🌼ម្ជុលស្នេហ៍រំលាយ...

By KhunSotheary

16.3K 1.7K 769

គ្មានអ្វីបានមកដោយមិនមានការលះបង់នោះទេ More

ភាគទី 1
Ep 02
EP : 03
Ep 04
Ep : 05
Ep : 06🔞
sorry
Ep 07🔞
EP : 08
EP : 09🔞
EP : 10 🔞
Ep : 11
Ep : 12
Ep : 13
EP : 14
Ep : 15 🔞
Ep 16
EP 17 🔞
EP. 18
EP : 19
EP : 20
EP :21
EP : 22
EP : 23
EP : 24
EP : 25
Am sorry
EP : 26
EP 27🔞
EP : 28
EP : 29
EP : 30
EP : 31
EP : 32
EP : 33
EP : 34
EP : 35

EP 36

402 38 24
By KhunSotheary


« អឺម...ចូលរួមអបអរលោកប៉ាអ្នកម៉ាក់ផងណា » លោកគ្រូពេទ្យ ញញឹមស្រស់មកកាន់អ្នកដែលកំពុងអង្គុយធ្វើមុខមិនសូវសម ។

« លោកថាយ៉ាងនោះម៉េច? » Vegas នាយមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពេលឮគ្រូពេទ្យនិយាយបែបនេះ ។

« គឺ ពួកលោកបានក្លាយជាប៉ាម៉ាក់គេហើយ នេះគឺក្រហម2ឆ្នូតហើយ » លោកគ្រូពេទ្យមិនត្រឹមតែនិយាយនោះទេថែមទាំងលើកប្រដាប់តេសទឹកនោមមកបង្ហាញគេថែមទៀត ហើយអ្វីដែរពួកគេបានឃើញនៅពេលនេះគឺវាពិតជាមានក្រហម2ឆ្នូតពិតមែន ។

« Pete 😘😘» Vegas គ្រាន់តែឮបែបនេះហើយរាងក្រាស់ស្រាប់តែក្រសោបមុខតូចច្រមិចមកថើបបបូរមាត់តូចស្តើងដោយមិនក្រែងចិត្តឬគិតថានៅទីនេះក៏មានលោកគ្រូពេទ្យដែរ ។

« Vegas...បង » Pete ម្រាមដៃតូចទះដើមដៃនាយតិចៗអោយដឹងថាពេលនេះមិនមានតែពួកគេតែ2នាក់ទេ ដោយសារតែការរំភើបសប្បាយអរផងទើបនាយយើងធ្វើបែបនេះ ហើយគេប្រញាប់ស្រវ៉ារាងកាយតូចអោយមកអង្គុយក្បែរព្រមទាំងចាប់ដៃភីតមិនលែង បបូរមាត់ក៏ចង់ភ្ជាប់ស្នាមញញឹមជានិច្ច ។

« ពេលនេះខ្ញុំសុំពិនិត្យមើលសិនណា » លោកគ្រូពេទ្យក៏សប្បាយចិត្តនូវពេលដែលឃើញថាពួកគេទាំង2នាក់ចេះស្រលាញ់គ្នាបែបនេះ ដោយមិនចាំយូគាត់ក៏ចាប់ផ្តើមធ្វើការពិនិត្យអេកូតែម្តង ។ ដោយពេលនេះផងដែរភីតមានទម្ងន់បាន 4សប្តាហ៍5ថ្ងៃហើយ កូននៅក្នុងស្បូនធម្មតា សុខភាពភីតវិញក៏ល្អដូចគ្នាដែរ លោកគ្រូពេទ្យក៏បានណែនាំក្នុងការថែរក្សាគភ៌អោយបានល្អព្រោះបើតាមដានស្ថានភាពរបស់ភីតគឺវា
ពិបាក់ក្នុងរក្សាគភ៌ណាស់ វាងាយនឹងបាត់បង់ទៅវិញបើយើងមិនបានប្រុងប្រយ័ត្ននឹងការពារអោយបានល្អ ដូច្នេះគ្រូពេទ្យណែនអោយរាងតូចត្រូវសម្រាក់នៅមួយកន្លែងដោយមិនអោយដើរចុះឡើងទៅណាមកណាបានងាយៗទេ ហើយក៏ត្រូវតែអង្គុយលើរទេសរុញឬធ្វើការងារអ្វីធ្ងន់ប៉ះពាល់លើរាងកាយពួកគេ ។ ក្រោយពីមកដល់ផ្ទះវិញដំណឹងនេះត្រូវបានដឹងឮដល់អ្នកគ្រប់គ្នាតែម្តង ម្នាក់គេសប្បាយបំផុតព្រោះតែទទួលបានសមាជិកថ្មីម្នាក់ទៀតហើយ តែបើយើងមើលមួយជ្រុងទៀតនោះគឺមានមនុស្ស2នាក់ដែលអង្គុយក្បែរគ្នាធ្វើមុខស្រពោនមើលមកក្រុមអ្នកដែរសប្បាយពេលនេះ ។

« បងVenice ពេលនេះពួកយើង អស់សិទ្ធហើយ លែងមានអ្នកខ្វល់ពីពួកយើងហើយ » Wennis

« Wennis ពេលនេះមានតែយើង2នាក់ទេ » Venice ទាំងបងទាំងប្អូនអង្គុយមើលមុខគ្នាហើយត្អូញត្អែញពីការមិនខ្វល់អើពើរពីពួកគេតែបើនិយាយអោយចំទៅគឺជាការច្រណែនប្អូនក្រោយដែរមកដណ្តើមក្តីស្រលាញ់ប៉ាម៉ាក់មានអោយខ្លួននោះ ។

