MR BADBOY // j.jk x k.th

بواسطة JTaekie

173K 11.4K 309

"កូនបំណុល និង កម្មសិទ្ធិ" Contents warning: mpreg, smut, abusive, violent, kidnapping and more...and if you a... المزيد

introduction
Chapter 1: ម្ចាស់បំណុល
Chapter 2: កុំធ្វើបាបកូនប្រុសខ្ញុំអី
Chapter 3: ប្រគល់កូនប្រុសអ្នកស្រីមកឲ្យខ្ញុំ
Chapter 4: រត់ទៅបើគិតថាអាចរត់រួច!
Chapter 5: ហេតុអីយំ ?
Chapter 6: ខ្ញុំចង់ទៅរកអ្នកម៉ាក់!
Chapter 7: ខ្ញុំ...ខ្ញុំសុំទោស!
Chapter 8: កូនបំណុល និង កម្មសិទ្ធិ
Chapter 9: វា...វាគឺជាកំហុសរបស់ខ្ញុំ
Chapter 10: ស្លូតៗបែបនេះយើងចូលចិត្ត
Chapter 11: my innocent baby boy
Chapter 12: childhood crush
Chapter 13: គាត់អរគុណខ្ញុំ?
Chapter 14: my kitten, my good boy ⚠️
Chapter 15: ឯងចង់ទៅផ្ទះវិញទេ?
Chapter 16: គាត់គួរឲ្យស្រលាញ់ណាស់
Chapter 17: ចុះទម្រាំតែស្រាតទៀតនោះ?
Chapter 18: យ៉ាងម៉េចដែរពេញចិត្តទេ?
Chapter 19: យើងចង់រំលោភឯងខ្លាំងណាស់
Chapter 20: ខ្ញុំខ្លាចហើយកុំសម្លាប់ខ្ញុំអី
Chapter 21: Laura?
Chapter 22: បញ្ឈប់ការងារគេចុះ
Chapter 23: អាត្មានិយម
Chapter 24: មុខមាត់គួរឲ្យចង់គយគន់
Chapter 25: យើងនឹកឯងខ្លាំងណាស់ kitten!
Chapter 26: មិនដែលស្គាល់សូម្បីតែឈ្មោះ
Chapter 27: អនាគតប៉ាម៉ាក់ក្មេក
Chapter 28: សម្ពាធមួយដ៏ធំ
Chapter 29: that blonde haired boy
Chapter 30: លើកលែងតែម្នាក់ប៉ុណ្ណោះ
Chapter 31: នឹកណាស់ដឹងទេ?
Chapter 32: លោកម្ចាស់ញញឹមដាក់ខ្ញុំ?
Chapter 33: សុំថើបត្រង់នេះបានទេ?
Chapter 34: លើកដំបូង 🔞
Chapter 35: kitten ជារបស់បង
Chapter 36: គាត់មិនបានស្រលាញ់ខ្ញុំទេ
Chatper 37: ឬមួយក៏យើងស្រលាញ់គេ?
Chpater 38: ចង់ញ៊ាំ lollipop ទេ?
Chatper 39: អូនស្រលាញ់លោកម្ចាស់🔞
Chapter 40: kitten! Baby! អូនសម្លាញ់
Chapter 41: បងយកឲ្យបានទាំងអស់
Chapter 42: អូនស្អាតខ្លាំងណាស់
Chapter 43: អូនស្រវឹងហើយ Tae
Chapter 44: មីង! ខ្ញុំ...ខ្ញុំចង់ក្អួត
Chapter 45: វាមិនអាចទៅរួចទេ
Chapter 46: នរណាធ្វើបាបអូន?
Chatper 47: គេជាកូនរបស់ពួកយើង
Chapter 48: សុំទោសប្រពន្ធយើងភ្លាម!
Chapter 50: កូនក្មេងរបស់បង
Chapter 51: ដៃបងកើតអី?
Chapter 52: បងរស់ខ្វះអូនមិនបានទេ
Chatper 53: វាជាយប់របស់ពួកយើង 🔞
Chapter 54: បងចង់ចាញ់កូនជំនួសអូន
Chapter 55: សុបិន្តអាក្រក់
Chapter 56: Happy Valentine's day
Chapter 57: ភ្នាល់គ្នាពីឥឡូវទេ?
Chapter 58: គ្រប់យ៉ាងនឹងមិនអីនោះទេ!
Chapter 59: ខ្ញុំត្រូវតែរឹងមាំដើម្បីកូន
Chapter 60: គ្រប់យ៉ាងនឹងត្រូវបានបកស្រាយ
Chapter 61: ហេតុអីនាងត្រឡប់មកវិញ?
Chapter 62: ម្ចាស់តាចង់ជួបមុខអូន
Chapter 63: មានចៅទួតឲ្យយើងទៀតផង?
Chapter 64: FIRST BORN CHILD
Chapter 65: ពិធីរៀបអាពាហ៍ពិពាហ៍
Chapter 66: My bride
Chapter 67: ជាប្អូនស្រីឬក៏ជាមនុស្សពិសេស?
Chapter 68: អូនមិនខុសពីកូនក្មេងទេ
Chapter 69: ពួកយើងជិះសេះតាមរកទៅ
Chapter 70: បងចង់ថ្នាក់ថ្នមអូន 🔞
Chapter 71: យើងនឹងស្រលាញ់គ្នារហូតទៅ
Chapter 72: ពូកែរំអ៊ួយដូចអូនខ្លាំងណាស់
Chapter 73: hyunhee ចេញមកតាមណា
Chapter 74: អ្នកស្នងតំណែង

