ស្វាមីវិកលចរិក (Khmer transla...

By janrae_tyu

37.8K 2.8K 354

យើងអាចជាមនុស្សឆ្កួត យើងអាចជាមនុស្សរោគចិត្ត យើងក៏អាចសម្លាប់នរណាម្នាក់នៅពេលណាក៏បាន ប៉ុន្តែរឿងនេះមានករណីលើកលែងតែ... More

CHAPTER 1:អកុសល
CHAPTER 2: ថ្ងៃដំបូង
CHAPTER 3: TITICHAROENRAK FAMILY
CHAPTER 4: អាហារពេលល្ងាច
CHAPTER 5:នឹកស្មានមិនដល់
CHAPTER 6:ធ្វើជាមិត្ត
CHAPTER 7: ប៉ះ
CHAPTER 8: អារម្មណ៏នៃការប៉ះ
CHAPTER 9: រសជាតិឆ្ងាញ់
CHAPTER 10: មរតក
CHAPTER 11: ជ្រើសរើស
CHAPTER 12: ការស្លាប់ដ៏តក់ស្លុត
CHAPTER 13 : បារីផ្អែម (18+)
CHAPTER 14: អ្នកបម្រើផ្ទាល់ខ្លួន
CHAPTER 15 : រៀបការ??
CHAPTER 16 : ចង្វាក់បេះដូង
CHAPTER 17 : ភូវិន
CHAPTER 18 : កម្តៅឡើង
CHAPTER 19: អំណាច
CHAPTER 20: សាកសមនឹងគ្នាណាស់
CHAPTER 22: ស្វាមីតូច
CHAPTER 23 : លោកប្រុស ណូរ៉ាវីត និង ស្វាមីតូច
CHAPTER 24 : សេចក្តីស្រឡាញ់
CHAPTER 25 : នៅទីបញ្ចប់ អូនជ្រើសរើសការចាកចេញពីបង
CHAPTER 26: សន្យា
CHAPTER 27 :ជនសង្ស័យ
CHAPTER 28 : វិលត្រឡប់ 18+
CHAPTER 29 : ឧបាយកល
about another story

CHAPTER 21 : ភ្ជាប់ពាក្យ

1.1K 112 26
By janrae_tyu

ជាមួយនឹងរូបរាងដ៏ប្លែក និងស្ទីលដ៏ទាក់ទាញរបស់លោកប្រុសទីបួនជេមបានទទួលជោគជ័យក្នុងការធ្វើឱ្យមនុស្សគ្រប់គ្នាដែលមានវត្តមាននៅក្នុងផ្ទះភ្ញាក់ផ្អើលរហូតដល់មានភាពចាប់អារម្មណ៌និងមើលគ្រប់សកម្មភាពរបស់គេ ។ ជេមបានដើរយឺតៗប៉ុន្តែជាមួយនឹងជើងវែងៗ ជំហាននីមួយៗលឿនណាស់ រួចក៌បោះជំហានសម្តៅមកតុអារហារនោះ

ឯលោកកូតមើលទៅមានមោទនភាព ញញឹម រួចក៏និយាយទៅកាន់កូនប្រុសពៅរបស់គាត់

“ជេមមីណាយ មក!មកអង្គុយចុះ!" គាត់បានចង្អុលទៅកន្លែងអង្គុយទទេ ក្បែរជុង ហើយទល់មុខរីមតា
ឮដូច្នោះ រីមតាក៏ស្រឡាំងកាំងវិញភ្លាម ភ្លាមនោះគេបានក៏អង្គុយអោយត្រង់ ហើយនៅពេលនោះរីមតាក៏ងាកមើលមុខនាយក្រាស់ភ្លាមៗប៉ុនែ្តបែរជាឃើញថាកែរភ្នែកនោះកំពុងសម្លឹងមើលនាយ​ល្អិតដែលឈរនៅជិតទីនោះទៅវិញ ប៉ុនែ្តរឿងដែររីមតាមិនដែលដឹងនោះគឺថា នាយក្រាស់ដែលចុះមកមិនមែនដើម្បីគូដណ្តឹងរបស់គេទេប៉ុន្តែដើម្បីមករក "អ្នកបំរើផ្ទាល់ខ្លួន" របស់គេ

