Stranger again 💫 ( Complete...

By Kingenha

1.2K 211 14

ពួកយើងត្រឹមជាអ្នកដទៃ ដែលប្រែក្លាយជាទៅស្នេហា ហើយចុងក្រោយ ក៏បានត្រឹមជាអ្នកដទៃម្តងទៀត។ « បើទោះបីជាបងបានបំភ្លេចខ... More

Ep1 - Stranger
Ep2 - Enermy
Ep3 - Friend
Ep5 - Lover 2/2
The end - Stranger again

Ep4 - Lover 1/2

171 36 2
By Kingenha

Ep4 - Lover 1/2

« អរគុណ! »

« ហ៉ឹម? » ស៊ូនូ បើកភ្នែកក្រោយលឺពាក្យអរគុណចេញពីមាត់មនុស្សប្រុសចំពោះមុខ។ ស៊ុងហ៊ុន មិនមាត់ត្រឹមមើលទៅគេដោយកែវភ្នែកស្រស់ថ្លាជាងរាល់ដង ទើបស៊ូនូរហ័សងាកមុខចេញ ទាំងបេះដូងលោតញ៉ាប់ស្ទើរចេញមកក្រៅ។ ត្រឹមគេធ្វើមុខស្មើៗ មាំៗ នាយតូចចង់ខ្យល់ចាប់ទៅហើយ ទម្រាំមកសម្លឹងកែវភ្នែកស្រទន់បែបនេះទៀត សន្លប់ឈរឥឡូវហើយ.....

« អឺ...ចាំបន្តិច! លោកមិនទាន់លេបថ្នាំទេ ខ្ញុំទៅយកថ្នាំមកអោយលោកសិន! »

« ឯងនៅគិតថាយើងជាមនុស្សឆ្កួតទៀតហេស៎? » សម្តីបង្កប់ទៅដោយការអន់ចិត្ត នាយមិនយល់ ហេតុអ្វីត្រូវអោយគេលេបថ្នាំ? ឬស៊ូនូ គិតថាគេជាមនុស្សឆ្កួតពិតមែន? តើគេសមជាមនុស្សឆ្កួតដែរទេ?

« មិន...មិនមែនទេ! វាមិនមែនជាថ្នាំសម្រាប់មនុស្សឆ្កួតឡើយ! វាគ្រាន់តែជាថ្នាំជួយអោយលោកគេងលក់ស្រួលប៉ុណ្ណោះ! » ដុកទ័រតូចប្រញ៉ាប់ឆ្លើយប្រកែក ហើយវាក៏ពិត ថ្នាំនោះជាថ្នាំជួយអោយគេងស្រួល វាមិនប៉ះពាល់ដល់សតិ ឬអ្វីនោះទេ។

« អឹម! » នាយសង្ហារងក់ក្បាល ដើរទៅអង្គុយលើសាឡុង ទុកអោយស៊ូនូ ឈរអេះក្បាល ហាក់រារែកក្នុងចិត្ត មិនដឹងថាគេខឹង គេអន់ចិត្តឬមួយក៏អត់?

« មិនទៅយកថ្នាំទេហេស៎? »

« អ៎.គឺ...គឺទៅយកហើយ! » នាយតូច ស្ទុះចុះទៅក្រោម ដើម្បីយកថ្នាំមកអោយគេតាមការកំណត់។ បន្តិចក្រោយ ក៏ឡើងមកវិញជាមួយថ្នាំក្នុងដៃ និងទឹកមួយកែវសម្រាប់គេ។

« ថ្ងៃស្អែកខ្ញុំនឹងកត់កាលវិភាគសម្រាប់លោក ក្នុងការលេបថ្នាំអោយបានទៀងទាត់ ពេលខ្ញុំមិននៅ »

« ហើយឯងទៅណា? »

