MR BADBOY // j.jk x k.th

By JTaekie

173K 11.4K 309

"កូនបំណុល និង កម្មសិទ្ធិ" Contents warning: mpreg, smut, abusive, violent, kidnapping and more...and if you a... More

introduction
Chapter 1: ម្ចាស់បំណុល
Chapter 2: កុំធ្វើបាបកូនប្រុសខ្ញុំអី
Chapter 3: ប្រគល់កូនប្រុសអ្នកស្រីមកឲ្យខ្ញុំ
Chapter 4: រត់ទៅបើគិតថាអាចរត់រួច!
Chapter 5: ហេតុអីយំ ?
Chapter 6: ខ្ញុំចង់ទៅរកអ្នកម៉ាក់!
Chapter 7: ខ្ញុំ...ខ្ញុំសុំទោស!
Chapter 8: កូនបំណុល និង កម្មសិទ្ធិ
Chapter 9: វា...វាគឺជាកំហុសរបស់ខ្ញុំ
Chapter 10: ស្លូតៗបែបនេះយើងចូលចិត្ត
Chapter 11: my innocent baby boy
Chapter 12: childhood crush
Chapter 13: គាត់អរគុណខ្ញុំ?
Chapter 14: my kitten, my good boy ⚠️
Chapter 15: ឯងចង់ទៅផ្ទះវិញទេ?
Chapter 16: គាត់គួរឲ្យស្រលាញ់ណាស់
Chapter 17: ចុះទម្រាំតែស្រាតទៀតនោះ?
Chapter 18: យ៉ាងម៉េចដែរពេញចិត្តទេ?
Chapter 19: យើងចង់រំលោភឯងខ្លាំងណាស់
Chapter 20: ខ្ញុំខ្លាចហើយកុំសម្លាប់ខ្ញុំអី
Chapter 21: Laura?
Chapter 22: បញ្ឈប់ការងារគេចុះ
Chapter 23: អាត្មានិយម
Chapter 24: មុខមាត់គួរឲ្យចង់គយគន់
Chapter 25: យើងនឹកឯងខ្លាំងណាស់ kitten!
Chapter 26: មិនដែលស្គាល់សូម្បីតែឈ្មោះ
Chapter 27: អនាគតប៉ាម៉ាក់ក្មេក
Chapter 28: សម្ពាធមួយដ៏ធំ
Chapter 29: that blonde haired boy
Chapter 30: លើកលែងតែម្នាក់ប៉ុណ្ណោះ
Chapter 31: នឹកណាស់ដឹងទេ?
Chapter 32: លោកម្ចាស់ញញឹមដាក់ខ្ញុំ?
Chapter 33: សុំថើបត្រង់នេះបានទេ?
Chapter 34: លើកដំបូង 🔞
Chapter 35: kitten ជារបស់បង
Chapter 36: គាត់មិនបានស្រលាញ់ខ្ញុំទេ
Chatper 37: ឬមួយក៏យើងស្រលាញ់គេ?
Chpater 38: ចង់ញ៊ាំ lollipop ទេ?
Chatper 39: អូនស្រលាញ់លោកម្ចាស់🔞
Chapter 40: kitten! Baby! អូនសម្លាញ់
Chapter 41: បងយកឲ្យបានទាំងអស់
Chapter 43: អូនស្រវឹងហើយ Tae
Chapter 44: មីង! ខ្ញុំ...ខ្ញុំចង់ក្អួត
Chapter 45: វាមិនអាចទៅរួចទេ
Chapter 46: នរណាធ្វើបាបអូន?
Chatper 47: គេជាកូនរបស់ពួកយើង
Chapter 48: សុំទោសប្រពន្ធយើងភ្លាម!
Chapter 49: សុំទោស
Chapter 50: កូនក្មេងរបស់បង
Chapter 51: ដៃបងកើតអី?
Chapter 52: បងរស់ខ្វះអូនមិនបានទេ
Chatper 53: វាជាយប់របស់ពួកយើង 🔞
Chapter 54: បងចង់ចាញ់កូនជំនួសអូន
Chapter 55: សុបិន្តអាក្រក់
Chapter 56: Happy Valentine's day
Chapter 57: ភ្នាល់គ្នាពីឥឡូវទេ?
Chapter 58: គ្រប់យ៉ាងនឹងមិនអីនោះទេ!
Chapter 59: ខ្ញុំត្រូវតែរឹងមាំដើម្បីកូន
Chapter 60: គ្រប់យ៉ាងនឹងត្រូវបានបកស្រាយ
Chapter 61: ហេតុអីនាងត្រឡប់មកវិញ?
Chapter 62: ម្ចាស់តាចង់ជួបមុខអូន
Chapter 63: មានចៅទួតឲ្យយើងទៀតផង?
Chapter 64: FIRST BORN CHILD
Chapter 65: ពិធីរៀបអាពាហ៍ពិពាហ៍
Chapter 66: My bride
Chapter 67: ជាប្អូនស្រីឬក៏ជាមនុស្សពិសេស?
Chapter 68: អូនមិនខុសពីកូនក្មេងទេ
Chapter 69: ពួកយើងជិះសេះតាមរកទៅ
Chapter 70: បងចង់ថ្នាក់ថ្នមអូន 🔞
Chapter 71: យើងនឹងស្រលាញ់គ្នារហូតទៅ
Chapter 72: ពូកែរំអ៊ួយដូចអូនខ្លាំងណាស់
Chapter 73: hyunhee ចេញមកតាមណា
Chapter 74: អ្នកស្នងតំណែង

