះត្រូវបានបើក កាត់ផ្ដាច់មិនឲ្យអ្នកនាងនិយាយអ្វីបានទៀត

“លោកអេឌែន…” ហ្សូរិច រៀបនឹងនិយាយអ្វីមួយ តែវត្តមានរបស់ខេតធី ធ្វើឲ្យគេត្រូវគាំងអណ្ដាត ។

“មិនអីទេ ហ្សូរិច! ខ្ញុំចាត់ការស្រីម្នាក់នេះបាន…ឯងទៅប្រាប់លោកពូអេនឌី រឿងរបស់ រ៉ូហ្វី.ជី ដែលយើងបានធ្វើការភ្លាត់” ទឹកមុខ អេឌែន ឡើងមាំចំហាយនៃការខឹងក៏ភាយមកតិចៗ តែខេតធី មិនសូវស្គាល់អ្នកកម្លោះនាងមិនដឹងពីអារម្មណ៍គេច្រើនប៉ុន្មានឡើយ ។

“បាទ! សុំទោសលោកអេឌែន ដែលបណ្ដាយឲ្យនាងចូលមក” ហ្សូរិច ឱនមុខសុំទោស មុននឹងបែរខ្លួនទៅវិញ គ្រាន់តែស្ដាប់ការនិយាយរបស់អេឌែន ក៏ដឹងថាភ្នំភ្លើង កំពុងតែជិតផ្ទុះ ។

“នាង!” អេឌែន បន្ទាប់ពីរុំរបួសហើយ គេក៏ហៅនាងដោយការសង្កត់សម្លេងយ៉ាងធ្ងន់ និងដើរទៅរកនាងម្ដងបន្តិចៗ
“យើងជួបគ្នាជាលើកទី២ហើយ ខ្ញុំក៏បានប្រាប់នាងដែរបើជួបនាង ខ្ញុំនឹងបង្រៀននាងឲ្យស្គាល់អ្វីដែលហៅថាឋានសួគ៌” គេបានលើកដៃ គ្មានរបួសមក ច្របាច់ក និងរុញនាងឲ្យអង្គុយលើសាឡុង មុននេះដៃគេឈឺ ទើបទុកឱកាសឲ្យនាង តែពេលនេះលែងមានឱកាសអីទៀតហើយ

“អាឆ្កួត! លែងខ្ញុំ!!” ខេតធី មិនចាញ់ងាយៗ នាងបានច្រានគេចេញ ស្ទុះទៅឆក់យកកាំភ្លើងខ្លីមួយដើម នៅលើតុទៅភ្ជង់គេ
គ្រឹក!> នាងពិតជាអរគុណដែលលោកពូឡេម័ររបស់នាងបានបង្រៀនឲ្យចេះបាញ់កាំភ្លើងការពារខ្លួន
“បើខ្ញុំគ្រាន់តែបាញ់លោក បែបគ្មានបញ្ហាអ្វីឡើយ ព្រោះប៉ាខ្ញុំនឹងដោះស្រាយឲ្យបាន”

អេឌែន ឮបែបនេះយកអណ្ដាតទល់នឹងថ្ពាល់បែបហួសចិត្ត ស្រីម្នាក់នេះបែបធម្មតាឡើយ ។
“នាងចង់យ៉ាងមិចជាមួយខ្ញុំ ក្មេងស្រីទើបនឹងធំដូចជានាង មានសមត្ថភាពយ៉ាងណាទៅ?” អេឌែន គ្រាន់តែឃើញដៃនាងញ័រ គេដឹងបាត់ទៅហើយ ថានាងមិនអាចបាញ់គេបានឡើយ ។

“ធ្វើជាមិត្តប្រុសរបស់ខ្ញុំ ខ្ញុំនឹងទុកជីវីតឲ្យលោក!”
សម្ដីរបស់នាង ធ្វើឲ្យអ្នកកម្លោះសើច នាងមិនត្រឹមតែប្លែកទេ តែនាងរោគចិត្តតែម្ដង

“ចុះបើខ្ញុំមិនព្រម!”

“ខ្ញុំនឹងប្រាប់ប៉ាខ្ញុំ ប្រាប់សាច់ញាតិរបស់ប៉ា ថាឯងរំលោភខ្ញុំ…នោះអាចង្រៃឯងនឹងចូលគុក!!” នាងស្រែកឲ្យគេខ្លាំងៗ និងបោះកាំភ្លើងចោល ទោះយ៉ាងណានាងមិនមែនទមិឡ ចេះតែបាញ់មនុស្សងាយៗទេ ។

“ប៉ារបស់នាងជានរណា? ហេតុអីនាងទុកចិត្តម្លេះថាគាត់អាចជួយនាងបាន? បើខ្ញុំប្រាប់ពីសវតាពិតទៅនាង នាងអាចចំហរមាត់ សុំអង្វរឲ្យខ្ញុំទុកជីវីតក៏ថាបាន”

