ស្វាមីវិកលចរិក (Khmer transla...

By janrae_tyu

37.7K 2.8K 354

យើងអាចជាមនុស្សឆ្កួត យើងអាចជាមនុស្សរោគចិត្ត យើងក៏អាចសម្លាប់នរណាម្នាក់នៅពេលណាក៏បាន ប៉ុន្តែរឿងនេះមានករណីលើកលែងតែ... More

CHAPTER 1:អកុសល
CHAPTER 2: ថ្ងៃដំបូង
CHAPTER 3: TITICHAROENRAK FAMILY
CHAPTER 4: អាហារពេលល្ងាច
CHAPTER 5:នឹកស្មានមិនដល់
CHAPTER 6:ធ្វើជាមិត្ត
CHAPTER 7: ប៉ះ
CHAPTER 8: អារម្មណ៏នៃការប៉ះ
CHAPTER 9: រសជាតិឆ្ងាញ់
CHAPTER 10: មរតក
CHAPTER 12: ការស្លាប់ដ៏តក់ស្លុត
CHAPTER 13 : បារីផ្អែម (18+)
CHAPTER 14: អ្នកបម្រើផ្ទាល់ខ្លួន
CHAPTER 15 : រៀបការ??
CHAPTER 16 : ចង្វាក់បេះដូង
CHAPTER 17 : ភូវិន
CHAPTER 18 : កម្តៅឡើង
CHAPTER 19: អំណាច
CHAPTER 20: សាកសមនឹងគ្នាណាស់
CHAPTER 21 : ភ្ជាប់ពាក្យ
CHAPTER 22: ស្វាមីតូច
CHAPTER 23 : លោកប្រុស ណូរ៉ាវីត និង ស្វាមីតូច
CHAPTER 24 : សេចក្តីស្រឡាញ់
CHAPTER 25 : នៅទីបញ្ចប់ អូនជ្រើសរើសការចាកចេញពីបង
CHAPTER 26: សន្យា
CHAPTER 27 :ជនសង្ស័យ
CHAPTER 28 : វិលត្រឡប់ 18+
CHAPTER 29 : ឧបាយកល
about another story

