MR BADBOY // j.jk x k.th

By JTaekie

172K 11.4K 309

"កូនបំណុល និង កម្មសិទ្ធិ" Contents warning: mpreg, smut, abusive, violent, kidnapping and more...and if you a... More

introduction
Chapter 1: ម្ចាស់បំណុល
Chapter 2: កុំធ្វើបាបកូនប្រុសខ្ញុំអី
Chapter 3: ប្រគល់កូនប្រុសអ្នកស្រីមកឲ្យខ្ញុំ
Chapter 4: រត់ទៅបើគិតថាអាចរត់រួច!
Chapter 5: ហេតុអីយំ ?
Chapter 6: ខ្ញុំចង់ទៅរកអ្នកម៉ាក់!
Chapter 7: ខ្ញុំ...ខ្ញុំសុំទោស!
Chapter 8: កូនបំណុល និង កម្មសិទ្ធិ
Chapter 9: វា...វាគឺជាកំហុសរបស់ខ្ញុំ
Chapter 10: ស្លូតៗបែបនេះយើងចូលចិត្ត
Chapter 11: my innocent baby boy
Chapter 12: childhood crush
Chapter 13: គាត់អរគុណខ្ញុំ?
Chapter 14: my kitten, my good boy ⚠️
Chapter 15: ឯងចង់ទៅផ្ទះវិញទេ?
Chapter 16: គាត់គួរឲ្យស្រលាញ់ណាស់
Chapter 17: ចុះទម្រាំតែស្រាតទៀតនោះ?
Chapter 18: យ៉ាងម៉េចដែរពេញចិត្តទេ?
Chapter 19: យើងចង់រំលោភឯងខ្លាំងណាស់
Chapter 20: ខ្ញុំខ្លាចហើយកុំសម្លាប់ខ្ញុំអី
Chapter 21: Laura?
Chapter 22: បញ្ឈប់ការងារគេចុះ
Chapter 23: អាត្មានិយម
Chapter 24: មុខមាត់គួរឲ្យចង់គយគន់
Chapter 25: យើងនឹកឯងខ្លាំងណាស់ kitten!
Chapter 26: មិនដែលស្គាល់សូម្បីតែឈ្មោះ
Chapter 27: អនាគតប៉ាម៉ាក់ក្មេក
Chapter 28: សម្ពាធមួយដ៏ធំ
Chapter 29: that blonde haired boy
Chapter 30: លើកលែងតែម្នាក់ប៉ុណ្ណោះ
Chapter 31: នឹកណាស់ដឹងទេ?
Chapter 32: លោកម្ចាស់ញញឹមដាក់ខ្ញុំ?
Chapter 33: សុំថើបត្រង់នេះបានទេ?
Chapter 34: លើកដំបូង 🔞
Chapter 35: kitten ជារបស់បង
Chapter 36: គាត់មិនបានស្រលាញ់ខ្ញុំទេ
Chatper 37: ឬមួយក៏យើងស្រលាញ់គេ?
Chpater 38: ចង់ញ៊ាំ lollipop ទេ?
Chatper 39: អូនស្រលាញ់លោកម្ចាស់🔞
Chapter 40: kitten! Baby! អូនសម្លាញ់
Chapter 41: បងយកឲ្យបានទាំងអស់
Chapter 42: អូនស្អាតខ្លាំងណាស់
Chapter 43: អូនស្រវឹងហើយ Tae
Chapter 44: មីង! ខ្ញុំ...ខ្ញុំចង់ក្អួត
Chapter 45: វាមិនអាចទៅរួចទេ
Chatper 47: គេជាកូនរបស់ពួកយើង
Chapter 48: សុំទោសប្រពន្ធយើងភ្លាម!
Chapter 49: សុំទោស
Chapter 50: កូនក្មេងរបស់បង
Chapter 51: ដៃបងកើតអី?
Chapter 52: បងរស់ខ្វះអូនមិនបានទេ
Chatper 53: វាជាយប់របស់ពួកយើង 🔞
Chapter 54: បងចង់ចាញ់កូនជំនួសអូន
Chapter 55: សុបិន្តអាក្រក់
Chapter 56: Happy Valentine's day
Chapter 57: ភ្នាល់គ្នាពីឥឡូវទេ?
Chapter 58: គ្រប់យ៉ាងនឹងមិនអីនោះទេ!
Chapter 59: ខ្ញុំត្រូវតែរឹងមាំដើម្បីកូន
Chapter 60: គ្រប់យ៉ាងនឹងត្រូវបានបកស្រាយ
Chapter 61: ហេតុអីនាងត្រឡប់មកវិញ?
Chapter 62: ម្ចាស់តាចង់ជួបមុខអូន
Chapter 63: មានចៅទួតឲ្យយើងទៀតផង?
Chapter 64: FIRST BORN CHILD
Chapter 65: ពិធីរៀបអាពាហ៍ពិពាហ៍
Chapter 66: My bride
Chapter 67: ជាប្អូនស្រីឬក៏ជាមនុស្សពិសេស?
Chapter 68: អូនមិនខុសពីកូនក្មេងទេ
Chapter 69: ពួកយើងជិះសេះតាមរកទៅ
Chapter 70: បងចង់ថ្នាក់ថ្នមអូន 🔞
Chapter 71: យើងនឹងស្រលាញ់គ្នារហូតទៅ
Chapter 72: ពូកែរំអ៊ួយដូចអូនខ្លាំងណាស់
Chapter 73: hyunhee ចេញមកតាមណា
Chapter 74: អ្នកស្នងតំណែង

Chapter 46: នរណាធ្វើបាបអូន?