« Venice Wennis ហេតុអ្វីកូនធ្វើមុខបែបនេះ មកនេះមក ពេលនេះប៉ាតូចមានប្អូនអោយកូនហើយណា » Vegas នាយងាកមកមើលក្មេងតូចទាំង2នាក់ តែមើលទៅគេហាក់ដូចជាមិនសប្បាយជាមួយសោះ ។

« មែនហើយចៅមកនេះមក » លោកស្រីលីលិន ក៏ហៅចៅទាំង2អោយចូលមកជិតប៉ាតូចគេ ។

« បន្តិចទៀតលោកប៉ានឹងយល់អារម្មណ៍ពួកខ្ញុំនៅពេលនេះហើយ ចាំមើលទៅ តោះបង Venice » Wennis និយាយហើយក៏កាន់ដៃបងប្រុសខ្លួនដើរទៅខាងក្រៅធ្វើមិនដឹង ទាំងទឹកមុខមិនរីករាយធ្វើឲ្យមនុស្សចាស់ទាំងអស់គ្នាមានការងើយឆ្ងល់ជាខ្លាំង ។

ពេលវេលាដែរភីតត្រូវគេងតែមួយកន្លែងពីមួយថ្ងៃទៅមួយថ្ងៃវាពិតជាយូខ្លាំងណាស់ ភីតបានចេញមកពិនិត្យពោះម្តងៗទទួលយកខ្យល់អាកាសនៅខាងក្រៅគេស្ទើរតែមិនចង់ចូលទៅក្នុងផ្ទះវិញទេ ទាំងអត់ផ្សុកផងទាំងធុញថប់ផងស្ទើរតែទ្រាំមិនបានម្តងៗទៅហើយ តែអោយធ្វើយ៉ាងណាដើម្បីតែសុខភាពកូនគឺមានតែពាក្យថាទ្រាំនេះឯង ឯរាងក្រាស់នឹងកូនៗត្រូវបានត្រឡប់មកវិញហើយទុកអោយភីតនៅជាមួយអ្នកម៉ាក់ព្រោះវាការស្នើសុំពីរាងតូច ម្យ៉ាងមកពីការពិបាក់ធ្វើដំណើរចុះឡើងនេះហើយទើបភីតសុំនៅជិតម៉ាក់តែម្តង តែក៏មិនមែនមានន័យថា Vegas នាយនៅសុខស្រួលនោះទេ ក្នុងមួយខែៗនាយចុះឡើងៗពីប្រទេសថៃទៅរុស្ស៉ីធ្វើមើលតែជិតគ្នាណាស់អញ្ចឹង ហើយទៅម្តងៗមិនក្រោមពីកន្លះខែឡើងទេ មានទាំងយកការងារមកធ្វើឆ្លងប្រទេសទៀត ផ្ញើរការងារផ្ញើកូននៅនឹងលីរ៉ាន់នឹងផាណុបទៀតផង គិតទៅហេតុតែស្រលាញ់ប្រពន្ធកូននាយលះបង់អស់ហើយម្យ៉ាងគេកំពូលមហាសេដ្ឋីលំដាប់អន្តរជាតិហើយទៅគិតខ្វល់រឿងខ្វះខាតលុយចាយអី ។

ពេលវេលាដែលគ្រប់គ្នារង់ចាំនៅពេលនេះគឺវាពិតជាយូនោះសែនយូ ហើយអ្នកដែររង់ចាំយូជាងគេពេលនេះគឺ Vegas យើងនេះឯង នាយកំពុងតែធ្វើដំណើរមកតាមជើងយន្តហោះផ្ទាល់ខ្លួនតែគេនៅតែមិនទាន់មកដល់ទៀត បើតាមធម្មតាគេត្រូវនៅចាំអោយដល់ថ្ងៃរាងតូចសម្រាលហើយ តែដោយសារតែមានការងារចាំបាច់នាយត្រូវត្រឡប់មកវិញ គ្រាន់តែរាងក្រាស់មកវិញមិនទាំងទាន់បានប៉ុន្មានថ្ងៃផងភីតក៏ស្រាប់តែឈឺពោះបែកទឹកភ្លោះកូនក៏សម្រាលមុនថ្ងៃកំណត់ នេះគេសម្រាលមុនដល់តែ10ថ្ងៃឯនោះ ទើបរាងក្រាស់យើងគេប្រញាប់clear ការងារអោយបានឆាប់ៗនឹងចេញដំណើរមកតែម្តង ។

« ម៉ាក់ខ្ញុំឈឺពោះខ្លាំងណាស់ Vegas គេមកឬនៅ » Pete ថ្វីថាគេសម្រាលដោយការវះកាត់ក៏ពិតមែន ដោយសារតែគេសម្រាលមុនកំណត់ស្របគ្រូពេទ្យត្រូវជាប់ធ្វើការវះកាត់អោយអ្នកជំងឺផ្សេងទៀតនោះទើបរាងតូចយើងមានតែទ្រាំបន្តិចហើយ ។

« Vegas មកដល់ឥឡូវហើយកូន ទ្រាំបន្តិចទៅណា មានម៉ាក់នៅជិតកូនហើយកុំខ្លាចអី » លោកស្រីលីលិន អង្គុយអោបស្មាកូននឹងជួយជាកម្លាំងចិត្តអោយទៀតផង បើទោះពេលនេះកូនប្រសារគាត់មិនទាន់មកដល់ក៏ដោយ ។

« ម៉ាក់ ហឹកៗៗឈឺណាស់ Vegas បងនៅទីណា អូនឈឺពោះខ្លាំងណាស់ ហ្ហា៎....» Pete រាងតូចបានត្រឹមតែស្រែកយំខ្លាំងៗដើម្បីបំបាត់ការឈឺចាប់ខ្លះ ការឈឺចាប់ម្តងៗភីតស្ទើរតែទ្រាំមិនបាន ចង់តែខាំដៃខ្លួនឯងទេ ពេលភីតហារមាត់ប្រឹងស្រែកគេទ្រាំមិនបានក៏លើកដៃខ្លួនឯងមកខាំតែនោះគឺ...មិនមែនជាដៃរាងតូចនោះទេតែគឺជាដៃរបស់មនុស្សតែម្នាក់ដែរគេរង់ចាំមកយូហើយ ។

