ក្រោមពន្លឺពណ៌ក្រហម

By Rinfkchi

13.3K 1.4K 186

គេគឺជា"មនុស្សបរិសុទ្ធ"ដែលឥតខ្ចោះ More

chapter 01
chapter 02 : អ្នកមើលថែថ្មី
chapter 03 : ទោស
chapter 05 : ចន្រ្ទគ្រាស
chapter 06 : ក្រណាត់សូត្រ
chapter 07 : សារភាពទោសកំហុស
chapter 08 : ពិធីមង្គលការ
chapter 09 : កុំទុកអូនចោលអីណា
chapter 10 : គុក
chapter 11 : ចោរប្លន់
chapter 12 : អ្នកណាជំនាញជាង?
chapter 13 : ហេតុអី?
chapter 14 : លួចគម្ពីរបុរាណ
chapter 15
chapter 16
chapter 17 : ប្រចណ្ឌ
chapter 18 : បិសាចព្រះចន្ទ
chapter 19 : មុននេះអូនបានធ្វើអ្វី?
chapter 20 : 15កើត
chapter 21 : ពិភពបិសាច
chapter 22 : កូននាគស
chapter 23 : អបអរផងជុងហ្គុក
chapter 24 : ចង់មើលការសម្ដែងវេទមន្តអត់?
chapter 25 : អូនព្រមគ្រប់ជាតិ
chapter 26 : ដល់ពេលចូលកន្លែងរបស់ទ្រង់ហើយ
chapter 27 : វិនាស
chapter 28 : ទុកឲ្យខ្ញុំជាអ្នកការពារ
chapter 29 : ស្លាប់ទៅ!!
chapter 30 : អ្នកប្រុសតូច

chapter 04 : របាំ

613 64 4
By Rinfkchi

ក្នុងព្រឹកនេះរាជវាំងហាក់អ៊ូអរខ្លាំង ទាំងមន្រ្តី នាម៉ឺននិងអ្នកមានមុខមាត់នៅក្នុងអាណាចក្រ ក៏ត្រូវបានគាស់ហៅដើម្បីចូលរួមពិធីអបអរចម្រើនព្រះជន្មដល់ស្ដេចដ៏ខ្ពង់ខ្ពស់របស់ពួកគេ។នាពេលនោះផងដែរ សម្លេងកណ្ដឹងបែរជាលាន់ដាស់អារម្មណ៍គ្រប់គ្នាឲ្យបែរចំណាប់អារម្មណ៍ទៅកាន់វត្តមានរបស់មនុស្សម្នាក់ចូលមកដល់។

"សូមថ្វាយបង្គំព្រះអង្គម្ចាស់ជីវិតតម្កល់លើត្បូង!ដោយមានកិត្តិយសទទួលបាននូវការអញ្ជើញឲ្យមកចូលរួមក្នុងពិធីជម្រើនព្រះជន្មរបស់ទ្រង់ ព្រះអង្គម្ចាស់នៃសំណាក់របស់ខ្ញុំក៏បានត្រៀមនូវអំណោយសម្រាប់ទ្រង់បានរួចរាល់ដែរក្រាបទូល។សូមទ្រង់ទទួលយក បើសិនជាមានអ្វីទាស់ខុស ក៏សូមរាជទានទោសផងក្រាបទូល"គ្រប់គ្នាកំពុងផ្ដោតលើសម្រស់តូចនៅក្បែរម៉ាលីហ្សា ហើយក៏ភ្ញាក់ផ្អើលនឹងម៉ាលីហ្សា នឹកស្មានមិនដល់ថាព្រះអង្គម្ចាស់ហ្វីអាចរកបានជំនិតថ្មីអង់អាចទាំងដែលជាមនុស្សស្រីសោះ។

"អំណោយពីព្រះអង្គម្ចាស់ហ្វីទៅហើយ យើងអាចមិនពេញចិត្តម្ដេចនឹងបានទៅ?សូមទ្រង់យាងទៅកន្លែងរបស់ទ្រង់ចុះ"ស្ដេចសើច រួចក៏ឲ្យភីលៀងមកទទួលអំណោយពីដៃរបស់ម៉ាលីហ្សានិងអញ្ជើញពួកគេឲ្យចូលអង្គុយ។