2.2K 189 8
By JTaekie

ចូលដល់ព្រឹកថ្ងៃថ្មី Taehyung ក្រោកពីគេងឡើងមុនគេមុននឹងរំកិលខ្លួនយឺតៗខិតចេញពីរង្វង់ដៃរបស់រាងក្រាសដែលបានគេងឱបគេពេញមួយយប់កាលពីយប់មិញនេះដើម្បីចេញទៅងូតទឹកសម្អាតខ្លួននិងរៀបចំចេញទៅសាលារៀនដូចរាល់ដង។

បន្ទាប់ពីចំណាយពេលវេលារៀបចំខ្លួនហើយរួចរាល់ ពេលដែលចេញមកវិញ Jungkook ក៏ភ្ញាក់ពីគេងមកល្មមចំពេលដែល Taehyung រៀបចំរបស់របរទៅសាលា។

« ចាំបងជូនទៅសាលា »

« មិនអីទេលោកម្ចាស់សម្រាកទៅចាំអូនឲ្យ Juyeon hyung ជូនទៅក៏បានដែរណា! »

« ចាំទីនេះសិនហើយបងទៅរៀបចំខ្លួនសិន » មិននិយាយច្រើន Jungkook ក៏ក្រោកចេញពីពូករួចបោះជំហានចាកចេញពីបន្ទប់របស់រាងតូចទៅកាន់បន្ទប់របស់នាយដើម្បីរៀបចំខ្លួនជូន Taehyung ទៅសាលារបស់គេ។

មួយសន្ទុះក្រោយមកអ្វីៗគ្រប់យ៉ាងក៏ហើយរួចរាល់ទើបអ្នកទាំងពីរក៏បានចុះមកខាងក្រោមជាមួយគ្នាដើម្បីញ៊ាំអាហារពេលព្រឹកមុនពេលចេញទៅក្រៅ។

Jungkook ចូលអង្គុយកន្លែងរបស់នាយឯ Taehyung ក៏ចូលទៅអង្គុយក្បែរចំហៀងដៃស្ដាំរបស់រាងក្រាសអមជាមួយ Minho និង hyunjin អង្គុយជាប់ដៃឆ្វេងរបស់ Jungkook បន្តិចក្រោយមកទើបមីង Yun និងអ្នកបម្រើក៏នាំគ្នារៀបចំដួសអាហារពេលព្រឹកសម្រាប់ពួកគេ។

ក្រោយចំណាយពេលវេលាញ៊ាំអាហាររួចរាល់ហើយគ្រប់គ្នាក៏ចេញដំណើរទៅធ្វើការរៀងខ្លួនប៉ុន្តែ Jungkook ត្រូវជូនរាងតូចទៅកាន់សាលារបស់គេជាមុនសិនទើបនាយទៅក្រុមហ៊ុនតាមក្រោយ។

***

ឡានទំនើបពណ៌ខ្មៅផ្លាកឈ្មោះរបស់ត្រកូល Jeon ដែលបើកបរដោយ Jungkook ក៏បានមកដល់ខាងមុខសាលារបស់ Taehyung ទើបនាយបញ្ឈប់ម៉ាស៊ីនរួចងាកទៅរករាងល្អិតដែលកំពុងតែដោះខ្សែរក្រវ៉ាត់ការពារសុវត្ថិភាពចេញ។

« ចេញពីរៀនចាំបងមកទទួលអូន ជុប៎! ខំរៀនណា » Jungkook ឱនទៅថើបបបូរមាត់របស់រាងតូចមួយខ្សឺតមុននឹងរាងតូចក៏លោរមុខទៅថើបថ្ពាល់របស់នាយមួយខ្សឺតវិញទើបគេក៏បើកទ្វារឡានចុះចេញទៅ។

ក្រោយពី Taehyung ចូលក្នុងសាលាផុតកន្ទុយភ្នែករបស់នាយហើយ Jungkook ក៏បញ្ឆេះម៉ាស៊ីនឡានរួចបើកបរចាកចេញពីសាលាឆ្ពោះទៅរកក្រុមហ៊ុន។

Taehyung បោះជំហានចូលមកកាន់បន្ទប់រៀនតាមមុខវិជ្ជាថ្ងៃនេះគឺជាថ្នាក់ភាសាអង់គ្លេសហើយគេក៏មានម៉ោងរៀនជាមួយ Jeonghan ផងដែរ។

« Taehyungie! » សម្លេងតូចច្រមិចដែល Taehyung ចាំច្បាស់ជាងគេបានបន្លឺឡើង វាគឺជាសម្លេងរបស់ Jeonghan ដែលបានស្រែកហៅគេមុននេះពេលដែល Taehyung ដើរចូលមកដល់ខាងក្នុងថ្នាក់។

