ថេយ៉ុង បង្អូសសម្លេងហៅ ជុងហ្គុក យ៉ាងវែងទាំងដៀងភ្នែកសម្លក់តែលោករដ្ឋមន្ត្រីនៅតែគិតតែពីញញឹមអស់សំណើចធ្វើមិនចាប់អារម្មណ៍ពីក្រសែរភ្នែករបស់គេ ។
« គួរអោយស្អប់ » ខឹងលោករដ្ឋមន្ត្រីដែលគិតតែញញឹមញញែមគួរអោយស្អប់មិនអើពើខ្វល់ពីក្រសែរភ្នែករបស់គេហើយ ថេយ៉ុង ក៏រអ៊ូរង៉ូវៗទាំងលើកដៃមកអោបជាប់ទ្រូងទាំងធ្វើមុខក្រញូវព្រោះធ្វើអី ជុងហ្គុក មិនបាន ។
សកម្មភាពក្រមិចក្រមើមងរង៉ក់យ៉ាងឆ្នាស់ឆ្នើមគួរអោយស្រលាញ់របស់គេមិនត្រឹមតែធ្វើអោយលោករដ្ឋមន្ត្រីគាប់ចិត្តគ្រឺតក្នាញ់ឡើយសូម្បីតែ ជើរ៉ូម ក៏លួចញញឹមដូចគ្នាតែពុំហ៊ានមានគំនិតផ្តេសផ្តាសលើគូរដណ្តឹងរបស់ចៅហ្វាយឡើយ ។
មកដល់មុខវិមានដ៏ធំមួយហើយឡានទំនើបក៏ឈប់បន្តិចមុននឹងបន្តបើកចូលក្នុងបរិវេណនៃវិមានក្រោយពេលរបងដ៏ប្រណិតត្រូវបានបើក ។
« ទីនេះជាកន្លែងណា ? » ឃើញកន្លែងប្លែកនិងមិនដែលបានស្គាល់ដូច្នេះ ថេយ៉ុង សួរទៅ ជុងហ្គុក ទាំងត្រូវរាងក្រាស់កាន់ដៃចុះពីឡានក្រោយ ជើរ៉ូម មកមកបើកទ្វារអោយរួច ។
« វិមានបង » លោករដ្ឋមន្ត្រីចាប់ផ្តើមផ្លាស់ប្តូរការនិយាយស្តីបន្តិចបន្ទាប់ពីដឹងថាអារម្មណ៍របស់ ថេយ៉ុង មកលើវាផ្លាស់ប្តូរបន្តិចរួច ។
« នាំមកធ្វើអី ? »
« ព្រោះអូនត្រូវគេងនៅទីនេះមួយយប់ »
« មិនចង់ទេ ចង់ទៅផ្ទះវិញ »
« ខ្លាចអីផ្ទះអូនគ្មានជើងរត់ទេ » ជុងហ្គុក ញ៉ោះអោយរួច ថេយ៉ុង ក៏ខាំមាត់សម្លក់មុខសង្ហារបស់គេដោយកែវភ្នែកឆ្នាស់ ។
ព្រោះខឹងចិត្តនិងលោករដ្ឋមន្ត្រីហើយរាងតូចក៏លែងហារស្តីអ្វីមុននឹងរបេះដៃចេញពីដៃរបស់ ជុងហ្គុក ទើបប្រែរខ្លួនដើរចេញហើយក៏អោយ ជុងហ្គុក ទាញដឹងបានថាក្មេងច្រម៉ក់នេះចង់ដើរត្រឡប់ទៅវិញខ្លួនឯង ។
" ចិត្តសឿងណាស់ក្មេងច្រម៉ក់នេះ ចំមែនហើយ " នឹកឡើងក្នុងទាំងក្នាញ់ក្មេងឆ្នាស់រួចហើយជំហានវែងៗរបស់លោករដ្ឋមន្ត្រីរូបសង្ហាក៏បោះពួយតាមរាងតូចពីក្រោយ ។
