ស្វាមីវិកលចរិក (Khmer transla...

By janrae_tyu

38.2K 2.8K 354

យើងអាចជាមនុស្សឆ្កួត យើងអាចជាមនុស្សរោគចិត្ត យើងក៏អាចសម្លាប់នរណាម្នាក់នៅពេលណាក៏បាន ប៉ុន្តែរឿងនេះមានករណីលើកលែងតែ... More

CHAPTER 1:អកុសល
CHAPTER 2: ថ្ងៃដំបូង
CHAPTER 3: TITICHAROENRAK FAMILY
CHAPTER 4: អាហារពេលល្ងាច
CHAPTER 5:នឹកស្មានមិនដល់
CHAPTER 6:ធ្វើជាមិត្ត
CHAPTER 7: ប៉ះ
CHAPTER 8: អារម្មណ៏នៃការប៉ះ
CHAPTER 9: រសជាតិឆ្ងាញ់
CHAPTER 10: មរតក
CHAPTER 11: ជ្រើសរើស
CHAPTER 12: ការស្លាប់ដ៏តក់ស្លុត
CHAPTER 13 : បារីផ្អែម (18+)
CHAPTER 14: អ្នកបម្រើផ្ទាល់ខ្លួន
CHAPTER 15 : រៀបការ??
CHAPTER 17 : ភូវិន
CHAPTER 18 : កម្តៅឡើង
CHAPTER 19: អំណាច
CHAPTER 20: សាកសមនឹងគ្នាណាស់
CHAPTER 21 : ភ្ជាប់ពាក្យ
CHAPTER 22: ស្វាមីតូច
CHAPTER 23 : លោកប្រុស ណូរ៉ាវីត និង ស្វាមីតូច
CHAPTER 24 : សេចក្តីស្រឡាញ់
CHAPTER 25 : នៅទីបញ្ចប់ អូនជ្រើសរើសការចាកចេញពីបង
CHAPTER 26: សន្យា
CHAPTER 27 :ជនសង្ស័យ
CHAPTER 28 : វិលត្រឡប់ 18+
CHAPTER 29 : ឧបាយកល
about another story

CHAPTER 16 : ចង្វាក់បេះដូង

1.1K 91 7
By janrae_tyu

"គឺប៉ាដែលនិយាយអញ្ចឹងមិនអីទេ? គ្រាន់តែសម្រេចចិត្តបែបហ្នឹងក៏យុត្តិធម៌ហើយ" ប៉ន៍ក៏និយាយឡើងនៅពេលនេះ
លោកម្ចាស់កូតក៏ងក់ក្បាលរួចពិសាស្រាបន្តិច មើលប៉ន៍ និងភូវិន រួចសួរថា

"ចុះ​ឯង​និង​ភូវិន​តើ​ឯងទាំង​ពីរ​មាន​គម្រោង​រៀប​ការ​នៅ​ពេល​ណា?"

"ខ្ញុំត្រៀម​ខ្លួន​ជានិច្ច ចាំ​តែ​ភូវីន​យល់ព្រមទេ"និយាយរួចប៉ន៍ក៏ថើបថ្ពាល់នំប៉ាវរបស់ភូវិនថ្នមៗ
រួចភូវីននិយាយដោយស្ទាក់ស្ទើរ

"ភូវិនគេជិតបញ្ចប់ការសិក្សាហើយ ត្រូវបន្តរហូតដល់ពេលណា?"

"អូ យើងនឹងធ្វើតាមការចង់បានរបស់ភូវីន ពេលរួចរាល់ហើយ សូមប្រាប់ប៉ាផង អូខេ?"