Chapter 49: សុំទោស

2K 181 5
بواسطة JTaekie

« យើងមិនសុំ » Yurin ស្រែកបកទៅកាន់ Jungkook វិញពេលដែលនាយស្រែកបញ្ជាឲ្យនាងនិយាយពាក្យសុំទោសទៅកាន់ Taehyung ។

« នាងផ្គើនខ្លាំងណាស់ស្រីតូច » Minho

« បើនាងមិនសុំទោសប្រពន្ធយើងទេអញ្ចឹងនាងចាំទទួលយកទោសកំហុសរបស់នាងចុះ » Jungkook និយាយដោយប្រើសម្លេងត្រជាក់ស្រេបតែក៏គួរឲ្យកោតខ្លាចនូវសម្ដីដែលមានអំណាចមួយនេះ។

« បងចង់ធ្វើអីនាង? ដោះលែងនាងទៅ! » Taehyung ស្លន់ស្លោស្ទុះចូលទៅចាប់ដៃ Jungkook សួរទាំងភិតភ័យព្រោះគេដឹងច្បាស់ណាស់ថាបើរាងក្រាសនិយាយអ្វីមួយគួរឲ្យខ្លាចចេញមកហើយរឿងមិនល្អនឹងកើតឡើងចំពោះ Yurin ។

« នាងទះកំផ្លៀងអូនប៉ុណ្ណឹងហើយអូនចង់ឲ្យបងដោះលែងនាងទៀតហេស៎? » Jungkook ជ្រួញចិញ្ចើមចូលគ្នាធ្វើទឹកមុខមិនយល់ពីរាងតូចដែលចង់ឲ្យនាយដោះលែងក្មេងស្រីសម្ដីក្អេងក្អាងម្នាក់នោះទាំងដែលនាងបានទះកំផ្លៀងគេនៅនឹងមុខមនុស្សគ្រប់គ្នា។

« អូនមិនចង់យកទោសកំហុសពីនាងទេហើយក៏មិនចង់ឲ្យមានរឿងវែងឆ្ងាយតទៅទៀតដែរសុំត្រឹមតែកុំឲ្យមានរឿងជាមួយគ្នាទៀតតែប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយ បងមិនបាច់ដល់ថ្នាក់ធ្វើបាបមនុស្សស្រីអញ្ចឹងទេណា » Taehyung ព្យាយាមនិយាយពន្យល់រាងក្រាសឲ្យសមហេតុសមផលដើម្បីបញ្ចប់រឿងនេះកុំឲ្យបន្តកាន់តែវែងឆ្ងាយទៅមុខទៀតមិនអញ្ចឹងទេរឿងមួយនេះនឹងកាន់តែធ្ងន់ធ្ងរទៅៗគ្មានថ្ងៃបញ្ចប់ឡើយ។