« ឯងមកយូរហើយហេស៎? » Taehyung ចូលទៅដាក់គូទអង្គុយក្នុងតុក្បែរមិត្តរបស់គេ។

« មកមុនឯងមួយសន្ទុះដែរហើយ! ប៉ុន្តែថ្ងៃនេះឯងកើតអី? ទឹកមុខដូចជាស្លេកជាងរាល់ដង » Jeonghan សង្កេតឃើញទឹកមុខរបស់ Taehyung ដែលស្លេកស្លាំងខុសពីធម្មតា ដោយក្ដីបារម្ភចំពោះមិត្ត Jeonghan ក៏ខិតកៅអីចូលទៅជិត Taehyung ដើម្បីត្រួតពិនិត្យពីអាការៈរបស់គេឲ្យបានច្បាស់។

« គ្មានអីទេយើងគ្រាន់តែឈឺក្បាលបន្តិចបន្តួចប៉ុន្នឹង » Taehyung ព្យាយាមញញឹមឲ្យមានទឹកមុខស្រស់ស្រាយដើម្បីកុំឲ្យ Jeonghan បារម្ភពីគេខ្លាំងពេក ប៉ុន្តែធាតុពិតវិញគេឈឺក្បាលស្ទើរផ្ទុះទៅហើយបើនិយាយពីរឿងចង់ក្អួតសឹងតែទប់មិនចង់ជាប់។

« កើតអីប្រាប់យើងណា! » ពួកគេទាំងពីរក៏បញ្ចប់ការសន្ទនាបន្ទាប់ពីលោកគ្រូមុខវិជ្ជាភាសាអង់គ្លេសដើរចូលមក។

***

ម៉ោងសិក្សាពីរម៉ោងដំបូងក៏បានបញ្ចប់ទៅយ៉ាងរលូន។ Taehyung និង Jeonghan ក៏បាននាំគ្នាមកអង្គុយលេងក្នុងហាងកាហ្វេនៅក្នុងសកលរបស់ពួកគេដើម្បីរង់ចាំចូលដល់ម៉ោងសិក្សាថ្មី។

« នេះសូកូឡាក្រឡុករបស់ Taehyungie » Jeonghan យកកែវសូកូឡាក្រឡុកដែលគេបាន order មុននេះយកទៅដាក់ពីមុខរបស់ Taehyung។

« អរគុណ hannie »

« សួស្ដី! សុំចូលរួមអង្គុយផងបានទេ? » អ្នកកម្លោះ Younghoon ដែលជាសមាជិករួមក្រុមស្រាវជ្រាវជាមួយពួកគេទាំងពីរកាលពីលើកមុនក៏ដើរចូលមក

« អឹម...មានអីអង្គុយមក » Taehyung ញញឹមស្រាលដាក់នាយរួចក៏ខិតចេញបន្តិចដើម្បីឲ្យ Younghoon អង្គុយជាមួយព្រោះគិតថារាប់អានគ្នាជាមិត្តមិនប្រកាន់ច្រើនទើបគេឲ្យអង្គុយជាមួយ។

« Yurin! នោះជា Younghoon oppa តើ! » នារីម្នាក់ក៏បានកេះហៅមិត្តរបស់ខ្លួនឲ្យងាកទៅសម្លឹងមើល Younghoon ដែលកំពុងអង្គុយនិយាយគ្នាលេងជាមួយក្មេងប្រុសពីរនាក់ទាំងសើចឡើងកក្អឹកតែម្ដងមើលទៅដូចជាស្និតស្នាលនឹងគ្នាដល់ហើយ។

« គាត់ស្គាល់គ្នាជាមួយពួកវាតាំងពីពេលណា? » Yurin ក៏ចាកចេញពីកន្លែង order កាហ្វេភ្លាមៗស្ទុះចូលទៅរក Younghoon ដែលកំពុងនិយាយលេងស្និតស្នាលជាមួយ Taehyung ។

« ម៉ោងក្រោយ Tae ចូលថ្នាក់ណា? » Younghoon

« គឺខ្ញុំមានមុខវិជ្ជា- » មិនទាន់បានបញ្ចប់សម្ដីផង Taehyung ក៏ត្រូវនរណាម្នាក់ចាប់កដៃរបស់គេទាញកញ្ឆក់ឲ្យក្រោកចេញពីកន្លែងអង្គុយក្បែរ Younghoon ធ្វើឲ្យនាយតូចត្រដាបត្រដួសបិះនឹងដួលទៅហើយ។

« នាងធ្វើស្អីហ្នឹង? លែងមិត្តរបស់យើងភ្លាម » Jeonghan គ្រាន់តែឃើញបែបនេះភ្លាមគេក៏ស្ទុះក្រោកឈរនិយាយខ្លាំងៗនិងសួរទៅកាន់ Yurin ដែលជាអ្នកទាញកដៃរបស់ Taehyung កញ្ឆក់ចេញពីតុ។

« សួរមិត្តរបស់ឯងទៅមិនស្គាល់អ្វីថាជារបស់អ្នកដទៃទេហេស៎? » Yurin ច្របាច់កដៃរបស់ Taehyung ធ្វើឲ្យនាយល្អិតរមិចរមួលកដៃចង់ប្រឡេះចេញពីដៃរបស់ Yurin ចង់ស្រែកថាឈឺក៏ស្រែកមិនចេញព្រោះគេកំពុងតែមិនស្រួលខ្លួនស្រាប់គេគ្មានកម្លាំងឯណាទៅរើបម្រាស់ជាមួយមនុស្សស្រីកម្លាំងបិសាចដូចជា Yurin នៅក្នុងស្ថានភាពបែបនេះនោះទេ។