CHAPTER 11: ជ្រើសរើស

965 73 5
By janrae_tyu

    "អត់ទេ!ទុកអោយរូចទៅម្នាក់ឯងទៅ!ព្រោះគេជាអ្នកលេង គេទទួលយកខ្លួនឯង ខ្ញុំនឹងមិនអោយកូនខ្ញុំទៅទេ!" "មិនអីទេចឹង តាមតែអ្នកនិយាយប៉ុណ្ណោះចឹង" បុរសពាក់ឈុតខ្មៅហៀប​នឹង​ងាក​ដើរ​ចេញ​ហើយស្រាប់តែហ្វូតនិយាយឡើង
"ឈប់សិន!! ចៅហ្វាយឯងជានរណាគេ?ហេតុអ្វីបានជាចង់ជួបខ្ញុំ" “ឯងនឹងដឹងនៅពេលដែលអ្នកជួបគាត់តែប្រហែលជាឯងស្គាល់ហើយ ម៉្យាងទៀតឯងជួនគាត់សឹងតែរាល់ថ្ងៃទៅហើយ” “ទេហ្វូតកុំទៅ!ទុក​ឱ្យ​រូចនៅនៅ​ម្នាក់​ឯងទៅ កុំ​ទៅ​អី" "ម៉ាក់ប៉ុនែ្តគាត់​ជា​ប៉ា​របស់​ខ្ញុំ ខ្ញុ៕មិនអាច ព្រងើយកន្តើយបានទេ វាមិនអីទេម៉ាក់ខ្ញុំសន្យា កូន​នឹង​ទៅ​ផ្ទះ​ឆាប់ៗ​នេះម៉ាក់​ទៅ​គេង​មុន​សិនកូន​នឹង​ទៅ​ផ្ទះ​ឆាប់ៗ"ហ្វូតបាន​ថើបថ្ពាល់​របស់ជេនដើម្បី​ធានា​ចិត្ត​ម្តាយគេមួយ​សន្ទុះ បន្ទាប់​មក​ក៏​ឡើង​រថយន្ត​ទៅ​ជាមួយ​នឹង​ក្រុម​មនុស្សឈុតខ្មៅនេះ។
    ឡានមួយគ្រឿងនេះឈប់នៅចំណតនៅមុខអគារដ៏ប្រណិតមួយ ឈានចូលខាងក្នុងមានកាស៊ីណូធំមួយ ហ៊ុំព័ទ្ធដោយបុរសចាស់ៗសឹតសិងតែអ្នកមាននិងស្រីស្អាតឈរចាក់ស្រាអោយនៅជុំវិញ។ តើនេះជាទីកន្លែងដែលអ្នកមានដើរលេង?
ក្រុម​ឧកញ៉ា​ដែល​កាន់​លុយ​ធំៗ​ចាប់​ផ្តើម​ងាក​មក​សម្លឹងមើលហ្វូតនិងសម្លឹងមើលរាងកាយពី​លើ​ទៅ​ក្រោម តើពួកគេកំពុងចង់បានអ្វី?
បុរស​ពាក់​អាវ​ខ្មៅ​បាន​នាំ​ហ្វូតឡើង​ទៅ​ជាន់​ខ្ពស់​មួយ​ក្នុង​អគារ​ទៅ​បន្ទប់​មួយរួចក៏និយាយ
"សូមអញ្ជើញមក ចៅហ្វាយកំពុងរង់ចាំឯងនៅខាងក្នុង"ហ្វូតបានលេបទឹកមាត់ផ្សើមបំពង់កហើយព្យាយាមប្រមូលនូវភាពក្លាហានទាំងអស់ដែលគេមាន ប៉ុនែ្តអារម្មណ៍នៃពេលឈរនៅមុខបន្ទប់របស់លោកប្រុសទីបួនជេមមីណាយគឺមិនខ្លាចដូចឈរនៅបន្ទប់នេះ។
      ហ្វូតរុញ​ទ្វារ​ចូល​ទៅ​ខាង​ក្នុង​អោន​ក្បាល​រួចងើយសម្លឹងមើល​ឃើញ​បុរស​ម្នាក់​អង្គុយ​ជើង​ម្ខាង​គងទាក់ខ្លាខក្នុង​ដៃ​មាន​កែវ​ស្រា​ក្រហម​ដែល​កាន់គ្រលែងតិចៗ។ ហ្វូតសម្លឹងមើលទៅមុខរបស់គេ ហ្វូតស្រាប់ស្រក់​ទឹក​ភ្នែក​ភ្លាមពេល​ឃើញ​មុខ​នាយម្នាក់នោះច្បាស់។
"ល..លោ..លោកប្រុសទីបី?" "អេ៎ ចិត្តត្រជាក់មើល កុំបារម្ភអី យើងមិនធ្វើអីឯងទេ គ្រាន់តែមានរឿងចង់សួរឯងទេតើយើងសន្យាថានឹងមិនធ្វើអីឱ្យឯងឈឺចាប់ទេ-" "ឪពុកខ្ញុំនៅឯណា?" "កុំបារម្ភអីយើងបានបញ្ជូនគេទៅផ្ទះមុនហើយ អង្គុយចុះ! សិនទៅហ្វូត" ប៉ន៍ប្រាប់ហ្វូតអោយអង្គុយនៅមុខខ្លួន "ចង់​បាន​អ្វី​ក៏​ប្រាប់​ឱ្យ​លឿន!តើ​ខ្ញុំឪពុក​ជំពាក់​លុយ​ប៉ុន្មាន?" "ហឺម... និយាយតាមត្រង់ទៅលោករូចបានជំពាក់លុយយើងពីកាស៊ីណូមួយរយៈហើយ កុំនិយាយថាយើងឃោរឃៅ យើងក៏បានឱ្យគាត់ខ្ចីដល់ពេលត្រូវសងលោករូចនៅតែមកលេងបៀ ចាញ់ហើយខ្ចីម្តងហើយម្តងទៀត ចុងក្រោយបំណុលមានចំនួនសរុប៣០លានបាតហើយកាស៊ីណូរបស់យើងមានក្រដាស់ប្រាក់និងហត្ថលេខានៃបំណុលទាំងអស់ហើយយើងក៏នឹង​មិន​អនុញ្ញាត​ឱ្យ​លោករូចខ្ចីតទៀតបានឡើយ" ហ្វូតក៏លើកដៃញាប់ញ័រលើកក្រដាសបំណុលមកអានទឹកភ្នែកស្រក់ចុះពេលឃើញពាក្យ “រឹបអូស” និងហត្ថលេខារបស់លោករូចនិងចុងក្រោយចំនួនបំណុល ចិត្តនាយតូចពិតជាមិនយល់ថាផ្ទះ​នេះ​ម្ដាយគេខំ​រកលុយមកបង្កើតហើយ បើ​គេ​យក​ទៅតើ​យើង​ធ្វើ​ម៉េច?