MR BADBOY // j.jk x k.th

Da JTaekie

173K 11.4K 309

"កូនបំណុល និង កម្មសិទ្ធិ" Contents warning: mpreg, smut, abusive, violent, kidnapping and more...and if you a... Altro

introduction
Chapter 1: ម្ចាស់បំណុល
Chapter 2: កុំធ្វើបាបកូនប្រុសខ្ញុំអី
Chapter 3: ប្រគល់កូនប្រុសអ្នកស្រីមកឲ្យខ្ញុំ
Chapter 4: រត់ទៅបើគិតថាអាចរត់រួច!
Chapter 5: ហេតុអីយំ ?
Chapter 6: ខ្ញុំចង់ទៅរកអ្នកម៉ាក់!
Chapter 7: ខ្ញុំ...ខ្ញុំសុំទោស!
Chapter 8: កូនបំណុល និង កម្មសិទ្ធិ
Chapter 9: វា...វាគឺជាកំហុសរបស់ខ្ញុំ
Chapter 10: ស្លូតៗបែបនេះយើងចូលចិត្ត
Chapter 11: my innocent baby boy
Chapter 12: childhood crush
Chapter 13: គាត់អរគុណខ្ញុំ?
Chapter 14: my kitten, my good boy ⚠️
Chapter 15: ឯងចង់ទៅផ្ទះវិញទេ?
Chapter 16: គាត់គួរឲ្យស្រលាញ់ណាស់
Chapter 17: ចុះទម្រាំតែស្រាតទៀតនោះ?
Chapter 18: យ៉ាងម៉េចដែរពេញចិត្តទេ?
Chapter 19: យើងចង់រំលោភឯងខ្លាំងណាស់
Chapter 20: ខ្ញុំខ្លាចហើយកុំសម្លាប់ខ្ញុំអី
Chapter 21: Laura?
Chapter 22: បញ្ឈប់ការងារគេចុះ
Chapter 23: អាត្មានិយម
Chapter 24: មុខមាត់គួរឲ្យចង់គយគន់
Chapter 25: យើងនឹកឯងខ្លាំងណាស់ kitten!
Chapter 26: មិនដែលស្គាល់សូម្បីតែឈ្មោះ
Chapter 27: អនាគតប៉ាម៉ាក់ក្មេក
Chapter 28: សម្ពាធមួយដ៏ធំ
Chapter 29: that blonde haired boy
Chapter 30: លើកលែងតែម្នាក់ប៉ុណ្ណោះ
Chapter 31: នឹកណាស់ដឹងទេ?
Chapter 32: លោកម្ចាស់ញញឹមដាក់ខ្ញុំ?
Chapter 33: សុំថើបត្រង់នេះបានទេ?
Chapter 34: លើកដំបូង 🔞
Chapter 35: kitten ជារបស់បង
Chapter 36: គាត់មិនបានស្រលាញ់ខ្ញុំទេ
Chatper 37: ឬមួយក៏យើងស្រលាញ់គេ?
Chpater 38: ចង់ញ៊ាំ lollipop ទេ?
Chatper 39: អូនស្រលាញ់លោកម្ចាស់🔞
Chapter 40: kitten! Baby! អូនសម្លាញ់
Chapter 41: បងយកឲ្យបានទាំងអស់
Chapter 42: អូនស្អាតខ្លាំងណាស់
Chapter 43: អូនស្រវឹងហើយ Tae
Chapter 45: វាមិនអាចទៅរួចទេ
Chapter 46: នរណាធ្វើបាបអូន?
Chatper 47: គេជាកូនរបស់ពួកយើង
Chapter 48: សុំទោសប្រពន្ធយើងភ្លាម!
Chapter 49: សុំទោស
Chapter 50: កូនក្មេងរបស់បង
Chapter 51: ដៃបងកើតអី?
Chapter 52: បងរស់ខ្វះអូនមិនបានទេ
Chatper 53: វាជាយប់របស់ពួកយើង 🔞
Chapter 54: បងចង់ចាញ់កូនជំនួសអូន
Chapter 55: សុបិន្តអាក្រក់
Chapter 56: Happy Valentine's day
Chapter 57: ភ្នាល់គ្នាពីឥឡូវទេ?
Chapter 58: គ្រប់យ៉ាងនឹងមិនអីនោះទេ!
Chapter 59: ខ្ញុំត្រូវតែរឹងមាំដើម្បីកូន
Chapter 60: គ្រប់យ៉ាងនឹងត្រូវបានបកស្រាយ
Chapter 61: ហេតុអីនាងត្រឡប់មកវិញ?
Chapter 62: ម្ចាស់តាចង់ជួបមុខអូន
Chapter 63: មានចៅទួតឲ្យយើងទៀតផង?
Chapter 64: FIRST BORN CHILD
Chapter 65: ពិធីរៀបអាពាហ៍ពិពាហ៍
Chapter 66: My bride
Chapter 67: ជាប្អូនស្រីឬក៏ជាមនុស្សពិសេស?
Chapter 68: អូនមិនខុសពីកូនក្មេងទេ
Chapter 69: ពួកយើងជិះសេះតាមរកទៅ
Chapter 70: បងចង់ថ្នាក់ថ្នមអូន 🔞
Chapter 71: យើងនឹងស្រលាញ់គ្នារហូតទៅ
Chapter 72: ពូកែរំអ៊ួយដូចអូនខ្លាំងណាស់
Chapter 73: hyunhee ចេញមកតាមណា
Chapter 74: អ្នកស្នងតំណែង

