MR BADBOY // j.jk x k.th

By JTaekie

247K 14.9K 363

"កូនបំណុល និង កម្មសិទ្ធិ" Contents warning: mpreg, smut, abusive, violent, kidnapping and more...! Main chara... More

introduction
Chapter 1: ម្ចាស់បំណុល
Chapter 2: កុំធ្វើបាបកូនប្រុសខ្ញុំអី
Chapter 3: ប្រគល់កូនប្រុសអ្នកស្រីមកឲ្យខ្ញុំ
Chapter 4: រត់ទៅបើគិតថាអាចរត់រួច!
Chapter 5: ហេតុអីយំ ?
Chapter 6: ខ្ញុំចង់ទៅរកអ្នកម៉ាក់!
Chapter 7: ខ្ញុំ...ខ្ញុំសុំទោស!
Chapter 8: កូនបំណុល និង កម្មសិទ្ធិ
Chapter 9: វា...វាគឺជាកំហុសរបស់ខ្ញុំ
Chapter 10: ស្លូតៗបែបនេះយើងចូលចិត្ត
Chapter 11: my innocent baby boy
Chapter 12: childhood crush
Chapter 13: គាត់អរគុណខ្ញុំ?
Chapter 14: my kitten, my good boy ⚠️
Chapter 15: ឯងចង់ទៅផ្ទះវិញទេ?
Chapter 16: គាត់គួរឲ្យស្រលាញ់ណាស់
Chapter 17: ចុះទម្រាំតែស្រាតទៀតនោះ?
Chapter 18: យ៉ាងម៉េចដែរពេញចិត្តទេ?
Chapter 19: យើងចង់រំលោភឯងខ្លាំងណាស់
Chapter 20: ខ្ញុំខ្លាចហើយកុំសម្លាប់ខ្ញុំអី
Chapter 21: Laura?
Chapter 22: បញ្ឈប់ការងារគេចុះ
Chapter 23: អាត្មានិយម
Chapter 24: មុខមាត់គួរឲ្យចង់គយគន់
Chapter 25: យើងនឹកឯងខ្លាំងណាស់ kitten!
Chapter 26: មិនដែលស្គាល់សូម្បីតែឈ្មោះ
Chapter 27: អនាគតប៉ាម៉ាក់ក្មេក
Chapter 28: សម្ពាធមួយដ៏ធំ
Chapter 29: that blonde haired boy
Chapter 30: លើកលែងតែម្នាក់ប៉ុណ្ណោះ
Chapter 31: នឹកណាស់ដឹងទេ?
Chapter 32: លោកម្ចាស់ញញឹមដាក់ខ្ញុំ?
Chapter 33: សុំថើបត្រង់នេះបានទេ?
Chapter 34: លើកដំបូង 🔞
Chapter 35: kitten ជារបស់បង
Chapter 36: គាត់មិនបានស្រលាញ់ខ្ញុំទេ
Chatper 37: ឬមួយក៏យើងស្រលាញ់គេ?
Chpater 38: ចង់ញ៊ាំ lollipop ទេ?
Chatper 39: អូនស្រលាញ់លោកម្ចាស់🔞
Chapter 40: kitten! Baby! អូនសម្លាញ់
Chapter 41: បងយកឲ្យបានទាំងអស់
Chapter 42: អូនស្អាតខ្លាំងណាស់
Chapter 43: អូនស្រវឹងហើយ Tae
Chapter 44: មីង! ខ្ញុំ...ខ្ញុំចង់ក្អួត
Chapter 45: វាមិនអាចទៅរួចទេ
Chapter 46: នរណាធ្វើបាបអូន?
Chatper 47: គេជាកូនរបស់ពួកយើង
Chapter 48: សុំទោសប្រពន្ធយើងភ្លាម!
Chapter 49: សុំទោស
Chapter 50: កូនក្មេងរបស់បង
Chapter 51: ដៃបងកើតអី?
Chapter 52: បងរស់ខ្វះអូនមិនបានទេ
Chatper 53: វាជាយប់របស់ពួកយើង 🔞
Chapter 55: សុបិន្តអាក្រក់
Chapter 56: Happy Valentine's day
Chapter 57: ភ្នាល់គ្នាពីឥឡូវទេ?
Chapter 58: គ្រប់យ៉ាងនឹងមិនអីនោះទេ!
Chapter 59: ខ្ញុំត្រូវតែរឹងមាំដើម្បីកូន
Chapter 60: គ្រប់យ៉ាងនឹងត្រូវបានបកស្រាយ
Chapter 61: ហេតុអីនាងត្រឡប់មកវិញ?
Chapter 62: ម្ចាស់តាចង់ជួបមុខអូន
Chapter 63: មានចៅទួតឲ្យយើងទៀតផង?
Chapter 64: FIRST BORN CHILD
Chapter 65: ពិធីរៀបអាពាហ៍ពិពាហ៍
Chapter 66: My bride
Chapter 67: ជាប្អូនស្រីឬក៏ជាមនុស្សពិសេស?
Chapter 68: អូនមិនខុសពីកូនក្មេងទេ
Chapter 69: ពួកយើងជិះសេះតាមរកទៅ
Chapter 70: បងចង់ថ្នាក់ថ្នមអូន 🔞
Chapter 71: យើងនឹងស្រលាញ់គ្នារហូតទៅ
Chapter 72: ពូកែរំអ៊ួយដូចអូនខ្លាំងណាស់
Chapter 73: hyunhee ចេញមកតាមណា
Chapter 74: អ្នកស្នងតំណែង
Chapter 75: អាចង្រៃណាធ្វើស្អីប្អូនយើង?
Chapter 76: វាជាមេរៀន!
Chapter 77: លោកប៉ាក្មេក
Chapter 78: កុំប៉ះពាល់ Appa របស់យើង
Chapter 79: លោកតាធំលោកតាតូច
OUR LOVE STORY's ENDING

