MR BADBOY // j.jk x k.th

By JTaekie

173K 11.4K 309

"កូនបំណុល និង កម្មសិទ្ធិ" Contents warning: mpreg, smut, abusive, violent, kidnapping and more...and if you a... More

introduction
Chapter 1: ម្ចាស់បំណុល
Chapter 2: កុំធ្វើបាបកូនប្រុសខ្ញុំអី
Chapter 3: ប្រគល់កូនប្រុសអ្នកស្រីមកឲ្យខ្ញុំ
Chapter 4: រត់ទៅបើគិតថាអាចរត់រួច!
Chapter 5: ហេតុអីយំ ?
Chapter 6: ខ្ញុំចង់ទៅរកអ្នកម៉ាក់!
Chapter 7: ខ្ញុំ...ខ្ញុំសុំទោស!
Chapter 8: កូនបំណុល និង កម្មសិទ្ធិ
Chapter 9: វា...វាគឺជាកំហុសរបស់ខ្ញុំ
Chapter 10: ស្លូតៗបែបនេះយើងចូលចិត្ត
Chapter 11: my innocent baby boy
Chapter 12: childhood crush
Chapter 13: គាត់អរគុណខ្ញុំ?
Chapter 14: my kitten, my good boy ⚠️
Chapter 15: ឯងចង់ទៅផ្ទះវិញទេ?
Chapter 16: គាត់គួរឲ្យស្រលាញ់ណាស់
Chapter 17: ចុះទម្រាំតែស្រាតទៀតនោះ?
Chapter 18: យ៉ាងម៉េចដែរពេញចិត្តទេ?
Chapter 19: យើងចង់រំលោភឯងខ្លាំងណាស់
Chapter 20: ខ្ញុំខ្លាចហើយកុំសម្លាប់ខ្ញុំអី
Chapter 21: Laura?
Chapter 22: បញ្ឈប់ការងារគេចុះ
Chapter 23: អាត្មានិយម
Chapter 24: មុខមាត់គួរឲ្យចង់គយគន់
Chapter 25: យើងនឹកឯងខ្លាំងណាស់ kitten!
Chapter 26: មិនដែលស្គាល់សូម្បីតែឈ្មោះ
Chapter 27: អនាគតប៉ាម៉ាក់ក្មេក
Chapter 28: សម្ពាធមួយដ៏ធំ
Chapter 29: that blonde haired boy
Chapter 30: លើកលែងតែម្នាក់ប៉ុណ្ណោះ
Chapter 31: នឹកណាស់ដឹងទេ?
Chapter 32: លោកម្ចាស់ញញឹមដាក់ខ្ញុំ?
Chapter 33: សុំថើបត្រង់នេះបានទេ?
Chapter 34: លើកដំបូង 🔞
Chapter 35: kitten ជារបស់បង
Chapter 36: គាត់មិនបានស្រលាញ់ខ្ញុំទេ
Chatper 37: ឬមួយក៏យើងស្រលាញ់គេ?
Chpater 38: ចង់ញ៊ាំ lollipop ទេ?
Chatper 39: អូនស្រលាញ់លោកម្ចាស់🔞
Chapter 40: kitten! Baby! អូនសម្លាញ់
Chapter 41: បងយកឲ្យបានទាំងអស់
Chapter 42: អូនស្អាតខ្លាំងណាស់
Chapter 43: អូនស្រវឹងហើយ Tae
Chapter 44: មីង! ខ្ញុំ...ខ្ញុំចង់ក្អួត
Chapter 45: វាមិនអាចទៅរួចទេ
Chapter 46: នរណាធ្វើបាបអូន?
Chapter 48: សុំទោសប្រពន្ធយើងភ្លាម!
Chapter 49: សុំទោស
Chapter 50: កូនក្មេងរបស់បង
Chapter 51: ដៃបងកើតអី?
Chapter 52: បងរស់ខ្វះអូនមិនបានទេ
Chatper 53: វាជាយប់របស់ពួកយើង 🔞
Chapter 54: បងចង់ចាញ់កូនជំនួសអូន
Chapter 55: សុបិន្តអាក្រក់
Chapter 56: Happy Valentine's day
Chapter 57: ភ្នាល់គ្នាពីឥឡូវទេ?
Chapter 58: គ្រប់យ៉ាងនឹងមិនអីនោះទេ!
Chapter 59: ខ្ញុំត្រូវតែរឹងមាំដើម្បីកូន
Chapter 60: គ្រប់យ៉ាងនឹងត្រូវបានបកស្រាយ
Chapter 61: ហេតុអីនាងត្រឡប់មកវិញ?
Chapter 62: ម្ចាស់តាចង់ជួបមុខអូន
Chapter 63: មានចៅទួតឲ្យយើងទៀតផង?
Chapter 64: FIRST BORN CHILD
Chapter 65: ពិធីរៀបអាពាហ៍ពិពាហ៍
Chapter 66: My bride
Chapter 67: ជាប្អូនស្រីឬក៏ជាមនុស្សពិសេស?
Chapter 68: អូនមិនខុសពីកូនក្មេងទេ
Chapter 69: ពួកយើងជិះសេះតាមរកទៅ
Chapter 70: បងចង់ថ្នាក់ថ្នមអូន 🔞
Chapter 71: យើងនឹងស្រលាញ់គ្នារហូតទៅ
Chapter 72: ពូកែរំអ៊ួយដូចអូនខ្លាំងណាស់
Chapter 73: hyunhee ចេញមកតាមណា
Chapter 74: អ្នកស្នងតំណែង

