MR BADBOY // j.jk x k.th

By JTaekie

173K 11.4K 309

"កូនបំណុល និង កម្មសិទ្ធិ" Contents warning: mpreg, smut, abusive, violent, kidnapping and more...and if you a... More

introduction
Chapter 1: ម្ចាស់បំណុល
Chapter 2: កុំធ្វើបាបកូនប្រុសខ្ញុំអី
Chapter 3: ប្រគល់កូនប្រុសអ្នកស្រីមកឲ្យខ្ញុំ
Chapter 4: រត់ទៅបើគិតថាអាចរត់រួច!
Chapter 5: ហេតុអីយំ ?
Chapter 6: ខ្ញុំចង់ទៅរកអ្នកម៉ាក់!
Chapter 7: ខ្ញុំ...ខ្ញុំសុំទោស!
Chapter 8: កូនបំណុល និង កម្មសិទ្ធិ
Chapter 9: វា...វាគឺជាកំហុសរបស់ខ្ញុំ
Chapter 10: ស្លូតៗបែបនេះយើងចូលចិត្ត
Chapter 11: my innocent baby boy
Chapter 12: childhood crush
Chapter 13: គាត់អរគុណខ្ញុំ?
Chapter 14: my kitten, my good boy ⚠️
Chapter 15: ឯងចង់ទៅផ្ទះវិញទេ?
Chapter 16: គាត់គួរឲ្យស្រលាញ់ណាស់
Chapter 17: ចុះទម្រាំតែស្រាតទៀតនោះ?
Chapter 18: យ៉ាងម៉េចដែរពេញចិត្តទេ?
Chapter 19: យើងចង់រំលោភឯងខ្លាំងណាស់
Chapter 20: ខ្ញុំខ្លាចហើយកុំសម្លាប់ខ្ញុំអី
Chapter 21: Laura?
Chapter 22: បញ្ឈប់ការងារគេចុះ
Chapter 23: អាត្មានិយម
Chapter 24: មុខមាត់គួរឲ្យចង់គយគន់
Chapter 25: យើងនឹកឯងខ្លាំងណាស់ kitten!
Chapter 26: មិនដែលស្គាល់សូម្បីតែឈ្មោះ
Chapter 27: អនាគតប៉ាម៉ាក់ក្មេក
Chapter 28: សម្ពាធមួយដ៏ធំ
Chapter 29: that blonde haired boy
Chapter 30: លើកលែងតែម្នាក់ប៉ុណ្ណោះ
Chapter 31: នឹកណាស់ដឹងទេ?
Chapter 32: លោកម្ចាស់ញញឹមដាក់ខ្ញុំ?
Chapter 33: សុំថើបត្រង់នេះបានទេ?
Chapter 34: លើកដំបូង 🔞
Chapter 36: គាត់មិនបានស្រលាញ់ខ្ញុំទេ
Chatper 37: ឬមួយក៏យើងស្រលាញ់គេ?
Chpater 38: ចង់ញ៊ាំ lollipop ទេ?
Chatper 39: អូនស្រលាញ់លោកម្ចាស់🔞
Chapter 40: kitten! Baby! អូនសម្លាញ់
Chapter 41: បងយកឲ្យបានទាំងអស់
Chapter 42: អូនស្អាតខ្លាំងណាស់
Chapter 43: អូនស្រវឹងហើយ Tae
Chapter 44: មីង! ខ្ញុំ...ខ្ញុំចង់ក្អួត
Chapter 45: វាមិនអាចទៅរួចទេ
Chapter 46: នរណាធ្វើបាបអូន?
Chatper 47: គេជាកូនរបស់ពួកយើង
Chapter 48: សុំទោសប្រពន្ធយើងភ្លាម!
Chapter 49: សុំទោស
Chapter 50: កូនក្មេងរបស់បង
Chapter 51: ដៃបងកើតអី?
Chapter 52: បងរស់ខ្វះអូនមិនបានទេ
Chatper 53: វាជាយប់របស់ពួកយើង 🔞
Chapter 54: បងចង់ចាញ់កូនជំនួសអូន
Chapter 55: សុបិន្តអាក្រក់
Chapter 56: Happy Valentine's day
Chapter 57: ភ្នាល់គ្នាពីឥឡូវទេ?
Chapter 58: គ្រប់យ៉ាងនឹងមិនអីនោះទេ!
Chapter 59: ខ្ញុំត្រូវតែរឹងមាំដើម្បីកូន
Chapter 60: គ្រប់យ៉ាងនឹងត្រូវបានបកស្រាយ
Chapter 61: ហេតុអីនាងត្រឡប់មកវិញ?
Chapter 62: ម្ចាស់តាចង់ជួបមុខអូន
Chapter 63: មានចៅទួតឲ្យយើងទៀតផង?
Chapter 64: FIRST BORN CHILD
Chapter 65: ពិធីរៀបអាពាហ៍ពិពាហ៍
Chapter 66: My bride
Chapter 67: ជាប្អូនស្រីឬក៏ជាមនុស្សពិសេស?
Chapter 68: អូនមិនខុសពីកូនក្មេងទេ
Chapter 69: ពួកយើងជិះសេះតាមរកទៅ
Chapter 70: បងចង់ថ្នាក់ថ្នមអូន 🔞
Chapter 71: យើងនឹងស្រលាញ់គ្នារហូតទៅ
Chapter 72: ពូកែរំអ៊ួយដូចអូនខ្លាំងណាស់
Chapter 73: hyunhee ចេញមកតាមណា
Chapter 74: អ្នកស្នងតំណែង