ផ្ទះនេះគឺជាការខិតខំប្រឹងប្រែងរបស់ម្តាយគេទាំងស្រុង "មិនបាច់ភ័យទេ បើចង់បានជិវិតស្រស់បំព្រងទៅថ្ងៃអនាគតគឺឯងគ្រាន់តែឆ្លើយសំណួរយើងហើយធ្វើអ្វីដែលយើងប្រាប់នោះលុយនឹងបានមកឯងដោយងាយៗ" "លោកប្រុសចង់​បាន​ន័យ​ថា​ម៉េច? និយាយអោយចំមកកុំនិយាយវែងឆ្ងាយច្រើនពេក!!" "អាជេមមើលទៅហាក់បីដូចជាចូលចិត្តឯងខ្លាំងណាស់?" "កុំយកគេមកពាក់ព័ន្ធ" "ឪពុកម្តាយរបស់យើងហាក់ដូចជាមានសង្ឃឹមខ្ពស់សម្រាប់វាណាស់សម្រាប់អោយវាទៅអង្គុយលើកៅអីប្រធាននានៅពេលអនាគត" ប៉ន៍បាន​គោះ​កែវ​ស្រា​ក្នុង​ដៃ​របស់គេតិចៗ
*ប្រាវវវ*
កម្ទេចកែវស្រាបានរាយប៉ាយពេញឥដ្ឋដោយស្នាដៃលោកប្រុសទីបីរួចប៉ន៍ក៏និយាយបន្ត
"យើងចង់ឱ្យឯងបញ្ឈប់អាជេមពីការឈានធ្វើជាមេគ្រួសារធីទីឆារ៉ុនរាក់តាមគ្រប់មធ្យោបាយ" ហ្វូតស្រាប់តែខឹងច្រឡោតមក"ខ្ញុំ? ហេ ខ្ញុំមិនមានអ្វីពាក់ព័ន្ធរឿងផ្ទៃក្នុងនៅក្នុងផ្ទះលោកប្រុសឯណា ខ្ញុំគ្រាន់តែជាអ្នកបំរើប៉ុណ្ណោះហើយ.. តើខ្ញុំនេះមានសិទ្ធអ្វីអាចបញ្ឈប់គេពីការធ្វើវាដោយរបៀបណា? ខ្ញុំមិនត្រូវជាអ្វីនឹងគេផងនឹង" "កុំប្រញាប់ពេកមើលមិនទាន់ដល់ពេលប្រើឯងទេគ្រាន់តែធ្វើការធម្មតាៗហើយចាំទទួលបញ្ជាពីយើងទៅឲ្យតែឯងបំពេញនូវអ្វីដែលយើងបញ្ជានោះឯងនិងម្តាយឯងរស់នៅរហូតដល់ចាស់" ហ្វូតបានក្រោកឡើងភ្លាមៗ "លោកពិតជាច្រណែននឹងលោកប្រុសជេមដូចអ្វីដែលលោកប្រុសជុងនិយាយមែន ខ្ញុំ​មិន​ចង់​ធ្វើ​ក្រោមការបញ្ជារបស់នរណាម្នាក់ដើម្បីទៅកញ្ចាត់មនុស្សម្នាក់ទៀតឡើយ បើ​គ្មាន​អ្វី​ទៀតទេខ្ញុំសុំ​ការ​អនុញ្ញាត​ទៅ​មុនហើយលោកចង់ធ្វើអ្វីរឿងប៉ាខ្ញុំបាន​តាម​ចិត្ត" ហ្វូតអោន​គោរពមុនេ ងាក​ចេញ​ដើរ​មួយ​ជំហានពេល​ហ្វូតឮលោកប្រុសប៉ន៍បន្លឺ​ឡើង
"អីយ៉ា.. ឯងដូចជាឆ្កួតនឹងស្នេហាពេកហើយ គ្រាន់តែបានជួបគេមិនយូរប៉ុន្មានធ្វើឱ្យបេះដូងឯងរង្គើហើយមែនទេទើបមិនហ៊ានក្បត់ឪពុកម្តាយខ្លួនឯងទេ ប្រហែលយប់នេះយើងត្រូវនាំគ្រួសារឯងទៅដេកតាមផ្លូវតែម្តង ហឹមមគួរអោយអាណិតមីងជេនណាស់ណ៎" "លោកឯង..
     នៅថ្ងៃបន្ទាប់ហ្វូតមានទឹកមុខទទេរនិងចិត្តទទេ លុះពេលរៀនក៏មិនមានព្រលឹងក្នុងខ្លួនពេលដើរទៅផ្ទះវិញ រួចត្រឡប់ទៅដើរទៅធ្វើការវិញតាមផ្លូវក៏ចិត្តនេះពោពេញទៅដោយភាពច្របូកច្របល់
     ពេលចូលដល់វិមានធំនេះភ្លាមៗសម្ដីរបស់លោកប្រុសប៉ន៍ពីយប់មិញមកដក់ជាប់នឹងខួរក្បាលហ្វូតម្ដងទៀតធ្វើឲ្យហ្វូតមានភាពតានតឹងចិត្តជាខ្លាំង គេមិនដឹងថាគួរជួបជេមទៀតឫអត់តែគេមិនហ៊ានប្រឈមមុខនឹងជេមទេ ពេលនេះខួរក្បាលហ្វូតគិតតែពីជេមតែប៉ុណ្ណោះ។ "ហេ ហ្វូតឯងគិតអីនឹង មើលមុខឯងដូចជាគ្មានព្រលឹងប្រលះសោះចឹង?" ភូវិនដើរមកពីចំងាយឃើញហ្វូតកំពុងអង្គុយនៅខាងក្រៅចំណែលហ្វតវិញហេតុតែចង់កំដរមិត្តសុខចិត្តអង្គុយទប់ទល់នឹងភាពត្រជាក់សម្លឹងមើលមុខហ្វូតដោយក្តីបារម្មណ៏