ហ្វូតសង្កេតឃើញកែវភ្នែកដែលកំពុងសម្លក់គេ នោះគឺអ្នកស្រី ណាំមី ហ្វូតក៏ហើយបានដើរថយក្រោយបន្តិច...
នៅពេលដែលជេមដើរសម្តៅទៅតុអាហារគែបានប្រើចុងម្រាមដៃរបស់គេដើម្បីហូតចិញ្ចៀនដែលពាក់នៅលើម្រាមដៃចង្អុលរបស់គេដែលនៅខាងស្តាំដៃរបស់គេ

ដោយឃើញលោកប្រុសទីបួនជេមមីណាយ កាន់តែខិតទៅជិតតុជប់លៀងដោយមានភារកិច្ចជាអ្នកបំរើនាយ​ល្អិតក៏ត្រូវទាញកៅអីចេញដើម្បីជួយម្ចាស់របស់គេអង្គុយនៅទីនេះ
ហ្វូតបានដើរទៅដោយមានបំណងទាញកៅអីចេញដើម្បីអោយជេមអង្គុយប៉ុន្តែត្រូវភ្ញាក់ផ្អើលភ្លាមៗនៅពេលដែលជេមស្រាប់តែចាប់ដៃរបស់រាងតូច អ្វី​ដែល​ហ្វូតខ្លាច​ជាង​នេះ​ទៅ​ទៀត​គឺជេមមីណាតនៀគកាន់មិនលែងតែម្តង ដោយហ្វូតខ្លាច​មាន​រឿង​អាក្រក់​កើត​ឡើង គេបានកញ្ឆក់ដក​ដៃ​ចេញ​យ៉ាង​លឿន
ជេមមីណាយសម្លឹងមើលហ្វូត ហើយញញឹមដោយក្តីស្រលាញ់ តើនរណាគេចង់អោយមនុស្សដែលយើងស្រឡាញ់ស្ទើរស្លាប់មកទាញកៅអីអោយគេ???នាយក្រាស់ទៅវិញទេគិតថាការទាញកៅអីនេះសមជាគេទេដែរត្រូវទាញអោយនាយល្អិតនេះអង្គុយ

នាយក្រាស់មិនអើពើនឹងពាក្យរបស់លោកម្ចាស់កូតទេ
គេបានដើរទៅទាញកៅអីហើយអង្គុយនៅចុងបញ្ចប់នៃតុ
អ្នកនៅ​ជាប់​គេគឺ​ប៉ន៍ ហើយ​អ្នក​អង្គុយ​ទល់​មុខ​គេគឺ​បង​ប្រុស​របស់​រឹម​តា និង​មិត្ត​គេឈ្មោះចូក
អ្នកស្រី ណាំនមីក៏និយាយឡើង

"កូនជេមសូមណែនាំខ្លួនផង! រីមតា ផងដែរ! អ្នកទាំងពីរគួរតែស្គាល់គ្នា"

រីមថា លើកដៃទាំងពីរផ្គួបគ្នាសំពះ ដោយមើលជេមដោយស្នាមញញឹមដ៏ស្រស់ស្អាត ហើយនិយាយជំរាបសួរដោយសំឡេងផ្អែម

"ជំរាបសួរលោកប្រុស ខ្ញុំឈ្មោះ រីមតាអាតូនី ណូអីនរ៉ាជីរ៉ូក
រីករាយដែលបានជួបលោកប្រុស"

"ជេមមីណាយ ណូរ៉ាវីត ធីទីឆារ៉ុនរ៉ាក់" 