Chapter 44: មីង! ខ្ញុំ...ខ្ញុំចង់ក្អួត

2.1K 178 6
Da JTaekie

ក្រោយចេញពីបន្ទប់ទឹកវិញ Jungkook ក៏គ្រារាងតូចដោយយកដៃម្ខាងរបស់គេដាក់លើស្មារបស់នាយឯដៃរបស់នាយក៏ស៊កទៅឱបចង្កេះរបស់គេ នៅសល់ដៃម្ខាងទៀតនាយក៏លូកដៃចូលហោប៉ៅខោដើម្បីខលទៅរកប្អូនៗរបស់នាយ។ Jungkook នាំរាងតូចមកឈរមាត់ជ្រកបន្ទប់ទឹករបស់សណ្ឋាគារព្រោះមិនចង់ត្រឡប់ចូលទៅកាន់ខាងក្នុងពិធីវិញនោះទេ វាមានតែសម្លេងតន្ត្រីឮៗនិងមនុស្សម្នាជាច្រើនណាមួយ Taehyung ក៏ស្រវឹងទន់ខ្លួនបាត់ទៅទើបបានជាមិនចង់ចូលទៅខាងក្នុងកម្មពិធីវិញ។

« ហេតុអីក៏ពួកវាមិនលើកទូរស័ព្ទ? » Jungkook បញ្ចេញទឹកមុខម៉ួម៉ៅពេលដែលខលទៅរក Minho និង hyunjin តែពួកគេមិនទទួលទូរស័ព្ទរបស់នាយទាល់តែសោះ ប្រហែលមកពីសម្លេងតន្ត្រីខ្លាំងៗនិងភាពសប្បាយអ៊ូអររបស់ពួកគេហើយទើបធ្វើឲ្យពួកគេមិនចាប់អារម្មណ៍នឹងទូរស័ព្ទដែលកំពុងរោទិ៍ស្ទើរតែផ្ទុះ។

មិនខ្វល់ច្រើននាយក៏គ្រា Taehyung ចេញទៅរកច្រកខាងក្រោយដើម្បីនាំគេត្រឡប់ទៅផ្ទះវិញ។ ពេលមកដល់អង្គរក្សនិងអ្នកបើកឡានរបស់នាយក៏បានជិះឡានមកឈប់ខាងមុខច្រកចេញរួចក៏រត់មកបើកទ្វារឲ្យចៅហ្វាយនាយ មុននឹង Jungkook ក៏ចាប់លើក Taehyung បីហើយនាំគេចូលទៅកាន់ខាងក្នុងឡានតែម្ដង។ ឡានក៏បានចេញដំណើរចាកចេញពីកម្មពីធីធ្វើដំណើរឆ្ពោះទៅកាន់វិមាន Jeon វិញ។ Jungkook ទាញទូរស័ព្ទចេញមកដើម្បីផ្ញើសារទៅប្រាប់ប្អូនៗនិងម្ចាស់កម្មពិធីថានាយសុំចេញមកមុនហើយដោយសារតែត្រូវធ្វើធុរៈខ្លះៗ ពេលដែលផ្ញើសារួចរាល់នាយក៏បង្វែរចំណាប់អារម្មណ៍មកមើលនាយល្អិតដែលគេងកើយភ្លៅរបស់នាយវិញ រួច Jungkook ក៏លើកដៃទៅវែកសក់ក្បាលរបស់គេចេញមុននឹងឱនទៅថើបថ្ងាស់របស់គេមួយខ្សឺត។