Chapter 42: អូនស្អាតខ្លាំងណាស់

2K 132 2
By JTaekie

Jungkook និង Taehyung បាននាំគ្នាមកញ៊ាំអាហារពេលរសៀលនៅហាងមួយកន្លែងដែលមើលទៅក៏ល្បីនិងថ្លៃសមរម្យដែរ។ ពួកគេទាំងពីរញ៊ាំបណ្ដើរនិយាយគ្នាពីនេះពីនោះបណ្ដើរឯរាងតូចក៏ញញឹមមិនឈប់ព្រោះកំពុងមានក្ដីសុខពេលដែលបាននៅក្បែរ Jungkook ហើយបាននាយយកចិត្តទុកដាក់នឹងគេថែមទៀតកាន់តែធ្វើឲ្យគេមិនចង់ឃ្លាតទៅណាឆ្ងាយពីរាងក្រាសសូម្បីតែមួយជំហាន។

***

រំលងផុតទៅអស់មួយសប្ដាហ៍ទៅហើយ ទំនាក់ទំនងរបស់ពួកគេកាន់តែជិតស្និតជាងមុននិងកាន់តែមានក្ដីសុខ ព្រោះពួកគេតែងតែផ្ដល់ភាពកក់ក្ដៅឲ្យគ្នាជានិច្ចមិនថាមានរឿងអ្វីក៏និយាយប្រាប់គ្នា ចែករំលែកទុក្ខសោកនិងភាពសប្បាយជាមួយគ្នា។ ពេលណាទៅមកណា Jungkook តែងតែនាំ Taehyung ទៅតាមនាយគ្រប់ជំហានសឹងតែមិនលួសមួយពេលណាឡើយ ហើយនាយក៏បានបើកជំហរស្នេហារបស់ពួកគេទាំងពីរឲ្យអ្នកដទៃបានដឹងឮនិងកាន់តែច្បាស់អំពីទំនាក់ទំនងរបស់ពួកគេថាជាអ្វីនឹងគ្នាឲ្យប្រាកដនោះ ពេលនេះគ្រប់គ្នាក៏បានច្បាស់និងឃើញនឹងភ្នែកផ្ទាល់ហើយថា Jeon Jungkook ស្រលាញ់ក្មេងប្រុសម្នាក់នោះនិងបានក្លាយជាគូស្នេហ៍នឹងគ្នាយ៉ាងបើកជំហរឲ្យគេដឹងឮ សូម្បីតែអ្នកបម្រើនៅឯវិមាន Jeon ទាំងប៉ុន្មានក៏បានជ្រាបច្បាស់ជាងនរណាៗទាំងអស់ដែរ ព្រោះឃើញរាល់សកម្មភាពផ្អែមល្ហែមរបស់ពួកគេស្ទើររាល់ថ្ងៃ ហើយមកទល់ពេលនេះគ្រប់គ្នាដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Jungkook តែងតែហៅ Taehyung ថា....

