‼️💲កម្មសិទ្ធ Billionaire💲‼️

By Jack_taegukkll

29.8K 2.5K 113

កម្មសិទ្ធរបស់នាយនរណាក៏គ្មានសិទ្ធប៉ះ!! Yoonmin BL Yoongi Top By:Jack 20/12/23 More

ផ្តើមរឿង
Ep01:ឯងទៀតហើយ?!
Ep02:តាមដាន
Ep03:ខ្ញុំមិនបានចង់អោបគេទេ!
Ep04:សម្បូរអ្នកចាប់អារម្មណ៍ឯងយ៉ាងនេះ?
Ep05:លែងខ្ញុំ!
Ep06:នរណាខ្លាចលោក?!
Ep07:ព្រមក៏បាន🔥
Ep08:ចាំមើលយើងដាក់ទោសឯងយ៉ាងមិច!!
Ep09:ខឹងរឿងអី?
Ep10:នរណាអោយធ្វើការ?
Ep11:ដៃទៅត្រូវនឹងអី?!!
Ep12:យើងនឹងព្យាយាមយល់ពីឯង
Ep13:ថើបពេកខ្ញុំគិតលុយ🔥
Ep14:បើមុតដៃទៀតគិតយ៉ាងមិច?
Ep15:ប្តូរមកបងសម្លាញ់វិញបានទេ?
Ep16:ចុះស្រលាញ់ទេ?🔥
Ep17:ប្រាប់ខ្ញុំធ្វើអី?
Ep18: ហេតុអីធ្លាក់ទឹក?
Ep19:ម៉ាក់?!
Ep20:បើមានរឿងអីប្រាប់ម៉ាក់បាន
Ep21:បើឯងមិនជឿចាំតែមើលទៅ!
Ep22:កូនចង់ធ្វើទេ?
Ep23:ពិនិត្យDNA
Ep24:វាកំពុងតែចាប់ផ្តើមហើយ
Ep25:អោយយើងចាត់ការអោយទេ?
Ep26:ដុតចោលអោយអស់ទៅ!
Ep28:អរគុណបងណាស់
Ep29: អេតាស៊ីវិល
Ep30:អូនគឺក្បាលខូចជាង
Ep31: មករកកូន!
Ep32:រសជាតិយ៉ាងមិចដែរ?
Ep33: កូនសប្បាយចិត្តទេ?

Ep27:កូនម៉ាក់

593 64 2
By Jack_taegukkll


បន្ទាប់ពីជួបជុំគ្នាដល់រសៀលទើបម្នាក់ៗត្រឡប់ទៅផ្ទះវិញរៀងខ្លួននៅសល់តែសមាជិកគ្រួសារដែលនៅមើលថែប៉ុណ្ណោះ។លោកស្រីហានស៊ូមិនបានមកមើលមិត្តផ្ទាល់នោះទេបានតែខលសួរសុខទុកព្រោះតែគាត់រវល់ហើយក៏មិនភ្លេចដែរពីការណាត់ជួប លោកស្រីអ៊ូលហ៊ីនឹងសម្រាកអោយដល់ថ្ងៃណាត់ដើម្បីអោយបានជួបគ្នានៅមន្ទីរពេទ្យនឹងបានពិនិត្យDNAមើលតែម្តង។

"អ្នកម៉ាក់សម្រាកទៅឯអូនក៏ដូចគ្នាចាំបងនៅមើល"

"បងមិនទៅធ្វើការវិញទេមែនទេ?"នាយតូចងើយមុខសួរនាយ

"បងធ្វើអស់ហើយណាមួយទុកចោលកន្លះថ្ងៃក៏មិនអីដែរស្អែកចាំធ្វើសរុបក៏គ្មានបញ្ហា"