Chapter 35: kitten ជារបស់បង

2.6K 149 2
By JTaekie

កាយទទេស្អាតទាំងពីរគេងគងឱបរឹតស្អិតជាប់គ្នានៅក្នុងភួយតែមួយយ៉ាងកក់ក្ដៅ។ Jungkook ដាក់ក្បាលរាងតូចឲ្យគេងកើយដៃរបស់នាយនិងដៃម្ខាងទៀតឱបចង្កេះរបស់គេទាញយកមកជិតខ្លួន។ Taehyung សង្ងំគេងព្រោះគេគ្មានកម្លាំងក្រោកនោះទេ គេគេងត្រសុលក្បាលចូលទៅរកប្រអប់ទ្រូងរបស់ Jungkook ដើម្បីស្រូបយកភាពកក់ក្ដៅ ចំណែកឯរាងក្រាសមិនបានបិទភ្នែកគេងទៅវិញនោះឡើយ នាយគេងឱបរាងតូចជំនួសវិញនិងថើបសក់ក្បាលរបស់រាងតូចស្រាលៗខ្សឺតៗស្រង់ក្លិនក្រអូបភាយៗចេញពីសក់របស់គេឥតឈប់។

« ហាឡូ Minho! ថ្ងៃនេះបងអត់បានទៅមើលក្រុមហ៊ុនទេ ឯងនិង hyunjin ជួយទៅមើលជំនួសផង ប៉ុណ្ណឹងសិនចុះ » Jungkook បានយកទូរស័ព្ទទាក់ទងទៅកាន់ប្អូនៗរបស់នាយដើម្បីឲ្យពួកគេជួយទៅមើលក្រុមហ៊ុនជំនួសនាយ បន្តិចក្រោយមករាងតូចក៏រើបម្រាស់ខ្លួនទើបនាយប្រញាប់បញ្ចប់ការខល។

Taehyung រើបម្រាស់ខ្លួនលើកដៃម្ខាងឱប Jungkook រួចក៏លើកជើងម្ខាងទៀតដាក់គងពីលើរាងក្រាសដូចជាខ្នើយឱបទាំងភ្លេចខ្លួនថាគេកំពុងគេងគងពីលើខ្លួនលោកម្ចាស់របស់គេតែមិនមែនជាខ្នើយឱបនោះទេ។ Jungkook ឃើញដូច្នេះក៏អស់សំណើចទៅវិញ មិនបានខឹងហើយក៏មិនបានប្រកាន់អីនោះដែរមានតែក្នាញ់នឹងគេលើសដើម សូម្បីតែពេលគេងក៏គួរឲ្យស្រលាញ់ដែរ កំពុងតែស្រាតស្រាប់ទៀតផងទ្រាំមិនបានចាប់រំលោភទៀតឥឡូវហើយ។

Jungkook ចាប់លើកកាយតូចស្រាលដូចជាសំឡីឲ្យឡើងមកគេងពីលើខ្លួនរបស់នាយរួចនាយក៏លូកដៃឱបចង្កេះរបស់គេធ្វើឲ្យរាងតូចកាន់តែស្រណុកពេលបានគេងពីលើនាយនិងឱបនាយជាប់ដូចជាកូនស្វាយ៉ាងអញ្ចឹង។

