ក្រោមពន្លឺពណ៌ក្រហម

By Rinfkchi

12.2K 1.4K 185

គេគឺជា"មនុស្សបរិសុទ្ធ"ដែលឥតខ្ចោះ More

chapter 01
chapter 03 : ទោស
chapter 04 : របាំ
chapter 05 : ចន្រ្ទគ្រាស
chapter 06 : ក្រណាត់សូត្រ
chapter 07 : សារភាពទោសកំហុស
chapter 08 : ពិធីមង្គលការ
chapter 09 : កុំទុកអូនចោលអីណា
chapter 10 : គុក
chapter 11 : ចោរប្លន់
chapter 12 : អ្នកណាជំនាញជាង?
chapter 13 : ហេតុអី?
chapter 14 : លួចគម្ពីរបុរាណ
chapter 15
chapter 16
chapter 17 : ប្រចណ្ឌ
chapter 18 : បិសាចព្រះចន្ទ
chapter 19 : មុននេះអូនបានធ្វើអ្វី?
chapter 20 : 15កើត
chapter 21 : ពិភពបិសាច
chapter 22 : កូននាគស
chapter 23 : អបអរផងជុងហ្គុក
chapter 24 : ចង់មើលការសម្ដែងវេទមន្តអត់?
chapter 25 : អូនព្រមគ្រប់ជាតិ
chapter 26 : ដល់ពេលចូលកន្លែងរបស់ទ្រង់ហើយ
chapter 27 : វិនាស
chapter 28 : ទុកឲ្យខ្ញុំជាអ្នកការពារ
chapter 29 : ស្លាប់ទៅ!!
chapter 30 : អ្នកប្រុសតូច

chapter 02 : អ្នកមើលថែថ្មី

669 55 3
By Rinfkchi

ក្រោយភាពភ័យខ្លាចរបស់ក្មេងប្រុសម្នាក់ បែរជាមានអ្នកសាទរនឹងការរកបានមនុស្សថ្មី។ពួកគេបង្ហាញស្នាមញញឹមដ៏គួរឲ្យខ្លាច ម្នាក់ៗចាប់ខ្ទប់មាត់ផង ខ្ទប់ភ្នែកផង ពួកគេមិនខ្វល់ថាក្មេងម្នាក់នេះខំរើប៉ុណ្ណានោះទេ។

"គេឥតខ្ចោះណាស់"

"ត្រូវហើយ!នេះជាលើកដំបូងដែលខ្ញុំរកឃើញក្មេងប្រុសឥតខ្ចោះនិងមានសក់ពណ៌សទៀតផង"

"ចុះឪពុកម្ដាយរបស់គេ?"

"ខ្ញុំមិនល្ងង់ទេ"

ថ្ងៃស្អែកមកដល់ ឪពុកម្ដាយថេយ៉ុងត្រឡប់មកពីជំនួញវិញទាំងព្រឹក។អ្វីដែលធ្វើឲ្យពួកគាត់រន្ធត់នោះ គឺភាពទទេស្អាតអំពីផ្ទះ មិនមានសូម្បីមនុស្សម្នាក់។ទាំងអ្នកម៉ាក់និងលោកប៉ា សុទ្ធតែដើរស្វែងរកគ្រប់កន្លែង តែគាត់បានត្រឹមតែឃើញម៉ែដោះដួលសន្លប់នៅឯគុម្ពព្រៃខាងក្រោយផ្ទះ។លោកគីមត្រកងម៉ែដោះចូលទៅក្នុងផ្ទះ ឯអ្នកស្រីគីមក៏យកទឹកមកប្រោសឲ្យគាត់ដឹងខ្លួនវិញ

"ម៉ែដោះ-ម៉ែដោះ!មានអ្វីបានកើតឡើង?ថេយ៉ុងរបស់ខ្ញុំនៅឯណា?ហេតុអីម៉ែដោះសន្លប់បែបនេះ?"

