Stranger again 💫 ( Complete...

By Kingenha

1.2K 214 14

ពួកយើងត្រឹមជាអ្នកដទៃ ដែលប្រែក្លាយជាទៅស្នេហា ហើយចុងក្រោយ ក៏បានត្រឹមជាអ្នកដទៃម្តងទៀត។ « បើទោះបីជាបងបានបំភ្លេចខ... More

Ep1 - Stranger
Ep2 - Enermy
Ep3 - Friend
Ep4 - Lover 1/2
Ep5 - Lover 2/2

The end - Stranger again

282 36 8
By Kingenha

The end - Stranger again

ចំណេរកាលមិនយូរប៉ុន្មាន រយៈពេលមួយខែក៏បានកន្លងផុត។ ពេលវេលាដើរទៅមុខឥតឈប់ឈរ ក៏មិនអាចដើរបកក្រោយបាន អ្វីដែលយើងគួរតែធ្វើ ត្រូវធ្វើអោយហើយទាន់មានពេលវេលា ព្រោះពេលវេលាមិនចាំយើងនោះទេ។

@មន្ទីរពេទ្យ CMH

« ដុកទ័រគីម! មានមនុស្សទូរស័ព្ទមកសុំជួប! » គ្រូពេទ្យសាន ស្ទុះមកផ្តល់ជាដំណឹងដល់ដុកទ័រតូច ព្រោះតួនាទីជាជំនួយការរបស់គេ។ ធម្មតានៅពេលដល់ម៉ោងធ្វើការ ទូរស័ព្ទទាំងអស់ត្រូវប្រមូលទុកដោយឡែក មិនអាចអោយក្រុមគ្រូពេទ្យប្រើតាមតែចិត្តចង់នោះទេ លុះត្រាតែមានការសំខាន់ទើបអាចប្រើប្រាស់បាន។

« អូ៎! បាទ អរគុណលោកគ្រូពេទ្យ! » ស៊ូនូ ទទួលទូរស័ព្ទមកកាន់ ដំបូងគិតថាជាលេខរបស់ស៊ុងហ៊ុន ដែល Call មកដូចរាល់ដង តែពេលលើកមកមើលទើបដឹងថាមិនមែនជាលេខរបស់ស៊ុងហ៊ុន គឺជាលេខ....

« ជម្រាបសួរលោកអ៊ំ! » នោះគឺជាលេខរបស់លោកផាក ប៉ារបស់ស៊ុងហ៊ុននោះហើយ! កម្លោះតូចលើកនិយាយទាំងអារម្មណ៍មិនល្អ គេហាក់ទទួលបានអារម្មណ៍មួយដែលមិនអាចនិយាយបាន ក្រោយដឹងថាជាលោកផាក ជាអ្នក Call មក! គេគួរតែសប្បាយចិត្តត្រូវទេ? ព្រោះតាំងពីឈានជើងមក California នេះ គាត់ពុំបានទាក់ទងមក សូម្បីតែសួរសុខទក្ខកូនរបស់គាត់!

< ស៊ូនូ! ក្មួយសុខសប្បាយដែរទេ? >

« បាទ! គឺសុខធម្មតាទេលោកអ៊ំ! ចុះលោកអ៊ំវិញនោះ? សុខភាពយ៉ាងណាដែរ? »

< អ៊ំបានធូរចិត្តច្រើន អ៊ំក៏ទើបតែទាក់ទងស៊ុងហ៊ុនបានដូចគ្នា គេយល់ព្រមជួយអ៊ំធ្វើការហើយ ទាំងអស់នេះព្រោះតែការខំប្រឹងរបស់ក្មួយ! អ៊ំពិតជាអរគុណដល់ក្មួយខ្លាំងណាស់!! >

« មិនអីទេលោកអ៊ំ! យ៉ាងណាវាជាតួនាទីស្រាប់ទៅហើយ.... »