អ្នកទាំងនោះនៅបន្តសុីផឹកនិងរាំរែក ខណៈពេលដែលកែវភ្នែករបស់ពួកគេសម្លឹងមើលទៅកាន់ឆាកមាននារីរបាំមួយក្រុមរាំជាចំណីភ្នែកសម្រាប់ពួកគេ។ម៉ាលីហ្សានាងមិនបានផឹកព្រោះវាជាបម្រាមសម្រាប់មនុស្សក្នុងដំណាក់កុំឲ្យផឹកស្រា ទោះជាខ្លួនជាអ្នកបម្រើក៏ត្រូវតែគោរពច្បាប់ក្នុងដំណាក់។

"ឮមកថាព្រះអង្គម្ចាស់ហ្វីមានជំនាញពិសេសរបស់ទ្រង់វាជាការរាំរបាំ បើទ្រង់មិនយល់ទាស់ទេ តើអាចរាំដើម្បីអបអរដល់ពិធីចម្រើនព្រះជន្មរបស់យើងផងបានទេ?"ស្ដេចយាងមកក្បែរអ្នកទាំង2សារជាថ្មី។ខណៈពេលដែលទ្រង់មានបន្ទូល កែវភ្នែករបស់ទ្រង់គឺផ្ដោតតែទៅលើសម្រស់តូចមួយអង្គនេះប៉ុណ្ណោះ។

ព្រះអង្គម្ចាស់ហ្វីអូណាបង្ហាញស្នាមញញឹមក្រោមស្បៃមុខ រួចងក់ក្បាលរបស់ទ្រង់ជាចម្លើយ។ឃើញដូច្នោះម៉ាលីហ្សាភាំងនឹងព្រះអង្គម្ចាស់ខ្លួន នាងមិនបានដឹងសោះឡើយថាហ្វីអូណាអាចរាំបាន។ហ្វីអូណាក្រោកឈរនិងឱនគំនាបចំពោះស្ដេច ស្ដេចទះដៃទាំងគូបង្អាក់អារម្មណ៍គ្រប់គ្នា រួចយាងហ្វីអូណាឡើងទៅលើឆាកដើម្បីបង្ហាញរបាំដល់ភ្ញៀវទាំងអស់។

រំពេចនោះហ្វីអូណាបន្ទន់ចង្កេះរួចបង្ហាញក្បាច់រាំដែលខ្លួនឧស្សាហ៍រាំកន្លងមក បណ្ដាលឲ្យអ្នកភ្លេងពេលឃើញក្បាច់រាំក៏នឹកគិតដល់បទចម្រៀង ទើបពួកគេប្រគុំភ្លេងដើម្បីកំដរហ្វីអូណា។ស្របទៅនឹងចង្វាក់ដ៏ស្រទន់រស់រវើក បូកឡំនឹងភាពបុិនប្រសប់របស់អ្នករាំ លើសពីនេះសម្រស់និងរូបរាងដ៏ស្រស់ស្អាតបណ្ដាលឲ្យគ្រប់យ៉ាងស៊ីចង្វាក់គ្នា ញ៉ាំងដល់ចិត្តអ្នកទស្សនាទាំងអស់ឲ្យចាប់ភ្លឹកនឹងហ្វីអូណា លើសពីនេះពួកគេហាក់បីដូចជាត្រូវមន្តស្នេហ៍ទើបមើលឃើញហ្វីអូណាគឺជាទេវតាមួយអង្គ។

"ស្អាតណាស់"

"តើបាបទេបើខ្ញុំចង់បានទ្រង់?"

"ខ្ញុំចង់រាំជាមួយទ្រង់"មនុស្សប្រុសនៅទីនោះលួចខ្សឹបខ្សៀវគ្នា ម៉ាលីហ្សាស្ដាប់ឮក៏ក្ដាប់ដៃជាប់។ខណៈពេលដែលគ្មាននរណាចាប់អារម្មណ៍ នាងទាញស្រាយកមកផឹកមួយក្អឹក ចិត្តមួយចង់បោកពែងស្រាចោលដើម្បីរំសាយការរាំរបាំ តែចិត្តមួយទៀតក៏ខំទប់ទើបជ្រើសរើសខាំមាត់សង្កត់ចិត្តសម្លក់ទៅមនុស្សទាំងនោះ។

(មានអ្វីដែលទ្រង់មិនទាន់បង្ហាញយើងទៀតទៅ?)នាងចង់ដឹង ចង់ដឹងបន្ថែមពីហ្វីអូណា!លើសពីនេះគ្រាន់តែឮគ្រប់គ្នាសរសើរដល់ទ្រង់ គ្រាន់តែឃើញពីរាងកាយរស់រវើកត្រូវបានបង្ហាញឲ្យសាធារណជន វាធ្វើឲ្យនាងស្អប់និងចង់ចាប់ទ្រង់ទុកឲ្យរាំសម្រាប់នាងតែម្នាក់គត់។

