MR BADBOY // j.jk x k.th

By JTaekie

173K 11.4K 309

"កូនបំណុល និង កម្មសិទ្ធិ" Contents warning: mpreg, smut, abusive, violent, kidnapping and more...and if you a... More

introduction
Chapter 1: ម្ចាស់បំណុល
Chapter 2: កុំធ្វើបាបកូនប្រុសខ្ញុំអី
Chapter 3: ប្រគល់កូនប្រុសអ្នកស្រីមកឲ្យខ្ញុំ
Chapter 4: រត់ទៅបើគិតថាអាចរត់រួច!
Chapter 5: ហេតុអីយំ ?
Chapter 6: ខ្ញុំចង់ទៅរកអ្នកម៉ាក់!
Chapter 7: ខ្ញុំ...ខ្ញុំសុំទោស!
Chapter 8: កូនបំណុល និង កម្មសិទ្ធិ
Chapter 9: វា...វាគឺជាកំហុសរបស់ខ្ញុំ
Chapter 10: ស្លូតៗបែបនេះយើងចូលចិត្ត
Chapter 11: my innocent baby boy
Chapter 12: childhood crush
Chapter 13: គាត់អរគុណខ្ញុំ?
Chapter 14: my kitten, my good boy ⚠️
Chapter 15: ឯងចង់ទៅផ្ទះវិញទេ?
Chapter 16: គាត់គួរឲ្យស្រលាញ់ណាស់
Chapter 17: ចុះទម្រាំតែស្រាតទៀតនោះ?
Chapter 18: យ៉ាងម៉េចដែរពេញចិត្តទេ?
Chapter 19: យើងចង់រំលោភឯងខ្លាំងណាស់
Chapter 20: ខ្ញុំខ្លាចហើយកុំសម្លាប់ខ្ញុំអី
Chapter 21: Laura?
Chapter 22: បញ្ឈប់ការងារគេចុះ
Chapter 23: អាត្មានិយម
Chapter 24: មុខមាត់គួរឲ្យចង់គយគន់
Chapter 25: យើងនឹកឯងខ្លាំងណាស់ kitten!
Chapter 26: មិនដែលស្គាល់សូម្បីតែឈ្មោះ
Chapter 27: អនាគតប៉ាម៉ាក់ក្មេក
Chapter 28: សម្ពាធមួយដ៏ធំ
Chapter 29: that blonde haired boy
Chapter 30: លើកលែងតែម្នាក់ប៉ុណ្ណោះ
Chapter 31: នឹកណាស់ដឹងទេ?
Chapter 32: លោកម្ចាស់ញញឹមដាក់ខ្ញុំ?
Chapter 33: សុំថើបត្រង់នេះបានទេ?
Chapter 34: លើកដំបូង 🔞
Chapter 35: kitten ជារបស់បង
Chapter 36: គាត់មិនបានស្រលាញ់ខ្ញុំទេ
Chatper 37: ឬមួយក៏យើងស្រលាញ់គេ?
Chpater 38: ចង់ញ៊ាំ lollipop ទេ?
Chatper 39: អូនស្រលាញ់លោកម្ចាស់🔞
Chapter 40: kitten! Baby! អូនសម្លាញ់
Chapter 41: បងយកឲ្យបានទាំងអស់
Chapter 42: អូនស្អាតខ្លាំងណាស់
Chapter 43: អូនស្រវឹងហើយ Tae
Chapter 44: មីង! ខ្ញុំ...ខ្ញុំចង់ក្អួត
Chapter 45: វាមិនអាចទៅរួចទេ
Chapter 46: នរណាធ្វើបាបអូន?
Chatper 47: គេជាកូនរបស់ពួកយើង
Chapter 48: សុំទោសប្រពន្ធយើងភ្លាម!
Chapter 49: សុំទោស
Chapter 51: ដៃបងកើតអី?
Chapter 52: បងរស់ខ្វះអូនមិនបានទេ
Chatper 53: វាជាយប់របស់ពួកយើង 🔞
Chapter 54: បងចង់ចាញ់កូនជំនួសអូន
Chapter 55: សុបិន្តអាក្រក់
Chapter 56: Happy Valentine's day
Chapter 57: ភ្នាល់គ្នាពីឥឡូវទេ?
Chapter 58: គ្រប់យ៉ាងនឹងមិនអីនោះទេ!
Chapter 59: ខ្ញុំត្រូវតែរឹងមាំដើម្បីកូន
Chapter 60: គ្រប់យ៉ាងនឹងត្រូវបានបកស្រាយ
Chapter 61: ហេតុអីនាងត្រឡប់មកវិញ?
Chapter 62: ម្ចាស់តាចង់ជួបមុខអូន
Chapter 63: មានចៅទួតឲ្យយើងទៀតផង?
Chapter 64: FIRST BORN CHILD
Chapter 65: ពិធីរៀបអាពាហ៍ពិពាហ៍
Chapter 66: My bride
Chapter 67: ជាប្អូនស្រីឬក៏ជាមនុស្សពិសេស?
Chapter 68: អូនមិនខុសពីកូនក្មេងទេ
Chapter 69: ពួកយើងជិះសេះតាមរកទៅ
Chapter 70: បងចង់ថ្នាក់ថ្នមអូន 🔞
Chapter 71: យើងនឹងស្រលាញ់គ្នារហូតទៅ
Chapter 72: ពូកែរំអ៊ួយដូចអូនខ្លាំងណាស់
Chapter 73: hyunhee ចេញមកតាមណា
Chapter 74: អ្នកស្នងតំណែង