« អ្នកប្រុសតូចលោកម្ចាស់ឲ្យខ្ញុំមកតាមអ្នកប្រុសទៅជួបគាត់នៅឯសួនផ្កាខាងក្រោយវិមាន » អ្នកបម្រើស្រីម្នាក់បានមកហៅរាងតូចដែលកំពុងអង្គុយសិក្សាក្នុងបន្ទប់ទទួលភ្ញៀវឲ្យទៅជួប Jungkook នៅឯសួនផ្កាខាងក្រោយវិមានរបស់នាយ។

« Noona ទៅវិញចុះបន្តិចទៀតខ្ញុំទៅហើយ » Taehyung ឆ្លើយតបទៅវិញទាំងមិនបានងើយមើលមុខឡើយ ព្រោះគេកំពុងជាប់រវល់សរសេរកិច្ចការបង្ហើយយកឲ្យគ្រូនៅថ្ងៃស្អែកនេះ ព្រោះបន្ទាប់ពីឈប់សម្រាកអស់រយៈពេលមួយសប្ដាហ៍ចូលមកវិញនឹងត្រូវសម្រុករៀនសូត្រដើម្បីត្រៀមប្រឡង។

« ចាស៎ » នាងឱនគំនាបរួចក៏ដើរចេញទៅ។

បន្តិចក្រោយមកនាយល្អិតក៏បានបញ្ចប់កិច្ចការរបស់គេមុននឹងបិទសៀវភៅទុកដាក់រួចដើរចេញទៅសួនច្បារខាងក្រោយវិមានដើម្បីជួបរាងក្រាសតាមការហៅមុននេះ។ ពេលដើរមកដល់ Taehyung ក៏បានឃើញនាយអង្គុយអានកាសែតទល់មុខមាត់ស្រះដែលជាអាងទុកសម្រាប់ចិញ្ចឹមត្រីលម្អក្នុងវិមាន។

« លោកម្ចាស់ហៅអូនមកនេះមានការអីមែនទេ? » Taehyung ដើរមកដល់ក៏ដាក់គូទអង្គុយពីលើភ្លៅរាងក្រាសតែម្ដងរួចលើកដៃទាំងសងខាងឡើងទៅឱបករបស់នាយ។

« អូនចង់ទៅចូលរួមកម្មពិធីខួបកំណើតមិត្តរបស់បងយប់នេះឬអត់? » Jungkook ដាក់កាសែតចុះរួចលូកដៃឱបចង្កេះរាងតូចនិងងើយសម្លឹងមុខរបស់គេ។

« អូនទៅចូលរួមបានដែរហេស៎? »

« អឹម! បងចង់ឲ្យអូនទៅជាមួយបង »

« អូនប្រាកដជាទៅហើយ » Taehyung សើចស្ញេញដាក់រាងក្រាសធ្វើឲ្យអ្នកម្ខាងទៀតឃើញហើយសែនក្នាញ់នឹងចរិតក្មេងឡិកឡក់របស់គេជាខ្លាំង។

« និយាយអញ្ចឹងអូនសរសេរមេរៀនចប់ហើយហេស៎? » Taehyung មិនបានឆ្លើយតបនោះទេប៉ុន្តែគេក៏ងក់ក្បាលញាប់ៗជំនួសវិញ។

« ខំរៀនណាក្មេងឆ្លាតរបស់បង » Jungkook ញញឹមស្រទន់ដាក់រាងតូចនិងបានលើកដៃទៅអង្អែលសក់ក្បាលរបស់គេទៅមកស្រាលៗ។

« លោកម្ចាស់! »

« ហឹម? »

« អូននឹកអ្នកម៉ាក់ » Taehyung ពេបមាត់តិចៗធ្វើទឹកមុខកំសត់និងឱនមុខចុះព្រោះតែគេកំពុងនឹកអ្នកម៉ាក់របស់គេពិតមែន។

« ស្អែកត្រឡប់មកពីសាលាវិញចាំបងជូនអូនទៅលេងគាត់ okay ទេ? »

« okayyyy » Taehyung ងើបមុខមកញញឹមដាក់រាងក្រាសវិញនិងខិតមុខទៅថើបថ្ពាល់របស់នាយពីរបីខ្សឺតផងដែរធ្វើឲ្យ Jungkook បញ្ចេញស្នាមញញឹមគ្រប់ពេលឲ្យតែបាននៅក្បែរក្មេងម្នាក់នេះ។

***

ពេលល្ងាចក៏ឈានចូលមក Jungkook បានរៀបចំខ្លួនហើយរួចរាល់បន្ទាប់ពី Minho និង hyunjin ពេលដែលរួចរាល់នាយក៏ចុះមកខាងក្រោមអង្គុយរង់ចាំ Taehyung ជាមួយនឹងប្អូនៗរបស់នាយ។ មួយសន្ទុះក្រោយសម្រឹបជើងក៏បានបន្លឺឡើងមុននឹង Jungkook ក៏បែរមុខទៅរកកាំជណ្ដើរដែលមានរាងល្អិតកំពុងតែធ្វើដំណើរដើរចុះមក។

