MR BADBOY // j.jk x k.th

By JTaekie

173K 11.4K 309

"កូនបំណុល និង កម្មសិទ្ធិ" Contents warning: mpreg, smut, abusive, violent, kidnapping and more...and if you a... More

introduction
Chapter 1: ម្ចាស់បំណុល
Chapter 2: កុំធ្វើបាបកូនប្រុសខ្ញុំអី
Chapter 3: ប្រគល់កូនប្រុសអ្នកស្រីមកឲ្យខ្ញុំ
Chapter 4: រត់ទៅបើគិតថាអាចរត់រួច!
Chapter 5: ហេតុអីយំ ?
Chapter 6: ខ្ញុំចង់ទៅរកអ្នកម៉ាក់!
Chapter 7: ខ្ញុំ...ខ្ញុំសុំទោស!
Chapter 8: កូនបំណុល និង កម្មសិទ្ធិ
Chapter 9: វា...វាគឺជាកំហុសរបស់ខ្ញុំ
Chapter 10: ស្លូតៗបែបនេះយើងចូលចិត្ត
Chapter 11: my innocent baby boy
Chapter 12: childhood crush
Chapter 13: គាត់អរគុណខ្ញុំ?
Chapter 14: my kitten, my good boy ⚠️
Chapter 15: ឯងចង់ទៅផ្ទះវិញទេ?
Chapter 16: គាត់គួរឲ្យស្រលាញ់ណាស់
Chapter 17: ចុះទម្រាំតែស្រាតទៀតនោះ?
Chapter 18: យ៉ាងម៉េចដែរពេញចិត្តទេ?
Chapter 19: យើងចង់រំលោភឯងខ្លាំងណាស់
Chapter 20: ខ្ញុំខ្លាចហើយកុំសម្លាប់ខ្ញុំអី
Chapter 21: Laura?
Chapter 22: បញ្ឈប់ការងារគេចុះ
Chapter 23: អាត្មានិយម
Chapter 24: មុខមាត់គួរឲ្យចង់គយគន់
Chapter 25: យើងនឹកឯងខ្លាំងណាស់ kitten!
Chapter 26: មិនដែលស្គាល់សូម្បីតែឈ្មោះ
Chapter 27: អនាគតប៉ាម៉ាក់ក្មេក
Chapter 28: សម្ពាធមួយដ៏ធំ
Chapter 29: that blonde haired boy
Chapter 30: លើកលែងតែម្នាក់ប៉ុណ្ណោះ
Chapter 31: នឹកណាស់ដឹងទេ?
Chapter 32: លោកម្ចាស់ញញឹមដាក់ខ្ញុំ?
Chapter 33: សុំថើបត្រង់នេះបានទេ?
Chapter 34: លើកដំបូង 🔞
Chapter 35: kitten ជារបស់បង
Chapter 36: គាត់មិនបានស្រលាញ់ខ្ញុំទេ
Chatper 37: ឬមួយក៏យើងស្រលាញ់គេ?
Chpater 38: ចង់ញ៊ាំ lollipop ទេ?
Chatper 39: អូនស្រលាញ់លោកម្ចាស់🔞
Chapter 41: បងយកឲ្យបានទាំងអស់
Chapter 42: អូនស្អាតខ្លាំងណាស់
Chapter 43: អូនស្រវឹងហើយ Tae
Chapter 44: មីង! ខ្ញុំ...ខ្ញុំចង់ក្អួត
Chapter 45: វាមិនអាចទៅរួចទេ
Chapter 46: នរណាធ្វើបាបអូន?
Chatper 47: គេជាកូនរបស់ពួកយើង
Chapter 48: សុំទោសប្រពន្ធយើងភ្លាម!
Chapter 49: សុំទោស
Chapter 50: កូនក្មេងរបស់បង
Chapter 51: ដៃបងកើតអី?
Chapter 52: បងរស់ខ្វះអូនមិនបានទេ
Chatper 53: វាជាយប់របស់ពួកយើង 🔞
Chapter 54: បងចង់ចាញ់កូនជំនួសអូន
Chapter 55: សុបិន្តអាក្រក់
Chapter 56: Happy Valentine's day
Chapter 57: ភ្នាល់គ្នាពីឥឡូវទេ?
Chapter 58: គ្រប់យ៉ាងនឹងមិនអីនោះទេ!
Chapter 59: ខ្ញុំត្រូវតែរឹងមាំដើម្បីកូន
Chapter 60: គ្រប់យ៉ាងនឹងត្រូវបានបកស្រាយ
Chapter 61: ហេតុអីនាងត្រឡប់មកវិញ?
Chapter 62: ម្ចាស់តាចង់ជួបមុខអូន
Chapter 63: មានចៅទួតឲ្យយើងទៀតផង?
Chapter 64: FIRST BORN CHILD
Chapter 65: ពិធីរៀបអាពាហ៍ពិពាហ៍
Chapter 66: My bride
Chapter 67: ជាប្អូនស្រីឬក៏ជាមនុស្សពិសេស?
Chapter 68: អូនមិនខុសពីកូនក្មេងទេ
Chapter 69: ពួកយើងជិះសេះតាមរកទៅ
Chapter 70: បងចង់ថ្នាក់ថ្នមអូន 🔞
Chapter 71: យើងនឹងស្រលាញ់គ្នារហូតទៅ
Chapter 72: ពូកែរំអ៊ួយដូចអូនខ្លាំងណាស់
Chapter 73: hyunhee ចេញមកតាមណា
Chapter 74: អ្នកស្នងតំណែង