"អ្នកប្រុសតូច?អ្នកប្រុសតូចមិនបានត្រឡប់មកផ្ទះវិញទេ?អាចទេថាគាត់កំពុងតែនៅជាមួយជុងហ្គុក-អូយ!ខ្ញុំឈឺក្បាលណាស់"ម៉ែដោះមិនបានចងចាំថាហេតុអ្វីគាត់ដួលសន្លប់ឡើយ។គាត់ព្យាយាមរកនឹកយ៉ាងណាក៏រកនឹកមិនឃើញ លើសពីនេះគាត់ចាប់ផ្ដើមបុកពោះភឹបៗបន្ទាប់ពីមិនឃើញវត្តមានថេយ៉ុង។

អ្នកស្រីគីមក្ដាប់ដៃជាប់ គាត់ញ័រសាច់និងតក់ស្លុតរហូតដល់ស្រក់ទឹកភ្នែក។គាត់ព្យាយាមយ៉ាងខ្លាំងដើម្បីធ្វើចិត្ត រួចដឹកដៃប្ដីរបស់គាត់ចេញទៅរកជុងហ្គុក។គ្រាន់តែមកដល់ផ្ទះជុងហ្គុក ឃើញគេកំពុងតែអង្គុយកត់អក្សរនៅខាងមុខផ្ទះ គាត់ក៏ចូលទៅទាំងកម្រោល។

"ឯងនាំថេយ៉ុងទៅឯណា?យើងមិនបានប្រាប់ទេឬថាកុំឲ្យមកពាក់ព័ន្ធនឹងកូនរបស់យើង?"

"ខ្ញុំ-ខ្ញុំបានជូនគេទៅផ្ទះតាំងពីល្ងាចមិញ-ខ្ញុំថែមទាំងបានឈរមើលគេចូលផ្ទះទៀតផង"

ផាច់

"ឯងកុហក!!!កូនរបស់យើងមិនបាននៅផ្ទះនោះទេ!!!និយាយមកថាឯងនាំគេទៅណាខ្លះ??ហ្ហឹកហ្ហឹក នាំកូនយើងមកវិញភ្លាម"បាតដៃរបស់មនុស្សធំលើកទះទៅកូនក្មេងមួយទំហឹង បណ្ដាលឲ្យជុងហ្គុកត្រូវដួលធ្លាក់ពីលើកៅអីទប់ជំហរខ្លួនមិនជាប់។មុខរបស់គេប្រែជាមានស្នាម ជុងហ្គុកចាប់ផ្ដើមរកកលចង់យំបន្ទាប់ពីត្រូវអ្នកស្រីគីមស្រែកដាក់និងចាប់អង្រួនគេខ្លាំងៗ។

"ខ្ញុំមិនដឹងទេ-ខ្ញុំបាននាំថេយ៉ុងទៅផ្ទះហើយ ខ្ញុំឈឺណាស់-អ្នកមីងលែងខ្ញុំទៅ"គិតមើលទៅថាកម្លាំងច្របាច់ដៃរបស់អ្នកស្រីគីមមកលើគេគឺធ្ងន់ណាស់ នរណាមិនឈឺ?ផ្ទុយទៅវិញ អ្នកស្រីគីមកាន់តែខឹង គាត់យំផងស្រែកផង ធ្វើឲ្យសភាពរបស់គាត់ដូចមនុស្សឆ្កួត គាត់រឹតតែខឹងពេលដឹងថាថេយ៉ុងបានចេញលេងក្រៅផ្ដេសផ្ដាសមិនស្ដាប់តាមការហាមប្រាមរបស់គាត់។

គិតមើលទៅថាអារម្មណ៍អ្នកជាម្ដាយវាយ៉ាងមិច?គាត់ខំណាស់ មួយថ្ងៃៗធ្វើការសឹងមិនហ៊ានសម្រាក ទោះទៅកន្លែងឆ្ងាយយ៉ាងណាក៏គាត់ខំសម្រុកការងារជាមួយប្ដីឲ្យរហ័សរួចរាល់ដើម្បីអាចត្រឡប់មកផ្ទះ មកផ្ដល់ពេលវេលាឲ្យកូន ខ្លាចថាកូនឯកោមិនបានទទួលអារម្មណ៍កក់ក្ដីពីឪពុកម្ដាយ។តែបែរមកឮដំណឹងពីការបាត់ខ្លួនរបស់កូនភ្លាមៗបែបនេះ នរណាទទួលយកបាន?