Chapter 50: កូនក្មេងរបស់បង

2.1K 173 12
By JTaekie

ឈានចូលមកដល់ថ្ងៃថ្មីអាកាសធាតុប្រែប្រួលទៅជាចុះត្រជាក់ខ្លាំង មេឃស្រទុំៗនាពេលព្រឹកព្រលឹមធ្វើឲ្យការគេងកាន់តែស្កប់ស្កល់។ Taehyung រើបម្រាស់ខ្លួនភ្ញាក់ពីគេងមុននឹងបើកភ្នែកសន្សឹមៗសម្លឹងមើលពិដានបន្ទប់ដ៏ធំទូលាយដែលមានតែគេម្នាក់ឯងគេងនៅទីនេះប៉ុណ្ណោះ។ Taehyung បែរមុខទៅសម្លឹងមាត់ទ្វារបន្ទប់ប្រហែលបន្តិចមុននឹងប្រាស់ខ្លួនបែរមកគេងចំហៀងសម្លឹងទៅកាន់កញ្ចក់បង្អួចនៃបន្ទប់វិញទាំងក្នុងចិត្តកំពុងនឹកគិតដល់រឿងដែលបានកើតឡើងកាលពីយប់មិញនេះ។

"នេះគាត់អន់ចិត្តនឹងខ្ញុំមែនទេទើបបានជាមិនត្រឡប់មកបន្ទប់វិញ?" Taehyung ឧទានឡើងនៅក្នុងចិត្តរួចក៏ដង្ហើមធំព្រូសចោល មុននឹងក្រោកអង្គុយទាញភួយចេញទម្លាក់ជើងចុះទៅលើឥដ្ឋរួចនាំជំហានជើងចាកចេញពីបន្ទប់ចុះទៅកាន់ជាន់ខាងក្រោម។

Taehyung ចុះមកមួយៗឯភ្នែកក៏ក្រឡេកជុំវិញខ្លួនរកមើលរាងក្រាសប៉ុន្តែមិនបានឃើញនាយនោះទេ ទឹកមុខស្រពាប់ស្រពោនក៏បញ្ចេញឡើងនៅលើផ្ទៃមុខរបស់គេភ្លាមៗពេលដែលចុះមកខាងក្រោមហើយតែមិនឃើញវត្តមានរបស់ Jungkook ។

« បងបាត់ទៅណាទៅ? ពេញមួយយប់ទៅហើយហេតុអីមិនមកវិញ? » Taehyung និយាយតិចៗម្នាក់ឯងអើតមើលលិចមើលកើតក្រែងល៎បានឃើញវត្តមានរបស់រាងក្រាសនៅខាងក្នុងវិមានមួយនេះ។

« អរុណសួស្ដីអ្នកប្រុសតូច! អាហារពេលព្រឹករបស់អ្នកប្រុសរួចរាល់ហើយ » មីង Yun ដើរចូលមកជិតគេនិងផ្ដល់ដំណឹងអំពីអាហារពេលព្រឹករបស់គេ។

« មីង! មីងដឹងលោកម្ចាស់ទៅណាដែរទេ? » Taehyung មិនបានយកចិត្តទុកដាក់ស្ដាប់អំពីអាហារពេលព្រឹករបស់គេនោះទេ គេរវល់តែអើតរកមើលរាងក្រាសប៉ុណ្ណោះពេលដែលឃើញមីង Taehyung ក៏ហារមាត់សួររក Jungkook តែម្ដង។