Chapter 40: kitten! Baby! អូនសម្លាញ់

2.5K 163 2
By JTaekie

៚ ព្រឹកនៃថ្ងៃថ្មីក៏ឈានចូលមកដល់ពាំនាំមកជាមួយនឹងពន្លឺព្រះអាទិត្យរះឡើងយ៉ាងខ្ពស់ត្រដែតដែលធ្វើឲ្យចែងចាំងពេញមួយចំហៀងផែនដី។ ក្រឡេកមកមើលរាងល្អិតនិងលោកម្ចាស់របស់គេឯណេះវិញ កំពុងតែគេងឱបគ្នាយ៉ាងស្កប់ស្កល់បន្ទាប់ពីបញ្ចប់ភ្លើងសង្រ្គាមកាលពីយប់មិញនេះរួចមក។ Taehyung បើកភ្នែកឡើងព្រឹមៗភ្ញាក់មកមុនគេ មុននឹងនាយតូចក៏ងើយមុខឡើងទៅសម្លឹងអ្នកដែលកំពុងគេងឱបខ្លួនជាប់ពេញមួយយប់ទាំងលួចញញឹមឡើងមកតិចៗ ព្រោះអ្វីៗគឺបានដើរទៅយ៉ាងរលូនបន្ទាប់ពីការសារភាពស្នេហ៍ក៏បញ្ចេញមកអស់ចំពោះគ្នាទៅវិញទៅមកនៅក្នុងយប់មិញនេះឯង។

« អរុណសួស្ដីលោកម្ចាស់ជាទីស្រលាញ់ » ពេលដែលឃើញរាងក្រាសកម្រើកត្របកភ្នែកឡើងមកភ្លាម Taehyung ក៏និយាយអរុណសួស្ដីទៅកាន់រាងក្រាសភ្លាមៗតែម្ដងដោយភ្ជាប់មកជាមួយនឹងស្នាមញញឹមដ៏ស្រស់ស្អាតពេញនៅលើផ្ទៃមុខរបស់គេ។

« morning my baby » Jungkook ពត់ខ្លួនបន្តិចរួចក៏បន្តឹងកម្លាំងដៃឱបកាយតូចជាប់ទ្រូងរបស់ខ្លួន។

« ថ្ងៃនេះលោកម្ចាស់ត្រូវចេញទៅធ្វើការងារទេ? »

« អឹម! មានប្រជុំរឿងការងារបន្តិចបន្តួច អូនចង់ទៅក្រុមហ៊ុនជាមួយបងឬអត់? »

