💘𝐘𝐚𝐤𝐮𝐳𝐚 𝐋𝐨𝐯𝐞𝐫🐻

By bii_tker

859 56 0

More

Ep1 : ស្វាគមន៍ការជួបគ្នាលើកដំបូង
Ep2 : កិច្ចសន្យា
Ep3 : លម្អៀង
hii guys 👋🏻

Ep4 : ហ៊ានប៉ះថេយ៉ុងជីវិតស្មើសូន្យ

136 13 0
By bii_tker

   ពេលល្ងាច!!

ចំណាយពេលវេលាដើរលេងនៅជាមួយគ្នាជាងកន្លះថ្ងៃមកនេះ វេលានេះវាក៏ដល់ពេលល្ងាចណាស់ដែរទៅហើយ ទើបពួកគេទាំង4នាំគ្នាត្រឡប់មកក្លឹបវិញដើម្បី ធ្វើកិច្ចការងាររបស់ពួកគេតែម្តង។

   នៅក្នុងក្លឹប!!

< ពេលចាត់ចែងការងាររួចរាល់អស់ហើយត្រូវទៅក្នុងបន្ទប់របស់បងហា៎ស ហាមភ្លេចអោយសោះ! > ពេលដើរចូលមកខាងក្នុងក្លឹបហើយនោះ ជុងហ្គុកក៏ងាកមកនិយាយជាមួយសំណព្វចិត្តរបស់ខ្លួន ដោយ បញ្ជាក់ប្រាប់នាយតូចអោយច្បាស់ខ្លាចគេភ្លេច។

< បាទបង ខ្ញុំដឹងហើយខ្ញុំអត់ភ្លេចទេ >

< អឹម ល្អហើយចឹង អររមួយទៀត...ពេលដែលឃើញថាមាននរណាក៏ដោយអោយតែមករញ៉េរញ៉ៃ ជាមួយនឹងអូន អូនត្រូវតែរាយការណ៍ប្រាប់បងអោយ បានដឹងផងដឹងទេ កុំលាក់ពីបងអី >

< បាទបង ហើយចុះបើមានភ្ញៀវណាម្នាក់អោយខ្ញុំនៅផឹកកំដរគេនោះ តើខ្ញុំត្រូវធ្វើបែបមិច? >

< អូនត្រូវតែទៅរកក្មេងម្នាក់មកជំនួសអូនអោយទៅកំដរភ្ញៀវម្នាក់នោះ ព្រោះអូនអាចកំដរបងបានតែម្នាក់នោះទេ ប៉ុន្តែបើសិនជាភ្ញៀវម្នាក់នោះប្រកែកមិនព្រម ជ្រើសរើសយកអ្នកកំដរផ្សេងជំនួសអូននោះ ទុកអោយបងជាអ្នកចាត់ការក្នុងរឿងនេះទៅចុះ >

< បាទបងជុង អញ្ចឹងខ្ញុំសុំលាបងទៅមើលការងារ របស់ខ្ញុំសិនហើយ >

< បាទអូនទៅចុះ > ពេលដែលជុងហ្គុកងក់ក្បាលយល់ព្រមនឹងខ្លួនហើយនោះ ថេយ៉ុងក៏ដើរទៅកន្លែងរបស់ខ្លួនដើម្បីចាប់ផ្តើមធ្វើការងារមួយនេះជាលើកដំបូង ក្រោមការតាមសម្លឹងមើលរបស់នាយកម្លោះសង្ហារ ចន ជុងហ្គុក។

< ហ្វី រ៉ាន់ ឆាប់មកតាមយើងទៅបន្ទប់អីឡូវនេះ >

< បាទចៅហ្វាយ >

   បន្ទប់VIP!!

< ចៅហ្វាយត្រូវការអ្វីដែរទានម្ចាស់? > បន្ទាប់ពីបានធ្វើដំណើរមកដល់បន្ទប់ផ្ទាល់ខ្លួនរបស់នាយកម្លោះ ជុងហ្គុកហើយនោះ រ៉ាន់ក៏ចាប់ផ្តើមសួរសំណួរមួយ ឡើងមកទៅកាន់ចៅហ្វាយនាយ។

< ប្រាកដជាត្រូវការហើយ >

< បាទ ចុះចៅហ្វាយចង់អោយពួកខ្ញុំធ្វើការងារអ្វីដែរ ឆាប់ប្រាប់ពួកខ្ញុំមកចុះ >

< ពួកឯងនៅចងចាំមុខរបស់សិស្សស្រីដែលនាងប្រហើនមិនស្គាល់ខ្ពស់ទាបហ៊ានមកឈ្លោះគ្នានឹងលើកដៃទះអ្នកប្រុសតូចរបស់ពួកឯងដែរឬទេ? >