« ខ្ញុំត្រូវចូលទៅប្រចាំការនៅមន្ទីរពេទ្យចាប់ពីស្អែកនេះទៅ ប៉ុន្តែខ្ញុំនឹងត្រឡប់មកវិញពេលយប់ លោកអាច Call រកខ្ញុំបានគ្រប់ពេល! » ស៊ុងហ៊ុន លើកទឹកផឹក ដើម្បីអោយថ្នាំចូលក្នុងក្រពះទាំងអស់ ទើបដាក់កែវទឹកចុះវិញ ដោយមិនស្រដីមួយម៉ាត់។

« អោយទូរស័ព្ទឯងមក! »

« យកធ្វើអី? »

« អ៎..គឺនេះ! ហិហិ » ទោះមិនដឹងថាគេយកធ្វើអ្វី ក៏ចុងក្រោយ ដុកទ័រតូចនៅតែយល់ព្រមប្រគល់ទូរស័ព្ទអោយគេដដែល។ ដៃក្រាស់ចាំទាញទូរស័ព្ទលោកដុកទ័រ យកមកចុចនេះចុចនោះ មួយសន្ទុះទើបប្រគល់អោយទៅម្ចាស់គេវិញ។

« លេខរបស់យើងនៅក្នុងនោះ! »

« មួយណា? ខ្ញុំអត់ឃើញទេ? » ស៊ូនូ ចូលក្នុងប្រព័ន្ទទំនាក់ទំនង ពុំមានឃើញលេខថ្មីឬមានសេវឈ្មោះរបស់គេនោះទេ ហើយគេប្រាប់ថានៅក្នុងនោះបានយ៉ាងមិច? អ្នកកម្លោះ លើកដៃក្រព័ទ្ធទៅក្រោយ បិទភ្នែកផ្អែកក្បាលលើសាឡុង ញញឹមក្បួចមាត់ ហាក់មានរឿងធ្វើអោយគេសប្បាយចិត្តយ៉ាងចម្លែក។

« ពេល Call ទៅនឹងឃើញហើយ! »

« បើអញ្ចឹង លោកសម្រាកចុះ! ខ្ញុំឈប់រំខានហើយ... » ក្រោយនិយាយចប់ ស៊ូនូ ក៏ចាកចេញ ព្រោះមានការងារត្រូវធ្វើជាច្រើនទៀត។ ស៊ុងហ៊ុន បើកភ្នែក ទាញទូរស័ព្ទរបស់ខ្លួនមកក្រវីទាំងញញឹមមិនឈប់ មុននឹងក្រោកទៅសម្រាកលើពូក ចុចទូរស័ព្ទលេងតាមធម្មតា។ មិនប៉ុន្មាន ជាតិថ្នាំក៏ជ្រាបចូលខ្លួន ទើបត្របកភ្នែកក្រាស់ចាប់ផ្តើមទន់ បិទភ្នែកគេងដោយចិត្តស្ងប់ខុសពីរាល់ដង។

@ថ្ងៃថ្មី

ថ្ងៃនេះ ស៊ុងហ៊ុន ក្រោកឡើងងូតទឹកស្លៀកពាក់យ៉ាងមានរបៀបរៀបរយ នាយចុះមកដល់ខាងក្រោម ក៏ឃើញមានអាហាររៀបចំទុកសម្រាប់នាយជាស្រេច ប៉ុន្តែគ្មានមនុស្សនោះទេ។ នាយបោះជំហ៊ានទៅរកតុអាហារ ទើបប្រទះនឹង note មួយដែលបិទនៅលើនោះ ដោយអត្ថន័យរបស់វាគឺ: ញ៉ាំបាយហើយ កុំភ្លេចញ៉ាំថ្នាំផង! ទឹកដោះគោក៏មាននៅក្នុងទូទឹកកកផងដែរ ផឹកសម្រាប់ជួយសម្រួលកម្លាំងណា៎ បើមិនផឹក ខ្ញុំនឹងខឹងមិនខាន!