< អ៊ំកំពុងនៅផ្ទះជាមួយស៊ុងហ៊ុន ក្មួយអាចឆ្លៀតមកមួយភ្លែតបានទេ? ព្រោះអ៊ំមានរឿងចង់និយាយជាមួយក្មួយ >

« បាទបាន! ខ្ញុំនឹងចេញទៅឥឡូវនេះ! » តឺតៗ

ស៊ូនូ ក្តាប់ទូរស័ព្ទជាប់ បេះដូងបែរជាលោតផឹបៗស្ទើរចេញមកក្រៅ។ នាយតូច សម្រួលអារម្មណ៍បន្តិច មុននឹងផ្តល់ដំណឹងទៅកាន់គ្រូពេទ្យប្រចាំការ ហើយក៏សុំចាកចេញទៅមុន។ គេមិនបានទៅសុំដុកទ័រឆយ ព្រោះថ្ងៃនេះនាយហាក់មានទឹកមុខមិនល្អតាំងតែពីព្រឹក គិតតែអង្គុយក្នុងការិយាល័យ មិនសូម្បីតែចេញមកមើលការខុសត្រូវនៅខាងក្រៅនោះទេ។

@ផ្ទះត្រកូលផាក

« លោកអ៊ំ! »

« ស៊ូនូ! ក្មួយមកហើយហេស៎!? ម៉ោះ ចូលមកជិតអ៊ំមក! » លោកផាក បក់ដៃហៅក្មួយអោយទៅរកគាត់ ដែលខ្លួនអង្គុយចាំលើសាឡុងរួចស្រេច។ ស៊ូនូ បោះជំហ៊ានស្ទើរមិមរួច វាហាក់ធ្ងន់កន្ឌុករកអ្វីមកនិយាយគ្មាន តែយ៉ាងណាគេនៅតែដើរចូលទៅអង្គុយជិតគាត់ដដែល។

« ជាដំបូងអ៊ំចង់អរគុណក្មួយដែលបានជួយមើលថែ ព្យាបាលកូនរបស់អ៊ំអោយត្រឡប់មកសភាពដើមបែបនេះ! អ៊ំពិតជាអរគុណក្មួយខ្លាំងពិតមែន! បើក្មួយត្រូវការជំនួយ ត្រូវការថវិការក្មួយអាចប្រាប់អ៊ំបាន អ៊ំនឹងជួយក្មួយវិញចាការសងគុណ!! » ស៊ូនូ បានត្រឹមញញឹមតិចៗ គេជួយគាត់មិនដែលរំពឹងចង់បានអ្វីតបស្នងនោះទេ

« អ៊ំបាននិយាយជាមួយស៊ុងហ៊ុនរឿងការងារ គេក៏យល់ព្រម ប៉ុន្តែនៅរឿងមួយទៀតដែលគេមិនយល់ព្រម....គេប្រកែកហើយក៏ទៅបន្ទប់បាត់! អ៊ំមិនដឹងគួរនិយាយបែបណា៎ ទើបចង់អោយក្មួយនិយាយជំនួស.... »

« រឿងអ្វីទៅលោកអ៊ំ? ទើបបានជាគេប្រកែកបែបនេះ? » កម្លោះតូចក៏រៀងឆ្ងល់ដែរ រឿងអ្វីទើបបានជាស៊ុងហ៊ុនប្រកែក? តែពេលបានលឺសម្តីរបស់គាត់ បេះដូងនាយតូចក៏ធ្លាក់ដល់កែងជើងតែម្តង

« រឿងគូដណ្តឹង! » ឌឹប* ស្នាមញញឹមស្រស់មុននេះត្រូវបានប្តូរទៅជាញញឹមលែងសម គាត់លេងសើចពេកទេដឹង? គូដណ្តឹងអីចឹងហេស៎?