« អូនមិនខ្វល់មិនបារម្ភពីខ្លួនឯងប៉ុន្តែបងខ្វល់ខ្វាយបងបារម្ភបងត្រូវតែដោះស្រាយបញ្ហាណាដែលធ្វើឲ្យអូនពិបាកដោះស្រាយដោយខ្លួនឯង » Jungkook

« ហ៊ើស...មាយាដល់ហើយមុខមឹសៗអញ្ចឹងសោះហ៊ានដណ្ដើមសង្សាររបស់យើងទាំងដែលរបស់ខ្លួនឯងក៏មានដូចគ្នា » Yurin ស្រាប់តែបន្លឺឡើងនិងញញឹមចុងបបូរមាត់ធ្វើឲ្យអ្នកទាំងពីរដែលកំពុងប្រកែកគ្នាបែរចំណាប់អារម្មណ៍ទៅរកនាង។

« យើងមិនបានដណ្ដើមរបស់នាងទេនាងយល់ច្រឡំហើយ Yurin » Taehyung

« ឈប់បោកប្រាស់ទៅក្មេងមឹសៗដូចជាឯងនៀក៎ពូកែសម្ដែងខ្លាំងណាស់! លោកចាំតែមើលទៅថ្ងៃណាមួយវានឹងក្បត់លោកជាមិនខាន » Yurin និយាយមូលបង្កាច់ Taehyung នៅចំពោះមុខ Jungkook ពេលដែលនាងឃើញពីទឹកមុខមិនស្រស់បស់របស់នាយហើយនាងក៏ញញឹមចុងបបូរមាត់ឡើងព្រោះគិតថា Jungkook ច្បាស់ជាយកសម្ដីរបស់នាងទៅគិតនិងលែងជឿទុកចិត្តលើ Taehyung ជាមិនខានហើយពេលនោះពួកគេនឹងបែបបាក់គ្នាហើយក៏គ្មាននរណាមកការពារ Taehyung ទៀតនោះដែរ។

« យើងគ្មានថ្ងៃជឿសម្ដីនាងទេ នាងពិសពុលដូចជាឪពុករបស់នាងអញ្ចឹង! » Jungkook បន្លឺសម្ដីឡើងទាំងសង្កត់ជើងធ្មេញព្រោះតែកំហឹងឆាបឆួលឡើងដែលនាងហ៊ាននិយាយបង្កាច់បង្ខូច Taehyung ខុសពីការពិតទាំងស្រុង។

« លោកម្ចាស់...ខ្ញុំបាននាំអ្នកដែលបង្កហេតុធ្វើឲ្យនាងម្នាក់នោះលើកដៃទះកំផ្លៀងអ្នកប្រុសតូចមកហើយបាទ! » អង្គរក្សរបស់ Jungkook ម្នាក់ចូលមកខ្សឹបផ្ដល់ដំណឹងមុននឹងពីរនាក់ទៀតក៏ចាប់អូសបុរសរាងខ្ពស់សម្បុរសក្បាលគ្របដណ្ដប់ដោយថង់ខ្មៅនិងដៃជាប់ចំណងចងទៅក្រោយដើរចូលមកកាន់ខាងក្នុងអគារដែលគេបោះបង់ចោលមួយនេះ។

ព្រូស៚ អង្គរក្សទាំងនោះក៏រុញបុរសនោះឲ្យដួលលត់ជង្គង់ទៅលើដីនៅចំពោះមុខ Jungkook ដែលកំពុងឈរសម្លឹងមើលដោយកែវភ្នែកពិឃាតនិងទឹកមុខមាំគួរឲ្យខ្លាចរអាជាខ្លាំង ។