« Kang Yurin! លែងដៃរបស់គេភ្លាមទៅ » Younghoon ក្រោកឈរឡើងនិងនិយាយសង្កត់ជើងធ្មេញដាក់ Yurin

« បងការពារវា? »

« នាងគ្មានសិទ្ធិស្អីទៅធ្វើបែបនេះដាក់ Tae ទេ! ពួកយើងបែកគ្នារួចហើយដូច្នេះឆាប់ចេញទៅ »

« តាមពិតបងបែកពីអូនក៏ព្រោះតែបងចង់បានវាមកធ្វើជារបស់លេងថ្មីរបស់បងមែនទេ? » Yurin ក៏ស្រែកទៅកាន់ Younghoon វិញធ្វើឲ្យផ្អើលគ្រប់គ្នានៅក្នុងហាងកាហ្វេ។

« នាងនិយាយឆ្កួតស្អីហ្នឹង? » Taehyung សម្លឹងមុខ Yurin និងបោះសំណួរសួរទៅកាន់នាងដោយភាពក្លាហាន។ នរណាទៅទ្រាំនឹងពាក្យសម្ដីរបស់នាងបានទៅ? មនុស្សគ្រាន់តែរាប់អានគ្នាជាមិត្តក៏ខុសដែរហេស៎? គិតថាគេចង់បានរបស់នាងណាស់មែនទេ? របស់គេមានដូចតែគ្នាតើ គ្រាន់តែគេមិននិយាយអ្វីអួតអាងប៉ុណ្ណោះ។

ផាច់៚

« សម្ដីថ្លើមធំ! ឯងស្គាល់ថាប៉ារបស់យើងជានរណាដែរទេ? » Yurin ស្រាប់តែលើកដៃទះកំផ្លៀង Taehyung លាន់សូររំពងផ្អើលហាងកាហ្វេធ្វើឲ្យគ្រប់គ្នាដែលនៅទីនេះនាំគ្នាបើកភ្នែកធំៗ។

« Kang Yurin » Younghoon ក៏ស្រែកដាក់នាងទាំងកំហឹងឆេះឆួលឡើងមកភ្លាមៗ

« Tae! » Jeonghan ចូលទៅចាប់ទាញ Taehyung ចេញពីនាងឲ្យមកឈរពីក្រោយខ្នងរបស់គេទាំងខឹងឆាប់ឆួលក្នុងទ្រូងតែគេក៏មិនអាចធ្វើអ្វីទៅលើនាងបានដែរ។

« នាងឆ្កួតហើយ » Younghoon

« បងហ្នឹងហើយឆ្កួតនោះ បងគិតថាអូននឹងដោះលែងបងទៅស្រួលៗមែនទេ Kim Younghoon? »

« នាងចាំមើលទៅថានាងនឹងទទួលបានលិទ្ធផលបែបណាដែលនាងហ៊ានលើកដៃទះកំផ្លៀងមិត្តរបស់យើង » Jeonghan ចេញមុខការពារមិត្តរបស់គេនិងបានបោះពាក្យសម្ដីគំរាមទៅកាន់នាងរួចមុននឹងអូស Taehyung ចាកចេញពីហាងកាហ្វេមួយនេះ។

« នាងមកនេះ » Younghoon ចូលទៅអូសដៃ Yurin ចាកចេញពីហាងកាហ្វេដើម្បីទៅនិយាយគ្នាកន្លែងផ្សេងដែលមិនធ្វើឲ្យផ្អើលដល់អ្នកដទៃ។

***

« ឯងឈឺខ្លាំងទេ? » Jeonghan អូស Taehyung មកអង្គុុយបង់នៅខាងក្រោយអគារសាលា រួចគេក៏លើកដៃទៅស្ទាបថ្ពាល់របស់ Taehyung ស្រាលៗដែលត្រូវ Yurin ទះឡើងចេញស្នាមក្រហមៗ។

« យើងធ្វើអីខុសហេតុអីក៏នាងទះកំផ្លៀងយើង? » Taehyung ខ្សឹកខ្សួលយំអណ្តើតអណ្តក់ព្រោះមិនដឹងខ្លួនឯងខុសអីសុខៗក៏មានគេមកទះកំផ្លៀង។

« មនុស្សអាងអំណាចគឺបែបនេះហើយនាងអាងឱពុករបស់នាងជាអ្នកធំ ដូច្នេះពួកយើងគ្មានសិទ្ធិអីទៅតបតនឹងនាងវិញទេណាមួយពួកយើងក៏ជាមនុស្សប្រុសបើលើកដៃទៅតបតនឹងមនុស្សស្រីវិញក៏មិនកើតដែរ ហើយកំហុសគឺមកពីយើងបើយើងដឹងថានាយ Younghoon ម្នាក់នោះមានមិត្តស្រីយើងនឹងមិនឲ្យគេមកចូលរួមអង្គុយជាមួយពួកយើងទេ សូមទោសណាដែលយើងការពារឯងមិនបាន » Jeonghan លើកដៃអង្អែលថ្ពាល់មិត្តស្រាលៗរួចយកមេដៃទៅវាសជូតទឹកភ្នែករបស់ Taehyung ដែលកំពុងស្រក់តក់ៗចេញទាំងគ្មានសម្លេងយំ។

« ឯងមិនបានខុសទេ hannie យើងជាអ្នកអនុញ្ញាតឲ្យគេអង្គុយដោយខ្លួនឯង » Taehyung ងើបមុខទៅសម្លឹង Jeonghan ទាំងទឹកភ្នែកដាបជាប់ផែនថ្ពាល់ទាំងសងខាង។