"អឺមអូនគេងក៏បាន"នាយបានអោយម៉ែដោះទៅសម្រាកទុកនាយនៅមើលអ្នកម៉ាក់ពីរនាក់រាងតូច។នាយតូចក្រោកទៅរៀបចំអោយលោកស្រីអ៊ូលហ៊ីសម្រាន្តអោយស្រួលទើបគេទៅគេងនៅគ្រែក្បែរនោះ។លោកស្រីអ៊ូលហ៊ីបានតែញញឹមមើលមុខនាយតូចដែលគាត់គិតថាកូនប្រសារគាត់ពូកែណាស់ថែមទាំងមានចិត្តទៀតផង គាត់មិនដឹងថាអ្នកផ្សេងអាចធ្វើដូចគេឬអត់ទេតែគាត់មានអារម្មណ៍ថាសំណាងណាស់កូនប្រុសគាត់ភ្នែកមុតពិតមែន។

យ៉ុនហ្គីអង្គុយសាឡុងចាំមើលអ្នកលើគ្រែទាំងពីរគេងឯនាយក៏មើលឯកសារតិចតួចខ្លាចថាមាននរណាផ្ញើររបាយការណ៍អីមកនាយនឹងបានពិនិត្យមុន។មើលបានមួយសន្ទុះសារក៏លោតមកដែលវាជារបស់ជុងហ្គុកផ្ញើរមកជាមួយរូបភាពស៊ុងកាងត្រូវកូនចៅជុងហ្គុកវាយយ៉ាងដំណំនៅឃ្លាំងចាស់មួយ។ជុងហ្គុកបានផ្ញើរទីតាំងអោយយ៉ុនហ្គីឯអ្នកដែលបានត្រឹមញញឹមសរសើរមិត្ត
គេពិតជាលឿនរហ័សទាន់ចិត្តពិតមែន យប់នេះនាយនឹងចាត់ការមិនខានចាំតែមើលចុះ។

*យប់

"សឺត!បងមានការរវល់ប្រហែលយប់បន្តិចបងមកវិញ"
យ៉ុនហ្គីអោនថើបថ្ងាសនាយតូចបន្តិចទើបប្រាប់គេតាមក្រោយ។

"យ៉ុន កូនទៅណា?"

"កូនមានការងារជាមួយជុងហ្គុកបន្តិចប្រហែលយប់បន្តិចទើបមកវិញ ម៉ាក់កុំបារម្ភអីបន្តិចទៀតស៊ូហ៊ុនមកកំដរម៉ាក់និងជីមីនហើយ"នាយទៅមិនភ្លេចខលហៅមិត្ត
អោយមកជួយកំដរម៉ាក់នាយទោះស៊ូហ៊ុនចង់ទៅដែរក៏មិនអោយទៅដែរចុងក្រោយមានតែមកជួយមើលអ្នកមីងព្រមជាមួយកូនចៅជុងហ្គុកយាមនៅខាងក្រៅបីបួននាក់។

"ឆាប់មកវិញណា"

"បាទ"នាយញញឹមរួចក៏ចាកចេញទៅដែលស្នាមញញឹមមុននេះក៏រលុបជំនួសអោយទឹកមុខរាបស្មើ
គួរអោយខ្លាចដើរចេញទៅ។

*ឃ្លាំង

យ៉ុនហ្គីបានមកដល់ទីតាំងដែលជុងហ្គុកបានផ្ញើរអោយ
គ្រាន់តែចុះពីឡាន កូនចៅជុងហ្គុកក៏នាំគននាមកទទួល
ជូនទៅខាងក្នុង។

"ហ្ហឹសឯងមកហើយហ្ហេស?"ស៊ុងកាងសើចទាំងដែលមុខនាយបែកឈាមដោយសារកូនចៅជុងហ្គុកវាយ ខ្លាចជាប់ចំណងអោបនឹងតុ។