« អូនខាំដៃបងទៅ កុំខ្លាចបងនៅទីនេះហើយ » Vegas

« Vegas នេះកូនត្រូវ... » លោកស្រីលីលិន

« ខ្ញុំមិនអីទេម៉ាក់ កុំបារម្ភអី Pete បងមកហើយបងនឹងនៅក្បែរអូនហើយ » Vegas

« Vegas បង...ហឹកៗៗអូនឈឺពោះខ្លាំងណាស់ ហ្ហា៎.... » Pete ម្រាមដៃតូចប្រឹងខ្ញាំដៃអ្នកជាប្តីស្ទើរតែធ្លុះស្បែកចូលដល់ក្នុងសាច់ទៅហើយ គ្រាន់តែដឹងថាគឺពិតជាប្តីខ្លួន ភីតក៏ស្រែកយំយកៗប្រាប់ពីការឈឺចាប់របស់ខ្លួន ។ ឯរាងក្រាស់យើងបានត្រឹមតែអោបប្រពន្ធលួងលោម អង្អែលខ្នងនឹងពោះភីត
ថ្នមៗ នឹងខាំមាត់ខាំករ.ទាំងមិនចង់ឃើញការឈឺចាប់របស់ភីតនៅពេលនេះទេ ពេលនេះហើយដែរនាយយល់ពាក្យថាឆ្លងទន្លេ ស្ទើរស្លាប់ស្ទើររស់ ទៅហើយ នាយក៏មិនអាចហាមឃាត់ទឹកភ្នែកខ្លួនឯងមិនអោយហូរចុះមកបានទៀតទេ ព្រោះតែអាណិតប្រពន្ធជាពុនពេក ស្របក្រុមគ្រូពេទ្យក៏បានរៀបចំនាំរាងតូចចូលទៅបន្ទប់សម្រាប់វះកាត់តែម្តង ។

« លោកគួតែ...» អ្នកគ្រូពេទ្យ

« មិនអីទេ អោយតែប្រពន្ធរបស់ខ្ញុំមិនអី ខ្ញុំមិនជាបញ្ហានោះទេ » Vegas នាយនិយាយចប់ក៏ចាប់យកឆុតសម្រាប់អ្នកចូលរួមបន្ទប់វះកាត់ហើយដើរទាំងជើងនាយខ្ញើកៗ ។ ម្រាមដៃតូចត្រជាក់ប្រែទៅជាកក់ក្តៅក្រោយមានប្រអប់ដៃក្តៅឃុំៗក្រសោបយកមកដាក់នឹងផ្ទៃមុខមាំលាយជាមួយនឹងស្នាមញញឹមមកកាន់រាងតូចដែរកំពុងតែគេងនៅលើគ្រែវះកាត់នោះ ។

« បងនៅក្បែរអូនហើយ កុំយំអី អូនធ្វើបានល្អហើយដឹងទេ បងស្រលាញ់អូនណា Pete ជប់ » Vegas ស្នាមថើបលើបបូរមាត់តូចស្តើងដែរបញ្ជាក់ប្រាប់ថាភីតមិនបានសុបន្តិនោះទេតែវាគឺជាការពិត ក្នុងអំឡុងពេលនេះគេពិតជានៅជាមួយរាងតូចពិតមែន ឯភីតគេបានត្រឹមតែញញឹមមកកាន់អ្នកជាប្តីដោយក្តីស្រលាញ់ពេញចិត្តដូចគ្នា តែកែវភ្នែកគេក៏ប្រែទៅជាសន្លឹមបន្តិច
ម្តងៗ ។

« ង៉ាងៗៗៗ...» សម្លេងក្មេងស្រែកដាសអស់ស្មារតីភីតធ្វើឲ្យរាងតូចយើងគេប្រែបើកភ្នែកសម្លឹងមើលមុខរាងក្រាស់ ក្រោយអ្នកគ្រូពេទ្យបានសម្អាតទារក.អោយបានរៀបរាយហើយនោះគាត់ក៏យកទារកតូចមកដាក់លើដើមទ្រូងរបស់ភីតយើងអោយគេបានទទួលភាពកក់ក្តៅពីម្តាយ ឯរាងតូចយើងដល់តែឮសម្លេងកូនស្រែកយំផងរំភើបផងគេក៏ហូរទឹកភ្នែកចុះមកទាំងមិនដឹងខ្លួន ។

« Vegas កូនយើង ហឹកៗ កូនយើងគេឃ្លានហើយមែនទេ » Pete ដៃតូចដែលមានខ្សែសារ៉ូមភ្ជាប់នឹងម្ជុលនោះលើកមកអង្អែលទារកតូចសាច់គេទន់ល្មើយព្រមទាំងសួរនាំប្តីខ្លាចថាកូនគេឃ្លានបៅទេដឹង ។

« កូនទើបតែទទួលស្គាល់ពិភពខាងក្រៅគឺអញ្ចឹងហើយ អូនកុំយំអីមិនល្អទេ » Vegas ពេលនេះគេអាចនិយាយបានថានេះវាដូចជាគេមានកូនលើកដំបូងអញ្ចឹង ទាំងដែលនេះជាកូនទី3របស់គេហើយ នៅពេលនេះពួកគេទាំងពីរគឺមានអារម្មណ៍បែបនេះដូចគ្នា បើទោះភីតមានកូន2នាក់ហើយក៏ដោយ រាងក្រាស់យល់អារម្មណ៍រាងតូចច្បាស់ណាស់នាយក៏ជត់ទឹកភ្នែកចេញទាំងក្តីស្រលាញ់នឹងថ្នាក់ថ្នម បានមួយស្របក់ក្រោយគ្រូពេទ្យក៏បាននាំយកទារកទៅតាមដានសុខភាពនឹងជួសកែងជើងរកមើលជំងឺពីកំណើតគេទៀតផង ។