Chatper 47: គេជាកូនរបស់ពួកយើង

2.3K 207 5
By JTaekie

Taehyung ងើយមុខយឺតៗទៅសម្លឹងមុខរាងក្រាសទាំងទឹកភ្នែកដក់ជាប់រង្វង់កែវភ្នែកទាំងសងខាង គេពេបមាត់យំយ៉ាងញ័របបូរមាត់ដោយមិនបញ្ចេញសម្លេងអ្វីឡើយបន្ទាប់ពី Jungkook ប្រែមកជាសួរនាំគេដោយប្រើសម្ដីស្រទន់និងទឹកមុខបារម្ភ។

« និយាយប្រាប់បងមកមើលនរណាទះកំផ្លៀងអូន? » Jungkook លើកដៃទៅប៉ះថ្ពាល់គេស្រាលៗដែលនៅដិតជាប់ស្នាមក្រហមនិងនិយាយយ៉ាងស្រទន់ដាក់គេ។

« K...Kang Yurin » Taehyung និយាយឈ្មោះនាងទាំងញ័របបូរមាត់ព្រោះគេមិនទាន់បាត់ភាពភ័យខ្លាចពីរឿងដែលនាងមកទះកំផ្លៀងគេនៅឡើយទេ។

« អឹម... » រាងក្រាសគ្រាន់តែក្រហឹមបន្តិចប៉ុណ្ណោះ មុននឹងទាញរាងតូចយកមកឱបជាប់ទ្រូងនិងអង្អែលក្បាលគេទៅមកដើម្បីលួងលោម ប៉ុន្តែគ្មាននរណាដឹងទេថាក្នុងទ្រូងរបស់នាយនៀក៎វាសែនឆេះឈួលក្ដៅក្រហាយខឹងសម្បារជាខ្លាំងដែលមានគេហ៊ានលើកដៃមកទះកំផ្លៀង Taehyung បែបនេះ។

« អ្ហឹក...អូនមិនបានធ្វើអ្វីទៅលើនាងទេ » Taehyung ខ្ទប់មុខនឹងទ្រូងរាងក្រាសយំយកៗព្រោះគេបាននាយមកលួងលោមនិងផ្ដល់ភាពកក់ក្ដៅទើបធ្វើឲ្យគេហ៊ានបញ្ចេញសម្លេងយំនៅចំពោះមុខនាយ។

« បងដឹង! បងដឹង! ឈប់យំទៅណា៎ស្អែកនេះអូនមិនបាច់ទៅរៀនទេចាំបងនាំអូនដើរលេង okay ទេ? ឥឡូវអូនទៅងូតទឹកចេញទៅហើយយើងចុះទៅញ៊ាំបាយជាមួយគ្នា » Jungkook អង្អែលខ្នងគេទៅមកលួងគេឲ្យឈប់យំរួចនាយក៏ដឹកដៃគេទៅកាន់បន្ទប់ទឹកដើម្បីឲ្យគេងូតទឹកសម្អាតខ្លួន។

Jungkook នាំរាងល្អិតមកកាន់បន្ទប់ទឹករួចទុកឲ្យគេឈរនៅគៀនម្ខាងមុននឹងនាយចូលទៅបើកទឹកដាក់អាងរៀបចំទុកឲ្យគេសម្អាតខ្លួន។

