MR BADBOY // j.jk x k.th

By JTaekie

173K 11.4K 309

"កូនបំណុល និង កម្មសិទ្ធិ" Contents warning: mpreg, smut, abusive, violent, kidnapping and more...and if you a... More

introduction
Chapter 1: ម្ចាស់បំណុល
Chapter 2: កុំធ្វើបាបកូនប្រុសខ្ញុំអី
Chapter 3: ប្រគល់កូនប្រុសអ្នកស្រីមកឲ្យខ្ញុំ
Chapter 4: រត់ទៅបើគិតថាអាចរត់រួច!
Chapter 5: ហេតុអីយំ ?
Chapter 6: ខ្ញុំចង់ទៅរកអ្នកម៉ាក់!
Chapter 7: ខ្ញុំ...ខ្ញុំសុំទោស!
Chapter 8: កូនបំណុល និង កម្មសិទ្ធិ
Chapter 9: វា...វាគឺជាកំហុសរបស់ខ្ញុំ
Chapter 10: ស្លូតៗបែបនេះយើងចូលចិត្ត
Chapter 11: my innocent baby boy
Chapter 12: childhood crush
Chapter 13: គាត់អរគុណខ្ញុំ?
Chapter 14: my kitten, my good boy ⚠️
Chapter 15: ឯងចង់ទៅផ្ទះវិញទេ?
Chapter 16: គាត់គួរឲ្យស្រលាញ់ណាស់
Chapter 17: ចុះទម្រាំតែស្រាតទៀតនោះ?
Chapter 18: យ៉ាងម៉េចដែរពេញចិត្តទេ?
Chapter 19: យើងចង់រំលោភឯងខ្លាំងណាស់
Chapter 20: ខ្ញុំខ្លាចហើយកុំសម្លាប់ខ្ញុំអី
Chapter 21: Laura?
Chapter 22: បញ្ឈប់ការងារគេចុះ
Chapter 23: អាត្មានិយម
Chapter 24: មុខមាត់គួរឲ្យចង់គយគន់
Chapter 25: យើងនឹកឯងខ្លាំងណាស់ kitten!
Chapter 26: មិនដែលស្គាល់សូម្បីតែឈ្មោះ
Chapter 27: អនាគតប៉ាម៉ាក់ក្មេក
Chapter 28: សម្ពាធមួយដ៏ធំ
Chapter 29: that blonde haired boy
Chapter 30: លើកលែងតែម្នាក់ប៉ុណ្ណោះ
Chapter 31: នឹកណាស់ដឹងទេ?
Chapter 32: លោកម្ចាស់ញញឹមដាក់ខ្ញុំ?
Chapter 33: សុំថើបត្រង់នេះបានទេ?
Chapter 34: លើកដំបូង 🔞
Chapter 35: kitten ជារបស់បង
Chatper 37: ឬមួយក៏យើងស្រលាញ់គេ?
Chpater 38: ចង់ញ៊ាំ lollipop ទេ?
Chatper 39: អូនស្រលាញ់លោកម្ចាស់🔞
Chapter 40: kitten! Baby! អូនសម្លាញ់
Chapter 41: បងយកឲ្យបានទាំងអស់
Chapter 42: អូនស្អាតខ្លាំងណាស់
Chapter 43: អូនស្រវឹងហើយ Tae
Chapter 44: មីង! ខ្ញុំ...ខ្ញុំចង់ក្អួត
Chapter 45: វាមិនអាចទៅរួចទេ
Chapter 46: នរណាធ្វើបាបអូន?
Chatper 47: គេជាកូនរបស់ពួកយើង
Chapter 48: សុំទោសប្រពន្ធយើងភ្លាម!
Chapter 49: សុំទោស
Chapter 50: កូនក្មេងរបស់បង
Chapter 51: ដៃបងកើតអី?
Chapter 52: បងរស់ខ្វះអូនមិនបានទេ
Chatper 53: វាជាយប់របស់ពួកយើង 🔞
Chapter 54: បងចង់ចាញ់កូនជំនួសអូន
Chapter 55: សុបិន្តអាក្រក់
Chapter 56: Happy Valentine's day
Chapter 57: ភ្នាល់គ្នាពីឥឡូវទេ?
Chapter 58: គ្រប់យ៉ាងនឹងមិនអីនោះទេ!
Chapter 59: ខ្ញុំត្រូវតែរឹងមាំដើម្បីកូន
Chapter 60: គ្រប់យ៉ាងនឹងត្រូវបានបកស្រាយ
Chapter 61: ហេតុអីនាងត្រឡប់មកវិញ?
Chapter 62: ម្ចាស់តាចង់ជួបមុខអូន
Chapter 63: មានចៅទួតឲ្យយើងទៀតផង?
Chapter 64: FIRST BORN CHILD
Chapter 65: ពិធីរៀបអាពាហ៍ពិពាហ៍
Chapter 66: My bride
Chapter 67: ជាប្អូនស្រីឬក៏ជាមនុស្សពិសេស?
Chapter 68: អូនមិនខុសពីកូនក្មេងទេ
Chapter 69: ពួកយើងជិះសេះតាមរកទៅ
Chapter 70: បងចង់ថ្នាក់ថ្នមអូន 🔞
Chapter 71: យើងនឹងស្រលាញ់គ្នារហូតទៅ
Chapter 72: ពូកែរំអ៊ួយដូចអូនខ្លាំងណាស់
Chapter 73: hyunhee ចេញមកតាមណា
Chapter 74: អ្នកស្នងតំណែង