« Pete Pete អូនកើតអីនឹង គ្រូពេទ្យប្រពន្ធខ្ញុំ...» Vegas

« មិនអីនោះទេ គ្រប់អ្នកសម្រាល់ដោយវះកាត់គឺពួកគាត់ត្រូវតែសន្លប់បែបនេះឯងហើយយ៉ាងយូពី 2 ទៅ3ម៉ោងអ្នកជំងឺនឹងដឹងខ្លួនវិញហើយ បន្តិចទៀតពួកយើងនាំគេទៅសម្រាក់នៅបន្ទប់ធម្មតាវិញហើយ » លោកគ្រូពេទ្យ និយាយប្រាប់រាងក្រាស់អោយបានដឹងពីអាការះរបស់ភីតឬក៏អ្នកដែលវះកាត់ទូទៅអោយប្រើថ្នាំស្ពឹកឬហៅថាថ្នាំសន្លប់គឺតែងតែបែបនេះឯងហើយ ហើយអ្នកខ្លះទៀតក៏មានអាការះរងាញាក់ញ័រពេញមួយតួខ្លួនក៏មានដែរ។

បន្ទប់សម្រាក់VIP

នៅក្នុងបន្ទប់សម្រាក់ព្យាបាលបានដោយនៅលើគ្រែមានរាងតូចយើងដែរកំពុងតែគេងលង់លក់ដោយសារតែថ្នាំសន្លប់ ហើយនៅខាងស្តាំដៃនៃគ្រែគេងគឺមានកូនគ្រែតូចមួយដែលមានក្មេងតូចកំពុងតែគេងលងលក់ក្រោយពីបានបៅទឹកដោះគោរួចហើយនោះ តែសម្រាប់រាងក្រាស់យើងវិញនៅអង្គុយរង់ចាំការដឹងខ្លួនរបស់ប្រពន្ធជាទីស្រលាញ់ ដៃគេក្រសោបដៃតូចភីតមិនលែងសោះគេខ្លាចថាក្រោយពេលភ្លេចខ្លួននឹងមានរឿងអ្វីកើតឡើងម្តងទៀតគេច្បាស់ជាមិនលើកលែងទោសអោយខ្លួនឯងនោះទេ ព្រោះតែបទពិសោធន៍មកច្រើនពេកធ្វើឲ្យនាយខ្លាចរអាណាស់ ។

« Vegas កូនប្រាប់ម៉ាក់បានទេថាកូនមានរឿងអ្វីកើតឡើង » លោកស្រីលីលិនមើលមុខកូនប្រសាឬជាក្មួយនេះដោយក្តីបារម្ភជាខ្លាំងព្រោះពេលនាយចូលមករកភីតលើកដំបូងគាត់ស្ទើរតែទន់ដៃជើងអស់ទៅហើយ ព្រោះតែរាងកាយនាយពោរពេញទៅដោយស្នាមរបួសក្បាលមានឈាមរហូស្រោចជោគខ្លួនឯជើងក៏មានរបួសទៀតនាយដើរខ្ញើកៗ ហើយគ្រូពេទ្យសុំធ្វើការព្យាបាលជាមុនមុននឹងនាយចូលបន្ទប់វះកាត់ តែរាងក្រាស់គេសុំត្រឹមតែលាងរបួសធម្មតាៗសិនទៅព្រោះគេប្រញាប់ទៅមើលប្រពន្ធខ្លួនសិន ។

« គឺ ខ្ញុំក្រលាបឡាន តែមិនត្រូវអ្វីធ្ងន់ធ្ងរនោះទេអ្នកម៉ាក់កុំបារម្ភអី ពេលនេះខ្ញុំមានសុវត្តិភាពហើយ » Vegas មុននឹងនាយបានមកដល់មន្ទីរពេទ្យគឺគេប្រញាប់ពេកខ្លាចថាមកមិនទាន់ភីតសម្រាលនេះឯង តែនាយក៏សំណាងល្អដែរកូនចៅនាយគេចពីឡានធំនោះរួចត្រឹមតែក្រលាប់តែមិនត្រូវអ្វីធ្ងន់ធ្ងរទាំង2នាក់ ហើយនាយក៏ទុករឿងទាំងអស់អោយកូនចៅជាអ្នកដោះស្រាយ នាយទាំងហៅតាក់ស៉ីផង រត់មកខ្លួនឯងផងក៏ព្រោះតែផ្លូវស្ទុះពេកទម្រាំតែបានមកដល់មន្ទីរពេទ្យគឺវាមិនងាយនោះទេ នាយរៀបរាប់រឿងដែរកើតឡើងអោយអ្នកម៉ាក់ស្តាប់ទាំងអស់ដោយមិនលាក់លៀម លោកស្រីលីលិនបានត្រឹមតែអាណិតកូនប្រុសហើយក៏ហួសចិត្តដែរនាយនេះធ្វើអ្វីមិនចេះគិតមុខក្រោយអោយបានត្រឹមត្រូវនឹងខ្វះការប្រុងប្រយ័ត្នទៀតផង តែអាចថាសំណាងលើសំណាងដែលមិនគ្រោះថ្នាក់ដល់អាយុជីវិតនាយ ។

« អឺម... Ve Vegas...» Pete រឿងរ៉ាវគ្រប់យ៉ាងរាងតូចបានស្តាប់ដឹងឮអស់ហើយ គេបានត្រឹមតែដេកបង្ហូរទឹកភ្នែកស្រណោះអាណិតប្តីដែលខំលះបង់គ្រប់យ៉ាងព្រោះប្រពន្ធកូន ។