« លោកម្ចាស់! អូនអត់បានទៅយកខោអាវមកផ្លាស់ប្ដូរទេ » Taehyung លើកដៃចាប់ជាយដៃអាវរបស់ Jungkook ដែលកំពុងរៀបចំដាក់ទឹកឲ្យគេឯ Jungkook ឮដូច្នោះក៏បែរមុខមកសម្លឹងមុខរាងតូចក៏ឃើញទឹកមុខកំសត់ៗសល់ពីការយំមុននេះ ផ្ទៃមុខនៅដិតដាមជាប់ដោយតំណក់ទឹកភ្នែក បបូរមាត់ស្រួចៗឃើញហើយគួរឲ្យចង់ចាប់ខាំមែនទែន។

« អូនស្លៀកពាក់ខោអាវរបស់បងក៏បានដែរណាចាំបន្តិចសិន » Jungkook ដើរចេញពីបន្ទប់ទឹកសម្ដៅទៅរកកន្លែងទុកខោអាវនៅក្នុងបន្ទប់របស់នាយនេះឯង ក្រោយមកនាយក៏ត្រឡប់មកវិញជាមួយនឹងខោសាច់ក្រណាត់ត្រជាក់ៗរលុងៗពណ៌ខ្មៅនិងអាវយឺតសដៃខ្លីរបស់នាយផងដែរ។

« អរគុណ » Taehyung ទទួលសម្លៀកបំពាក់ពីដៃរាងក្រាសនិងនិយាយអរគុណទៅកាន់នាយ។

« អូនត្រូវការអីទៀតត្រូវប្រាប់បងលឺទេ? » និយាយរួច Jungkook ក៏ចាកចេញទៅនិងទាញទ្វារបន្ទប់ទឹកបិទទុកឲ្យរាងតូចនៅងូតទឹកម្នាក់ឯង។

Jungkook ដើរសម្ដៅមកយកទូរស័ព្ទនៅលើតុក្បែរក្បាលគ្រែរួចក៏ចុចខលទៅកាន់នរណាម្នាក់?

« ហាឡូ...! យើងត្រូវការឲ្យឯងធ្វើរឿងមួយឲ្យយើង! យប់នេះយើងនឹងប្រាប់ទីតាំងដែលត្រូវជួបគ្នាប៉ុន្នឹងចុះ » ក្រោយពីនិយាយទូរស័ព្ទចប់ហើយ Jungkook ក៏ដាក់ទូរស័ព្ទចុះទៅលើតុវិញនិងងាកទៅមើលមាត់ទ្វារបន្ទប់ទឹកក្រែងល៎រាងតូចចេញមកបានស្ដាប់ឮពីការសន្ទនារបស់នាយនៅមុននេះ។

***

Jungkook កាន់ដៃ Taehyung ចុះមកខាងក្រោមជាមួយគ្នាដើម្បីមកញ៊ាំអាហារពេលល្ងាចដែលមីង Yun បានធ្វើមុនពេលពួកគេត្រឡប់មកផ្ទះវិញ។

« អញ្ជើញពិសារឲ្យបានច្រើនៗណាអ្នកប្រុសតូច » មីង Yun និយាយតិចៗដាក់ Taehyung ទាំងញញឹមពេលដែលគាត់លើកអាហារយកមកឲ្យគេ។

« អរគុណហើយមីង » Taehyung ញញឹមតបគាត់វិញទើបចាប់ផ្ដើមញ៊ាំអាហាររបស់គេដែលធ្វើដោយដៃមីង Yun ផ្ទាល់ហើយក៏ជាអាហារសម្រាប់បំប៉នសុខភាពរបស់គេផងដែរ។

« នេះឆាប់ញ៊ាំទៅ » Jungkook ដួសសាច់ត្រីនិងចាប់គ្រឿងសមុទ្រដាក់ចានខាងមុខរាងតូចដើម្បីឲ្យគេញ៊ាំ ប៉ុន្តែទឹកមុខរបស់គេឃើញអាហារទាំងនោះហើយដូចជារអើមៗរកក្អួតចេញមកអញ្ចឹង ទើប Jungkook ជ្រួញចិញ្ចើមចូលគ្នាឆ្ងល់នឹងអាការៈរបស់គេ។

« អូនកើតអី? មិនចូលចិត្តញ៊ាំត្រីមែនទេ? ឬមួយក៏អូនមិនចូលចិត្តគ្រឿងសមុទ្រ? ប៉ុន្តែលើកមុនអូនញ៊ាំនៅហាងជាមួយបងតើ? » Jungkook សួរនាំជាច្រើនទាំងងឿងឆ្ងល់និងចង់ដឹងថា Taehyung កើតអ្វីឲ្យប្រាកដឬមួយក៏គេប្រតិកម្មជាមួយវា?