« អ៊ំបានភ្ជាប់សាច់ឈាមជាមួយកូនមិត្តរបស់អ៊ំ ហើយពេលនេះអ៊ំចង់អោយមានពិធីចាប់ផ្តើម មុននឹងគេឡើងកាន់កាប់តំណែង តែគេបដិសេធខ្លាំងណាស់! ស៊ូនូ ជួយអ៊ំបានទេ?? » តើគាត់កំពុងគិតចង់ធ្វើអ្វី? មិនមែនគាត់មិនដឹងថាស៊ុងហ៊ុនស្រឡាញ់ស៊ូនូឯណា? ព្រោះពេលនិយាយគ្នា ស៊ុងហ៊ុន ក៏ប្រកែកច្បាស់ៗ ថែមទាំងសារភាពថាខ្លួនស្រឡាញ់ស៊ូនូផងដែរ! ម្តេចក៏គាត់ធ្វើបែបនេះ? យកកាំបិទមកចាប់បេះដូងគេល្អទេ? កុំធ្វើបាបគេដោយវិធីនេះអី!!

« ខ្ញុំ....ខ្ញុំ.... » អោយគេឆ្លើយបែបណាទើបសាកសមទៅ? ខ្ញុំស្រឡាញ់ស៊ុងហ៊ុន? ពួកយើងគឺស្រឡាញ់គ្នា? បែបនេះមែនទេ? គេដឹងខ្លួនច្បាស់ណាស់ថា គេគ្មានថ្ងៃបានស៊ុងហ៊ុននោះទេ ព្រោះពួកគេនៅកន្លែងឆ្ងាយគ្នា គេត្រឹមជាដុកទ័រម្នាក់ ដែលគ្មានសូម្បីតែឪពុកម្តាយត្រឹមត្រូវ! អ្នកណាទទួលយកគេបាន?

« អ៊ំសង្ឃឹមថាក្មួយមិនធ្វើអោយអ៊ំខកចិត្តនោះទេ.... នេះជាលុយខ្លះៗ សម្រាប់ក្មួយដែលជួយព្យាបាលស៊ុងហ៊ុនមួយខែមកនេះ! អ៊ំអរគុណក្មួយច្រើន.... » គាត់ដកហូតលុយមួយដុំហុចអោយទៅកម្លោះតូច មុននឹងក្រោកដើរចេញទៅបាត់ បន្សល់ទុកក្មេងប្រុសកម្សត់អង្គុយញ័រដៃម្នាក់ឯង។

« អ្ហឹកៗ....ខ្ញុំធ្វើមិនបានទេ..... » ទឹកភ្នែកដែលខំទប់ទាំងប៉ុន្មានក៏ធ្លាយចេញយ៉ាងទាន់ហន់។ កាយតូច សម្រូតខ្លួនយំខ្សឹបៗម្នាក់ឯង មិនចង់អោយលឺដល់អ្នកខាងលើ។ ទោះមិនចង់ក៏គេគ្មានជម្រើសដែរ! ដូច្នេះជូតទឹកភ្នែកអោយស្អាត ត្រូវធ្វើអ្វីដែលគួរធ្វើ ទោះនាំភាពឈឺចាប់ដល់ខ្លួនឯងក៏ដោយ!!

កម្លោះតូចក្រោកឈរ តម្រង់ទៅបន្ទប់របស់ខ្លួន ដើម្បីរៀបចំសម្ភារៈចាំបាច់របស់គេ មុននឹងដើរទៅឈរមុខទ្វាបន្ទប់របស់ស៊ុងហ៊ុន។ នាយតូចពុំទាន់មានភាពក្លាហានក្នុងការប្រឈមមុខនឹងរឿងរ៉ាវភ្លាមៗនេះនោះទេ នាយដកដង្ហើមធំម្តងហើយម្តងទៀតអស់ពេលជាយូរទើបសម្រេចចិត្តលើកដៃគោះទ្វា។

