Stranger again 💫 ( Complete...

By Kingenha

1.5K 229 14

ពួកយើងត្រឹមជាអ្នកដទៃ ដែលប្រែក្លាយជាទៅស្នេហា ហើយចុងក្រោយ ក៏បានត្រឹមជាអ្នកដទៃម្តងទៀត។ « បើទោះបីជាបងបានបំភ្លេចខ... More

Ep2 - Enermy
Ep3 - Friend
Ep4 - Lover 1/2
Ep5 - Lover 2/2
The end - Stranger again

Ep1 - Stranger

455 53 2
By Kingenha

Ep1 - Stranger

តុកៗ

« Doctor Kim! មានមនុស្សមកសុំជួបចាស៎ » ដៃស្រឡូនរបស់នារីជាគ្រូពេទ្យលើកឡើង គោះផ្តល់ជាដំណឹងមុននឹងស្រែកប្រាប់ទៅកាន់អ្នកខាងក្នុង។

« អញ្ជើញគាត់ចូលមក! »

ក្រាក~/ក្រឹប! ក្រោយទទួលបានការអនុញ្ញាតិហើយ អ្នកជាភ្ញៀវមិនបង្អង់យូរក៏បើកទ្វាចូលនិងបិទវិញយ៉ាងមានរបៀបរៀបរយ។

« លោកអ៊ំ » កាយតូចងើបមុខឡើង ទើបប្រទះដឹងថាអ្នកដែលមកជួបខ្លួនការពិតជាអ៊ំរបស់ខ្លួនសោះ។

« បែបរវល់ណាស់ហើយក្មួយ...តើអ៊ំមករំខានក្មួយដែរទេ? » វ័យចំណាស់ប្រហែល60ឆ្នាំផ្លាយពោលឡើង ស្របពេលកម្លោះតូចដែលមាននាមជា Doctor ក៏កំពុងក្រោកទាញកៅអីសម្រាប់គាត់។

« អត់រំខានទេលោកអ៊ំ! និយាយអញ្ចឹង លោកអ៊ំមកដល់សេអ៊ូល តាំងពីពេលណា? » នាយតូចសួរ ក៏ព្រោះអ៊ំប្រុសចំណាស់ម្នាក់នេះបានចាកចេញពីសេអ៊ូល ទៅរស់នៅខាលីហ្វ័រញ៉ា ( California ) សហរដ្ឋអាមេរិកជិត10ឆ្នាំទៅហើយជាមួយនឹងគ្រួសារ។

« ទើបមកដល់ម្សិលមិញនេះ ក៏មករកស៊ូនូតែម្តង ព្រោះអ៊ំមានរឿងចង់ពឹងពាក់ក្មួយ.... » គីម ស៊ូនូ រហ័សនាមរបស់គេគឺ ដុកទ័រ គីម នេះហើយ។ នាយតូចមានវ័យ 24 ឆ្នាំ រៀនចប់មហាវិទ្យាល័យនៅអាយុ 17ឆ្នាំ រៀនជំនាញផ្នែកវិជ្ជសាស្រ្ត បន្តអស់រយៈពេល 7ឆ្នាំ ហើយចុងក្រោយក៏បានក្លាយជា Doctor ឆ្នើមប្រចាំមន្ទីរពេទ្យឯកជនល្បីឈ្មោះស្ថិតចំកណ្តាលទីក្រុងដូចការប្រាថ្នា។ ស៊ូនូ ជាក្មេងកំព្រា រស់នៅម្នាក់ឯង ខ្លួនទីពឹងខ្លួន ព្រោះម្តាយឪពុករបស់គេស្លាប់ចោលតាំងពីនៅក្មេង។

« លោកអ៊ំមានរឿងអ្វី សូមមានប្រសាសន៍មកចុះ! » ស៊ូនូ ចាប់ដៃចំណាស់មានស្នាមជ្រីវជ្រួញទៅតាមវ័យ អង្អែលថ្នមៗជាមួយនឹងស្នាមញញឹម។

« តើក្មួយអាចជួយព្យាបាលកូនប្រុសអ៊ំបានទេ? គេមានបញ្ហាសតិអារម្មណ៍ ព្រោះការស្លាប់ម្តាយរបស់គេ ពេលនេះគេមិនមាត់មិនក រកអ្នកណាក្រៅពីសម្ងំតែម្នាក់ឯងឡើយ....ស៊ូនូ! អ៊ំពិតជាគ្មានដំណោះស្រាយទេ អ៊ំរស់កំដរតែថ្ងៃស្លាប់ប៉ុណ្ណោះ.... »

