Stranger again 💫 ( Complete...

By Kingenha

1.5K 232 14

ពួកយើងត្រឹមជាអ្នកដទៃ ដែលប្រែក្លាយជាទៅស្នេហា ហើយចុងក្រោយ ក៏បានត្រឹមជាអ្នកដទៃម្តងទៀត។ « បើទោះបីជាបងបានបំភ្លេចខ... More

Ep1 - Stranger
Ep2 - Enermy
Ep3 - Friend
Ep4 - Lover 1/2
The end - Stranger again

Ep5 - Lover 2/2

183 31 1
By Kingenha

Ep5 - Lover 2/2

មួយសប្តាហ៍ក្រោយ

សកម្មភាពដដែលៗ នៅតែបន្តទៅមុខរៀងរាល់ថ្ងៃ។ ស៊ូនូ ចេញពីផ្ទះពេលព្រឹក ត្រឡប់មកវិញពេលល្ងាច ប៉ុន្តែថ្ងៃខ្លះក៏មកវិញពេលថ្ងៃ ដោយសារការតេរំខាន របស់ ផាក ស៊ុងហ៊ុន នេះហើយ។ ចំណែកឯស៊ុងហ៊ុនវិញ ចាប់តាំងពីស៊ូនូចូលមករស់នៅជាមួយខ្លួន នាយប្រែប្រួលច្រើន នាយចេះសម្អាតបន្ទប់ ចេះញញឹម ហើយពេលខ្លះក៏ចេះរកធ្វើការងារទៀតផង។ ទំនាក់ទំនងរវាងអ្នកទាំងពីរក៏ចាប់ផ្តើមស្និទ្ធស្នាល ទោះបីស្គាល់គ្នារយៈពេលខ្លី ប៉ុន្តែពួកគេហាក់យល់ចិត្តគ្នាច្រើន ចូលចិត្តញ៉ោះគ្នាហើយក៏លួងតាមក្រោយ ហួងហែងតែមិនដឹងក្នុងឋានៈជាអ្វីអោយតែប្រាកដ? ហើយក៏ដូចជាពេលនេះ.....

« ឈប់ខឹងបានហើយ! គ្រូពេទ្យសានគ្រាន់តែជាជំនួយការខ្ញុំប៉ុណ្ណោះ! »

« ខ្វះជំនួយការហេស៎? ទើបយកអាប៉ិសក់ឆេះ មុខសរនឹង!? »

« លោកថាអោយខ្លួនឯងមែនទេ? ហ៉ឹសៗ » ស៊ូនូ ខ្ទប់មាត់សើច កាលបើលឺស៊ុងហ៊ុនហៅគ្រូពេទ្យសានបែបនឹង ក៏ព្រោះអ្នកទាំងពីរមានសក់ពណ៌ដូចគ្នា ហើយក៏សរដូចគ្នាទៀត

« មិនកំប្លែង! » គេមិនបាននិយាយលេង គេខឹងពិតមែន! ថ្ងៃនេះគ្រូពេទ្យសានស្ម័គ្រចិត្តជូនស៊ូនូមក នៅយកអាសារជួយនេះជួយនោះ ប្រកៀកប្រកិតស៊ូនូនៅនឹងមុខគេទៀត!! អ្នកណាមិនខឹង!?

« អា៎.....ក៏ព្រោះតែគេចេះភាសាកូរ៉េ ទើបដុកទ័រឆយអោយគេធ្វើនឹងណា៎....ឈប់ខឹងបានហើយ ប្រយ័ត្នមុខចាស់ទៅ! »

« មិនអោយស្និទ្ធស្នាលជាមួយវាទៀតទេ! »

« ហួងហែងបែបនេះ ស្រឡាញ់ខ្ញុំមែនទេ? ហាសហា៎ » ស៊ូនូ និយាយបង្អាប់គេលេង តែគេក៏ស្ងាត់ ទើបស៊ូនូឈប់សើច ស្ងាត់ដែរ។ នាយតូច សម្លឹងចំកែវភ្នែកស្រទន់របស់គេ បេះដូងក៏ចាប់លោតញ៉ាប់ម្តងទៀត

« .... »

« ខ្ញុំស្រឡាញ់ឯង! » ក្រោយស្ងាត់មួយសន្ទុះ ស៊ុងហ៊ុន ក៏និយាយសារភាព ស្របពេលដៃចាប់ក្រសោបមុខដុកទ័រតូចជាប់ អោយសម្លឹងមុខគេ

« លោក.... »