"ស្រួលខ្លួនដែរទេ?"យ៉ុនហ្គីស៊កហោប៉ៅដើរចូលមកទាំងញញឹមធម្មតាតែក្នុងចិត្តមិនធម្មតាទេ នឹកឃើញពេលម៉ាក់នាយគ្រោះថ្នាក់វាមើលទៅពិតជាសាហាវណាស់សំណាងដែលគាត់អាចគេចផុត។

"មិនស្គៀបទេសម្លាញ់"ស៊ុងកាងញញឹមឌឺយ៉ុនហ្គីវិញយ៉ាងសង្ហារឯជុងហ្គុកអង្គុយមើលធម្មតាចាំមើលថាមិត្ត
នឹងធ្វើបែបណាបើសិនមិនហ៊ានទុកអោយគេជាអ្នកចាត់ការព្រោះខ្នាញ់នឹងអាទឹកមុខញញឹមឌឺមាត់សុទ្ធតែឈាមនឹងដល់ហើយ។

"ប្រហែលជាចង់បានថែមហើយមើលទៅ"យ៉ុនហ្គីស៊ីញ៉ូអោយកូនចៅជុងហ្គុកធ្វើទារុណកម្មបន្តដោយនាយទៅអង្គុយក្បែរជុងហ្គុកដែលចាក់ស្រាចាំនោះជាស្រេច។

"នេះរបស់ឯងចង់បាន"ជុងហ្គុកបោះកាំភ្លើងអោយយ៉ុនហ្គីដែលដាក់ខ្លួនអង្គុយមិនបាន1វិ ផង។

"អឺម"យ៉ុនហ្គីក្រហឹមលើកស្រាមកផឹកមុននឹងមើលទៅអ្នកដែលត្រូវទារុណកម្មស្រែកដោយការឈឺចាប់ទាំងទឹកមុខស្មើស្ងប់។

"មិនស្គៀបតែក៏ស្រែកឮដល់ហើយ"ជុងហ្គុកមិនភ្លេចនិយាយឌឺវិញទាំងលើកស្រាមកផឹកយ៉ាងឆ្ងាញ់ព្រមជាមួយការអស់សំណើច។

"បើខ្លាំងដោះលែងយើងហើយវាយមួយទល់មួយទៅកុំបានតែមាត់អ្ហា!!"

"ហ្ហឹស!សម្បិត្តត្រឹមកូនចៅយើងប៉ះមិនបានផងចង់ប៉ះយើងឬ?គួរអោយអស់សំណើច!ឯងគិតថានរណាទៅចាញ់បោកល្បិចកំពិកំប៉ុករបស់ឯងនោះ?"ជុងហ្គុកអស់សំណើចពេលឮស៊ុងកាងនិយាយ

"ឯងមិនខ្លាំងអោយដូចមាត់ឯងទៅចាំបាច់ធ្វើឆ្កែកន្ទុយខ្វៀនបានត្រឹមលបខាំគេពីក្រោយខ្នងធ្វើអី?ឬឯងគ្មានសមត្ថភាពតតាំងជាមួយយើង?"យ៉ុនហ្គីតបវិញដោយការសើចតិចៗបើគេធ្វើទង្វើដូចមាត់និយាយម៉្លេះក៏មិនត្រូវជួបរឿងបែបនេះដែរ។

"យើងអោយឯងបោះចោលគំនុំតាំងពីប៉ុន្មានឆ្នាំមុនតែឯងបែរជាអោបក្រសោបដោយភាពល្ងង់ខ្លៅទៅវិញ!ឯងឃើញលទ្ធផលរបស់ឯងទេ?"យ៉ុនហ្គីក្រោកទៅនិយាយដាក់អ្នកខាងនោះខ្លាំងៗក្រោយបក់ដៃអោយកូនចៅឈប់ធ្វើទារុនកម្មសិន។

"បិទមាត់ឯងទៅ!!បើកុំតែដោយសារឯងក៏យើងមិនក្លាយទៅជាបែបនេះ!"ស៊ុងកាងសម្លុតទៅយ៉ុនហ្គីវិញទាំងខឹងដែលនាយមករំលឹកពីរឿងនេះ។