Chapter 54: បងចង់ចាញ់កូនជំនួសអូន

3K 196 8
By JTaekie

« ឈប់សិន! » Taehyung ក៏បញ្ឈប់រាល់សកម្មភាពទាំងអស់លែងកម្រើកទៅណាបន្តទៀត។

« ហេតុអី? អូនឈប់ធ្វើអី? »

« ទ្រូងខាងឆ្វេងរបស់បង? តើវាកើតអីហេតុអីអូនមិនចាប់អារម្មណ៍? បងកើតអី Jung? » Taehyung សួរទាំងជ្រួញចិញ្ចើមចូលគ្នាព្រមទាំងបញ្ចេញទឹកមុខនិងអាការៈបារម្ភឡើងមកភ្លាមៗ។

« របួសបន្តិចបន្តួចប៉ុណ្ណោះ » ថាបានលាក់ជិតទៅហើយចុងក្រោយភ្លេចខ្លួនតែបន្តិចសោះ រាងតូចក៏ចាប់អារម្មណ៍ដឹងដដែលទើបនាយក៏ប្រាប់គេតាមការពិតតែម្ដងទៅ បើសម្លៀកបំពាក់អស់ពីខ្លួនទៅហើយហេតុអ្វីមិនចាប់អារម្មណ៍នោះ បើបង់រុំរបួសឃើញយ៉ាងច្បាស់ៗបែបនេះអញ្ចឹង!

« បងមានរឿងជាមួយនរណារហូតមានរបួសបែបនេះហេតុអីបងលាក់បាំងនឹងអូន? ក្រែងធ្លាប់និយាយគ្នាហើយថាទោះមានរឿងអ្វីក៏មិនកុហកគ្នាដែរ » Taehyung លើកដៃម្ខាងក្រសោបមុខរបស់នាយនិងវែកសក់របស់នាយចេញពីមុខព្រមទាំងសម្លឹងកែវភ្នែកមួយគូនោះដោយទឹកមុខបារម្ភមិនរលុប។

« បងមិនចង់ឃើញអូនយំនិងបារម្ភពីបងទេ »

« ប៉ុន្តែបងមិនគួរលាក់បាំងនឹងអូនទេមានរឿងអីបងត្រូវតែប្រាប់អូនឈប់ធ្វើបែបនេះទៀតណា! អូនស្រលាញ់បងអូនត្រូវតែបារម្ភពីបង » Taehyung លើកដៃទាំងសងខាងទៅក្រសោបមុខរបស់រាងក្រាសនិងឱនទៅថើបបបូរមាត់របស់នាយមួយខ្សឺតផងដែរ។

« បងស្រលាញ់អូនជាង! ដូច្នេះបន្តបានហើយមែនទេប្រពន្ធសម្លាញ់? » Jungkook ញញឹមចុងបបូរមាត់មុននឹងចាប់ត្រគាករាងតូចលើកដាក់ពីលើភាពរឹងមាំរបស់នាយធ្វើឲ្យ Tae ភ្លាត់សម្លេងស្រែកលឺៗតែជាសំណាងដែលបន្ទប់របស់ Jungkook ធ្វើមកពីជញ្ជាំងក្រាសមិនលេចលឺទៅដល់អ្នកខាងក្រៅ។