ក្រាក~~ មិនទាន់បានគោះផង ទ្វាក៏បើកឡើងដោយស្នាដៃស៊ុងហ៊ុន។ នាយសង្ហារភ្ញាក់បន្តិចពេលដែលឃើញសង្សាររបស់ខ្លួនឈរនៅចំពោះមុខទាំងមានរបស់របរដូចជាចង់ទៅណា។

« អូនមកដល់យូរហើយហេស៎? » ស៊ូនូ មិនឆ្លើយបានត្រឹមក្រវីក្បាលដាក់នាយសង្ហារ។

« អូនទៅណាមែន-

« យើងបែកគ្នាទៅ! ស៊ុងហ៊ុន!! » អណ្តាតអត់ឆ្អឹងប្រែជារឹងគ្រលាស់លែងកើត ក្រោយលឺមួយឃ្លានេះ។ បែកគ្នា? វាមិនងាយស្រួលពេកទេហេស៎? ពាក្យថា បែក វាងាយក្នុងការនិយាយ ប៉ុន្តែចិត្ត បេះដូងវាមិនអាចទទួលយកបានទេ!!

« អូន...អូននិយាយអី? កុំលេងសើចនឹងបងបានទេ!! »

« ខ្ញុំមិនបានលេងសើច! ស៊ុងហ៊ុន ពួកយើងមិនសមគ្នានោះទេ! ខ្ញុំមានការងាររបស់ខ្ញុំ! ខ្ញុំមិនអាចរស់នៅជាមួយមនុស្សដូចលោកបានឡើយ!! » សម្តីក្បត់ចិត្ត ដៃស្រឡូនព្យាយាមក្តាប់ជាយអាវរបស់ខ្លួនស្ទើរបាក់ម្រាម ងាកមុខចេញខ្លាចគេឃើញកែវភ្នែកឈឺចាប់របស់ខ្លួន។ គេគ្មានជម្រើសពិតមែន!

« កុំបែកគ្នាអី! ស៊ូនូ បងសុំអង្វរ!! បងធ្វើអីខុសមែនទេ? បង អ្ហឹក! »

« លោកមិនបានខុស! ខ្ញុំទេដែលខុស ខុសដែលស្រឡាញ់មនុស្សឆ្កួតដូចជាលោក!! ពីពេលនេះទៅ ពួកយើងលែងជាអ្វីនឹងគ្នាហើយ ផាក ស៊ុងហ៊ុន!! អ្ហឹកៗ » ស្របពេលចប់សម្តី នាយតូចក៏ស្ទុះទាញវ៉ាសលីរត់ចេញយ៉ាងលឿន គេមិនអាចនៅទៀតបានទេ! ត្រឹមពោលពាក្យទាំងនេះ គេឈឺដូចមានមនុស្សចាប់វះទៅហើយ! គេមិនអាចទ្រាំបានពិតមែន!! សុំទោស! ផាក ស៊ុងហ៊ុន!

« កុំទៅចោលបង! ស៊ូនូ សុំអង្វរ ហ្ហឹក៎ » កាយមាំស្ទុះរត់ទៅតាមម្ចាស់បេះដូងទាំងកែវភ្នែកពេញទឹកដោយទឹកថ្លា។ គេឈឺ! ឈឺព្រោះលឺពាក្យថាមនុស្សឆ្កួត ពីមនុស្សដែលខ្លួនស្រឡាញ់! ប៉ុន្តែគេនៅតែមិនព្រមឈប់នោះទេ!!

« កុំតាមខ្ញុំអី ស៊ុងហ៊ុន! អ្ហឹកៗ បញ្ចប់ត្រឹមនេះទៅ! » ស៊ូនូ ស្ទុះរត់យ៉ាងលឿន រហូតឆ្លងថ្នល់ផុត ប៉ុន្តែអ្នកដែលមិនផុតនោះគឺ...

