សំណព្វចិត្តលោករដ្ឋមន្ត្រី ᥫ᭡

By JeonRaven95

17.6K 1.2K 50

ស្នេហាតាំងពីក្មេងៗរវាងលោកនាយករដ្ឋមន្ត្រីវ័យក្មេងរូបសង្ហាស្មោះស្នេហ៍ជាមួយស្ត្របឺរីមាត់ឆៅពូកែដៀលព្រមទាំងដៃដល់ត្... More

សំណព្វចិត្តលោករដ្ឋមន្ត្រី ᥫ᭡
ភាគ០២ : ទន់ភ្លន់ ស្រស់ស្អាត ឆ្លាត តែគួរអោយខ្លាច
ភាគ០៣ : គួរអោយចាប់អារម្មណ៍ដល់ហើយគូរដណ្តឹងរបស់ខ្ញុំ
ភាគ០៥ : ចង់កាត់ម្រាមដៃឬ ?
ភាគ០៦ : នាំទៅចាក់ខ្លាឃ្លោក...
ភាគ០៧ : ក្មេងឆ្នាស់
ភាគ០៨ : ពួកអាត្រងោល...
ភាគ០៩ : លោករដ្ឋមន្ត្រីសង្ហា...
ភាគ១០ : ភាសាពស់ ?
ភាគ១១ : I want to have s*x with you so bad
ភាគ១២ : បង Team Green flag
ភាគ១៣ : បងចង់ថើបអូនណាស់ ...
ភាគ១៤ : លោករដ្ឋមន្ត្រីអូនចិត្តទូលាយណាស់

ភាគ០៤ : ចង់ត្រូវចាក់ម្តងទៀតមែនទេលោករដ្ឋមន្ត្រី ?

1.1K 76 8
By JeonRaven95


  ថេយ៉ុង ដើរចេញមកក៏ឆ្លៀតងាកក្រោយសម្លឹងទ្វារនៃបន្ទប់ដែល ជុងហ្គុក នៅទាំងខឹងចិត្តរហូតក្តាប់ដៃណែនមុននឹងស្រដីឡើងតិចៗទាំងគុំលោករដ្ឋមន្ត្រី ។

  « អារដ្ឋមន្ត្រីនិងល្បិចច្រើនណាស់ ខ្ញុំត្រូវប្រយ័ត្នទើបបាន »

  បន្ទាប់ពីថ្ងៃចាស់កន្លងផុតទៅតាមដំណើរនៃការវិលជុំរបស់ផែនដីថ្ងៃថ្មីក៏ចូលមកដល់ ។ ដោយសារត្រូវរបួសការងាររបស់ ជុងហ្គុក ណាដែលពុំសូវចាំបាច់ខ្លាំងក៏ត្រូវទុកចោលមួយឡែកហើយការងារខ្លះក៏ត្រូវតែយកមកធ្វើដល់លើគ្រែតែម្តង ។

  ថេយ៉ុង ក្នុងនាមជាគូរដណ្តឹងក៏ត្រូវនៅមើលថែ ជុងហ្គុក រហូតដល់គេជាសះស្បើយដែរណាមួយក៏ជាអ្នកចាក់លោករដ្ឋមន្ត្រីដោយផ្ទាល់ដៃទៀតចង់គេចក៏ត្រូវលោកប៉ាចាប់អូសមកវិញទាល់តែបានហ្នឹង ។

  ពេលវេលាចេះតែដើរទៅមុខការងាររបស់ ជុងហ្គុក ក៏ធ្វើរួចរាល់បានច្រើន តែធ្វើការអោយឆាប់រួចក៏ព្រោះមានមូលហេតុដែរមិនមែនលោករដ្ឋមន្ត្រីខំធ្វើការហួសកម្លាំងទេ ។

  « ល្ងាចនេះពួកយើងទៅញ៊ាំអារហារនៅខាងក្រៅយ៉ាងម៉េចដែរ ? » ក្រោយរួចដៃហើយរាងក្រាស់ក៏ស្រដីសួរឡើងទៅកាន់រាងតូចដែលកំពុងអង្គុយញ៊ាំស្រ្តបឺរីដែលនៅមិនឆ្ងាយប៉ុន្មាន ។