"ឯងនិយាយមកថាយើងខុសអី?សុខៗឯងក៏មកស្អប់គុំ
យើងចាត់ទុកយើងជាសត្រូវទាំងដែលវាមិនមែនជាកំហុសរបស់យើង?!!មនុស្សស្រីម្នាក់ឯងមើលថែមិនបានខ្លួនឯងៗមកបន្ទោសយើងដែលមិនដឹងរឿង?ឯងក៏ដឹងថាយើងមិនបានស្រលាញ់នាង!!"

"ឯងបដិសេដនាងតែឯងក៏ទៅយល់ព្រមទទួលស្នេហាពីសាអ៊ុនអ៊ីចឹងហ្ហេស?"បើកុំតែទង្វើរបស់គេម្តេចនាងអាចនឹងសម្លាប់ខ្លួនបានទៅប៉ុន្នឹងគេមិនទទួលស្គាល់កំហុសទេឬ?

"ឯងសុខចិត្តដែរឬពេលដែលមនុស្សដែលឯងស្រលាញ់ក្លាយជាសង្សារមិត្ត?ឯងធ្វើចិត្តបានដែរ?ឯងនិយាយមក!!ទាំងហ្យូអ៊ីននិងសាអ៊ុនយើងមិនបានស្រលាញ់!នោះជាការផ្សំផ្គុំឯងជាមិត្តយើងឯងក៏ដឹងតែឯងបែរជាឆ្គួតព្រោះមនុស្សស្រីម្នាក់ហើយស្អប់យើងដែលជាមិត្តគ្នាតាំងពីក្មេងទៅវិញ!!"

"បើឯងមិនបដិសេដ នាងក៏មិនស្លាប់ហើយយើងនឹងនាងក៏អាចសាងស្នេហាជាមួយគ្នាបានតែគ្រប់យ៉ាងមកពីឯង!!"

"ឯងនៅតែគិតមិនយល់ទៀតហ្ហេសឆយ ស៊ុងកាង!!!
ក្រែងឯងតាមនាងណាស់មិនអ៊ីចឹង?ហេតុអីក៏ឯងមិនចេះការពារនាងយល់ចិត្តនាងអោយនាងបានឃើញទង្វើល្អរបស់ឯងខ្លះ?ហេតុអីឯងនៅតែចោទយើង?យើងទទួលស្គាល់ថាយើងបដិសេដវាជារឿងមួយហើយហេតុផលមួយទៀតនោះក៏ព្រោះតែឯងដែរ"យ៉ុនហ្គីស្ទុះទៅក្របួចកគេនិយាយទាំងខឹង គេគិតថានាយបដិសេដហើយនាងសម្លាប់ខ្លួន?គេគិតបានតែប៉ុន្នឹងទេហ្ហេស?ទាំងដែលយ៉ុនហ្គីបដិសេដនាង1ខែក្រោយទើបនាងសម្លាប់ខ្លួនតែគេបែរជាចោទថាយ៉ុនហ្គីជាដើមហេតុដែលនាងសម្លាប់ខ្លួនគេមិនគិតថាមកពីមូលហរតុផ្សេងទេឬ?

"តែនាងស្រលាញ់ឯង!!ឯងគ្រាន់តែយល់ព្រមសិនក៏វាមិនអីដែរតែឯងបែរជាបដិសេដហើយនិយាយថាធ្វើដើម្បីយើងទាំងដែលនាងមិនចាប់អារម្មណ៍យើងនឹងហ្ហេស?"