« មីងមិនបានដឹងទេអ្នកប្រុស! នេះអ្នកទាំងពីរមានរឿងអីជាមួយគ្នាមែនទេទើបបានជាទឹកមុខរបស់អ្នកប្រុសតូចដូចជាមិនសូវស្រួលសោះ »

« គឺខ្ញុំទាស់សម្ដីជាមួយគ្នា...ប្រហែលជាយប់មិញនេះគាត់អន់ចិត្តនឹងខ្ញុំខ្លាំងហើយទើបបានជាមិនឃើញមករកខ្ញុំវិញសោះ! ហើយក៏មិនដឹងថាពេលនេះគាត់បាត់ទៅឯណាដែរ? » កែវភ្នែកទាំងគូសម្លឹងមើលទៅកាន់តែមាត់ច្រកទ្វារចូលមកខាងក្នុងប៉ុណ្ណោះក្រែងល៎ Jungkook នឹងត្រឡប់មករកគេវិញ ប៉ុន្តែគេឈរចាំមើលមួយសន្ទុះតូចដែរហើយមិនឃើញសូម្បីតែស្រមោលរបស់នាយត្រឡប់មកវិញសោះ។

« មីងរស់នៅជាមួយលោកម្ចាស់តាំងពីគាត់នៅក្មេងម្ល៉េះ គាត់មិនដែលចេះអន់ចិត្តនឹងនរណាទេ ប៉ុន្តែសម្រាប់អ្នកប្រុសតូចវិញគាត់ចេះអន់ចិត្តចេះបារម្ភ មិនដូចពីមុនមានតែមនុស្សកោតខ្លាចនឹងគាត់ គាត់មិនដែលខ្វល់ពីនរណាម្នាក់ឡើយហើយមួយរយៈក្រោយមកនេះគាត់ក៏ប្រែប្រួលច្រើនណាស់ដែរ តាំងពីអ្នកប្រុសតូចឈានជើងចូលមកក្នុងជីវិតរបស់គាត់ ហើយគាត់រឹតតែប្រែប្រួលពេលដែលដឹងថាអ្នកប្រុសតូចកំពុងពពោះកូនរបស់គាត់ » មីង Yun ឈររៀបរាប់ប្រាប់ Taehyung ឲ្យបានដឹងពីអត្តចរិករបស់ Jungkook មុនពេលដែលគេឈានជើងចូលមកក្នុងជីវិតរបស់នាយ។ Taehyung ឈរសញ្ជឹងគិតពីបញ្ហាជាច្រើននិងរឿងដែលបានកើតឡើងកាលពីយប់មិញក៏បានធ្វើឲ្យគេមានអារម្មណ៍ថាខុសជាខ្លាំង មិនគួរណាគេប្រើពាក្យសម្ដីទាំងនោះនិយាយទៅកាន់រាងក្រាសនោះឡើយ។ ព្រោះតែនាយស្រលាញ់និងបារម្ភទើបនាយហ៊ានធ្វើបែបនេះប៉ុន្តែ Taehyung បែរជាចោលសម្ដីមិនល្អទៅលើនាយទៅវិញទើបធ្វើឲ្យនាយអន់ចិត្តមិនត្រឡប់មកផ្ទះតាំងពីយប់មិញមកម្ល៉េះ។

« មីង...ខ្ញុំខុសខ្លាំងណាស់មិនគួរណាខ្ញុំនិយាយបែបនោះដាក់គាត់ទេ! » Taehyung បែរមុខទៅសម្លឹងមុខមីង Yun ទាំងកែវភ្នែកទាំងគូរបស់គេដក់ជាប់ទៅដោយតំណក់ទឹកភ្នែកដែលរៀបនឹងស្រក់ចុះមក។

« មីងនិយាយបែបនេះមិនមែនមានន័យថាមីងចង់បន្ទោសអ្នកប្រុសតូចទេមីងគ្រាន់តែចង់ឲ្យអ្នកប្រុសយល់ដឹងពីចិត្តលោកម្ចាស់ឲ្យកាន់តែច្បាស់ប៉ុណ្ណោះ ថាគាត់ស្រលាញ់អ្នកប្រុសតូចកម្រិតណានោះ! អ្នកប្រុសតូចឈប់យំទៅណាបើលោកម្ចាស់ដឹងគាត់នឹងមិនសប្បាយចិត្តទេ » មីង Yun លើកដៃទៅជូតទឹកភ្នែកឲ្យរាងតូចដែលកំពុងស្រក់តក់ៗឥតដាច់។

