បុរសជោគជ័យJeon Jungkook ❤️✨

By NichiLee9

2.7K 97 2

(ជុងហ្គុកTop,ថេហ៍យ៉ុងbottom,ជីមីនBottom,នូណា) ចនជុងហ្គុកជាបុរសបុរសម្នាក់ដែលមនុស្សស្រីគ្រប់គ្នាប្រាថ្នាចង់បានម... More

បុរសជោគជ័យJeon Jungkook ❤️✨
បុរសជោគជ័យJoen Jungkook❤️✨(ភាគទី២)
បុរសជោគជ័យJoen Jungkook❤️✨(ភាគទី៣)
បុរសជោគជ័យJoen Jungkook❤️✨(ភាគទី៤)
បុរសជោគជ័យJoen Jungkook❤️✨(ភាគទី៥)
បុរសជោគជ័យJeon Jungkook❤️✨(ភាគទី៦)
បុរសជោគជ័យJeon Jungkook ❤️✨ (ភាគទី៧)
បុរសជោគជ័យ Jeon Jungkook ❤️✨ (ភាគទី៨)
បុរសជោគជ័យ Jeon Jungkook❤️✨(ភាគទី៩)
បុរសជោគជ័យ Jeon Jungkook❤️✨(ភាគទី១០)
បុរសជោគជ័យ Jeon Jungkook❤️✨(ភាគទី១១)
បុរសជោគជ័យ Jeon Jungkook❤️🥀(ភាគទី១៣/១)
បុរសជោគជ័យ Jeon Jungkook ❤️🥀(ភាគទី១៣/២)
បុរសជោគជ័យ Jeon Jungkook❤️🥀(ភាគទី១៤/1)
បុរសជោគជ័យ Jeon Jungkook❤️🥀(ភាគទី១៤/2)
បុរសជោគជ័យ Jeon Jungkook❤️🥀(ភាគទី១៥/១)

បុរសជោគជ័យ Jeon Jungkook✨❤️(ភាគទី១២)

108 5 1
By NichiLee9


នៅក្នុងកម្មវិធីដែលពោរពេញទៅដោយអ្នកមានមុខមាត់ជាច្រើនមិនថាតែតារាល្បីៗក៏ដូចជាអ្នក ជំនួញក៏ដូចជាអ្នកមានស្នាដៃទៅលើសម្លៀកបំពាក់បង្ហាញម៉ូតនោះទេសុទ្ធតែចូលរួមម្នាក់ៗស្លៀកពាក់យ៉ាងស្អាតៗ

តែខុសភ្លែកអ្វីតែនាងក្រមុំនូណាដែលស្លៀកពាក់សាមញ្ញតែទោះបីយ៉ាងនេះក៏ដោយនាងនៅតែស្អាតក្នុងចំណោមមនុស្សទាំងអស់ដដែល

ចំណែកលេខាទាំងពីរក៏មិនឲ្យចាញ់ឡើយពួកគេស្លៀកពាក់យ៉ាងសមសួនធ្វើឲ្យអ្នកកាសែតដែលនៅទីនោះតាមថតពួកគេមិនឈប់

«នូណាយើងចង់ខ្យល់ចាប់ហើយមនុស្សក៏ច្រើនហើយនៅមានពន្លឺដែលបាច់ចេញពីកាំមេរ៉ានោះទៀតភ្នែកយើងចង់ខ្វាក់ទៅហើយ»ជីមីន

«មែនហើយនេះយើងគ្រាន់តែមកកម្មវិធីបង្ហាញម៉ូតធម្មតាឬក៏មកដើរបើកបង្ហាញខ្លួនជាតារាដំបូងទៅនៀកនូណា...»