"ឯងឆ្គួតហើយអាចង្រៃ"គេនៅតែមិនយល់ថានាយធ្វើដើម្បីគេហេតុអីក៏ខួរគេពិបាកទទួលយកការពិតខ្លាំងម៉្លេះ!!គេមិនយល់ថាការយល់ព្រមគឺផ្តល់ក្តីសង្ឃឹមអោយនាងកាន់តែខ្លាំងទេមែនទេ?បើសិននាយទៅធ្វើបាបចិត្តនាងតើគេទ្រាំងបានទេ?គេពិតជាពិបាកពន្យល់គេខ្លាំងណា។ដោយអត់ទ្រាំមិនបានយ៉ុនហ្គីក៏វាយនាយមួយដៃមួយទំហឹងដល់ខ្ទាតឈាមចេញមក។

"ទោះយើងនិយាយអ្វីក៏លែងចូលខួរឯងហើយព្រោះឯងមានតែការខឹងស្អប់គុំគួនយើង"

"ទោះឯងនិយាយដល់ស្លាប់ក៏ហ្យូអ៊ីនមិនអាចរស់ឡើងវិញដែរ"

"អានេះឆ្គួតនឹងស្រីដល់ខ្វាក់ភ្នែកហើយអាយ៉ុនចាត់ការទៅយើងទើសភ្នែកណាស់"ជុងហ្គុកតឹងទ្រូងជំនួសនិយាយឡើងខ្ទរឃ្លាំងហើយអានោះគ្មានជ្រាបខួរអីតិចមិនដឹងប្រឹងនិយាយរកងាប់ស្អីទេ។

"សម្លាប់យើងមក!យើងចង់ទៅរស់នៅជាមួយហ្យូអ៊ីន"

"យើងជូនពរឯងអោយស្រលាញ់គ្នានៅជាតិមុខហើយពួកយើងកុំជួបគ្នាទៀតអី*ផាំងៗ"យ៉ុនហ្គីខាំមាត់ញ័រដៃ
ព្រោះតែនាយត្រូវសម្លាប់មិត្តតាំងពីក្មេងផ្ទាល់ដៃវាធ្វើអោយនាយឈឺចាប់នឹកអនុស្សាវរីយ៍ល្អៗដែលពួកគេធ្លាប់មានជាមួយគ្នានឹកគ្រប់យ៉ាង។

ក្រោយបីបានបញ្ចប់ជុងហ្គុកក៏បានអោយកូនចៅរៀបចំដុតឃ្លាំងចោលកុំអោយបន្សល់ទុកដានអ្វីអោយសោះ។

*3ថ្ងៃកន្លងទៅ

វាក៏ដល់ថ្ងៃកំណត់ដែលលោកស្រីអ៊ូលហ៊ីណាត់ជាមួយលោកស្រីហានស៊ូហើយក៏ជាថ្ងៃដែលលោកស្រី
អ៊ូលហ៊ីគាត់ចេញពីមន្ទីរពេទ្យដូចគ្នា។គាត់បានធូរច្រើនហើយត្រូវចេញតាំងពីម្សិលមិញតេលិកស្រីចង់នៅសម្រាកមួយថ្ងៃទៀតអោយដល់ថ្ងៃណាត់កុំអោយពិបាកទៅមក។

"ឯងបានធូរហើយហ្ហេស?"លោកស្រីហានស៊ូអង្គុយនិយាយជាមួយលោកស្រីអ៊ូលហ៊ីតាំងពីព្រឹករហូតដល់គាត់ផ្លាស់សម្លៀកបំពាក់អ្នកជម្ងឺចេញរួចរាល់។គាត់និយាយផងងាកមើលអ្នកអង្គុយក្បែរលោកស្រីអ៊ូលហ៊ីផងពិតជាដូចខ្លាំងណាស់ដូចសឹងតែគាត់គិតថាជាគេទៅហើយ។

"យើងលែងអីហើយឯងកុំបារម្ភអីដល់ពេលហើយយើងជូនទៅពិនិត្យ"

"គឺយើង"គាត់ហាក់ដូចជាខ្លាចៗទើបលោកស្រីអ៊ូលហ៊ីលួងលោមឯជីមីនមិនដឹងរឿងតែក៏ត្រូវអ្នកម៉ាក់នាំទៅជាមួយផងដែរ។

