សំណព្វចិត្តលោករដ្ឋមន្ត្រី ᥫ᭡

By JeonRaven95

23.5K 1.3K 50

ស្នេហាតាំងពីក្មេងៗរវាងលោកនាយករដ្ឋមន្ត្រីវ័យក្មេងរូបសង្ហាស្មោះស្នេហ៍ជាមួយស្ត្របឺរីមាត់ឆៅពូកែដៀលព្រមទាំងដៃដល់ត្... More

សំណព្វចិត្តលោករដ្ឋមន្ត្រី ᥫ᭡
ភាគ០២ : ទន់ភ្លន់ ស្រស់ស្អាត ឆ្លាត តែគួរអោយខ្លាច
ភាគ០៣ : គួរអោយចាប់អារម្មណ៍ដល់ហើយគូរដណ្តឹងរបស់ខ្ញុំ
ភាគ០៤ : ចង់ត្រូវចាក់ម្តងទៀតមែនទេលោករដ្ឋមន្ត្រី ?
ភាគ០៥ : ចង់កាត់ម្រាមដៃឬ ?
ភាគ០៦ : នាំទៅចាក់ខ្លាឃ្លោក...
ភាគ០៧ : ក្មេងឆ្នាស់
ភាគ០៨ : ពួកអាត្រងោល...
ភាគ១០ : ភាសាពស់ ?
ភាគ១១ : I want to have s*x with you so bad
ភាគ១២ : បង Team Green flag
ភាគ១៣ : បងចង់ថើបអូនណាស់ ...
ភាគ១៤ : លោករដ្ឋមន្ត្រីអូនចិត្តទូលាយណាស់

ភាគ០៩ : លោករដ្ឋមន្ត្រីសង្ហា...