« ហ៉ឹស! » ស៊ុងហ៊ុន ធ្លោយមាត់សើច ទើបយក note នោះទុកក្នុងហោប៉ៅ ហើយក៏ចាប់ផ្តើមញ៉ាំអាហារទាំងនោះ ព្រមទាំងធ្វើតាមបញ្ជារបស់នាយតូចទៀតផង។

@មន្ទីរពេទ្យ CMH

បើក្រឡេកមកមើលនៅឯមន្ទីរពេទ្យឯណេះវិញ ខណៈវេលាព្រឹកនេះ មានអ្នកជម្ងឺជាច្រើនត្រូវបញ្ជូនមកដើម្បីធ្វើការព្យាបាល។ ស៊ូនូ ទើបនឹងចូលធ្វើការថ្ងៃដំបូង ប៉ុន្តែគេស្ទាត់ជំនាញ រវល់មិនដកដៃ ឯក្រុមគ្រូពេទ្យដទៃទៀតក៏ដូចគ្នា គ្រាន់តែពួកគេមិនសូវជារវល់ខ្លាំងដូចជា ដុកទ័រ។

« លោកដុកទ័រ! អ្នកជម្ងឺខាងនេះមួយទៀតចាស៎! » រួចដៃពីមួយ ចូលមួយ ព្រោះយប់មិញមានឧបទ្ទវហេតុរលំអគារដែលកំពុងសាងសង់ បង្ករជារបួសធ្ងន់ដល់ពួកកម្មករមិនតិចនាក់ ទើបថ្ងៃនេះគ្រប់មន្ទីរពេទ្យ មានការស្វិតស្វាញរហ័សដៃជើងគ្រប់គ្នា។

« យកឧបករណ៍ឆក់មក! បេះដូងអ្នកជម្ងឺឈប់លោតហើយ!! »

ច្រើនម៉ោងកន្លងផុត

មន្ទីរពេទ្យលែងសូវមានភាពហ្វឹកហ្វរ ក្រោយព្យាបាលអ្នកជម្ងឺដែលត្រូវរបួសធ្ងន់ៗរួចរាល់។ ទីបំផុត ក្រុមគ្រូពេទ្យ រួមទាំងដុកទ័រ ក៏អាចនាំគ្នាសម្រាកបាន ម្នាក់ៗស្វាយមុខល្អូក ព្រោះខ្លះត្រូវការ ការវះកាត់ ខ្លះត្រូវការ ឆក់បេះដូង ខ្លះទៀតក៏មិនអាចជួយសង្គ្រោះបាន។ យ៉ាងណា ពួកគេក៏ខំប្រឹងអស់ពីសមត្ថភាពទៅហើយ ជួយបានប៉ុណ្ណា យកប៉ុន្នឹងចុះ! តួនាទីជាគ្រូពេទ្យគឺបែបនេះ ត្រូវរ៉ាប់រងអាយុជីវិតរបស់មនុស្សគ្រប់គ្នា ខណៈដែលខ្លួនឯង ស្ទើរតែទប់ជំហរមិនជាប់។

@ការិយាល័យដុកទ័រគីម

« ហ៉ឹម..... » ស៊ូនូ បិទភ្នែកផ្អែកខ្លួននឹងកៅអី ដកដង្ហើមធំបណ្តេញភាពហត់កខូសចេញ។ ពេលនេះក៏រសៀលទៅហើយ គេមិនទាន់បានញ៉ាំអាហារនោះទេ ហើយក៏មិនភ្លេចគិតដល់អ្នកចាំនៅផ្ទះផងដែរ ពេលនឹកឃើញ ទើបរហ័សងើបខ្លួន ស្របពេលទ្វាបន្ទប់របស់គេក៏បើកឡើងដោយដៃគ្រូពេទ្យម្នាក់។