« អូនដឹងខ្លួនហើយឬ អូននៅឈឺត្រង់ណាទៀតទេ ចាំបងទៅហៅពេទ្យសិនណា » Vegas

« Vegas អូនមិនអីទេ អូនអរគុណបងខ្លាំងណាស់ ប្តីសម្លាញ់ » Pete នាយក្រសោបដៃរាងតូចយ៉ានណែនដោយក្តីបារម្ភស្រលាញ់មិនចាញ់គ្នា ។

« អរគុណបងធ្វើអី បងទេដែរអរគុណអូន អូនលះបង់ដើម្បីបងនឹងកូនច្រើនខ្លាំងណាស់ Peteបងលែងចង់បានកូនទៀតហើយ បងមិនចង់ឃើញការឈឺចាប់របស់អូនទេ Peteបងសុំទោសណា » Vegas មិនថានាយរឹងមាំបែបណានោះទេ តែក្នុងពេលដែរឃើញការឈឺចាប់ភីតស្រែកយំក្នុងពេលសម្រាលនោះគឺនាយឆ្អែតឆ្អន់ខ្លាំងណាស់ នេះភីតជាមនុស្សប្រុសដែលសម្រាលត្រូវតែវះកាត់ ចុះទម្រាំមនុស្សស្រីដែលសម្រាលដោយធម្មជាតិចាំដល់តែស្បូវបើកដល់គ្រប់លេខទៀតនោះមិនដឹងថានាងលំបាក់យ៉ាងនោះទេ ។ ទឹកភ្នែកអ្នកជាស្វាមីក៏បង្ហូរស្រក់ចុះមកព្រមទាំងនាយគិតថាគេស្រលាញ់ក្មេងគេចង់បានកូនច្រើនតែដល់ឃើញជាក់ស្តែងនាយខ្លាចហើយ ខ្លាចទឹកភ្នែកខ្លាចការឈឺចាប់របស់ប្រពន្ធហើយទោះនាយស្រលាញ់កូនខ្លាំងបែបណាដោយ អាចនិយាយបានថាគឺស្បថឈប់ចង់បានទៀតហើយ បើទោះនាយមានកូន2នាក់មុនហើយក៏ពិតមែនតែនាយមិនធ្លាប់បានឃើញមនុស្សសម្រាលបែបនេះទេ ។

« មនុស្សល្ងង់ គ្មានការលះបង់ណាដែលមិនបានផលប្រយោជន៍មកវិញនោះទេ អូនព្រមបង្កើតកូនអោយបង កូនក៏ជាកូនរបស់អូនដូចគ្នា ឈប់យំទៅប្តីអូនលែងស្អាតហើយ » Pete បបូរមាត់តូចញញឹមហួសចិត្តដែរប្តីខ្លួនពេលនេះយំដូចជាកូនក្មេងអញ្ចឹង ។

« អឹសៗៗ...ង៉ាងៗៗ...» សម្លេងតូចស្រែកបន្លឺឡើងមកធ្វើឲ្យអ្នកនៅក្នុងបន្ទប់ក៏មានការភ្ញាក់ផ្អើលដូចគ្នា មើលចុះគ្រាន់តែសម្រែកក៏ធ្វើឲ្យគ្រប់គ្នាស្វាងតែម្តងដែរ ។

« អើៗ...កុំយំណាចៅណា ជក់ៗ នេះមកមើលប៉ាតូចមើល អើៗ...» លោកស្រីលីលិន

« ហេតុអីក៏ស្រែកឮៗម្ល៉េះកូនប៉ា នេះធ្វើឲ្យប៉ាតូចភ្ញាក់ហើយ » Vegas

« អោយអូនបីកូនបន្តិចមក » Pete

« កុំទាន់អីអូន ចាំបងដាក់កូនអោយគេងជិតអូនណា អូនទើបតែវះកាត់ហើយបែបនេះអូនមិនទានអាចអង្គុយបានទេណា » Vegas រាងក្រាស់ក៏បីកូនតូចយកមកដាក់ជិតរាងតូច តែសំខាន់ក្មេងនេះដឹងទៀតគ្រាន់តែមក
ជិតប៉ាតូចភ្លាមក៏ស្ងាត់សម្លេងភ្លេតគិតតែពី អ៉ីសអឺស ដៃជើងខ្វេខ្វៃសម្លឹងមើលមុខរាង
តូចយើងភ្លឹសៗទាំងទើបតែកើតសោះ ។

« ម៉ាក់ តើកូនខ្ញុំឃ្លានមែនទេ » Pete រាងតូចចោទសួរទៅអ្នកម៉ាក់គេព្រោះថានេះជាលើកទីមួយរបស់គេហើយដែរត្រូវមកមើលកូនតូចអញ្ចឹង បើទោះភីតធ្លាប់មានកូនរួចហើយក៏ដោយមែន តែកាលនោះខ្លួនក៏មិនដែរបានមើលថែនឹងយល់ដឹងអំពីការមើលកូនតូចនោះទេ ខុសពីរាងក្រាស់ដែលនាយឆ្លងកាត់រឿងរ៉ាវទាំងនេះមកតាំងតែពី Venice ហើយក៏មកដល់Wennis នាយនៅតែអាចមើលថែកូនបានដោយខ្លួនឯង តែយ៉ាងណាពេលនេះក៏ដល់វេនភីតធ្វើតួជាម្តាយហើយ ។