ផាច់ៗ

របាំ"មនុស្សរស់"បានបញ្ចប់ ពួកគេទះដៃសាទរដល់ហ្វីអូណា ម្ចាស់រាងកាយក៏ញញឹមទទួលជាការគួរសម និងត្រឡប់មកកន្លែងដើមរបស់ទ្រង់វិញ។តែលើកនេះវាខុសពីរាល់ដង ហ្វីអូណាមានអារម្មណ៍ថាត្រជាក់ឆ្អឹងខ្នង ហាក់មានអ្វីមួយកំពុងតែដាក់សម្ពាធដល់ទ្រង់ តែទ្រង់គិតថាវាមិនអាចជាម៉ាលីហ្សាឡើយ!

"ព្រះអង្គម្ចាស់ហ្វីពូកែណាស់!យើងពិតជាកោតសរសើរចំពោះទ្រង់ សង្ឃឹមថាទ្រង់នឹងផ្ដល់កិត្តិយសមកទីនេះម្ដងទៀតនាពេលក្រោយ"ស្ដេចចូលមកក្បែរហ្វីអូណា ទ្រង់ជូនទឹកផ្លែឈើដល់ហ្វីអូណា ឯម៉ាលីហ្សានាងបម្រុងទទួលជំនួសហើយ បែរជាមានពាក្យឃាត់

"តើព្រះអង្គម្ចាស់ហ្វីមិនផ្ដល់កិត្តិយសទទួលវាពីយើងដោយផ្ទាល់ទេឬ?"

"ទ្រង់មិនអាចសោយអ្វីផ្ដេសផ្ដាសបាននោះទេ"

"បើបែបនេះ ហាក់មិនទុកមុខយើងពេកហើយ។ឬទ្រង់សង្ស័យថាយើងនឹងធ្វើអ្វីចំពោះទ្រង់?បើស្ដេចមួយអង្គ ត្រូវបានមនុស្សក្រោមបង្គាប់មិនទុកចិត្ត តើធ្វើជាស្ដេចមានន័យអីទៀត?"

"វាជាបម្រាមរបស់មនុស្សសំណាក់លើភ្នំដែលជាអ្នកកាន់សិល្ប៍ គ្រាន់តែអញ្ជើញព្រះអង្គម្ចាស់ហ្វីយាងចុះពីភ្នំមកទីនេះមានសុទ្ធតែalphaគឺល្មើសនឹងវិន័យបាត់ហើយ ដូចនេះសង្ឃឹមថាទ្រង់នឹងយោគយល់ចុះក្រាបទូល"

"ល្អ!យើងពេញចិត្តនឹងសម្ដីរបស់នាង!អញ្ចឹងកុំឲ្យបាក់មុខ នាងទទួលជំនួសព្រះអង្គម្ចាស់ហ្វីទៅ"

"ខ្ញុំម្ចាស់នឹងទទួលវាជំនួសទ្រង់"ម៉ាលីហ្សាទទួលពែងទឹកក្រូចពីស្ដេច អ្នកទាំង2ជល់គ្នា ម្ខាងជាស្រា ម្ខាងជាទឹកក្រូច ហើយក៏ផឹកតំណាលគ្នា ចំណែកឯហ្វីអូណាវិញក៏សម្លឹងមើលអ្នកទាំង2 ក្នុងខួរក្បាលស្រម៉ៃប្រដូចពួកគេទៅនឹងសត្វខ្លារខិនកំពុងគ្រហឹមចង់មានជម្លោះជាមួយចចក។

"ទឹកក្រូចនេះអាចបន្លប់ក្លិនស្រាបាន"ស្ដេចខ្សឹបក្បែរស្លឹកត្រចៀករបស់ម៉ាលីហ្សាល្មមឮតែ2នាក់ តែវាជាសម្ដីឌឺដងដើម្បីចម្អកដល់នាង មុននេះទើបនឹងថាជាអ្នកបួសមិនហូបស្រា តែក៏លួចផឹកស្រាទាំងកម្រោលមិនដឹងខឹងមកពីណា។ម៉ាលីហ្សាចិត្តធំ ហ៊ានដៀងភ្នែកកំណាចសម្លឹងស្ដេចមិនខ្វល់ថាក្បាលអាចនឹងធ្លាក់ដល់ដីនាពេលនេះ