« ស៊ុងហ៊ុន!!!!! » ផាំង***

កាយមាំត្រូវបានឡានដឹកទំនិញបុកមួយទំហឹងចំពាក់កណ្តាលខ្លួន រមៀលទៅម្ខាងដោយឈាមស្រោចស្របពេញខ្លួនប្រាណ ពិសេសក្បាលរបស់គេត្រូវបោកនឹងថ្មក្បែរនោះមួយទំហឹងទៀត។ ស៊ូនូ គាំងអស់សរីរាង្គ ចង់ស្រែកក៏ស្រែកលែងចេញ វាស្ពឹងអស់ទៅហើយ!! គេមិនអាចទទួលយកបានទេ!! ស៊ុងហ៊ុន របស់គេមិនបានត្រូវអី!! គេកំពុងយល់សប្តិអាក្រក់ហើយ! សូមមេត្តាដាស់គេអោយភ្ញាក់ផង!!

« ស៊ុងហ៊ុន!? អ្ហឹកៗ កុំកើតអី!! សុំអង្វរ....សុំទោស...អូនសុំទោស...ហ្ហឺៗ....អូនសុំទោស អ្ហឹកហ្ហឺ..... » ដៃស្រឡូនចាប់ត្រកងខ្លួនប្រាណអ្នកជាសង្សារទ្រហ៊ោយំផ្អើលអស់មនុស្សមកមើលត្រៀបត្រា

« បើកភ្នែកមក ស៊ុងហ៊ុន...ហ្ហឹក អ្ហឺ..... អូនសុំទោស...... »

@មន្ទីរពេទ្យ CMH

« ដុកទ័រគីម? »

« ឆាប់នាំគេទៅបន្ទប់សង្គ្រោះបន្ទាន់ភ្លាមទៅ!! »

« ស៊ុងហ៊ុន.... ហ្ហឺៗ អ្ហឹក.... »

« ដុកទ័រគីម! សម្រួលអារម្មណ៍! ហើយចាំនៅខាងក្រៅនេះណា៎....គ្រប់យ៉ាងនឹងមិនអីនោះទេ!! »

« ប៉ុន្តែខ្ញុំ អ្ហឹក...ខ្ញុំចង់ជួយគេ! »

« មិនបានទេ ដុកទ័រគីម! ពេលនេះលោកពុំមានស្មារតីល្អឡើយ! ទុកចិត្តលើដុកទ័រឆយចុះ!! » ចុងក្រោយ ស៊ូនូ បានត្រឹមឈរយំនៅខាងក្រៅ។ យ៉ុនជុន និងគ្រូពេទ្យដទៃក៏ចាប់ផ្តើមកិច្ចការរបស់ខ្លួន។ ( យកចិត្តដាក់កន្លែងនឹង នៅពេលដែលយើងជាគ្រូពេទ្យ ប៉ុន្តែគេមិនអោយសង្គ្រោះសាច់ញាតិឯង ព្រោះបើសិនជាសង្គ្រោះអត់បាន វានឹងអាក្រក់ស្តាប់ ព្រោះគេខូចក្រោមស្នាដៃយើងផ្ទាល់ ហើយអាចនឹងមានវិបដិសេរីទៀត )

« ស៊ុងហ៊ុន! »

« លោកអ៊ំ.... »

« ក្មួយធ្វើអោយអ៊ំខកចិត្តណាស់!! » កោតតែគាត់ចេះពោលបែបនេះទៅរួច! គ្រប់យ៉ាងគឺជាកំហុសគាត់ ប៉ុន្តែគាត់បែរជាចោទទៅកាន់ក្មេងកម្សត់នេះទៅវិញ!?

« ខ្ញុំ...ខ្ញុំសុំទោស!! »

« មិនអីទេ! គ្រប់យ៉ាងក៏កើតឡើងទៅហើយ! ក្មួយអាចទៅបាន ចំពោះស៊ុងហ៊ុន ពូនឹងអោយគូដណ្តឹងរបស់គេមកមើលថែជំនួស! » ទៅបាន បើស្តាប់ទៅវាអាក្រក់ស្តាប់ណាស់ត្រូវទេ? គាត់និយាយប្រាប់ដូចជាការដាស់តឿន តែហៅថា ដេញ ល្អជាង!!