« ដុកទ័រគីម! នេះជាអាហារពេលថ្ងៃរបស់លោក! » គ្រូពេទ្យនោះ ដាក់អាហាររបស់នាយតូចទៅលើ តុ ព្រមជាមួយកាហ្វេមួយកែវ ទើបស៊ូនូទទួលលើកវាមកផឹកបន្តិច។

« ហើយនេះទូរស័ព្ទរបស់លោក! គឺវារោទ៍មិនឈប់ ទើបដុកទ័រឆយ អោយយកមកអោយ! »

« ហ៉ឹម? អ្នកណា Call មកទៅ? » ស៊ូនូ លូកដៃទៅយកទូរស័ព្ទ ដៃម្ខាងទៀតក៏ក្រេបកាហ្វេបន្ត

« គឺម្ចាស់បេះដូងរបស់លោក! »

« ហ្ហាស៎? ខិខិ » កាហ្វេដែលបានក្រេបមុននេះ ក៏ចេញមកវិញទាំងអស់ ក្រោយលឺគ្រូពេទ្យប្រុសនោះនិយាយ។ ម្ចាស់បេះដូងស្អី? អ្នកណាគេ? គេមានម្ចាស់បេះដូងមកពីណា លោកអើយ!!

« ដុកទ័រគីម! យ៉ាងមិចហើយ? » គ្រូពេទ្យប្រុស ស្រវ៉ាទៅជួយមើលលោកដុកទ័រតូច ដែលឈ្លក់ព្រួសកាហ្វេមកវិញនោះ 

« មិន...មិនអីទេ ខិខិ » ស៊ូនូ ស្ទុះក្រោកឈរ ទាញក្រដាសអនាម័យលើតុ មកជូតមុខជូតមាត់ចេញ ទាំងជ្រាបចេញទឹកភ្នែក ព្រោះគេពិតជាឈ្លក់កាហ្វេពិតមែន។

គ្រឺងៗ

ស្របពេលនោះ ទូរស័ព្ទរបស់គេក៏រោទ៍ឡើងម្តងទៀត ហើយឈ្មោះនៅលើអេក្រង់ក៏បង្ហាញឡើងដែលមានសេវដាក់ថា ' ម្ចាស់បេះដូង ' ដូចពាក្យរបស់គ្រូពេទ្យនោះនិយាយ។ ស៊ូនូ កើតចិត្តឆ្ងល់ មិនដឹងថាជាលេខអ្នកណា? ហើយមកនៅក្នុងទូរស័ព្ទរបស់គេបានយ៉ាងមិច!?

« ហាឡូ!? »

< ទើបដាច់ចិត្តទទួល? >

« ផាក ស៊ុងហ៊ុន!!? » ការពិតជាប្រុសម្នាក់នេះសោះ ហេតុអីក៏ទៅសេវឈ្មោះបែបនេះ? ចង់តែចង ក អោយស្លាប់ទេ!! អីចឹងតើ ទើបម្សិលមិញរកលេខរបស់គេមិនឃើញ!

< គឺយើង! យ៉ាងមិច? គិតថាជាអ្នកណា? > សម្តីរបស់គេស្តាប់ទៅដូចជាកំពុងខឹង តែការពិត គេកំពុងអង្គុយគងទាក់ខ្លាញញឹមទៅវិញទេ បែបសប្បាយចិត្តហើយ បានធ្វើបាបគេបែបនេះ!

« លោកទៅសេវឈ្មោះស្អីបែបនេះហាស៎!? » ស៊ូនូ ចង់ខឹងបន្តិច អីបន្តិច ព្រោះនៅតែមិនយល់ពីគេ សុខៗទៅសេវឈ្មោះបែបនេះ អ្នកណាដឹងយល់ច្រឡំអស់មិនខាន!

< មិនចូលចិត្តហេស៎? បើអញ្ចឹងដូរវិញទៅ!! > នាយនិយាយបែបអន់ចិត្ត តែក៏ពិតជាអន់ចិត្តពិតមែន គ្រាន់តែឈ្មោះប៉ុន្នឹងសោះ ចាំបាច់អីខឹងគេដែរ?

