💘𝐘𝐚𝐤𝐮𝐳𝐚 𝐋𝐨𝐯𝐞𝐫🐻

By bii_tker

859 56 0

More

Ep1 : ស្វាគមន៍ការជួបគ្នាលើកដំបូង
Ep3 : លម្អៀង
Ep4 : ហ៊ានប៉ះថេយ៉ុងជីវិតស្មើសូន្យ
hii guys 👋🏻

Ep2 : កិច្ចសន្យា

125 8 0
By bii_tker

< ឯងអាយុប៉ុន្មានឆ្នាំហើយ? > បន្ទាប់ពីសម្រួល ឥរិយាបថយ៉ាងត្រឹមត្រូវត្រឡប់មកវិញហើយនោះ ទើបនាយកម្លោះចាប់ផ្ដើមសួរសំណួរដែលខ្លួនចង់ដឹងពីកម្លោះតូចសំណព្វចិត្តរបស់ខ្លួន។

< បាទ ខ្ញុំអាយុ19ឆ្នាំហើយ >

< សព្វថ្ងៃឯងមានសង្សារហើយឬនៅ? >

< ហេតុអីចាំបាច់សួរនៅរឿងមួយនេះដែរ? >

< ឯងឆ្លើយមក! >

< អររបាទ ខ្ញុំអត់ទាន់មានទេ >

< អឹម ឯងមានបងប្អូនប៉ុន្មានអ្នក? >

< ខ្ញុំអត់មានបងប្អូនណានោះទេ ហើយសព្វថ្ងៃខ្ញុំរស់នៅតែជាមួយលោកយាយតែម្នាក់ប៉ុណ្ណោះ >

< ចុះប៉ាម៉ាក់របស់ឯងនោះ? >

< ពួកគាត់លាចាកលោកទៅរស់នៅទីឋានដ៏ស្ងប់សុខ របស់ពួកគាត់បាត់ទៅហើយ >

< សុំទោសដែលសួរបែបនេះ >

< មិនអីទេ វាជារឿងធម្មតាមួយទៅហើយសម្រាប់ខ្ញុំ >

< អឹម អញ្ចឹងឯងចុះកិច្ចសន្យានៅលើក្រដាសមួយនេះមក នោះឯងនឹងជាប់បានធ្វើការងារនៅទីនេះហើយ >

< ពិតមែនហ៎េសលោក? >

< អឹម!ពិតមែនហើយ ប៉ុន្តែមិនចាំបាច់ហៅយើងថា លោកអីនោះទេ ហៅឈ្មោះរបស់យើងមក វា ងាយស្រួលហើយក៏រៀងស្និទ្ធស្នាលនឹងគ្នាជាងនេះ >

< អើ!លោក ប៉ុន្តែខ្ញុំអត់ស្គាល់ឈ្មោះរបស់លោកទេ >

< យើងមានឈ្មោះថា ចន ជុងហ្កក >

< បាទ ប៉ុន្តែមើលទៅលោកអាយុបងខ្ញុំច្រើនឆ្នាំខ្លាំង ណាស់ ខ្ញុំមិនហ៊ានហៅលោកស្មើរនោះទេ >

< យើងទើបតែអាយុ29នោះទេ អញ្ចឹងឯងហៅយើង ថាបងឬលាយជាមួយឈ្មោះរបស់យើងទៅ >

< បាទ អញ្ចឹងខ្ញុំហៅលោកថា បងជុងហើយ >

< បងជុងឬ? >

< លោកមិនពេញចិត្តមែនទេ? >

< អត់ទេ វាប្លែកទៅវិញទេសម្រាប់យើង > ពិតមែនហើយ វាប្លែកហើយក៏ថ្មីសម្រាប់នាយផងដែរ ព្រោះនាយមិនមែនចេះតែអនុញ្ញាតអោយនរណាម្នាក់ ហៅឈ្មោះរបស់នាយនោះទេ។