« ចាំបងឆុតទឹកដោះគោអោយកូនបៅសិនណា » Vegas

« អេ៎ ហេតុអ្វីត្រូវឆុងទឹកដោះគោ អូនក៏អាចបំបៅកូនបានដែរ » Pete

« កូនចម្កួត កូនជាមនុស្សប្រុស កូនមានទឹកដោះឯណាឲ្យកូនបៅដូចមនុស្សស្រីនោះ ថ្វីថាកូនមានសម្ថភាពអាចពរពោះបាន តែកូនមិនអាចមានទឹកដោះនោះម្យ៉ាងបើមានទឹកដោះក៏មិនទាន់អាចបំបៅបានដែរ ចាំរហូតដល់12មោ៉ងទៅទើបអាចបំបៅបាន ដឹងទេ » លោកស្រីលីលិន គ្រាន់តែឮភីតនិយាយបែបនេះគាត់ក៏ហួសចិត្តនេះកូនដល់តែ2នាក់ហើយ អាយុក៏20ជាងទៅហើយគេនូវមិនទាន់យល់ដឹងរឿងនេះទៀតឬ នេះបានហៅថាម្តាយវ័យក្មេងពិតមែន ។

« ប៉ុន្តែ ហេតុអ្វីក៏ត្រង់នេះឈឺខ្លាំង
ម្ល៉េះ » Pete មើលមុខម្តាយហើយក៏មើលមុខរាងក្រាស់ដូចគ្នា បើខ្លួនមិនមានទឹកដោះហេតុអ្វីដើមទ្រូងទាំងសងខាងពើតៗឈឺខ្ញាក់ៗម្ល៉េះ ។

« ចាំបងម៉ាស្សាអោយ » Vegas រាងក្រាស់និយាយចប់នាយដាក់ទឹកដោះគោឲ្យអ្នកម៉ាក់បញ្ចក់អាច្រម៉ក់តូចហើយគេក៏អង្គុយក្បែរភីតបំរុងនឹងធ្វើការម៉ាស្សាអោយ ។

« ទេ..មិ..មិនចាំបាច់ទេ គឺៗ...អូន...» Pete

« បងមិនមែនជាមនុស្សល្មោភកាមទេ បងដឹងថាប្រពន្ធបងទើបតែសម្រាលហើយសសៃខ្ចីទៀត បងគ្រាន់តែធ្វើការម៉ាស្សាតាមគ្រូពេទ្យណែនាំ ដើម្បីកុំអោយអូនឈឺចាប់ខ្លាំងទៅជាគ្រុនក្តៅ ហើយទីនេះក៏មានអ្នកម៉ាក់ដែរ គិតបងក្នុងផ្លូវល្អខ្លះបានទេ ប្រពន្ធសម្លាញ់😘 » Vegas និយាយចប់រាងក្រាស់ក៏ធ្វើការឈ្លីច្របាច់តិចៗតាមដែរគ្រូពេទ្យបានប្រាប់ព្រោះថាអាការះរបស់ Omega ក្រោយសម្រាលគឺបែបនេះឯងហើយ ។

« និយាយអញ្ចឹង បងដាក់ឈ្មោះកូនហើយឬនៅ » Pete សុខៗក៏ស្រាប់តែភីតសួរនាយ ។

« នៅទេ បងចាំអោយអូនជាអ្នកដាក់ » Vegas

« ភីហ្វូង បងថាយ៉ាងម៉េចដែរ » Pete

« អឹម...ល្អតើ កូនប្រុសប៉ាឮទេ ថាកូនមានឈ្មោះថាភីហ្វូង » Vegas
ក្រោយពីបានដាក់ឈ្មោះឲ្យកូនតូចរួចហើយមកពួកនាំគ្នានិយាយពីនេះពីនោះដោយក្តីសប្បាយរីករាយណាស់។ ក្រោយសម្រាក់នៅមន្ទីរពេទ្យបានមួយរយះរាងតូចក៏ត្រូវបានអនុញ្ញាតអោយចេញពីពេទ្យ ហើយក៏ត្រឡប់មកកាន់ប្រទេសថៃវិញរួមជាមួយនឹងអ្នកម៉ាក់ផងដែរ ។

ពេលវេលាក៏ចេះតែកន្លងទៅយ៉ាងលឿនដោយពេលនេះ ភីហ្វូងគេមានអាយុ9ខែហើយ ភីហ្វូងគេចេះណាស់ ចេះហៅឈ្មោះប៉ាម៉ាក់បានមួយម៉ាត់ៗហើយ គេចេះតោងឈរនឹងរៀនបោះ
ជំហ៊ានបានមួយៗដូចគ្នាផងដែរ ។
រាត្រីយប់យន់ក៏បានចូលមកដល់នៅក្នុងបន្ទប់របស់រាងក្រាស់យើងពេលនេះពោពេញទៅដោយភាពអ៊ូអរព្រោះតែសម្លេងកូនៗទាំងបីនាក់នឹងប៉ាម៉ាក់កំពុងតែប្រលែងគ្នាលេងឮតែសម្លេងសើចក្អាក់ក្អាយ ។

« Vegas នេះយប់ហើយបងនាំកូនៗទៅគេងទៅ » Pete ដោយសប្បាយពេកម្នាក់ៗក៏ភ្លេចមើលម៉ោងថាពេលនេះម៉ោង9យប់ទៅហើយ ។

« អោយអូនសុំគេងជាមួយប៉ាតូចដែរមក » Wennis ក្មេងតូចម្នាក់ប្រើសម្តីផ្អែមមិនចាញ់ប៉ាគេនោះទេ ។

« មែនហើយប៉ាតូច អោយពួកអូនគេងជាមួយដែរទៅ » Venice

« មិនបានទេកូន បន្ទប់នេះតូចណាស់ គេងបានតែ3នាក់ទេ » Vegas

« បងក៏ដូចគ្នា ទៅគេងបន្ទប់បងទៅ » Pete

« Pete នេះអូនដេញបងដែរមែនទេតែបងជាប្តីអូនណា » Vegas

« ប្តីអូនយ៉ាងម៉េច អូនដេញមិនបានមែនទេ បងក៏នៅតែខ្លាចអូនដូចគ្នា ចេញទៅ » Pete

« Pete អូនធ្វើនេះមិនសមទេណា បងសុំគេងជាមួយអូនដែរ » Vegas

« សមឬមិនសមជារឿងរបស់បងទេ ហើយកាលថ្ងៃមិញបងក៏ប្រាប់ថានឹងទិញរបស់ផ្ញើរអូន ឯណាទៅរបស់ផ្ញើរនោះ គឺអត់មានទេ បងនិយាយបានតែមាត់ អញ្ចឹងបងចេញទៅគេងខាងក្រៅទៅ » Pete