Taehyung ពាក់អាវសដៃវែងដែលជាសាច់ក្រណាត់ស្ដើងរលោងនិងត្រជាក់បូករួមជាមួយនឹងអាវក្រៅធំពណ៌សផងដែរ ចំណែកឯខោគឺជាខោពណ៌សសាច់ក្រណាត់រឹបរាងជើងធំខាងក្រោមបន្តិចដែលមួយឈុតលើដងខ្លួនរបស់ Taehyung គឺជាពណ៌សទាំងអស់។ រាងតូចក៏បានបន្ថែមជាមួយនឹងការ make up លើផ្ទៃមុខស្រាលៗបំពាក់បូពណ៌សលើសក់ក្បាលរបស់ខ្លួន និងថែមទាំងបំពាក់ជាមួយនឹងក្រវិល ខ្សែរកត្បូងពេជ្រគ្រាប់តូចដែលមានតម្លៃមិនក្រោមពាន់ដុល្លាឡើយ ហើយទាំងអស់នេះសុទ្ធតែជារបស់ដែល Jungkook បានទិញឲ្យគេទាំងអស់ ពេលដែល Taehyung បំពាក់វាទៅលើខ្លួនប្រាណរបស់គេបែបនេះឃើញហើយបើមិនសរសើរថាស្អាតមិនបានឡើយ។

« អូនរួចរាល់ហើយលោកម្ចាស់ » Taehyung ដើរមកឈរទល់មុខអ្នកដែលកំពុងអង្គុយសម្លឹងមើលមកកាន់គេទាំងភ្លឹកភ្លាំង ព្រោះតែសម្រស់របស់នាយល្អិតនេះស្អាតមិនធម្មតានោះទេ។

« អូនស្អាតខ្លាំងណាស់ » Jungkook ក្រោកឈរពីសាឡុងមកឈរទល់មុខអ្នកដែលមានកម្ពស់ត្រឹមទ្រូងរបស់ខ្លួន មុននឹងលោមុខទៅថើបថ្ងាស់របស់រាងតូចមួយខ្សឺតនៅចំពោះមុខ Minho និង hyunjin ប៉ុន្តែពួកគេទាំងពីរឃើញទង្វើបែបនេះឡើងស៊ាំភ្នែកអស់ទៅហើយ។

« ពួកយើងឆាប់ចេញដំណើរទៅ » Taehyung និយាយឡើងដើម្បីបញ្ឈប់រាងក្រាសឲ្យផ្អាកសម្លឹងមើលគេសិនមិនអញ្ចឹងទេនឹងយឺតយ៉ាវមិនខាន។

ទាំងបួននាក់ក៏បានឡើងឡានពីរផ្សេងគ្នាដោយមានអ្នកបើកបររៀងៗខ្លួន។ Jungkook និង Taehyung ជិះឡានជាមួយគ្នាចំណែកឯ Minho និង hyunjin ក៏ជិះឡានផ្សេងទៀតជាមួយគ្នាដែរ។ បន្តិចក្រោយមកឡានទាំងពីរគ្រឿងក៏បានចេញដំណើរឆ្ពោះទៅកាន់សណ្ឋាគារផ្កាយប្រាំដែលជាកន្លែងប្រារព្ធពិធីខួបកំណើតរបស់ Choi Seungcheol ដែលជាមិត្តជិតដិតរបស់ Jungkook ហើយក៏ជាអ្នករួមការងារជាមួយគ្នាផងដែរ។

មកដល់ទីតាំងអ្នកបើកឡានក៏បានបញ្ឈប់ម៉ាស៊ីននៅខាងមុខសណ្ឋាគាររួចចុះទៅបើកទ្វារឡានឲ្យ Jungkook ទើបនាយក៏ចុះចេញមកខាងក្រៅមុនដោយមានរាងតូចចេញមកតាមក្រោយ។ អ្នកទាំងពីរក៏រង់ចាំឡានមួយទៀតមកដល់សិនដើម្បីចូលទៅខាងក្នុងជុំគ្នា។ ទីបំផុតឡានរបស់ Minho និង hyunjin ក៏បានមកដល់ទីតាំងទើបពួកគេទាំងអស់គ្នាក៏ធ្វើដំណើរចូលទៅកាន់ខាងក្នុងកម្មពីធី។