"អោវ អ្នកប្រុសធ្វើអ្វីនឹង?" ឃើញភូវិនមកអង្គុយក្បែរហ្វូត នាយតូចស្រាប់តែក្រោកឈរមើលជុំវិញខ្លួនដោយភាពភ័យខ្លាច"មានធ្វើអីក៏អង្គុយលេងជាមួយឯង? ឯងគេច​ពី​ខ្ញុំ​ដូច​ជា​អ្នក​គេច​ពី​ខ្មោចអីចឹង" "អ្នកប្រុសមិនសមនឹងមកអង្គុយជាមួយពួកខ្ញុំពេលធ្វើការឡើយប្រយ័ត្នគេមកឃើញស្លាប់ពួកខ្ញុំហើយ" "កុំ​បារម្ភ វា​មិន​អី​ទេខ្ញុំអផ្សុកណាស់ខ្ញុំគ្រាន់ចង់រកអ្នកមកនិយាយជាមួយនឹងណា៎» "តោះយើងលេងអីអត់??" ហ្វតបានអង្គុយស្ងៀមមួយសន្ទុះ ប៉ុន្តែបន្ទាប់ពីលឺសម្ដីហ្វូតរួចក៏និយាយឡើងភ្លាមៗ "ស្អីហាអាហ្វូតនេះយើងទំនេរទាំងមូលនៀគទាល់តែពីតម៉ោងទៀតបានដល៎បាយល្ងាចម៉េចបានឯងនិយាយថាកំពុងធ្វើការ?”ហ្វតនិយាយបូករួមជាមួយនឹងស្នាមញញឹមញោះ
"អូ៎ ឬមួយហ្វូតគេមិនហ៊ាននៅជិតអ្នកប្រុសតូចដោយសារខ្លាចលោកប្រុសទីបួនឃើញហើយប្រច័ណ្ឌទេដឹងងងង" "ឈប់ឆ្កួតទៅអាហ្វត និយាយអីឡប់ៗ" ហ្វូតទាំងមុខនិងត្រជៀកវិញក្រហមងាំងដៃវាយស្មារបស់ហ្វដយ៉ាងញាប់ ចំណែកភូវិននិងហ្វតទប់ពោះដោយសើចខ្លាំង "អូ៎និយាយអីចឹងអ្នកប្រុសតូចចង់លេងអីវិញបាទ?" "គឺនេះ" ភូវិនដកបៀរមួយហូចេញមកពីហៅបាវ "ហៅសាតាំងមកបានបួននាក់" "លេងដាក់លុយមែនទេ?" ភ្លាមនោះហ្វតបានចេញពីហ្វូតសឹងតែហក់មកគ្រាន់តែឃើញបៀររួចបានអង្គុយលើដី សាប់បៀរដូចអ្នកលេងបៀអាជីព "អត់ទេ អត់មានលុយដាក់លេងផង" ភូវិនលូកចូលក្នុងហោប៉ៅអាវ ដកគូលើភ្នែកមួយឈុតជាមួយនឹងជក់ "បើចាញ់នឹងត្រូវគេគូមុខ"
ដប់នាទីក្រោយមក មានមនុស្សមួយក្រុមមានគ្នាបួននាក់អង្គុយកាន់សន្លឹកបៀក្នុងដៃ ស្រែកខ្លាំងៗ អ្នកខ្លះសើច អ្នកខ្លះរអ៊ូខ្លាចខូចមុខ "ឱព្រះជាម្ចាស់អើយកូនចៅពឹងលើសន្លឹងបៀរមួយនេះហើយវាជាជោគវាសនារបស់ខ្ញុំ"ហ្វតបានទម្លាក់សន្លឹកអាត់របស់គេ
"អានេះគ្រាន់ជាបៀរសោះចាំបាច់ចាត់ទុកដូចសំខាន់ណាស់អីចឹង ហើយអាសូរអីលេងចាញ់គេរហូតយ៉ាងណាស់អាហ្វត" ហ្វូតបានស្តីបន្ទោសហ្វតឯដៃកំពុងរៀបចំបៀរ
«ត្រូវ​ហើយយើងចាត់ទុកវាសំខាន់ណាស់ ព្រោះឯងមិនមើលខ្លួនឯងទេអោយតែអ្នកចាញ់ឯងមកគូររូបផេនដាដាក់គេនៀក?” ភូវិនទប់ពោះ អស់សំណើចយ៉ាងខ្លាំងសូមបីតែភូវិនក៏បានរូបផេនដាដែល
"អ្នកប្រុសតូចធ្វើអី?" មេការ ចមងាកឃើញអ្នកប្រុសតូចរួចក៏សួរ "អ្នកប្រុសភូវិនអ្នកណាមកគូមុខអ្នកប្រុស? "មិន​អី​ទេ​ពូចម ខ្ញុំ​គ្រាន់​តែ​លេង​ជាមួយគ្នាទេ" មេការចមស្រាប់តែបែរមុខទៅស្តីអោយហ្វូត ហ្វត សាតាំង"ពួកឯង​ក្លាហាន​ណាស់ ពួកឯងលេងមិនស្គាល់តូចធំបែបនេះ បើ​លោកម្ចាស់ និងលោកប្រុសប៉ន៍ដឹង​ ចាំ​មើល​ពួកឯងគួរតែត្រូវពិន័យដោយវៃជើងទាល់តែពិការតែម្តងហើយ"