មកដល់បន្ទប់ពិនិត្យ លោកស្រីអ៊ូលហ៊ីក៏ចូលទៅជាមួយដោយគ្រាន់តែត្រូវការសរសៃរសក់អ្នកទាំងពីរប៉ុណ្ណោះ។

"លទ្ធផលនឹងចេញនៅ2-5ថ្ងៃក្រោយធ្វើតេស្ត ពេលចេញខាងខ្ញុំនឹងខលប្រាប់"

"ចា៎ អរគុណលោកគ្រូពេទ្យ"អ្នកទាំងបីចេញមកវិញជាមួយស្នាមញញឹមជជែកគ្នាឯជីមីនចេះតែញញឹមដែរតែមិនដឹងពួកគេនិយាយពីអ្វី។

"កូនមិនឆ្ងល់ទេឬថាម៉ាក់អោយកូនពិនិត្យអ្វី?"

"DNAមែនទេម៉ាក់?"

"ពិតមែនហើយម៉ាក់ចង់ដឹងថាពិតឬមិនពិតពេលនោះកូននឹងបានដឹងថានរណាជាម៉ាក់ពិតប្រាកដ"លោកស្រីអ៊ូលហ៊ីញញឹមអង្អែលក្បាលគេថ្នមៗឯលោកស្រីហានស៊ូ
បានតែញញឹមសម្លឹងមើលទឹកមុខរបសគេ គាត់ពិតជាចង់អោបណាស់តែខ្លាច គ្រាន់តែបានឃើញមុខគាត់សប្បាយចិត្តណាស់ហើយ។

"បាទ"នាយតូចញញឹមឆ្លើយព្រមទាំងងាកមើលមុខលោកស្រីហានស៊ូទាំងញញឹម។

"ឯងមិនចង់អោបគេទេឬ?"លោកស្រីអ៊ូលហ៊ីសួរមិត្តដែលគិតតែពីសម្លឹងមិនហ៊ានធ្វើអី។

"បានដែរឬ?"

"ច្បាស់ជាបានមែនទេកូនមីន?"

"បាទ"លោកស្រីហានស៊ូគ្រាន់តែបានឮក៏ចូលមកអោបគេយ៉ាងណែនដោយអារម្មណ៍ល្អឯជីមីនស្រាប់តែទទួលបានអារម្មណ៍ប្លែកពេលបានអោបគាត់ប្រៀបដូចជាអោបយ៉ុនហ្គីយ៉ាងចឹងមិនដូចកាលពីអ្នកបន្លំដែលបានអោបគេលើកមុនទេគឺគ្មានអារម្មណ៍អ្វីទាល់តែសោះតែលើកនេះគេទទួលបានអារម្មណ៍កក់ក្តៅពិតប្រាកដទើបនាយតូចញញឹមអោបគាត់ណែនវិញដូចគ្នា។

រយៈពេលច្រើនថ្ងៃកន្លងទៅទើបលទ្ធផលក៏បានមកដល់ លោកស្រីហានស៊ូចោលការងារដើម្បីមកផ្ទះលោកស្រីអ៊ូលហ៊ីដើម្បើមើលលទ្ធផលថាវាពិតឬអត់គាត់មានអារម្មណ៍ថាបុកពោះតែពីចេញពីផ្ទះមក។

*វិមានមីន

លោកស្រីហានស៊ូប្រញាប់ចូលទៅខាងក្នុងដើម្បីចង់ដឹងលទ្ធផលដែលមានលោកស្រីអ៊ូលហ៊ី ជីមីន ម៉ែដោះរួមជាមួយនឹងអ្នកបម្រើដែលឈរដូចរាល់ដងក្រោយពីរួចការងារ។