ភ្ញៀវកិត្តយសដែលមកចូលរួមសុទ្ធសឹងតែជាអ្នករួមការងារជាមួយគ្នាហើយសុទ្ធតែជាអ្នកមានមុខមាត់ខ្ពង់ខ្ពស់ផងដែរ។ ចំណែកឯគ្រួសាររបស់ seungcheol ក៏នៅទីនេះដូចគ្នា ក្រោយមក seungcheol ក៏ចេញមកទទួលភ្ញៀវដោយរាក់ទាក់ពួកគេគ្រប់ៗគ្នារហូតនាយក៏ក្រឡេកឃើញភ្ញៀវពិសេសរបស់នាយនោះគឺ Jungkook ។

« រីករាយថ្ងៃកំណើតសម្លាញ់ » Jungkook និយាយអបអរទៅកាន់មិត្តឯ Seungcheol ក៏ញញឹមងក់ក្បាលទទួលយកពាក្យអ្នកជាមិត្តមុននឹងនិយាយ

« អរគុណណាសម្លាញ់ »

« Happy birthday hyung » Minho

« Enjoy your happy day Seungcheol hyung » hyunjin

« thanks guys! អញ្ចឹងឆាប់នាំគ្នាចូលទៅអង្គុយទៅ ឬក៏ចង់ញ៊ាំអីអាចទៅចាប់អាហារញ៊ាំខ្លួនឯងបាន បើសិនជាចង់ផឹក red wine ឬក៏ champagne ក៏យើងមានដែរ » Seungcheol ញាក់ចិញ្ចើមដាក់ Jungkook ព្រោះដឹងថាគេចូលចិត្តផឹកខ្លាំងណាស់។

ក្រឡេកមកមើល Taehyung ឯណេះវិញគេគិតតែពីសម្លឹងជុំវិញខ្លួនងើយមើលលើមើលក្រោមព្រោះមិនដែលចូលរួមកម្មពិធីមនុស្សច្រើនបែបនេះ គេគិតតែពីឈរលាក់ខ្លួនពីក្រោយខ្នងរាងក្រាសរហូត ទើប seungcheol មិនបានដឹងថាគេក៏មកចូលរួមដែរ។

« ឯណាមនុស្សរបស់ឯងដូចមិនឃើញមក? »

« នរណាថាគេមិនមក? » Jungkook ក៏ទាញរាងតូចមកឈរក្បែរដៃនិងលូកដៃចូលទៅឱបចង្កេះរបស់គេឲ្យគ្រប់គ្នាបានដឹងថាក្មេងម្នាក់នេះគឺជារបស់នាយ។

« ហីយ៉ា...សង្ងំលាក់ពួនសោះ អញ្ចឹងពួកឯងចូលទៅអង្គុយមុនទៅបន្តិចទៀតយើងនឹងមករកវិញ » និយាយចប់ seungcheol ក៏ចេញទៅទទួលភ្ញៀវបន្តឯ Jungkook ក៏នាំ Taehyung ទៅរកកន្លែងអង្គុយដោយមានប្អូនរបស់នាយពីរនាក់ដើរតាមពីក្រោយ។

« អូនចង់ញ៊ាំអីអូនប្រាប់មកបងទៅយកមកឲ្យ »

« អូនសុំតែទឹកក្រូចមួយកែវបានហើយ » Taehyung លើកដៃចង្អុលឡើងបញ្ជាក់បន្ថែមនិងញញឹមដាក់រាងក្រាសដែលកាយវិការបែបនេះគឺពិតជាគួរឲ្យស្រលាញ់ខ្លាំងណាស់។

« អញ្ចឹងអូនអង្គុយចាំបងទីនេះហើយហាមដើរទៅណាផ្ដេសផ្ដាស់ បន្តិចទៀតបងនឹងត្រឡប់មកវិញ » មុននឹងចេញទៅរកអ្វីមកញ៊ាំ Jungkook ក៏ឱនទៅថើបថ្ពាល់រាងតូចមួយខ្សឺតទើបដើរចេញទៅ។

« អេ៎...អា hyun នោះ Felix តើ! » Minho ក៏ងាកទៅកេះ hyunjin ដែលកំពុងឈ្ងោកចុចទូរស័ព្ទ។

« ឯណា? »

« នោះគេនៅត្រង់នោះ »