« ហ៉ឹម..... ហើយលោកមានការអី? » ស៊ូនូ ដកដង្ហើមធំមួយៗ ធ្វើចិត្តស្ងប់ មិនចង់និយាយខ្លាំងៗដាក់គេទេ ទើបប្តូរទៅជាសួររកមូលហេតុដែលគេ Call មកទៅវិញ។

< អាហារពេលថ្ងៃ! ឯងមិនរៀបចំអោយយើងទេហេស៎? >

« អាហារដែលខ្ញុំចម្អិននោះ លោកគ្រាន់តែដាក់កម្តៅវាទៅ អាចញ៉ាំបានហើយ! ចំណែកថ្នាំ គឺនៅលើទូ លេបមួយមុខមួយគ្រាប់ដូចរាល់ដងណា៎... »

« ដុកទ័រគីម ប្រញ៉ាប់ញ៉ាំបាយទៅ លោកមិនទាន់បានញ៉ាំអីតាំងពីព្រឹក! » គ្រូពេទ្យប្រុសនោះ និយាយដាស់តឿន យល់ថាគេមិនទាន់បានញ៉ាំអី ហើយនៅខ្វល់ខ្វាយពីអ្នកផ្សេងទៀត។ ប៉ុន្តែពាក្យសម្តីរបស់គេក៏លឺដល់អ្នកម្ខាងទៀត តាមប្រព័ន្ទទូរស័ព្ទ ទើបគេរៀងជ្រួញចិញ្ចើមបន្តិចតែក៏ស្ងាត់ ចាំស្តាប់ស៊ូនូនិយាយ។

« អរគុណលោកគ្រូពេទ្យច្រើនហើយ! បន្តិចទៀតខ្ញុំនឹងញ៉ាំ! »

< អ្ហក៎ អូយ!! ឈឺ! ឈឺណាស់ អ្ហា៎~~ >

« ស៊ុងហ៊ុន? លោកកើតអី? នែ៎! លឺខ្ញុំនិយាយទេ? »

< ឈឺក្បាល! អ្ហឹក៎! អូយ.....ដាច់ខ្យល់ឥឡូវហើយ~~~ >

« ផាក ស៊ុងហ៊ុន? លោកយ៉ាងមិច- តឺតៗ » ប្រព័ន្ទទូរស័ព្ទត្រូវបានកាត់ផ្តាច់។ ស៊ូនូ ចាប់ផ្តើមភ័យញ័រដៃ កាលបើគេស្រាប់តែស្រែកឈឺភ្លាមៗ ហើយនៅបិទទូរស័ព្ទបាត់ទៀត។

« ដុកទ័រគីម? តើមានរឿងអីនឹង? »

« លោកគ្រូពេទ្យ! ខ្ញុំមានការប្រញ៉ាប់ត្រូវទៅផ្ទះ ខ្ញុំសុំចេញទៅមុនហើយ ខ្ញុំនឹងប្រាប់លោកនៅពេលក្រោយ! » មិនរៀបរាប់យូរ ដុកទ័រគីម ក៏រូតរះទាញកាបូប ទូរស័ព្ទរត់ចេញទៅយ៉ាងលឿន មិនខ្វល់ពីអ្វីទាំងអស់ អ្វីដែលគេខ្វល់ពេលនេះ គឺមនុស្សម្នាក់ដែលកំពុងស្រែកឈឺនៅឯផ្ទះឯណោះ។

@ផ្ទះត្រកូលផាក

« ស៊ុងហ៊ុន! ផាក ស៊ុងហ៊ុន!! លោក- » គាំង! គាំងស្តូកតែម្តង! ស៊ូនូ រត់ចូលមកយ៉ាងត្រហេបត្រហប ព្រោះចិត្តបារម្ភ នាយតូចស្ទើរតែស្រែកយំ តែពេលចូលមកដល់ក្នុង បែរជាឃើញគេអង្គុយលើសាឡុងលើកជើងដាក់លើតុ ញ៉ាំទំពាំងបាយជូរយ៉ាងប្រងើយ!