« ខ្ញុំស្រឡាញ់ឯងពិតមែន! ស៊ូនូ បងស្រឡាញ់អូន! » គ្រប់យ៉ាងពេលនេះកំពុងតែឈប់ដើរ វាហាក់បីដូចជាការយល់សប្តិដែលបុរសបេះដូងដែក បុរសសោះកក្រោះសារភាពស្រឡាញ់ក្តែងៗដាក់គ្រូពេទ្យតូចរូបស្រស់បែបនេះ។

« អឺ....គឺលោក និយាយលេងមែនទេ? វា-

« ខ្ញុំមិនបាននិយាយលេង! គីម ស៊ូនូ! ឯងបានយកបេះដូងខ្ញុំតាំងពីថ្ងៃដំបូង! គឺឯង....ខ្ញុំស្រឡាញ់ឯងពិតមែន.... » កម្លោះតូច មិនមាត់បានត្រឹមសម្លឹងមុខគេភ្លឹសៗ ព្រោះភ្លាមៗពេកគេមិនដឹងគួរឆ្លើយតបបែបណា។ ស៊ុងហ៊ុន កាលបើឃើញបែបនេះ ក៏ទម្លាក់ដៃចុះចេញពីថ្ពាល់ក្រពុំ ព្រោះគិតថានាយតូចមិនបានគិតអ្វីដូចដែលខ្លួនគិតទេ ដូច្នេះគេដើរចេញប្រសើរជាងស្តាប់ពាក្យបដិសេធទៅចុះ!

« សុំទោស! ប្រហែលជាខ្ញុំឆ្កួត- អ៊ឹម!! » ឃើញថាគេបម្រុងដើរចេញ ស៊ូនូក៏ស្ទុះចាប់ទាញមុខសង្ហារអោនចុះ ទម្លាក់បបូរមាត់ទៅលើបបូរមាត់គេយ៉ាងរហ័ស។ គេមិនដឹងឆ្លើយបែបណា អញ្ចឹងមានតែបង្ហាញតាមស្នាមថើបនេះទៅចុះ!

« ហ៉ឹម~ » យូរទៅកាន់តែយូរទៅ អ្នកទាំងពីរមិនខ្ជីដកមាត់ចេញ ម្នាក់ៗប្រឹងថើបបឺតជញ្ជក់យ៉ាងផ្អែមល្ហែមបីដូចជាមានរសជាតិខ្លាំងណាស់អញ្ចឹង។

« ហ្ហឹស~ ខ្ញុំក៏ស្រឡាញ់លោកដែរ! ប្រុសឆ្កួត!! » ក្រោយមាត់មានសេរីភាព ស៊ូនូ ក៏ហារមាត់ឆ្លើយតប។ អ្នកណាថាគេមិនស្រឡាញ់នាយ? ព្រះហ្ហើយ!! គេចាប់អារម្មណ៍ស៊ុងហ៊ុនតាំងពីដើរបុកគ្នានៅអាកាសយាន្តដ្ឋានមកម៉្លេះ!! ស្នេហារន្ទះបាញ់ ឃើញភ្លាមស្រឡាញ់ភ្លាម គ្រាន់តែស៊ូនូធ្លាក់អន្លង់ស្នេហ៍មុន ( Sunoo fell first, Sunghoon fell harder 😫 )

« ពិតមែនហេស៎? មិនមែនគ្រាន់តែចង់អោយយើងសប្បាយចិត្តទេឬ? »

« អូនស្រឡាញ់បងមុនបងស្រឡាញ់អូនទៅទៀត! អូនស្រឡាញ់បងណា៎ ផាក ស៊ុងហ៊ុន!! »

« បងស្រឡាញ់អូន ស៊ូនូ! អរគុណណាស់! ហ៉ឹម.... » អ្នកទាំងចាប់ក្រសោបអោបគ្នាទាំងមានក្តីសុខ នេះជាស្នេហាដំបូងរបស់ពួកគេ វាពិតជារឿងដែលល្អបំផុត ដែលពួកគេទទួលបានការស្រឡាញ់ពីគ្នាទៅវិញទៅមកបែបនេះ!