"បើបែបនេះ ទ្រង់គួរតែប្រទានទឹកក្រូចឲ្យទៅគ្រប់អ្នកប្រមឹកដទៃទៀតទៅក្រាបទូល កុំឲ្យពួកគេត្រឡប់ទៅវិញធំក្លិនស្រាពេក"ស្ដេចមិនចង់តបត ទ្រង់យាងចេញដោយសម្លក់ម៉ាលីហ្សា ទ្រង់ចង់ដាក់ទោសនាងពេលនេះ តែក៏មិនចង់បំផ្លាញថ្ងៃល្អរបស់ទ្រង់ ទើបមានតែរងចាំដាក់ទោសពេលក្រោយប៉ុណ្ណោះ។

ហ្វីអូណាលួចមើលទឹកមុខរបស់ម៉ាលីហ្សា ឃើញម៉ាលីហ្សាបង្ហាញទឹកមុខហ្មត់ចត់ហាក់បីដូចជាខឹង ធ្វើឲ្យទ្រង់រាងចម្លែកចិត្តនិងឆ្ងល់ថាហេតុអីនាងសុខៗក្លាយជាបែបនេះ?តើមាននរណាធ្វើឲ្យនាងទាស់ចិត្តឬ?

(នាងកើតអី?)

(ខ្ញុំចង់កាត់ភ្នែកពួកឆ្កួតទាំងនេះចោល)ម៉ាលីហ្សាគិតក្នុងចិត្ត កំពុងតែមិនទាន់បាត់ខឹងរឿងហ្វីអូណាឡើងទៅសម្ដែងផង ឥឡូវក៏ឃើញមនុស្សប្រុសច្រើននាក់នៅទីតាំងខុសគ្នាកំពុងតែមើលមកហ្វីអូណាដោយភ្នែកប្រាថ្នា កាន់តែធ្វើឲ្យកំហឹងកើនឡើងគុណនឹង2។ក្នុងចិត្តម៉ាលីហ្សាសែនឆ្ងល់ថាហេតុអីហ្វីអូណាអាចមានសិទ្ធមកទីនេះ ទាំងដែលទ្រង់កំពុងឋិតក្រោមបម្រាមហាមមិនឲ្យនិយាយជាមួយalphaឬទៅជិតស្និតនឹងalphaពេក?

នាងគួរតែទៅសួរស្រ្តីមេការនោះឲ្យច្បាស់ហើយទើបបាន!

ដល់វេលាត្រឡប់ទៅវិញ រទេះសេះដំណើររបស់ហ្វីអូណាក៏ត្រូវបរកាត់ផ្សារ បណ្ដាលឲ្យមនុស្សម្នាទាំងអស់ផ្អាកការងាររបស់ពួកគេក្នុងការឱនគោរពដល់ទ្រង់។ឯម៉ាលីហ្សា ថ្វីបើនាងជាអ្នកបម្រើជំនិត តែនាងមិនអាចជិះរទេះតែមួយជាមួយទ្រង់ ទើបនាងត្រូវឡើងទៅអង្គុយពីក្រោយអ្នកបរសេះ។

(អូយយឺតណាស់!!!)ម៉ាលីហ្សាសង្រ្គឺតធ្មេញតឹងចិត្តចំពោះអ្នកបោលសេះ បោលយឺតៗ សឹងនឹងយឺតជាងអ្នកថ្មើរជើងទៀត!បើតាមចិត្តខឹងរបស់នាង នាងចង់តែទម្លាក់ប្រុសម្នាក់នេះចោល រួចបោលខ្លួនឯងទេតើ!គ្រាន់តែថាវាមិនអាចទៅរួច ព្រោះពេលនេះក្នុងនាមជាមនុស្សស្រី បើហ៊ានតែបញ្ចេញចរិតដើមច្បាស់ជាបែកធ្លាយជាមិនខាន។

"អូយ!!នាងក្ដិចខ្ញុំធ្វើអី?"អ្នកបរសេះក៏ភ្ញាក់រួចសួរអ្នកខាងក្រោយខ្នងខ្លួន។

"បន្ថែមល្បឿនតិចទៅ ព្រះអង្គម្ចាស់ហ្វីទ្រង់ស្អុះស្អាប់និងហត់នឿយពីកម្មវិធី អញ្ចឹងហើយទ្រង់ត្រូវប្រញាប់ស្រង់ទឹក"នាងលើកព្រះអង្គម្ចាស់ហ្វីមកដាក់ពីមុខ ការពិតអ្នកដែលស្អុះស្អាប់ជានាងទៅវិញទេ។

"មិនអាចទេ វាជាច្បាប់ទម្លាប់ ទោះអាសន្នយ៉ាងណាក៏ត្រូវតាមដំណើរដែល"

"ចុះបើបិសាចដេញសម្លាប់មនុស្សពេញអាណាចក្រ លោកនៅតែប្រកាន់គោលជំហរនេះទៀតឬ?"