****

ឈានចូលដល់ព្រឹកនៃថ្ងៃថ្មី ព្រឹកនេះមេឃរៀងស្រទុំនិងមានធ្លាក់ទឹកសន្សើមផងដែរ។ កាយទទេស្អាតមួយគូកំពុងគេងឱបគ្នាយ៉ាងស្អិតរមួតនៅក្នុងភួយតែមួយដើម្បីផ្ដល់ភាពកក់ក្ដៅឲ្យគ្នា ឯទឹកសន្សើមនៅតែបន្តធ្លាក់ធ្វើឲ្យអាកាសធាតុកាន់តែត្រជាក់ឡើងៗ។

Taehyung គេងកើយទ្រូងហាប់ណែនរបស់រាងក្រាសឈ្មុសឈ្មុលចូលទៅរកប្រអប់ទ្រូងរបស់នាយដូចជាកូនឆ្មាមិនខុសឯ Jungkook ក៏ឱបក្រសោបគេជាប់ខ្លួនមិនឲ្យនរណាមកបេះចេញបានឡើយ។

« ហឹមមម » Jungkook ក្រហឹមក្នុងបំពង់.កបន្តិចពេលភ្ញាក់ពីគេងមុននឹងបើកភ្នែកឡើងក៏បានឃើញមុខប៉ោងៗឃ្យូតៗរបស់ Taehyung មុនគេ។ នាយគេងសម្លឹងមុខតូចច្រមិចមួយនោះទាំងញញឹមរួចក៏បន្តឹងកម្លាំងឱបគេបន្ថែមទៀតធ្វើឲ្យរាងតូចប្រាស់ខ្លួនភ្ញាក់ពីការគេងដ៏ស្កប់ស្កល់របស់គេ។

« លោកប្ដី! » Taehyung ពត់ខ្លួនរួចក៏ឈ្មុលចូលទៅរកប្រអប់ទ្រូងរបស់រាងក្រាសដើម្បីគេងបន្តធ្វើឲ្យ Jungkook បានឃើញហើយមិនអស់សំណើចមិនបានចំពោះការគេងដ៏ឃ្យីឃ្យូតរបស់គេនេះឯង។

« គេងបានណាស់ kitten » Jungkook ញញឹមមិនឈប់ឲ្យតែបាននៅក្បែរ Taehyung ម្ដងៗ។ នាយលើកដៃទៅចូកសក់ក្បាលរបស់គេទៅក្រោយរួចក៏ឱនទៅថើបថ្ងាស់របស់គេមួយខ្សឺត។

« អូនរងារចង់គេងឱបបង » Taehyung បើកភ្នែកឡើងងើយសម្លឹងមុខរាងក្រាសមុននឹងវារឡើងទៅគេងពីលើខ្លួនរបស់ Jungkook តែម្ដងឯអ្នកខាងក្រោមក៏ស៊កដៃឱបចង្កេះរបស់គេ។

« អឹម...គេងទៅចាំបងឱបអូនឲ្យបាត់រងារ » Jungkook ឱបរាងតូចណែនៗដៃនិងលោមុខថើបសក់ក្បាលក្រអូបប្រហើរទន់រលោងរបស់គេខ្សឺតៗ។

« Jung! អូន...អូនចង់ក្អួត អ៊ួក » Taehyung ងើបមុខពីទ្រូងរាងក្រាសទៅសម្លឹងមុខនាយទាំងធ្វើទឹកមុខស្មូញៗមុននឹងរហ័សក្រោកចេញពីនាយរត់ទៅរកបន្ទប់ទឹកទាំងគ្មានសម្លៀកបំពាក់បិទបាំង។ ឯ Jungkook ឃើញបែបនេះក៏ប្រញាប់ទាញកន្សែងដែលនៅក្បែរដៃយកមករុំមួយកំណាត់ខាងក្រោមទើបដើរទៅមើលនាយល្អិតនៅឯបន្ទប់ទឹក។

« អូនយ៉ាងម៉េចហើយមិនអីទេមែនទេ? » Jungkook បន្ទន់ជង្គង់ចុះអង្គុយក្បែររាងតូចលើកដៃទៅរឹតខ្នងរបស់គេដែលកំពុងក្អួតដាក់ចានបង្គន់។