1.2K 88 1
By JeonRaven95

  ថេយ៉ុង ទាញដៃរបស់ ជុងហ្គុក ចេញថ្នមៗតែរាងក្រាស់មិនព្រមលែងសោះហើយរាងតូចក៏មិនចង់ដាស់ដូចគ្នា មិនដឹងថាគួរធ្វើបែបណាក្មេងច្រម៉ក់ក៏អង្គុយស្ងៀមព្រោះគិតថាបន្តិចទៀតស្ពឹកជើងមុខជាលោករដ្ឋមន្ត្រីភ្ញាក់ហើយ ។ តែក្នុងពេលដែលរងចាំអោយគូរដណ្តឹងរូបសង្ហាភ្ញាក់រាងតូចបែរជាគេងលក់មិនដឹងខ្លួនទៅវិញនេះលង់លក់ទាំងពីរនាក់តែម្តងហើយ ។
  « ហឹមម៎ » មួយស្របក់ក្រោយ ជុងហ្គុក ក៏ភ្ញាក់ហើយក៏រាងមិងមាំងព្រោះទើបតែភ្ញាក់តែពេលឃើញក្មេងឆ្នាស់គេងលក់លើខ្លួនបែបនេះក៏លួចញញឹមក្នាញ់មុននឹងឆ្លៀតឱកាសថើបថ្ពាល់ទន់ៗរបស់ ថេយ៉ុង យ៉ាងកំហូច ។
  ថើបសំណព្វចិត្តហើយលោករដ្ឋមន្ត្រីក៏បីក្មេងឆ្នាស់តែអ្នកដែលត្រូវបីមិនបានភ្ញាក់ទេកំពុងតែគេងឆ្ងាញ់ហើយមើលទៅព្រោះមានទឹកមុខក្រមើមៗគួរអោយស្រឡាញ់ណាស់ថែមទាំងនៅតោង.ករបស់ ជុងហ្គុក ជាប់ថែមទៀតផង ។
  ជុងហ្គុក បី ថេយ៉ុង ឡើងមកបន្ទប់របស់ខ្លួនហើយក៏ដាក់រាងតូចលើពូកថ្នមៗតែថាដៃស្រឡូនៗមិនព្រមលែងពី.កគេទាល់តែសោះ ។
  « បើពេលភ្ញាក់ឡើងនៅតែតោងស្អិតបែបនិងមិនដឹងគួរអោយក្នាញ់យ៉ាងណាទេ » លោករដ្ឋមន្ត្រីស្រដីឡើងទាំងគ្រឺតក្មេងខ្លះណាស់ចង់តែក្រញិកអោយណាណីទេ ឆ្ងល់ណាស់ថាញ៊ាំអីខ្លះម៉េចក៏គួរអោយស្រឡាញ់គ្រប់ពេលបែបនេះអីចឹង ។
  ប្រឡេះដៃតូចស្រឡូនចេញពី.ករួចហើយ ជុងហ្គុក ក៏ដោះស្រោមជើងអោយរាងតូចមុននឹងដើរចូលបន្ទប់ទឹកជ្រលក់កូនកន្សែងយកមកជូតខ្លួនអោយទៀតផង ។ ដៃមាំដោយសសៃតាមរបៀបមនុស្សប្រុសរបស់លោករដ្ឋមន្ត្រីកាន់កន្សែងសើមជូតលើស្បែកមុខរបស់រាងតូចថ្នមៗហាក់ខ្លាចកកិតនិងបង្កើតជារបួសរួចទើបជូតតាមប្រឡោះ.ក និងដៃអោយម្តង ។ បន្តិចក្រោយពេលជូតរួចរាងក្រាស់ក៏ក្រោកដើរទៅយកសម្លៀកបំពាក់មួយសម្រាប់មកមានបំណងចង់ប្តូរអោយ ថេយ៉ុង តែពេលកំពុងតែដោះអាវរបស់គេចេញនោះសមីខ្លួនក៏ស្រាប់តែភ្ញាក់ឡើងទាំងមិងមាំងទើបលោករដ្ឋមន្ត្រីទទួលបានរង្វាន់មួយជើងភ្លាមៗ ។
បឹបប៎
  « អួយយ៎ » ជុងហ្គុក ស្រែកឡើងពេលផ្ងារក្រោយបោកខ្លួនមួយទំហឹងសឹងតែបាក់ឆ្អឹងខ្នង ។
  « លោកដោះសម្លៀកបំពាក់របស់ខ្ញុំធ្វើអីលោករដ្ឋមន្រ្តី ? » បន្ទាប់ពីធាក់ ជុងហ្គុក អោយប៊ើងទៅឆ្ងាយហើយ ថេយ៉ុង ក៏ស្រែកសួរឡើងទាំងលើកដៃក្រសោបខ្លួនជាប់ ។
  « បងគ្រាន់តែចង់ប្តូរសម្លៀកបំពាក់អោយអូនប៉ុណ្ណោះ ថេយ៍ » រាងក្រាស់ដែលត្រូវស្រែកសួរក៏តបទៅឈឺអួលៗហើយតែខំទ្រាំសង្កត់ធ្មេញ ឈឺឡើងស្រងល់ទៅហើយតែមិនព្រមសន្លប់ឡើយ ។ លឺចម្លើយរបស់លោករដ្ឋមន្ត្រីហើយព្រមទាំងងាកឃើញសម្លៀកបំពាក់ជិតនោះពិតមែន ថេយ៉ុង ក៏រហ័សដឹងកំហុសមុននឹងស្ទុះទៅជួយលើក ជុងហ្គុក ដែលក្រោកមិនរួចបានត្រឹមដេកផ្ងារពោះបះជើងនៅនិងកន្លែងនោះឡើងមកលើពូកវិញ ។
  « ខ្ញុំគ្មានបំណងទេ ខ្ញុំគ្រាន់តែ- »
  « មិនអីទេ មិនមែនកំហុសអូនឯណា » ជុងហ្គុក ក៏ប្រឹងនិយាយបន្លប់ទាំងញឹមៗមិនសូវសម ។
  « អោយខ្ញុំតាមគ្រូពេទ្យមកទេ មុខលោកស្លេកដល់ហើយ » ថេយ៉ុង សួរឡើងទាំងព្រួចចិត្តពេលឃើញផ្ទៃមុខសង្ហាប្រែជាស្លេកស្លាំងនៅមានបែកញើសស្រាក់ទៀត ។
  « អ្ហា៎... » ភ្លាមនោះ ថេយ៉ុង ក៏ក្រឡេកភ្នែកមកទាក់ជាមួយនិងឈាមដែលជ្រាបចេញពីមុខរបួសរបស់ ជុងហ្គុក ក៏នឹកឃើញភ្លាមថាខ្លួនធាក់ត្រូវចំរបួសរបស់រាងក្រាស់ចឹងទើបបានគេក្លាយជាបែបនេះ ។
  មិនបង្អង់យូរ ថេយ៉ុង ក៏ស្ទុះស្ទារយកទាញអាវមកពាក់មុននឹងរត់ទៅតាម ជើរ៉ូម ដើម្បីហៅគ្រូពេទ្យមកជាបន្ទាន់ ។ ហើយភាពឆ្លេឆ្លារបស់ ថេយ៉ុង នេះក៏ធ្វើអ្នកគ្រប់គ្នាក្នុងវិមានមានការព្រួយបារម្មណ៍ជាខ្លាំងសូម្បីតែអ្នកគ្រូពេទ្យផ្ទាល់ខ្លួនក៏ត្រូវអញ្ជើញមកយ៉ាងត្រហេបត្រហបដែរ ។