ជេមនិយាយដោយសម្លឹងមើលកែវស្រាក្រហមនៅក្នុងដៃរបស់គេននៅពេលគេនិយាយ គេមិនដែលសម្លឹងមើលនរណាម្នាក់នៅតុឡើយ លោកណូអីនរ៉ាជីរ៉ូកមានអារម្មណ៍ពេញចិត្តជាខ្លាំង ដោយសារតែបុគ្គលិកលក្ខណៈស្ងប់ស្ងាត់ ដែលពិតជាស័ក្តិសមសម្រាប់មនុស្ស រកស៊ីក្នុងសង្គម កម្រមានមនុស្សដូចរាងក្រាស់ណាស់  ប៉ុនែ្តចំណែកភរិយាវិញផ្ទុយទៅវិញនាងមិនគិតដូច
លោកណូអីនរ៉ាជីរ៉ូកទេ ព្រោះពេលជួបគ្នាដំបូងគាត់សង្កេតឃើញថាជេមមីណាយ ហាក់បីដូចជាគ្មានការគោរពចំពោះពួកគាត់ទាល់តែសោះ ពោលពាក្យសួរសុខទុក្ខក៏មិនបានឮ ហើយទឹកមុខក៏មិនរីក ដូច​ជា​បងៗគេឡើយ 
នាង​ព្រួយ​បារម្ភ​ថា​កូន​ប្រុស​ពៅ​របស់​នាង​មិន​មានសុភមង្គលពេល​រៀបការ​ជាជេមមីណាយ
នរណាក៏ដឹងរឿងរ៉ាវរបស់អនាគតលោកប្រុសទីបីនៃគ្រួសារ ធីទីឆារ៉ុនរ៉ាក់ដែលទទួលរងពីជំងឺធ្លាក់ទឹកចិត្ត និងឃុំខ្លួនអស់រយៈពេលជាច្រើនឆ្នាំ មិនមែនជារឿងចម្លែកសម្រាប់គ្រួសារធំៗនៅទីក្រុងបាងកកទៀតទេ
ប៉ុន្តែឥឡូវនេះពួកគេបានឃើញដោយផ្ទាល់ភ្នែក ពួកគេភ្នាល់ថាប្រសិនបើជេមមីណាយបានបង្ហាញខ្លួននៅក្នុងពិភពជំនួញឆាប់ៗពេលនោះប្រាកដជាមានគ្រួសារធំៗរាប់មិនអស់ចង់បើកកិច្ចសហប្រតិបត្តិការអាជីវកម្ម ហើយសុំឱ្យជេមចូលជាសមាជិកផងដែរ
ជេមខុសប្លែកពីគូដណ្តឹងមុនៗរបស់រីមតា នៅពេលដែលពួកគេសម្លឹងមករីមតា និងជាពិសេសគ្រួសាររបស់គេ ពួកគេក៏បញ្ចេញនូវតណ្ហា បំណងប្រាថ្នា និងមហិច្ឆតាមកយ៉ាងច្បាស់
ប៉ុន្តែឯជេមមីណាយវិញ គេនៅយ៉ាងស្ងប់ស្ងាត់
ដូច្នេះហើយ ជាលើកដំបូងដែលរីមតាបានឃើញជេមមីណាយ ហើយបានលឺសំលេងដ៏ជ្រៅរបស់រាងក្រាស់ហើយ
រីមតាដឹងថាគេបានលង់ស្នេហ៍ជេមតែម្តង

ជុងបឆននិយាយឡើងដើម្បីបំបាត់ភាពស្ងប់ស្ងាត់នេះ

"គ្រប់គ្នាឃ្លានហើយ តោះប្រញាប់ហៅអ្នកបម្រើមកយកម្ហូបមកទីនេះដើម្បីអោយភ្ញៀវកិត្តិយស លឿនៗ!"

