សំណព្វចិត្តលោករដ្ឋមន្ត្រី ᥫ᭡

By JeonRaven95

17.7K 1.2K 50

ស្នេហាតាំងពីក្មេងៗរវាងលោកនាយករដ្ឋមន្ត្រីវ័យក្មេងរូបសង្ហាស្មោះស្នេហ៍ជាមួយស្ត្របឺរីមាត់ឆៅពូកែដៀលព្រមទាំងដៃដល់ត្... More

សំណព្វចិត្តលោករដ្ឋមន្ត្រី ᥫ᭡
ភាគ០២ : ទន់ភ្លន់ ស្រស់ស្អាត ឆ្លាត តែគួរអោយខ្លាច
ភាគ០៤ : ចង់ត្រូវចាក់ម្តងទៀតមែនទេលោករដ្ឋមន្ត្រី ?
ភាគ០៥ : ចង់កាត់ម្រាមដៃឬ ?
ភាគ០៦ : នាំទៅចាក់ខ្លាឃ្លោក...
ភាគ០៧ : ក្មេងឆ្នាស់
ភាគ០៨ : ពួកអាត្រងោល...
ភាគ០៩ : លោករដ្ឋមន្ត្រីសង្ហា...
ភាគ១០ : ភាសាពស់ ?
ភាគ១១ : I want to have s*x with you so bad
ភាគ១២ : បង Team Green flag
ភាគ១៣ : បងចង់ថើបអូនណាស់ ...
ភាគ១៤ : លោករដ្ឋមន្ត្រីអូនចិត្តទូលាយណាស់

ភាគ០៣ : គួរអោយចាប់អារម្មណ៍ដល់ហើយគូរដណ្តឹងរបស់ខ្ញុំ

1.2K 94 6
By JeonRaven95


  គ្រាន់តែនិយាយមិនបានប៉ុន្មានពាក្យផងលោករដ្ឋមន្ត្រីក៏ត្រូវ ថេយ៉ុង មានគោលបំណងចង់កាត់អណ្តាតនិងជៀបបូរមាត់បាត់ទៅហើយតើចិត្តរបស់គេកសាងពីអីបានសាហាវយ៉ាងនេះ ។

  ឃើញរាងក្រាស់លែងហ៊ានមាត់បប៉ាច់បប៉ោចទៀត ថេយ៉ុង ក៏ទាញទូរស័ព្ទមកអូសមើលតាមប្រព័ន្ធអ៊ីនធឺណេតក៏ទាក់ភ្នែកនិងព័ត៍មានរបស់ ជុងហ្គុក ដែលត្រូវបង្ហោះ ។

  « ក៏មានកេរ្តិ៍ឈ្មោះខ្លាំងណាស់ដែរតើ » បានគូរដណ្តឹងសសើរបែបនេះមោទនភាពរបស់លោករដ្ឋមន្ត្រីក៏មានឡើងមួយពព្រិចភ្នែក ។

  « ត្រូវហើយ ខ្ញុំមានគ្រប់យ៉ាង កេរ្តិ៍ឈ្មោះ កិត្តិយស អំណាច មាសប្រាក់ ផ្តះវីឡា ឡានទំនើប ហើយក៏មានបេះដូងដ៏ស្មោះត្រង់ថែមទៀតផង » នៅចុងប្រយោគ ជុងហ្គុក ក៏ស្រដីឡើងទាំងញញឹមដាក់រាងតូចដែលអង្គុយធ្វើមុខធម្មតា ។

  « ខ្ញុំក៏មានដែរលោករដ្ឋមន្ត្រី » ត្រូវហើយទោះបីអំណាចមិនខ្លាំងដូច ជុងហ្គុក តែ ថេយ៉ុង ក៏មានគ្រប់យ៉ាងទាំងអស់ដូចគ្នាទើបធ្វើអោយពាក្យអួតអាងរបស់លោករដ្ឋមន្ត្រីប្រៀបបីដូចគ្មានន័យទាល់តែសោះឡើយសម្រាប់គេ ។