< បាទបង អញ្ចឹងតើខ្ញុំត្រូវមកធ្វើការងារចាប់ពី ពេលណាដែរទៅ? >

< អាល្អិតឯងអានកិច្ចសន្យាមួយនេះសិនទៅ > ស្រដី ប្រាប់អ្នកម្ខាងទៀតបណ្តើរនាយកម្លោះក៏ហុចក្រដាស មួយសន្លឹកទៅអោយនាយតូចបណ្តើរ ក្រដាសនោះវា ជាកិច្ចសន្យាដែលនាយទើបតែដេញអោយកូនចៅ របស់ខ្លួនទៅធ្វើយកមកអោយនាយអម្បាញ់មិញនេះនោះទេ ហើយវាក៏មានតែកិច្ចសន្យាដែលមួយដូចគ្នានៅក្នុងក្លឹបរបស់នាយនោះ ព្រោះតែវាគឺជាកិច្ចសន្យាដ៏វិសេសសម្រាប់ថេយ៉ុងនោះអី។

< បាទបង ចាំខ្ញុំអាន > ថេយ៉ុង ទទួលយកក្រដាស កិច្ចសន្យាពីដៃរបស់អ្នកកម្លោះ បន្ទាប់មកទើប ចាប់ផ្តើមអានច្បាប់របស់កិច្ចសន្យាមួយនេះ÷

   +ច្បាប់ក្នុងក្រដាស់កិច្ចសន្យា

-ហាមជំទាស់បញ្ជាចៅហ្វាយ

-អ្វីដែលចៅហ្វាយត្រូវការត្រូវតែយកមកអោយលឿន

-ហាមកំដរភ្ញៀវណាផ្សេងទាំងអស់ក្រៅពីចៅហ្វាយ

-ហាមមានសង្សារអំឡុងពេលធ្វើការនៅទីនេះ

-ហាមទៅណាមកណាដោយគ្មានការអនុញ្ញាត

-ចៅហ្វាយអាចយកទៅណាបានគ្រប់ទីកន្លែង

-បុគ្គលិកត្រូវស្នាក់នៅក្នុងខុនដូដែលចៅហ្វាយនាយបានរៀបចំអោយពួកគេទាំងនោះ

-ម៉ោងធ្វើការគ្រាន់តែចាត់ចែងរឿងដែលត្រូវធ្វើហើយ ត្រូវប្រញាប់មកបន្ទប់របស់ចៅហ្វាយភ្លាមៗ

_ចំណុចខាងលើនេះបើសិនជាមានបុគ្គលិកណាហ៊ាន
បំពានចំណុចណាមួយនោះ នឹងត្រូវសងលុយអោយចៅហ្វាយវិញគុណនឹង5នៃប្រាក់ខែ។

< ខ្ញុំសុំជំទាស់នឹងច្បាប់ប៉ុន្មានចំណុច > បន្ទាប់ពីអាន ហើយថេយ៉ុងនិយាយប្រាប់នាយថាខ្លួនមិនអាច ធ្វើនឹងចំណុចខ្លះនៃកិច្ចសន្យាមួយនេះ។

< បើអញ្ចឹងឯងឆាប់និយាយមក ឯងចង់ជំទាស់នឹងចំណុចណាមួយខ្លះ ឆាប់និយាយប្រាប់យើងមក >

< ចៅហ្វាយមិនអាចយកខ្ញុំទៅណាបាន គ្រប់ពេលវេលានោះទេ ព្រោះខ្ញុំត្រូវការរៀន នឹងជួយ មើលថែលោកយាយនៅឯផ្ទះផង ហើយបើអោយខ្ញុំ ស្នាក់នៅខុនដូឆ្ងាយពីលោកយាយនោះ បាននរណា ជួយមើលថែគាត់ជំនួសខ្ញុំនោះ? >

< រឿងនេះយើងមិនធ្វើអោយប៉ះពាល់ដល់ ការរៀនសូត្ររបស់ឯងនោះទេ ចំណែកឯការស្នាក់នៅ វិញឯងមិនចាំបាច់បារម្ភនោះទេ លោកយាយរបស់ ឯងយើងបានអោយគេជួយមើលថែជំនួសហើយ >