« fefi ពិតមែន! hyung នៅទីនេះមើល Taehyung ផងណាខ្ញុំទៅរក Fefi សិន » hyunjin ស៊កទូរស័ព្ទដៃចូលហោប៉ៅខោមុននឹងក្រោកចេញពីតុដើរសម្ដៅទៅរក Felix របស់នាយ។

« អឹមមម! ខ្ញុំអាចសួរលោកបន្តិចបានទេ? » ដោយរៀងស្ងប់ស្ងាត់ Taehyung ក៏ផ្ដើមនិយាយនិងសួរទៅកាន់ Minho មុនគេ

« ចង់សួរអីមែនទេចាំខ្ញុំឆ្លើយ »

« ពួកលោកទាំងពីរនិងលោកម្ចាស់ធ្វើការជាមួយគ្នាប៉ុន្មានឆ្នាំហើយ? »

« ខ្ញុំនិង hyunjin ស្គាល់ Jungkook hyung តាំងពីក្មេងៗមកម្ល៉េះណាមួយពួកយើងក៏សុទ្ធតែជាបងប្អូនជីដូនមួយទើប Jungkook hyung ទុកចិត្តឲ្យពួកយើងធ្វើជាដៃស្ដាំនិងដៃឆ្វេងឲ្យគាត់! ចង់ដឹងអីបន្ថែមពីគាត់ទៀតទេ? ខ្ញុំអាចប្រាប់បាន »

« អឺគឺ...ខ្ញុំចង់ដឹងថាកាលពីនៅរៀនតើលោកម្ចាស់ជាមនុស្សបែបម៉េចទៅ? »

« កាលពីនៅរៀនហេស៎? Tae ប្រាកដជានឹកស្មានមិនដល់ទេបើខ្ញុំប្រាប់! កាលពីនៅរៀន Jungkook hyung មិនដែលចូលសាលាទេហើយស្រីៗមួយសាលាជាសង្សារចាស់របស់គាត់សឹងតែទាំងអស់ ប៉ុន្តែពួកនាងគ្រាន់តែជាស្រីកំដរអារម្មណ៍មួយឆាវៗប៉ុណ្ណោះ »

« លោកម្ចាស់សង្ហារដល់ថ្នាក់ហ្នឹងបើសង្សារមិនច្រើនទើបចម្លែក » Taehyung ក៏ផ្ទុះសំណើចឡើង

« ត្រឹមត្រូវ! ហើយ Jungkook hyung គឺជាបងធំនៅក្នុងសាលានរណាៗក៏ស្គាល់ហើយក៏ខ្លាចគាត់ដែរសូម្បីតែលោកគ្រូអ្នកគ្រូគឺនៅចំណាំមុខរបស់គាត់ទាំងអស់ គាត់គេចរៀនញ៉ែសិស្សស្រីហើយចូលចិត្តទៅធ្វើបាបគេរហូតទាល់តែគ្រប់គ្នាដែលរៀននៅជំនាន់ជាមួយគាត់ហៅគាត់ថាជា Mr bad boy មកដល់សព្វថ្ងៃនេះបើមិនជឿទេទៅសួរគ្រូសាលារបស់ Tae ទៅពួកគាត់ស្គាល់ច្បាស់ដូចថ្ងៃអញ្ចឹង គាត់គឺជាអតីតសិស្សកំពូលខូចនៅសាលាដែល Tae កំពុងរៀនហ្នឹងឯង អាចនិយាយបានមួយទៀតថា ពាល ក៏បាន មួយថ្ងៃចូលការិយាល័យជួបលោកនាយកសាលាមិនក្រោម ៥ ដងទេរឿងស្ទើររាល់ថ្ងៃតែម្ដង » Minho បន្ទាប់ពីបានបកអាក្រាតរឿងបងប្រុសជីដូនមួយរបស់ខ្លួនឲ្យ Taehyung ដែលជាមនុស្សដែលបងប្រុសស្រលាញ់បានស្ដាប់ហើយ នាយក៏បានសើចជាមួយ Taehyung ព្រោះកន្លែងខ្លះរៀងអស់សំណើចទើប Tae ក៏សើចលះៗតែពីរនាក់ Minho តែម្ដង។

« ហេតុអីលោកម្ចាស់ចូលចិត្តធ្វើបាបគេអញ្ចឹង? »

« ខ្ញុំភ្លេចបញ្ជាក់ប្រាប់! គាត់វាយធ្វើបាបតែនរណាដែលមករញ៉េរញ៉ៃនឹងរឿងរបស់គាត់ប៉ុណ្ណោះ »