  នៅពេលលឺរាងតូចស្រដីមកអោយវិញហើយរាងក្រាស់ក៏អន់ចង់ម្តងទៀតឬមួយគេគ្មានចំណុចអ្វីដែលធ្វើអោយគូតដណ្តឹងចាប់អារម្មណ៍បន្តិចទាល់តែសោះហេស៎ ពិតជាតូចចិត្តតូចថ្លើមដល់ហើយនៀក៎ ។

  ( គិតចង់យករឿងអស់ហ្នឹងមកទាក់ចិត្តខ្ញុំឬ ចឹងក៏សោកស្តាយផងលោករដ្ឋមន្រ្តី ) ថេយ៉ុង ក៏លួចសើចអោយនៅក្នុងចិត្តតែក៏មិនបញ្ចេញអោយរាងក្រាស់បានដឹងតែក្រៅតែពីភាពស្ងប់ស្ងៀមរបស់គេ ។

តុកៗ...
  « លោករដ្ឋមន្ត្រីអាហារមកដល់ហើយ » បន្តិចក្រោយមកសម្លេងរបស់ ជើរ៉ូម ដែលបានបន្លឺឡើងពីខាងក្រៅក៏បានជួយទម្លុះភាពស្ងប់ស្ងាត់គ្មានមាត់.ករវាងលោករដ្ឋមន្ត្រីជាមួយនិងទាយាទរបស់បក្សបិសាចព្រះចន្ទ ។

  « ចូលមក » ស្តាប់លឺការអនុញ្ញាតពីលោករដ្ឋមន្ត្រីហើយ ជើរ៉ូម ក៏ចូលមកខាងក្នុងដៃមានកាន់នូវថាសអាហារសម្រាប់ចៅហ្វាយនិងគូរដណ្តឹងរបស់ចៅហ្វាយផងដែរ ។

  « រួចរាល់ហើយឯងចេញទៅវិញចខ្ញុំចង់តែពីរនាក់គូរដណ្តឹងរបស់ខ្ញុំដើម្បីបង្កើតភាពស្និទស្នាលបន្តិច » បន្ទាប់ពីមនុស្សជំនិតរៀបចំរួចរាល់អស់ហើយ ជុងហ្គុក ក៏ស្រដីឡើងទាំងញោចស្នាមញញឹមនៅគែមមាត់តិចៗ ។

  « បាទ »
  « មិនញ៊ាំទេឬមនុស្សម្នាក់ដែលត្រូវមើលថែរបស់ខ្ញុំអើយយ៎ » ឃើញថា ថេយ៉ុង តែអង្គុយនៅកន្លែងដើមដដែល ជុងហ្គុក ក៏និយាយអមដោយពាក្យផ្អែមល្ហែមដើម្បីលែបខាយរាងតូចតែក៏ត្រូវស្ងាត់ដូចគេយកឆ្នុកមកចុកពេលដែលរាងតូចវាយបកសម្តីមកវិញ ។

  « ឃើញថាជាលោករដ្ឋមន្ត្រីទេដែលត្រូវការអោយខ្ញុំមើលថែពេលនេះ » ពាក្យមួយម៉ាត់ៗរបស់ ថេយ៉ុង នេះសែនវាយប្រហារផ្លូវចិត្តលោករដ្ឋមន្ត្រីខ្លាំងសម្បើមណាស់ តែអោយបានចិត្តសិនចុះចាំពេលមុខរបួសជាពេលណាលោករដ្ឋមន្ត្រីក៏មិនព្រមបើកដៃអោយញេញខ្លាំងបែបហ្នឹងទេ ។

  ក្រោយពីញ៊ាំអាហាររួចហើយ ថេយ៉ុង យកថាសអាហារដែលញ៊ាំរួចទៅទុកនៅមាត់ទ្វារខាងក្រៅពករោះនឹងមានអ្នកបម្រើមកយក ។

  « ជួយជូតខ្លួនអោយបន្តិចបានទេ » ឃើញគូរដណ្តឹងដើរមកវិញហើយ ជុងហ្គុក ក៏ស្រដីស្នើរឡើងទាំងធ្វើភ្នែកម៉ង់ៗដាក់រាងតូច ។