« ថា...ថាម៉េច? ទៅបានមែនហេស៎? » Taehyung សួរទាំងភ្ញាក់ផ្អើលនិងសប្បាយចិត្តមកដំណាលគ្នាឯ Jungkook ក៏ងក់ក្បាលបញ្ជាក់ថាទៅបានទើបនាយតូចខិតខ្លួនចូលទៅរកនាយកាន់តែជិតស្ទើរក្លាយជាខ្លួនតែមួយទៅហើយដើម្បីឱបរឹតរាងក្រាសឲ្យណែនជាងមុន។

« រៀបចំខ្លួនទៅពួកយើងត្រូវចេញទៅពីព្រឹកបន្តិច » Jungkook ទាញភួយក្រោកឈររៀបនឹងដើរចេញទៅបន្ទប់ទឹកទៅហើយតែក៏ត្រូវ Taehyung ហៅបង្អាក់ដំណើររបស់នាយ។

« លោកម្ចាស់បីអូន » Taehyung ក្រោកអង្គុយលាដៃត្រដាងចាំឲ្យគេមកទទួលលើកខ្លួនបីឡើងឯ Jungkook ឯណោះក៏ព្រមតាមចិត្តរបស់រាងតូចទៀតទើបនាយឱនចុះចូលទៅលើកបីរាងកាយស្រាលដូចជាសំឡីឡើងដើម្បីទៅងូតទឹកជាមួយគ្នា។

***

អ្នកបម្រើនាំគ្នារៀបចំអាហារពេលព្រឹកដូចជារាល់ដងហើយក្នុងនោះគឺមាន hyunjin ដែលកំពុងអង្គុយចុចទូរស័ព្ទនៅលើសាឡុងរង់ចាំ Jungkook មកដល់នឹងបានបរិភោគអាហារជាមួយគ្នា ចំណែកឯ Minho មិនបាននៅបាយជុំគ្នាជាមួយពួកគេនោះទេគឺនាយជាប់រវល់ទៅផ្ទះរបស់នាយវិញ ថ្ងៃបន្តិចទើបត្រឡប់មកវិញបន្តភារកិច្ចរបស់នាយដដែល។

មួយសន្ទុះក្រោយមក Jungkook ក៏បានចុះមកខាងក្រោមដោយមាននាយល្អិត Taehyung តាមមកពីក្រោយឯ hyunjin ពេលដែលឮសម្រឹបជើងរបស់ពួកគេហើយក៏ងាកមុខទៅមើលក៏ឃើញថាថ្ងៃនេះ Taehyung ដែលជាកូនបំណុលនិងមានឈ្មោះជាអ្នកបម្រើនៅក្នុងវិមានមួយនេះ មានការស្លៀកពាក់តុបតែងខ្លួនខុសពីធម្មតា ដូចជាកំពុងតែរៀបចំចេញទៅក្រៅជាមួយនឹងអ្នកណាអញ្ចឹង ប៉ុន្តែគេមិនបានសួរនាំអ្វីនោះឡើយគ្រាន់តែអង្គុយឆ្ងល់ប៉ុណ្ណោះ។

« តោះឆាប់ចូលតុបាយទៅ » Jungkook ហៅនាយជាប្អូនឲ្យចូលទៅក្នុងតុអាហារដើម្បីញ៊ាំឲ្យហើយរួចរាល់មុននឹងចេញដំណើរទៅក្រុមហ៊ុន។

ពួកគេចូលទៅក្នុងតុបាយជុំគ្នាឯ Taehyung ក៏ឈរស្ងៀមមិនហ៊ានចូលទៅជិតព្រោះគ្មានសិទ្ធិនិងមិនទាន់មានការអនុញ្ញាតពីនរណាម្នាក់នោះឡើយ។

« Tae! ហេតុអីអូនមិនចូលអង្គុយទៅពួកយើងត្រូវញ៊ាំអាហារជាមួយគ្នា » Jungkook បែរទៅសម្លឹងរាងតូចដែលឈរក្បែរដៃនិងសួរទៅកាន់គេ។