< បាទចៅហ្វាយ ពួកខ្ញុំចាំច្បាស់ខ្លាំងណាស់ >

< ល្អ! អញ្ចឹងពួកឯងឆាប់ទៅចាត់ការនាងស្រីជើងល្អនោះចេញទៅ យើងមិនចង់ឃើញមុខរបស់នាងជាលើកទីពីរទៀតនោះទេ >

< បាទចៅហ្វាយ ចុះចៅហ្វាយចង់អោយសាកសពរបស់នាងម្នាក់នោះបែបណាដែរទានម្ចាស់? >

< ពួកឯងចង់ធ្វើយ៉ាងមិចក៏បានដែរ យើងជឿទុកចិត្តលើពួកឯងទាំងពីរអ្នកហើយ >

< បាទចៅហ្វាយ ពួកខ្ញុំមិនធ្វើអោយចៅហ្វាយទាស់ចិត្តនោះទេ ចៅហ្វាយរងចាំតែមើលគេចុះផ្សាយពត៌មានទៅបានហើយ បើមិនក្នុងយប់នេះទេក៏នៅពេលព្រឹកនាពេលថ្ងៃស្អែកជាក់ជាមិនខាន! >

< បើពួកឯងធ្វើការងារមួយនេះបានល្អ ចាំយើងដំឡើងប្រាក់ខែអោយពួកឯងទាំង2 >

< បាទចៅហ្វាយ អញ្ចឹងពួកខ្ញុំសុំលាចៅហ្វាយទៅចាត់ចែងរឿងមួយនេះសិនហើយ >

< អឹម ទៅចុះ >

< បាទចៅហ្វាយ > ថាចប់ មនុស្សជំនិតទាំងពីរអ្នកនេះក៏ចាប់ផ្តើមដើរចេញពីខាងក្នុងបន្ទប់មួយនេះដើម្បីចេញទៅធ្វើកិច្ចការដែលចៅហ្វាយរបស់ខ្លួនបានដាក់អោយធ្វើ ហើយក៏ដើម្បីទៅសងសឹកអោយអ្នកប្រុសតូចថេយ៉ុងរបស់ពួកគេដូចគ្នា ដើម្បីកុំអោយថ្ងៃក្រោយមាននរណាប្រហើនហ៊ានមកប៉ះពាល់នឹងមនុស្សរបស់ត្រកូលចនម្តងទៀត។

< ហ៊ឹស! នាងជាអ្នករត់មករកសេចក្តីស្លាប់ដោយខ្លួនឯងនោះទេ កុំបន្ទោសយើងថាឃោរឃៅដាក់នាងអោយសោះ ប៉ុន្តែយើងចង់ប្រាប់នាងថាមិនថានរណាក៏ដោយ បើសិនជាហ៊ានតែប៉ះថេយ៉ុងមនុស្សរបស់យើងតែបន្តិចនោះ ជីវិតពួកឯងស្មើរសូន្យដូចធ្លាក់នរកទាំងរស់យ៉ាងអញ្ចឹង > ជុងហ្គុកនិយាយដោយទឹកមុខមាំទាំបណ្តើរ ដោយយកកាំបិទ នៅនឹងដៃខាងស្ដាំរបស់ខ្លួននោះ យកទៅចាក់ចំកណ្តាលរូបថតរបស់សិស្សស្រីដែលប្រហើនហ៊ានមកបង្កររឿងជាមួយនឹងសំណព្វចិត្តរបស់ខ្លួនពោពេញទៅដោយកំហឹង សម្លេងរបស់នាយពិតជាត្រជាក់នឹងពិឃាតខ្លាំងណាស់ បើសិនជាមាននរណាម្នាក់បានមកស្តាប់លឺពាក្យសម្ដីមួយនេះនោះ ប្រាកដណាស់!ថាពួកគេប្រាកដជាព្រឺឆ្អឹងខ្នងជាក់ជាមិនខាននោះទេ ហើយនាយក៏បាននិយាយសន្យានឹងខ្លួនឯងរួចរាល់ដូចគ្នាថានឹងមើលថែ ការពារថេយ៉ុងមិនអោយមាននរណាម្នាក់មកធ្វើបាបនាយតូចបាននោះទេ នាយហ៊ានយកជីវិតរបស់ខ្លួនឯងមកដាក់ ព្រោះបើចង់ប៉ះថេយ៉ុងរបស់គេនោះ ត្រូវឆ្លងកាត់តោកំណាច ចន ជុងហ្គុក ជាមុនសិន។

   | S K I P |

   ព្រឹកថ្ងៃថ្មី!!