វេលាយប់នេះ

« មកគេងជាមួយបងណា៎.... » ស៊ុងហ៊ុន ចាប់កាន់ដៃស្រឡូនអង្អែលថ្នមៗជាការលួងលោម។ ពួកគេគេងបន្ទប់ផ្សេងគ្នាតាំងតែពីចូលមកដំបូង ដូច្នេះគេសុំយប់នេះ គេងអោបស៊ូនូអោយបានពេញៗដៃ ព្រោះប៉ងយូរដែរហើយ ហិហិ 🤭

« ប្រុសសម្អុយ! អូនដែលប្រកែកនឹងបងទេ? » ស៊ូនូ លើកដៃចុចច្រមុះប្រុសសង្ហារ លួចគិតសរសើរខ្លួនឯង ដែលមានសំណាងបានប្រុសសង្ហារដូចស៊ុងហ៊ុនមកធ្វើជាសង្សារបែបនេះ តែគេមិនដឹងទេថា ស៊ុងហ៊ុន សំណាងជាងដែលមានគេជាសង្សារនោះ! ( នៅពេលដែលយើងស្រឡាញ់នរណាម្នាក់ពិតប្រាកដ យើងតែងតែគិតឃើញចំណុចល្អរបស់គេ មើលរំលងចំណុចល្អរបស់ខ្លួនឯង )

@បន្ទប់ស៊ុងហ៊ុន

« ប្រអប់អ្វីនឹង? » ស៊ូនូ ងាកឃើញប្រអប់ក្រហមបួនជ្រុងនៅលើតុក្បែរគ្រែរបស់ស៊ុងហ៊ុន ទើបនាយតូចលើកវាឡើងហើយសួរដោយចម្ងល់។

« ប្រអប់បងដាក់ note តូចៗរបស់អូន! » នាយតូច ភ្ញាក់ផ្អើលបើកប្រអប់នោះក៏ឃើញថាសុទ្ធតែជា note តូចៗខ្លី ដែលគេសរសេរប្រាប់ស៊ុងហ៊ុនជារៀងរាល់ថ្ងៃមុនចេញទៅមន្ទីរពេទ្យ។ ស៊ូនូ សើចបន្តិចនឹងចរិករបស់គេ មើលទៅគេពិតជាផ្លាស់ប្តូរបានច្រើនខ្លាំងណាស់!

« បងទៅងូតទឹកសិនណា៎...នឹងបានមកគេងអោបអូន! សឺតៗ » មុននឹងចូលទៅងូតទឹក នាយឆ្លៀតថើបថ្ពាល់ក្រពុំៗផ្កាឈូក 2-3 ខ្សឺតទៀត ហើយក៏ទាញកន្សែងរត់ចូលបន្ទប់ទឹកបាត់។ ស៊ូនូ អង្គុយញញឹមខ្ចឹបមើលខ្លួនឯងក្នុងកញ្ចក់ ដៃក៏លើកទៅស្ទាបថ្ពាល់ដែលគេថើបមុននេះ។ ស្នេហា ពិតជាធ្វើអោយមនុស្សឆ្កួតពិតមែន។

« អូនងូតទឹកដែរទេ? » ស៊ូនូ ងាកខ្លួនបែរទៅមើលនាយសង្ហារដែលឈរជូតសក់សើមរបស់ខ្លួន ដែលកាយវិការនេះគឺដូចថ្ងៃដំបូងដែលពួកគេជួបគ្នាអញ្ចឹង! ថ្ងៃនោះហើយ ដែលស៊ូនូ ឈាមច្រមុះកក្លាក់ព្រោះរាងកាយរបស់គេ!

« អ៊ឹម! អូនទៅងូតហើយ » ត្រូវតែទៅអោយលឿនតាមអាចធ្វើបាន នៅយូរមិនកើតទេ មិនអញ្ចឹងបានឈាមច្រមុះម្តងទៀតសួរថាថីឥឡូវហើយ!

30នាទីក្រោយ

ការពិតស៊ូនូមិនមែនជាមនុស្សងូតទឹកយូរអីនោះទេ គ្រាន់តែគេនៅផ្លាស់សម្លៀកបំពាក់គេងយប់អោយហើយទើបចេញ។ ពេលចេញមកក៏ប្រទះនឹងស៊ុងហ៊ុន អង្គុយមុខកញ្ចក់ទាំងមិនទាន់ស្លៀកពាក់ ពោលគឺមានតែកន្សែងរុំល្វែងក្រោមដដែល។

" ចង់អោយយើងកកឈាមស្លាប់មែនទេនៀក៎!? " ស៊ូនូ លួចរអ៊ូក្នុងចិត្ត រំកិលជើងទៅរកគេដែលកំពុងសម្លឹងមើលខ្លួនតាមកញ្ចក់មកនោះ។

« ជូតសក់អោយបង! ចាំបងជូតអោយវិញ! » នេះហើយមូលហេតុដែលគេអង្គុយសំកុក មិនសូម្បីតែប្តូរសម្លៀកបំពាក់!