“លោកឯងអីក៏សម្បើមម្លេះ?...បើខ្ញុំប្រាប់ថា ប៉ាខ្ញុំជា ‘យ៉ុងហ្គី អូសាកៈ’ ហើយក៏ជាគ្រួសារដែលជិតស្និតជាមួយនឹង គ្រួសារ ‘យ៉ាម៉ាហ្សាគិៈ’ ដែរនោះយ៉ាងមិចដែរ?”
សម្ដីនាងគ្រាប់ម៉ាត់ បានលាន់រំពងពេញខួរក្បាលអ្នកប្រុស ។ តាមពិតទៅនាងជាកូនស្រីរបស់លោកម្ចាស់អូសាកៈសោះ ចំជាស៊យមែន គ្រួសារនោះប្រៀបដូចជាសាច់ញាតិរបស់អ្នកប្រុសអ៊ីចឹង បើនាងយករឿងរបស់គេទៅប្រាប់ប៉ារបស់នាង គេនឹងយ៉ាប់ហើយ ព្រោះថាគ្រប់យ៉ាង រឿងជួញដូរអាវុធ អីហ្នឹងឪពុកគេមិនដឹងឡើយ បើរឿងនេះបែកធ្លាយម្ដាយរបស់គេក៏ស៊យដែរ ។

“យ៉ាងមិចទៅហើយលោក អេឌែន វ៉ាយ.ខេ…ខ្លាចហើយមែនទេ?” ខេតធី ដូចមានអំណួតលើខ្លួនឯងណាស់ សំអាងថាគ្រួសារនាងធំ មានខ្នងបង្អែកច្រើន អ្នកណាឮដឹងតែចំហមាត់ដូច អេឌែនចឹង ។

“ស្រីបិសាច! នាងពិតជាឃោឃៅណាស់ បើខ្ញុំសម្លាប់បំបិតនាង តើនរណាដឹង?” អេឌែន ចុងក្រោយដើរដល់ផ្លូវទាល់ រើខ្លួនចេញពីក្រញ៉ាំបិសាចលែងរួច ។

“លោកសម្លាប់ខ្ញុំ ដែលជាគ្រាប់ពេជ្រ របស់អូសាកៈ គិតឬថាលោករួចខ្លួន?….អូហ៍!មែនហើយលោកពូរបស់ខ្ញុំជាប៉ូលីសអន្តរជាតិទៀតផងណា៎ មុននឹងសម្លាប់ខ្ញុំ ត្រូវពិចារណាឲ្យមែនទែន” ខេតធី ស្រីស្រស់ញញឹមក្របួចមាត់ក្នុងនាមនាងមានប្រៀបជាងគេ ។

“ស្រីឆ្កួត! ខ្ញុំមិនដែលឃើញអ្នកណាបង្ខំមនុស្សប្រុស ឲ្យព្រមធ្វើសង្សារ ដូចជានាងឡើយ!” អេឌែន គ្រវីក្បាល បើគេមិនព្រម ច្បាស់ជានារីម្នាក់នេះ ទៅប្រាប់ឪពុកនាងជាមិនខាន គេជឿលើកែវភ្នែកឆ្នាស់ឆ្នើមមួយគូនេះថាហ៊ានថា ហ៊ានធ្វើ ។

“ពេលនេះលោកគ្មានជម្រើសទេ! ត្រូវតែព្រមធ្វើសង្សារ ទី៩៩ របស់ខ្ញុំ!!”

“ព្រះ!!” អេឌែន យកដៃទប់ក្បាល បើគេស្ដាប់មិនច្រឡំនាងមានសង្សារដល់ទៅ ៩៨នាក់ រួចទៅហើយ ។

“តែពួកយើងទាំងពីរ មិនដែលស្រលាញ់គ្នាទេ ពួកយើងទើបតែជួបគ្នាពីរដងតែប៉ុណ្ណោះ….ហើយខ្ញុំក៏មិនមានគម្រោងចង់មានសង្សារដែរ”

“មិនមែនជាបញ្ហារបស់ខ្ញុំទេ!....ព្រោះខ្ញុំជាប្រភេទមនុស្ស អាចស្រលាញ់តាមក្រោយបាន-”
“សម្រេចថាលោកព្រមជាមួយខ្ញុំហើយ!”  ថាចប់ នាងក៏គ្រវីសក់ យកកាបូប និងដើរទៅរកទ្វារកញ្ចក់ដែលនាងចូលមកមុននេះ រៀបចំខ្លួនផ្លោះបង្កាន់ដៃចុះទៅក្រោមវិញ នេះបានដូចពាក្យគេនិយាយមែន ‘មកតាមណា ទៅវិញតាមនោះ’ ។

......
ចា៎! សូមអរគុណ សុំជំរាបលា 🤣

Continue Reading

You'll Also Like

4.6K 62 9
5 kids that have been neglected, abused, and fed up by their parents have had enough, it was time after many years, it was time that they roam free...
5.7K 134 23
គូរដណ្តឹងរបស់ខ្ញុំដែរបាត់ខ្លួនទៅ១០ឆ្នាំគ្មានដំណឹង ចុងក្រោយនាងក៏បង្ហាញខ្លួនមកវិញសារជាថ្មីម្តងទៀត ។ ខ្ញុំមិនអោយនាងរបូតចេញពីដៃខ្ញុំនោះទេម្តងនេះ។
2.8M 161K 50
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
3.7M 293K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...