  « សូមប្រយ័ត្នចំពោះមុខរបួសផងណាលោករដ្ឋមន្ត្រី ប៉ុន្មានថ្ងៃនេះត្រូវតែសម្រាកដាច់ខាត »
  « បាទៗ »
  « ខ្ញុំមិនចង់រត់មកទាំងយប់ព្រោះថ្នេររបួសលោកប្រេះទៀតទេ » អ្នកគ្រូពេទ្យស្តីអោយព្រោះបារម្ភតែក៏ជាអ្នកស្គាល់គ្នាជិតដិតដែរមិនចឹងមិនហ៊ានប្រើសម្តីបែបនេះទេ ។
  « អ្ហា៎ ... អោយប្រាក់ខែពេញៗសោះ » ជុងហ្គុក ក៏តបទាំងមុខនៅស្លេកៗដដែល ។
  « ហឹម៎ ... រួចរាល់ហើយខ្ញុំត្រឡប់ទៅវិញហើយ ខ្ញុំនឹងទុកថ្នាំផ្សះនិងថ្នាំបំបាត់ការឈឺចាប់អោយដូចគ្នាសូមលេបអោយទៀងទាត់ផងលោករដ្ឋមន្ត្រី »
  « បាទៗទទួលបញ្ជាអ្នកនាងគ្រូពេទ្យ » ដោយអស់តួនាទីហើយអ្នកគ្រូពេទ្យក៏សុំខ្លួនចាកចេញតែមុននឹងចេញទៅក៏ឆ្លៀតនិយាយជាមួយ ថេយ៉ុង បន្តិចដែរ ។
  « ក្នុងឋានៈដែលអ្នកប្រុសជាគូរដណ្តឹងរបស់លោករដ្ឋមន្ត្រីខ្ញុំសូមអោយអ្នកប្រុស ថេយ៉ុង មើលថែគាត់ផងកុំអោយគាត់ប្រឹងធ្វើការហើយកម្រើករាងកាយផ្តេសផ្តាសពេកអីប៉ុន្មានថ្ងៃនេះ »
  « បាទ » ថេយ៉ុង ក៏តបទាំងទឹកមុខរាងស្រងូតស្រងាត់ ក្នុងជម្រៅចិត្តក៏លួចបន្ទោសអោយខ្លួនឯង ។