« ចាំមើលនាងនឹងបានដឹង! យើងនឹងទៅប្រាប់លោក Jeon! »

« កុំអី...កុំប្រាប់គាត់អីណា » Taehyung ទាញដៃ Jeonghan ទាំងសងខាងយកមកកាន់និងក្រវីក្បាលបញ្ជាក់មិនឲ្យគេយករឿងនេះទៅប្រាប់ Jungkook ឡើយមិនអញ្ចឹងទេរឿងនឹងកាន់តែធំនិងវែងឆ្ងាយមិនខាន។

« ហេតុអី- »

« យើងមិនចង់ឲ្យមានរឿងវែងឆ្ងាយជាមួយនឹងនាងទេហើយយើងក៏មិនចង់ឲ្យគាត់ត្រូវមកឈឺក្បាលដោយសារតែរឿងរបស់យើងដែរ » Taehyung

« អឹម...ក៏បាន » Jeonghan ចូលទៅឱបមិត្តរបស់ខ្លួនដើម្បីលួងលោមគេឲ្យបានធូរស្រាល។

« Jeonghan! ជូនយើងទៅផ្ទះអ្នកម៉ាក់របស់យើងបន្តិចបានទេ? យើងមិនចង់នៅទីនេះ » Taehyung លែង Jeonghan ចេញពីការឱបនិងពឹងឲ្យអ្នកជាមិត្តជូនខ្លួនទៅរកផ្ទះអ្នកជាម្ដាយ។

« បានៗ...ឯងចាំទីនេះហើយណាយើងទៅរៀបចំកាតាបរបស់ពួកយើងសិន » Jeonghan ក៏ក្រោកចេញទៅយកកាតាបរបស់ពួកគេនៅឯថ្នាក់ម៉ោងសិក្សាថ្មីដែលត្រៀមនឹងចូល តែបើរឿងអញ្ចឹងកើតឡើងធ្វើឲ្យគេខ្មាស់គេសឹងតែមួយសាលាទៅហើយឲ្យគេទៅចូលរៀនតបានយ៉ាងម៉េចទៅ?

មួយសន្ទុះក្រោយ Jeonghan ក៏ត្រឡប់មកវិញទើបពួកគេទាំងពីរនាំគ្នាដើរចេញពីសាលាឆ្ពោះទៅរកផ្ទះរបស់ Taehyung ដែលនៅមិនឆ្ងាយប៉ុន្មានឡើយ។

***

« ប៉ុន្នឹងចុះ! អរគុណដែលផ្ដល់ដំណឹង » Jungkook ដាក់ទូរស័ព្ទដែលមានគេទាក់ទងមកមុននេះចុះ មុននឹងសម្លឹងអេក្រង់កំព្យូទ័របន្តិចទើបក្រោកចេញពីតុធ្វើការធ្វើដំណើរឆ្ពោះទៅរកជណ្ដើរយន្តប្រអប់។

មកដល់ជាន់ខាងក្រោមនាយក៏បោះជំហានទៅរកច្រកចេញតែក៏ត្រូវបង្អាក់ដំណើរពេល hyunjin ដើរចូលមករកនាយដូចជាមានរឿងអ្វីសំខាន់ចង់ប្រាប់។

« hyung ទៅណា? »

« ឯងមានការអី? »

« ជ្រុលជាមកទៅហើយចូល office ទទួលភ្ញៀវបន្តិចទៅខ្ញុំមានរឿងត្រូវប្រាប់ hyung » ដោយគិតថា hyunjin ដូចជាមានរឿងអ្វីដែលសំខាន់ចង់ប្រាប់ខ្លួនទើប Jungkook ក៏បកចូលទៅកាន់ office ទទួលភ្ញៀវវិញជាមួយនឹងប្អូនរបស់នាយ។

***

ទីបំផុតកម្លោះតូចទាំងពីរក៏បានធ្វើដំណើរថ្មើជើងដើរមកដល់ផ្ទះអ្នកម៉ាក់របស់ Taehyung ។ Taehyung ដើរទៅឈរពីមុខទ្វារផ្ទះមុននឹងលើកខ្នងដៃគោះទ្វារ បន្តិចក្រោយមកទើបអ្នកស្រី Kim ចេញមកបើកទ្វារទាំងភ្ញាក់ផ្អើលព្រោះឃើញកូនប្រុសតែមួយគ្រាប់ឈរនៅចំពោះមុខទាំងទឹកមុខស្លេកស្លាំង ហើយថែមទាំងមានស្នាមក្រហមនៅលើថ្ពាល់ខាងស្ដាំរបស់គេទៀតផង ឯភ្នែកទាំងគូក៏ហើមដូចជាទើបតែយំហើយអញ្ចឹង។

« Taehyung! នេះកូនកើតអី? នរណាជូនកូនមក » អ្នកស្រី kim អើតមើលតាមទ្វារក៏ឃើញថា Jeonghan ជាមិត្តតែម្នាក់របស់កូនប្រុសបានជូនគេមកទីនេះទាំងទឹកមុខម្នាក់ៗក្រៀមស្វិតដូចជួបបញ្ហា។