< ហេតុអីក៏លោកដឹងលឿនដល់ថ្នាក់នេះ? >

< មនុស្សដែលមកសម្ភាសន៍ការងារនៅទីនេះយើង បានអោយគេស៊ើបប្រវត្តិហើយអស់ហើយ >

< អររ ខាងលោកពិតជាធ្វើការងារលឿនមែនទែន ខ្ញុំ ទើបតែមកទីនេះបានបន្តិចសោះ លោកចាត់ចែង អោយខ្ញុំជិតរួចរាល់បាត់ទៅហើយ បុគ្គលិកផ្សេងទៀត ប្រាកដជាមានសំណាងខ្លាំងណាស់ហើយដែលមាន លោកជាចៅហ្វាយនាយដ៏ល្អបែបនេះ >

< អឹម យើងមិនល្អអីណាស់ណានោះទេ ប៉ុន្តែឯងជា ករណីលើកលែងសម្រាប់យើង >

< ហាសស៎!! បានន័យថាមិច? >

< គ្មានអីទេ ឯងមានចំណុចណាជំទាស់ទៀតទេ? >

< បាទអត់មានទេ ប៉ុន្តែរឿងប្រាក់ខែវិញនោះ តើក្នុងមួយខែលោកអោយខ្ញុំប៉ុន្មានដែរ? >

< យើងអោយឯងមួយខែ5000$ >

< ហាសស៎! ហេតុអីទើបបានលុយច្រើនខ្លាំងម៉្លេះ? >

< ឯងកុំចង់ដឹងអីល្អជាង ធ្វើតែការងាររបស់ឯងអោយតែល្អទៅបានហើយ កុំខ្វល់ពីរឿងអស់នេះអី >

< បាទចៅហ្វាយខ្ញុំដឹងហើយ ខ្ញុំស៊ីញ៉េលើក្រដាស់ កិច្ចសន្យាមួយនេះរួចរាល់ហើយចៅហ្វាយ >

< ឯងធ្វើខុសមួយចំណុចហើយ! >

< បាទ? ខ្ញុំធ្វើខុសចំណុចមួយណាដែរទៅ? >

< ឯងត្រូវហៅយើងថាយ៉ាងមិច? >

< ត្រូវហៅថាចៅហ្វាយ >

< ហៅខុសម្តងទៀតយើងកាត់ប្រាក់ខែឯងហើយ >

< អឺ គឺ....គឺ ហៅថាបងជុង ត្រូវអត់? >

< អឹម ត្រូវហើយ គឺហៅបែបនឹង >

< បាទបង >

< ឯងអាចសម្រាកបានហើយ ថ្ងៃស្អែកចាំមកចាប់ផ្តើមធ្វើកិច្ចការងាររបស់ឯងចុះ >

< បាទបង អញ្ចឹងខ្ញុំសុំលាទៅវិញសិនហើយ បាយៗ >

< អឹម បាយៗ >

   នៅខាងក្រៅបន្ទប់ ~

< ឯងយ៉ាងមិចទៅហើយ គេមានធ្វើអីឯងទេហ្នឹង? > គ្រាន់តែបានឃើញនាយតូចជាមិត្តចេញមកខាងក្រៅ ហើយនោះ ជីមីន/យុនប៊ី ក៏នាំគ្នារត់មកសួរនាយតូច យ៉ាងលឿន ព្រោះខ្លួនបារម្ភពីអ្នកជាមិត្ត។

< យើងមិនអីនោះទេ ពួកឯងកុំបារម្ភអី > ថេយ៉ុង ឆ្លើយតបដោយស្នាមញញឹមយ៉ាងស្រស់ចេញមក ដើម្បីកុំអោយអ្នកជាមិត្តបារម្ភពីខ្លួនទៀត។

< ឯងច្បាស់ឬអត់ថាឯងមិនអីនោះ? >

< អឹម យើងច្បាស់ខ្លាំងណាស់ >

< បានលឺអញ្ចឹងពួកយើងធូរទ្រូងខ្លះហើយ >

< អឹមៗ ប៉ុន្តែគាត់មានកាចអីឯណា គាត់ចិត្តល្អសឹងអី ទៅហើយនឹង គ្រាន់តែមុខរបស់គាត់រៀងមាំតិច >