« ខ្ញុំ.... »

« កុំអោយអ៊ំខកចិត្តម្តងទៀតអី!! » កម្លោះតូច សម្លឹងមើលទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ជាលើកចុងក្រោយ មុននឹងអោនក្បាលលាគាត់ ហើយក៏ដើរចេញទាំងមិនអាចប្រកែកបាន។ នៅធ្វើអីទៀត? បើគាត់ដេញប៉ុន្នឹងហើយ?

១ឆ្នាំកន្លងផុត

@ទីក្រុងសេអ៊ូល

រយៈពេល១ឆ្នាំហាក់ដូចជាលឿន? ពេលវេលានឹងដើរលឿន ប្រសិនបើយើងរស់នៅជាមួយសព្វថ្ងៃធម្មតា ប៉ុន្តែ១ឆ្នាំ នឹងក្លាយជាដូចជា១០ឆ្នាំ ឬ១០០ឆ្នាំ នៅពេលដែលយើងទន្ទឹងរង់ចាំអ្វីមួយដែលមិនអាចងាយនឹងកើតឡើង។ ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ជាប្រទេសអភិវឌ្ឍន៍ជឿនលឿនលើគ្រប់វិស័យ ទំនើប ស៉ីវីល័យ សាកសមជាប្រទេសជួរមុខនៅលើពិភពលោកពិតមែន។

« សូមធ្វើដំណើរដោយសុវត្ថិភាពណា៎ ដុកទ័រគីម! » ដុកទ័រគីម? ត្រូវហើយ! បើនិយាយពីជីវិតដុកទ័រតូចរូបនេះ រយៈពេល១ឆ្នាំមកនេះ ជីវិតគេហាក់ដូចជាពុំបានផ្លាស់ប្តូរទៅណានោះទេ។ នាយតូចនៅប្រកបរបរជាដុកទ័រប្រចាំមន្ទីរពេទ្យ CMH សាខា សេអ៊ូល ដដែល។ ហើយថ្ងៃនេះ គេទទួលបានភារកិច្ចត្រូវឡើងទៅមើលការខុសត្រូវនៅមន្ទីរពេទ្យសាខាមួយទៀតផងដែរ។

« ខ្ញុំទៅសិនហើយ! ថែខ្លួនផងអ្នកទាំងអស់គ្នា.... »

បក្សីស្លាបដែក បើកចេញហោះទៅតាមអាកាសា។ គ្រូពេទ្យតូច អង្គុយក្បែរបង្អួចសម្លឹងមើលទេសភាពទីក្រុងសេអ៊ូលទាំងមូលទាំងមានរឿងជាច្រើនក្នុងចិត្ត។ គេត្រូវធ្វើដំណើរទៅកាន់ California ម្តងទៀត ក្រោយចាកចេញពីទីនោះកាលពីមួយឆ្នាំមុន។ ចិត្តរបស់គេពេលនេះទទេរស្អាត ព្រោះបន្ទាប់ពីថ្ងៃនោះមក គេបានផ្តាច់ខ្លួនចេញពីគ្រួសារត្រកូលផាក ត្រឡប់មករស់នៅធ្វើជា ដុកទ័រគីម តាមជីវិតពីមុនរបស់ខ្លួនវិញ។

@California
@អាកាសយាន្តដ្ឋាន

កម្លោះតូច អូសវ៉ាលីដើរសម្តៅចេញមកក្រៅ បំណងរកតាក់ស៉ីចេញទៅកាន់មន្ទីរពេទ្យ។ មកលើកនេះ គឺគេត្រូវប្រចាំការនៅមន្ទីរពេទ្យ24ម៉ោង អាចនឹងត្រូវសម្រាកនៅមន្ទីរពេទ្យទៀតផង។