« ចូលសិនមកកូន » អ្នកស្រី kim នាំ Taehyung និង Jeonghan មកអង្គុយលេងខាងក្នុងរួចទាញទ្វារបិទវិញនិងដើរទៅផ្ទះបាយយកទឹកឲ្យពួកគេ។ បន្តិចក្រោយមកអ្នកស្រី kim ក៏លើកទឹកមកឲ្យពួកគេនិងដាក់ខ្លួនអង្គុយលើសាឡុងក្បែរ Taehyung ។

« នេះពួកកូនចេញពីរៀនហើយហេស៎? » ដោយឃើញពួកគេស្លៀកពាក់ឯកសណ្ឋានសាលាទើបអ្នកស្រី kim ក៏សួរឡើង

« មិនមែនទេគឺ- » Jeonghan មិនទាន់និយាយចប់ផងក៏ត្រូវផ្អាកសម្ដីដោយ Taehyung និយាយកាត់

« អ្នកម៉ាក់កូនមានរឿងចង់ប្រាប់អ្នកម៉ាក់! Hannie ក៏ដូចគ្នាយើងមិនចង់លាក់បាំងទៀតទេ »

« កូនមានរឿងអី? » អ្នកស្រី kim សម្លឹងមុខកូនប្រុសទាំងក្ដីបារម្ភនិងការចង់ដឹងឯ Jeonghan ក៏ជ្រួញចិញ្ចើមចូលគ្នាតែគេមិនទាន់និយាយអ្វីនោះទេគឺគេកំពុងតែរង់ចាំស្ដាប់ពីអ្វីដែល Taehyung ចង់និយាយប្រាប់គេនិងអ្នកស្រី kim ។

« គឺខ្ញុំ...ខ្ញុំមានកូន! » គ្រាន់តែឮបែបនេះភ្លាមទាំងអ្នកស្រី kim និង Jeonghan ក៏ចំហរមាត់ធ្លុងតែម្ដងព្រោះមិននឹកស្មានថាវាមានរឿងបែបនេះកើតឡើងចំពោះ Taehyung នោះទេ។

« កូន...កូនមានកូនហេស៎? »

« ឯងមានកូន? » គ្រប់គ្នាសួរទាំងភ្ញាក់ផ្អើលមុននឹង Jeonghan ក៏ងើបពីកន្លែងរបស់គេមកអង្គុយក្បែរ Taehyung និងចាប់កាន់ដៃរបស់គេទាំងសងខាង។

« រឿងនេះពិតជាកើតឡើងពិតមែនលោក Doctor ម្នាក់នោះមិនបានកុហកទេ! » អ្នកស្រី kim និយាយឡើងធ្វើឲ្យ Taehyung ងាកទៅសម្លឹងមុខអ្នកម៉ាក់របស់គេទាំងជ្រួញចិញ្ចើមឆ្ងល់និងចង់ដឹងថាអ្នកម៉ាក់របស់គេកំពុងតែចង់និយាយពីអ្វី?

***

« hyung គិតចង់ធ្វើយ៉ាងម៉េចចំពោះរឿងនេះ? ព្រោះ Kang DaeSeok កំពុងតែព្យាយាមបង្កើតទីផ្សារនិងសាងសង់កាស៊ីណូនៅឯ ប៊ូសាន ក្បែរតំបន់របស់ពួកយើងដើម្បីប្រកួតប្រជែងជាមួយ hyung »

« បើវាចង់ប្រកួតនឹងយើងណាស់ក៏ឲ្យវាសាកម្ដងទៀតទៅ ប៉ុន្មានឆ្នាំមុនបរាជ័យម្ដងទៅហើយឲ្យតែចង់សាកនឹងយើងទៀតក៏ឲ្យវាធ្វើទៅ » Jungkook ញញឹមចុងបបូរមាត់ជឿជាក់ទៅលើខ្លួនឯងដែលគ្មាននរណាអាចមកប្រៀបផ្ទឹមបាន ហើយបើជារឿងការប្រកួតប្រជែងការងារវិញនោះរឹតតែគ្មាននរណាជោគជ័យជាង Jeon Jungkook ដែរ។

« វាកំពុងព្យាយាមបំបាក់ hyung ម្ដងទៀតហើយខ្ញុំខ្លាចថាលើកនេះវាអាចនឹងខ្លាំងជាងលើកមុនក៏ថាបានដែរណា hyung ទើបខ្ញុំចង់ឲ្យ hyung ការពារទុកជាមុនបើសិនជាវាកើតឡើងពិតមែននោះ »

« កុំបារម្ភអីប្អូនប្រុសរបស់បង! ឯងស្គាល់បងច្បាស់ជាងនរណាៗទាំងអស់ពិតដែរទេ? ដូច្នេះឯងចាំតែដើរតាមជំហានជើងរបស់យើងទៅមិនខុសទេ! » Jungkook លើកដៃដាក់លើស្មារបស់ hyunjin និងញញឹមស្រាលដាក់គេតែស្នាមញញឹមមួយនេះគឺជាស្នាមញញឹមដែលពោពេញទៅដោយអំណាចខ្លាំងក្លាគ្មាននរណាអាចមកប្រៀបបានឡើយ។

« គ្រប់យ៉ាងតែងតែនៅខាង hyung ជ័យជំនះក៏នៅតែជារបស់ hyung » hyunjin ក៏ចាប់ផ្ដើមញញឹមចុងបបូរមាត់ឡើងព្រោះគេជឿជាក់ទៅលើបងប្រុសរបស់គេជាងនរណាៗទាំងអស់។