"នាងកើតអីហ្នឹង?"

"មិនអីទេ តាមដំណើរទៅ"ម៉ាលីហ្សាមិនឈ្លោះបន្ត នាងបន្ថយសម្លេងរួចងាកមុខចេញ។ពុទ្ធោអើយ!តាំងពីព្រឹកមិញមក នាងនៅលែងសុខហើយ វាដូចជាមិនមែនខ្លួននាងនោះទេ!

អ្នកនៅក្នុងរទេះក៏លួចបើកវាំងននមើលទៅកាន់មនុស្ស2នាក់អង្គុយលើសេះជាមួយគ្នាកំពុងនិយាយគ្នាខ្សឹបខ្សៀវពីអ្វីខ្លះក៏ខ្លួនមិនដឹង។រំពេចនោះ ពេលឃើញដល់បបូរមាត់របស់ម៉ាលីហ្សាហើយ បណ្ដាលឲ្យទ្រង់ភាំងបន្តិច ខណៈពេលរឿងរ៉ាវកាលពីម្សិលមិញកំពុងរំលេចក្នុងខួរក្បាល អូសទាញឲ្យទ្រង់ត្រូវលើកដៃទៅប៉ះបបូរមាត់ខ្លួនឯងថ្នមៗ។

(វាជាទោសប្រភេទអី?)ទ្រង់មិនធ្លាប់ឮថា ការថើបអាចជាការដាក់ទោសនោះទេ។ឬវានៅមានរឿងច្រើនទៀតដែលទ្រង់មិនបានដឹងពីរឿងរ៉ាវទាំងនោះ?

មកដល់រាជដំណាក់ ហ្វីអូណាយាងទៅគោរពដល់រូបសំណាក់និងសណ្ដាប់នូវធម៌ទេសនាពីបុព្វជិតដែលបានយាងមកទីនេះ ជាង1ម៉ោងទើបទ្រង់អាចយាងទៅដំណាក់បាន។មកដល់ដំណាក់ភ្លាម អ្វីដែលទ្រង់ភ្ញាក់ផ្អើលនោះគឺវត្តមានរបស់ម៉ាលីហ្សាកំពុងនៅក្នុងដំណាក់របស់ទ្រង់ រងចាំទ្រង់តាំងពីថ្មាលណាក៏មិនដឹង។

(ហេតុអីនាងនៅទីនេះ?)

"ទ្រង់ដឹងថាទ្រង់បានធ្វើអ្វីខ្លះទេ?ទ្រង់ដឹងថាទ្រង់បានល្មើសនឹងបម្រាមខ្លាំងយ៉ាងណាដែរទេ?ការរាំបង្ហាញនូវសម្រស់ទាក់ទាញឲ្យពពួកalphaទាំងនោះឈ្លក់វង្វេងគឺជាបាបដ៏ធ្ងន់បំផុត"

(ម៉ាលីហ្សា-)ឃើញនាងដើរមកជិតខ្លួន បណ្ដាលឲ្យរាងតូចចាប់ផ្ដើមភ័យ ទ្រង់ឈានជើងថយក្រោយរហូតដល់ពឺតនឹងជញ្ជាំងអស់ផ្លូវថយ ត្រូវប្រឈមមុខនឹងមនុស្សដ៏សែនខ្ពស់អមដោយទឹកមុខស្មើធេងគួរឲ្យខ្លាច។

To be continued

Continue Reading

You'll Also Like

3.4K 144 30
Main character: Kim Taehyung x Jeon Jungkook THANKS&LOVES YOU 🐾
2.7K 160 20
រឿងនេះជាប្រភេទបែបស្នេហាសិស្សវិទ្យាល័យប្រុសនិងប្រុស ជារឿងភាគដំបូងដែលខ្ញុំសរសេរបើសិនជាមានកន្លែងខ្វះខ្វាតសូមខន្តីអភ័យទោស។សម្រាប់តួក្នុងរឿងនេះគឺជា ✨ Taek...
5.3K 484 29
FB page : អ្នកនិពន្ធ ដាច់យ៉ៃ ( ប្រលោមលោក ជុង ថេយ៉ា )
2.1K 138 11
Taehyung Anushka Sharma x Joen Jungkook