សាតាំង​និយាយឡើង

"បាទ ខ្ញុំ​នឹង​លើក​មក​បាទ លោកប្រុស"

នៅពេលដែលសាតាំងនិយាយចប់ អ្នកបម្រើបានរុញរទេះជាច្រើនដែលផ្ទុកនូវអាហាររបស់ពិធីជប់លៀង ដែលភាគច្រើនជាមុខម្ហូបថ្លៃៗ

"ហ្វូតហុចអោយមកយើងមក"

ស្តាប់សម្តីរបស់សាតាំងហើយ ហ្វូតក៏ដើរទៅរទេះដាក់ម្ហូប ហើយហៀបនឹងចាប់ចានបបរគ្រឿងសមុទ្រហុចហើយ
ស្រាប់តែអីនលេចមុខមកពីណាមិនដឹងក៏ស្ទុះមកចាប់ ត ពីហ្វូត

"ហ្វូត បងអោយខ្ញុំមក ចាំខ្ញុំយកវាមកអោយលោកប្រុសទីបួន
ចាំបងយកចានម្ហូបផ្សេងអោយទៅអ្នកផ្សេងចុះ!"

ដោយមិនរង់ចាំចម្លើយរបស់ហ្វូត អីនបានកាន់ចានតម្រង់ទៅ ជេមមីណាយ ហើយធ្វើពុតជាមិនដឹងពីទឹកមុខរបស់សាតាំងដែរកំពុងជ្រេញគេ

ហ្វតក៏​បាន​ឃើញ​អ្វី​ដែល​បាន​កើត​ឡើង​ដែរ គេបានទៅ​កន្លែង​មិត្ត​ភក្តិ​ទាំង​ពីរ​នាក់ដែរកំពុងឈរ ឯទឹកមុខ​គេក៏មិន​អន់​ជាង​សាតាំង​ទេ
ហ្វតតាមសម្លឹងមើលអីនយ៉ាងលឿន រួចក៏ងាកទៅនិយាយជាមួយ ហ្វូត

"វាព្យាយាមលួចស្អីមែនហា វាមានមាសនៅក្នុងចានបបរគ្រឿងសមុទ្រនឹងមែនបានវាប្រកាច់ចាប់យក កញ្ឆី កញ្ឆក់រហូត?"

ហ្វូតក៏បន្ត​សម្ដី​មិត្ត​ភក្តិ "យើងគិតថាគេសកម្មភាពគឺរលូនណាស់ យើងគិតថាគេមានសមត្ថភាពខាងលួចហើយមើលទៅ ហើយគេមកក្លាយជាអ្នកបំរើ នេះប្រាកដជាមានអ្វីហើយ?"

ចិញ្ចើមសាតាំងគឺចងចូលគ្នារួចនិយាយឡើងដោយមួម៉ៅ

“ណែ តាំង​ពី​ព្រឹក​មក យើងបាន​ប្រាប់វានឹងហា ឡើង៣​ដង​ថា​អោយទៅ​ធ្វើ​ការ​ក្នុង​បន្ទប់​ស្រា ខាង​ក្រៅ​មិន​មាន​ពាក់ព័ន្ធ​អ្វី​ជាមួយ​វាទេ វានឹងបិទ​ត្រចៀក​ឬ​ម៉េចហា ហេតុ​អ្វី​បាន​ជា​និយាយ​មិនចូល​ត្រចៀក​បែប​នេះ ពាក្យយើងនិយាយប្រាប់វានឹង ចូលត្រចៀកស្តាំ ចេញតាមត្រចៀកឆ្វេង ស្រួលមិនស្រួលអត់ខួរផងចរិកឆ្កែសុទ្ធ"

ហ្វតនិងសាតាំងបុគ្គលិកលក្ខណៈដូចគ្នា អត់តែហ្វូតទេ
សាតាំងជាធម្មតាជាមនុស្សដែលមានចរិតស្លូតបូត រួសរាយរាក់ទាក់ និងគួរសម នឹងជាអ្នកមើលថែផ្ទះយ៉ាងតឹងរ៉ឹងនៅកន្លែងធ្វើការ មិនដែលនិយាយពាក្យឈ្លើយ ឬជេរនៅផ្ទះឡើយ ប៉ុន្តែពេលនៅជាមួយហ្វូត និងហ្វត គេគ្រាន់តែនិយាយលេងសើចតិចតួចប៉ុណ្ណោះ ប៉ុន្តែ​ពេល​អ្នក​បម្រើ​ធ្វើ​ខុស ឬ​មិន​ត្រូវចិត្តក្នុង​ការងារ នោះ​ទើប​អាច​ឃើញ​បុគ្គលិក​លក្ខណៈ​ពិត​របស់ សាតាំង ពេលខឹង សាតាំងដៀលកាន់តែសាហាវជាងហ្វតទៀត