  « តាមតែលោករដ្ឋមន្ត្រីទេ »
  « បែបនេះគឺស្របតាមខ្ញុំមែនទេ ? » ជុងហ្គុក ក៏សួរឡើងទាំងញញឹម ។ ពូកែញញឹមមិនមែនជាទម្លាប់របស់លោករដ្ឋមន្ត្រីទេតែដែលញញឹមបែបនេះក៏ព្រោះចង់តាមរំខានបេះដូងរបស់គូរដណ្តឹងអោយរង្គោះរង្គើខ្លះហ្នឹងឯង ។

  « បើលោករដ្ឋមន្ត្រីលែងឈឺរបួសហើយ ខ្ញុំក៏គ្មានបញ្ហាយ៉ាងណាក៏គ្រាន់តែទៅអង្គុយញ៊ាំអាហារពេលល្ងាចមួយពេលខ្ញុំមិនគិតថាលោករដ្ឋមន្ត្រីបង្ហិនពេលខ្ញុំច្រើនទេ » បានគេយល់ព្រមហើយនៅនិយាយច្រើនគួរអោយរំខានត្រចៀកទៀតទើប ថេយ៉ុង ត្រូវនិយាយអោយវិញហើយសម្តីគេធ្វើអោយលោករដ្ឋមន្ត្រីដូចត្រូវបានទះកំភ្លៀងអីចឹង ។

  « នេះថាខ្ញុំរំខានឬ ? »
  « គ្មានទេ ខ្ញុំឯណាហ៊ានថាអោយលោករដ្ឋមន្ត្រីចឹងនោះ » ទោះមាត់ស្រដីថាមិនហ៊ានតែការពិតគឺវាផ្ទុយណា មិនត្រឹមតែថាអោយចុកៗព្រមទាំងថាអោយច្រើនដងមកទៀតផង ។

  ជុងហ្គុក ក៏បញ្ឈប់ត្រឹមប៉ុណ្ណឹងមុននឹងទាញទូរស័ព្ទមកឆែករកមើលភោជនីដ្ឋានសម្រាប់ល្ងាចនេះ ។

  « ខ្ញុំក៏ឃ្លានដែរ » ឃើញរាងតូចដាក់ស្រ្តបឺរីចូលក្នុងមាត់ព្រមទាំងទំពារយ៉ាងទំនងធ្វើអោយលោករដ្ឋមន្ត្រីស្រាប់តែចាប់អារម្មណ៍ចង់ញ៊ាំដែរទើបស្រដីឡើងដោយសង្ឃឹមថាគូរដណ្តឹងអាចបញ្ចុកតែក្តីសង្ឃឹមក៏មិនសមបំណងឡើយព្រោះលឺគេស្រដីបែបនេះហើយ ថេយ៉ុង ក៏ត្រឹមតែហុចប្រអប់ស្ត្របឺរីអោយប៉ុណ្ណោះមិនបានបញ្ចុកទេ ។

  « មិនបញ្ចុកទេ ? »
  « លោករដ្ឋមន្ត្រីឈឺរបួសនៅត្រង់ពោះទេ ដៃគ្មានរបួសទេហេតុអ្វីញ៊ាំខ្លួនឯងមិនបាន ? » សំណួរនាយតូចដាក់មកចំកណ្តាលមុខរបស់ ជុងហ្គុក ផាំងៗធ្វើអោយដឹងដល់អារម្មណ៍ថាស្ពឹកភ្លាមៗ ។

  « នេះមិនគិតថាផ្អែមល្ហែមដាក់គ្នាបន្តិចទេហី យ៉ាងណាក៏ត្រូវរៀបការជាមួយគ្នាដែរតែកាយវិការសោះកក្រោះជាងអ្នកដទៃទៅទៀត » សម្តីរបស់រាងក្រាស់ក៏ធ្វើអោយ ថេយ៉ុង យកទៅគិតបន្តិចទើបព្រមយកស្ត្របឺរីបញ្ចុកសាងភាពរំភើបអោយលោករដ្ឋមន្ត្រីត្រេកអរមែនទែននៅញ៊ាំផងញញឹមផងទៀត ។

  « ចូលចិត្តស្ត្របឺរីឬ ? »
  « បាទ »
  « បែបនេះនិងអោយគេរៀបចំទិញដាក់ក្នុងទូរទឹកកកអោយបានច្រើនហើយដើម្បី ថេយ៍ »