« យកវាចេញទៅ អ៊ួក » Taehyung រុញចានអាហារដែល Jungkook ចាប់ម្ហូបដាក់ឲ្យមុននេះ មុននឹងលើកដៃមកខ្ទប់មាត់ដើម្បីទប់ក្អួតរបស់គេ។

« មី...មីងសុំទឹក » Taehyung ដកដង្ហើមញាប់ៗនិងស្រែកហៅមីងរកទឹកទើបមីង Yun ក៏ប្រញាប់ប្រញាលយកទឹកមកឲ្យគេផឹកនិងបានឲ្យថ្នាំគេលេបផងដែរធ្វើឲ្យអ្នកខាងណោះឃើញហើយឆ្ងល់ភ្លាម។

« មីង! »

« ចា..ចាស៎លោកម្ចាស់! » មីង Yun ឆ្លើយតបទាំងរញីរញ័ពេលដែល Jungkook ហៅគាត់ទាំងសម្លេងមុតមាំ។

« Tae កើតអីហេតុអីចាំបាច់លេបថ្នាំ? » Jungkook សួរឡើងដោយធ្វើទឹកមុខមាំដូចជាជំរិតសួរគាត់អញ្ចឹងឯមីង Yun ក៏ស្ទាក់ស្ទើរមិនហ៊ានប្រាប់ខ្លាចថា Taehyung និងមិនយល់ព្រមទើបគាត់ងាកទៅសម្លឹងមុខ Taehyung សុំការអនុញ្ញាតប៉ុន្តែ Taehyung ក៏ក្រវីក្បាលតិចៗដូចជាចង់បញ្ជាក់ថាមិនឲ្យគាត់ប្រាប់នោះទេ ប្រហែលជាគេអាចនឹងនិយាយប្រាប់ Jungkook ដោយផ្ទាល់មាត់របស់គេហើយ។

« ខ្ញុំសុំទោសផងលោកម្ចាស់! លោកម្ចាស់អាចសួរអ្នកប្រុសតូចដើម្បីឲ្យគាត់ឆ្លើយប្រាប់លោកម្ចាស់ដោយផ្ទាល់មាត់បាន » ដោយយល់ស្ថានការណ៍មីង Yun ក៏ឱនគំនាបលាទុកឲ្យពួកគេទាំងពីរនៅជាមួយគ្នាតែពីរនាក់និយាយអំពីរឿងផ្ទាល់ខ្លួនរបស់ពួកគេ។

« អូនលាក់បាំងអីនឹងបង? » Jungkook នៅតែរក្សាទឹកមុខមាំដដែលធ្វើឲ្យ Taehyung ឱនមុខចុះមិនហ៊ានប្រឈមនឹងនាយឡើយហើយក៏លែងហ៊ានចង់លាក់បាំងនាយតទៅទៀតដែរ ព្រោះគេស្គាល់ Jungkook ច្បាស់ហើយថានាយជាមនុស្សបែបណានោះ? រឿងអ្វីដែលលាក់បាំងនឹងនាយគឺគ្មានថ្ងៃអាចលាក់បាំងជិតរហូតនោះទេគង់តែមានថ្ងៃដែលនាយដឹងដដែលហើយក៏នឹងមានរឿងកាន់តែធ្ងន់។

« គឺ...គឺអូន- »

« អូនយ៉ាងម៉េច? »

« អូនមានកូន! » Taehyung ងើយមើលមុខរាងក្រាសទាំងទឹកភ្នែករលីងរលោងឯ Jungkook ឯណោះបន្ទាប់ពីបានលឺបែបនេះភ្លាម សមនិងស្លាបព្រានៅកាន់នឹងដៃក៏ត្រូវទម្លាក់ចុះទៅលើតុលាន់លឺសម្លេងធ្វើឲ្យរាងតូចភ្ញាក់នឹងសម្លេងទាំងនោះ។

« អូន...អូននិយាយថាម៉េច? » ទឹកមុខភ្ញាក់ផ្អើលក៏បញ្ចេញឡើងពាសពេញផ្ទៃមុខសង្ហាររបស់ Jungkook ហើយនេះក៏ជាលើកទីមួយផងដែរដែលនាយញ័របបូរមាត់និយាយត្រដិតជាមួយរាងតូច។