"ហ្វូតឯងយកបបរចាននេះទៅឱ្យលោក រ៉ននី!
ចំណែកហ្វតឈរនៅទីនេះសិនទៅ ពេលអីនដាក់បបរចាននោះចប់ ឯងឱ្យវាទៅបន្ទប់ស្រាវិញទៅ!"

សាតាំង​បាន​ហុចបបរ​ទៅកាន់ហ្វូត

"ហឹមនរណាគេជារ៉ននី?"

ហ្វូតងាកមើលព្យយាមរកមុខ

“អ្នកដែលអង្គុយទល់មុខលោកប្រុសទីបួន នោះគឺជាលោក រ៉ន នី ជាបងប្រុសរបស់លោក រឹម តារ
ឯងមិយកចិត្តទុកដាក់ ហើយឥឡូវឯងមកសួរថា តើអ្នកណាជាអ្នកណា ទៅ ទៅអោយលឿន!"

ឯខាងអីន គេបានដាក់ចានបបរយឺតៗនៅលើតុ រួចអោនខ្លួនទាប នាំខ្លួនគេអោយកាន់តែមកជិតជេមមីណាយ អីនក៏​បញ្ចេញ​ដើមទ្រូង​ដោយ​ចេតនា គឺគេចង់ទទួលបានការចាប់អារម្មណ៍ពីជេម ព្រោះគេគិតថា បើហ្វូតបានជេមមែននោះ គេក៏អាចធ្វើបានដែរ ដោយមានអារម្មណ៍ថាគេក៏មិនអន់ជាងហ្វូតដែរ ស្រួលមិនស្រួលជេមប្រហែលជាស្រលាញ់គេជាងហ្វូតក៏ថាបាន
ប៉ុន្តែប្រហែលជាផែនការរបស់អីនគឺបានបរាជ័យ ដោយសារតែ ជេមមិនបានមើលគេផង ដោយពេលនេះភ្នែករបស់គេកំពុងសម្លឹងមើលហ្វូតដែលនៅទល់មុខគេនោះ ហ្វូតដាក់ចានបបរដោយមានការប្រុងប្រយ័ត្ននៅ

ពេលដែលហ្វូតដាក់ចានបបរជិតដល់តុសម្រាប់ រ៉ននីទៅហើយ រ៉ននី បានចានបបរ តពីហ្វូតយ៉ាងលឿន

"មិនអីទេខ្ញុំធ្វើវាខ្លួនឯងក៏បាន អរគុណច្រើន"

ហ្វូតជាមនុស្សឆោតល្ងង់ណាស់ គេមិនដឹងថា លោក រ៉ននី កំពុងតែចាប់អារម្មណ៍គេឡើយ ដូច្នេះគេមិនបានពេលរៀបចំអ្វីទាំងអស់ លើសពីនេះ ហ្វូតស្រាប់តែភ្លេចពាក្យដែលលោកប្រុសទីបួនបាននិយាយទៅកាន់គេកាលពីរសៀលម្សិលមិញ

រំពេច​នោះ​គេក៏នឹកឃើញដល់ជេម រួចក៏ងាកមើលយ៉ាងលឿន ក៏បាន​សំឡឹង​មើលជេមដោយ​សម្ងាត់ ហើយ​ដូច​អ្វី​ដែល​គេបាន​ទាយ គឺថាមុខ​របស់ជេមគឺស្មើត្រជាក់ដូចទឹកកក

"ចេញភ្លាម.."