Chapter 36: គាត់មិនបានស្រលាញ់ខ្ញុំទេ

2.3K 163 4
By JTaekie

មួយសន្ទុះក្រោយមក Jungkook ចេញមកពីបន្ទប់ទឹកវិញបន្ទាប់ពីងូចទឹកសម្អាតខ្លួនរួចរាល់ ពេលដែលចេញមកនាយឃើញរាងតូចនៅអង្គុយឱបក្បាលជង្គង់លើគ្រែដដែល មិនឃើញគេកម្រើកខ្លួនចុះទៅណានោះឡើយ។

« ហេតុអីមិនទៅងូតទឹក? » Jungkook ដើររើសសម្លៀកបំពាក់របស់នាយយកមកពាក់វិញនិងបានសួរទៅកាន់ Taehyung ដែលអង្គុយស្ងៀមលើគ្រែ។

« គឺ...ខ្ញុំ...ឈ...ឈឺ » Taehyung អេះអុញៗមិនហ៊ាននិយាយចំៗព្រោះអៀនមាត់ ឯរាងក្រាសមិននិយាយអ្វីច្រើនក៏ទាញខោយកមកស្លៀកមុននឹងយកកន្សែងទៅរុំពីមុខរាងតូចរួចចាប់លើកបីគេយកតែម្ដងធ្វើឲ្យ Taehyung ភ្ញាក់តែក៏មិនហ៊ាននិយាយស្ដីអ្វី។

កន្លះម៉ោងក្រោយមកទាំងពីរនាក់ក៏បានរួចរាល់ទើបនាំគ្នាចេញពីបន្ទប់គេងដើម្បីញ៊ាំអាហារពេលព្រឹកដែលអ្នកម៉ាក់របស់ Taehyung បានធ្វើអោយពួកគេ។ ពេលដែលញ៊ាំរួចរាល់ហើយ Jungkook បានប្រាប់ឲ្យរាងតូចរៀបចំសម្លៀកបំពាក់របស់គេដើម្បីត្រឡប់ទៅកាន់វិមានរបស់នាយវិញ។

***

ឡានបានធ្វើដំណើរមកដល់ខាងមុខវិមានយ៉ាងធំរបស់ Jungkook វិញដែលបើកបរដោយនាយ Juyeon ។ អង្គរក្សនៅបរិវេណខាងក្នុងចេញមកទទួលពួកគេនិងបានបើកទ្វារឡានឲ្យពួកគេទាំងពីរ។

« យកសម្លៀកបំពាក់របស់គេទៅទុកទៅ » Jungkook ចេញបញ្ជាទៅកាន់អ្នកបម្រើទើបគ្រប់គ្នាប្រមូលយកឥវ៉ាន់របស់ Taehyung ទាំងប៉ុន្មានទៅទុកក្នុងបន្ទប់ដើមរបស់គេដដែល។