« ខ្ញុំ...ខ្ញុំ »

« ឆាប់ចូលមកបងត្រូវប្រញាប់ទៅក្រុមហ៊ុន » Jungkook ក៏ចាប់កដៃរាងតូចឲ្យអង្គុយចុះក្បែរដៃស្ដាំរបស់នាយធ្វើឲ្យអ្នកបម្រើដែលឈរក្បែរៗនេះភ្ញាក់ផ្អើលនឹងកាយវិការបស់ពួកគេដែលមើលទៅពិតជាស្និតស្នាលគ្នាណាស់ថែមទាំងនិយាយស្ដីដូចជាគូស្នេហ៍ទៀតផង ចំណែកឯ hyunjin ក៏ភ្ញាក់ផ្អើលមិនតិចដូចគ្នាដែរ ដែលសុខៗពួកគេទាំងពីរក៏ស្និតស្នាលគ្នាខុសពីធម្មតា ប៉ុន្តែនាយមិនហ៊ានសួរនាំអ្វីនោះទេព្រោះរឿងបែបនេះមិនគួរចេះតែលេងសើចផ្ដេសផ្ដាសបានគ្រប់កាលៈទេសៈនោះឡើយ។

***

ក្រោយការបរិភោគអាហារបានបញ្ចប់ទៅ Jungkook ក៏ដើរចេញទៅមុនដោយអូសទាញរាងតូចទៅជាមួយនាយដូចគ្នា ធ្វើឲ្យគ្រប់គ្នាក្នុងវិមានមានការងឿងឆ្ងល់មិនតិចនាក់នោះទេព្រោះមិនទាន់មានការប្រកាសអ្វីចេញពីមាត់របស់ Jungkook នៅឡើយថាពួកគេទាំងពីរនាក់ឥឡូវនេះកំពុងតែស្ថិតនៅក្នុងទំនាក់ទំនងអ្វីឲ្យប្រាកដ? មានតែចាំមើលសិនប៉ុណ្ណោះគ្មាននរណាម្នាក់ហ៊ានហារមាត់សួរនាំរឿងផ្ទាល់ខ្លួនរបស់ចៅហ្វាយនាយរបស់ពួកគេនោះទេ។

***

ឡានពីរគ្រឿងបានធ្វើដំណើរមកដល់ក្រុមហ៊ុនរបស់ Jungkook ទើបមានអង្គរក្សចេញមកបើកទ្វារឡានម្ខាងឲ្យនាយ មុននឹងនាយទម្លាក់ជើងចុះចេញមកមុន បន្តិចក្រោយមកក៏មានរាងល្អិតម្នាក់ទៀតចេញមកតាមក្រោយជាមួយទើបពួកអង្គរក្សទាំងនោះក៏ឱនគំនាបគោរព Jungkook តាមទម្លាប់ ប៉ុន្តែម្ដងនេះ Jungkook មិនមែនមកតែម្នាក់ឯងនោះទេគឺមានក្មេងប្រុសម្នាក់តាមមកជាមួយនាយផងដែរ។

Hyunjin ចេញមកតាមក្រោយដែលជាឡានទីពីរធ្វើដំណើរមកជាមួយគ្នា។ ពួកគេក៏បោះជំហានចូលទៅកាន់បរិវេណក្រុមហ៊ុនខាងក្នុងដោយ Jungkook ជាអ្នកនាំដំណើរមុនគេដូចមុនដដែល។

Taehyung ងាកសម្លឹងជុំវិញខ្លួនទាំងជំហរមាត់មិននឹកស្មានថាទីនេះធំដល់ថ្នាក់ហ្នឹងនោះទេឯបុគ្គលិកក៏ច្រើនទៀតផង ម្នាក់ៗសុទ្ធតែស្វាហាប់ញាប់ដៃញាប់ជើងក្នុងការបំពេញការងាររបស់ពួកគេពិតមែន។