"ឯងមកហើយឬ?"លោកស្រីអ៊ូលហ៊ីនិយាយទាំងញញឹមហាក់ដូចបានមើលលទ្ធផលរួចហើយអ៊ីចឹង។

"តើយ៉ាងមិចដែរ?ឯងបានបើកមើលហើយឬនៅ?"មុននេះឃើញញញឹមសោះគ្រាន់តែគេសួរម្តេចម្នាក់ៗទម្លាក់ទឹកមុខអ៊ីចឹង?កុំថាតែលោកស្រីអ៊ូលហ៊ីគឺមួយផ្ទះតែម្តងដូចដាក់មោគ្នាយ៉ាងអ៊ីចឹង។

"អ៊ូលហ៊ីឯងកុំលេងសើចទៅមើល"

"ឯងបើកមើលខ្លួនឯងទៅ"គាត់ប្រញាប់ទាញឯកសារមកបើកមើលយ៉ាងលឿនព្រោះចង់ដឹងតែបេះដូងលោតចង់ចេញមកក្រៅទៅហើយ។

"នេះ?!"

"យ៉េ!!!ទីបំផុតឯងរកកូនឯងឃើញហើយសប្បាយចិត្តទេ?"លោកស្រីអ៊ូលហ៊ីក្រោកទះដៃឯអ្នកផ្សេងទៀតក៏នាំគ្នាទះដៃអបអរមានទាំងប្រដាប់បាញ់ដូចខួបកំណើតទៀតផង។

"ក-កូន កូនម៉ាក់"លោកស្រីហានស៊ូជ្រុះក្រដាសទម្លាក់កាបូបទឹកភ្នែកហូរមកសម្លឹងទៅជីមីនដែលឈរញញឹមទាំងយំ ទីបំផុតគេរកម៉ាក់គេឃើញហើយគេមិននឹកស្មានថាអាចបានជួបគ្នាបែបនេះទេពិតជាអរគុណដល់ម៉ាក់ក្មេកនិងមនុស្សជាទីស្រឡាញ់របស់គេណាស់។

"ម៉ាក់"នាយតូចពោលហៅម៉ាក់បង្កើតជាលើកទីមួយទាំងសប្បាយចិត្តម្នាក់ៗយំខ្លាំងណាស់សូម្បីអ្នកជុំវិញក៏ទប់ទឹកភ្នែកមិនជាប់ដែរ។

"អោយម៉ាក់សុំទោសកន្លងមក ម៉ាក់ស្មានតែប្រុសចង្រៃនោះសម្លាប់កូនម៉ាក់ទៅហើយម៉ាក់សុំទោសដែលទុកអោយកូនរងទុកយូរយ៉ាងនេះម៉ាក់សុំទោស"

"ហ្ហឹកៗកូនមិនបានខឹងម៉ាក់ទេហ្ហឺ"គេមិនបានខឹងដូចពីដំបូងដែលគេគិតថាគាត់បោះបង់នោះទេផ្ទុយទៅវិញគេចង់ជួបគាត់សួរគាត់ពីរឿងខ្លះប៉ុណ្ណោះតែពេលនេះគេលែងឆ្ងល់លែងខឹងគាត់ហើយ។

"សឺតៗ!ម៉ាក់ស្រលាញ់កូនណាម៉ាក់សុំទោស"

រីករាយចូលឆ្នាំចិន♥️新年快乐♥️
To be continued.....
សរសេរដោយ៖ រ៉ាជេក៍♥️


Continue Reading

You'll Also Like

38.1K 2K 6
ប្រលោមលោកភាគខ្លីៗប្រុសនិងប្រុស... Jungkook ft Taehyung Jk Top / Tae btt
67.9K 3.9K 31
"មនុស្សរបស់ខ្ញុំនរណាហ៊ានប៉ះសូម្បីតែបងក៏ខ្ញុំមិនទុកដែរ!!!" ជុងហ្គុក jk : top tae : btt
594K 63K 25
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...
1.7M 94.9K 87
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...