Taehyung ចុះចេញពីឡានដោយខ្លួនឯងនិងធ្វើដំណើរមួយៗ តែក៏ខំប្រឹងដើរឲ្យដូចធម្មតាព្រោះគេមិនចង់ឲ្យអ្នកផ្សេងមើលមកថាគេជាមនុស្សរំអួយ ឈឺបន្តិចបន្តួចក៏ដើរខ្លួនឯងមិនបានអីបែបនេះ។

« ដើរមិនបានហេតុអីមិនប្រាប់? » Jungkook ដែលដើរមកតាមក្រោយឃើញអាការៈរបស់គេរួចមិនចាំយូរក៏ចូលទៅលើកបីរាងតូចឡើង រួចដើរឆ្ពោះទៅខាងលើដោយមិនខ្វល់ពីភ្នែករបស់នរណាឡើយ ព្រោះនេះមិនមែនជាលើកទីមួយដែលនាយបី Taehyung ចូលផ្ទះឲ្យអ្នកបម្រើឃើញនោះទេ កាលពីលើកដំបូងក៏នាយធ្លាប់បីគេចូលផ្ទះបែបនេះដែរ។

ចូលមកដល់ខាងក្នុងបន្ទប់របស់ Taehyung រាងក្រាសក៏ដាក់នាយល្អិតទៅលើពូកយឺតៗដើម្បីកុំឲ្យប៉ះពាល់ដល់ផ្នែកខាងក្រោមនិងឆ្អឹងខ្នងរបស់គេដែលកំពុងឈឺដោយសារតែនាយ។ Jungkook ទាញភួយយកទៅដណ្ដប់ឲ្យគេរួចលើកខ្នងដៃស្ទាបស្ទង់ថ្ងាស់របស់ Taehyung ក៏ឃើញថាគេរៀងឡើងកម្ដៅដូចជាចង់ឈឺអញ្ចឹង។

« ចាំសិនណាបន្តិចទៀតមកវិញ » Jungkook ឱនថើបថ្ងាស់រាងតូចមួយខ្សឺតមុននឹងដើរចេញពីបន្ទប់របស់ Taehyung ដើម្បីទៅរកអ្វីមកបន្ថយកម្ដៅ។

« ពេលខ្លះសម្ដីក៏ពិរោះស្ដាប់ពេលខ្លះសម្ដីដូចជាស្អប់ខ្ពើមណាស់អញ្ចឹង » Taehyung គេងសម្លឹងពិដានបន្ទប់ទាំងកល់ទឹកភ្នែកចង់យំ ព្រោះគេមិនយល់ពីរាងក្រាសទាល់តែសោះម្ដងក៏បែបនេះម្ដងក៏បែបនោះតាមមិនទាន់ឡើយ ហើយអារម្មណ៍ស្រលាញ់របស់គេចំពោះនាយក៏ចាប់ផ្ដើមកើនឡើងម្ដងបន្តិចៗទើបធ្វើឲ្យគេកាន់តែគិតច្រើននិងពិបាកចិត្តក៏ច្រើនដែរ។

មួយសន្ទុះក្រោយមក Jungkook ត្រឡប់មកវិញជាមួយនឹងបន្ទះបិទលលថ្ងាស់សម្រាប់ចុះកម្ដៅនិងមានទាំងថ្នាំមកជាមួយទឹកសម្រាប់រាងតូចផងដែរ។

« ឆាប់ញ៊ាំទៅបន្តិចទៀតនឹងបាត់ឈឺហើយ » Jungkook លើកគេឲ្យអង្គុយផ្អែកខ្នងនឹងក្បាលគ្រែរួចហុចថ្នាំនិងកែវទឹកឲ្យរាងតូច ឯនាយល្អិតមើលមុខនាយភ្លឹសៗដូចជាមិនចង់ផឹកថ្នាំនោះទាល់តែសោះ។