"បាទប៉ា"

"ជេម.. មានអារម្មណ៍ម៉េចដែរ? យល់ព្រមជាមួយលក្ខខណ្ឌដែលយើងបានផ្តល់ឱ្យទេ?"
ហ្វូតឈរពីក្រោយគេ រួចសញ្ចឹងគិតតាមអ្វីដែលគេបានឮ មកថាលោកប្រុសជេមមិនបានទាក់ទងជាមួយនរណាម្នាក់យូរមកហើយ ហើយមិនបានឈានជើងចូលក្នុងសង្គមដូចបងប្រុសទាំងពីររបស់គេនោះទេ
ដូច្នេះ​វា​ជា​បញ្ហា​នៃ​ការ​បញ្ចុះបញ្ចូល​ដៃគូ​ជាច្រើន និង​នាំយក​កិច្ចសន្យា​មក​ក្រុមហ៊ុន​វិញ​ដើម្បី​ប្រជែង​តំណែង​ប្រធាន
ក្នុង​ចំណោម​ចៅហ្វាយនាយ​ក្មេង​ទាំង​បី​នោះ លោកប្រុស​ទី​២ ជុងជា​លោកប្រុស​ដែល​មាន​សមត្ថភាព​ឈ្នះ​ជាប់​ៗ​គ្នា លោកប្រុស​ទី​៣ ប៉ន៍មិន​ឆ្ងាយ​ប៉ុន្មាន​ទេ គេជា​ម្ចាស់​កាស៊ីណូ​ធំ​មួយ​ដ៏​ល្បី​ក្នុង​ទីក្រុង​បាងកក
បន្ទាប់មកលោកប្រុសទីបួនជេមមីណាយត្រូវតែទទួលរងនូវគុណវិបត្តិនេះ

អ្នកស្រីណានមីស្រាប់តែនិយាយឡើងដោយសំឡេងព្រួយបារម្ភ "ជេម! ម៉េចក៏បែកញើសច្រើនម្ល៉េះ? មុខក្រហមណាស់មែនទេ ជេម? ជេម"
នាងណាំមីលើកដៃទៅស្ទាបថ្ងាសរបស់ជេមីណាយរួចបែរមុខចេញភ្លាមហើយក្រោកឈរឡើងជេមីណាយក្រឡេកមើលលោកកូតរួចក៏និយាយឡើង
"យល់ព្រម" ចប់​ប្រយោគជេមទ្រាំ​លែង​បានបែរ​មុខ​ដើរ​ត្រង់​ទៅ​ជាន់​លើ

"ហា-..ឯងឮទេហ្នឹង? ហាហា ជេមទើបតែនិយាយទៅនិយាយជាមួយយើងហើយគេថែមទាំងយល់ព្រមតាមសំណើរបស់យើងទៀត" អ្នកស្រីណាន់មីបានញញឹមយ៉ាងសប្បាយរីករាយ នៅពេលនេះមនុស្សជុំវិញពីដើមដល់ចប់ បានត្រឹមតែភ្ញាក់ផ្អើល ថ្ងៃនេះអស់រយៈពេលជាច្រើនឆ្នាំមកនេះ ពួកគេមិនដែលលឺសំលេងរបស់អ្នកប្រុសទីបួន របស់ជេមទេ ថ្ងៃនេះហើយដែលលឺគេនិយាយ ទោះបីជាវានិយាយបានត្រឹមតែពីរពាក្យក៏ដោយ ប៉ុន្តែអ្វីដែលពិសេសនោះគឺវាមានគុណភាពពេល​ដែល​គេនិយាយទៅ វា​ស្តាប់​ទៅ​មាន​ឥទ្ធិពល​ខ្លាំង​ណាស់
ហ្វូតស្រឡាំងកាំងមួយសន្ទុះ គេឈរសម្លឹងមើលខ្នងរបស់ ជេម ខណៈដែលនាយតូចមានអារម្មណ៍ថាព្រលឹងមិននៅក្នុងខ្លួន មានអារម្មណ៍ថប់ដង្ហើម និងខកចិត្តយ៉ាងចម្លែក និងមិនអាចពិពណ៌នាបាន