« សូមលោកអ៊ំកុំមានប្រសាសន៍បែបនេះ! លោកអ៊ំរឹងមាំ ជាមនុស្សល្អលោកអ៊ំមិនអាចគិតបែបនោះបានទេ! ចំពោះរឿងកូនប្រុសលោកអ៊ំ ខ្ញុំនឹងប្រាកដជាជួយ! លោកអ៊ំកុំបារម្ភអី! » ដុកទ័រ តូច ញញឹមស្រាលៗងក់ក្បាលតិចៗជាការយល់ព្រម ទាំងដែលមិនដឹងច្បាស់ពីកូនរបស់គាត់ឡើយ គេដឹងត្រឹមថា តួនាទីជាពេទ្យ គឺត្រូវតែមើលជម្ងឺ!!

« វាមិនងាយស្រួលដូចជាក្មួយគិតនោះទេ អ៊ំ-

« លោកអ៊ំទុកចិត្តចុះណា៎....ខ្ញុំនឹងមិនធ្វើអោយលោកអ៊ំអស់សង្ឃឹមទេ! » អ្នកជាអ៊ំ កាលបើលឺបែបនេះក៏បានត្រឹមរំភើបអរក្នុងចិត្ត ពិតជាអរគុណដល់គេតែងតែស្ម័ក្រចិត្តជួយដល់គាត់បែបនេះ។ ក្រោយនិយាយគ្នារួចរាល់ អ៊ំប្រុសក៏ចាកចេញទៅវិញ ដើម្បីធ្វើការងារបន្ត ទោះបីជាគាត់មានវ័យចំណាស់ ប៉ុន្តែគាត់គឺជាអគ្គនាយកក្រុមហ៊ុនដ៏ធំមួយ ក៏ព្រោះតែកូនមិនអាចជួយធ្វើអ្វីបាន ទើបពេលនេះលោកកំពុងរកវិធីជួយអោយគេចេះគិតគូរ រស់នៅដូចជាមនុស្សធម្មតាវិញ។

@ពេលល្ងាច

« អាវ៎? ដុកទ័រ គីម! នេះរៀបចំទៅណានឹង? » ពេទ្យស្រី ដែលប្រចាំការពេលយប់ ចូលមកដល់ ក៏ហាសួរឡើង ក៏ព្រោះខ្លួនមិនបានដឹងពីសេចក្តីប្រកាសកាលពីព្រឹកមិញដូចពេទ្យដ៏ទៃនោះទេ។ នាងឃើញដុកទ័រគីម ចាកចេញពីបន្ទប់ការិយាល័យផ្ទាល់ខ្លួន ដោយរបស់របរច្រើនទើប សាកសួរ។

« ខ្ញុំត្រូវផ្លាស់ទៅប្រចាំការនៅកន្លែងផ្សេងមួយរយៈ ផ្ញើរមើលទីនេះផងបងស្រី! »

« អញ្ចឹងទេហេស៎? មិនអីទេ ចាំបងជួយមើល ធ្វើដំណើរដោយសុវត្ថិភាពណា៎ ដុកទ័រ គីម! » ស៊ូនូ ញញឹមងក់ក្បាលបន្តិច សឹមដើរចេញ។ គេត្រូវធ្វើដំណើរទៅ ខាលីហ្វ័រញ៉ា ដើម្បីជួយព្យាបាលកូនប្រុសអ៊ំរបស់គេ ហើយក៏ប្តូរទៅធ្វើការនៅមន្ទីរពេទ្យឯកជននៅទីនោះផងដែរ។ ( note: មន្ទីរពេទ្យ CMH មានច្រើនសាខា ច្រើនប្រទេស )

California សហរដ្ឋអាមេរិក៚

@អាកាសយាន្តដ្ឋាន

ការធ្វើដំណើរអស់រយៈពេលជិត 14ម៉ោង ទីបំផុតកម្លោះតូច រូបស្អាត រហ័សនាម ដុកទ័រ គីម ក៏មកដល់ទឹកដីសហរដ្ឋអាមេរិកដោយសុវត្ថិភាព។ នាយតូច ដកហូតទូរស័ព្ទយកមកមើល ព្រោះតែអ៊ំរបស់គេ បានផ្ញើរទីតាំងអាស័យដ្ឋានទៅកាន់ផ្ទះរបស់គាត់រួចរាល់ហើយ។