« ថ្នាំបំបាត់ភាពឈឺចុកចាប់ទេឆាប់ញ៊ាំទៅ » បន្ទាប់ពី Jungkook បញ្ជាក់ Taehyung ក៏ទទួលវាពីដៃរបស់នាយយកមកផឹកពេលដែលផឹករួចរាងក្រាសយកកែវទឹកពីដៃរបស់ Tae ទៅទុកលើក្បាលគ្រែមុននឹងខិតចូលទៅជិតគេដើម្បីបិទជែលបញ្ចុះកម្ដៅ។

« លោកម្ចាស់! ហេតុលោកម្ចាស់មិនទៅធ្វើការអញ្ចឹង? » Taehyung

« យើងធ្វើឲ្យឯងឈឺប៉ុណ្ណឹងហើយចង់ឲ្យយើងទៅធ្វើការយ៉ាងម៉េច? ឆាប់គេងទៅ » Jungkook ផ្លាស់ប្ដូរសព្វនាមនិយាយជាមួយរាងតូច រួចនាយដាក់ឲ្យគេគេងទៅវិញមុននឹងឱនថើបថ្ងាស់គេមួយខ្សឺតចុងក្រោយទើបដើរចេញពីបន្ទប់របស់ Tae ទៅ។

"លែងនិយាយអូនបងហើយ? មិនអីទេភ្លេចថាខ្ញុំគ្រាន់តែជាកូនបំណុលហើយមកនៅទីនេះដើម្បីធ្វើជាអ្នកបម្រើដោះបំណុលរបស់គាត់ប៉ុណ្ណោះ មិនមែនជាមនុស្សដែលគាត់ស្រលាញ់ឯណា!" Taehyung និយាយនៅក្នុងចិត្តទាំងពេបមាត់រលីងរលោងអួលដើម.កកល់ចង់ចេញយំតែក៏ទ្រាំ តំណក់ទឹកថ្លាៗមានជាតិប្រៃក៏ចាប់ផ្ដើមហូរតាមចុងកន្ទុយភ្នែកស្អាតមុននឹងម្ចាស់របស់វាក៏លើកដៃមកវាសចេញពីថ្ពាល់យឺតៗ កាន់តែធ្វើឲ្យវាហូរស្រក់ចុះមកកាន់តែខ្លាំង។

"ខ្ញុំដឹងហើយ គាត់គ្រាន់តែចង់បានខ្លួនប្រាណរបស់ខ្ញុំប៉ុណ្ណោះគាត់មិនបានស្រលាញ់ខ្ញុំទេ ខ្ញុំគិតឆ្កួតៗឡប់ៗតែម្នាក់ឯង ណាមួយខ្ញុំជាអ្នកបម្រើមិនមែនជាអ្នកដែលគាត់មើលឃើញនៅក្នុងចិត្តទេ" Taehyung អស់សំណើចតិចៗចំពោះខ្លួនឯងដែលតែងតែគិតហួសព្រំដែនគិតអ្វីដែលជារឿងអវិជ្ជមានរហូតមក។

***

ព្រះច័ន្ទរះបំភ្លឺឡើងនាក្នុងរាត្រីដ៏ស្ងប់ស្ងាត់ខ្យល់បក់មករហឹមៗមកប៉ះនឹងផ្ទៃមុខសរស្អាតរបស់រាងល្អិតដែលកំពុងឈរមើលព្រះច័ន្ទនៅវេរ៉ង់ដាតែម្នាក់ឯង។ ខណៈនោះក៏មានដៃមួយគូលូកចូលមកឱបចង្កេះតូចស្ដើងរបស់គេពីក្រោយធ្វើឲ្យ Taehyung ភ្ញាក់មុននឹងបែរមុខទៅសម្លឹងមុខម្ចាស់ដៃដែលគ្មាននរណាក្រៅពីលោកម្ចាស់ Jungkook របស់គេឡើយ។

« យ៉ាងម៉េចហើយអន់ឈឺខ្លះទេ? »

