Ep05:លែងខ្ញុំ!

906 81 5
                                    


     Yoongiចេញពីបន្ទប់ទឹកទាំងក្រពុលមុខលើសដើម
ពេលចង់បញ្ចេញអារម្មណ៍ដែលឆ្គួតឡប់ពេលឃើញក្មេងនោះស្និតស្នាលនិងមិត្តតែវាបែរជាកាន់តែអារម្មណ៍មិនល្អថែមពេលបានជួបជាមួយមនុស្សដែលតែងតែតាម
និយាយស៊កសៀតអោយនាយ។មកវិញនាយអង្គុយគិត
តែពីផឹកដូចSohunយ៉ាងចឹងហើយនាយក៏អង្គុយជាមួយគេដែរព្រោះAikoទៅអង្គុយជាមួយJieunហើយ។

   "ជល់"ពីរនាក់គេគិតតែពីជល់ដូចជាត្រូវដងត្រូវផ្លែគ្នាណាថហងៃនឹងរាល់ដងផឹកមិនសូវច្រើនផងថ្ងៃនឹងដាក់ឡើងចង់លិចខ្លួន។

   "តើពីរនាក់នោះគេកើតអី?មុននេះYoongiមិនអីផងហេតុអីសុខៗក៏ស្រាប់តែទៅផឹកជាមួយប្រុសចង្រៃនោះ?"Aikoកេះមិត្តអោយមើលទៅពីរនាក់នោះឃើញថា
អង្គុយតែពីផឹកអត់និយាយអ្វីមួយម៉ាត់Sohunធ្លាក់ភ្នែកហើយតែនៅជល់មិនឈប់ទៀតនរណាជូនទៅវិញទេ។

   "ពួកគេជាមិត្តតែបានជិតគ្នាគេផឹកចឹងហើយឯងឈប់ឆ្ងល់ទៅ"JieunនិយាយហើយទើបAikoឈប់និយាយបែរមកផឹកនិយាយលេងជាមួយមិត្តវិញ។មើលទៅល្អដែរហៅមកជួបជុំផឹកជុំគ្នាតែមកនិយាយម្នាក់មួយគូរៗទៅវិញ

   "ខ្ញុំត្រូវទៅវិញហើយមិនអាចកំដរលោកយូរទេភ្ញៀវក៏ចូលមកច្រើនលាសិនហើយ"Jiminក្រោកមុននឹងនិយាយទាំងញញឹម

   "អរនេះខ្ញុំអោយអរគុណដែលកំដរនិយាយ"Jackហុច
លុយអោយនាយតូចរួចទើបនិយាយទាំងញញឹមគេចូលចិត្តនាយតូចណាស់ គេពូកែនិយាយមែនទែន។

  "អរគុណដូចគ្នា"គេទទួលលុយរួចក៏ចាកចេញទៅ Jackនៅសម្លឹងមើលដំណើរហើយទើបងាកមកមើលមិត្តៗវិញតែពេលងាកមកក៏ឃើញថាមិត្តសម្លឹងគេវិញគ្រប់គ្នា

  "ស្អីរបស់ពួកឯង"

  "យើងទេដែលត្រូវសួរឯងបបួលមកជួបជុំតែក៏ទៅនិយាយតែពីរនាក់ទុកពួកយើងចោលនៅមានមុខមកសួរទៀតណ៎កឃើញមិត្តឯងខូចចិត្តផឹកឡើងធ្លាក់ភ្នែកទេ?"
Aikoដាក់ប្រាវៗពេលនាយសួរធ្វើដូចមិនដឹងអី

  "សុំទោសៗរវល់តែជក់មាត់តោះម៉ោះជល់មក Sohunខាំយើងជូនទៅផ្ទះ"

   "យើងទៅដេកជាមួយឯង"

  "អឺៗម៉ោះៗ"និយាយហើយក៏នាំគ្នាជល់កែវ ញាំផង ផឹកផង រាំផង Sohunគ្មាននរណាចាប់ឈ្នះទេទៅរាំជិតស្រីៗនិយាយពីបន្លំតោងចង្កេះគេវិសនឹងត្រូវសង្សារគេវាយបានគ្នីគ្នាទៅជួយឃាត់ទាន់។

‼️💲កម្មសិទ្ធ Billionaire💲‼️Dove le storie prendono vita. Scoprilo ora