  « តាមតែលោករដ្ឋមន្ត្រីចុះ » ឃើញ ថេយ៉ុង លែងសូវចេះប្រកែកជាមួយខ្លួនដូច្នេះ ជុងហ្គុក ក៏ញញឹមសប្បាយចិត្ត ។ បើបែបនេះឱកាសអាចស្និទស្នាលហើយភាគរយដែលស្រឡាញ់គ្នានៅថ្ងៃក្រោយក៏មានច្រើនដែរ ។

  សកម្មភាពរវាងអ្នកទាំងពីរក៏កសាងភាពរំភើបដល់លោកមេបក្សបិសាចព្រះចន្ទដែលលបលួចមើលតាមប្រឡោះទ្វារក៏ញញឹមចេញមកដែរ តែប៉ុណ្ណេះធូរចិត្តបានហើយ ។

  « លោកមេបក្សធ្វើចឹងដូច--- » ជើរ៉ូម ដែលឈរនៅជិតនោះក៏រាងមិងមាំងព្រោះគិតថាមិនសមដែរតែមិនដឹងហាមយ៉ាងដូចម្តេច ។

  « ហាហា៎...មិនអីទេៗ ខ្ញុំត្រឡប់ទៅដោះស្រាយបញ្ហាការងារបន្តហើយលោក ជើរ៉ូម »
  « បាទ » មុននឹងលោកចេញទៅ ជើរ៉ូម ក៏ធ្វើការអោនគោរពដូចគ្នា ។

  ពេលវេលាដើរទៅមុខជារឿយៗមេឃក៏ចាប់ផ្តើមងងឹតហើយពេលដែលត្រូវចេញទៅញ៊ាំអាហារនៅខាងក្រៅរបស់ ជុងហ្គុក និង ថេយ៉ុង ក៏បានមកដល់ ។ ឡានទំនើបដែលមានលោករដ្ឋមន្ត្រីអង្គុយនៅបាំងខាងក្រោយជាមួយទាយាទនៃបក្សបិសាចព្រះចន្ទក៏រំកិលកង់ឡានលើដងវិថីដែលមានឡានបើកទៅមកខ្វាត់ខ្វែង ចំណែកមនុស្សដែលថ្មើរជើងក៏មិនតិចអំពូលភ្លើងតាមដងផ្លូវក៏ត្រូវបើកឡើងបង្កើតបានជាទេសភាពមួយបែប ។

  ក្នុងឡានទាំងមូលមានតែភាពស្ងប់ស្ងាត់ព្រោះគ្មានអ្នកណានិយាយស្តីអ្វីសោះ ម្នាក់ៗស្ងាត់រៀងៗខ្លួនតែម្តង ។

  ងឺតត៎
  ពេលមកដល់ភោជនីយដ្ឋានលំដាប់ប្រទេសដែលបានកក់ទុករួចហើយឡានទំនើបក៏ត្រូវឈប់ចតមុននឹង ជើរ៉ូម ចុះពីកន្លែងតែកុងទៅបើកទ្វារជូនចៅហ្វាយ ។

  នៅពេលដែលហៀបនឹងចុះពីលើឡានដៃមាំរបស់លោករដ្ឋមន្ត្រីក៏លូកមករកធ្វើអោយ ថេយ៉ុង ត្រូវមើលមុខសង្ហានោះបន្តិចមុននឹងព្រមហុចដៃអោយរាងក្រាស់ចាប់និងចេញពីឡាន ។

  « ដកដៃលោករដ្ឋមន្ត្រីទុកវិញឬមួយចង់មានព័ត៌មានថាត្រូវគូរដណ្តឹងចាក់នៅភោជនីដ្ឋាន ? »  ថេយ៉ុង ស្រដីឡើងតិចៗពេលបោះជំហានចូលទៅខាងក្នុងស្របពេលដែលមានដៃមាំរបស់ ជុងហ្គុក ក្រៀកចង្កេះរបស់គេ ។

ប្រយ័ត្នគេចាក់ជាលើកទីពីរណាលោករដ្ឋមន្ត្រី🥹
To be continued 💙

Continue Reading

You'll Also Like

4.1M 170K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
1.3M 69.5K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
460K 27.1K 44
The story continues to unfold, with secrets unraveling and new dangers lurking in the shadows. The Chauhan family must stay united and face the chall...
266K 25.8K 62
Ryan and Aaruhi The story of two innocent hearts and their pious love. The story of one sided love. The story of heartbreak. The story of longing a...