« បើកមុខវាទៅ » Jungkook ចេញបញ្ជាមុននឹង hyunjin ក៏ចូលទៅទាញថង់ខ្មៅចេញពីក្បាលរបស់គេទើបបើកបង្ហាញឲ្យឃើញផ្ទៃមុខសង្ហាររបស់ Younghoon ដែលត្រូវគេចាប់ចងនិងយកស្កុតបិទមាត់ព្រមទាំងមានស្នាមជាំលើផ្ទៃមុខផងដែរ។

« Young...Younghoon? » Taehyung ចាប់ផ្ដើមញ័រមាត់ពេលដែលគេបានឃើញពីសភាពរបស់ Younghoon ដែលត្រូវគេវាយដំឡើងទន់ត្របកភ្នែកទៅហើយមុននឹងនាំយកនាយមកកាន់ទីនេះ។

« នេះហេស៎ប្រុសរបស់នាង? » Jungkook បោះពាក្យសម្ដីសួរទៅកាន់ Yurin យ៉ាងអាក្រក់ស្ដាប់ជាទីបំផុតតែវាក៏ធម្មតាទៅហើយសម្រាប់មនុស្សដែលស្គាល់នាយច្បាស់និងខ្លួននាយផ្ទាល់ព្រោះសម្ដីរបស់នាយគឺបែបនេះតាំងពីដើមមកទៅហើយ។

« ពួកឯងធ្វើអីគេ? » Yurin ស្រែកសួរទាំងឆ្លេឆ្លាទាំងដែលខ្លួននាងកំពុងជាប់ចំណងនឹងកៅអី។

« យើងមិនមែនអាយុប្អូនរបស់នាងហើយក៏មិនមែនជាមិត្តភក្តិរបស់នាងដែរ ឪរបស់នាងដែលប្រដៅឲ្យនាងនិយាយគួរសមជាមួយចាស់ទុំទេ? » សម្ដីមួយម៉ាត់ៗធ្វើឲ្យអ្នកដែលបានស្ដាប់លឺហើយសែនឈឺចុកចាប់ជំនួសដូចជាគេយកមុខកាំបិតដែលមានចុងស្រួចមកចាក់ទម្លុះផ្នែកខួរក្បាលទាំងរស់អញ្ចឹង។ Jungkook ក៏ជាមនុស្សម្នាក់ដែលមានសម្ដីក្អេងក្អាងនិងឈ្លើយដែរប៉ុន្តែនាយមិនចូលចិត្តឲ្យនរណាមកវាយស្មើជាមួយនោះទេ ពួកគេត្រូវតែឱនលំទោនគោរពកោតខ្លាចនិងនៅក្រោមគំនាបនាយជានិច្ច។

« យើងមិនខ្វល់ទេឆាប់ដោះលែង Younghoon របស់យើងភ្លាមទៅ! គឺមកពីឯង...មកពីឯងតែម្នាក់គត់អាក្មេងមុខញី » Yurin ស្រែកខ្លាំងៗរើបម្រាស់ពីកៅអីដែលចងខ្លួនជាប់តែនៅតែមិនបានសម្រេច នាងថែមទាំងស្រែកបន្ទោសទៅកាន់ Taehyung ទៀតផងធ្វើឲ្យនាយតូចទ្រាំស្ដាប់មិនបានក៏លើកដៃយកមកផ្ទប់ត្រចៀកខ្លួនឯងទាំងសងខាងនិងបង្ហូរទឹកភ្នែកមកម៉ាត់ៗព្រោះតែឈឺចាប់ពេលនាងនិយាយអាក្រក់ៗដាក់ខ្លួនទាំងដែលគេមិនបានធ្វើខុសអីសោះ។