ព្រឹកថ្ងៃថ្មីវាជាថ្ងៃដ៏ល្អសម្រាប់មនុស្សរាល់គ្នា ប៉ុន្តែមិនមែនអោយតែជាថ្ងៃថ្មីប្រាកដជាថ្ងៃល្អទាំងអស់នោះទេ ព្រោះថ្ងៃនេះមានគ្រួសារមួយកំពុងតែកាន់ទុក្ខកូនស្រីសំណព្វចិត្តរបស់ខ្លួនដែលបានស្លាប់ទៅតាំងពីពេលណាម៉ោងណាក៏មិនដឹង។

   ភូមិគ្រឹះត្រកូលឈិន!!

ភូមិគ្រឹះមួយនេះធ្លាប់តែស្ងប់សុខប៉ុន្តែអីឡូវនេះ បែរជាកំពុងតែកើតទុក្ខទៅវិញ ព្រោះកូនស្រីតែម្នាក់នៃគ្រួសារត្រកូលនេះ ត្រូវបានស្លាប់ដោយមិនដឹងមូលហេតុពិតប្រាកដ ហើយក៏មិនដឹងថានរណាជាឃាតករ ជាអ្នកសម្លាប់កូនស្រីរបស់គេដូចគ្នាដែរ។

< អោយប៉ាសុំទោសផងណា៎កូនសម្លាញ់ ដែលប៉ាការពារកូនមិនបានល្អ ប៉ាសុំទោសណា៎កូនស្រី ដែលមិនអាចរកមុខឃាតករដែលសម្លាប់កូនបាន ប៉ុន្តែប៉ាសូមស្បថនឹងកូនថា ប៉ានឹងខិតខំប្រឹងប្រែងតាមរកពួកវាអោយឃើញ នឹងសម្លាប់វាអោយទៅកំដរកូនបានជាគ្នាណា៎កូនសម្លាញ់របស់ប៉ា > លោកឈិនយំបណ្តើររៀបរាប់ទុក្ខសោករបស់ខ្លួនចេញមកបណ្តើរ ថែមទាំងមានជាប់ពាក្យសន្យាជាមួយនឹងខ្មោចរបស់កូនស្រីខ្លួនថែមទៀតផង។

លោកឈិន លោកជាជនជាតិចិនដែលបានមករកស៊ីបណ្តាក់ទុនជាមួយនឹងជនជាតិកូរ៉េ ហើយលោកក៏ជាសត្រូវរបស់ ចន ជុងហ្គុក ផងដែរ ព្រោះតែលោកតែងតែច្រណែនពេលដែលឃើញអ្នកម្ខាងទៀតរកស៊ីមានបានជាងខ្លួន ថែមទាំងមានកេរ្តិ៍ឈ្មោះ មានអំណាច មានទ្រព្យសម្បត្តិយ៉ាងស្ដុកស្ដម្ភ ច្រើនលើសលប់ជាងខ្លួនលោកទៅទៀត ទើបលោកតាំងខ្លួនជាសត្រូវតាមបំផ្លិចបំផ្លាញអ្នកម្ខាងទៀតរហូត ប៉ុន្តែមិនដែលបានសម្រេចនោះទេ ប៉ុន្តែលើកនេះវាក៏មិនប្រាកដនោះដែរ ព្រោះអ្នកដែលបានសម្លាប់កូនស្រីរបស់លោកគឺជាកូនចៅជំនិតរបស់សត្រូវរបស់ខ្លួន ពេលដែលលោកបានដឹងពីរឿងនេះពិតប្រាកដហើយនោះ ពិតណាស់!! លោកប្រាកដជាប្រកាសសង្គ្រាមជាមួយនឹងអ្នកម្ខាងទៀតជាក់ជាមិនខាននោះទេ ដើម្បីសងសឹកអោយកូនស្រីសំណព្វចិត្តតែម្នាក់របស់ខ្លួន។

< កូនត្រូវរងចាំតែបន្តិចទេណ៎ា បន្តិចទៀតប៉ាប្រាកដជាទៅសងសឹងជាមួយនឹងវាអោយកូនជាក់ជាមិនខាន កូនចាំតែមើលចុះ > លោកឈិនបានសន្យាជាមួយកូនស្រីរបស់ខ្លួនទាំងទឹកមុខមាំទាំ ក្នុងលើកនេះលោកបានតាំងចិត្តខ្លាំងណាស់ ថានឹងស្វែងរកឃាតករដែលបានសម្លាប់កូនស្រីរបស់ខ្លួន មកកាត់ចិញ្ច្រាំជាកង់ៗបោះអោយក្រពើស៊ីជាក់ជាមិនខាន។