ថេហ៍នឹងជីមីនពួកគេនិយាយបែបនេះមែនប៉ុន្តែមិនបាច់មើលកាយវិការឡើយនិយាយរួមកាច់រាងមិនឲ្យចាញ់តារានៅក្នុងកម្មវិធីឡើយ

«ល្មមៗបានហើយឯងយើងគិតថាហួសហើយតោះចូលទៅក្នុងវិញអូយ៎តើយើងគិតត្រូវឬខុសដែលយកពួកឯងមកជាមួយទៅ»នូណា

នាងក្រមុំយកដៃឈ្លីក្បាលតិចៗបន្ទាប់ពីនោះអ្នកដែលចូលរួមក៏ដើរចូលមកតាមកម្រាលព្រំក្រហមជាបន្តបន្ទាប់

ម៉ូចូអុី តារាសម្ដែងស្រីជួរមុខល្បីរបស់ប្រទេសកូរ៉េបានឈានជើងចូលមកលើព្រំក្រហមនៃកម្មវិធីកាំមេរ៉ាទាំងអស់បង្វែរទៅលើនាងម្នាក់គត់សម្រស់របស់នាងប្រៀបដូចទៅនឹងផ្កាកុលាបមួយទងដែលកំពុង
បំភាយម្លិនក្រអូបធ្វើឲ្យកន្លង់ចោមរោមចាប់អារម្មណ៍លើនាងតែម្នាក់

«ជុងហ្គុកនោះម៉ូចូអុីតារាសម្ដែងនឹងបង្ហាញម៉ូតដែលឯងធ្លាប់ទាក់ទងនោះក៏នៅក្នុងកម្មវិធីនេះដែលណា៎ប្រយ័ត្នប្រយែងខ្លួនផងនាងម្នាក់នេះមិនមែនស្លូតដូចអ្វីដែលឯងគិតនោះទេ...»

មីងឃូហៅជុងហ្គុកឲ្យមើលទៅនាងហើយប្រាប់មិត្តឲ្យប្រុងប្រយ័ត្នជាមួយនាងពីមុននាងក៏ធ្លាប់ធ្វើសុីជុងហ្គុកម្ដងរួចទៅហើយ

«យើងដឹងហើយ...នាងជួបយើងលើកនេះអាចថាជាគម្រោងការណ៍ក៏ថាបានបើសិនបែបនោះមែនលើកនេះយើងនឹងកំដរនាងលេងរហូតដល់ដឹងម្ខាងៗតែម្ដង...»

ជុងហ្គុកសម្លឹងទៅនាងទាំងកែវភ្នែកទទេរស្អាតហើយក៏ប្រែមកជាធម្មតាវិញទើបដើរចូលទៅក្នុងកម្មវិធី

មកដល់ខាងក្នុងភ្លាមម៉ូចូអុីក៏ប្រទះភ្នែកនឹងជុងហ្គុកដែលស្ថិតនៅជ្រុងម្ខាងនៃកម្មវិធីនាងក៏បានសើរកាច់រាងសម្ដៅទៅរករាងក្រាស់តែត្រូវមនុស្សបីនាក់មកកាត់មុខនាង

«ហេ៎ប្រូ...មកដល់ទីនេះដែលមែនទេ?ពិតជានិស្ស័យពិតមែនទេថេហ៍?»

នូណានិយាយបញ្ចេញបញ្ចូលមិនយូរក៏អូសទាញឈ្មោះរបស់ថេហ៍ចូលក្នុងប្រធានបទភ្លាម

(គាត់មេអណ្ដើកតែប៉ុណ្ណឹងតែទាញសាច់រឿងចូលកើតមិនឲ្យរំលងឡើយ)

ថេហ៍នៅឈរស្ងៀមងេមង៉ាមព្រោះមិនដឹងត្រូវនិយាយយ៉ាងម៉េចនោះទេពេលនាងតូចនិយាយឈ្មោះគេមកភ្លាមៗបែបនេះ

«អឺ...គឺថា»
«ច្បាស់ណាស់មិនមែនត្រឹមជានិស្ស័យឡើយវាជាព្រហ្មលិខិតក៏ថាបានដែលបានឲ្យយើងជួបមនុស្សដែលយើងមានចិត្តនឹករហូតមក...»