« អ៊ួក...អឹម » Jungkook នៅតែបន្តរឹតខ្នងរបស់គេរហូតទាល់តែគេរាងអន់ក្អួតនាយក៏យកអាវឃ្លុំមកពាក់ឲ្យគេសិនទើបនាំគេទៅលុបលាងមុខមាត់ចេញ។

« ទៅពេទ្យទេបងនាំអូនទៅ » Jungkook នាំរាងតូចមកអង្គុយចុងគ្រែឯនាយក៏ឈរសម្លឹងមុខរបស់គេ។

« អូនឈឺក្បាលចង់ក្អួតតែអូនអត់ចង់ទៅពេទ្យទេ » Taehyung ងើយមុខសម្លឹងមុខរាងក្រាសទាំងពេបមាត់ចង់យំព្រោះគេឈឺក្បាលហើយកល់ចង់ចេញតែក្អួតប៉ុន្តែគេមិនចង់ទៅមន្ទីពេទ្យនោះទេ កូនដំបូងរបស់គេមួយនេះពិតជាធ្វើទុក្ខគេខ្លាំងណាស់។

« បើអាចបងចង់ចាញ់កូនជំនួសអូន បងមិនចង់ឲ្យអូនហត់នឿយទេ! » Jungkook ចូលទៅអង្អែលក្បាលរាងតូចដាក់ក្បាលរបស់គេពីលើពោះរបស់នាយដើម្បីអង្អែលឯរាងតូចក៏ស៊កដៃឱបចង្កេះរបស់រាងក្រាស។

« អូនចង់ញ៊ាំស្រ្តបឺរីជូរៗ បងទៅយកឲ្យអូនមកណាអូនចង់ញ៊ាំវា » Taehyung ងើយសម្លឹងមុខរាងក្រាសនិងអង្រួនដៃរបស់នាយទៅមកព្រមទាំងពេបមាត់និងធ្វើទឹកមុខបែបកូនឆ្កែដែល Jungkook តែងតែក្នាញ់នឹងទឹកមុខរបស់គេមួយនោះជាទីបំផុត។

« បានៗអូនចាំសិនណាចាំបងឲ្យគេទៅទិញមកទុកឲ្យច្រើនៗសម្រាប់ទុកឲ្យ baby របស់បងញ៊ាំ » Jungkook ឱនទៅថើបមាត់រាងតូចមួយខ្សឺតរួចក៏ដើរទៅយកទូរស័ព្ទដៃដើម្បីខលទៅអ្នកខាងក្រោមឲ្យចេញទៅម៉ាតទិញស្រ្តបឺរីទុកឲ្យ Taehyung ញ៊ាំ។

« មួយសន្ទុះទៀតពួកគេនឹងត្រឡប់មកវិញជាមួយស្រ្តបឺរីជាច្រើនរបស់អូន អញ្ចឹងអូនទៅងូតទឹកសិនបានទេ? » ពេលនិយាយទូរស័ព្ទចប់ Jungkook ក៏ដើរចូលមករករាងតូចវិញដើម្បីនាំគេទៅងូតទឹក។

« okayyyy » Taehyung សើចស្ញេញដាក់រាងក្រាសមុននឹងក្រោកឈរឡើងដើរទៅបន្ទប់ទឹក។

« មួយៗប្រយ័ត្នដួល » Jungkook ដើរតាមពីក្រោយរាងល្អិតទាំងក្រវីក្បាលហួសចិត្តតែក៏លួចញញឹមដែលឃើញ Taehyung សប្បាយចិត្ត។

***

បន្ទាប់ពីចំណាយពេលងូតទឹកជាមួយគ្នាអស់មួយសន្ទុះធំអ្នកទាំងពីរក៏ចេញមកវិញជាមួយគ្នារួចដើរទៅរកកន្លែងភ្ជួរសម្លៀកបំពាក់ដើម្បីយកឈុតថ្មីមកពាក់។

« សម្លៀកបំពាក់របស់អូនចាំបងឲ្យគេប្រមូលយកមកទុកជាមួយបងឲ្យអស់ព្រោះបន្ទប់នេះក៏ជារបស់អូនដូចគ្នា » Jungkook ស្លៀកពាក់បណ្ដើរនិយាយប្រាប់រាងតូចដែលកំពុងរើសឈុតរបស់គេបណ្ដើរ។

« មិនអីទេព្រោះទូរខោអាវរបស់បងធ្លាប់តែមានតែសម្លៀកបំពាក់របស់បងដូច្នេះសម្លៀកបំពាក់របស់អូនមាននៅទីនេះតែពីរបីឈុតក៏មិនអីដែរមិនបាច់យកមកដាក់ទីនេះទាំងអស់ទេណា »