ទីបំផុតអីនបានទទួលជោគជ័យក្នុងការទទួលបានការចាប់អារម្មណ៍ពីជេម ប៉ុន្តែការចាប់អារម្មណ៍នេះគឺគួរអោយខ្លាច សម្លេងយ៉ាងរឹងកំព្រឹសបាន បញ្ចេញមក
អីនក៏មានអារម្មណ៏ភ័យខ្លាចភ្លាមៗ ងើបឈរត្រង់ ហើយដើរថយក្រោយពីរបីជំហានយ៉ាងលឿន
ហ្វូតមានអារម្មណ៍ថាស្ថានភាពមិនសូវល្អ គេមិនហ៊ានទប់យូរទេក៏ដើរយ៉ាងលឿនត្រឡប់ទៅទីតាំងដើមវិញ ដែលកំពុងឈរជាមួយមិត្តគេពីក្រោយ

រ៉ននីនិយាយដោយស្ងប់ស្ងាត់

"អ្នកបម្រើនៅក្នុងផ្ទះនេះ សុទ្ធតែមានមុខមាត់ស្អាតៗ លោកពូកូតពិតជាមានភ្នែកល្អក្នុងការជ្រើសរើសមនុស្សណាស់"

ប៉ន៍សម្លឹងមើល ជេមមីណាយដែលកំពុងអង្គុយក្បែរគាត់ រួចក៏ញញឹមដោយភាពពឹពុល

"ចុះលោកប្រុសរ៉ននីនោះ តើ​លោកគិតថាអ្នកបម្រើ​មួយ​ណា​ដែល​លោកគិតថា​ល្អ​ ស្អាតជាង​គេ?"

"ហ៊ឹម សម្រាប់ខ្ញុំគិតថាជាគេ"

រ៉ននីបានចង្អុលទៅហ្វូត

"នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ខ្ញុំ​បាន​ឃើញ​មនុស្ស​ម្នាក់​ស្អាត​ខ្លាំង​ណាស់"

រីមតា បានងាកសម្លឹងមើលមុខហ្វូតរួចក៏បង្ហាញទឹកមុខអន់ចិត្តហើយនិយាយទៅកាន់រ៉ននី

"តើបងឯងនិយាយបំផ្លើសមែនទេ? ខ្ញុំគិតថាមើលទៅធម្មតាសោះនឹង

លោកកូតងក់ក្បាល ហើយនិយាយដោយសំឡេងស្រាល

"ត្រូវហើយ រីមតានិយាយត្រូវ!អ្នកបម្រើនៅទីនេះធម្មតាទាំងអស់ មិនថាអាក្រក់ឬស្អាតយ៉ាងណា ក៏នៅតែជាអ្នកបម្រើដែរ ខ្ញុំមិនឃើញមានអ្នកណាមានសមត្ថភាពគ្រប់គ្រាន់ដើម្បីប្រៀបធៀបជាមួយ រឹមតាទេ រីមតាគឺជាទីពេញចិត្តបំផុត !"

"ហឹម.. និយាយឱ្យត្រង់ទៅ ខ្ញុំពិតជាពេញចិត្តនឹងជេមមីណាយខ្លាំងណាស់ គេស្រដៀងនឹងប្រភេទមិត្តប្រុសដែលខ្ញុំចូលចិត្ត"

"របៀបtypeមែនទេ?"

ប៉ន៍បាននិយាយយ៉ាងស្រទន់ ប៉ុន្តែខ្លាំងល្មម ជុង ដាំង ជេមមីណាយ និង ភូវិនឮ
ជុងបានសម្លឹងមើល ប៉ន៍ពួកគេទាំងក្តោបបបូរមាត់រួមគ្នាដើម្បីទប់សំណើចរបស់ពួកគេ បន្ទាប់មកដាំងនិងភូវិនទះស្មារបស់គេ

បន្ទាប់ពី រីមតានិយាយចប់ គេស្រាប់តែមានអារម្មណ៍ខ្មាសអៀន នៅពេលដែលជេមស្រាប់តែសម្លឹងមកគេ