« ម៉ោះ! មេឃកាន់តែងងឹតហើយ ឆាប់បានចូលគេង! » នាយតូច លូកទៅយកកន្សែងជូតសក់អោយគេ និងកាន់ម៉ាស៉ីនសម្ងួតសោះផងដែរ។ សក់ស៊ុងហ៊ុនមិនប្រើពេលយូរទេ ព្រោះវារៀងស្ងួតដែរហើយ ទើបដល់វេនស៊ុងហ៊ុនសម្ងួតអោយស៊ូនូម្តង។

« បងមិនអាចស្រម៉ៃជីវិតដែលគ្មានអូនបានទេ.... » ស៊ូនូ សម្លឹងមុខញញឹមស្រស់របស់អ្នកជាសង្សារតាមកញ្ចក់ ក្នុងចិត្តក៏ចាប់ផ្តើមផឺតផតម្តងម្ខាងដោយមិនដឹងមូលហេតុ។ លឺពាក្យនេះហើយ គេហាក់ភ័យខ្លាច....ខ្លាចថាពួកគេមិនអាចនៅជាមួយគ្នាបាន.....។

« អ៊ឹម! រួចហើយ តោះចូលគេង » ស៊ុងហ៊ុន ទម្លាក់ម៉ាស៉ីនផ្លុំសក់ចុះ ទើបចាប់លើកកម្លោះតូចដាក់លើពូក មុននឹងរំកិលខ្លួនឡើងទៅលើពូកដែរ។

« មិនពាក់ខោអាវទេហេស៎? » កម្លោះតូចរៀងអៀនៗដែលត្រូវមកគេងប៉ិតទ្រូងសរលោងមាំផ្ទាល់ៗបែបនេះ។

« ទម្លាប់ហើយ! សឺត......បងស្រឡាញ់អូនណា៎.... » នាយឈោងដៃបិទភ្លើង បន្សល់ត្រឹមពន្លឺភ្លើងរាត្រីស្រាលៗបំភ្លឺក្នុងបន្ទប់ មុននឹងចាប់ក្រសោបអោបកាយតូចជាប់ទ្រូង ព្រមទាំងអោនថើបថ្ងាសរលោងមួយខ្សឺតយ៉ាងវែង ក៏មិនភ្លេចនៅពាក្យផ្អែមល្អែមផងដែរ។

« អូនស្រឡាញ់បងខ្លាំងណាស់ ស៊ុងហ៊ុន! » ស៊ូនូ បិទភ្នែកអោបទ្រូងប្រុសសង្ហារញញឹមយ៉ាងមានក្តីសុខ ចាប់ពីវិនាទីនេះតទៅ ពួកគេគឺស្រឡាញ់គ្នា! អ្នកគ្រប់គ្នាត្រូវតែដឹង! ត្រូវតែដឹងថា ពួកគេមិនអាចខ្វះគ្នាបានទេ!!

@ផ្ទះត្រកូលឆយ

« ញ៉ាំចុះ! កុំខ្លាចចិត្តខ្លាចថ្លើមអីណា៎....យ៉ាងណាក៏ជិតក្លាយជាគ្រួសារតែមួយទៅហើយ! » ថ្ងៃនេះនៅតុបាយដ៏វែងក្នុងផ្ទះ ត្រូវបានបន្ថែមសមាជិកថ្មីម្នាក់ទៀត ប៉ុន្តែពុំបានធ្វើអោយបរិយាកាសល្អសោះ វាដូចជាសោះកក្រោះចំពោះកូនម្ចាស់ផ្ទះទាំងពីររូបទៅវិញ?

« ចាស៎....អរគុណច្រើនណាស់លោកអ៊ំ! » សម្លេងស្រួចស្រេះដូចសារិការបន្លឺឡើង ស្របពេលម្ចាស់សម្លេងញញឹមលើកដៃសំពះទៅកាន់ម្ចាស់ផ្ទះធំ ដែលអង្គុយចំកណ្តាល ក្នុងឋានៈជាមេគ្រួសារ។

« យ៉ុនជុន! ម៉េចមិនចាប់អាហារអោយប្អូនផង!? » លោកស្រីធំ ជាប្រពន្ធដើមក៏ត្រូវជាម្តាយអ្នកកម្លោះ ពោលស្រដីបង្គាប់កូនប្រុសដែលអង្គុយក្បែរដៃ ឃើញថាគេអង្គុយស្ងៀមៗមិនមាត់មិនក ខុសប្លែកពីរាល់ដងឆ្ងាយ.....