« Ohh! បើលោកម្ចាស់ដឹងថាលោកហែករឿងរបស់គាត់ឲ្យខ្ញុំស្ដាប់គាត់ច្បាស់ជាខឹងមិនខាន » Taehyung លើកដៃខ្ទប់មាត់សើចទាំងអស់សំណើចផងហើយក៏ភ័យផងដែរខ្លាចថារាងក្រាសនឹងខឹងពួកគេ។

« ខ្ញុំស្គាល់ Jungkook hyung ច្បាស់ណាស់ព្រោះរឿងអតីតកាលរបស់គាត់គាត់ទទួលស្គាល់ទាំងអស់ហើយបើជាមនុស្សដែលគាត់ស្រលាញ់ចង់ដឹងពីរឿងចាស់ៗរបស់គាត់ទៀតនោះ គាត់រីករាយនឹងប្រាប់ឲ្យអស់សេចក្ដីតែម្ដង ជឿខ្ញុំទៅគាត់កំពុងតែព្យាយាមកែប្រែខ្លួនឯងដើម្បី Tae ហើយ » Minho រៀបរាប់ទាំងញញឹមព្រោះនាយនិង hyunjin ដឹងពីចរិករបស់ Jungkook ច្បាស់ជាងនរណាៗទាំងអស់ ហើយក៏ឃើញថារាល់ថ្ងៃនេះ Jungkook ក៏កំពុងតែប្រែប្រួលអត្តចរិករបស់នាយផងដែរ។

« លោកចង់បានន័យថាយ៉ាងម៉េចទៅ? មុនពេលដែលខ្ញុំនិងលោកម្ចាស់មិនទាន់ស្គាល់គ្នាតើគាត់មានអត្តចរិកបែបណាទៀតអាចប្រាប់បានទេ? »

« មុនពេលដែល Tae ឈានជើងចូលមកក្នុងជីវិតរបស់គាត់ គាត់គឺជាមនុស្សដែលពិបាកនឹងនិយាយគ្នាខ្លាំងណាស់ ពេលខ្លះឆេវឆាវ ពេលខ្លះក៏ធម្មតាដូចជាមនុស្សទូទៅ ប៉ុន្តែពេលដែលគាត់ខឹងវិញគឺអាក្រក់ខ្លាំងបំផុត ចងគំនុំគំគួនមិនលើកលែងឲ្យនរណាដែលចូលមកពាក់ព័ន្ធឬរញ៉េរញ៉ៃនឹងអ្វីដែលជារបស់គាត់នោះទេ ឥឡូវក៏នៅតែបែបនេះគ្រាន់តែ Tae មិនបានដឹងមុននឹងក្រោយគង់តែបានឃើញ » Minho រៀបរាប់ពីប្រវត្តិរបស់ Jungkook ឲ្យ Taehyung បានដឹងធ្វើឲ្យនាយតូចអង្គុយស្ដាប់យ៉ាងយកចិត្តទុកដាក់ពីអ្វីដែលពាក់ព័ន្ធអំពីលោកម្ចាស់របស់គេ។

« អឺ...ខ្ញុំសុំសួរមួយសំណួរទៀតបានទេ? »

« បើខ្ញុំឆ្លើយបានខ្ញុំនឹងឆ្លើយ »

« តើពីមុនមកលោកម្ចាស់ដែលមានទំនាក់ទំនងស្នេហាឬក៏ធ្លាប់មានមនុស្សច្បាស់លាស់របស់គាត់ដែរទេ? »

« មនុស្សច្បាស់លាស់របស់គាត់ច្បាស់ជាមានហើយ! ហើយពួកគាត់ស្រលាញ់គ្នាតាំងពីនៅរៀនមកម្ល៉េះ Jungkook hyung ស្រលាញ់នាងខ្លាំងណាស់ ប៉ុន្តែតាំងពីនាងចាកចេញទៅ Jungkook hyung ដូចជាមនុស្សគ្មានសតិអារម្មណ៍អញ្ចឹង គាត់រង់ចាំនាងត្រឡប់មករកគាត់វិញស្ទើរតែរាល់ថ្ងៃ ប៉ុន្តែមិនឃើញវត្តមានរបស់នាងមកវិញនោះទេ អញ្ចឹងទើបបានជាគាត់ផ្ដាច់ខ្លួនចេញពីស្នេហាឈប់ទាក់ទងនឹងអ្នកណាទាំងអស់ ប៉ុន្តែបើជាមនុស្សកំដរអារម្មណ៍មួយឆាវៗគឺនៅតែមានបែបនេះ ប៉ុន្តែសម្រាប់... »Minho រកនឹងបញ្ចប់សេចក្ដីអធិប្បាយមិនទាន់ Jungkook ក៏ត្រឡប់មកវិញបាត់ទៅហើយទើបធ្វើឲ្យនាយត្រូវកាត់ពាក្យសម្ដីចោលត្រឹមនេះ ព្រោះមិនចង់រំឮកនាំឲ្យបងប្រុសខឹងនឹងខ្លួននោះទេ។