« ឈប់សិន ថេយ៍... » ដើរតាមផង ហៅផង តែក្មេងខ្លះគ្មានយកត្រចៀកមកស្តាប់ឡើងគិតតែខំដើរអោយលឿនទៅវិញព្រោះកំពុងខឹង រួមទាំងស្អប់មុខណាស់ មិនចង់ជ្រលក់ជាមួយឡើយសូម្បីមួយម៉ាត់ ។
« បងកំពុងហៅអូនអោយឈប់ណា » ដើរតាមទាន់ហើយ ជុងហ្គុក ក៏ស្រវាចាប់យកដៃតូចរបស់ ថេយ៉ុង ជាប់ដើម្បីបញ្ឈប់គេមិនចឹងទេទោះបីខំហៅខំឃាត់ដល់ដាច់សសៃ.កជាមួយពាន់ចម្រៀកទៀតក៏រាងតូចមិនឈប់ដាច់ខាត ។
« ... » តែទោះឃាត់កាយគេបានហើយបានផលអីទៅ សំខាន់ឥឡូវគេអត់ចង់និយាយជាមួយឡើយលោករដ្ឋមន្ត្រី ។
« យប់នេះភូមិគ្រឹះអូនមានការរៀបចំខ្លះទើបអូនត្រូវគេងទីនេះមួយយប់ » ឃើញគូរដណ្តឹងលែងនិយាយរកលោករដ្ឋមន្ត្រីក៏ចុះចាញ់ហើយព្រមប្រាប់ហេតុផលតែក៏គ្មានបានផលឡើយព្រោះសូម្បីមួយម៉ាត់ក៏ ថេយ៉ុង មកហើបបបូរមាត់អោយជ្រុះចេញមកដែរ ។
« កុំខឹងអី បងអោយគេទិញស្ត្របឺរីទុកអោយអូនច្រើនណាស់ណា » រាងក្រាស់ប្រឹងនិយាយតែម្នាក់ឯងនិងយករបស់ដែលរាងតូចចូលចិត្តមកធ្វើជាលេស ។
« ... » ថេយ៉ុង បានតែស្ងៀមមិនមាត់ធ្វើអោយ ជុងហ្គុក ទ័លគំនិតចង់តែចង.កដៃទេ ។ ហើយដោយគ្មានជម្រើសទៅហើយគេក៏លើកបីរាងតូចចូលក្នុងវិមានយកតែម្តង ។
« ដាក់ខ្ញុំចុះវិញភ្លាមណាលោករដ្ឋមន្ត្រី » ថេយ៉ុង ស្រែកផង រើបម្រាស់ខ្លាំងៗផងដើម្បីអោយ ជុងហ្គុក ដាក់ខ្លួនចុះតែរាងក្រាស់មិនស្តាប់ទើបត្រូវវាយតប់ហើយក្តិចនិងខ្ញៅ ។
« អូនកុំរឹងរូសហើយស្ងៀមទៅប្រយ័ត្នធ្លាក់គ្រិចចង្កេះ » ឈឺណាស់ត្រូវគូរដណ្តឹងក្នុងរង្វង់ដៃរើផង វាយផង ក្តិចផង ឡើងស្រគៀសាច់អស់ហើយតែសួរថាព្រមដាក់ ថេយ៉ុង ចុះអត់ចម្លើយនោះគឺអត់ ។ លោករដ្ឋមន្ត្រីអត់ព្រមដាក់ចុះទេរហូតបីគេដល់ខាងក្នុងបន្ទប់ទទួលភ្ញៀវជាន់ផ្ទាល់ដីទើបទម្លាក់គេចុះលើសាឡុងថ្នមៗ ។
« ចង់ទៅណា ? » ត្រូវរាងក្រាស់ទម្លាក់អោយអង្គុយលើសាឡុងភ្លែតរាងតូចក៏រកបម្រុងរត់ចេញភ្លាមៗតែនៅយឺតជាងលោករដ្ឋមន្ត្រីទេទើបចុងក្រោយនៅតែត្រូវ ជុងហ្គុក អោបជាប់មិនអោយរត់ទៅណារួច ។
