CHAPTER 22: ស្វាមីតូច

1.2K 108 24
                                    

សម្លេងលើក​កែវ​ស្រា​ក្នុង​ដៃ សម្លេងគោះ​កែវ​បន្លឺឡើងដោយ​ភាពរីករាយ មានមនុស្សតែពីរនាក់គត់គឺ ជេមមីណាយ និង ដាំង
នាយក្រាស់បានយកទូរស័ព្ទរបស់គេចេញ ហើយមើលទៅហាក់ដូចជាគេកំពុងផ្ញើសារទៅកាន់នរណាម្នាក់ចឹង
ឯដាំងវិញគេមើលទៅហាក់បីដូចជាប្រញាប់ចេញទៅខាងក្រៅដើម្បីទទួលទូរសព្ទ
ពិធីជប់លៀងបាននៅរៀងយូបន្តិចមុននឹងបញ្ចប់ទៅភាគីណូអីនរ៉ាជីរ៉ូក ក៏ចាប់ផ្តើមនិយាយលា ហើយក្រោកឈរឡើងដើម្បីចាកចេញ ឯរីមតាក៏សម្លឹងមើលហ្វូត ភ្លាមៗនោះក៏ងាកចេញវិញដោយមានមន្ទិលអ្វីមួយ ដោយសារតែពេលញាំអាហារ ជេមគ្រាន់តែអង្គុយនៅទីនោះលេងចិញ្ចៀនពីដៃស្តាំរបស់គេ ភ្នែករបស់គេសម្លឹងមើលតែកែវស្រាដែលដាក់នៅលើតុនោះ ពេល​នរណា​និយាយ​អ្វី ឬ​សួរ​អ្វី​ក៏​ដោយ គេគ្រាន់តែងក់​ក្បាល​ មិន​ទាំង​សម្លឹង​មើល​អ្នក​ណា​នៅ​ជុំវិញ​ខ្លួន​ឡើយ ប៉ុន្តែ​ម្នាក់ដែលមានមុខមាត់ស្អាត ដែលឈ្មោះហ្វូត រីមតាសង្កេតឃើញថាជេមមីណាយ ពីដើមដល់ចប់គេគ្រាន់តែមើលកែវស្រានៅមុខភ្នែកប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលហ្វូតរៀបចំម្ហូប ឫក៏ចូលមកជិតដើម្បីចាក់ស្រា ឬជួយគេធ្វើអ្វីមួយភ្នែករបស់ជេមនឹងរំកិលទៅមើលហ្វូតភ្លាមៗគេនឹងសម្លឹងមកដូចជាដក់ជាប់មិនអាចដកភ្នែកចេញឡើយ

លោក កូត និងលោកស្រី ណាំនមី រួមគ្នាជូនដំណើរគ្រួសារម្ខាងទៀតទៅឡានវិញ
នៅតុបរិភោគអាហារ នៅសល់តជុង ដាំង ប៉ន៍ ភូវិន ជេម និងហ្វូត ឯជុងក៏ឆ្លៀតឱកាសនេះភ្លាម ចាប់ដៃស្វាមីតូចរបស់គេ ឪនគៀកកើយយ៉ាងខ្លាំង ឯប៉ន៍អង្គុយស្ងៀមគិតរឿងអ្វីមួយក៏ស្រាប់តែនិយាយឡើង

"ហេជុង! ឯងគិតថារីមតាមកពីគ្រួសារនៅទីនោះ មើលទៅស្អាតទេ?"

"អត់ទេ យើងមិនចាប់អារម្មណ៍ច្រើនទេ ដូច្នេះយើងមិនដឹងទេឯងសួរ ភូវិនទៅថាគេចូលចិត្តម្នាក់នុងឬអត់"

ភូ​វិន​បាន​ឆ្លើយ​តប​ទៅ​ជុងយ៉ាងលឿនភ្លាម

"ខ្ញុំ? ទេ!ខ្ញុំមិនចូលចិត្តរីមតាទេ ខ្ញុំចូលចិត្តតែលោកប្រុសវ័យក្មេង រ៉ននី និងមិត្តរបស់គាត់ចូកប៉ុណ្ណោះ"

ស្វាមីវិកលចរិក (Khmer translation បកប្រែជាភាសាខ្មែរ) Tempat cerita menjadi hidup. Temukan sekarang