« អ៊ែលចង់ញ៉ាំអី? បងនឹងបានចាប់ជូន! » អ្នកកម្លោះដកដង្ហើមធំ បង្ខំចិត្តហារមាត់សួរទៅកាន់នាង ដែលបន្តិចទៀតនឹងក្លាយជាគូរដណ្តឹងតាមពាក្យសន្យាចាស់ៗ

« ខ្ញុំចង់ញ៉ាំសាច់នោះ! » អ៊ែលរី ចង្អុលទៅសាច់មួយចានផ្ទាប់នឹងបន្លែដែលស្ថិតនៅចំពីមុខកម្លោះតូច អង្គុយនៅម្ខាងទៀត

« នេះ! »

« អរគុណបងជុន! » អ៊ែលរី ញញឹមចាប់ម្ហូបដែលមានក្នុងចានញ៉ាំ ក្រោមក្រសែរភ្នែកមនុស្សគ្រប់គ្នា។

« ប៊មហ្គូ! នេះជាម្ហូបដែលកូនចូលចិត្ត ឆាប់ញ៉ាំទៅកូន! » លោកស្រីតូច ជាប្រពន្ធទី2 អង្គុយនៅឆ្វេងដៃមេគ្រួសារ ក៏ឈោងលើកចានម្ហូបដែលស្គាល់ច្បាស់ថាជាម្ហូបដែលកូនរបស់គាត់ចូលចិត្តអោយទៅគេ។

« មិនស្រួលខ្លួនមែនទេកូន? ម៉េចក៏ធ្វើមុខបែបនេះ? » លោកស្រីធំ សួរទាំងក្តីបារម្ភ ថ្ងៃនេះប៊មហ្គូមិនមាត់មិនក ទាំងដែលរាល់ដងដល់ម៉ោងបាយ គឺលឺសម្លេងគេរហូត។

« អត់អីទេអ្នកម៉ាក់ធំ! កូនគ្រាន់តែមិនសូវឃ្លានប៉ុណ្ណោះ! » នាយតូច លើកស្នាមញញឹមតបទៅគាត់ ហើយក៏អោនចុះវិញ គេចក្រសែរភ្នែកបងប្រុសចុងដែលកំពុងសម្លឹងមក

« យ៉ាងណាក៏ត្រូវតែញ៉ាំដែរ ប្រយ័ត្នខូចក្រពះណាកូន... » លោកឆយ ស្រដីជាការដាស់តឿនទៅកាន់កូនប្រុសពៅ

« បាទ លោកប៉ា! »

« អ៊ឹម! ឆាប់នាំគ្នាញ៉ាំទៅ ម្ហូបត្រជាក់លែងឆ្ងាញ់ហើយ! » សម្លេងសួរនាំក៏ស្ងាត់ មានតែសម្លេងកកិតស្លាបព្រានិងចានប៉ុណ្ណោះ។

To be continue....

Continue Reading

You'll Also Like

366K 24.2K 52
ស្នេហានិងដំណើរជីវិតរវាងAlpha Jeon JungKook និងOmega Kim Taehyung ❤️ START : JULY 23rd 2021 END : OCTOBER 11th 2021 Write by : Godminam
124K 7.9K 43
ពួកយើងគឺជាដៃគូរដែលសាកសមនឹងគ្នាបំផុត 👍 ខ្ញុំ​ស្រលាញ់​ គេ​តែខ្ញុំបានយល់ច្រឡំលើគេ..ទេីបខ្ញុំមិនអាចប្រេីសម្ដីផ្អែមល្អែមជាមួយគេ។ គេដែលខ្ញុំនិយាយគឺ​ ច...
124K 8.5K 45
ជុងហ្គុក ហ្គីវ៉ាន់ស៊ី X ថេយ៉ុង រ៉ាអេនធី BL សរសេរដោយ:@NFâ🍀
8.1K 983 28
ពិភពលោកពោរពេញទៅដោយអាថ៌កំបាំង ចំណាលពេលវេលាបាននាំយកគេទៅពិភពមួយផ្សេងទៀត គ្រប់យ៉ាងហាក់ដូចជារឿងនិទាន គេប្រើជីវិតជាអង្គរក្សស្មគ្រ័ស្មោះបូជាជីវិតការពារ អ្នក...