chapter 03 : ទោស

643 57 2
                                    

យប់ដ៏រសាប់រសល់បានកន្លងផុត។ក្នុងព្រឹកនេះអាកាសធាតុនៅក្នុងសំណាក់ចុះត្រជាក់ខុសពីធម្មតា មនុស្សនៅក្នុងសំណាក់ក៏ព្យាយាមរកអាវរោមសត្វមកពាក់ការពារខ្លួនផងដែរ។ម៉ាលីហ្សាវិញ នាងរៀបចំខ្លួនរួចរាល់និងចូលទៅគាល់ព្រះអង្គម្ចាស់ទៅតាមបទបញ្ជារបស់ស្រ្តីមេការ។

កែវភ្នែកកំណាចរបស់ស្រីស្រស់ដៀងសម្លឹងមើលវង់ព្រះភក្រ្តដ៏ល្អឯកឋិតក្រោមស្បៃមុខមួយនោះ ក្នុងចិត្តក៏កំពុងតែផ្ដោតអារម្មណ៍មកកាន់សម្រស់តូចនេះឥតឈប់ មិនសូម្បីតែខ្វល់ពីការនិយាយពីបទបញ្ជានោះទេ។បន្ទាប់ពីណែនាំខ្លួនរួចរាល់ ស្រ្តីមេការក៏ចាកចេញជាមួយអ្នកបម្រើ ទុកឲ្យតែម៉ាលីហ្សានៅតែ2នាក់ជាមួយព្រះអង្គម្ចាស់ដើម្បីបម្រើដល់ទ្រង់។

"ទ្រង់ត្រូវការស្រង់ទឹកដែរទេក្រាបទូល?"ព្រះអង្គម្ចាស់ក្រវីក្បាលតិចៗ និងកាន់បាតដៃរបស់ម៉ាលីហ្សាយកមកអូសវាសជាទម្រង់អក្សរជំនួសដោយការឆ្លើយតប។

(យើងរងារណាស់ យើងមិនអាចស្រង់ទឹកបានទេ)

(ទ្រង់គួរតែបញ្ចេញសម្លេងរបស់ទ្រង់)នាងចង់ស្ដាប់ពេលដែលទ្រង់និយាយ ថាតើសម្លេងមួយនោះទាក់ទាញដូចជារាងកាយដែរទេ?លើសពីនេះ នាងហាក់បីដូចជាទប់ចិត្តមិនចង់ជាប់ ខណៈពេលដៃរបស់នាងត្រូវបានកាន់ដោយព្រះអង្គម្ចាស់ដ៏ស្រស់ស្អាតមួយអង្គនេះ។

(ដៃព្រះអង្គម្ចាស់ទន់ណាស់!!ខ្ញុំចង់ថើប)នាងគិតក្នុងចិត្ត និងសម្លឹងមើលដៃទាំងគូរបស់ព្រះអង្គម្ចាស់។យ៉ាងណាក៏ដោយក៏នាងត្រូវតែទប់ចិត្ត!!

"បើព្រះអង្គម្ចាស់មិនស្រង់ទឹកនាពេលនេះទេ ទ្រង់មិនអាចលាងជម្រះព្រះកាយដែលជាប់នូវលម្អងធូលីកាលពីម្សិលមិញបានឡើយ។ហើយបើនៅតែទុកបន្ត នោះទ្រង់នឹងកខ្វក់ ទ្រង់ច្បាស់ជាមានបាបជាមិនខានដែលហ៊ានធ្វើឲ្យព្រះកាយរបស់ទ្រង់កខ្វក់"ឮនូវពាក្យគម្រាមរបស់ម៉ាលីហ្សា ព្រះអង្គម្ចាស់ចាប់ផ្ដើមភ័យ។ម៉្យាងទ្រង់ក៏នៅខ្វះប៉ុន្មានខែទៀតទើបឈានដល់ព្រះជន្ម18 ហេតុនេះហើយទើបចិត្តគំនិតរបស់ទ្រង់នៅក្មេងខ្ចីនិងល្ងង់!

ក្រោមពន្លឺពណ៌ក្រហមDonde viven las historias. Descúbrelo ahora