"បានហើយអូន-គេមិនដឹងអីទេ"លោកគីមចាប់អ្នកស្រីគីមចេញពីជុងហ្គុកឲ្យស្រួល រួចក៏ទប់ប្រពន្ធកុំឲ្យកញ្ជ្រោលជាងនេះ។

"ដាក់ពាក្យបណ្ដឹងល្អជាង"

"លែងអូន-ហ្ហឹកហ្ហឹក ថេយ៉ុង"សម្លេងរបស់អ្នកស្រីគីមចាប់ផ្ដើមស្ងាត់ខណៈពេលលោកគីមកំពុងនាំគាត់ចាកចេញពីទីនោះលែងនៅបន្តទៅទៀត។ជុងហ្គុកវិញក៏យកដៃជូតទឹកភ្នែក គេញ័រមាត់តិចៗ គេនៅស្លុតចិត្តមិនទាន់បាត់ ជាពិសេសពេលដឹងថាថេយ៉ុងបានបាត់ខ្លួន។

"អូរកូនម្ដាយ-អ្នកណាធ្វើអីកូន?"មើលទៅអ្នកម៉ាក់របស់ជុងហ្គុកដូចជាយឺតមួយជំហានហើយ។ក្រោយគាត់ត្រឡប់មកពីផ្សារ ឃើញកូនគាត់អង្គុយលើដី មុខក៏មានស្នាមបាតដៃ រលីងរលោងទឹកភ្នែក វាធ្វើឲ្យគាត់ស្លុតមិនស្ទើរ។

"ថេយ៉ុងបាត់ខ្លួន ហ្ហឹកហ្ហឹក ម៉ាក់របស់គេបានវាយកូន"ជុងហ្គុកឯណេះ ខំតាំងចិត្តមិនចង់យំ តែបន្ទាប់ពីឮម៉ាក់សួរភ្លាម ទឹកភ្នែកមកពីណាហូរមកដូចបាក់ទំនុក។អ្នកម៉ាក់ក្រសោបជុងហ្គុកជាប់ទ្រូង គាត់អង្អែលក្បាលគេនិងថើបលើសក់របស់ជុងហ្គុកជាការលួងលោម

"មិនអីទេណាកូនប្រុស ម៉ាក់មិនអាចឲ្យកូនត្រូវគេវាយទទេៗឡើយ"

"ម៉ាក់ហ្ហឹកហ្ហឹក ម៉ាក់កុំធ្វើអីប៉ាម៉ាក់គេណា-កូនសុំអង្វរ ហ្ហឹកហ្ហឹកម៉ាក់ជួយរកថេយ៉ុងផង"

"គេវាយកូនដល់ថ្នាក់នេះហើយ កូនមិនអាចជួយគេទៀតនោះទេ"

"អត់ទេហ្ហឹកហ្ហឹក កូនមិនចង់ឲ្យថេយ៉ុងស្អប់កូន-កូនចង់លេងជាមួយថេយ៉ុងទៀតហ្ហឹកហ្ហឹក"មើលទៅកូនប្រុសដូចជាខំអង្វរគាត់និងការពារគ្រួសារខាងនោះខ្លាំង។បើទោះជាចិត្តខឹងខ្លាំងប៉ុណ្ណា ក៏ត្រូវតែត្រជាក់ទៅតាមសភាពរបស់កូនដដែល។

"ម៉ាក់សន្យាណា-លើកលែងឲ្យគ្រួសារគេទៅ"ជុងហ្គុកអង្វរម្ដងទៀត គេអង្វរទាល់តែអ្នកម៉ាក់ងក់ក្បាលយល់ព្រមដោយភាពស្ងៀមស្ងាត់។