ជុងហ្គុកនិយាយហើយភ្នែកសម្លឹងទៅមើលថេហ៍ដែលឈរពីក្រោយនាងតូចនូណានោះថេហ៍នឹងជីមីនដែលមិនយល់ពីសាច់ការនឹងស្មានតែជុងហ្គុកកំពុងនិយាយសម្ដៅលើនូណាទៅវិញ

«តែខ្ញុំគិតថាវាជាកម្មទៅវិញទេមិនដឹងថាជាតិមុនធ្វើកម្មអ្វីទើបតោងទៀមគេទាំងដែលគេមិនពេញចិត្តទាំងមុខក្រាស់...តើអ្នកណាទៅណ៎លោកនិយាយទៅមើលលោកជុងហ្គុក?»

ជីមីនដែលជាមនុស្សមាត់ឆៅពេលខឹងនោះស្រដីឡើងធ្វើឲ្យជុងហ្គុកដែលបានលួចក្រាស់គេហាក់ដូចមានអារម្មណ៍ថាដូចត្រូវព្រួញបាច់ចំទ្រូងខាងឆ្វេងឲ្យរបួសយ៉ាងចឹង

«ណ៎កយើងថាហើយថាពិរោះអើយពិរោះ...»

មីងឃូឱនមកខ្សឹបតិចៗនៅជិតជុងហ្គុកធ្វើឲ្យនាយសែនក្ដៅក្រហាយនឹងមិត្តជាខ្លាំងអ្នកផ្សេងដៀលឌឺយ៉ាងណាក៏មិនសូវអីតែអាមិត្តម្នាក់នេះឌឺចង់តែយកអ្វីមកចុកមាត់ណាស់ពូកែមែនទែនខាងឌឺដង

«ជុងហ្គុកសួស្ដី~បងក៏មកទីនេះដែលហ៎?អូនមិននឹកស្មានថាបានជួបបងនៅទីនេះសោះពួកយើងពិតជានិស្ស័យមែននៀក...»

ម៉ូច៉ូអុីនិយាយស្រដីឡើងទាំងកាយវិការម្ញិកម្ញក់ធ្វើឲ្យពួកម៉ាកទាំងបីនេះជ្រេញជាខ្លាំង

«ជីមីនថេហ៍នាក់ទាំងពីរពិតជារៀបចំខ្លួនបានស្អាតបាតណាស់ខ្ញុំចង់ដឹងថាអ្នកណាដែលរៀបចំឲ្យអ្នកទាំងពីរទៅ...?»

ជុងហ្គុកងាកទៅសួរកម្លោះៗទាំងពីរដោយហាក់ដូចជាមិនខ្វល់ពីវត្តមានរបស់ម៉ូច៉ូអុីដែលជាអតីតគូស្នេហ៍ខ្លួនឡើយ

«គឺនូណាសំណព្វចិត្តរបស់ខ្ញុំនេះហើយលោកកុំចង់មានគំនិតថានឹងបាននាងរៀបចំខ្លួនឲ្យសោះព្រោះមានតែមនុស្សសំខាន់ដូចពួកយើងទេទើបនាងធ្វើបែបនេះបើប្ដូរជាលោកវិញនោះគឺគ្មានផ្លូវទេព្រោះលោកជាអ្នកដទៃ...»ថេហ៍

«អូយ៎ឈឺបេះដូងខ្លាំងណាស់ហេតុអ្វីមិនប្រណីដល់ចិត្តដ៏ស្មោះស្ម័គ្រខ្ញុំបែបនេះទៅវិញ...»

សម្ដីរបស់ជុងហ្គុកនិយាយមុននេះកាន់តែធ្វើឲ្យកម្លោះទាំងពីរកាន់តែយល់ច្រឡំជាមួយនឹងគេថាមានគំនិតចង់ដណ្ដើមនូណាពីពួកគេទៅវិញ

«ចឹងខ្ញុំសុំទៅវិញហើយមានការសំខាន់បន្តិចចាំខ្ញុំត្រឡប់មកម្ដងទៀតណា៎...»

ម៉ូច៉ូអុីនិយាយសម្ដីយ៉ាងផ្អែមមុននឹងចាកចេញទៅតែក្នុងចិត្តនាងសែនក្ដៅព្រោះពួកគេមិនបានរវល់ឬចាប់អារម្មណ៍នឹងវត្តមាននាងឡើយ

«ទៅៗអ្នកណាហៅមកចែនេះម៉េចចឹង?សង្ស័យតែវង្វេងហើយមើលទៅមែនទេមីង-អេ៎នេះនាំខ្ញុំទៅណាចុះពួកគេវិញ...?»