« ទន់ៗស្រួលគេងណាស់ » Taehyung មមើមមាយនិយាយតិចៗទាំងបិទភ្នែកគេងមិនដឹងអី ភ្លេចខ្លួនថាគេមិនមែនគេងតែម្នាក់ឯងនោះទេ តែធ្វើយ៉ាងម៉េចមនុស្សអស់កម្លាំងក៏គេងមមើបែបនេះឯង។

« មានអារម្មណ៍ថាមានអ្វីម្យ៉ាងចាក់គូទខ្ញុំ? » Taehyung និយាយតិចៗម្នាក់ឯងនិងចាប់ផ្ដើមដឹងខ្លួនភ្ញាក់ពីការគេងអស់រយៈពេលប៉ុន្មានម៉ោងមុននេះ។ Tae បើកភ្នែកឡើងម្ដងបន្តិចៗបន្ទាប់ពីឃើញថាខ្លួនឯងបានគេងពីលើលោកម្ចាស់ហើយ នាយល្អិតក៏ស្ទុះស្ទាររើបម្រាស់រកងើបចេញតែក៏ត្រូវអ្នកខាងក្រោមឱបជាប់មិនឲ្យគេរើគេចចេញទៅណាបាន។

« លោ...លោកម្ចាស់? » Taehyung ភ័យស្លន់ស្លោពេលដែលភ្ញាក់ដឹងខ្លួនមកក៏មកឃើញខ្លួនឯងគេងពីលើរាងក្រាសបែបនេះ។

« ចង់ទៅណា? ក្រែងអូននិយាយថាទន់ៗស្រួលគេងនោះអី? » Jungkook ឱបចង្កេះរាងតូចជាប់និងញញឹមដាក់គេទាំងទឹកមុខច្រលើមទៀតផង។

« អូន? ហើយខ្ញុំនិយាយបែបនោះពិតមែនឬ? » Taehyung សួរបកទៅវិញទាំងជ្រួញចិញ្ចើមឆ្ងល់នឹងសព្វនាមថ្មីដែល Jungkook កំពុងហៅគេនិងអ្វីដែលរាងក្រាសបាននិយាយតាមគេប្រាប់គេវិញទៀតផង។

« អឹម...អូននិយាយអញ្ចឹងពិតមែន »

« សុំ...សុំទោសផង លោកម្ចាស់ច្បាស់ជាធ្ងន់ស្លាប់ហើយ » Taehyung ធ្វើមុខស្លន់ៗចង់តែរើខ្លួនចុះចេញតែរាងក្រាសមិនឲ្យគេចុះទាល់តែសោះ។

« ធ្ងន់អីទៅ kitten របស់បងស្រាលសឹងអី » Jungkook ក៏បន្តឹងកម្លាំងដៃឱបរាងតូចបន្ថែមព្រមទាំងនិយាយផ្អែមល្ហែមជាមួយរាងតូចទៀតផងធ្វើឲ្យនាយល្អិតពិបាកនឹងស្មានពីអត្តចរិតរបស់នាយណាស់ ម្ដងក៏សម្ដីល្អម្ដងក៏សម្ដីអាក្រក់ទៅតាមអារម្មណ៍របស់នាយអីបែបនេះ។

« លោកម្ចាស់! »

« ហឹម? »

« លោកម្ចាស់តូចចា...ចាក់គូទខ្ញុំ » Taehyung និយាយទាំងអឹមអៀននិងមិនហ៊ានសម្លឹងមុខ Jungkook ចំៗនោះឡើយ ទឹកមុខរបស់គេក៏ប្រែទៅជាក្រហមទុំបន្ទាប់ពីនិយាយពីរឿងដ៏អាម៉ាស់មុខ។

« ចុះបើលោកម្ចាស់តូចចង់ចាក់ អូនឲ្យចាក់ទេ? » រាងក្រាសសួរទៅកាន់នាយល្អិតទាំងសម្ដីច្រលើសបើសទឹកមុខច្រលើមខិលខូចតែម្ដងហើយ។

« លោកម្ចាស់មិនទៅធ្វើការទេឬ? » Taehyung ចាប់ផ្ដើមប្ដូរប្រធានបទនិយាយដើម្បីគេវេសពីអ្វីដែល Jungkook កំពុងសួរ។