« លែង លែងណាអាលោករដ្ឋមន្ត្រី »
« បើមានអាដដែលចាំបាច់អីហៅលោកទៀត ? » មិនហៅឈ្លើយអោយចំៗហើយហៅថាអារដ្ឋមន្ត្រីតែម្តងទៅក្មេងឆ្នាស់អើយ ។
ឃើញសកម្មភាពកម្រមានបានទស្សនាបែបនេះអ្នកបម្រើក្នុងវិមានទាំងអស់លបមើលទាំងឆ្ងល់ ហើយអ្នកបម្រើដែលចាំបម្រើក៏មិនហ៊ានចូលក្បែរដែរព្រោះខ្លាចត្រូវរងគ្រោះដោយសារតែ ថេយ៉ុង ។ ឃើញថាម្ចាស់រាងកាយតូចច្រម៉ក់នេះរើកញ្ជ្រោលទធាក់ដៃជើងខ្វេខ្វៃពេញនិងនៅទះតប់លោករដ្ឋមន្ត្រីរបស់ពួកគេថែមទៀតផងសូម្បីតែ ជើរ៉ូម ក៏មិនហ៊ានចូលជួយចៅហ្វាយដែរ ។
« លែងភ្លាមណា »
« បងលែងអោយអូនរត់អោយបងតាមទៅដេញចាប់ទៀតនិងឬ បងមិនលែងទេ »
« លែងឬមិនលែង ? »
« អត់លែងទេ » លឺដូច្នេះ ថេយ៉ុង ក៏ខាំដៃរបស់ ជុងហ្គុក ធ្វើឲ្យរាងក្រាស់ឈឺរហូតព្រិចភ្នែកតែក៏មិនព្រមលែងរាងតូចដូចគ្នា ។ ឃើញទិដ្ឋភាពបែបនេះ ជើរ៉ូម ក៏ធ្វើមុខឈឺជំនួសលោករដ្ឋមន្ត្រីមុននឹងភ្ញាក់ក្រញាងពេលត្រូវបានហៅ ។
« ជើរ៉ូម...អួយ៎ » ដែលអួយនេះណាក៏ព្រោះត្រូវ ថេយ៉ុង មួលសាច់សាច់ភ្លៅ ។
« បា..បាទចៅហ្វាយ ? »
« ទៅយករបស់នោះមក លឿនឡើងទៅ ស្លាប់យើងលែងបានកាន់ដំណែងរដ្ឋមន្ត្រីឥឡូវហើយវើយយ៎ » លោករដ្ឋមន្ត្រីស្រែកឡើងព្រោះហាក់ទ្រាំទ្រលែងបានហើយ ស្រគៀសព្វសាច់អស់ទៅហើយព្រោះក្បាច់គុណពិសេសរបស់ ថេយ៉ុង ។
ជើរ៉ូម វិញក៏ត្របាញ់ជើងរត់ទៅយករបស់មួយដែលលោករដ្ឋមន្ត្រីបញ្ជាអោយយកមកអោយទាំងស្លន់ស្លោរសឹងតែថាបើរត់ដួលក៏មិនងើបផង ។ម៉េចម៉ាទេនេះ...ស្លន់ស្លោពេកតិចច្រឡំយកថ្នាំសម្រើបអោយលោករដ្ឋមន្ត្រីបង្រ្កាបក្មេងឆ្នាស់ណា ជើរ៉ូម ><
To be continued🙆🏾♀️💙
ВЫ ЧИТАЕТЕ
សំណព្វចិត្តលោករដ្ឋមន្ត្រី ᥫ᭡
Любовные романыស្នេហាតាំងពីក្មេងៗរវាងលោកនាយករដ្ឋមន្ត្រីវ័យក្មេងរូបសង្ហាស្មោះស្នេហ៍ជាមួយស្ត្របឺរីមាត់ឆៅពូកែដៀលព្រមទាំងដៃដល់ត្រូវទះៗ ត្រូវចាក់ៗ ត្រូវបាញ់ៗ ...