« ដុកទ័រគីម? »

ផាច់** មួយកំផ្លៀង វាត់ទៅលើផ្ទៃមុខស្អាតមួយទំហឹង ស៊ូនូ ខឹងស្ទើរញ័រខ្លួន ហេតុអីគេលេងឆ្កួតៗបែបនេះ? មានដឹងឬអត់ថាគេបារម្ភស្ទើរដាច់ខ្យល់? ចង់អោយគេបារម្ភស្លាប់មុនព្យាបាលគេជាហេស៎?

« ហ្ហឹក! លោកឯងលេងស្អីឆ្កួតៗចឹងហាស៎!! ហ្ហឺៗ..... » ទះគេហើយអង្គុយយំខ្លួនឯង។ ស៊ុងហ៊ុន ស៉ីមួយកំផ្លៀងហើយបែរជាញញឹម វាឈឺដែរ តែគេអស់សំណើចនឹងក្មេងនេះជាង បារម្ភពីគេដល់យំខ្លួនឯង ប្រហែលស្រឡាញ់គេហើយ 😩

« យំធ្វើអី? ឯងទះខ្ញុំហើយ យំអញ្ចឹងហេស៎? ចង់គេចបញ្ហាមែនទេ!! »

« មកពីលោកឯងកុហកខ្ញុំ! អ្ហឹកៗ »

« មិនបានកុហកទេ! គឺឈឺពិតមែន! ឈឺបេះដូងនេះ..... » មិននិយាយតែមាត់ នាយសង្ហារក៏ចាប់ដៃលោកគ្រូពេទ្យតូច អោយស្ទាបស្ទង់បេះដូងរបស់គេ។

ផាច់*

« លេងស្អីឆ្កួតៗ! » ស៊ូនូ លើកដៃទះទ្រូងគេផាច់ ព្រោះខ្នាញ់ពេក អាប៉ិនេះសង្ស័យឆ្កួតចិត្តមែនទែនហើយ!

« ក៏ព្រោះគ្មានដុកទ័រនៅជិត! » កម្លោះតូច សម្លក់គេខ្វាច់ ហើយក៏ងើបចេញពីសាឡុងឈរច្រត់ចង្កេះមើលមុខគេម្តង។

« លេបថ្នាំឬនៅ? »

« នៅ » គេឆ្លើយតែមួយម៉ាត់ ទើបស៊ូនូ ដើរចេញទៅរៀបចំកម្តៅអាហារនិងយកថ្នាំអោយគេ។ ពេលនេះ មិនត្រឹមតែជាគ្រូពេទ្យទេ គេត្រូវធ្វើជាម៉ែដោះសម្រាប់នាយម្នាក់នេះទៀត!

« ឆាប់មកញ៉ាំមក! ប្រយ័ត្នហួសម៉ោងលេបថ្នាំ! » ស៊ុងហ៊ុន គប់តេឡេទូរទស្សន៍ចោល ក្រោកទៅញ៉ាំអាហារតាមបញ្ជាដូចកូនក្មេងស្តាប់បង្គាប់ម្តាយ។

« ទៅណា? » អោយតែដល់ម៉ោងបាយ ស៊ូនូ ចេះតែដើរចេញមិនព្រមញ៉ាំជាមួយគេតាមសម្រួលទេ ស្អប់ខ្ពើមគេឬយ៉ាងមិច?