« នេះអូនខឹងបងព្រោះរឿងនឹងមែនទេ បងសុំទោស ចាំស្អែកបងនិងទិញអោយអូនពិតមែនណា » Vegas

« មិនចាំបាច់  អូនមិនត្រូវការទេ បើបងនិយាយហើយធ្វើមិនបានកុំនិយាយអីហើយបើអូនព្រមអោយបងគេងជាមួយអូន កូនៗក៏នឹងគេងជាមួយអូនដែរ ហើយបន្ទប់ក៏តូចទៀត  អញ្ចឹងទាំងបងទាំងកូនឆាប់ទៅគេងនៅបន្ទប់បងវិញទៅ » Pete រាងតូចនិយាយហើយក៏បើកទ្វាដេញទាំង3
នាក់ប៉ាកូននេះចេញហើយបិតទ្វាចាក់គន្លឹះឡើងជាប់តែម្តង ។

« តែប៉ុណ្ណេះរួចខ្លួនហើយ បើមិនធ្វើអញ្ចឹងទេច្បាស់ជាបានម្នាក់ទៀត ខ្ញុំនឹងវ័នករមិនខានទេ តោះឆាប់គេងណា
ភីហ្វូង យប់នេះគ្មានអ្នកមករករឿងយើងនោះទេកូន កូនដឹងទេថាប៉ា
កូននេះជាមនុស្សប្រុសដៃរវាមខ្លាំងណាស់តែស្រួលមិនស្រួលប៉ាតូច
មានប្អូនអោយកូនឯងម្នាក់ទៀតមិនខានទេ » Pete ការពិតទៅមិនមែនរឿងនាយសន្យាហើយធ្វើមិនបានទេ តែភីតខ្លាចថាគេភ្លត់ស្នៀតធ្វើអោយមានប្អូនអោយ ភីហ្វូង ម្នាក់ទៀតនោះអ្នកដែរពិបាក់គឺជាគេនេះឯង បើទោះការងារឬលេបថ្នាំហើយក៏ដោយ តែអ្នកឆ្លៀត
ឱកាសតែប្រហេសគេដាក់តែមួយដំណក់ប៉ោងស្ទុយទៀតឡូវហើយ ។

« ហាសៗ ហិហិៗ...»

« ពួកកូនសើចអី » Vegas នាយកំពុងតែក្រពុលមុខនឹងរឿងប្រពន្ធដេញចេញពីបន្ទប់ផង មកកូនសើចចំអកឲ្យទៀត ។

« ប៉ាចាំទេថាកាលប៉ាតូចមានអូន
ភីហ្វូង ពួកខ្ញុំខូចចិត្តប៉ុណ្ណា ព្រោះប៉ា
តូចលែងសូវចាប់អារម្មណ៍ពួកខ្ញុំទៀតហើយ  តែពេលនេះគឺប៉ាម្តងហើយ យ៉ាងម៉េចដែរយល់អារម្មណ៍គេនៅ » Wennis ក្មេងតូចក៏និយាយរំលឹកកាលបានដំណឹងថាពួកគេមានប្អូន
ដំបូងៗអោយនាយស្តាប់ គ្រាន់តែឮហើយឈឺចិត្តស្តូកតែម្តង ។
និយាយចប់ហើយក្មេងៗទាំង2នាក់ដឹកដៃគ្នាដើរសំដៅទៅបន្ទប់គេងពួកគេទុកអោយលោកប៉ានៅឈឺចិត្តស្អិតទ្រូងម្នាក់ឯងនឹងហើយ Vegas គេពិតមិនអស់ចិត្តសោះថាភីតពិតជាហ៊ានដេញគេចេញទាំងមិនយល់មុខខ្លួន រាងក្រាស់អង្គុយនៅសាឡុងតែម្នាក់ឯងមិនដឹងថាគិតអ្វីខ្លះនោះទេ រហូតដល់ម៉ោងប្រហែលជា12យប់ទៅហើយ ។

« អឺម....Ve...»

« គិតថារួចខ្លួនមែនទេ » Vegas
កំពុងតែគេងលង់លក់ស្រួលផង មិនដឹងថាមានដៃក្តៅអ៊ុនៗមកពីណាស្រវា៉ទាញរាងកាយភីតនោះទេធ្វើអោយរាងតូចភ័យមិនតិចទេ នេះសំណាងហើយដែរ ភីហ្វូង គេងនៅក្នុងអង្រឹង ។

« បង...បងចូលមកបានដោយរៀបណា » Pete បើកភ្លើងបំភ្លឺទើបដឹងថានេះគឺជាប្តីខ្លួនឯងសោះ ។

« ល្បិចអូននៅរាកណាស់ » Vegas នាយទម្លាក់មុខច្រលើមមកប្រកៀកនឹងរាងតូច ។

« Vegas បង កុំណាអូន...» Pete

« អឹម...ប្តីគ្រាន់តែសុំមួយតើ » Vegas

« មិនបានទេណា អូនមិនទាន់...អឺម....» Pete នាយមិនខ្វល់ទេថារាងតូចយើងបដិសេដយ៉ាងណានោះទេ អ្វីដែរគេចង់បានគឺត្រូវតែបានហើយ និយាយចប់នាយក្រាស់ក៏ថើបបបូរមាត់រាងតូចយ៉ាងក្តៅរោលរាលព្រមទាំងចាប់សង្កត់ដៃតូចដោយមិនក្រែងចិត្ត ឯរាងកាយនាយក៏រមួលស្ទើរតែរលាយសាច់ចូលគ្នាទៅហើយ ។