« នរណាបង្រៀនឲ្យ kitten មិនឆ្លើយសំណួររបស់បងហើយនៅមកសួរបកវិញទៀត? » Jungkook ប្រែទឹកមុខមាំនិងធ្វើជានិយាយបែបសម្លេងកាចៗដាក់រាងតូចឲ្យអ្នកខាងលើទ្រូងភិតភ័យភ្លាមៗ។

« គឺ...គឺ » រាងតូចឆ្លើយមិនចេញនិងធ្វើភ្នែកក្រឡេក្រឡាប់ព្រោះភ័យខ្លាច Jungkook លែងនិយាយផ្អែមដាក់គេហើយប្រែមកជាកាចដូចមុនវិញ។

« បងនិយាយលេងតើ អូនភ័យមែនទេ? » Jungkook ប្រែទឹកមុខមកជាស្រទន់និងសួររាងតូចដោយសម្ដីយ៉ាងទន់ភ្លន់ព្រមទាំងញញឹមតិចៗផងដែរ។

តុក~តុក៚

« សូមអធ្យាស្រ័យលោក Jeon! អាហារពេលព្រឹកខ្ញុំបានធ្វើជូនលោករួចហើយ » Taehyung ភ័យស្លន់ស្លោទឹកមុខប្រែទៅជាស្លេកស្លាំងពេលឮសម្លេងគោះទ្វារបន្ទប់និងសម្លេងម្ដាយរបស់ខ្លួន តែជាសំណាងដែលអ្នកម៉ាក់របស់គេមិនបើកទ្វារចូលមក មិនដូច្នោះទេច្បាស់ជាអាម៉ាស់មុខស្លាប់មិនខានឡើយ។

« អរគុណហើយបន្តិចទៀតខ្ញុំចេញទៅ » Jungkook ឆ្លើយប្រាប់ដើម្បីឲ្យអ្នកស្រី Kim បានដឹងថាបន្តិចទៀតនាយនឹងចេញទៅញ៊ាំអាហារពេលព្រឹកដែលជិតឈានចូលដល់អាហារថ្ងៃត្រង់វិញទៀតទៅហើយ។

« ជួយដាស់កូន Tae ផងខ្ញុំទៅសិនហើយ » អ្នកស្រី kim ផ្ដាំផ្ញើពីខាងក្រៅបន្ទប់រួចក៏ដើរចេញពីខាងមុខបន្ទប់កូនប្រុសទៅធ្វើភារៈកិច្ចរបស់គាត់វិញ។

« មុននេះបើអ្នកម៉ាក់ចូលមកឃើញបែបនេះខ្ញុំប្រាកដជាអាម៉ាស់មុខស្លាប់ហើយ » Taehyung ពេបមាត់ធ្វើទឹកមុខតឹងតែងដូចជាមានសម្ពាធធំជាប់ខ្លួនអញ្ចឹង។

« បើគាត់ចូលមកឃើញក៏ល្អ » Jungkook និយាយទាំងមិនខ្វល់ពីអ្វីទាំងអស់និងបញ្ចេញទឹកមុខខិលខូចច្រលើសបើសដាក់ Taehyung ទៀតផងឯនាយតូចគ្រាន់តែឮបែបនេះក៏លើកដៃទះមុខខ្លួនឯងទាំងអាម៉ាស់ជាខ្លាំង លើខ្លួនគ្មានសម្លៀកបំពាក់សូម្បីតែមួយហើយនៅមកគេងគងលើគ្នាថែមទៀតបើឲ្យអ្នកម៉ាក់របស់គេមកឃើញសភាពអញ្ចឹងៗគេខ្យល់គមិនខាន។

« លោកម្ចាស់លែងខ្ញុំទៅខ្ញុំចង់ទៅងូតទឹក »

« អត់ »

« លោកម្ចាស់...»