« អូនកុំប្រកែកបានទេ? អ្វីៗគ្រប់យ៉ាងដែលនៅទីនេះជារបស់បងក៏ដូចជារបស់អូនដូចគ្នាអញ្ចឹងអូនមិនបាច់ខ្លាចមិនបាច់បារម្ភថាមិនមែនជារបស់អូនទើបអូនមិនហ៊ានប៉ះពាល់ បងមិនចង់បានបែបហ្នឹងទេ! » Jungkook កឹបឡេវអាវមួយគ្រាប់ចុងក្រោយរួចក៏បោះជំហានចូលទៅរករាងតូចដែលកំពុងឈរកាន់ឈុតរបស់គេទាំងនៅស្ងៀមមួយកន្លែង។

« ធ្វើជាមនុស្សរបស់បងហើយអូនមិនបាច់ភ័យខ្លាចនឹងអ្វីទាំងអស់! » Jungkook ឱនទៅនិយាយខ្សឹបៗក្បែរត្រចៀករបស់ Taehyung ធ្វើឲ្យគេភ័យក៏បិទភ្នែកពេលដែលនាយឱនមុខចុះមកគៀកៗនឹងគេ។

« បង...បងមិនលាងមុខរបួសសិនទេហេស៎? »

« មិនអីទេចាំបងឲ្យមីង Yun លាងឲ្យក៏បាន! សុំ kiss មួយមក baby » Jungkook ញញឹមនិងបញ្ចេញទឹកមុខច្រលើសបើសដាក់រាងតូចមុននឹងលោមុខទៅជិតគេម្ដងដើម្បីសុំគេថើប។

« អត់ទេចេញទៅប្រុសព្រាន » Taehyung រុញនាយចេញរួចក៏រត់គេចចូលទៅកាន់បន្ទប់ទឹកបាត់។

« កុំឲ្យប្រុសព្រាននេះចាប់បានឲ្យសោះណា មិនអញ្ចឹងទេកុំសង្ឃឹមថាអូននឹងបានគេងស្កប់ស្កល់ » Jungkook ឈរច្រត់ចង្កេះស្រែកប្រាប់អ្នកខាងក្នុងគំរាមបែបលេងសើចព្រមទាំងញញឹមមិនឈប់ទៀតផង។ ដឹងទេថាពេលដែលមាន Taehyung នៅក្បែរជីវិតដែលអាប់អួររបស់នាយវាស្រស់បំព្រងកម្រិតណា? គ្មាននរណាធ្វើឲ្យនាយសប្បាយចិត្តដូចអ្វីដែល Taehyung បានធ្វើនោះទេ។

តុក~តុក

« លោកម្ចាស់! ផ្លែស្រ្តបឺរីរបស់អ្នកប្រុសតូចមកដល់ហើយចា៎! » អ្នកបម្រើគោះទ្វារជាមុន មុននឹងផ្ដល់ដំណឹងប្រាប់នាយថាផ្លែស្រ្តបឺរីដែលរាងតូចរបស់នាយទារចង់ញ៊ាំគឺបានមកដល់ហើយ។

« យកចូលមក » បន្ទាប់ពីអនុញ្ញាតរួចអ្នកបម្រើក៏បើកទ្វារចូលមកដោយមានម្នាក់ទៀតជាអ្នកលើកថាសអាហារមកជាមួយ។

« អាហារពេលព្រឹករបស់អ្នកប្រុសតូចនិងថ្នាំរបស់គាត់ហើយនេះជាស្រ្តបឺរី » អ្នកបម្រើក៏លើកវាដាក់លើតុក្នុងបន្ទប់និងបានរៀបរាប់ប្រាប់នាយ។

« ទៅវិញចុះ »

« ចាស៎ » ពួកនាងក៏នាំគ្នាចេញទៅវិញនិងបានទាញទ្វារបិទយ៉ាងត្រឹមត្រូវផងដែរ។

« រួចរាល់ហើយ » Taehyung អើតក្បាលចេញតាមមាត់ទ្វារបន្ទប់ទឹកព្រោះខ្លាច Jungkook ចាប់គេធ្វើបាបដូចអ្វីដែលនាយបាននិយាយគំរាមមុននេះ។