ពេលបាយថ្ងៃត្រង់ ហ្វូតបានទៅសួនច្បារហើយអង្គុយឱបខ្នើយដោយទឹកមុខក្រៀមក្រំ ក្រឡេកមើលទៅបឹងធំនៅខាងមុខ ព្រះអង្គសូត្រធម៌ដោយស្ងៀមស្ងាត់ថា ពេលនេះចិត្តរបស់លោកបានស្ងប់ដូចទឹកមុខ
ហ្វូតមានស្ទាក់ស្ទើរបន្តិចនៅពេលគេយកទូរស័ព្ទចេញពីហោប៉ៅរបស់គេ ចុចលើកម្មវិធីផ្ញើសារភ្លាមៗ ហើយសរសេរសារដើម្បីផ្ញើទៅកាន់នរណាម្នាក់
In message
ហ្វូត
តើខ្ញុំគួរធ្វើអ្វីបន្ទាប់? រារាំង​លោកប្រុសមិន​ឱ្យ​រៀបការ?
                        ប៉ន៍       មានអ្នកក៏ចង់ចាប់អារម្មណ៍រឿងនេះច្រើន យើងចង់មើលអាជេមនិងស្វាមីវាឆាប់ៗនេះយើងមិនទាន់ត្រូវការឯងទេ គ្រាន់តែសម្រាកសិនទៅឯង

ហ្វូតបានដាក់ទូរស័ព្ទក្នុងហោប៉ៅរបស់គេរួចដកដង្ហើមចេញ "ខ្ញុំហៅលោកប្រុសប៉ន៍ថាថោកទាប ហើយខ្ញុំជារនុកក្នងរបស់គេដូច្នេះខ្ញុំក៏មិនអាក្រក់ជាងគេទេ អាហ្វូតអើយយយយខ្ញុំឆ្កួតឥលូវហើយ តើខ្ញុំគួរធ្វើដូចម្តេច?"

"Fotfot"

ជេមបានអង្គុយនៅពីក្រោយហ្វូតដោយមិនដឹងខ្លួន ជេម បានដាក់ដៃនៅជុំវិញរាង​ល្អិតហើយឱបរាងកាយទាំងមូលរបស់ ហ្វូតយ៉ាងតឹងនៅក្នុងដៃរបស់គេ

"បាទ...លោកមកទីនេះតាំងពីពេលណា? លែងសិនទៅ! វាមិនល្អប្រយ័ត្នអ្នកណាឃើញ" ទោះ​បី​ហ្វូតព្យយាមរើយ៉ាងណាក៏ដោយជេមនៅ​តែ​ឪបយ៉ាង​តឹង​រឹង​មិន​ព្រម​ចុះ​ចាញ់​

"ហេតុអ្វីបានមិនយកអាហារពេលព្រឹកមកចឹង?" ហ្វូតខាំមាត់របស់គេ ហើយប្រើកម្លាំងទាំងអស់ដែលគេមាន ដកដៃចេញពីគេ
ដោយ​ហ្វូតប្រញាប់​ងាក​មក​រក​ជេមហើយ​សួរថា

"ស្អី? មុននេះក្រែងលោកឯងញ៉ាំអាហារពេលព្រឹកជាមួយលោកម្ចាស់ហើយៗ ហេតុអ្វីមកសួរចឹង??"
ជេមងក់ក្បាលរបស់គេម្តងហើយម្តងទៀត រួច​គ្រវីក្បាលតិចៗបង្ហាញថាគេមិនបានចាំអ្វីឡើយ

"អើយយយ អញឆ្កួតលូវហើយ ព្រឹកនេះលោកចុះមកបន្ទប់បាយរកខ្ញុំ ហើយខ្ញុំប្រាប់លោកឱ្យចុះមកញ៉ាំអាហារពេលព្រឹកជាមួយលោកម្ចាស់ហើយ លោកឯងនិយាយជាមួយលោកម្ចាស់ថាយល់ព្រមនឹងរឿងរៀបការ លោកចាំអត់?" ជាលើកទីពីរ ជេមសម្លឹងមើលហ្វូតដោយភ្នែកមិនយល់