***

ទីបំផុតឡានក៏បានធ្វើដំណើរមមដល់វិមាន Jeon ដោយសុវត្ថិភាព។ Jungkook ចេញមកមុនរួចក៏ឱនចូលទៅខាងក្នុងឡានវិញដើម្បីបី Taehyung ឡើងទៅកាន់បន្ទប់គេងរបស់នាយ។

មកដល់ខាងក្នុងបន្ទប់ Jungkook ដាក់រាងតូចទៅលើពូកស្រាលៗដើម្បីកុំឲ្យរំខានដល់ដំណេករបស់គេ រួចនាយក៏ដោះស្បែកជើងរបស់គេចេញទុកទៅគៀនម្ខាងមុននឹងបែរមកទាញភួយយកទៅគ្របដណ្ដប់ត្រឹមទ្រូងរបស់គេ។ បន្ទាប់ពីរៀបចំឲ្យរាងតូចរួចរាល់ហើយអស់ Jungkook ក៏ចាកចេញពីបន្ទប់ទាញទ្វារបិទវិញមុននឹងបោះជំហានចុះមកខាងក្រោមនិងដើរសម្ដៅទៅរកបន្ទប់ការងាររបស់នាយដើម្បីបំពេញការងារបន្តិចបន្តួច។ ពេលដែលបំពេញការងារហើយរៀបរយទើបនាយឡើងទៅខាងលើងូតទឹកសម្អាតខ្លួន និងបានចូលទៅគេងក្បែរនាយល្អិតដែលគេងទាំងស្រវឹងជោគជាំ។

***

ព្រឹកនៃថ្ងៃថ្មីឈានចូលមកដល់ Jungkook ក្រោកពីគេងមុនដោយមិនបានដាស់រាងតូចនាំឲ្យភ្ញាក់មកនោះឡើយ។ នាយឱនទៅថើបថ្ងាស់របស់គេមួយខ្សឺតមុននឹងដើរទៅបន្ទប់ទឹកដើម្បីងូតទឹករៀបចំខ្លួនចេញទៅក្រុមហ៊ុនមានប្រជុំរឿង project នៅឯ ប៊ូសាន ដែលជាការសាងសង់កាស៊ីណូរបស់នាយដែលកំពុងតែជិតហើយរួចរាល់។ Jungkook ចុះមកខាងក្រោមដើម្បីបរិភោគអាហារដែលមីង Yun តែងតែរៀបចំឲ្យនាយរៀងរាល់ព្រឹក ពេលញ៊ាំរួចរាល់ទើប Juyeon បើកបរជូនដំណើរនាយទៅកាន់ក្រុមហ៊ុន។

Taehyung កម្រើកត្របកភ្នែកឡើងម្ដងបន្តិចៗរហូតទាល់តែស៊ាំនឹងពន្លឺព្រះអាទិត្យហើយទើបនាយតូចក៏ទាញភួយចេញនិងក្រោកអង្គុយទាំងឈឺខ្ទោកៗក្នុងខួរក្បាលស្ទើរតែផ្ទុះចេញមកខាងក្រៅទៅហើយ។ Taehyung លើកដៃទប់ក្បាលរបស់ខ្លួនឯងទាំងវិលវល់ ព្រោះគេនៅមានអារម្មណ៍ថាឈឺក្បាលហើយថែមទាំងចង់ក្អួតចេញមកទៀតផង។

« អ៊ួក... » មិនចាំយូរ Taehyung ក៏លើកដៃមកខ្ទប់មាត់រួចរត់ចូលទៅក្នុងបន្ទប់ទឹកក្អួតយកៗស្ទើរតែអស់ពីពោះពីពង់ទៅហើយ។

« ស្រាស្អីផឹកហើយក្អួតអាក្រក់ខ្លាំងម្ល៉េះ? » Taehyung ក្រោកឈរឡើងដើម្បីទៅលុបលាងមាត់ដែលបានក្អួតមុននេះ។ បន្តិចក្រោយមកទើបគេរៀបចំបើកទឹកដាក់អាងដើម្បីងូតសម្អាតខ្លួន។

« លោកម្ចាស់ទៅធ្វើការបាត់ហើយហេស៎? » Taehyung ងាកសម្លឹងជុំវិញបន្ទប់គេងរបស់រាងក្រាសតែមិនបានឃើញនាយនោះទេ ដោយមិនគិតគូរច្រើន Taehyung ក៏ដើរទៅកាន់បន្ទប់ដាក់សម្លៀកបំពាក់របស់ Jungkook ដើម្បីខ្ចីខោអាវរបស់នាយយកមកពាក់សិន ព្រោះគេខ្ជិលដើរទៅយកខោអាវថ្មីដើម្បីផ្លាស់ទៅឯបន្ទប់របស់គេណាស់។