« អុស៎! សូមទោសៗ! » ដោយហេតុតែឆ្ងោកមើល Map ពេក កម្លោះតូចក៏ជ្រុលទៅប៉ះនឹងទ្រូងមាំរបស់អ្នកណាមិនដឹង ប៊ិះនឹងដួលផ្ងារក្រោយ ប៉ុន្តែដៃរបស់គេរហ័ស ទើបចាប់ទាញអាវមនុស្សមាឌធំជាការទប់លំនឹងខ្លួនឯង។

« .... » អ្នកម្ខាងទៀត មានទឹកមុខរៀបស្មើរ គេមិនសូម្បីតែសួរនាំឬនិយាយអ្វី ក្រៅពីលើកចិញ្ចើមម្ខាងសម្លឹងមើលទៅកាន់កម្លោះតូច គីម ស៊ូនូ។ ស៊ូនូ ថយជំហ៊ានជើងបន្តិច ព្រោះដឹងដល់ភាពមិនប្រក្រតីរបស់មនុស្សប្លែកមុខ។

« It's my fault. I'm really sorry... » ស៊ូនូ អោនក្បាលសុំទោសនាយមាឌធំម្តងទៀតដោយពោលជាភាសាអង់គ្លេស ព្រោះគិតថា ប្រហែលជានាយម្នាក់នេះជាជនជាតិអាមេរិក មិនអាចស្តាប់ភាសាកូរ៉េខ្លួនបាន។ ហើយបើតាមមើលភិនភាគ គេក៏សមជាជនជាតិពិតមែន ព្រោះគេមានរាងធំមាំ សម្បុរស ច្រមុះស្រួច កម្ពស់ខ្ពស់បែបស្តង់ដារ ចិញ្ចើមក្រាស់ខ្មៅក្រឹប សក់រលាស់ពណ៌ទង់ដែង គេសង្ហារ....សង្ហារដូចទេវបុត្រអញ្ចឹង!

« ថយចេញ! » ទីបំផុតគេក៏ព្រមហាមាត់និយាយ ប៉ុន្តែនេះហៅថានិយាយមិនត្រូវទេ គឺគេហាមាត់ដេញកម្លោះតូចដែលកំពុងឈរទើសផ្លូវរបស់គេទៅវិញទេទើបត្រូវ!!

« លោកចេះភាសាកូរ៉េដែរ? » ស៊ូនូ មិនបានចាប់អារម្មណ៍នឹងពាក្យគេដេញនោះទេ ព្រោះរវល់ឆ្ងល់រឿងដែលនាយអាចនិយាយភាសាកូរ៉េបាន បើបែបនោះមានន័យថា នាយសង្ហារម្នាក់នេះ ក៏ជាជនជាតិកូរ៉េដែរ!

« តាប៉ែណាស់! » ចិញ្ចើមក្រាស់ស្អាត ជ្រួញឡើង មិនតបនឹងសម្តីគេ នាយបែរជាច្រាននាយតូចទៅម្ខាង ហើយក៏បន្តចាកចេញពីទីនោះ ទុកអោយកម្លោះតូចឈរអេះក្បាលមិនយល់តែម្នាក់ឯង។

« ហ៉ើយ! ខំគិតថាបានគ្នា និយាយទៅហើយ! » ស៊ូនូ ក្រវីក្បាលបោសគំនិតដែលចង់មានគ្នារាប់អានមុននោះចេញ មុននឹងបន្តបើកមើលទីតាំងដើម្បីចេញទៅកាន់ផ្ទះនោះ។