« ហេតុអីមិនចេញមក? អាហារពេលព្រឹកនិងថ្នាំរបស់អូនគេរៀបចំរួចរាល់អស់ហើយនៅមានស្ត្របឺរីថែមទៀត! » គ្រាន់តែលឺស្ត្របឺរីភ្លាម Taehyung ក៏រហ័សទាញទ្វារបន្ទប់ទឹកបើកយ៉ាងធំនិងរត់មករកផ្លែស្រ្តបឺរីដោយបាត់អស់នូវភាពភ័យខ្លាចរបស់គេ។

« Yahh ចាប់បានហើយអាក្បាលខូច » Jungkook ឱបចង្កេះរាងតូចពីក្រោយនិងបានផ្ដួលគេទៅលើគ្រែដោយមាននាយជាអ្នកគ្រប់គ្រងគេពីខាងលើ។

« លែងអូនទៅអូនចង់ញ៊ាំស្រ្តបឺរី » Taehyung លើកដៃតូចៗរបស់គេទៅរុញរាងក្រាសដែលមានមាឌនិងកម្លាំងដូចជាក្របីមិនខុស ខ្លួនមានដៃជើងតូចៗទេប៉ុន្តែរុញគេចេញធ្វើមើលតែគេរង្គើអញ្ចឹង។

« ថើបបងមួយសិនចាំបងឲ្យញ៊ាំ »

« អត់! »

« អញ្ចឹងមិនបាច់ញ៊ាំទេ »

« Jungkookie អូនចង់ញ៊ាំ » Taehyung ស្រាប់តែហៅឈ្មោះរាងក្រាសយ៉ាងឃ្យីឃ្យូតព្រមទាំងពេបមាត់ស្រួចៗនិងធ្វើភ្នែកកូនឆ្កែរបស់គេដាក់រាងក្រាសទៀតផងនរណាទៅដាច់ចិត្តធ្វើបាបបានទៅ?

« Jungkookie? ហៅម្ដងទៀតទៅមើល! »

« Jung....Jungkookie » Taehyung ស្ទាក់ស្ទើររួចក៏បិទភ្នែកបន្ទាប់ពីហៅឈ្មោះរបស់រាងក្រាសយ៉ាងគួរឲ្យស្រលាញ់រួច គេខ្លាចថានាយនឹងមិនចូលចិត្តហើយអាចនឹងស្ដីបន្ទោសឲ្យគេក៏ថាបានដែរ។

« អូនសម្លាញ់នរណាបង្រៀនឲ្យអូនកើតមកគួរឲ្យស្រលាញ់បែបនេះ ហ្អាស៎? » Jungkook ក៏ឱនទៅថើបថ្ពាល់រាងតូចខ្សឺតៗទាំងក្នក់ក្នាញ់ជាខ្លាំងព្រមទាំងខាំសាច់ថ្ពាល់ប៉ោងៗរបស់គេតិចៗទៀតផង មនុស្សឃ្យូតៗយ៉ាងនេះនរណាមិនក្នាញ់ទៅលោកអើយ។

« បានហើយៗរសើបណាស់ » Taehyung រមិចរមួលនៅមិនស្ងៀមព្រោះតែរសើប។ គេសើចកាច់.កលឺៗរើខ្លួនគេចចុះឡើងពេលដែល Jungkook ចាប់គេថើបខ្លាំងៗស្ទើរតែលេបគេចូលទៅក្នុងពោះទាំងមូលទៅហើយ។

To be continued........

****
Today មានតែប៉ុណ្ណឹងទេ night night<3

Continue Reading

You'll Also Like

5.2K 541 14
ចន ជុងហ្គុក & គីម ថេហ្យុង
6.9K 279 20
រឿងនេះជាប្រភេទបែបស្នេហាសិស្សវិទ្យាល័យប្រុសនិងប្រុស ជារឿងភាគដំបូងដែលខ្ញុំសរសេរបើសិនជាមានកន្លែងខ្វះខ្វាតសូមខន្តីអភ័យទោស។សម្រាប់តួក្នុងរឿងនេះគឺជា ✨ Taek...
1K 105 15
"មើលទៅទេវតាហាក់មិនឈរខាងខ្ញុំសោះ ហេតុអ្វីក៏ឲ្យខ្ញុំជួបរឿងឆ្គួតបែបនេះទៅវិញព្រះហ្អើយ ហេតុអ្វីក៏ត្រូវប្ដូររាងកាយគ្នាបែបនេះ? លេងសើចពេកហើយ" Jeon Jungkook K...
1.2K 76 35
What would happen if Draco and Hermione got married and had kids? Gemma Malfoy is the youngest out of her siblings and can feel left out at times. He...