កន្លងផុតពីមួយថ្ងៃទៅមួយថ្ងៃ វាប្រែក្លាយជាឆ្នាំដោយមិនដឹងខ្លួន។ការរងចាំប្រែជារសាត់បាត់ មនុស្សធ្លាប់តែស្និតស្នាលបែរមិនអាចចងចាំពីមុខរបស់អ្នកសងខាង សូម្បីអារម្មណ៍ចាស់ក៏ត្រូវកប់ទុកនៅកន្លែងមួយដ៏ជ្រៅ មិនដឹងថាពេលណាអារម្មណ៍ទាំងនោះអាចត្រឡប់មកម្ដងទៀតឡើយ។

ឋិតនៅក្នុងសំណាក់មួយដ៏ធំលើកំពូលភ្នំ គ្រប់យ៉ាងមានតែភាពស្ងប់ស្ងាត់។សម្លេងខ្យល់ សម្លេងនៃសត្វនៅលើអាកាស និងសម្លេងនៃធម្មជាតិគឺជាសម្លេងដែលមាននៅក្នុងនិងក្រៅសំណាក់។រំពេចនោះ វត្តមានរបស់មនុស្សប៉ុន្មាននាក់ដើរចូលមកដោយស្រាលជើងបំផុត សូម្បីតែអ្នកចំណូលថ្មីក៏ដូចគ្នា។

"នាងជាម៉ាលីហ្សាមែនទេ?ខ្ញុំមិនគិតថានាងខ្ពស់ដល់ថ្នាក់នេះនោះទេ"អ្នកគ្រប់គ្រងជាស្រ្តីចំណាស់សម្លឹងមើលអ្នកមើលថែថ្មីរបស់ព្រះអង្គម្ចាស់ពួកគេ។ម៉ាលីហ្សាញញឹមស្រទន់ រួចងក់ក្បាលឆ្លើយតបយ៉ាងទន់ភ្លន់

"ចាស៎!ដោយសារឪពុកម្ដាយខ្ញុំគាត់ខ្ពស់ ទើបខ្ញុំកាត់ទៅរកពួកគាត់"

"ហ្ហឹមមិនអីទេ!នេះជាច្បាប់ដែលនាងត្រូវដឹងអំពីព្រះអង្គម្ចាស់។នាងអាចមានសិទ្ធចូលទៅក្បែរទ្រង់និងប៉ះខ្លួនទ្រង់បាន តែហាមបំផុតគឺបើកមុខរបស់ទ្រង់ មិនថាមានរឿងអ្វីកើតឡើងក៏ដោយ"

"បើខ្ញុំមិនអាចដកស្បៃមុខចេញពីទ្រង់ ខ្ញុំអាចបម្រើទ្រង់យ៉ាងដូចម្ដេចទៅ?"

"វាងាយស្រួលណាស់ នាងគ្រាន់តែសម្អាតរាងកាយទ្រង់ឲ្យស្អាតនិងស្លៀកពាក់ធម្មតា ចំណែកក្រយាសម្រាប់ទ្រង់ គឺទុកឲ្យទ្រង់សោយនៅកន្លែងមួយដាច់ដោយឡែក និងត្រូវប្រាកដថាទ្រង់គឺនៅតែម្នាក់ឯង។ព្រោះអ្នកដែលអាចបានឃើញពីព្រះភក្រ្តទ្រង់បាន គឺមានតែព្រះស្វាមីប៉ុណ្ណោះ"

"ខ្ញុំយល់ហើយ។អរគុណអ្នកស្រីខ្លាំងណាស់ដែលបានផ្ដល់ឱកាសបម្រើដល់ព្រះអង្គម្ចាស់ដ៏ខ្ពង់ខ្ពស់ឲ្យមកខ្ញុំ"ម៉ាលីហ្សាឱនគំនាបម្ដងទៀត។នាងនៅបន្តសណ្ដាប់នូវការដាស់តឿននិងបម្រាមចាំបាច់ផ្សេងៗទាល់តែរួចរាល់ ទើបទៅកន្លែងសម្រាកសម្រាប់នាង ណាមួយវាជាពេលយប់មិនទាន់អនុញ្ញាតឲ្យចូលគាល់ទ្រង់ទេ។