ផឹប*

« អុស៎! សុំ...សុំទោស! » ជាថ្មីម្តងទៀត ការប៉ះទង្គិចរវាងកម្លោះតូចគីម ស៊ូនូ នឹងមនុស្សប្រុសមាឌធំម្នាក់ ទើបស៊ូនូ ប្រញ៉ាប់អោនក្បាលសុំទោសគេ និងចាប់កាបូបដែលជ្រុះនោះឡើងមកអោយគេវិញ អារម្មណ៍នៃការប៉ះគ្នាមួយនេះ វាហាក់ដូចជាធ្លាក់កើតឡើងម្តងរួចមកហើយ.....

« នេះកាបូបរបស់លោក! ស៊ុង...ស៊ុងហ៊ុន!? » មនុស្សដដែល កន្លែងដដែល ពេលវេលាដដែល! តើវាជានិស្ស័យឬព្រហ្មលិខិតទៅ ទើបនាំអោយអ្នកទាំងពីរមកជួបគ្នាម្តងទៀត នៅកន្លែងដែលពួកគេជួបគ្នាដំបូងបែបនេះ? អារម្មណ៍ប្លែកៗជាច្រើនហោះចូលមកក្នុងទ្រូងពេទ្យតូច ឆ្នាំមុន កន្លែងនេះ! គឺជាកន្លែងដែលគេដើរបុកស៊ុងហ៊ុន ក្នុងឋានៈជាអ្នកដទៃ ជាមនុស្សមិនស្គាល់គ្នា ហើយពេលនេះវាក៏កើតឡើងម្តងទៀត ក្នុងឋានៈជា...

« ពួកយើងស្គាល់គ្នា? » អ្នកដទៃម្តងទៀត! បេះដូងប្រែលោតកាន់តែញ៉ាប់ក្រោយលឺគេសួរសំណួរមួយនេះ ប៉ុន្តែយ៉ាងណាកម្លោះតូចក៏មិនស្រដីអ្វីក្រៅពីញញឹមក្រវីក្បាលតិចៗផងដែរ។

« អត់ទេ! សុំទោសផង ដែលប៉ះលោកមុននេះ! » នាយតូច ថយជំហ៊ានទៅក្រោយបន្តិច រក្សាគម្លាតមុននឹងអោនក្បាលជាការសុំទោសម្តងទៀត។ ចំណែកនាយសង្ហារ ធ្វើមុខភ្លឹសៗបែបមិនយល់ ខួក្បាលគេពេលនេះវាទទេរស្អាត គ្មានអ្វីទាំងអស់ ប៉ុន្តែអារម្មណ៍គេប្រាប់ថា គេស្គាល់មនុស្សចំពោះមុខម្នាក់នេះ! ហើយក៏ស្គាល់ច្បាស់ទៀតផង! ស៊ុងហ៊ុន ទទួលការប៉ះទង្គិចក្បាលខ្លាំងនៅថ្ងៃគ្រោះថ្នាក់នោះ ទើបបណ្តាលអោយបាត់បង់ការចងចាំពាក់កណ្តាល ( ភ្លេចរឿងដែលកើតឡើងថ្មីៗ )។ ចាត់ទុកថាជាសំណាងដែលមិនប៉ះពាល់ដល់ជីវិត ព្រោះសភាពគេថ្ងៃនោះឋិតក្នុងភាពគ្រោះថ្នាក់ណាស់! បើវះកាត់មិនបានត្រឹមត្រូវ នាយនឹងបាត់បង់ជីវិតពុំខាន!។

« ម៉េចក៏ស្គាល់ឈ្មោះខ្ញុំ? » នាយសង្ហារនៅមិនអស់ចិត្តដែលពេទ្យតូចមកនិយាយថាមិនស្គាល់គេ ទាំងមុននេះហៅឈ្មោះគេច្បាស់ៗ