មិនទាន់ទាំងនិយាយរួចផងមីងឃូក៏បានអូសដៃនាងតូចចាកចេញពីទីនោះទៅរកកន្លែងមួយដែលមានមនុស្សតិច

«ទុកឲ្យពួកគេនៅជាមួយគ្នាចុះកុំទៅរំខានអី...»
«ចឹងល្មមលែងដៃខ្ញុំហើយ...អេ៎!»

«ខ្ញុំចង់ដៃនាងបែបនេះអាចកាន់បានទេ?ដៃរបស់នាងទន់ខ្លាំងណាស់ចុះបើខ្ញុំចង់កាន់ដៃនាងរហូតបែបនេះបានទេ?»

មីងឃូកាន់ដៃនាងជាប់ហើយសួរទៅកាន់នាងតូចដៃកំពុងមើលទៅកាន់គេនោះទាំងស្នាមញញឹម

«ខ្ញុំមិនដឹងទេ...ខ្ញុំចុកករណាស់លោកខ្ពស់ពេកហើយខ្ញុំពិបាកនិយាយជាមួយណាស់...»

នូណានិយាយទាំងយកដៃម្ខាងទៀតមកឈ្លីករតិចៗព្រោះវាពិតជារោយណាស់កម្ពស់ពួកគេខុសគ្នាឆ្ងាយណាស់ម្នាក់១.៨៧ម៉ែត្រហើយម្នាក់ទៀតត្រឹម១.៦០ប៉ុណ្ណោះ

«ចុះបើបែបនេះវិញស្រួលនិយាយគ្នាបន្តិចដែលទេ?»

មីងឃូក៏ចាប់លើកនូណាឲ្យឈរលើឃឿនយ៉ាងងាយស្រួលឯនាងតូចវិញថ្ពាល់ក៏ចាប់ផ្ដើមក្រហមព្រោះមិនដែលមាននរណាគេមកធ្វើបែបនេះលើនាងឡើយ

«អឹម~»

«នេះនាងអៀនខ្ញុំមែនទេ?នូណាឆ្លើយនឹងខ្ញុំមក»
«អ-អត់ទេខ្ញុំមានបានអៀនឯណា»

«ចុះហេតុអ្វីនាងមុខក្រហមម្ល៉េះ?ឬមួយឥឡូវនេះត្រជាក់ពេក?»

«ប្រហែលហើយ...លោកធ្វើអីនឹង?»

នូណាត្រូវបើកភ្នែកធំៗមើលទៅរាងក្រាស់មីងឃូដែលគេបានផ្លុំដៃនាងតូចឲ្យបាត់រងាហើយត្រដុសដៃរបស់គេមកដាក់លើថ្ពាល់នាងទៀត

«កក់ក្ដៅបន្តិចឬនៅ?»
មីងឃូគេហាក់ដូចជាសប្បាយរីករាយណាស់ពេលបាននៅជិតនូណាពិភពលោករបស់គេហាក់ប្រែទៅជាមានកម្ដៅពេលបានស្គាល់នាង

«ដកដៃចេញទៅខ្ញុំមិនអីទេ...ពួកយើងចូលទៅខាងក្នុងវិញទៅបន្តិចទៀតកម្មវិធីនឹងចាប់ផ្ដើមហើយ...»

នាងតូចរៀបចូលទៅខាងក្នុងវិញតែត្រូវគេចាប់ដៃនាងជាប់ហើយក៏ដោះអាវធំខ្លួនពាក់ឲ្យនាងសកម្មភាពមួយនេះធ្វើឲ្យនាងមានអារម្មណ៍ថាកក់ក្ដៅណាស់

Continue Reading

You'll Also Like

2.7M 156K 49
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
1.5M 112K 42
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
267K 20.2K 59
Archana have everything that a girl could wish for, studying in one of the top universities of India, she have everything a human ever need, loving p...
411K 12.5K 37
The Sokolov brothers are everything most girls want. Intimidating, tall, broody, they are everything to lust after. Not that they... particularly car...