Taehyung ងក់ក្បាលនិងញញឹមស្រាលដាក់រាងក្រាសព្រោះគេមិនចង់និយាយអ្វីឡើយ គេចង់នៅស្ងៀមស្ងាត់តែម្នាក់ឯងនិងគិតពីរឿងអ្វីដែលគេចង់គិតដោយគ្មានមនុស្សមករំខានអារម្មណ៍របស់គេ។

« កើតអី? អន់ចិត្តមែនទេដែលយើងយកខ្លួនប្រាណរបស់ឯងបាន? » Jungkook នៅតែឱបចង្កេះគេជាប់មិនលែង និងសួរទៅកាន់រាងតូចដែលងាកមុខគេចចេញរើខ្លួនចង់ចេញពីការឱបរបស់នាយ។

« kitten និយាយជាមួយបងបន្តិចមកណា! » Jungkook ប្រែសម្លេងមកជានិយាយស្រទន់ដាក់រាងតូចពេលដែលអ្នកម្ខាងទៀតព្យាយាមគេចចេញពីនាយ។ ឯនាយល្អិតពេលដែលឮរាងក្រាសនិយាយសម្ដីផ្អែលល្ហែមដាក់បែបនេះគេក៏នៅស្ងៀមមួយកន្លែងលែងកម្រើកទៅណាទៀត។

« ខ្ញុំ...ខ្ញុំងងុយគេងហើយ រាត្រីសួស្ដី » Taehyung និយាយបន្លប់និងធ្វើពុតជាងងុយគេងដើម្បីគេចវេសចេញពីលោកម្ចាស់របស់គេ។ ឯរាងក្រាសក៏ព្រមលែងដៃចេញពីចង្កេះរាងតូច ទើបនាយល្អិតដើរចេញពីមុខរបស់នាយឡើងទៅលើគ្រែដើម្បីគេង។

Jungkook មិននិយាយស្ដីអ្វីក៏ចូលទៅដាក់ខ្លួនគេងក្បែររាងតូចដែលកំពុងគេងបែរខ្នងដាក់នាយ។ នាយលូកដៃម្ខាងចូលទៅឱបចង្កេះរបស់គេនិងទាញគេយកមកជិតខ្លួនមុននឹងលោរមុខទៅថើបសក់ក្បាលគេពីក្រោយមួយខ្សឺតយ៉ាងយូរទើបបិទភ្នែកគេង។

បន្តិចក្រោយមក Taehyung ក៏បែរខ្លួនមកគេងទល់មុខ Jungkook និងត្រសុលក្បាលចូលទៅរកប្រអប់ទ្រូងរបស់នាយសដើម្បីទាញយកភាពកក់ក្ដៅពីនាយឲ្យបានច្រើនៗ។

"Kitten ស្រលាញ់លោកម្ចាស់!"  Taehyung បានត្រឹមនិយាយនៅក្នុងចិត្តនិងខំបិទភ្នែកសង្ងំគេងដោយមាន Jungkook គេងឱបគេយ៉ាងស្កប់ស្កល់។

To be continued........

***
Hi hi<3

Continue Reading

You'll Also Like

120K 3.3K 18
"You look familiar" "Probably because I do porn" "what?" "nothing." - A boy who does...interesting streams lives his life "normally"
148K 3.3K 53
After being told to jump off a roof, getting his dreams crushed by All Might and being yelled at by the heroes, Izuku Midoriya comes home and hits hi...
14.2K 990 41
អ្នកក្លាហានយ៉ាងច្រេីនបានស្វែងរកអាថ៌កំបាំងក្នុងពិភពគុណ ដេីម្បីក្លាយជាអ្នកក្លាំងពូកែ ខុសតែមនុស្សម្នាក់បែរជាមានអាថ៌កំបាំងច្រេីនជាងក្នុងរឿងពិភពគុណទៅទៀត...
6.2K 382 5
នៅពេលដែលខ្ញុំសម្លឹងមើលគំនូរមួយផ្ទាំងនោះលើកដំបូង អារម្មណ៍នៃភាពសោកសៅបានចូលមកគ្របដណ្ដប់បេះដូងដែលឯកោរបស់ខ្ញុំឈឺចាប់លើលពីអារម្មណ៍ឈឺចាប់ដែលខ្ញុំឆ្លងកាត់កន្...