"មើលមុខខ្ញុំចឹងចង់មានន័យថាម៉េច? អ្នកដែលត្រូវសម្លឹងមើលដោយភ្នែកឆ្ងល់បែបនេះគួរតែជាខ្ញុំ" ហ្វូតញីសៀតផ្ការបស់គេ ដោយហ្វូតគេព្រងើយនឹងជេមតែម្តង ព្រោះគេគិតថាជេមធ្វើភ្លេច ធ្វើពុតជាមិនចាំអ្វីដែលបានកើតឡើងនៅព្រឹកនេះ
*ឫមួយគេធ្វើ​ពុត​ជា​ភ្លេចដើម្បី​គេច​ពី​ការ​រៀបការ​ឬ? និយាយ​តាម​ត្រង់ ខ្ញុំ​នឹង​មិន​មែន​ជា​របស់​តុក្កតារបស់​គេទេ*
មុខរបស់ហ្វូតក៏ចាប់ផ្តើមប្រែជាស្រពោន គេអង្គុយចុះដោយបបូរមាត់របស់គេបូយដោយភាពអាក់អន់ស្រពន់ចិត្ត ហើយហៀបនឹងនិយាយអ្វីមួយ ប៉ុន្តែជេមចាប់​ថ្ពាល់​នាយតូច ហើយ​សើច​ចេញ​មក​ដូច​ជា​មនុស្ស​ពេញវ័យ​កំពុង​មើលទារក​កំពុង​តែ​ងងុយគេង
ប៉ុន្តែ​ភ្លាមៗ​នោះ​ហ្វូតក៏​គេចចេញ រួចដកដង្ហើមធំ សម្លឹងមើលជេមមួយស្របក់ហើយសួរ

"តើ​លោកស្រលាញ់​ខ្ញុំ​ទេ?" ជេមមិនស្ទាក់ស្ទើរ ហើយងក់ក្បាលម្តងហើយម្តងទៀត ធ្វើឱ្យហ្វូតដកដង្ហើមចេញដោយការខកចិត្ត
ហ្វូតចង់សាកម្តងដោយស្តាប់សំលេងបេះដូងគេផ្ទាល់  រាល់ថ្ងៃនេះវាលោតខ្លាំងៗណាស់អោយតែនៅជិតជេម
ហ្វូតគឺ​ខ្លាច​ថា​បើ​ទុក​ចោល​យូរ បេះដូង​គេនឹង​ស្លាប់​បន្តិច​ម្តងៗ​ដោយសារមិនបានឮពាក្យដែលគេចង់លឺ

"គឺថាអានេះវាមិនក្តីស្រឡាញ់ដូចលោកមានចំពោះឪពុកម្តាយរបស់អ្នកទេ! វាជារបៀបថា... ហឹមម មិនអីទេបំភ្លេចចោលនៅអ្វីដែលខ្ញុំសួរចុះ?"

"ខ្ញុំមិនស្រឡាញ់ពួកគេទេ ខ្ញុំស្រឡាញ់តែហ្វូតហ្វូតទេ"

ហ្វូតគ្រាន់តែលឺបែបនេះបានបញ្ចេញនូវស្នាមញញឹមយ៉ាងស្អាត រួចយកមុខមកជិតមុខជេមរួចសួរថា

"ពិតមែនឫអត់?"

ជេមងក់ក្បាលម្តងហើយម្តងទៀត មើលទៅដូចពេលក្មេងម្នាក់សារភាពអ្វីមួយដែលគេព្យយាមប្បថាគេមិនបានកុហកទេ
ហ្វូតសម្លឹងមើលភ្នែករបស់រាងក្រាស់ រួចក៏គេនឹកឃើញដល់ជេមព្រឹកមិញ បន្ទាប់មកមើលសម្លឹងមើលជេមនៅពីមុខគាត់ ដោយមានអារម្មណ៌ថាកែវភ្នែកគឺខុសគ្នាណាស់ តើជេមមានពីរនាក់មែនទេ?