« ស្ងាត់មាត់ទៅស្រីចង្រៃ! ពួកឯងចាត់ការទៅមិនបាច់ដល់ថ្នាក់ឲ្យពួកវាងាប់ទេ » ដោយក្រឡេកឃើញរាងតូចកំពុងឈរយំស្ងាត់ៗម្នាក់ឯងក៏ធ្វើឲ្យ Jungkook ក្ដៅឆេះឆួលក្នុងប្រអប់ទ្រូងមួយរំពេចដូចជាភ្លើងដែលត្រូវគេយកសាំងមកចាក់បន្ថែមពីលើឲ្យកាន់តែមានអណ្ដាតភ្លើងខ្ពស់ទៅៗនិងកម្ដៅកាន់តែកើនឡើងជាខ្លាំងអញ្ចឹងដែរ។

« ឈប់យំទៅបងនឹងនាំអូនត្រឡប់ទៅផ្ទះវិញ » Jungkook ដើរចូលទៅឱបស្មារាងតូចនិងដោះអាវក្រៅរបស់ខ្លួនពាក់ពីលើស្មាឲ្យគេមុននឹងនាំគេចាកចេញពីទីនេះដោយទុកឲ្យ Minho និង hyunjin ជាអ្នកចាត់ចែងជំនួស។

****

ពួកគេទាំងពីរបានធ្វើដំណើរមកដល់វិមានវិញហើយឯ Taehyung បន្ទាប់ពីបាត់យំគេក៏ស្ងាត់មាត់តាំងពីពេលចេញមករហូតមកដល់វិមានវិញគេនៅមិនទាន់និយាយអ្វីចេញមកមួយម៉ាត់នោះទេ។ Jungkook ឱបស្មារាងតូចនាំដំណើរគេទៅកាន់បន្ទប់ដើម្បីគេងព្រោះនេះក៏យប់ជ្រៅទៅហើយដែរ សម្រាប់នាយគឺមិនជាបញ្ហានោះទេ ប៉ុន្តែសម្រាប់ Taehyung វិញកំពុងតែមានកូនផងគេត្រូវតែសម្រាកឲ្យបានច្រើន។

« អូនឆាប់គេងទៅកុំគិតច្រើនអីណា » Jungkook ដាក់ឲ្យរាងតូចគេងនិងទាញភួយយកមកដណ្ដប់ឲ្យគេ

« ហេតុអីបងធ្វើបាប Younghoon? គេមិនបានខុសទេ! » ទីបំផុតរាងតូចក៏ព្រមហើបមាត់និយាយតែអ្វីដែលធ្វើឲ្យ Jungkook មានអារម្មណ៍ថាមិនល្អភ្លាមៗនោះគឺ Taehyung និយាយការពារ Younghoon ដែលជាដើមហេតុធ្វើឲ្យ Yurin មកទះកំផ្លៀងគេ។

« អូនការពារវាធ្វើអី? »

« ព្រោះគេមិនបានខុសអូនទេជាអ្នកខុសដែលឲ្យគេមកអង្គុយរួមតុជាមួយទើបបានជាសង្សាររបស់គេខឹងប្រច័ណ្ឌហើយក៏មកទះកំផ្លៀងអូនបែបនេះ » Taehyung ក្រោកអង្គុយងើយសម្លឹងមុខរាងក្រាសដែលកំពុងឈរសម្លឹងមើលមុខរបស់គេដូចគ្នា។

« បងព្យាយាមការពារអូននិងរកយុត្តិធម៌សម្រាប់អូនប៉ុន្តែអូនបែរជាការពារពួកវា? អូនគិតអីទៅ kim Taehyung? ចង់ធ្វើជាមនុស្សចិត្តធម៌ឲ្យគេជិះជាន់តាមអំពើចិត្តខ្លាំងណាស់ហេស៎? » Jungkook ចាប់ផ្ដើមតម្លើងសរសៃ.កដាក់រាងតូចព្រោះតែអារម្មណ៍របស់នាយក៏ចាប់ផ្ដើមប្រែប្រួលទៅជាមានកំហឹងជ្រួលជ្រាបមួយរំពេចហើយនាយក៏ជាមនុស្សដែលឆាប់ផ្ទុះកំហឹងនិងពិបាកនិយាយគ្នាជាខ្លាំងផងដែរ។