@ផ្ទះត្រកូលផាក

ចាយពេលជិត30នាទី ស៊ូនូក៏បានមកដល់ទីតាំងកំណត់។ ដុកទ័រ រូបស្រស់ឈរពីមុខរបងផ្ទះធំល្មមមួយ ដែលវាមានទីធ្លាធំទូលាយ មានផ្កាដុះអមសងខាងផ្លូវចូល ងាកទៅឆ្វេងដៃ ក៏ឃើញមានដើមឈើធំមួយដើមបែកមែកត្រជាក់ត្រឈឹង ដោយមានចងនៅកូនទោងសម្រាប់អង្គុយលេងក្រោមនោះផងដែរ។ ផ្ទះមួយនេះស្រស់ស្អាតណាស់ ប្រៀបដូចក្នុងសុបិន្ត ប៉ុន្តែសភាពក្នុងផ្ទះមានភាពស្ងប់ស្ងាត់ គ្មានសូម្បីតែអ្នកបម្រើម្នាក់ បង្កើតជាចម្ងល់អោយកម្លោះតូចឆ្ងល់ឡើង។

« ហេតុអីគ្មានមនុស្សនៅ? » ស៊ូនូ កាន់សោរដែលអ្នកជាអ៊ំប្រគល់អោយ ចាក់ចូលទៅក្នុងផ្ទះ មុននឹងក្រឡេកមើលទៅជុំវិញ ឃើញថាវាពិតជាស្ងាត់ជ្រងំពិតមែន ប៉ុន្តែផ្ទះនេះក៏មានរបៀបមិនធម្មតាដែរ! ធូលីមួយក៏មិនអោយមាន តើអ្នកណាជាអ្នកសម្អាត? ហើយកូនប្រុសអ៊ំរបស់គេនៅឯណា? មិនមែនសម្ងំចាក់សោរខ្លួនឯងក្នុងបន្ទប់ទេដឹង?

« ហ៉ើយ! ចេះតែគិតហើយ! អ្នកណាទៅធ្វើចឹងកើតនោះ! ហ៉ឹស » ដុកទ័រគីម សើចនឹងគំនិតខ្លួនឯង ដែលចេះតែគិតផ្តេសផ្តាស គិតរឿងមិនអាចទៅរួច។

« ប៉ុន្តែគេម្នាក់នោះនៅឯណា? » ទោះយ៉ាងណា ចម្ងល់នៅតែជាចម្ងល់ ស៊ូនូ មិនអាចស្រាយបាន បានត្រឹមនាំយករបស់របររៀបចំទុកដាក់អោយមានសណ្តាប់ធ្នាប់ដូចផ្ទះរបស់គេប៉ុណ្ណោះ រង់ចាំមើលបន្តិចទៀត ក្រែងល៎នាយនោះចេញទៅដើរលេងម្តំនេះក៏ថាបាន។

« ហ៉ើយ!!! សម្រាកបននតិចសិន! ហត់ណាស់! » ក្រោយរៀបចំសម្ភារៈទុកដាក់រួចរាល់ ស៊ូនូក៏លោតក្រាបទៅលើសាឡុងដែលស្ថិតនៅចំកណ្តាលផ្ទះ តម្រេតខ្លួនដោយការអស់កម្លាំង

ក្រឹកៗ*

« អ្នកណានឹង!!? » ហផបនឹងបិទភ្នែកដេកទៅហើយ ដូចជាមានសម្លៀកអ្នកចាក់ទ្វា ទើបទាញអារម្មណ៍អ្នកចង់ដេកមុននេះអោយស្ទុះងើប បែរទៅរកទ្វាយ៉ាងលឿន។ គេនៅតែម្នាក់ឯងផង ចុះបើជាពួកអារោគចិត្តគិតយ៉ាងមិចទៅ? ព្រះអើយ!! មិនហ៊ានស្រម៉ៃទេ! គេមិនទាន់បានការប្តីផង!!

« អឹក! លោក? មិចក៏លោកមកទីនេះ? »

« យើងទេដែលត្រូវសួរឯង! មិចក៏ចូលផ្ទះយើងបាន? »

To be continue.....

ខ្ញុំអត់រត់ចោលទេលើកនេះ cuz សរសេរចប់ហើយទើបយកមក post 😭

Continue Reading

You'll Also Like

1.3M 98.1K 50
-JASUKE- In which a girl who thought she was the extra character that everyone used to get closer to the heather, not knowing that there were men...
1M 51.3K 27
And high up above, or down below When you're too in love to let it go But if you never try, you'll never know Just what you're worth HIGHEST RANKING:...
130K 7.7K 17
After his breakup with Park Sunghoon, Sunoo finds himself joining an online game after his best friend, Jungwon, forces him to play. And there comes...