“ហេតុអីពេលខ្លះនិយាយច្រើន ពេលខ្លះដូចជាមិនចង់និយាយអញ្ចឹង ពេលខ្លះលោកទន់ភ្លន់ដាក់ខ្ញុំ ពេលខ្លះទៀតលោកដូចជាចង់ហែកខ្ញុំទាំងរស់
តើលោកកំពុងលេងហ្គេមអ្វី លោកប្រុសជេមរបស់ខ្ញុំ?"
ការសម្លឹងមើលដោយភាពងៀងឆ្ងល់របស់ជេមបានបញ្ចេញមក

"បំភ្លេចវាទៅ! ខ្ញុំមិនខ្វល់ទេប្រហែលមួយឆ្នាំឬពីរឆ្នាំទៀត ខ្ញុំនឹងឆ្កួតហើយ ខ្ញុំនិយាយអីក៏លោកមិនយល់ដែលមានន័យថាខ្ញុំនេះវាឆ្កួតហើយ"

ហ្វូតព្យាយាមគិតតិចៗដើម្បីធ្វើឲ្យអារម្មណ៍របស់គេកាន់តែប្រសើរព្រោះតាំងពីព្រឹករហូតដល់ពេលនេះ ខួរក្បាលរបស់គេបានសកម្មខ្លាំងមែនទែន ហាក់ដូចជាជិតផ្ទុះទៅហើយ
ប៉ុនែ្តគេអាចគិតថាអនាគតទៅគេអាចនឹងមុខនឹងគ្រោះថ្នាក់ហើយក៏មិនដឹងថានឹងត្រូវប្រឈមមុខនឹងអ្វីនាពេលអនាគតនោះទេតើជេមនឹងការពារគេមែនទេ?

"មក! ក្រោកឈរ! រាំជាមួយជាមួយខ្ញុំ"
ហ្វូតក្រោក​ឈរ​ឡើង ដៃតូចមលូក​ដៃ​ទាញ​ខ្លួន​រាងក្រាស់ឡើង​ទល់​មុខ​នឹងគេ ដោយខ្មាសអៀន ហ្វូតបានកាន់ដៃរាងក្រាស់ឱ្យវាក្រសោបចង្កេះរបស់គេ ហើយខ្លួនគេក៏បានដាក់ដៃម្ខាងនៅលើស្មាដ៏ធំទូលាយទាំងនោះ ឯដៃទាំងពីរដែលនៅសេសសល់ត្រូវបានផ្អិបជាប់គ្នា

"រាំជាមួយខ្ញុំទៅ ជឿខ្ញុំចុះវានឹងមានអារម្មណ៍ល្អណាស់" ជេមឈរ​ស្ងៀម​នៅ​កន្លែង​មួយតាំង​ពី​ដើម​ដល់​ចប់គេស្តាប់​បង្គាប់ហើយ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​នាយ​ល្អិត ទុកអោយហ្វូតធ្វើអ្វីៗតាមចិត្តតែរបស់ខ្លួន ព្រោះពេលនេះព្រលឹងរបស់ ហ្វូតកំពុងអណ្តែតចូលទៅក្នុងសេចក្តីសុខ មាត់ផ្កាឈូកនេះក៌ញញឹមជានិច្ច

ក្នុង​ពិភព​ងងឹត​នេះតើ​ស្នាម​ញញឹម​ដ៏​ស្រស់​ស្អាត​បែប​នេះ​នៅ​តែ​មាន​ឬ​ទេ?

ហ្វូតក៏ចាប់​ផ្ដើម​ច្រៀង ពួក​គេ​ទាំង​ពីរ​បោះជំហាន​មួយៗតាមភ្លេង

แค่อยากฟังคำรำพัน เพียงกระซิบว่ารักกัน
รู้รึเปล่าเมื่อฉันได้พบเธอ
เผลอคิดผูกพัน ยิ่งอยู่ใกล้ไม่ห่างกันดวงใจหวั่นไหว
ยามเมื่อเธอแนบชิดเข้ามา เพียงสบตาพาให้เคลิ้มไป
อีกนิดได้หรือเปล่า เช้ามาชิดได้หรือเปล่า
จะบอกรักเธอ   
●Come closer