< គាត់ចិត្តល្អដាក់ឯងអញ្ចឹងឬ? > អ្នកគ្រប់គ្នាដែល កំពុងតែឈរស្តាប់ថេយ៉ុងនិយាយនោះក៏នាំគ្នា ស្រែកសួរឡើងមក ព្រោះខ្លាចថាខ្លួនឯងស្តាប់ច្រឡំ។

< ពិតមែនហើយ គាត់ចិត្តល្អខ្លាំងណាស់ បានអោយ គេរៀបចំខុនដូអោយយើងសម្រាក ហើយនៅអោយ គេទៅជួយមើលថែលោកយាយជំនួសពេលយើងរវល់ ទៀត មិនត្រឹមតែប៉ិននឹងទេនៅអោយប្រាក់ខែយើង ច្រើនៗថែមទៀតផងណា៎ >

< គាត់ពិតជាធ្វើបែបនឹងមែនឬ? >

< ពិតមែនហើយឯង បើមិនជឿយើង ពួកឯងទៅសាកសួរគាត់ដោយខ្លួនឯងទៅ >

< អររ អត់អីទេ លឺមកត្រឹមឯងនេះបានហើយ ខ្ជិលស្តាប់បញ្ជាក់ខ្លាំងណាស់ *ខ្លាចបានស៊ីគ្រាប់សំណររបស់គាត់* > យុនប៊ី ក្រវីក្បាលតិចៗបែបប្រាប់ថាមិនចាំបាច់នោះទេ កុំអោយមានរឿងវែងឆ្ងាយទៀត។

< អឺៗ អញ្ចឹងក៏បានដែរ >

< តោះ!ពួកយើងទៅផ្ទះទៅ ថ្ងៃស្អែកមានម៉ោងរៀនពី ព្រឹកផង ប្រយ័ត្នទៅសាលារៀនមិនទាន់ >

< បាទ ពួកខ្ញុំសុំលាទៅសិនហើយ >

< បាទ ជម្រាបលា >

< បងយុនហ៎ា អូនលាទៅមុនសិនហើយណា >

< បាទអូន សុវត្ថិភាពតាមផ្លូវ >

   S K I P ~

   នៅខាងមុខផ្ទះរបស់ថេយ៉ុង ~

< ដល់ផ្ទះរបស់យើងហើយ អរគុណពួកឯងច្រើន ហើយណាដែលបានជួយជូនទៅជូនមកបែបនេះ >

< មិនអីទេណាឯង មិនចាំបាច់គុណស្រ័យអ្វីនោះទេ ពួកយើងសិតតែជាមិត្តភក្តិនឹងគ្នាទេតើ មានរឿងអីក៏ត្រូវតែចេះជួយគ្នាទៅវិញទៅមកអញ្ចឹងហើយ >

< អឹម ប៉ុន្តែយើងក៏ចង់អរគុណពួកឯងដែរ >

< បាទៗ ពួកយើងទទួលបានហើយ >

< ពួកឯងចូលលេងផ្ទះយើងសិនដែរទេ? >

< មិនអីទេ នេះក៏រៀងយប់ដែរហើយ មិនហ៊ានរំខានអ៊ុំ ស្រីនឹងឯងទេ ណាមួយខ្លាចអ្នកផ្ទះបារម្ភផង >

< អឹម អញ្ចឹងក៏បានដែរ ទៅវិញធ្វើដំណើរដោយសុវត្តិភាពណាពួកឯង ប្រយ័ត្នប្រយែងតាមផ្លូវ >

< បាទសម្លាញ់ >

   នៅខាងក្នុងផ្ទះ ~

< លោកយាយហ៎ា ចៅមកពីរកការងារធ្វើវិញហើយ >

< ចា៎សចៅ ចុះចៅហត់ខ្លាំងទេហ្នឹងហ្ហឹម មកអង្គុយសិនមកអោយបាត់ហត់ណា៎ >

< បាទលោកយាយ ប៉ុន្តែចៅអត់ហត់អីនោះទេ >

< ចា៎ស ចុះចៅញ៉ាំបាយហើយឬនៅហ្នឹង? >

< ចៅនៅទេបាទ ចុះលោកយាយពិសារួចរាល់ឬនៅ >

< យាយក៏នៅដែរ យាយចាំញ៉ាំជាមួយចៅនឹងណា >

< បាទលោកយាយ ប៉ុន្តែលោកយាយចាស់ណាស់ដែរហើយ អញ្ចឹងហើយត្រូវពិសាបាយអោយបានទាន់ពេលវេលា ព្រោះចៅខ្លាចលោកយាយឈឺទៀត >