« គឺឃើញនៅក្នុងកាបូបរបស់លោកប៉ុណ្ណោះ! សុំទោសម្តងទៀត!! » និយាយចប់ ស៊ូនូ ក៏ដើរចេញទាំងមានសន្សើមទឹកក្នុងភ្នែក។ ហេតុអីក៏គេចង់យំពេលឃើញមុខស៊ុងហ៊ុនបែបនេះ? តាមចិត្តនឹក គេចង់តែចូលទៅអោប ហើយស្រែកខ្លាំងៗថា អូននឹកបង!! ប៉ុន្តែវាមិនអាចនោះទេ! គ្រប់យ៉ាងបានបញ្ចប់តាំងពីថ្ងៃអស់មកហើយ.....

« ស៊ុងហ៊ុន! បងកើតអីឬអត់? » សម្លេងមនុស្សប្រុសតូចស្រាលស្របាលនឹងស៊ូនូ និយាយឡើង ស្របពេលខ្លួនក៏រត់ទៅរកគេ ហើយការសន្ទនារបស់ពួកគេ ក៏មិនបានផុតពីត្រចៀកស៊ូនូដែរ ព្រោះនាយតូចមិនទាន់ទៅណាឆ្ងាយ

« អត់អីទេ! »

« បើអញ្ចឹងពួកយើងឆាប់ទៅរកគាត់ទៅ! » កម្លោះសក់វែង ដែលយើងស្គាល់ថាជា ឆយ ប៊មហ្គូ នោះ ក៏ចាប់ដើមដៃមាំដើរចេញទៅ។ ត្រូវហើយ! ឆយ ប៊មហ្គូ គឺជាគូដណ្តឹងរបស់ ផាក ស៊ុងហ៊ុន នេះឯង!

« បើទោះបីជាបងបំភ្លេចខ្ញុំក៏ដោយ ខ្ញុំនៅតែស្រឡាញ់បង ផាក ស៊ុងហ៊ុន!! » ស៊ូនូ បែរខ្នងឈរសម្លឹងមើលទៅអតីតម្ចាស់បេះដូង ដែលត្រូវបានកម្លោះក្មេងអោបដៃចេញទៅនោះ ទាំងញញឹមលាយទឹកភ្នែក។ ចប់ហើយ....គ្រប់យ៉ាងគឺចប់ត្រឹមនេះហើយ! ទោះយ៉ាងណា ពួកគេបានត្រឹមជា អ្នកដទៃ ប៉ុណ្ណោះ!! អោយតែបងមានក្តីសុខ សុំត្រឹមមើលបងពីចម្ងាយក៏បាន.....លាហើយ ផាក ស៊ុងហ៊ុន! ម្ចាស់បេះដូងអូន....

ចប់~~ 🍃

Continue Reading

You'll Also Like

4.4K 217 6
Not for kid(cuz it write about18+🔞) short novel-Enhypen +សុំទោសចំពោះពាក្យសម្តីមិនសមរម្យផងណា៎ ព្រោះយើងខ្ញុំសរសេរឡើងមកសម្រាប់ការអានកម្សាន្តលេងនោះទេ បើ...
5.7K 615 25
[Love story] *ស្នេហាព្រាបដូចជារឿងភាគ* ស្នេហាប្រុសៗនៅវិទ្យាល័យ តួរអង្គប្រុស kim sunoo តួអង្គប្រុស park sunghoon *...
2.3K 144 6
តើរវាងពួគបងតើអូនជ្រើសយកមួយណា???🥺🤨
2.1K 223 5
ធ្លាប់តែជាមនុស្សផ្ដាច់ការឃោឃៅព្រាបដូចជាសាតានតែបែរជាមកចាញ់ក្មេងប្រុសម្នាក់ដែលពូកែឌឺទៅវិញ