  ពេលចូលមកដល់ក្នុងបន្ទប់ម្តងទៀត ថេយ៉ុង ក៏ឃើញថា ជុងហ្គុក នៅមិនទាន់គេងនៅឡើយទេទើបបោះជំហានចូលទៅដាក់ខ្លួនអង្គុយជិត ។
  « លោកមិនទាន់គេងទៀតហេស៎ ? »
  « អោយគេងលក់បានយ៉ាងម៉េចក្នុងពេលដែលបងមិនដឹងថាអូនបាត់ទៅណានិងឬ ? » រាងក្រាស់តបក្នុងសម្លេងខ្សោះៗព្រោះអស់កម្លាំង ។
  « ខ្លាចថារត់បាត់ឬ ? »
  « បងបារម្ភច្រើនជាង »
  « បានហើយលោកគេងទៅឆាប់មានកម្លាំងឡើងវិញ ការងារលោកច្រើនណាស់ ឈឺយូរពេកបានអ្នកណាធ្វើ? »
  « កុំបារម្ភអី បងនឹងជាវិញឆាប់ៗ » ថេយ៉ុង ក៏លែងនិយាយអ្វីទៀត ។
  « ថេយ៍ មកគេងជិតបងមក » លោករដ្ឋមន្ត្រីហៅក្នុងសម្លេងស្រាលទាំងគោះពូកថ្នមៗ ។
  « អត់ទេបើប៉ះមុខរបួសទៀតគិតយ៉ាងម៉េចទៅ ? »
  « មិនអីទេ អូនឆាប់មកបងងងុយហើយ » ដោយប្រកែកមិនបាន ថេយ៉ុង ក៏ឡើងទៅគេងជិតធ្វើអោយ ជុងហ្គុក ញញឹមសប្បាយចិត្តតិចៗស្របពេលដែលត្របកភ្នែកដែលទោរទន់មកជាយូរក៏បិទព្រោះទ្រាំទៀតលែងបានហើយក៏គេងលក់ភ្លាមៗ ។
  ក្រោយ ជុងហ្គុក គេងលក់ហើយ ថេយ៉ុង ដែលគេងក្បែរក៏ប្រែខ្លួនគេងផ្អៀងមកសម្លឹងមុខសង្ហារបស់គូរដណ្តឹង ។ សម្លឹងមុខរបស់រាងក្រាស់យូរៗក្មេងច្រម៉ក់ក៏លើកម្រាមដៃស្រឡូនវែងស្អាតទៅប៉ះចុងច្រមុះរបស់គេងលក់តិចដោយលួចញញឹម ។
  « ខ្ញុំមិនដែលចាប់អារម្មណ៍ថាលោកសង្ហាយ៉ាងនេះទេលោករដ្ឋមន្ត្រី » ថេយ៉ុង បង្ហើបសំនៀងខ្សឹបៗចេញមក ។ កន្លងមកគេដឹងថា ជុងហ្គុក សង្ហាតែមិនដែលសង្កេតហើយគិតថាសង្ហាខ្លាំងចឹងទេឬមួយពេលមុនគេនៅមិនព្រមបើកចិត្តទទួលយក ?
  គេងសម្លឹងមុខសង្ហារបស់លោករដ្ឋមន្ត្រីយូរៗ ថេយ៉ុង ក៏ទន់ភ្នែកគេងលក់តាមទាំងមិនដឹងខ្លួនដែរ ។ ហើយនៅលើគ្រែធំទូលាយដែល ជុងហ្គុុក ធ្លាប់គេងតែម្នាក់ឯងរាល់យប់ពេលនេះផ្លាស់ប្តូរហើយព្រោះមានវត្តមានរបស់ ថេយ៉ុង មកថែមទៀត ។

To be continued🙆🏾‍♀️💙

Continue Reading

You'll Also Like

5.5M 229K 68
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
120K 15.8K 34
#Book-3 Last book of Hidden Marriage Series. 🔥❤️ This book is the continuation of the first and second book "Hidden Marriage - Amazing Husband." If...
846K 8.4K 68
𝐢𝐧𝐜𝐥𝐮𝐝𝐞𝐬 𝐚𝐥𝐥 𝐨𝐟 𝐭𝐡𝐞 𝐛𝐨𝐲𝐬 ✦ .  ⁺   . ✦ .  ⁺   . ✦ don't forget to vote, share and comment. 🤍
227K 2.5K 20
I have found an ideal life. I have a loving husband, no work and no danger. This is exactly what I wanted when I ran away and changed my identity. Bu...