EP : 29

290 40 8
                                    


      ពេលវេលាបានកន្លងផុតជាច្រើនថ្ងៃរវាងគូស្នេហ៍មួយគូនេះមានក្តីសុខខ្លាំងណាស់ មិនថា Vegas ទៅណាទីនោះក៏មានPete ទៅជាមួយគ្នាដែរ ហើយចំពោះការចងចាំរបស់ភីតក៏បានលេចឮដល់លោកអ៊ុំនិងបងប្រុសបងថ្លៃស្រីដូចគ្នា ម្នាក់ៗពិតជារំភើបណាស់ព្រោះតែរាងក្រាស់យើងលែងធ្វើជាមនុស្សប្រមឹកដេកជាមួយស្រាទៀតហើយ តែសុខភាពនាយក៏ចុះខ្សោយច្រើនដែរក្នុងអំឡុងពេលអវត្តមានមនុស្សជាទីស្រលាញ់នេះ រឿងទាំងអស់ក៏ត្រូវបានភីតដឹងដូចគ្នា រាងតូចខឹងនាយមិនតិចនោះទេ នេះហើយជាមូលហេតុដែរភីតខ្លាចថាបើអត់ពីគេទៅនាយធ្វើបាបខ្លួនឯងបែបនេះ វាបន្តិចម្តងៗទេតែយូៗទៅក៏ទៅជាឈឺធ្ងន់តើឲ្យគេធ្វើយ៉ាងដូចម្ត៉េចទៅបើនាយមិនចេះថែរក្សាសុខភាពខ្លួនផង គិតហើយរាងតូចក៏អាណិតប្តីមិនតិចទេមិនគួណាពួកគេមកជួបរឿងបែបនេះទេ ។

« លោកប្រុស មានរឿងហើយ »
អាន់ដា រត់ចូលមកក្នុងផ្ទះទាំងត្រហេបត្រហប់ ។

« រឿងអី ? » Vegas មើលមុខកូនចៅទាំងទ្រឹងគិត ។

« អ្នកប្រុសតូចត្រូវគេចាប់ខ្លួនហើយ » អាន់ដា គ្រាប់ញើសជោគថ្ងាសបញ្ជាក់ថាគេពិតមិនបានកុហកនាយនោះទេ ។

« ថាយ៉ាងម៉េច កូនVeniceបាត់ខ្លួន » Pete

« Pete Pete អូនធ្វើចិត្តឲ្យនឹងន៌ណា ឆាប់អោយកូនចៅចេញតាមរកភ្លាម ហាមប្តឹងប៉ូលិស » Vegas រាងក្រាស់ក្រសោបរាងតូចចូលមកក្នុងខ្លួនព្រោះរឿងនេះវាពិតជារំជួលចិត្តណាស់ ។

« បាទ លោកប្រុស » អាន់ដា

« Vegas អូនបារម្ភពីកូនណាស់ ពួកយើងធ្វើម្តេចទៅ » Pete រាងតូចចាប់ផ្តើមច្របល់ក្នុងចិត្តហើយមិនដឹងថាតើកូនប្រុសគេយ៉ាងម៉េចហើយមិនដឹងថាគ្នាភ័យខ្លាចយ៉ាងណាទេ ។

« មិនអីទេណា បងនឹងចាត់ការរឿងនេះបងអោយកូនចៅតាមរកកូនយើងឲ្យឃើញណា អូនកុំបារម្ភអី » Vegas នាយទាញស្មារាតូចមកអោបអង្អែលថ្នមៗដោយការលួងលោម ។

« Vegas តើនេះជាស្នាដៃ វ៉ូរា៉ន់ ទេដឹង អូនមិនជឿថាកូនប្រុសយើងសុខៗក៏បាត់ខ្លួនបែបនេះទេ » Pete សុខៗភីតគិតថារឿងបាត់ខ្លួនកូនប្រុសក៏មានការពាក់ព័ន្ធនឹងសត្រូវរបស់នាយគឺមានតែ វ៉ូរា៉ន់តែម្នាក់ប៉ុណ្ណោះដែលហ៊ានធ្វើរឿងនេះបាន ហើយក៏មានតែគេដូចគ្នាដែរចងគំនុំនិងនាយនោះ ។

           🌼ម្ជុលស្នេហ៍រំលាយ🖤Where stories live. Discover now