« គឺ..គឺអូនពពោះកូនរបស់លោកម្ចាស់ » Taehyung បិទភ្នែកឱនមុខចុះគេចចេញពីនាយនិងបានត្រៀមខ្លួនដើម្បីទទួលយកការស្ដីបន្ទោសពី Jungkook ហើយរួចជាស្រេច ប៉ុន្តែគេមិនបានលឺ Jungkook និយាយអ្វីចេញមកនោះទេតែបែរជាត្រូវរាងក្រាសចេញពីតុមកឱបរឹតគេទៅវិញធ្វើឲ្យគេភ្ញាក់ផ្អើលនិងមិននឹកស្មានថា Jungkook មិនបាននិយាយអ្វីមកកាន់គេឬក៏ឲ្យគេទៅយកកូនចេញនោះឡើយតែផ្ទុយទៅវិញនាយបានមកឱបគេស្ទើរផុតដង្ហើមនិងចាប់គេថើបគ្រប់កន្លែងសឹងតែមិនដកមាត់។

« លោកម្ចាស់? » Taehyung ងាកសម្លឹងមុខនាយទាំងទឹកភ្នែកធ្វើឲ្យ Jungkook ញញឹមមកកាន់គេនិងយកមេដៃជូតទឹកភ្នែកដែលស្រក់មកនោះចេញ។

« អូនដឹងទេអូនធ្វើឲ្យបងរំភើបទៀតហើយ »

« លោកម្ចាស់មិនខឹងអូននិងមិនឲ្យអូនយកកូននេះចេញទេហេស៎? » Taehyung សម្លឹងមុខនាយទាំងភ្នែកភ្លឹសៗមូលក្រឡង់ៗយ៉ាងគួរឲ្យស្រលាញ់។

« ហេតុអី? ក្រែងកូននោះជាកូនរបស់បងនិងអូនហេស៎ហេតុអីបងត្រូវឲ្យអូនយកកូននោះចេញ? »

« គឺ...គឺអូនខ្លាចថាលោកម្ចាស់មិនពេញចិត្តអូនភ័យខ្លាំងណាស់ ភ័យខ្លាចថាលោកម្ចាស់នឹងមិនទទួលខុសត្រូវមកលើកូនមួយនេះ ហ្អឹក » Taehyung ស៊កដៃចូលទៅឱបចង្កេះរបស់ Jungkook ជាប់និងដាក់មុខផ្អែកទៅលើពោះរបស់នាយរួចនិយាយរៀបរាប់ទាំងយំខ្សឹកខ្សួលព្រមមកជាមួយនឹងភាពភ័យខ្លាចមកដំណាលគ្នា។

« គេជាកូនរបស់ពួកយើង បងម៉េចនឹងអាចឲ្យអូនទៅយកគេចេញបានទៅ? » Jungkook ឱបរាងតូចតបវិញនិងអង្អែលសក់ក្បាលរបស់គេទៅមក។

« ពីដំបូងអូនមិនហ៊ាននិយាយប្រាប់លោកម្ចាស់ទេ ខ្លាចថាលោកម្ចាស់នឹងស្អប់ខ្ពើមរួចនាំអូនទៅទម្លាក់កូននេះចេញ ទើបអូនលាក់វាទុកពីលោកម្ចាស់ »

« បងអត់ឲ្យអូនធ្វើបែបនេះទៀតទេមានរឿងអីក៏ដោយអូនត្រូវតែប្រាប់បងពួកយើងនឹងដោះស្រាយជាមួយគ្នា សន្យា? »

« អឹម...សន្យា » ពួកគេទាំងពីរលើកកូនដៃមកភ្ជាប់ជាមួយគ្នាដើម្បីបញ្ជាក់ពីការសន្យាមួយនេះថាទោះជាមានរឿងអ្វីក៏មិនត្រូវលាក់បាំងនឹងគ្នានោះដែរ។

To be continued........

****
Please help comment and vote 😪

Continue Reading

You'll Also Like

1.6M 139K 46
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
120K 3.3K 18
"You look familiar" "Probably because I do porn" "what?" "nothing." - A boy who does...interesting streams lives his life "normally"
17.5K 406 13
When she's kidnapped by death eaters, Hermione Granger learns that her blood is a key ingredient in a potion to resurrect Voldemort. However, it only...
31.5K 1.5K 59
តើអ្នកជឿលើនិស្ស័យទេ? តើដោយសារតែនិស្ស័យ ទើបខ្ញុំបានឆ្លងទៅសម័យបុរាណបាន? ឬ ក៏ពួកយើងមានកម្មជាមួយគ្នា? "ប្រហែលជានិស្ស័យច្រើនជាង ទើបខ្ញុំបានឆ្លងទៅជួបមនុស្ស...