"វាជាបន្ទប់របស់ព្រះអង្គម្ចាស់ បើមានបញ្ហាអីនាងអាចហៅខ្ញុំបាន"ដំបូងឡើយគិតថាគ្រាន់តែណែនាំបន្ទប់មិនទាន់ឲ្យចូលទៅខាងក្នុង ទើបពួកគេទុកចិត្តដល់ម៉ាលីហ្សា អនុញ្ញាតឲ្យនាងឈរនៅទីនេះមួយភ្លេត។

"ចា៎អរគុណច្រើន"ម៉ាលីហ្សាសម្លឹងមើលអ្នកបម្រើផ្សេងទៀតចាកចេញ នាងក៏បើកទ្វាចូលទៅដោយគ្មានការអនុញ្ញាតភ្លាមៗ ម៉្យាងវាក៏គ្មានការយាមតឹងរឹងអ្វីដែរ។ចូលទៅដល់ខាងក្នុង អ្វីដែលនាងឃើញមុនគេនោះគឺបន្ទប់ដ៏ធំមានការតុបតែងស្អាតបាត ក្លិនក្រអូបប្រហើរនៃផ្កាដ៏ស្រទន់នៅពាសពេញផ្ទៃបន្ទប់ វាពិតជាសាកសមខ្លាំងណាស់ ជាពិសេសទស្សនីយភាពនៅចំពោះមុខពេលដើរចូលទៅជិត ឃើញកាយតូចស្ដើងលង់លក់នៅលើគ្រែដោយគ្មានស្បៃមុខនោះ បានបង្ហាញសម្រស់ដ៏លេចធ្លោគ្មានអ្វីប្រដូចបាន ជាមួយនឹងសក់ពណ៌ខ្មៅរលោងគួរឲ្យចង់នែបនិត្យ។

ម៉ាលីហ្សាលួចញញឹម និងខិតទៅស្រង់ក្លិនក្រអូបដ៏ប្រហើរចេញពីរាងកាយរបស់មនុស្សនៅលើគ្រែ អ្វីដែលនាងអាចដឹងបាន គឺក្លិននេះហើយជាក្លិនរបស់បន្ទប់ បញ្ជាក់យ៉ាងច្បាស់ថាមនុស្សនៅចំពោះមុខខ្លួនគឺជាomegaដ៏ឥតខ្ចោះមិនទាន់ដឹងពីរបៀបគ្រប់គ្រង pheromone របស់ខ្លួនឯង។

(ហាមដាច់ខាតឲ្យគេនិយាយជាមួយមនុស្សប្រុស និងឲ្យalphaចូលទៅជិតគេ!ព្រោះគេជាអនាគតប្រពន្ធរបស់ព្រះ)ពាក្យសម្ដីរបស់ស្រ្តីចំណាស់បន្លឺឡើងក្នុងខួរក្បាលរបស់ម៉ាលីហ្សា តែមនុស្សចិត្តរឹងដូចជានាងមិនបានខ្វល់ច្រើនឡើយ។

(ខ្ញុំមិនដឹងថាខ្ញុំអាចទ្រាំនឹងទ្រង់បានដល់កម្រិតណានោះទេ)បើគួរឲ្យស្រឡាញ់និងទន់ភ្លន់យ៉ាងនឹង សូម្បីតែថ្ពាល់ពេលគេងក៏ប៉ោងចេញពណ៌ក្រហមមកតិចៗ ធ្វើឲ្យគេចង់ខាំ ព្រោះវាដូចជាផ្លែប៉ោមអញ្ចឹង គ្រាន់តែមិនរឹងដូចផ្លែប៉ោមនោះទេ។

"អ្ហឹម-"មនុស្សនៅលើគ្រែជ្រួញចិញ្ចើមនិងបម្រះខ្លួន ធ្វើឲ្យម៉ាលីហ្សាភ័យបន្តិច ជាសំណាងដែលព្រះអង្គម្ចាស់មិនបានភ្ញាក់។ពេលដែកទ្រង់បម្រះខ្លួនមក វាធ្វើឲ្យមុខរបស់ទ្រង់បែរទៅរកចំនឹងមុខរបស់នាងកំពុងឱនទៅហិតក្លិនក្បែរត្រចៀករបស់ទ្រង់ បណ្ដាលឲ្យមាត់ប៉ះនឹងថ្ពាល់របស់ម៉ាលីហ្សា។