< ពួកឯងឆាប់ទៅស៊ើបរកមើលភ្លាមទៅ ថាតើនរណាគេម្តេចក៏ប្រហើនខ្លាំងម្លេះ ដែលហ៊ានមកសម្លាប់កូនស្រីតែម្នាក់របស់យើងបែបនេះ >

< បាទចៅហ្វាយ ពួកខ្ញុំនឹងទៅធ្វើវាអីឡូវនេះ >

< អឹម ចេញទៅ >

< បាទ >

< ពួកឯងចាំតែមើលចុះ ថាយើងនេះនឹងតាមសងសឹកពួកឯងបានដោយរបៀបណាខ្លះ ឈាមត្រូវសងដោយឈាម ប៉ុន្តែពួកឯងហ៊ានមកយកជីវិតកូនស្រីរបស់យើងទៅហើយនោះ យើងក៏មិនខ្លាចក្នុងការយកជីវិតរបស់ពួកឯងវិញផងដែរ >

   | S K I P |

   វិមានត្រកូលចន!!

< ពេញចិត្តនឹងពត៌មានមួយនេះដែរឬទេចៅហ្វាយ? > ហ្វី អោនខ្លួនចុះបន្តិច សួរទៅកាន់អ្នកជាចៅហ្វាយដែលកំពុងតែអង្គុយផឹកកាហ្វេ មើលទូរទស្សន៍ទុកជាការកម្សាន្តកំដរខ្លួនឯងនាពេលព្រឹក ហើយក៏កំពុងតែមើលពត៌មាននៃស្នាដៃរបស់កូនចៅដែលខ្លួនបានបញ្ចូនអោយទៅធ្វើភារកិច្ចសំខាន់ដូចគ្នា។

< អឹម យើងពេញចិត្តខ្លាំងណាស់!! មិនដឹងថាពេលនេះគ្រួសាររបស់អ្នកម្ខាងវាទៀតក្តៅក្រហាយយ៉ាងមិចយ៉ាងម៉ាទៅហើយទេនៀក៎ ហ៉ឹសៗ >

< សាន់បានបញ្ជូនពត៌មានមកថាខាងពួកវាកំពុងតែចាប់ផ្តើមស៊ើបរកមើលហើយ ថាតើនរណាដែលជាអ្នកសម្លាប់កូនរបស់វា > សាន់ក៏ជាមនុស្សជំនិតរបស់នាយកម្លោះជុងហ្គុកដូចគ្នា ប៉ុន្តែសាន់មិនដែលអោយនរណាឃើញមុខរបស់គេនោះទេ ទើបមិនមានអ្នកណាស្គាល់គេ ទើបគេងាយស្រួលក្នុងការបន្លំខ្លួនចូលទៅក្នុងរូងខ្លាដើម្បីកំទេចពួកវាចោល។

< ល្អតា៎ស អោយពួកវាបន្តស៊ើបរកមើលទៀតទៅ មានឪកាសពេលណាពួកឯងនាំគ្នាទៅរំលាយត្រកូលឈិននោះចោលទៅ យើងមិនចង់លឺឈ្មោះត្រកូលមួយនេះទៀតនោះទេ ហើយត្រូវធ្វើយ៉ាងណាក៏ដោយអោយពួកវាងាប់ដោយវេទនាជាទីបំផុត!! ស្តាប់បាន? >

< បាទចៅហ្វាយ ចុះចំណែកអ្នកប្រុសតូចថេយ៉ុងវិញនោះ តើចៅហ្វាយនឹងគិតចង់ធ្វើបែបណាបន្តទៀត? >

< រឿងមួយនេះយើងអាចដោះស្រាយជាមួយថេយ៉ុង ដោយងាយស្រួលបាន ប៉ុន្តែពួកឯងកុំភ្លេចនាំលោកយាយរបស់ថេយ៉ុងទៅស្នាក់នៅខុនដូដែលយើងបានអោយពួកឯងរៀបចំហ្នឹងផងដើម្បីការពារសុវត្ថិភាពរបស់គាត់ >