< ចា៎សចៅប្រុសសំណព្វចិត្តរបស់យាយ លើកក្រោយយាយមិនធ្វើបែបនេះទៀតទេ កុំអោយអាចៅឯងនេះមកបារម្ភពី សុខភាពរបស់យាយទៀត >

< បាទលោកយាយ អញ្ចឹងចៅសុំទៅសម្អាតខ្លួនបន្តិច អាងនឹងចុះមកធ្វើអាហារអោយលោកយាយពិសា >

< ចា៎សចៅ > ដោយឃើញថាលោកយាយរបស់ខ្លួន ងក់ក្បាលឆ្លើយតបនឹងខ្លួនរួចរាល់ហើយនោះ កម្លោះ តូចថេយ៉ុងក៏ងើបខ្លួនដើរឡើងទៅជាន់ខាងលើនៃ បន្ទប់របស់ខ្លួនដើម្បីសម្អាតរាងកាយ។ បន្ទាប់មក ទើបចុះមកធ្វើអាហារសម្រាប់បរិភោគពីរអ្នក លោកយាយរបស់ខ្លួនដោយមានសេចក្តីសុខ។

   បើទោះជាគ្រួសាររបស់ពួកគេមិនមានទ្រព្យសម្បត្តិ ស្ដុកស្ដម្ភដូចគ្រួសារដ៏ទៃទៀតពិតមែនក៏ដោយ ក៏ពួកគេមិនដែលត្អូញត្អែរនឹងវាសនារបស់ខ្លួនឯងដែរ មានតែខិតខំប្រឹងប្រែងរកលុយមកចិញ្ចឹមជីវិតរបស់ ខ្លួន ដោយមានថេយ៉ុងដែលជាចៅដ៏ល្អ នឹងលោក យាយដែលជាមនុស្សមានចិត្តបុណ្យផងនោះ ទើប ពួកគេទាំងពីរមានតែអ្នកគោរពស្រឡាញ់ច្រើនជាង អ្នកតាមធ្វើបាបមើលងាយពួកគាត់ទាំងពីរអ្នក។

_________________________________________

𝐓𝐎 𝐁𝐄 𝐂𝐎𝐍𝐓𝐈𝐍𝐔𝐄𝐃 🖤🌷
     𝐉𝐄𝐎𝐍 𝐑𝐀𝐀𝐊𝐈𝐌 ᥫᩣ

Continue Reading

You'll Also Like

231K 5.1K 74
imagines as taylor swift as your mom and travis kelce as your dad
69.6K 3.9K 81
When shrivi goes home after a long time. Who doesn't have her parents' love and family's love for some reason. She had support from her grandmother...
5.3M 46.3K 57
Welcome to The Wattpad HQ Community Happenings story! We are so glad you're part of our global community. This is the place for readers and writers...
38.6K 2.5K 61
𝐭𝐡𝐞 𝟐𝐧𝐝 𝐛𝐨𝐨𝐤 𝐨𝐟 𝐬𝐡𝐨𝐫𝐭 𝐬𝐭𝐨𝐫𝐢𝐞𝐬 𝐚𝐛𝐨𝐮𝐭 𝐨𝐥𝐢𝐯𝐢𝐚 𝐫𝐨𝐝𝐫𝐢𝐠𝐨 𝐚𝐧𝐝 𝐲/𝐧'𝐬 𝐦𝐞𝐞𝐭-𝐜𝐮𝐭𝐞𝐬/𝐥𝐨𝐯𝐞 𝐬𝐭𝐨𝐫𝐢�...