"អ្ហឹម"មិនឲ្យចាញ់ចិត្ត ម៉ាលីហ្សាចាប់ចង្ការរបស់ព្រះអង្គម្ចាស់ដ៏ស្រស់ស្អាតផ្ងើយបន្តិចដើម្បីអាចឲ្យនាងឱនទៅនែបនិត្យលើបបូរមាត់ពណ៌ផ្កាឈូកនោះមួយដង្ហើម តែនាងមិនអាចស៊កអណ្ដាតចូលព្រោះព្រះអង្គម្ចាស់អាចនឹងភ្ញាក់ ទើបនាងត្រូវចាកចេញជាបន្ទាន់ធ្វើដូចគ្មានអ្វីកើតឡើង។

មកដល់បន្ទប់សម្រាក ម៉ាលីហ្សាអង្អែលបបូរមាត់ខ្លួនឯងថើរៗ អារម្មណ៍វិញនឹកនារទៅដល់ការថើបមិនអស់ចិត្តអំបិញមិញ។នាងគួរតែស៊កអណ្ដាតចូលម្ដងទើបនាងអស់ចិត្ត។

ស្រីស្រស់ងាកឆ្វេងងាកស្ដាំឃើញថាមិនមានអ្វីគួរឲ្យសង្ស័យនៅក្នុងបន្ទប់ ទើបនាងដោះអាវចេញ ព្រមទាំងជ័ររឹតចង្កេះនិងសាច់ដុំដៃចេញ។គ្រាន់តែដោះជ័រចេញភ្លាម ដើមទ្រូងហាប់ណែនមានសុទ្ធតែសាច់ដុំបូកឡំនឹងសាច់ដុំដៃដ៏ធំ បង្ហាញយ៉ាងច្បាស់ថាជារាងកាយមនុស្សប្រុសមានការហ្វឹកហាត់ដិតដល់ខ្លាំងយ៉ាងណា។

វាជាសាវតាពិតរបស់នាង!នាងគឺជាមនុស្សប្រុសបន្លំខ្លួនចូលមក គេត្រូវលេបថ្នាំពត់សម្លេងនិងយកជ័រមកពាក់ដើម្បីរឹតសាច់ដុំឲ្យពាក់រ៉ូបទៅឃើញដើមដៃតូចនិងចង្កេះតូចឲ្យដូចជាស្រីពិតតែប៉ុណ្ណោះ។វាហាក់បីដូចជាទារុណកម្មសម្រាប់គេបន្តិចមែន តែវាឲ្យអាចធ្វើឲ្យគេចូលមកទីនេះនិងបន្លំខ្លួនដោយគ្មានការសង្ស័យជាមួយនឹងសក់ដ៏វែងរបស់គេ។

ស្របនឹងគ្នានោះដែរ ការដោះអាវបង្ហាញរាងរបស់មនុស្សប្រុសសង្ហារ ធ្វើឲ្យលេចឡើងនូវស្នាមអក្សរពណ៌ក្រហមនៅលើខ្នងហាក់បីដូចជាឈាម ស្នាមក្រហមនោះគឺធំនិងក្រវេមក្រវាមពាសពេញខ្នងទាំងមូល អាចឲ្យអ្នកឃើញមានអារម្មណ៍ថាព្រឺចំពោះវាបាន។ម្ចាស់រាងកាយមិនសូវខ្វល់ច្រើន គេយកអាវគេងយប់មកពាក់និងហក់ឡើងទៅដេកលើគ្រែយ៉ាងអស់កម្លាំង។

To be continued

Continue Reading

You'll Also Like

3.3M 205K 90
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
3.9K 391 27
FB page : អ្នកនិពន្ធ ដាច់យ៉ៃ ( ប្រលោមលោក ជុង ថេយ៉ា )
83.4K 2.6K 66
The story of the typical opposites attract. Koh Ara is known for her harsh side, nobody dares to get close to her. She's feared by many people and sh...
3.7K 110 5
samuel seo is so jealous(and in love). started: 05/05/22 - on going editing started: 08/11/22 - on going [ i only ever really update when i feel like...