  ថេយ៉ុង ក៏មិនមាត់តបតែក៏ព្រមដើរទៅយកកូនចានដាក់ទឹកព្រមទាំងមានកូនកន្សែងស្អាតមួយសម្រាប់ជូតខ្លួនអោយរាងក្រាស់ មិនមែនថាចង់ជូតអោយទេតែប្រកែកមិនបានព្រោះគេក៏មានចំណែកខុសបន្តិចដែរដែលចាក់លោករដ្ឋមន្ត្រីអោយមានរបួស ។

  « បើឈឺហើយមានអ្នកមើលថែស្អាតបែបនេះចាំមើលថែជាប់រហូតពិតជាល្អមែនទែន » ពេលរាងតូចកំពុងជូតខ្លួនអោយ ជុងហ្គុក ក៏មិនព្រមស្ងាត់ដែរនិយាយរហូត ។

  « .... »
  « អ្នកម៉ាក់ ថេយ៍ មិនដឹងស្អាតយ៉ាងណាទេទើបបង្កើតកូនមកស្អាតយ៉ាងនេះ ចង់ទៅអរគុណគាត់ណាស់ថាអរគុណអ្នកម៉ាក់ដែលបង្កើតអនាគតប្រពន្ធខ្ញុំមកស្អាតខ្លាំងយ៉ាងនេះ មិនត្រឹមតែស្អាតទេតែក៏ឆ្លាតហើយពូកែថែមទៀតផង »

  « រួចហើយ លោករដ្ឋមន្ត្រីគួរតែសម្រាកខ្លះទៅក្រែងឆាប់មានកម្លាំងឡើងមកវិញ » នេះអត់ស្តាប់សូម្បីតែបន្តិចម៉ងហី ? លោករដ្ឋមន្ត្រីនិយាយស្ទើរតែស្ងួតបំពង់កទៅហើយតែបែបគ្មានចូលត្រចៀករបស់ ថេយ៉ុង សូម្បីមួយម៉ាត់ ។

  « ខ្ញុំស្រេកទឹកជួយយកទឹកអោយផឹកបន្តិចមក » លឺរាងក្រាស់និយាយរកលេសប្រើដូច្នេះ ថេយ៉ុង ក៏ងាកមកសម្លឹងមុខគេបន្តិច ។ ចំណែកឯលោករដ្ឋមន្ត្រីវិញពេលដែលប្រើបានក៏បានចិត្តហើយក៏ប្រឹងរំអួយយកតែមែនទែន ពិតជាធ្វើចរិតអោយរាងតូចជ្រេញជ្រក់សម្បើមមាំតែម្តង ។

  « សាបមាត់ណាស់ ថេយ៍ ជួយយកផ្លែឈើអោយញ៊ាំបន្តិចមក »
  « ក្តៅខ្លាំងណាស់ ថេយ៍ ជួយតម្លើងម៉ាសុីនត្រជាក់បន្តិចមក »
  « ហ្ហា៎មានអារម្មណ៍ថារងាដល់ហើយ មកអោបខ្ញុំបន្តិចមក ថេយ៍ »
 
គ្រាំងង
  ដោយអត់ធ្មត់និងលោករដ្ឋមន្ត្រីលែងបានហើយ ថេយ៉ុង ក៏បើកទ្វារដើរចេញមកក្រោមស្នាមញញឹមយ៉ាងកំហូចនិងព្រើលរបស់ ជុងហ្គុក ។

  « គួរឲ្យចាប់អារម្មណ៍ដល់ហើយគូរដណ្តឹងរបស់ខ្ញុំ » លោករដ្ឋមន្ត្រីស្រដីឡើងទាំងតិចៗទាំងលិតមាត់យ៉ាងកំហូច ។

លោករដ្ឋមន្ត្រីណាស់ដែរហ្នឹងហា៎🌚
To be continued🙆🏾‍♀️💙

Continue Reading

You'll Also Like

3.7M 294K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
540K 25.7K 31
He's a blind mafia man, the heir who lost his eyesight. She's a kindhearted girl whose job is to take care of him. Will the two of them find their wa...
317K 18.4K 19
"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေက...
710K 43.5K 38
She was going to marry with her love but just right before getting married(very end moment)she had no other choice and had to marry his childhood acq...