By Ford allan 

ហ្វូតស្រាប់តែអោនក្បាលចុះហើយឈប់ច្រៀងឯសកម្មភាពរបស់អ្នកទាំងពីរក៏ឈប់ក្នុងពេលតែមួយ ជេមអោនក្បាលចុះដើម្បីមើលមុខរបស់ហ្វូតដើម្បីមើលថាតើមានបញ្ហាអ្វី ប៉ុន្តែ ហ្វូតនៅតែមិនរើឡើយ គេឈរស្ងៀមដោយក្បាលចុះអស់រយៈពេលជាយូរ ទីបំផុតជេមទ្រាំមិនបាន ហើយចាន់អង្រួននាយ​ល្អិតយ៉ាងខ្លាំង
ហ្វូតពេលនេះក៏បានងើបមុខឡើងដើម្បីមើលមុខរាងក្រាស់ទាំងស្រុង ហ្វួរបានលើកដៃតូចរបស់គេអោបចង្កេះនាយក្រាស់យ៉ាងណែន ផ្តេកក្បាលរបស់គេទាំងស្រុងនៅលើទ្រូងហាប់ណែនរបស់ជេម ហ្វូតក៌បន្លឺឡើងដោយសម្លេងយំ

"តើខ្ញុំអាចនៅក្បែរលោកបានទេ?" នៅក្នុងសួនច្បារដ៏ស្ងប់ស្ងាត់ រុក្ខជាតិផ្កាប្រកួតប្រជែងគ្នាដើម្បីបង្អួតនូវក្លិនក្រអូបរបស់វា នៅចំកណ្តាលសួនច្បារគឺជាអាងហែលទឹកដ៏ធំមួយដែលរចនាឡើងប្រកបដោយភាពប្រណីត និងភាពល្អិតល្អន់បំផុត បឹងពោពេញទៅដោយភ្លើងពណ៌លឿងជាច្រើនពេលឈរពីលើ ហើយក្រឡេកមើលទៅក្រោមយើងអាចឃើញផ្ទៃទឹកនៅក្រោមបឹងគឺច្បាស់ណាស់ អមដោយពន្លឺភ្លើងពណ៌លឿងចាំងជុំវិញ បង្ហាញ​អោយក្មេង​ជំទង់​ពីរ​នាក់​ឱប​គ្នា​យ៉ាង​ណែន​រក​ភាព​កក់ក្ដៅ ដោយដឹងថាវាយូរហើយ ហ្វូត នៅតែឈរនៅទីនោះ ហើយហាក់ដូចជាគ្មានចលនាអ្វីសោះ ធ្វើឱ្យ ហ្វូតខកចិត្តជាខ្លាំងដោយមិនឮសម្លេងឆ្លើយតបទេតែតបមកវិញនូវសម្លេងខ្យល់បកមក រួចក៏បង្ខំចិត្តដកដៃចេញពីជេមវិញយ៉ាងលឿន

*ជេមមីណាយគេជិតរៀបការហើយ ហេតុអ្វីបានជាឯងមកសារភាពពីអារម្មណ៍ឆ្កួតៗនេះ?*

Continue Reading

You'll Also Like

618K 32.7K 20
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
12K 1K 17
អាពាពិពាហ៍មួយកើតឡើងដោយការចាប់បង្ខំ ដោយម្តាយបង្ខំឲ្យខ្លួនរៀបការជាមួយមនុស្សដែលខ្លួនមិនដែលជួបគ្នាសូម្បីតែម្តង ដោយស្រឡាញ់ម្តាយសុខចិត្តយល់ព្រមមិនហានជំទាស់...
9.1K 730 19
ជេមីណាយ៍ គ្រីសស្តាលេត៍វេហ្គាស X ហ្វួត ឆាលីកនដាយាមិន ហ្វួត ជេមីណាយ៍ ______________________ ជុង ដាំង _____________________
14.6K 1.7K 58
តែស្រឡាញ់គឺស្រឡាញ់ហើយ ប្រើបេះដូងមិនម៉ែនប្រើអារម្មណ៍មួយឆាវទេ!