« អញ្ចឹងសម្រេចថាបញ្ចប់ត្រឹមហ្នឹងចុះ បងដល់ម៉ោងត្រូវទៅទទួល Taehyung ហើយ » Jungkook ទះស្មា hyunjin បន្តិចទើបបញ្ចប់ការសន្ទនារបស់ពួកគេរួចនាយជាបងក៏បោះជំហានចាកចេញទៅរកឡានដើម្បីទៅទទួល Taehyung ។

***

« ពេលនោះម៉ាក់មិនជឿទេលោក Doctor ប្រាប់ថាកូនអាចពពោះបានតែពេលនេះម៉ាក់ជឿហើយ ម៉ាក់សុំទោសណាកូនដែលម៉ាក់មើលថែកូនមិនបានល្អកូនត្រូវមកពពោះកូនឲ្យគេទាំងនៅក្មេងបែបនេះ » អ្នកស្រី kim អង្អែលក្បាលកូនប្រុសដែលកំពុងយំខ្សឹកខ្សួលបន្ទាប់ពីបានឮម្ដាយប្រាប់ពីអ្វីដែលជាធម្មជាតិរបស់គេតាំងពីកើតចេញពីក្នុងផ្ទៃមក។

« ម៉ាក់អត់ខុសទេណាខ្ញុំជាអ្នកបណ្ដោយខ្លួនដោយខ្លួនឯងតែយ៉ាងណាកូននេះនៅតែជារបស់លោកម្ចាស់ Jeon ហើយក៏ជាមនុស្សដែលកូនស្រលាញ់មិនមែនជាអ្នកដទៃទេ » Taehyung លើកដៃវាសទឹកភ្នែកចេញនិងខំញញឹមដាក់អ្នកជាម្ដាយ។

« បើយើងដឹងថាឯងមានកូនយើងមិនឲ្យនាងម្នាក់នោះប៉ះឯងសូម្បីតែចុងសសៃសក់ » Jeonghan

« ពួកកូនមានរឿងនៅសាលាទៀតហើយហេស៎? »

« បាទ...ពួកខ្ញុំខានមានរឿងជាមួយនឹងមនុស្សក្នុងសាលាយូរហើយសុខៗ Kang Yurin ដែលជាកូនស្រីរបស់លោក Kang DaeSeok ក៏មកទះកំផ្លៀងរបស់ Tae ព្រោះតែសង្សាររបស់នាងបានមករក Tae និងអង្គុយនិយាយគ្នាលេងនៅឯហាងកាហ្វេទើបនាងមករករឿង ដូច្នេះបានជាខ្ញុំជូន Tae មកផ្ទះអ្នកមីងព្រោះគេថាមិនចង់នៅក្នុងសាលានោះទេ » Jeonghan រៀបរាប់ពីហេតុការណ៍ដែលបានកើតឡើងនៅឯសាលារៀនឲ្យអ្នកស្រី kim ស្ដាប់ធ្វើឲ្យគាត់បានឮហើយឈឺចិត្តខ្លោចផ្សាក្នុងទ្រូងជាខ្លាំងដែលកូនប្រុសដ៏សែនស្លូតបូតនិងគួរឲ្យស្រលាញ់របស់គាត់ត្រូវគេធ្វើបាបមកឥតឈប់។

« ពុទ្ធោកូនម៉ាក់ » អ្នកស្រី kim ចូលទៅឱបកូនប្រុសនិងអង្អែលក្បាលលួងលោមគេ។

« kim Taehyung » ខណៈនោះសម្លេងមាំធំក៏បន្លឺឡើងរំពងពេញផ្ទះមុននឹងអ្នកទាំងបីងាកទៅរកមាត់ទ្វារក៏បានឃើញវត្តមានរបស់ Jungkook ដើរចូលមកដោយទឹកមុខមិនរីកនិងដូចជាកំពុងតែខឹង។

« លោ...លោកម្ចាស់ » Taehyung មើលមុខ Jungkook និងអ្នកជាម្ដាយឆ្លាស់គ្នាព្រោះគេកំពុងតែភ័យខ្លាចថារាងក្រាសនឹងខឹងដែលគេមកទីនេះដោយមិនបានប្រាប់និងមិនបាននៅក្នុងសាលារៀន។

« អ្នកម៉ាក់កុំប្រាប់លោកម្ចាស់ថាខ្ញុំមានកូនអីណា » ឆ្លៀតពេលដែល Jungkook មិនទាន់ដើរចូលមក Taehyung ក៏រហ័សងាកទៅខ្សឹបប្រាប់អ្នកម្ដាយទាំងបញ្ចេញទឹកមុខបែបអង្វរក ឯអ្នកស្រី kim ក៏បិទមាត់ជិតងក់ក្បាលយល់ព្រមព្រោះគិតថាកូនប្រុសរបស់គាត់ច្បាស់ជាមានមូលហេតុហើយទើបបានជាគេមិនចង់ឲ្យ Jungkook បានដឹងឮពីរឿងទាំងនេះ។