តាំងពីជេមអង្គុយនៅតុ រហូតដល់ពេលនេះ គេទើបតែលើកក្បាលរបស់គេ ហើយសម្លឹងមើលគេ ប៉ុន្តែ​គេស្រាប់តែដក​ភ្នែក​ចេញ​ភ្លាមៗ ហើយ​បន្ត​សម្លឹង​មើល​ចិញ្ចៀន​ក្នុង​ដៃ ហើយ​បន្ត​អង្អែលវា​ទៀត

អ្នកស្រី ណានមី ញញឹមស្រាលបន្តិចមុននឹងនិយាយ

"ហា៎ មិនអីទេ បើពេញចិត្ត អញ្ចឹង... តោះមកនិយាយរឿងសំខាន់វិញ? រឿងអំពីអាពាហ៍ពិពាហ៍របស់ជេមនិងរីមតា"

លោក តុន ក៏​បាន​និយាយ​ឡើង

"មិន​អីទេខាង​ខ្ញុំ​ បើ​កាន់តែឆាប់​ក៏កាន់​តែ​ល្អ"

"ហាហា លោកតុននិយាយអញ្ចឹង រីមតារ នឹងក្រៀមក្រំណាស់ ឥឡូវចាំដើមសប្តាហ៍ក្រោយ ពួកយើងនឹងរៀបចំពិធីមង្គលការអ្នកទាំងពីរ តើមានអារម្មណ៍យ៉ាងណាដែរ?"

ដាំងស្រាប់តែនិយាយឡើង

"ដូចជាលឿនពេកហើយឫ?"

ជេមមីណាយនិងរីមតាមិនទាន់បានស្គាល់គ្នាបានយូរផង"

ភូវិនក៏និយាយបន្ថែម

"ខ្ញុំគិតថាមិនយូរទេ បងដាំង ពួកគេត្រូវរៀបការឆាប់ៗគឺល្អ"

លោកម្ចាស់ស្រាប់តែងក់ក្បាល

"ហ៊ឹម ខ្ញុំគិតថាអ្វីដែលដាំងនិយាយគឺសមហេតុផល វាលឿនពេកហើយ ដាំងតើកូនឯងគិតថាពេលណាត្រឹមត្រូវ?"

"ខ្ញុំគិតថា ទុកឲ្យជេមមីណាយភ្ជាប់ពាក្យជាមុនសិន ព្រោះវាងាយស្រួលអោយអ្នកទាំងពីរបានស្គាល់គ្នា អញ្ចឹងតោះពិចារណារៀបការសិន ជំនួសសន្និសិទសារព័ត៌មាន ប្រកាសរកគូដណ្តឹងជេមមីណាយនិង រីមតា ថា រីមតាមិនបាច់បារម្ភរឿងឋានៈទេ ហើយពេលស្គាល់គ្នា បើមិនសមទេ អ្នកទាំងពីរក៏គ្មានចំណង កិច្ចសន្យា​អាពាហ៍ពិពាហ៍"

បន្ទាប់ពីស្តាប់ហើយ លោក តុន និងភរិយា និងអ្នកផ្សេងទៀតបានងក់ក្បាល ហើយហាក់ដូចជាសមហេតុផល

"ពិធីជប់លៀងនេះនឹងធ្វើឡើងនៅដើមសប្តាហ៍ក្រោយ ព្រោះនៅប៉ុន្មានថ្ងៃខាងមុខនេះ ជេមនៅតែត្រូវស្វែងរកដៃគូកិច្ចសន្យាសម្រាប់ក្រុមហ៊ុ ខ្ញុំគិតថាជេមរៀងមានការងារវល់"

"បាទ! បាទ ការរៀបចំរបស់ដាំងគឺសាកសមនឹងខ្ញុំខ្លាំងណាស់
តើរីមតាមាន​អារ​ម្ម​ណ៏​បែប​ណា? រីមថា គិតម៉េចដែរ?"

"ការរៀបចំរបស់បងដាំង គឺសមហេតុផលណាស់ ហើយគាត់ក៏យកចិត្តទុកដាក់ផងដែរ ថាតើអ្នកបារម្ភពីកេរ្តិ៍ឈ្មោះរបស់អ្នកឬអត់?