« គ្រាន់តែរឿងប៉ុណ្ណឹងបងចាំបាច់តម្លើងសរសៃ.កដាក់អូនដែរ? » Taehyung សួរទាំងសម្លេងស្រាលៗឯកែវភ្នែកមូលក្រឡង់ៗទាំងគូក៏រលីរលោងពេលរាងក្រាសស្រែកគំហកដាក់គេ។ គ្រប់គ្នាប្រាកដជាដឹងច្បាស់ហើយថាមនុស្សដែលកំពុងពពោះកូនដំបូងៗគឺតែងតែឆាប់ប៉ះពាល់ដល់អារម្មណ៍របស់ពួកគេនឹងធ្វើឲ្យពួកគេយំមួយរំពេច សូម្បីតែរឿងតូចតាចក៏ដោយក៏ពួកគេគិតថាជារឿងធំដុំដែរឯ Taehyung វិញក៏ដូចគ្នា គេអាក់អន់ស្រពន់ចិត្តភ្លាមៗពេលដែល Jungkook តម្លើងសម្លេងដាក់គេនៅមុននេះ។

« គឺបង... » Jungkook ចាប់ផ្ដើមភ្ញាក់រលឹកពីកំហឹងមុននឹងព្យាយាមគ្រប់គ្រងអារម្មណ៍ឆេវឆាវរបស់ខ្លួនឯងដែលបានជះទៅលើរាងតូចធ្វើឲ្យគេយំ។

« កុំនិយាយធ្វើដូចបងមិនដែលជិះជាន់មនុស្សចិត្តធម៌ម្នាក់នេះ » បញ្ចប់សម្ដីរួច Taehyung ក៏ដាក់ខ្លួនគេងបែរខ្នងដាក់ Jungkook ដែលកំពុងឈរគាំងរកអ្វីមកនិយាយលែងចេញបន្ទាប់ពីបានលឺប្រយោគរបស់រាងតូចដែលគេបាននិយាយមកកាន់នាយមុននេះ។

« សុំទោស! » ពេលដែលបញ្ចប់សម្ដីដោយការដឹងខុសហើយ Jungkook ឈរសម្លឹងមើលផែនខ្នងរបស់រាងតូចបន្តិចមុននឹងបោះជំហានចាកចេញទៅដោយទុកឲ្យ Taehyung គេងទាំងទឹកភ្នែកយំខ្សឹកខ្សួលស្ងាត់ៗគ្មានសម្លេងតែម្នាក់ឯងនៅក្នុងបន្ទប់ដ៏ងងឹតមានតែពន្លឺព្រះច័ន្ទជាអ្នករះបំភ្លឺតិចៗប៉ុណ្ណោះ។

To be continued........

****
Comment ផងណា love y'all so much:3

واصل القراءة

ستعجبك أيضاً

2.4K 250 13
អ្វីទៅជាវេទមន្ត? ពិភពលោកនេះគ្មានឡើយវេទមន្ត ជំនួសការដែលមានគឺតួអក្សរដែលប្រកបចេញអានបាន! វេទមន្តមួយម៉ាត់គ្មានទេ..ប៉ុន្តែ ក៏មិនប្រាកដឡើយថាគ្មានMagic នោះគឺ...
1.3M 69.8K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
6.2K 382 5
នៅពេលដែលខ្ញុំសម្លឹងមើលគំនូរមួយផ្ទាំងនោះលើកដំបូង អារម្មណ៍នៃភាពសោកសៅបានចូលមកគ្របដណ្ដប់បេះដូងដែលឯកោរបស់ខ្ញុំឈឺចាប់លើលពីអារម្មណ៍ឈឺចាប់ដែលខ្ញុំឆ្លងកាត់កន្...
3.1K 175 20
រឿងនេះជាប្រភេទបែបស្នេហាសិស្សវិទ្យាល័យប្រុសនិងប្រុស ជារឿងភាគដំបូងដែលខ្ញុំសរសេរបើសិនជាមានកន្លែងខ្វះខ្វាតសូមខន្តីអភ័យទោស។សម្រាប់តួក្នុងរឿងនេះគឺជា ✨ Taek...