Continue Reading

You'll Also Like

11.7K 1K 17
អាពាពិពាហ៍មួយកើតឡើងដោយការចាប់បង្ខំ ដោយម្តាយបង្ខំឲ្យខ្លួនរៀបការជាមួយមនុស្សដែលខ្លួនមិនដែលជួបគ្នាសូម្បីតែម្តង ដោយស្រឡាញ់ម្តាយសុខចិត្តយល់ព្រមមិនហានជំទាស់...
3K 319 10
រឿង « My Senior is My Boyfriend » គឺជាប្រភេទរឿងប្រលោមលោក (BL) បែបមនោសញ្ចេតនាស្នេហាយុវវ័យនៅក្នុងសកលវិទ្យាល័យរបស់ពួកគេផងដែល..! ដោយនៅក្នុងរឿងនេះដូចគ្នាផ...
34.3K 2.1K 26
«ខ្ញុំត្រូវធ្វើគ្រប់យ៉ាងដើម្បីគ្រួសារទោះត្រូវបង្ខំចិត្តធ្វើជាប្រពន្ធរបស់មនុស្សគ្មានធម៌មេត្ដាបែបនេះក៏ដោយ»🪥🌻
35.3K 2.3K 45
មង្គលការដែលកើតឡើងដោយការរៀបចំអោយរបស់ចាស់ទុំក្មេងប្រុសដ៏ស្លូតត្រង់ម្នាក់ត្រូវរៀបការជាមួយមនុស្សប្រុសដែលស្អប់គេដល់ឆ្អឹង។ តើជីវិតអាពាហ៍ពិពាហ៍មួយនេះនឹងទៅជា...