« ចុះទៅអញ្ចឹង » Jungkook ប្រលែងដៃចេញពីចង្កេះរាងតូចឲ្យគេចុះចេញដោយខ្លួនឯង ឯរាងល្អិតក៏ងាកឆ្វេងងាកស្ដាំរកមើលកន្សែងដើម្បីយកមករុំបិទបាំងកាយអាក្រាតរបស់ខ្លួនព្រោះគេមិនស៊ាំឲ្យនរណាមកឃើញរូបរាងគ្មានសម្លៀកបំពាក់អញ្ចឹងទេ។

រំពេចនោះ Jungkook ក៏មានល្បិចធ្វើបាបរាងតូចដោយឃើញថាគេមិនទាន់ចុះពីលើនាយព្រោះរកអ្វីមកបិទបាំងមិនបាន Jungkook ក៏ស្រាប់តែទាញភួយចេញពីពួកគេទាំងពីរធ្វើឲ្យ Taehyung បើកភ្នែកធំៗនិងស្ទុះក្រោកអង្គុយឱបក្បាលជង្គង់បិទបាំងរាងកាយជំនួសវិញ ឯរាងក្រាសក៏លួចអស់សំណើចដែលធ្វើបាបគេបានសម្រេច។

« ខ្មាស់អៀនអីទៅពួកយើងចែករំលែកគ្នាមើលរួចហើយតើ » Jungkook ក្រោកមកក្បែររាងតូចទាំងគ្មានអ្វីបិទបាំងដូចគ្នាឯ Taehyung ឃើញដូច្នោះក៏ប្រញាប់បិទភ្នែករបស់គេព្រោះតែអៀនផងនិងមិនចង់ឃើញអ្វីដែលកើតឡើងនៅចំពោះមុខផង។

« មិនបាច់ខ្មាស់អៀនទេណា kitten គង់តែមានលើកទីពីរពួកយើងនឹងបានចែករំលែកចំណីភ្នែកគ្នាម្ដងទៀតហើយ » Jungkook និយាយខ្សឹបៗក្បែរត្រចៀករបស់គេធ្វើឲ្យ Taehyung ព្រឺព្រួចបះរោមនឹងសម្លេងរបស់ Jungkook ដែលនិយាយដាក់គេយ៉ាងស៊ិចស៊ី។

« ចាប់ពីពេលនេះទៅ kitten ជារបស់បងតែម្នាក់គត់ នរណាក៏មិនអាចប៉ះពាល់អូនក្រៅពីបងបានដែរ » បញ្ចប់សម្ដីយ៉ាងស្រេវស្រើបព្រឺសម្បុរគួរឲ្យខ្លាចរួច Jungkook ក៏ក្រោកឈរដើរចេញទៅសម្ដៅទៅបន្ទប់ទឹកដើម្បងូតមុន ព្រោះនាយដឹងថា Taehyung នឹងមិនក្រោកទៅណានោះឡើយប្រសិនបើគេគ្មានអ្វីយកមកបិទបាំងរាងកាយអាក្រាតរបស់គេនោះ។

"តទៅមុខជីវិតខ្ញុំទៅជាយ៉ាងណាក៏ខ្ញុំមើលមិនឃើញដែរ" Taehyung និយាយក្នុងចិត្តនិងសម្លឹងទៅកាន់ទ្វារបន្ទប់ទឹកដែលមានរាងក្រាសនៅក្នុងនោះ រួចគេក៏អង្គុយគិតរឿងជាច្រើននៅក្នុងចិត្តដែលគ្មាននរណាម្នាក់ដឹងឡើយក្រៅពីខ្លួនគេផ្ទាល់ ទឹកមុខព្រួយបារម្ភនិងតានតឹងក៏បង្ហាញឡើងនៅលើផ្ទៃមុខរបស់គេយ៉ាងច្បាស់ៗបន្ទាប់ពីគេបានលះបង់ខ្លួនប្រាណឲ្យទៅរាងក្រាសដែលជាម្ចាស់បំណុលរបស់គេ។

To be continued........

***
ភាគនេះមិនសូវបានការប៉ុន្មានទេ ព្រោះយប់ដែរហៃខ្ជិលសរសេរច្រើន goodnight loves<3

Continue Reading

You'll Also Like

3K 174 20
រឿងនេះជាប្រភេទបែបស្នេហាសិស្សវិទ្យាល័យប្រុសនិងប្រុស ជារឿងភាគដំបូងដែលខ្ញុំសរសេរបើសិនជាមានកន្លែងខ្វះខ្វាតសូមខន្តីអភ័យទោស។សម្រាប់តួក្នុងរឿងនេះគឺជា ✨ Taek...
1.4M 35.3K 47
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
4.1M 170K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
347K 12.5K 126
we continue where we left off, from 'playing with fire' to book 2 'Your touch still sets me on fire'