ដើរពីមាត់ទ្វារមកដល់ច្រកចូលជណ្ដើរយន្តប្រអប់ បុគ្គលិកតែងតែឱនគំនាប Jungkook និង hyunjin ជានិច្ចក្នុងនាមពួកគេជា boss មានឋានៈធំចំឡែកអី Taehyung ក៏ត្រូវបានពួកបុគ្គលិកនិងអង្គរក្សទាំងនោះឱនគំនាបដាក់គេដូចគ្នា ប៉ុន្តែគេមិនមានឈ្មោះជាផ្នែកអ្វីមួយនៅក្នុងក្រុមហ៊ុនមួយនេះនោះទេ ទើបធ្វើឲ្យនាយល្អិតជ្រួញចិញ្ចើមឆ្ងល់និងឱនគំនាបគោរពតបទៅកាន់អ្នកដែលឱនលំទោនដាក់គេវិញ។

« អូនមិនបាច់ឱនគោរពពួកគេក៏បាន » Jungkook ចុចលេខជណ្ដើរយន្តរួចក៏ទាញចង្កេះរាងតូចយកមកឱប។

« ហេ...ហេតុអី? ពួកគាត់គោរពខ្ញុំ- »

« អូន! »

« ពួកគាត់គោរពអូនដូច្នេះហើយទើបអូនត្រូវឱនលំទោនគោរពទៅកាន់ពួកគាត់វិញ »

« អូនជាមនុស្សរបស់បងមិនមែនជាបុគ្គលិកនៅទីនេះ ដូច្នេះពួកគេត្រូវតែគោរពមនុស្សរបស់បង មិនមែនឲ្យមនុស្សរបស់បងទៅគោរពពួកគេវិញទេ »

« អូនយល់ហើយ » Taehyung ងក់ក្បាលតិចៗបញ្ជាក់បន្ថែមថាគេបានយល់ពីសម្ដីរបស់ Jungkook ដែលបានរៀបរាប់ប្រាប់គេនៅមុននេះ។

ទីង៚

« ចេញពីប្រជុំបងនឹងនាំអូនទៅក្រៅ អញ្ចឹងអូនអង្គុយចាំបងក្នុង office សិនទៅ! តោះ hyunjin » ក្រោយជណ្ដើរយន្តប្រអប់នាំពួកគេមកដល់ជាន់ប្រជុំ Jungkook ក៏បាននាំរាងតូចឲ្យគេមកអង្គុយរង់ចាំនាយនៅក្នុងការិយាល័យរបស់នាយសិនឯនាយនិង hyunjin ត្រូវចូលទៅកាន់បន្ទប់ប្រជុំ ពេលដែលការប្រជុំបញ្ចប់ទៅ Jungkook នឹងនាំរាងតូចចេញទៅក្រៅដូចអ្វីដែលនាយបាននិយាយអម្បាញ់មិញនេះ។

« ការិយាល័យរបស់លោកម្ចាស់ធំខ្លាំងណាស់ » Taehyung ងាកសម្លឹងជុំវិញខ្លួនរបស់គេក៏ឃើញថា office ផ្ទាល់ខ្លួនដែលជាកន្លែងសម្រាប់ boss ធ្វើការគឺពិតជាធំខ្លាំងណាស់ ហើយអ្វីដែលទាក់ទាញចំណាប់អារម្មណ៍របស់គេនោះគឺផ្ទាំងកញ្ចក់យ៉ាងធំដែលអាចមើលឃើញពីទិដ្ឋភាពរបស់ទីក្រុងបានយ៉ាងពេញៗភ្នែក មានចរាចរណ៍ខ្វាត់ខ្វែង អគារធំតូចជាប់ៗគ្នា មិនដូចជានៅឯវិមាននោះទេដែលនៅដាច់ឆ្ងាយពីអ្នកដទៃហើយមិនអាចមើលឃើញពីទិដ្ឋភាពរបស់ទីក្រុងបាន ព្រោះវិមានរបស់ Jungkook ជាតំបន់សុវត្ថិភាពខ្ពស់និងជាតំបន់ដែលបានគ្រប់គ្រងដោយ Jungkook ផ្ទាល់ទើបទីនោះស្ងប់ស្ងាត់មានតែនៅគៀកៗព្រៃឈើនិងមិនអាចមើលឃើញពីអគារធំៗនិងផ្ទះរបស់ប្រជាជនកូរ៉េឯទៀតបាន។