រីមតាបាននិយាយអរគុណទៅកាន់ដាំង

"កុំ​អរគុណអីតិចទៀត យើង​នឹង​ក្លាយ​ជា​គ្រួសាហើយរ"

អ្នកស្រី ណាំនមី ក៏​និយាយ​ឡើង​ដែរ

"បើចង់អោយកាន់តែស្និទ្ធ រីម តា អាចរើមកទីនេះរស់នៅបាន ខ្ញុំធានាថា កន្លែងនេះមិនធ្វើអោយរីមតាធុញទេ"

"ពិតជាល្អណាស់ អរគុណអ្នកមីង"

"ជេមចុះកូនវិញ តើកូនមានអារម្មណ៍យ៉ាងណា?"

ហ្វូតក្រឡេកមើលជេមទាំងចិត្តមិនស្ងប់ គេរង់ចាំចម្លើយរបស់នាយក្រាស់ដោយភ័យខ្លាច ទោះបីជាគេដឹងចម្លើយជាមុនក៏ដោយ គេនៅតែចង់ស្តាប់វាដោយខ្លួនឯង
ជេមបានក្តាប់បបូរមាត់ចូលគ្នា ហើយក៏ងក់ក្បាលយល់ព្រម

ហ្វូតស្រាប់តែបង្ខំស្នាមញញឹម អោនក្បាល ហើយដើរថយក្រោយពីរបីជំហានយ៉ាងលឿន
ពេល​លោកម្ចាស់​ឃើញ​បែប​នេះ​ក៏​ត្រេក​អរ​ភ្លាមៗ លោក​កូត ញញឹម​ដោយ​ក្តី​ពេញ​ចិត្ត

"មិនអីទេ! តោះលើកកែវឡើង ផឹកស្រាជាមួយគ្នាមួយកែវ ដើម្បីអបអរគ្រួសារយើងទាំងពីរ ឆាប់ក្លាយជាគ្រួសារតែមួយ!"

-----------
-អូនកុំយំអី គ្មានអ្វីពិបាកចិត្តទេ ការនិយាយថាស្រលាញ់អូនដល់ស្លាប់ គ្រាន់តែជាពាក្យទទេៗ...

Continue Reading

You'll Also Like

3K 319 10
រឿង « My Senior is My Boyfriend » គឺជាប្រភេទរឿងប្រលោមលោក (BL) បែបមនោសញ្ចេតនាស្នេហាយុវវ័យនៅក្នុងសកលវិទ្យាល័យរបស់ពួកគេផងដែល..! ដោយនៅក្នុងរឿងនេះដូចគ្នាផ...
11.8K 1K 17
អាពាពិពាហ៍មួយកើតឡើងដោយការចាប់បង្ខំ ដោយម្តាយបង្ខំឲ្យខ្លួនរៀបការជាមួយមនុស្សដែលខ្លួនមិនដែលជួបគ្នាសូម្បីតែម្តង ដោយស្រឡាញ់ម្តាយសុខចិត្តយល់ព្រមមិនហានជំទាស់...
1.6K 239 7
នៅសុខៗខ្ញុំបែរជាត្រូវមករស់នៅក្នុងរាងកាយបងប្រុសភ្លោះដែរមានមុខមាត់ដូចខ្ញុំទៅវិញទាំងដែរតាមពិតទៅខ្ញុំបានស្លាប់តាំងពី13ឆ្នាំមុនមកម្លេះហើយអ្វីដែរកាន់តែពិបា...
22.1K 1.4K 32
កំលោះសង្ហារបីនាក់ដែលជាម៉ាហ្វៀលលាក់មុខបានលង់ស្នេហ៍កំលោះកាចឆ្នាស់ទាំងបីដែលនៅធ្វើការក្នុងក្លឹបរបស់គេតើស្នេហារបស់គេនិងទៅជាយ៉ាងណាបើសិនពួកគេដឹងថាកំលោះទាំងប...