« ទៅនិយាយទូរស័ព្ទ! »

« និយាយទីនេះហើយ! »

« អាឡូ លោកដុកទ័រឆយ? »

< ដុកទ័រគីម? មានការអ្វីមែនទេ? លឺពេទ្យសានប្រាប់ថា ដុកទ័រគីមប្រញ៉ាប់ទៅផ្ទះមុននោះ? មានបញ្ហាអ្វីឬអត់? >

« អ៎បាទ! គឺមានបញ្ហាតិចតួច សុំអភ័យទោសផងណា៎ ដុកទ័រឆយ....ថ្ងៃក្រោយខ្ញុំនឹងធ្វើការសងវិញ » ស៊ូនូ ពោលឡើងទាំងរអៀសចិត្ត ចូលថ្ងៃដំបូងផង បែរជាធ្វើការបានតែកន្លះថ្ងៃ

< អូ៎...មិនអីទេ! ដុកទ័រគីមហត់មួយព្រឹកហើយ សម្រាកចុះ កុំខ្លាចចិត្តអី.... ខ្ញុំខ្លាចតែដុកទ័រឈឺម្នាក់ទៀត នោះរិតតែពិបាកហើយ.... > 

« បាទ អញ្ចឹងប៉ុន្នឹងសិនចុះ! អរគុណច្រើនណាស់ ដុកទ័រឆយ! »

តឺតៗ ស៊ូនូ ទម្លាក់ទូរស័ព្ទចុះ មុននឹងចាប់ផ្តើមញ៉ាំអាហារជាមួយនឹងស៊ុងហ៊ុន ប៉ុន្តែទឹកមុខស៊ុងហ៊ុនដូចមិនអំណោយផលសោះ មុខគេក្រញ៉ូវ ដួសកញ្ឆក់ៗដូចប្រក្រៀវកាច់។

« លោកកើតអីនឹង? »

« ..... » នាយមិនឆ្លើយ បន្តញ៉ាំដោយទឹកមុខគេចាប់បង្ខំ។ ពេលញ៉ាំរួចក៏កញ្ឆក់ថ្នាំលេប ផឹកទឹកក្អឹកៗ រួចក៏ដើរឡើងទៅបន្ទប់បាត់។ ដុកទ័រ តូច សម្លឹងមើលទៅគេទាំងមិនយល់ អារម្មណ៍របស់គេប្តូរលឿនជាងម៉ីសស៉ីលទៀត!!

@បន្ទប់ស៊ុងហ៊ុន

តុកៗ

ក្រាក/ក្រឹប ស៊ូនូ គោះទ្វាផ្តល់ជាសញ្ញាមុននឹងបើកទ្វាចូលទៅហើយក៏បិទវិញកុំអោយគេថាអត់របៀប។ នាយតូចសែនហួសចិត្ត កាលបើចូលមកដល់ឃើញគេដេកស្តាប់កាសលើពូកធ្វើមិនដឹង មិនខ្វល់នឹងវត្តមានខ្លួនអីបន្តិច។

« ប្រាប់ថា ខោអាវស្លៀកហើយទុកក្នុងកន្រ្តក! លោកមិនស្តាប់ខ្ញុំនិយាយទេហេស៎!? » សម្រែកញ៉ែតៗរបស់ដុកទ័រគីម លាន់លឺខ្ទររំពង ព្រោះបន្ទប់ដែលទើបរៀបចំហើយម្សិលមិញ ចាប់ផ្តើមរញ៉េរញ៉ៃម្តងទៀត ប៉ុន្តែអ្នកបង្ករហេតុនៅតែមិនខ្វល់ដដែល។

« ផាក ស៊ុងហ៊ុន!!!!! »

« ស្រែកអីស្រែកម៉្លេះ? បើឃើញទើសហើយ យកទុកអោយផងទៅ! » នាយសង្ហារដោះកាសចេញថាអោយគេវិញ ការពិតទៅគេមិនបានស្តាប់ចម្រៀងស្អីទេ គ្រាន់តែសម្តែងធ្វើពាក់ប៉ុណ្ណោះ។

« ហ៉ើយ! បើនៅតែបែបនេះ ពេលខ្ញុំមិននៅ លោកប្រុងធ្វើបែបណា៎ហាស៎!? » ស៊ូនូ ភ្លាត់មាត់ទាំងភ្លេចខ្លួន ប៉ុន្តែវាគឺជារឿងពិត! គេមិនមែននៅជាមួយស៊ុងហ៊ុនរហូតនោះទេ ដល់ពេលវេលាសមស្របណាមួយគេនឹងចាកចេញ.....