« ខ្ញុំមានអារម្មណ៍ថាដូចជាមិនសូវស្រួលខ្លួនទាល់តែសោះ! តើឲ្យខ្ញុំទៅរៀនបានយ៉ាងម៉េចទៅ? »

« មានតែខលទៅរក Jeonghan ឲ្យជួយដាក់ច្បាប់ឲ្យខ្ញុំប៉ុណ្ណោះ! » Taehyung ទាញទូរស័ព្ទពីហៅប៉ៅខោរួចក៏ទាក់ទងទៅរកមិត្តរបស់គេ។

« ហាឡូ Jeonghannie! »

"ឯងកើតអីមែនទេទើបបានជាមិនមករៀន?"

« ម៉េចក៏ឯងដឹងថាយើងកើតអី? »

"គឺយើងឮអ្នកគ្រូនិយាយទូរស័ព្ទជាមួយលោក Jeon គាត់បានខលមកសុំច្បាប់អ្នកគ្រូឲ្យឯងមុននេះបន្តិច"

« អូ! ពិតមែនហេស៎យើងថាខលទៅរកឯងឲ្យជួយដាក់ច្បាប់ឲ្យយើងប៉ុន្តែលោកម្ចាស់របស់យើងសុំច្បាប់ឲ្យមុនហើយ អញ្ចឹងមិនអីទេណាអរគុណ hannie » Taehyung និង Jeonghan ក៏បញ្ចប់ការខលរៀងខ្លួន បន្ទាប់មកទើប Taehyung ចូលទៅកាន់បន្ទប់ទឹក។

***

Taehyung ចុះមកខាងក្រោមបន្ទាប់ពីងូតទឹកផ្លាស់ប្ដូរសម្លៀកបំពាក់រួចរាល់។ គេបានយកខោសាច់ក្រណាត់ជើងធំពណ៌ប្រផេះនិងអាវយឺតដៃខ្លីពណ៌សរបស់រាងក្រាសយកមកពាក់ក៏ឃើញថាទំហំសម្លៀកបំពាក់របស់ Jungkook គឺពិតជាធំខ្លាំងណាស់ ដូច្នេះទើបធ្វើឲ្យ Taehyung មើលទៅឃើញកាន់តូចស្ដើងនៅក្នុងសម្លៀកបំពាក់ទាំងនោះ។

« អរុណសួស្ដីអ្នកមីង » Taehyung ចូលទៅកាន់ផ្ទះបាយក៏បានជួបជាមួយនឹងអ្នកមីង Yun ដែលកំពុងឈររៀបចំទុកដាក់របស់របរនៅក្នុងផ្ទះបាយនេះ។

« អរុណសួស្ដីអ្នកប្រុសតូច! ថ្ងៃនេះចង់ញ៊ាំអីប្រាប់មកណាចាំមីងធ្វើជូនអ្នកប្រុសតូចញ៊ាំ » មីង Yun សួរទៅកាន់នាយល្អិតទាំងស្នាមញញឹមជ្រាវជ្រួញបែបមនុស្សមានវ័យចំណាស់របស់គាត់។

« ខ្ញុំចង់ញ៊ាំស៊ុបប៉ុន្តែខ្ញុំចង់ជួយធ្វើមិនឲ្យអ្នកមីងធ្វើតែម្នាក់ឯងទេណា! »

« មិនអីទេមីងធ្វើម្នាក់ឯងបាន »

« ប៉ុន្តែខ្ញុំចង់ជួយ » Taehyung ក៏ធ្វើចរិកនិងទឹកមុខខ្ជីឃ្យូតដាក់មីង Yun ធ្វើឲ្យមីងចិត្តទន់ដាក់គេភ្លាមៗ។

« ក៏បានៗអញ្ចឹងអ្នកប្រុសតូចទៅបើកទូរទឹកកកយកត្រីនិងបន្លែមកមីងនឹងធ្វើស៊ុបឲ្យអ្នកប្រុសតូចរួចនិងមានត្រីចៀនឲ្យអ្នកប្រុសតូចដែរណា »

« បាទមីង » Taehyung ញញឹមលឹបភ្នែកមុននឹងដើរទៅបើកទូរទឹកកកយកអ្វីតាមដែលមីងបានប្រាប់ទាំងសប្បាយអរដូចជាកូនក្មេងបានលេងបាយឡុកបាយឡរអញ្ចឹង។