« នេះឆាប់ញ៊ាំទៅ » Jungkook ត្រឡប់មកវិញជាមួយនឹងអាហារមួយចានព្រមទាំងទឹកក្រូចមួយកែវឲ្យ Taehyung ផងដែរ។

Taehyung អង្គុយសម្លឹងមុខរាងក្រាសឆ្លាសជាមួយនឹងអាហារដែលនាយបានយកមកឲ្យគេទាំងកំពុងគិតសញ្ជឹងពីពាក្យសម្ដីដែល Minho បាននិយាយរៀបរាប់ប្រាប់គេនៅមុននេះ មុននឹងនាយតូចក៏ហារស្ដីវាចាពាក្យអរគុណទៅកាន់រាងក្រាស។

« អរគុណណា » Taehyung ញញឹមស្រាលរួចក៏ទទួលយករបស់ញ៊ាំមកញ៊ាំទាំងស្ងៀមស្ងាត់

« អូនកើតអីមែនទេ? » ដោយឃើញរាងតូចរៀងប្លែកនាយក៏ចម្លែកចិត្តទើបសួរ

« គ្មានអីទេលោកម្ចាស់កុំបារម្ភអី » Taehyung ស្ញេញដាក់នាយរួចក៏បន្តបែរមកញ៊ាំអាហាររបស់គេ។

"ខ្ញុំនិយាយមិនទាន់ទាំងអស់សេចក្ដីផង តិចលោគេឈ្លោះគ្នាព្រោះតែខ្ញុំទៅ? អាចង្រៃ Minho អ៊ើយហេតុអីក៏ឯងមិននិយាយឲ្យអស់ថា សម្រាប់ Tae គឺកំពុងតែក្លាយជាមនុស្សច្បាស់លាស់របស់គាត់ហើយ! ហ៊ើយ ចង្រៃពិតមែន » Minho សម្លឹងឃើញទឹកមុខប្លែកៗរបស់ Taehyung ក៏អាចស្មានដឹងបានភ្លាមថាគេកំពុងតែគិតពីអ្វីដែលនាយបាននិយាយនៅចុងក្រោយគេនេះមិនខាន គេច្បាស់ជាយល់ច្រឡំមិនខានទេ ទើប Minho លើកដៃទះមុខខ្លួនឯងច្បូតចុះក្រោមនិងស្ដីបន្ទោសឲ្យខ្លួនឯងនៅក្នុងចិត្ត។

"មិនអីទេបើមានរឿងអ្វីកើតឡើងចាំខ្ញុំជាអ្នកដោះស្រាយ" Minho អង្គុយសម្លឹងមុខ Jungkook និង Taehyung ឆ្លាស់គ្នាព្រោះ Jungkook ក៏កំពុងតែអង្គុយសម្លឹងមុខរាងតូចជាប់ដូចគ្នាដែរ។

To be continued........

***
2279words

Continue Reading

You'll Also Like

17.5K 406 13
When she's kidnapped by death eaters, Hermione Granger learns that her blood is a key ingredient in a potion to resurrect Voldemort. However, it only...
1.3M 69.5K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
148K 3.3K 53
After being told to jump off a roof, getting his dreams crushed by All Might and being yelled at by the heroes, Izuku Midoriya comes home and hits hi...
6.2K 382 5
នៅពេលដែលខ្ញុំសម្លឹងមើលគំនូរមួយផ្ទាំងនោះលើកដំបូង អារម្មណ៍នៃភាពសោកសៅបានចូលមកគ្របដណ្ដប់បេះដូងដែលឯកោរបស់ខ្ញុំឈឺចាប់លើលពីអារម្មណ៍ឈឺចាប់ដែលខ្ញុំឆ្លងកាត់កន្...