« ខ្ញុំចង់ទៅរកគាត់ មីងជូនខ្ញុំទៅរកលោកម្ចាស់បន្តិចមកណា! » Taehyung ទាញដៃមីង Yun ទាំងសងខាងយកមកកាន់និងនិយាយបែបអង្វរ.កដើម្បីឲ្យគាត់ជូនគេទៅរក Jungkook មកផ្ទះវិញ។

« អ្នកប្រុសតូចទៅពិសារអាហារពេលព្រឹកសិនទៅលោកម្ចាស់នឹងមិនអីនោះទេ គាត់ច្បាស់ជាមករកអ្នកប្រុសតូចវិញមិនខានជឿមីងទៅ » មីង Yun ព្យាយាមនិយាយលួងលោម Taehyung និងកាន់ដៃគេវិញព្រមទាំងអង្អែលស្រាលៗឲ្យគេស្ងប់អារម្មណ៍។

« ឲ្យខ្ញុំញ៊ាំម៉េចនឹងចូលទៅបើលោកម្ចាស់បាត់ទៅមួយយប់ទៅហើយ » Taehyung ពេបមាត់យំដូចជាកូនក្មេងឯមីង Yun ក៏មិនដឹងថាគួរធ្វើយ៉ាងម៉េចដូចគ្នាបើ Taehyung រឹងរូសដល់ថ្នាក់នេះទៅហើយ។

« មីង...! » មីង Yun ស្ទាក់ស្ទើរព្រោះមិនដឹងថាទៅរក Jungkook នៅឯណាដូចគ្នា។

« មិនអីទេបើមីងមិនជូនខ្ញុំទៅខ្ញុំទៅរកគាត់ដោយខ្លួនឯងក៏បាន » Taehyung លែងដៃចេញពីដៃរបស់មីង Yun រួចលើកមកជូតទឹកភ្នែករបស់ខ្លួនឯង។

« អ្នកប្រុសតូច-»

« អូនចង់ទៅណា? » ខណៈនោះស្រាប់តែលេចវត្តមានរបស់ Jungkook នៅចំពោះមុខ Taehyung ធ្វើឲ្យនាយតូចងើបមុខយ៉ាងលឿនបន្ទាប់ពីបានលឺសម្លេងម្ចាស់ចិត្តម្ចាស់ស្នេហ៍របស់គេមកវិញ។ Taehyung បើកភ្នែកធំៗភ្ញាក់ផ្អើលមុននឹងរត់ចូលទៅរក Jungkook ដែលធ្វើទឹកមុខមាំរាបស្មើធម្មតាៗដូចជាគ្មានរំភើបឬសប្បាយចិត្តទាល់តែសោះ។

« បងបាត់ទៅណា? ហេតុអីមិនប្រាប់អូន? អូននឹកបងខ្លាំងណាស់ដឹងទេ:( » Taehyung ពេបមាត់យំខ្សឹកខ្សួល ដាក់ក្បាលកើយប្រអប់ទ្រូងរបស់រាងក្រាសឯដៃក៏ឱបរឹតនាយជាប់ដូចជាខ្លាចបាត់ទៅណាម្ដងទៀតអញ្ចឹង។

« បងមានបាត់ទៅណាបងនៅចំពោះមុខអូនហើយតើ! ឈប់យំទៅកូនក្មេងរបស់បង » Jungkook លើកដៃឱបគេវិញនិងអង្អែលខ្នងគេទៅមកលួងលោមនាយល្អិតដែលយំខ្សឹកខ្សួលមិនព្រមបាត់។