Taehyung ក្រោកពីសាឡុងដើរសម្ដៅទៅរកផ្ទាំងកញ្ចក់យ៉ាងធំនោះដើម្បីមើលពីទិដ្ឋភាពរបស់ទីក្រុងដែលរីកដុះដាលអភិវឌ្ឍន៍យ៉ាងជឿនលឿនជាទីបំផុត។ នាយតូចក៏បង្វែរចំណាប់អារម្មណ៍មកដើរមើលពីជ្រុងជ្រោយនៃការិយាល័យមួយនេះម្នាក់ឯងវិញឃើញថាការរៀបចំពិតជាល្អឥតខ្ចោះពិតមែន។

« លោកម្ចាស់ជាមនុស្សមានរបៀបនិងម៉ត់ចត់ខ្លាំងណាស់ ម្នាក់ៗតែងតែគោរពឱនលំទោនចំពោះគាត់ សូម្បីតែនៅមហាវិទ្យាល័យកាលពីប៉ុន្មានសប្ដាហ៍មុនក៏អញ្ចឹងដែរ! តើគាត់ជានរណាទៅន៎? » Taehyung និយាយម្នាក់ឯងទាំងងឿងឆ្ងល់និងចង់ដឹងមកដំណាលគ្នា ព្រោះគេមិនបានស្គាល់ពីប្រវត្តិរបស់រាងក្រាសច្បាស់នោះទេថានាយគឺជានរណាឲ្យប្រាកដ គេដឹងត្រឹមថានាយគឺជាមនុស្សដែលមានឋានៈខ្ពង់ខ្ពស់និងមានអំណាចធំតែប៉ុណ្ណឹង តែគេមិនបានដឹងថារាងក្រាសនៅមានឋានៈអ្វីនិងការងារអ្វីទៀតនោះទេ។

បន្ទាប់ពីដើរមើលឆ្អែតចិត្តហើយ Taehyung ក៏ទៅអង្គុយចុចទូរស័ព្ទរង់ចាំរាងក្រាសត្រឡប់មកវិញ។ ប្រហែលមួយម៉ោងកន្លះក្រោយទ្វារការិយាល័យរបស់ Jungkook ក៏បានបើកឡើងបង្ហាញឲ្យឃើញពីរាងសង្ហារមាឌឌាំងដើរចូលមកជាមួយនឹងមនុស្សដដែលនោះគឺ hyunjin ។ Jungkook បោះជំហានចូលទៅរករាងតូចដែលដាក់ខ្លួនគេងលង់លក់លើសាឡុងមិនដឹងតាំងពីពេលណានោះទេ ឃើញដូច្នេះនាយក៏ផ្ដល់សញ្ញាទៅដល់ hyunjin ឲ្យអ្នកជាប្អូនចេញទៅខាងក្រៅទើប hyunjin យល់សាច់ការក៏ឱនគំនាបជាមុនសិនមុននឹងបោះជំហានចាកចេញទៅខាងក្រៅដោយទុកឲ្យពួកគេនៅតែពីរនាក់។

« kitten! Baby! អូនសម្លាញ់ » Jungkook ដាស់រាងតូចដោយហៅគេដល់ទៅបីដងឯណោះទម្រាំតែនាយល្អិតភ្ញាក់ដឹងខ្លួនពីការគេងលង់លក់ដ៏សែនជ្រៅរបស់គេ។ Taehyung មមីមមើក្រោកអង្គុយរួចក៏បែរមុខទៅសម្លឹងមុខរាងក្រាសដែលបន្ទន់ជង្គង់អង្គុយចុះក្បែរសាឡុងដែលគេបានគេងលក់លើនេះ។

« លោកម្ចាស់មកវិញហើយហេស៎? »

« អឹម! អូនងងុយមែនទេ? »