« .... » ស៊ុងហ៊ុន ស្ងាត់។ គេមិនដែលគិតពីរឿងអស់នេះទេ ហើយក៏មិនចង់គិត! គេគ្មានថ្ងៃគិតរឿងអស់នោះជាដាច់ខាត!។

« លោកខឹងខ្ញុំរឿងអី? ហេតុអីមិននិយាយរកខ្ញុំ? »

« ធ្វើអីដឹងខ្លួនឯងហើយ! »

« ហាស៎? » នាយតូចចង់តែបោកក្បាលអោយស្លាប់ទេតែម៉ាកៗនេះអី! និយាយធ្វើដូចគេនៅក្នុងចិត្តខ្លួនឯង!

« ទៅនិយាយជាមួយដុកទ័រឆយ របស់ឯងទៅ! កុំមកនិយាយជាមួយយើង! » ការពិតដែលគេងក់ងរ គឺដោយសាររឿងនេះឯង! តែដូចអត់ត្រូវជាអ្វីនឹងគ្នាផង? សាច់កាតអីត្រូវខឹងគ្នានៀក៎?

« ខ្ញុំចេញមុនម៉ោង ទើបត្រូវ Call ទៅសុំគេយល់ដែរទេ? »

« ចេញទៅ! »

« យ៉ា!! លោកឯងដេញខ្ញុំផងហេស៎!? » ស៊ូនូ ច្រត់ចង្កេះស្រែកអោយគេ ដែលគេហ៊ានហាមាត់ដេញខ្លួនបែបនេះ។

« ឬឯងចង់ដេកជាមួយយើង? »

« ឆឹស! បើចង់ដេញក៏ថាមក! ខ្ញុំទៅក៏បាន!! »

ផឹប* ផឹប* មុននឹងចេញទៅ នាយតូចក៏មិនភ្លេចទាញខ្នើយសំពងក្បាលគេពីរបីខ្នើយដែរ ហើយក៏រត់ចេញទៅយ៉ាងលឿន ជៀសវៀងគេវៃវិញ។

To be continue....

យកប៉ុន្នឹងសិនបានអៃ ចាំស្អែកចាំយកបញ្ចប់😔 post ច្រើនខ្លាចអត់នាក់អាន ☹️

Continue Reading

You'll Also Like

4.7K 681 18
"ខ្ញុំមិនចូលចិត្តមុខលោកឯងទេ ចេញពីមុខខ្ញុំទៅ" "ខ្ញុំនឹងទៅពេលដល់ម៉ោងសម្រាកអ្នកប្រុសកុំបារម្ភអី" "ហឺុយយ ម៉េចក៏លោកពិបាកនិយាយគ្នាបែបនេះ?" "ចឹងអ្នកប្រុសកុំ...
2.5K 142 4
ប្រជុំដោយរឿងខ្នាតខ្លីៗ ចម្រុះគ្រប់គូរ គ្រប់រសជាតិ
17.9K 1.8K 30
គ្រប់យ៉ាងព្រោះតែពាក្យថាស្រឡាញ់ ទេីបធ្វេីឲមនុស្សហ៊ានធ្វេីគ្រប់យ៉ាង !!! "បងនៅស្រឡាញ់ ខ្ញុំ អត់ ??? " អត់ទេ សូម្បីគិត "បានបេីលោកនិយាយចឹងហេីយ ខ្ញុំ...
2.3K 144 6
តើរវាងពួគបងតើអូនជ្រើសយកមួយណា???🥺🤨