« ទៅផ្ទះ! អូនមានរឿងត្រូវនិយាយជាមួយបង » Jungkook ចូលមកចាប់កដៃរាងតូចឲ្យក្រោកឡើងនិងនាំគេចាកចេញទៅដោយមិនគោរពលាអ្នកស្រី Kim មួយម៉ាត់ឯអ្នកជាម្ដាយឯណោះក៏បារម្ភទើបក្រោកចេញទៅតាមមើលតែក៏មិនហ៊ាននិយាយអ្វីនោះដែរ ចំណែកឯ Jeonghan ក៏នៅស្ងាត់ស្ងៀមព្រោះមិនហ៊ានលូកមាត់ពីរឿងរបស់ពួកគេនោះទេ។

ឡានក៏បានចេញដំណើរទៅឯអ្នកស្រី kim ក៏ឈរមើលពីមាត់ច្រកទ្វាររហូតផុតកន្ទុយភ្នែកទើបគាត់បែរមករក Jeonghan ដែលឈរពីក្រោយខ្នងវិញ។

« មីងអរគុណហើយណាដែលជូន Taehyung មកទីនេះហើយក៏អរគុណដែលតែងតែមើលថែគេជំនួសមីង »

« មិនអីទេមីង Tae ខ្ញុំស្រលាញ់ដូចជាបងប្អូនរបស់ខ្ញុំអញ្ចឹង! ប៉ុន្តែមុននេះមានរឿងអីទៅបានជាលោក Jeon នាំគេចេញទៅទាំងប្រញាប់អញ្ចឹង? »

« មីងក៏មិនដឹងដែរតែកូនចង់នៅញ៊ាំបាយទីនេះសិនទេចាំមីងទៅរៀបចំមកអោយ »

« មិនអីទេអ្នកមីងខ្ញុំអរគុណហើយមេឃក៏ល្ងាចទៅហើយដែរអ្នកផ្ទះរបស់ខ្ញុំប្រាកដជាមកទទួលខ្ញុំនៅឯសាលាមិនខាន អញ្ចឹងខ្ញុំសុំលាអ្នកមីងទៅវិញសិនហើយណា » Jeonghan ក៏បានលាម៉ាក់របស់ Taehyung និងរៀបចំដំណើរត្រឡប់ទៅសាលាវិញ។

***

ឡានក៏បានធ្វើដំណើរមកកាន់វិមានវិញ Jungkook បើកទ្វារចុះចេញទៅមុន មុននឹងដើរមកបើកទ្វារខាងរាងតូចរួចអូសគេចេញនិងនាំគេយកទៅខាងលើទាំងដំណើរញាប់ៗធ្វើឲ្យ Taehyung រកតែដួលម្ដងៗ។

« លោ...លោកម្ចាស់លែងអូន » ពេលមកដល់បន្ទប់ Taehyung ក៏រមិចរមួលកដៃរបស់គេដែលត្រូវ Jungkook ចាប់ជាប់ជាកន្លែងដែល Yurin បានច្របាច់ធ្វើឲ្យកដៃរបស់គេឡើងជាឈឺនិងជាំ។

« ថ្ងៃមិញនេះអូនទៅដល់ណាខ្លះហេតុអីបានជាមិនចូលរៀន? និយាយឲ្យត្រង់ » Jungkook បោះសំណួរទៅកាន់រាងតូចភ្លាមតែម្ដងទាំងដែលនាយបានដឹងពីមូលហេតុរួចហើយគ្រាន់តែនាយចង់ឲ្យ Taehyung និយាយប្រាប់នាយការពិតប៉ុណ្ណោះ។

« គឺ...គឺអូននឹកអ្នកម៉ាក់ទើបអូនទៅលេងគាត់ » Taehyung ឆ្លើយទាំងឱនមុខចុះមិនហ៊ានសម្លឹងមុខរបស់រាងក្រាសចំៗនោះឡើយ ។

« កុហក! » Jungkook ស្រាប់តែក្រឡោតភ្លាមមួយរំពេចធ្វើឲ្យ Taehyung ភ្ញាក់ឯទឹកសន្សើមប្រៃៗក៏ចាប់ផ្ដើមហូរស្រក់ចុះមកតក់ៗឥតដាច់។

« និយាយការពិតមក! នរណាធ្វើបាបអូន? »

To be continued........

****
ទើបហើយដៃសរសេរចប់ please excuse my typos I'll edit it later and enjoy na<3 2940words

Continue Reading

You'll Also Like

229K 4.1K 22
Ever since the night of horror, Enid and Wednesday have grown closer. They've grown closer in a way Wednesday has never experienced before. Will the...
2.4K 250 13
អ្វីទៅជាវេទមន្ត? ពិភពលោកនេះគ្មានឡើយវេទមន្ត ជំនួសការដែលមានគឺតួអក្សរដែលប្រកបចេញអានបាន! វេទមន្តមួយម៉ាត់គ្មានទេ..ប៉ុន្តែ ក៏មិនប្រាកដឡើយថាគ្មានMagic នោះគឺ...
19.3K 813 24
Jeon Jungkook X Kim taehyung Jk top Tae Btt Write by: 🌼ជុងហ្គី៚ហ័ង៚
3K 174 20
រឿងនេះជាប្រភេទបែបស្នេហាសិស្សវិទ្យាល័យប្រុសនិងប្រុស ជារឿងភាគដំបូងដែលខ្ញុំសរសេរបើសិនជាមានកន្លែងខ្វះខ្វាតសូមខន្តីអភ័យទោស។សម្រាប់តួក្នុងរឿងនេះគឺជា ✨ Taek...