Taehyung ក៏ងក់ក្បាលជំនួសការឆ្លើយព្រោះគេនៅមិនទាន់អស់ជាតិងងុយគេងមុននេះនៅឡើយទេ។

« មកពីយប់មិញនេះបងរំខានឲ្យអូនមិនបានគេងហើយ បានជាអូនគេងមិនទាន់ឆ្អែត » Jungkook ក្រោកទៅអង្គុយក្បែររាងតូចរួចលើកដៃឈ្លីសក់ក្បាលរបស់គេលេងទាំងញញឹមស្រស់ខុសពីទឹកមុខរបស់នាយរាល់ដងដែលតែងតែមុខមាំជាប់ជានិច្ច។

« ងងុយគេងហើយក៏ឈឺដែរ »

« សុំទោសសសសស »

« អត់ទទួលទេតែអូនពេញចិត្តនឹងធ្វើឲ្យលោកម្ចាស់សប្បាយចិត្ត! លោកម្ចាស់នៅមិនទាន់ប្រាប់អូននោះទេហេតុអីបានជាយប់មិញអារម្មណ៍មិនល្អ? » Taehyung ងើយមុខសម្លឹងមុខរាងក្រាសនិងសួរគេដោយធ្វើទឹកមុខភ្លឹសៗរង់ចាំចម្លើយ។

« កកស្ទះរឿងការងារតែប៉ុណ្ណឹងអូនកុំខ្វល់ច្រើនអី ព្រោះអូនបានធ្វើឲ្យបងអារម្មណ៍ល្អវិញហើយ » Jungkook លើកដៃអង្អែលថ្ពាល់រាងតូចស្រាលៗនិងញញឹមដាក់គេធ្វើឲ្យនាយល្អិតញញឹមតបវិញ។

« បើពេលណាលោកម្ចាស់អារម្មណ៍មិនល្អ លោកម្ចាស់ប្រាប់អូនមកណាអូននឹងជួយសម្រាលទុក្ខនិងកាត់បន្ថយ ស្រ្តេស របស់លោកម្ចាស់ខ្លះៗ » Taehyung លូនចូលទៅឱបចង្កេះរាងក្រាសនិងនិយាយប្រាប់នាយ។

« អឹម...ដឹងហើយក្មេងឆ្លាត » Jungkook ឱបគេតបវិញនិងអង្អែលខ្នងរបស់គេទៅមកព្រមទាំងឱនទៅថើបសក់ក្បាលក្រអូបៗរបស់គេពីរបីខ្សឺតផងដែរ។

To be continued........

****
Goodnight loves<3

Continue Reading

You'll Also Like

3.1K 175 20
រឿងនេះជាប្រភេទបែបស្នេហាសិស្សវិទ្យាល័យប្រុសនិងប្រុស ជារឿងភាគដំបូងដែលខ្ញុំសរសេរបើសិនជាមានកន្លែងខ្វះខ្វាតសូមខន្តីអភ័យទោស។សម្រាប់តួក្នុងរឿងនេះគឺជា ✨ Taek...
148K 3.3K 53
After being told to jump off a roof, getting his dreams crushed by All Might and being yelled at by the heroes, Izuku Midoriya comes home and hits hi...
6.2K 382 5
នៅពេលដែលខ្ញុំសម្លឹងមើលគំនូរមួយផ្ទាំងនោះលើកដំបូង អារម្មណ៍នៃភាពសោកសៅបានចូលមកគ្របដណ្ដប់បេះដូងដែលឯកោរបស់ខ្ញុំឈឺចាប់លើលពីអារម្មណ៍ឈឺចាប់ដែលខ្ញុំឆ្លងកាត់កន្...
2.4K 250 13
អ្វីទៅជាវេទមន្ត? ពិភពលោកនេះគ្មានឡើយវេទមន្ត ជំនួសការដែលមានគឺតួអក្សរដែលប្រកបចេញអានបាន! វេទមន្តមួយម៉ាត់គ្មានទេ..ប៉ុន្តែ ក៏មិនប្រាកដឡើយថាគ្មានMagic នោះគឺ...