ពេលដែលចាប់ផ្ដើមបើកទូរទឹកកកភ្លាម Taehyung ក៏មានអារម្មណ៍ថាវិលមុខឈួលៗក្នុងច្រមុះរបស់គេតែដៃក៏លូកយកបន្លែនិងចានដែលមានត្រីចេញមកខាងក្រៅយកទៅដាក់នៅកន្លែងធ្វើម្ហូប។ ខណៈនោះ Taehyung ក៏ទម្លាក់បន្លែចោលទៅលើតុរួមជាមួយនឹងចានត្រីរួចក៏លើកដៃមកខ្ទប់មាត់ខ្ទប់ច្រមុះដូចជាចង់រកចេញក្អួតមកភ្លាមៗ ធ្វើឲ្យអ្នកមីង Yun ឯណោះក៏ចាប់អារម្មណ៍ឃើញអាការៈប្លែកៗរបស់គេក៏បានធ្វើឲ្យគាត់ភ័យស្លន់ស្លោមួយរំពេច។

« អ្ន...អ្នកប្រុសតូចកើតអីមែនទេ? »

« មីង! ខ្ញុំ...ខ្ញុំចង់ក្អួត » មិនចាំយូរ Taehyung ក៏រត់វឹងចូលទៅកាន់បន្ទប់ទឹកក្នុងផ្ទះបាយនេះដើម្បីក្អួត។

« អ្នកប្រុសតូចមិនស្រួលខ្លួនត្រង់ណា? ចាំមីងជូនអ្នកប្រុសតូចទៅពេទ្យណា! » មីង Yun ទៅតាម Taehyung ក្នុងបន្ទប់ទឹកទាំងអាការៈព្រួយបារម្ភ។

« មិនអីទេមីងខ្ញុំគ្រាន់តែឈឺក្បាលហើយចង់ក្អួតប៉ុន្នឹងតែប៉ុណ្ណោះ ប្រហែលមកពីយប់មិញនេះខ្ញុំញ៊ាំស្រាច្រើនពេកហើយ »

« ប៉ុន្តែអ្នកប្រុសតូចស្លេកខ្លាំងណាស់ បើលោកម្ចាស់ដឹងប្រាកដជាបារម្ភស្លាប់មិនខានទេ! »

« មិនអីទេមីង- អ៊ួក » និយាយមិនទាន់ទាំងចប់ពីមាត់ផង Taehyung ក៏រត់ចូលទៅក្នុងបន្ទប់ទឹកវិញនិងក្អួតចេញមកទៀតទៅហើយកាន់តែធ្វើឲ្យរាងចំណាស់ឯណោះដែលអាណិតស្រលាញ់គេចាត់ទុកដូចជាកូនចេះតែព្រួយបារម្ភភ័យខ្លាចថាគេនឹងឈឺ។

« មិនបានទេចាំមីងនាំអ្នកប្រុសតូចទៅពេទ្យ »

To be continued........

*****
Night night babies<3

Continua a leggere

Ti piacerà anche

10.5K 551 42
កុលាបតែងមានបន្លា បើហ៊ានប៉ះវានិងមុតដៃហើយមនុស្សក៏ដូចគ្នាដែរ ។ស្នេហាកើតចេញពីការស្រឡាញ់រវាងមនុស្សពីនាក់ ចុះបើ កើតចេញពីការសន្យារបស់មនុស្សបួននាក់វិញ តើស្នេ...
347K 12.5K 126
we continue where we left off, from 'playing with fire' to book 2 'Your touch still sets me on fire'
31.5K 1.5K 59
តើអ្នកជឿលើនិស្ស័យទេ? តើដោយសារតែនិស្ស័យ ទើបខ្ញុំបានឆ្លងទៅសម័យបុរាណបាន? ឬ ក៏ពួកយើងមានកម្មជាមួយគ្នា? "ប្រហែលជានិស្ស័យច្រើនជាង ទើបខ្ញុំបានឆ្លងទៅជួបមនុស្ស...
14.2K 990 41
អ្នកក្លាហានយ៉ាងច្រេីនបានស្វែងរកអាថ៌កំបាំងក្នុងពិភពគុណ ដេីម្បីក្លាយជាអ្នកក្លាំងពូកែ ខុសតែមនុស្សម្នាក់បែរជាមានអាថ៌កំបាំងច្រេីនជាងក្នុងរឿងពិភពគុណទៅទៀត...