ក្រឡេកមកមើលមីង Yun ឯណេះបន្ទាប់ពីឃើញបែបនេះគាត់ក៏សុំដកខ្លួនចេញតែរំពេចនោះភ្នែករបស់គាត់ក៏ក្រវាសទៅប៉ះនឹងស្នាមរបួសលើខ្នងប្រអប់ដៃរបស់ Jungkook ព្រមទាំងនៅជាប់ស្នាមឈាមផងដែរទើបធ្វើឲ្យគាត់បើកភ្នែកធំៗរៀបនឹងហារមាត់សួរទៅហើយតែក៏ត្រូវ Jungkook រហ័សលើកដៃម្ខាងមកដាក់លើបបូរមាត់របស់នាយបញ្ជាក់តាមកាយវិកាថាមិនឲ្យគាត់និយាយអ្វីចេញមកឡើយមិនអញ្ចឹងទេបើ Taehyung ដឹងគេច្បាស់ជាអង្គុយយំពីព្រឹកទល់ល្ងាចមិនខាន។ មីង Yun យល់ស្ថានការណ៍ច្បាស់គាត់ក៏ងក់ក្បាលរួចឱនគំនាបសុំចាកចេញទៅបំពេញភារកិច្ចរបស់គាត់បន្តឯ Jungkook បន្តឈរឱបបបោសអង្អែលខ្នងលួងលោមរាងតូចរហូតទាល់តែគេអន់យំទើបនាយនាំគេចូលទៅកាន់ខាងក្នុងនិងលាក់ដៃមិនឲ្យគេឃើញ។

***

« អូនសុំទោសណាដែលយប់មិញនេះអូននិយាយស្ដីមិនល្អដាក់បង » Taehyung ពេបមាត់រលីងរលោងព្រោះដឹងខុសដែលខ្លួនប្រើពាក្យសម្ដីមិនល្អទៅកាន់រាងក្រាសកាលពីយប់មិញនេះ។

« បងមិនបានខឹងអូនឯណាសុំទោសធ្វើអី? » Jungkook ងើបមុខទៅសម្លឹងមុខរាងតូចនិងញញឹមស្រាលដាក់គេ។

« បងអន់ចិត្តនឹងអូន...អូនដឹង! »

« អត់ទេបងអត់បានខឹងហើយក៏មិនបានអន់ចិត្តជាមួយអូនអីទាំងអស់ ឈប់យំហើយឆាប់ញ៊ាំបាយទៅពេលរួចរាល់ពួកយើងរៀបចំខ្លួនចេញទៅក្រៅជាមួយគ្នា »

« ឲ្យប្រាកដណា! អញ្ចឹងអូនញ៊ាំបាយហើយ បងឆាប់ញ៊ាំដែរទៅ »

« បងអត់ឃ្លានទេអូនញ៊ាំទៅ » Jungkook ព្យាយាមញញឹមឲ្យរាងតូចបានឃើញទាំងដែលនាយកំពុងតែឈឺមុខរបួសដែលគ្មាននរណាដឹងប៉ុន្តែនាយក៏ទ្រាំដើម្បីកុំឲ្យ Taehyung បារម្ភពីនាយ ឯប្រអប់ដៃដែលមានបួស Jungkook ព្យាយាមដាក់វាចុះទៅក្រោមតុបាយដោយមិនលើកឡើងឲ្យរាងតូចឃើញនោះឡើយចាំពេលដែលគេទៅងូតទឹករៀបចំខ្លួនបាត់នាយនឹងឆ្លៀតឱកាសលាងមុខរបួសចេញ។

« ញ៊ាំបន្តិចទៅ នែស៎! អូនបញ្ចុក » Taehyung ដួសបាយដាក់ជិតបបូរមាត់រាងក្រាសឯអ្នកខាងណោះញញឹមដាក់គេមុននឹងហារមាត់ញ៊ាំបាយដែលរាងតូចបញ្ចុកនិងព្យាយាមលាក់បាំងនិងបន្លប់ធ្វើយ៉ាងណាមិនឲ្យ Taehyung បានដឹងពីរឿងនេះឡើយ។

To be continued........

*****
Goodnight 💤

Continue Reading

You'll Also Like

1.6M 138K 46
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
347K 12.5K 126
we continue where we left off, from 'playing with fire' to book 2 'Your touch still sets me on fire'
6.2K 382 5
នៅពេលដែលខ្ញុំសម្លឹងមើលគំនូរមួយផ្ទាំងនោះលើកដំបូង អារម្មណ៍នៃភាពសោកសៅបានចូលមកគ្របដណ្ដប់បេះដូងដែលឯកោរបស់ខ្ញុំឈឺចាប់លើលពីអារម្មណ៍ឈឺចាប់ដែលខ្ញុំឆ្លងកាត់កន្...
10.5K 551 42
កុលាបតែងមានបន្លា បើហ៊ានប៉ះវានិងមុតដៃហើយមនុស្សក៏ដូចគ្នាដែរ ។ស្នេហាកើតចេញពីការស្រឡាញ់រវាងមនុស្សពីនាក់ ចុះបើ កើតចេញពីការសន្យារបស់មនុស្សបួននាក់វិញ តើស្នេ...