< ឯងអាយុប៉ុន្មានឆ្នាំហើយ? > បន្ទាប់ពីសម្រួល ឥរិយាបថយ៉ាងត្រឹមត្រូវត្រឡប់មកវិញហើយនោះ ទើបនាយកម្លោះចាប់ផ្ដើមសួរសំណួរដែលខ្លួនចង់ដឹងពីកម្លោះតូចសំណព្វចិត្តរបស់ខ្លួន។
< បាទ ខ្ញុំអាយុ19ឆ្នាំហើយ >
< សព្វថ្ងៃឯងមានសង្សារហើយឬនៅ? >
< ហេតុអីចាំបាច់សួរនៅរឿងមួយនេះដែរ? >
< ឯងឆ្លើយមក! >
< អររបាទ ខ្ញុំអត់ទាន់មានទេ >
< អឹម ឯងមានបងប្អូនប៉ុន្មានអ្នក? >
< ខ្ញុំអត់មានបងប្អូនណានោះទេ ហើយសព្វថ្ងៃខ្ញុំរស់នៅតែជាមួយលោកយាយតែម្នាក់ប៉ុណ្ណោះ >
< ចុះប៉ាម៉ាក់របស់ឯងនោះ? >
< ពួកគាត់លាចាកលោកទៅរស់នៅទីឋានដ៏ស្ងប់សុខ របស់ពួកគាត់បាត់ទៅហើយ >
< សុំទោសដែលសួរបែបនេះ >
< មិនអីទេ វាជារឿងធម្មតាមួយទៅហើយសម្រាប់ខ្ញុំ >
< អឹម អញ្ចឹងឯងចុះកិច្ចសន្យានៅលើក្រដាសមួយនេះមក នោះឯងនឹងជាប់បានធ្វើការងារនៅទីនេះហើយ >
< ពិតមែនហ៎េសលោក? >
< អឹម!ពិតមែនហើយ ប៉ុន្តែមិនចាំបាច់ហៅយើងថា លោកអីនោះទេ ហៅឈ្មោះរបស់យើងមក វា ងាយស្រួលហើយក៏រៀងស្និទ្ធស្នាលនឹងគ្នាជាងនេះ >
< អើ!លោក ប៉ុន្តែខ្ញុំអត់ស្គាល់ឈ្មោះរបស់លោកទេ >
< យើងមានឈ្មោះថា ចន ជុងហ្កក >
< បាទ ប៉ុន្តែមើលទៅលោកអាយុបងខ្ញុំច្រើនឆ្នាំខ្លាំង ណាស់ ខ្ញុំមិនហ៊ានហៅលោកស្មើរនោះទេ >
< យើងទើបតែអាយុ29នោះទេ អញ្ចឹងឯងហៅយើង ថាបងឬលាយជាមួយឈ្មោះរបស់យើងទៅ >
< បាទ អញ្ចឹងខ្ញុំហៅលោកថា បងជុងហើយ >
< បងជុងឬ? >
< លោកមិនពេញចិត្តមែនទេ? >
< អត់ទេ វាប្លែកទៅវិញទេសម្រាប់យើង > ពិតមែនហើយ វាប្លែកហើយក៏ថ្មីសម្រាប់នាយផងដែរ ព្រោះនាយមិនមែនចេះតែអនុញ្ញាតអោយនរណាម្នាក់ ហៅឈ្មោះរបស់នាយនោះទេ។