< ចុះអ្នកប្រុសតូចថេយ៉ុងវិញនោះ តើចៅហ្វាយចង់អោយគាត់ទៅស្នាក់នៅទីណាវិញ? >

< ស្នាក់នៅទីនេះនឹងហើយ ពួកឯងនេះសួរចេញមកដូចឡប់ៗយ៉ាងមិចមិនដឹងទេនៀក៎ >

< Aww នេះចៅហ្វាយចង់លេងមែនទែនឬ? >

< ពិតមែនហើយ >

< បាទចៅហ្វាយ អញ្ចឹងពួកខ្ញុំសុំទៅសិនហើយ ប្រញាប់ទៅបំពេញការងាររបស់ពួកខ្ញុំទៀត >

< អឹមទៅចុះប្រយ័ត្នប្រយែងផង ព្រោះសង្គ្រាមលើកនេះវាធំជាងលើកមុនៗទាំងអស់ >

< បាទចៅហ្វាយពួកខ្ញុំដឹងហើយ ចៅហ្វាយក៏ដូចគ្នាត្រូវមើលថែខ្លួនឯងអោយបានល្អផង >

< យើងដឹងហើយ >

< បាទ ខ្ញុំសុំលាទៅសិនហើយចៅហ្វាយ > ថាចប់ ពួកគេក៏ដើរចេញពីកន្លែងនោះបាត់ដើម្បីទៅធ្វើភារកិច្ចរបស់ខ្លួនបន្តទៀត ដោយទុកអោយនាយកម្លោះសង្ហា ចន ជុងហ្គក នៅអង្គុយទីនោះតែម្នាក់ឯង។

< ហ៊ឹសៗ ពួកឯងកំពុងតែមករកសេចក្តីស្លាប់ដោយខ្លួនឯងទេ កុំថាយើងគ្មានត្រាប្រណីចំពោះពួកឯងអោយសោះ សង្គ្រាមមួយនេះត្រូវតែមាននរណាម្នាក់ស្លាប់ ទើបវាអាចបញ្ចប់ដោយងាយស្រួលបាន បើយើងសម្លាប់ពួកឯងមិនបាននោះទេ កុំហៅយើងថា ចនជុងហ្គុក ឬក៏ តោកំណាច អោយសោះ ចាំទុកក្នុងខួរដ៏សែនអន់ៗរបស់ពួកឯងផងទៅថា ពាក្យថាចាញ់ថាគ្មាននោះទេនៅក្នុងវេចនានុក្រមរបស់តោកំណាចដូចជាយើង > ជុងហ្គុក ស្រដីទាំងសើចតិចៗបែបចម្អកដាក់អ្នកម្ខាងទៀត ព្រមទាំងនិយាយពាក្យពេចន៍ខ្លះប្រាប់ទៅកាន់អ្នកម្ខាងទៀតតាមខ្យល់ដោយផឹកកាហ្វេបណ្តើរ សើចសប្បាយរីករាយនៅចិត្តជាមួយនឹងពត៌មានដែលកំពុងតែចាក់ផ្សាយបណ្តើរ ព្រោះអ្នកម្ខាងទៀតកំពុងតែដាស់តោកំណាចដែលកំពុងតែដេកលង់លក់អោយងើបមកសារជាថ្មីម្តងទៀតទៅហើយ ប៉ុន្តែនាយមកម្តងនេះនាយលេងបែបធម៌ត្រជាក់ៗនោះទេ នាយខ្ជិលលេងបែបហិង្សាណាស់។

< តោដេកកុំថាតោងាប់ ប្រយ័ត្នតោដែលពួកអ្នកគិតថាងាប់នោះហក់ទៅត្របាក់ពួកអ្នកទាំងរស់ទៅ > តោកំណាច ចនជុងហ្គុក និយាយតិចៗដោយកែវភ្នែកពណ៌ក្រហមច្រាល ព្រមទាំងសម្លឹងមើលទៅគោលដៅរបស់ខ្លួនដោយគ្មានប្រិចភ្នែកសូម្បីតែបន្តិច។

_________________________________________

𝐓𝐎 𝐁𝐄 𝐂𝐎𝐍𝐓𝐈𝐍𝐔𝐄𝐃 🖤🌷
     𝐉𝐄𝐎𝐍 𝐑𝐀𝐀𝐊𝐈𝐌 ᥫᩣ

Continue Reading

You'll Also Like

233K 5.2K 74
imagines as taylor swift as your mom and travis kelce as your dad
69.7K 3.9K 81
When shrivi goes home after a long time. Who doesn't have her parents' love and family's love for some reason. She had support from her grandmother...
52.5K 93 14
🤍 if u're not interested, don't report, just dont read!! 🤍
271K 6.2K 58
❝ i loved you so hard for a time, i've tried to ration it out all my life. ❞ kate martin x fem! oc