« បងគ្រាន់តែសុំគេងអោបអូនតើ ប្រពន្ធសម្លាញ់ ជប់😘😘» Vegas នាយថើបរាងតូចអស់ចិត្តហើយក៏ប្រាស់ខ្លួនគេងអោបភីតយ៉ាងពេញដៃតែម្តង ទាំងដែរមុននេះគេគ្រាន់តែធ្វើលេងដើម្បីញ៉ោះភីតតែប៉ុណ្ណោះ ។

« ឌឹប!!!មនុស្សឆ្កួតដឹងទេអូនខំតែភ័យ » Pete សុខៗមកញ៉ោះគេទាំងដឹងថាភីតនេះពិតជាខ្លាចពិតមែន ភីតទ្រាំខ្នាញ់គេពេកក៏គក់ដើមទ្រូងនាយឌឹបៗ...តែក៏ប្រាស់ខ្លួនគេងអោបនាយវិញដូចគ្នា  ព្រមទាំងលួចថើបសាច់ដើមទ្រូងដ៏ហាប់ណែននាយទៀតផង ដែរធ្វើឲ្យរាងក្រាស់គេញញឹមបិតមាត់មិនជិត ហើយក៏មានក្តីសុខខ្លាំងបំផុង ។

« អូនស្រលាញ់បង ប្តីសម្លាញ់😘😘😘» Pete

« បងស្រលាញ់អូនប្រពន្ធសម្លាញ់ Everything because you are my life 🥰🥰🥰»

🌼ក្តីស្រលាញ់ដែលមានតិចតួចរបស់ភីតមានអោយ Vegas គ្រប់ពេលវេលាកន្លងមកគឺវាប្រដូចទៅនឹងកូនម្ជុលដ៏មុតស្រួចតូចមួយលបានក់ទម្លុះផ្ទាំងទឹកកកដែរបានកក់គាំងខាំជាប់បេះដូងនឹត្តនាយមករាប់ឆ្នាំអោយរលាយទៅជាលំហូទឹក រលាយគ្មានសល់សូម្បីតែរូបរាងនឹងទឹកកកដ៏កំណាចមួយនេះ ហើយក៏ប្រែជាធ្វើឲ្យជីវិតគេមកជាស្រស់បំព្រងជីវិតក៏ប្រែជាមានន័យក្រោយវត្តមានភីតដើរចូលមកក្នុងជីវិតគេ នាយបានស្គាល់ពីការស្រលាញ់ ការអាណិត ការយកយល់ នឹងការលះបង់ដើម្បីមនុស្សដែរខ្លួនស្រលាញ់ នាយលះបង់មិនស្តាយសូម្បីតែជីវិតគេ ភីតនឹងកូនៗគឺជាដង្ហើមគឺកែវភ្នែកគឺសសៃឈាមជីវិតរបស់គេហើយ ឯរាងក្រាស់វិញក៏ជាពិភពលោកដ៏មានន័យដែលមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ ភីតនឹងកូនៗដូចគ្នាដែរ ។

រឿង ម្ជុលស្នេហ៍រំលាយបេះដូង សន្មតថាសូមចប់ដោយបរិបូរណ៍ ហើយខ្ញុំក៏សូមអរគុណដល់អ្នកអានរឿងរបស់ខ្ញុំកន្លងមកតាំងពីដើមរហូតដល់ចប់ សូមអោយអ្នកគ្រប់គ្នាមានតែសេចក្តីសុខទាំងផ្លូវចិត្តនឹងផ្លូវកាយ ប្រកបដោយសេចក្តីរីករាយ សុខភាពល្អនឹងមានសុភមង្គលក្នុងក្រុមគ្រួសា ហើយក៏សូម ខ័នត្តីអភ័យទោលនូវរាល់កំហុសខុសឆ្គងដោយប្រកាណាមួយ ដោយចេតនាឬអចេតនាផង🙏🙏🙏



The end🥰🥰🥰



Continue Reading

You'll Also Like

921 147 4
«គ្រប់យ៉ាងខ្ញុំធ្វើក៏ព្រោះតែតួនាទីប៉ុណ្ណោះ» Bible «បើលោកធ្វើព្រោះតែតួនាទី ពេលនេះលោកអាចបញ្ចប់ភារកិច្ចរបស់លោកបានហើយ» Biu
4.5K 864 21
ព្រោះស្រឡាញ់ គ្មានចិត្តប្រែប្រួលផ្លាស់ប្ដូរ សុខចិត្តបង្ខាំខ្លួនឯងអោយរស់នៅក្រោមដំបូងទុក្ខមួយនេះអស់រយះពេលយ៉ាងយូរ។ 'រៀបការជាមួយប្អូនយើងទៅវាមិនល្អត្រង់ណា...
3K 412 16
សាច់រឿង: តួtop ស្នើរសុំអោយbottom មកធ្វើជាក្មេងខ្លួនគេសន្យានិងចញ្ចឹមបីបាច់មើលថែទាំងអស់ រហូតដល់bottom រៀងចប់អាចរកកាងារនិងចិញ្ចឹមខ្លួនអែងបាន តែគេក៏មានកិ...
6.1K 1.2K 18
«ខ្ញុំត្រឹមជាខ្ញុំបម្រើសម្រាប់លោក» ជាទាសករដែរមកពីដែនឆ្ងាយត្រូវទទួលរងគ្រោះដោយធ្វើជាខ្ញុំបម្រើគេរយៈពេល១០ឆ្នាំជំនួសម្តាយឪពុកដែលបានជំពាក់លុយគេរាប់សិបលានប...